ស៊ូដង់​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​បន្ថែម​ទៀត ខណៈ​ដែល​ការទូត​កំពុង​មាន​បញ្ហា

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ថ្ងៃទី ១៤ ខែមិថុនា បានឲ្យដឹងថា បទឈប់បាញ់ រវាងបក្សពួកសង្រ្គាមរបស់ស៊ូដង់បានបង្ហាញពីឥទ្ធិពលដែលមានកំណត់។ ដោយហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត និងប្រទេសមហាអំណាចផ្សេងទៀត បានស្នើរឲ្យមានការបញ្ចប់ជម្លោះរយៈពេលពីរខែ ព្រោះសកម្មដែលពួកគេទាំងពីរក្រុមបានធ្វើ គឺកំពុងជំរុញឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ។

ទាំងកងទ័ព និងកងកម្លាំងប្រដាប់អាវុធឆ្លើយតបរហ័ស (RSF) ហាក់បីដូចជានៅឆ្ងាយ ពីការឈានទៅដល់ការចរចាបទឈប់បាញ់នៅទីក្រុង Jeddah  ។

មន្ត្រីអាមេរិចម្នាក់បាននិយាយថា ការចូលរួមក្នុងតំបន់ និងគាំទ្របន្ថែមពីលើកិច្ចពិភាក្សា របស់ប្រទេសអេហ្ស៊ីប ដែលមើលឃើញថាកងទ័ពជាការភ្នាល់ដ៏ល្អបំផុតសម្រាប់ប្រទេសជិតខាងដូចខ្លួន ហើយចំនែកឯប្រទេសអារ៉ាប់ក៏បានចូលរួមចំនែកក្នុងការគាំទ្រមេដឹកនាំ RSF នាពេលកន្លងមក ហើយទាំងអស់នេះអាចជាគន្លឹះនៃសង្គ្រាមមួយនេះដែលបានកើតឡើងមិនចេះចប់។

ស៊ូដុងគឺជាប្រទេសធំជាងគេទីបីរបស់ទ្វីបអាហ្រ្វិក ដែលមានប្រជាជនចំនួន 49 លាននាក់របស់ខ្លួន ហើយចំនួនជិត 2 លាននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេរួចរាល់នោះ គឺកំពុងតែប្រញាប់ប្រញាល់ឆ្ពោះទៅរកវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅ ខណៈដែល ប្រទេសស៊ូដង់បានក្លាយទៅជាតំបន់សង្រ្គាម។

អ្នកវិភាគនយោបាយ លោក  Magdi El Gizouli របស់វិទ្យាស្ថាន Rift Valley បាននិយាយថា “គ្មាននរណាម្នាក់នឹងចរចាដោយស្មោះទេ រហូតដល់ពួកគេមានអារម្មណ៍ថាសមតុល្យយោធាលែងមានឱកាសផ្លាស់ទី” ។ 

“សក្ដានុពលផ្ទៃក្នុងនៃសង្រ្គាមនេះគឺហួសពីអ្វីដែលតួអង្គខាងក្រៅអាចមានឥទ្ធិពល”។

បន្ទាប់ពីបទឈប់បាញ់រយៈពេល 24 ម៉ោងចុងក្រោយបំផុតបានផុតកំណត់កាលពីថ្ងៃអាទិត្យ អ្នកស្រុកនៅក្នុងទីក្រុង Khartoum និងរដ្ឋធានីបានរាយការណ៍ពីការបាញ់កាំភ្លើងធំ និងការប៉ះទង្គិចគ្នា។ ពួក​គេ​បាន​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​តាំង​ពី​ដើម​ខែ​មិថុនាមកម្ល៉េះ។

សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅកាត់សមុទ្រក្រហមពីប្រទេសស៊ូដង់ បានឧបត្ថម្ភកិច្ចពិភាក្សានៅក្នុងទីក្រុងកំពង់ផែ Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែរាល់បទឈប់បាញ់បណ្តោះអាសន្នត្រូវបានរំលោភរហូតមកដល់ពេលនេះ បើទោះបីជាភាគីទាំងពីរត្រូវរងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ ។

សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅកាត់សមុទ្រក្រហមពីប្រទេសស៊ូដង់ បានឧបត្ថម្ភកិច្ចពិភាក្សានៅក្នុងទីក្រុងកំពង់ផែ Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែរាល់បទឈប់បាញ់បណ្តោះអាសន្នត្រូវបានរំលោភរហូតមកដល់ពេលនេះ បើទោះបីជាភាគីទាំងពីរបាននិយាយថា ពួកគេប្តេជ្ញាចិត្តក្នុងការចរចា និងបើទោះបីជាមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក៏ដោយ ។

អ្នកការទូតដែលមានចំណេះដឹងអំពីកិច្ចពិភាក្សាបាននិយាយថា ដំណើរការនៃទីក្រុង Jeddah មានការរអាក់រអួលមួយផ្នែកដោយសារតែតួរអង្គបន្ទាប់ដូចជាអេហ្ស៊ីប ដែលមានអ្នកនយោបាយដែលបានក្លាយខ្លួនទៅជាអ្នកមានទួននាទី ហើយចំនែក UAE (សម្ព័ន្ធអារ៉ាប់រួម) ដែលមានទំនាក់ទំនងជាមួយមេបញ្ជាការ (RSF) Mohamed Hamdan Dagalo ដែលត្រូវបានគេស្គាល់ថា Hemedti  ។

អ្នកការទូតដែលមានមូលដ្ឋាននៅទីក្រុងគែរបាននិយាយថា វេទិកាថ្មីដែលដឹកនាំដោយសហភាពអាហ្រ្វិកមានគោលបំណងចងសម្ព័ន្ធភាពជាមួយរដ្ឋអារ៉ាប់ និងអាហ្រ្វិកនៅក្នុងដំណើរការនេះ រួមទាំងអេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួម បើទោះបីជាវាមិនច្បាស់ថាប្រទេសណាមួយត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់សម្ពាធពិតប្រាកដក៏ដោយ។

បន្ថែមលើគំនិតផ្តួចផ្តើមសន្តិភាពត្រួតស៊ីគ្នា រវាងប្រធានាធិបតីកេនយ៉ាបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអាហ្វ្រិកមួយផ្សេងទៀតនៅក្នុងវេទិកា IGAD មានបំណងជួបជាមួយលោក Hemedti និងមេទ័ព Abdel Fattah al- Burhan ក្នុងរយៈពេល 10 ថ្ងៃខាងមុខក្នុងគោលបំណងដើម្បីបញ្ឈប់សង្គ្រាម។

លោក Mohamed Mokhtar ទីប្រឹក្សាជាន់ខ្ពស់របស់ Hemedti បាននិយាយថា RSF គាំទ្រដំណើរការ Jeddah និង AUE ហើយទាំងនេះគួរតែត្រូវបានពង្រីកដល់ភាគីស៊ីវិល ដើម្បីឈានដល់ “ដំណោះស្រាយដ៏ទូលំទូលាយ” ។

លោក Mohamed Mokhtar ទីប្រឹក្សាជាន់ខ្ពស់របស់ Hemedti បានប្រាប់រ៉យទ័រថា លោក Burhan មេបញ្ជាការកងទ័ពស៊ូដុង មិនអាចជាផ្នែកមួយនៃអាជ្ញាធរនាពេលអនាគតក្នុងប្រទេសស៊ូដង់នោះទេ។ ហើយលោក Hemedti ដែលគាត់បាននិយាយថានៅជាមួយកងកម្លាំងរបស់គាត់នៅលើសមរភូមិនឹង ក៏មិនមានតួនាទីនៅក្នុងនយោបាយដែរ ប៉ុន្តែលោកនឹងបន្តដឹកនាំ RSF ។

ទាហ៊ាន​ពីរ​នាក់​បា​នសា្លប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ទីតាំង​ យោធា​ជប៉ុន

ទាហ៊ាន​ជប៉ុន​ពីរ​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស បន្ទាប់​ពី​ទាហ៊ាន​ម្នាក់​បាន​បាញ់​ប្រហារ​នៅ​កន្លែង​ហ្វឹកហ្វឺន​យោធា​មួយ​នៅ​ភាគ​កណ្តាល​នៃប្រទេស​ជប៉ុន។

ប៉ូលិស​បាន​និយាយ​ថា សិក្ខាកាម​អាយុ ១៨ ឆ្នាំ​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​នឹង​កន្លែង ហើយ​ត្រូវ​ចាប់ខ្លួន​ដោយ​សង្ស័យ​ពី​បទ​ប៉ុនប៉ងសម្លាប់​មនុស្ស។

ប៉ូលិសបានចោទប្រកាន់ថា ខ្មាន់កាំភ្លើងប្រុសបានបាញ់កាំភ្លើងទៅមិត្តរួមការងារ អំឡុងពេលសមយុទ្ធបាញ់ប្រហារនៅទីក្រុង Gifu កាលពីថ្ងៃពុធ។

ព័ត៌មាន​លម្អិត​អំពី​ជន​រង​គ្រោះ​ផ្សេង​ទៀត​ក្នុង​វ័យ​ពី ២០ ​ឆ្នាំដល់ ​៥០​ឆ្នាំគឺ​មិន​ទាន់​ដឹង​ច្បាស់នៅ​ឡើយ​ទេ។ពួកគេបាននិយាយថា ការបាញ់ប្រហារបានកើតឡើងក្នុងអំឡុងពេលហ្វឹកហាត់ផ្ទាល់សម្រាប់សមាជិកថ្មី និងបេក្ខជនដែលមានសក្តានុពល។ ហើយពួកគេ​មិន​បាន​បង្ហាញ​ព័ត៌មាន​បន្ថែម​អំពី​ជនសង្ស័យ ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​អ្នក​ជ្រើសរើស​ថ្មី​នោះ​ទេ ហើយចំពោះអំពើហឹង្សាដោយកាំភ្លើងនៅតែជារឿងកម្របំផុតនៅក្នុងប្រទេសជប៉ុន។

ប៉ុន្តែបើតាមការសង្កេត អតីតនាយករដ្ឋមន្ត្រី លោក​ Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅឯបាតុកម្មនយោបាយដោយបាតុករកាលពីខែកក្កដាឆ្នាំមុន។ លោក Shinzo Abe គឺជានាយករដ្ឋមន្ត្រីដែលកាន់ដំ ណែងយូរបំផុតរបស់ប្រទេសជប៉ុន ហើយការស្លាប់របស់គាត់បានធ្វើឱ្យប្រទេស​មួយនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បន្ទាប់មកទៀតប្រជាជនជប៉ុនជាច្រើន​មាន​ការ​ខឹងសម្បារ​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​ខែ​មេសា នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី Fumio Kishida បាន​រត់​គេច​ខ្លួន​ដោយ​មិន​មាន​គ្រោះថ្នាក់ បន្ទាប់​ពី​មាន​ការ​គប់​គ្រាប់បែក​ផ្សែង​នៅ​ក្នុង​ព្រឹត្តិការណ៍ នៃការឃោសនា​យុទ្ធនាការ​របស់​លោក។

ហើយនៅក្នុងខែឧសភា បុរសជនជាតិជប៉ុនម្នាក់បានសម្លាប់មនុស្ស 4 នាក់ រួមទាំងមន្រ្តីប៉ូលីសពីរនាក់នៅក្នុងកាំបិតរយៈពេលមួយម៉ោង និងការបាញ់ប្រហារនៅក្នុងតំបន់ Nagano ។

កាល​ពី​ថ្ងៃ​ពុធ រូបភាព​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​បង្ហាញ​ពី​ប៉ូលិស និង​រថយន្ត​សង្គ្រោះ​បន្ទាន់​ដែល​បិទ​ផ្លូវ​ជុំវិញ​កន្លែង​ហ្វឹកហាត់​ក្នុង​ទីក្រុង Gifu ក្នុងករណីសម្លាប់ទាហ៊ានចំនួន២នាក់។

ប្រធានខុទ្ទកាល័យជប៉ុនលោក Matsuno Hirokazu បាននិយាយថា លោកបានដឹងអំពីការបាញ់ប្រហារនេះ ហើយលោកបាននិយាយថា ឧបតិវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

ប្រទេសជប៉ុនមានច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹង ហើយអនុញ្ញាតឱ្យជនស៊ីវិលមានកាំភ្លើងបាញ់ប្រហារ និងកាំភ្លើងខ្លីតែប៉ុណ្ណោះ។ មនុស្សត្រូវឆ្លងកាត់ការពិនិត្យយ៉ាងតឹងរ៉ឹង និងការធ្វើតេស្តសុខភាពផ្លូវចិត្តឲ្យបានច្បាស់លាស់ ទើបអាចទិញកាំភ្លើងនៅប្រទេសជប៉ុនបាន។

មេដឹកនាំបេឡារុស្សនិយាយថា លោកនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដើម្បីការពារការឈ្លានពាន

ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកបានទទួលអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួនរបស់រុស្ស៊ីរួចហើយ ហើយលោកបាននិយាយថា លោកមិនមានការស្ទាក់ស្ទើរក្នុងការបញ្ជាឱ្យកងទ័ពរបស់លោកប្រើប្រាស់អាវុធទាំងអស់នោះទេ  ប្រសិនបើបេឡារុសត្រូវប្រឈមមុខនឹងការឈ្លានពានពិតមែននោះ។
          ការអត្ថាធិប្បាយពីលោក Alexander Lukashenko គឺផ្ទុយនឹងសេចក្តីថ្លែងការណ៍មុនរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលបាននិយាយថា អា​វុធនុយក្លេអ៊ែររបស់រុស្ស៊ី នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសបេឡារុស្សនៅខែក្រោយ សកម្មភាពទាំងនោះបើកើតឡើងពិតមែនគឺមានន័យថា ប្រទេសមួយនេះនឹងស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់ទីក្រុងម៉ូស្គូ។

 កាលពីដើមឆ្នាំនេះ លោក ពូទីន បានប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែររយៈចម្ងាយខ្លីទៅកាន់ប្រទេសជិតខាងរបស់ទីក្រុងមូស្គូ ជាពិសេសសម្ព័ន្ធមិត្តរបស់លោក គឺបេឡារុស្សក្នុងសកម្មភាពដែលគេមើលឃើញយ៉ាងទូលំទូលាយថា វាជាការព្រមានដល់លោកខាងលិច ខណៈដែលពួកគេបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន។

ក្នុងអំឡុងពេលកិច្ចប្រជុំរបស់គាត់កាលពីថ្ងៃសុក្រជាមួយ លោក Alexander Lukashenko លោក Putin បាននិយាយថាការងារលើការសាងសង់កន្លែងសម្រាប់សព្វាវុធនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី 7-8 ខែកក្កដា ហើយសម្ភារៈទាំងអស់នោះនឹងត្រូវផ្លាស់ប្តូរទៅកាន់ទឹកដីបេឡារុស្សភ្លាមៗផងដែរ។
          លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃអង្គារថា “អ្វីគ្រប់យ៉ាងគឺរួចរាល់” សម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីដោយបន្ថែមថា “វាអាចចំណាយពេលតែពីរទៅបីថ្ងៃសម្រាប់ពួកយើងដើម្បីទទួលបាននូវអ្វីដែលយើងបានស្នើសុំ” ។ មានការចោទសួរដោយពិធីករទូរទស្សន៍រដ្ឋរុស្ស៊ីផងដែរជុំវិញទំនាក់ទងខាងលើ ដោយមានសំនួរមួយបានសួរថា តើបេឡារុស្សបានទទួលអាវុធខ្លះហើយឬនៅ? លោក Alexander Lukashenko បានឆ្លើយតបយ៉ាងមឺងម៉ាត់ថា “ការទទួលបាននោះអាចនិយាយបានថា គឺបន្តិចម្ដងៗ”។

លោកបានមានប្រសាសន៍ថា “យើងបានទទួលមីស៊ីល និងគ្រាប់បែកពីរុស្ស៊ី” ដោយលោកបានបន្ថែមថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលនឹងត្រូវដាក់ពង្រាយនៅបេឡារុស្ស គឺខ្លាំងជាងគ្រាប់បែកបរមាណូរបស់អាមេរិក បីដង ដែលបានទម្លាក់លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី របស់ជប៉ុនកាលពីឆ្នាំ ១៩៤៥។
          លោក Alexander Lukashenko ដែលត្រូវបានគេស្គាល់ថាជាមនុស្សដែលមានការនិយាយបំផ្លើស បាននិយាយនៅក្នុងសេចក្តីអធិប្បាយដែលចេញផ្សាយ ដោយការិយាល័យរបស់គាត់កាលពីថ្ងៃអង្គារថា “ព្រះហាមខ្ញុំត្រូវធ្វើការសម្រេចចិត្តក្នុងការប្រើប្រាស់អាវុធទាំងនោះនៅថ្ងៃនេះ ប៉ុន្តែវានឹងមិនមានការស្ទាក់ស្ទើរទេ ប្រសិនបើយើងប្រឈមមុខនឹងការឈ្លានពាន” ។ បន្ទាប់ពីការថ្លែង​នៅ​ថ្ងៃ​អង្គារ​ ក្រោយ​មក​លោកក៏បានធ្វើ​សុន្ទរកថាមួយ ​ដែលចេញ​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី ដោយលោក​បាន​បញ្ជាក់​ថា​ លោក​នឹង​ពិគ្រោះយោបល់​ជាមួយ​លោក​ពូទីន មុន​នឹងសម្រេចចិត្ត​ប្រើប្រាស់​អាវុធ​ណា​មួយ​។

លោក Alexander Lukashenko បានសង្កត់ធ្ងន់ថា អ្វីៗទាំងអស់គឺជារូបខ្ញុំដែលបានស្នើឱ្យលោក Putin ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីទៅកាន់ប្រទេសបេឡារុស្ស។ លោក​បាន​អះអាង​ថា វិធានការ​នេះ​ចាំបាច់​ដើម្បី​រារាំង​ការ​ឈ្លានពាន​ដែល​អាច​កើត​មានជាយថាហេតុ។
           លោក Alexander Lukashenko បាននិយាយទៀតថា “ខ្ញុំជឿថាគ្មាននរណាម្នាក់មានឆន្ទៈក្នុងការប្រយុទ្ធជាមួយប្រទេសដែលមានអាវុធទាំងអស់នោះទេ”  ព្រោះថា «អាវុធទាំងអស់នោះគឺជា​អាវុធ​ប្រឆាំង​»។  អាវុធនុយក្លេអ៊ែយុទ្ធសាស្ត្រ មានគោលបំណងបំផ្លាញកងទ័ពរបស់សត្រូវ និងអាវុធជាច្រើនដែលប្រើប្រាស់នៅលើសមរភូមិ។  ពួកវាមានរយៈចម្ងាយខ្លី និងមានទិន្នផលទាបជាងក្បាលគ្រាប់នុយក្លេអ៊ែរដែលបំពាក់នៅមីស៊ីលផ្លោងអន្តរទ្វីប ហើយវាមានសមត្ថភាពកម្ទេចទីក្រុងទាំងមូលថែមទៀតផង។ លោក Alexander Lukashenko បាននិយាយថា ធាតុពិតប្រទេសបេឡារុស្សមិនត្រូវការការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ទៅកាន់ទឹកដីរបស់ខ្លួននោះទេ លោក​បាន​និយាយ​ថា​៖ (ព្រោះខ្ញុំ​មិនចង់​ប្រយុទ្ធ​ជាមួយ​នឹងសហរដ្ឋអាមេរិក​ទេ)។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា បេឡារុស្ស ក៏កំពុងរៀបចំកន្លែងសម្រាប់កាំជ្រួចនុយក្លេអ៊ែរអន្តរទ្វីបផងដែរ ។

លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីបានប្រើប្រាស់ទឹកដីរបស់បេឡារុស ដើម្បីបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានរក្សាកម្លាំង និងសព្វាវុធនៅលើទឹកដីរបស់ខ្លួនថែមទៀតផង។

ចំពោះប្រទេសបេឡារុស្សនឹងជំរុញការផលិតកម្ម ឲ្យផលិតគ្រាប់រ៉ុក្កែតជាច្រើនសម្រាប់ការបាញ់ផងដែរ។លោក Alexander Lukashenko ដែលកាន់អំណាចអស់រយៈពេល 29 ឆ្នាំគឺបានពឹងផ្អែកលើការគាំទ្រផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់រុស្ស៊ីដើម្បីរស់រានមានជីវិតបន្តទៀត។ ហើយការចាប់ខ្លួនអ្នកតវាជាបន្តបន្ទាប់នៅក្នុងប្រទេសមួយនេះ បានធ្វើឲ្យប្រទេសទាំងមូលរងនូវការដាក់ទណ្ឌកម្មពីលោកខាងលិច បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ 2020 ។

ការកាន់អំនាចរបស់លោក Alexander Lukashenko ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេសថា លោកគ្រាន់តែជាឧបករណ៍របស់រុស្ស៊ីតែប៉ុណ្ណោះ។

អ៊ីស្រាអែល​បាញ់​មីស៊ីល​ឆ្លង​កាត់​ក្រុង​ដាម៉ាស នៃប្រទេសស៊ីរី

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍នៅព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសំដៅទៅលើរដ្ឋធានី Damascus របស់ប្រទេសស៊ីរី បានបណ្តាលឲ្យទាហ៊ានស៊ីរីម្នាក់ “រងរបួសយ៉ាងធ្ងន់ធ្ងរ និងបានបណ្តាលឲ្យមានការខូចខាតសម្ភារៈមួយចំនួន” ។

ប្រភពបាននិយាយថា ការការពារដែនអាកាសស៊ីរីស្ទាក់ចាប់កាំជ្រួចដែលអ៊ីស្រាអែលបានបាញ់នៅម៉ោង 1 និង 05 នាទីព្រឹកពីភ្នំ Golan Heights ប៉ុន្តែមានការ “បាញ់ទម្លាក់ត្រឹមមួយចំនួនតែប៉ុណ្ណោះ” ។

អ៊ីស្រាអែលបានព្យាយាមធ្វើការវាយប្រហារជាច្រើនឆ្នាំកន្លងមកហើយ ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជាគោលដៅទាក់ទងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។  ព្រោះឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់បានកើនឡើងចាប់តាំងពីវាបានចាប់ផ្តើមគាំទ្រប្រធានាធិបតីរបស់ប្រទេសស៊ីរី លោក Bashar al-Assad ក្នុងសង្គ្រាមស៊ីវិលដែលបានចាប់ផ្តើមក្នុងឆ្នាំ 2011។

អ៊ីរ៉ង់គឺជាអ្នកគាំទ្រសំខាន់របស់ពួកឧទ្ទាម ដោយការគូប្រជែងយកឈូងសមុទ្រ កាតា និងអារ៉ាប៊ីសាអូឌីត។

ប្រទេសអ៊ីរ៉ង់ គឺជាសម្ព័ន្ធមិត្តដ៏ល្អក្នុងតំបន់ចុងក្រោយរបស់លោក Bashar al-Assad ហើយមន្ត្រីចារកម្មលោកខាងលិចជឿថា សាធារណរដ្ឋអ៊ីស្លាមបានផ្តល់ជំនួយបច្ចេកទេសដូចជាការស៊ើបការណ៍សម្ងាត់ ការទំនាក់ទំនង និងដំបូន្មានស្តីពីការគ្រប់គ្រងហ្វូងមនុស្ស និងអាវុធ ខណៈដែលការតវ៉ានៅក្នុងប្រទេសស៊ីរីបានក្លាយទៅជាការតស៊ូ។

ស៊ីរីក៏សំខាន់ចំពោះអ៊ីរ៉ង់ដែរ ព្រោះវាជាផ្លូវដ៏សំខាន់សម្រាប់កងជីវពល Shi’ite Hezbollah នៅក្នុងប្រទេសលីបង់ ដែលជាប្រូកស៊ីដែលអ៊ីរ៉ង់អាចគំរាមកំហែងអ៊ីស្រាអែល ជាមួយនឹងឃ្លាំងអាវុធមីស៊ីលរយៈចម្ងាយខ្លី។

scroll to top