ប្រទេសឥណ្ឌា កំពុងតស៊ូជាមួយរលកកំដៅដ៏ក្តៅគគុក ដែលបានសម្លាប់មនុស្សជិត ១០០នាក់

ក្រុមមន្ត្រីរបស់ប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានមនុស្ស 96 នាក់បានស្លាប់នៅក្នុងរដ្ឋចំនួនពីរនៃរដ្ឋដែលមានប្រជាជនច្រើនបំផុត របស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយការកើនឡើងនៃរលកកំដៅដ៏ក្តៅគគុកមួយ។

ការស្លាប់នេះបានកើតឡើងនៅភាគខាងជើងរដ្ឋ Uttar Pradesh និងភាគខាងកើត Bihar ជាកន្លែងដែលអាជ្ញាធរបានព្រមានអ្នកស្រុកជាង 60​គ្រួសារ និងអ្នកផ្សេងទៀតដែលទទួលរងនូវជំងឺផ្សេងៗឱ្យស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃ។

អ្នកស្លាប់ទាំងអស់នៅក្នុងរដ្ឋ Uttar Pradesh ជាសរុបមានចំនួន 54 នាក់ត្រូវបានរាយការណ៍នៅក្នុងស្រុក Ballia ចម្ងាយប្រហែល 300 គីឡូម៉ែត្រ (200 ម៉ាយ) ពីភាគអាគ្នេយ៍នៃទីក្រុង Lucknow ពីរដ្ឋធានី។  លោក SK Yadav មន្ត្រីពេទ្យនៅ Ballia បាននិយាយថា ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ អ្នកជំងឺប្រហែល 300 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកសម្រាប់ជំងឺផ្សេងៗ ស្ថានភាពនៅពេលនេះគឺកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសាររលកកំដៅ។

ដោយសារស្ថានការណ៍កាន់តែធ្ងន់ធ្ងរ អាជ្ញាធរបានលុបចោលពាក្យសុំឈប់សម្រាករបស់បុគ្គលិកពេទ្យនៅ Ballia និងផ្តល់គ្រែជូនមន្ទីរពេទ្យបន្ថែមក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីសម្រួលដល់លំហូរនៃអ្នកជំងឺដែលមានការកើនឡើងនោះ។

ក្រុមមន្ត្រីបាននិយាយថា ភាគច្រើននៃអ្នកជំងឺដែលបានទទួលការព្យាបាលគឺមានអាយុចាប់ពី 60 ឆ្នាំឡើងទៅ បង្ហាញរោគសញ្ញាគ្រុនក្តៅខ្លាំង ក្អួត រាគ ពិបាកដកដង្ហើម និងបញ្ហាទាក់ទងនឹងចង្វាក់បេះដូង។

លោក RS Pathak ជាអ្នកស្រុក Ballia គាត់បាននិយាយថា “រឿងនេះមិនដែលកើតឡើងនៅ Ballia ទេ។ ប៉ុន្តែខ្ញុំក៏មិនដែលឃើញមនុស្សស្លាប់ដោយសារកំដៅក្នុងចំនួនដ៏ច្រើនបែបនេះពីមុនមកដែរ”។ “បច្ចុប្បន្នប្រជាជនពិតជាមានការភ័យខ្លាចការធ្វើដំណើរនៅតាមដងផ្លូវ។ ស្រុកBallia រួម​ជាមួយ​រដ្ឋ Uttar Pradesh ភាគ​កណ្តាល និង​ភាគ​ខាង​កើត​បច្ចុប្បន្ន​កំពុង​តែ​ប្រឈម​នឹង​កម្ដៅ​ដែល​សង្កត់​ធ្ងន់មកលើជីវភាពប្រជាពលរដ្ឋ។

កាល​ពី​ថ្ងៃ​អាទិត្យ ស្រុកមួយនេះ​បាន​ជួប​ប្រទះ​នឹង​សីតុណ្ហភាព​អតិបរិមា​៤៣​អង្សា​សេ ដែល​លើស​ពី​កម្រិត​ធម្មតា​៥​អង្សា។ សំណើមដែលទាក់ទងត្រូវបានកត់ត្រានៅ 25% ដែលជាការបង្កើនឥទ្ធិពលនៃកំដៅ។

លោក Atul Kumar Singh អ្នកវិទ្យាសាស្ត្រមកពីនាយកដ្ឋានឧតុនិយមឥណ្ឌា ឬ IMD បាននិយាយថា សីតុណ្ហភាពនៅទូទាំងរដ្ឋបច្ចុប្បន្ន គឺខ្ពស់ជាងធម្មតាគួរឲ្យកត់សម្គាល់។ លោក​បាន​បន្ថែម​ថា “មិន​មាន​ការ​សង្គ្រោះ​ត្រូវ​បាន​រំពឹង​ទុក​ក្នុង​រយៈពេល 24 ម៉ោង​បន្ទាប់​នោះ​ទេ”។

IMD បាន​ចេញ​ការ​ប្រកាស​អាសន្ន​ដោយ​និយាយ​ថា ការកើនឡើងនៃ​រលក​កម្ដៅ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ១៩ ខែ​មិថុនា នៅ​ផ្នែក​ខ្លះ​នៃ​រដ្ឋ Uttar Pradesh។

រដ្ឋមន្ត្រីសុខាភិបាលរបស់រដ្ឋ Brijesh Pathak បាននិយាយថា ពួកគេបានបើកការស៊ើបអង្កេតលើមូលហេតុនៃការស្លាប់របស់ “មនុស្សជាច្រើន” នៅក្នុង Ballia ។ ហើយនៅភាគខាងកើត Bihar កំដៅដ៏ក្តៅគគុកបានលេបត្របាក់រដ្ឋភាគច្រើន ដែលនាំឱ្យមនុស្សស្លាប់ចំនួន 42 នាក់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ ក្នុងចំណោមអ្នកស្លាប់ ៣៥ នាក់ បានកើតឡើងនៅមន្ទីរពេទ្យចំនួនពីរក្នុងរដ្ឋប៉ាតាណា ដែលមានអ្នកជំងឺជាង ២០០នាក់ ដោយសារពួកគេមានជំងឺរាគរូស និងក្អួតកំពុងត្រូវបានព្យាបាល។ នៅពេលនេះមានការកត់ត្រាសីតុណ្ហភាពអតិបរមា 44.7 អង្សាសេកាលពីថ្ងៃសៅរ៍។  នៅក្នុងរដូវក្តៅសំខាន់ៗដែលចាប់ផ្តើមពីខែ មេសា ឧសភា និងមិថុនា – ជាទូទៅគឺក្តៅបំផុតនៅក្នុងប្រទេសឥណ្ឌាភាគច្រើនមុនពេលភ្លៀងមូសុង​ ហើយបន្ទាប់មកក៏នាំយកនូវសីតុណ្ហភាពត្រជាក់មកវិញម្តង។

ប៉ុន្តែ​សីតុណ្ហភាព​បាន​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ទសវត្សរ៍​កន្លង​ទៅ។ ក្នុងអំឡុងពេលរលកកំដៅ ប្រទេសនេះតែងតែទទួលរងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដោយមនុស្សរាប់សិបលាននាក់ក្នុងចំណោមប្រជាជនចំនួន 1.4 ពាន់លាននាក់ គឺប្រឈមនិងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់។

ការសិក្សាមួយដោយ World Weather Attribution ដែលជាក្រុមសិក្សាដែលពិនិត្យប្រភពនៃកំដៅខ្លាំង បានរកឃើញថា រលកកំដៅដ៏ខ្លាំងមួយនៅក្នុងខែមេសា ដែលបានវាយប្រហារផ្នែកខ្លះនៃអាស៊ីខាងត្បូង ត្រូវរងការប្រែប្រួលអាកាសធាតុរហូតដល់ 30 ដង។

កាលពីខែមេសា កំដៅបានបណ្តាលឱ្យមនុស្ស 13 នាក់ស្លាប់នៅក្នុងព្រឹត្តិការណ៍រដ្ឋាភិបាលមួយនៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់ឥណ្ឌានៃទីក្រុងបុមបៃ ហើយបានជំរុញឱ្យរដ្ឋមួយចំនួនបិទសាលារៀនទាំងអស់ក្នុងរយៈពេលត្រឹមមួយសប្តាហ៍។

ចំនួនអ្នកស្លាប់កើនឡើងដោយសារទឹកជំនន់ បន្ទាប់ពីបាក់ទំនប់អ៊ុយក្រែន

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនាថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ បន្ទាប់ពីការបាក់ទំនប់ទឹក Kakhovka បានកើនឡើងដល់ ១៦នាក់ក្នុងប្រទេសអ៊ុយក្រែន ខណៈមន្ត្រីរុស្ស៊ីបាននិយាយថា មនុស្សចំនួន ២៩នាក់បានស្លាប់នៅក្នុងទឹកដីដែលទីក្រុងមូស្គូគ្រប់គ្រង។

ការបំផ្ទុះទំនប់ Kakhovka កាលពីថ្ងៃទី 6 ខែមិថុនា បានធ្វើឱ្យមានទឹកជំនន់ហូរកាត់ផ្ទៃដីដ៏ធំនៅភាគខាងត្បូងអ៊ុយក្រែន និងផ្នែកដែលកាន់កាប់ដោយរុស្ស៊ី បានរងនូវការខាតបង់ដីស្រែចម្ការដែលជាការផ្គង់ដល់ជីវភាពប្រចាំថ្ងៃរបស់ជនស៊ីវិល។

ក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយនៅលើប៉ុស្តិ៍ Telegram របស់ខ្លួនកាលពីយប់ថ្ងៃសៅរ៍ថា មនុស្សជាង 3,600 នាក់ត្រូវបានជម្លៀសចេញពីតំបន់ជន់លិចនៅតំបន់ Kherson និង Mykolaiv ខណៈដែលមនុស្ស 31 នាក់នៅតែបាត់ខ្លួន និងផ្ទះប្រហែល 1,300 ខ្នងនៅតែលិចលង់។

លោក Andrei Alekseyenko ប្រធានរដ្ឋបាលដែលដំឡើងដោយរុស្ស៊ីនៅតំបន់ Kherson ដែលកាន់កាប់ដោយទីក្រុងមូស្គូបាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ 29 នាក់។

អ៊ុយក្រែនបាន​ចោទប្រកាន់ទៅលើ​រុស្ស៊ី​ថា ជាអ្នក​បំផ្ទុះ​ទំនប់ទឹក​សម័យ​សូវៀត ដែលស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ការ​ឈ្លានពាន​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០២២។

ក្រុមអ្នកជំនាញច្បាប់អន្តរជាតិដែឈរខាងអ៊ុយក្រែនក្នុងការស៊ើបអង្កេតរបស់ពួកគេបាននិយាយនៅក្នុងការរកឃើញបឋមកាលពីថ្ងៃសុក្រថា៖  ” វាទំនងជារុស្ស៊ី ” ការដួលរលំនៅក្នុងតំបន់ Kherson របស់អ៊ុយក្រែនគឺបណ្តាលមកពីការផ្ទុះដែលបង្ករឡើងដោយជនជាតិរុស្ស៊ី។

ចំនែកឯវិមានក្រឹមឡាំងបានចោទប្រកាន់ទីក្រុង Kyiv ថាបានបទបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនីដែលផ្ទុកអាងស្តុកទឹកទំហំធំរបស់ US Great Salt Lake ដើម្បីកាត់ផ្តាច់ប្រភពទឹកសំខាន់សម្រាប់ Crimea និងបង្វែរការយកចិត្តទុកដាក់ពីការវាយលុកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

​ការ​វាយ​ប្រហារតាម​ផ្លូវ​អាកាស​នៅ​រដ្ឋធានី​ស៊ូដង់​បានធ្វើឲ្យជនស៊ីវិល ១៧ នាក់បាត់បង់ជីវិត

ការវាយប្រហារតាមផ្លូវអាកាសបានសម្លាប់ជនស៊ីវិល ព្រមទាំងបានវាយលុកផ្នែកជាច្រើននៃរដ្ឋធានីរបស់ប្រទេសស៊ូដង់កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមយោធាដែលកំពុងប្រយុទ្ធគ្នាទាំងពីរនោះ បានយល់ព្រមបទឈប់បាញ់ដើម្បីបញ្ឈប់អំពើហិង្សាក៏ដោយ។            

          ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) កំពុងឈានចូលដល់ខែទី 3 របស់ខ្លួន ដោយភាគីទាំងពីរមិនទាន់ទទួលបាននូវអត្ថប្រយោជន៍ណាមួយនៅឡើយទេ។

          អង្គការសហប្រជាជាតិបាននិយាយថា សង្គ្រាមនេះបានធ្វើឱ្យប្រជាជនស៊ូដង់ចំនួន 2.2 លាននាក់ផ្លាស់ទីលំនៅ។ ហើយចំនែករដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសស៊ូដង់វិញបាននិយាយថា សង្គ្រាមមួយនេះ វាបានសម្លាប់មនុស្សជាង 3.000 នាក់ និងរងរបួសជាង 6.000 នាក់ ។

កាលពីល្ងាចថ្ងៃសៅរ៍ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតបាននិយាយថា បក្សពួកទាំងពីរបានយល់ព្រមលើបទឈប់បាញ់ថ្មីរយៈពេល 72 ម៉ោង ដែលនឹងចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ។ បទ​ឈប់​បាញ់​លើក​មុន​មិនមានការ​គ្រប់​គ្រង​ ទើបធ្វើ​ឱ្យ​ការ​ប្រយុទ្ធ​គ្នា​មិនអាចឈានដល់​ការ​បញ្ឈប់​ទាំង​ស្រុង។

ក្រុមកងទ័ពស៊ូដុងមានគុណសម្បត្តិលើថាមពលផ្លូវអាកាសនៅក្នុងទីក្រុង Khartoum និងទីក្រុងជិតខាង Omdurman និង Bahri ខណៈដែល RSF បានបង្កប់ខ្លួននៅក្នុងសង្កាត់លំនៅដ្ឋាន។ កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ កង​ទ័ព​ស៊ូដុងបាន​បង្ហាញ​ខ្លួន ​ដើម្បី​បង្កើន​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស ដោយពួកគេ​វាយ​ប្រហារតាម​សង្កាត់​លំនៅឋានរបស់ប្រជាពលរដ្ឋអស់​មួយ​ចំនួនផងដែរ។

នៅក្នុងសុន្ទរកថាដែលបានបង្ហោះដោយកងទ័ពស៊ូដុងកាលពីថ្ងៃសុក្រ លោកឧត្តមសេនីយកំពូល Yassir Al-Atta បានព្រមានប្រជាជនឱ្យនៅឆ្ងាយពីផ្ទះដែល RSF បានកាន់កាប់។ ហើយលោក​បាន​និយាយ​ទៀត​ថា​ ៖  «​ព្រោះ​នៅត្រង់​ចំណុច​នេះ យើង​នឹង​វាយប្រហារ​ពួកគេ​គ្រប់​ទីកន្លែង​។ នៅពេលនេះ”រវាងពួកយើង និងពួកឧទ្ទាមទាំងនោះ គឺមានតែគ្រាប់កាំភ្លើងតែប៉ុណ្ណោះ” ហេតុផលមួយនេះវាហាក់ដូចជាចង់ច្រានចោលការប៉ុនប៉ងសម្របសម្រួល។

ក្រសួងសុខាភិបាល Khartoum បានបញ្ជាក់របាយការណ៍ចំពោះក្រុមអ្នកស្ម័គ្រចិត្តក្នុងតំបន់កាលពីថ្ងៃសៅរ៍ថា មនុស្ស 17 នាក់រួមទាំងកុមារ 5 នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ Mayo នៃភាគខាងត្បូង Khartoum និងផ្ទះចំនួន 25 ល្វែងត្រូវបានបំផ្លាញទាំងស្រុង។

សង្គ្រាមផ្ទៃក្នុងនេះ គឺមានការវាយប្រហារចុងក្រោយដ៏ធំបំផុតមួយ ក្នុងការវាយប្រហារតាមអាកាស ការបាញ់កាំភ្លើងធំទៅលើសង្កាត់ក្រីក្រ ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលពេញទីក្រុង ដែលអ្នកស្រុកភាគច្រើននៅទីនោះ គឺមិនមានលទ្ធភាពលើការចំណាយដើម្បីចាកចេញពីកន្លែងដ៏គ្រោះថ្នាក់នោះ។

កាលពីល្ងាចថ្ងៃសុក្រ គណៈកម្មាធិការតស៊ូក្នុងតំបន់បាននិយាយថា មនុស្ស 13 នាក់ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងនៅ al-Lammab ដែលស្ថិតនៅភាគខាងលិចនៃទីក្រុង Khartoum ដោយពួកគេទាំងនោះបានហៅសង្កាត់នេះថាជា “តំបន់ប្រតិបត្តិការ” ។ អ្នកស្រុកបានរាយការណ៍ថាមានការវាយប្រហារតាមអាកាសនៅកន្លែងផ្សេងទៀតនៅភាគខាងត្បូង និងភាគខាងលិចទីក្រុង Khartoum នាពេលរសៀលថែមទៀតផង។

RSF កាលពីថ្ងៃសៅរ៍បាននិយាយថា ខ្លួនបានទម្លាក់យន្តហោះចម្បាំងរបស់កងទ័ពនៅតំបន់ Nile វាស្ថិតនៅភាគខាងលិចនៃទីក្រុង Khartoum។

មានវីដេអូដែលចែករំលែកជាមួយ Reuters បានបង្ហាញថា ផ្សែងហុយអាចត្រូវបានគេមើលឃើញថាកំពុងកើនឡើងនៅជិតដេប៉ូប្រេងឥន្ធនៈដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុង Khartoum ។

បើយោងតាមគណៈកម្មាធិការក្នុងតំបន់នៅក្នុងសង្កាត់ Beit al-Mal បានឲ្យដឹងថា ការវាយប្រហារតាមអាកាសនៅកណ្តាល និងភាគខាងត្បូង Omdurman បានបន្តពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍ វាមិនត្រឹមតែបំផ្លាញដល់ផ្ទះសម្បែងរបស់ប្រជាជនប៉ុណ្ណោះទេ ហើយវាថែមទាំងបានសម្លាប់មនុស្សថែមទៀតផង។

 អ្នកស្រុកបាននិយាយថាសមាជិកបីនាក់នៃគ្រួសារមួយត្បានស្លាប់នៅក្នុងសង្កាត់ Sharq el-Nil បន្ទាប់ពីការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រ។

នៅ El-Geneina នៅ West Darfur មនុស្សជាង 270,000 នាក់បានភៀសខ្លួនឆ្លងព្រុំដែនទៅកាន់ប្រទេស Chad បន្ទាប់ពីមនុស្សជាង 1,000 នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារ។ ប្រទេសសហរដ្ឋអាមេរិកបានស្តីបន្ទោសទៅលើក្រុម RSF និងកងជីវពលអារ៉ាប់ដែលសម្ព័ន្ធមិត្ត 

នៅក្នុងទីក្រុង Khartoum សង្រ្គាមបានកាត់ផ្តាច់មនុស្សរាប់លាននាក់ ដែលនៅសេសសល់ពីការដាច់អគ្គិសនី ទឹក និងលទ្ធភាពទទួលបានការថែទាំសុខភាព ហើយអ្នកស្រុកត្រូវបែងចែកអាហារដើម្បីរស់ពីមួយថ្ងៃទៅមួយថ្ងៃ គឺដោយសារតែមាន​ការ​លួច​បានរីក​រាលដាលពាសពេញកន្លែងភាសខ្លួននៃប្រទេសស៊ូដុង។

ការស៊ើបអង្កេតរបស់ EC ចំពោះលោក Pita ទទួលបានកាលបរិច្ឆេទផុតកំណត់រយៈពេល 20 ថ្ងៃ

ប្រធាន EC លោក Ittiporn Boonpracong បាននិយាយកាលពីថ្ងៃសុក្រថា កាលបរិច្ឆេទកំណត់រយៈពេល 20 ថ្ងៃត្រូវបានដាក់លើការស៊ើបអង្កេតរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ចំពោះការចោទប្រកាន់លើមេដឹកនាំ គណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat ថាបានរំលោភលើច្បាប់សរីរាង្គ ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកសភា។

ទោះយ៉ាងណាក៏ដោយ កាលកំណត់អាចនិងត្រូវបន្តរហូតដល់ 15 ថ្ងៃក្នុងពេលតែមួយ ប្រសិនបើសំណើជាផ្លូវការត្រូវបានធ្វើឡើង នៅក្នុងករណីដែលគណៈកម្មាធិការស្វែងរកការពិតរបស់ EC មិនអាចបំពេញតាមកាលកំណត់បាន។

ប្រធាន EC និយាយថា ការស៊ើបអង្កេតដែលបានចាប់ផ្តើមទៅលើការចោទប្រកាន់របស់លោក Pita ពីបទរំលោភលើផ្នែកទី 151 នៃច្បាប់សរីរាង្គ គឺស្មើនឹងការស៊ើបអង្កេតព្រហ្មទណ្ឌដែលធ្វើឡើងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។

ប្រធាន EC បានមានប្រសាសន៍ទៀតថា “ ដើម្បីប្រញាប់ប្រញាល់ស៊ើបអង្កេតនៅរឿងនេះ អាចនឹងធ្វើឲ្យដំណើរការយុត្តិធម៌” របស់លោកបានឆ្លើយតបទៅនឹងសំណួរមួយដែលខាងសារព័ត៌បានសួរថា៖ តើការស៊ើបអង្កេតនឹងត្រូវបញ្ចប់ក្នុងពេលវេលាសម្រាប់ការបោះឆ្នោតសភាជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃដែរឬទេ?

សម្រាប់ EC កាលពីថ្ងៃទី 9 ខែមិថុនាបានច្រានចោលរាល់ញត្តិដែលស្នើឱ្យមានការស៊ើបអង្កេតថា៖​ តើការកាន់កាប់ភាគហ៊ុនរបស់លោក Pita នៅក្នុង iTV Plc បានធ្វើឱ្យគាត់មិនមានសិទ្ធិប្រកួតប្រជែងក្នុងការបោះឆ្នោត ខណៈដែលការសម្រេចចិត្តក្នុងធ្វើការស៊ើបអង្កេតកំពុងតែស្វែងរកថា តើបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់របស់ MFP បានរំលោភលើមាត្រា 151 នៃ ច្បាប់សរីរាង្គដោយការដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត បើទោះបីជាពួកគេបានដឹងថាគាត់មិនមានសិទ្ធិចូលរួមក៏ដោយនោះ។

ចំពោះការអំពាវនាវថ្មីដោយសមាជិកព្រឹទ្ធសភាមួយចំនួនសម្រាប់ EC ដើម្បីស្វែងរកសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញលើការកាន់កាប់ភាគហ៊ុន iTV របស់លោក Pita ។ លោក Ittiporn ប្រធាន(EC) បាននិយាយថា ញត្តិនឹងត្រូវដាក់ជូនបាន លុះត្រាតែគណៈកម្មាធិការស្វែងរកការពិត បានរកឃើញហេតុផលថាលោក Pita មិនមានសមត្ថភាពក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោត។  ហើយគណៈកម្មាធិការសំខាន់របស់ EC និងមានភាពជឿជាក់ប្រសិនបើមានការរកឃើញបែបនេះពិតមែន។

ប៉ុន្តែលោក Ittiporn បាននិយាយថា ចំពោះការអនុម័តលទ្ធផលនៃការបោះឆ្នោត​ថ្ងៃ​ទី ១៤ ខែ​ឧសភា សម្រាប់ EC នៅក្នុងសប្តាហ៍ក្រោយនិងធ្វើការពិភាក្សា​បន្ថែម​ទៀត​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទាំង​ប្រព័ន្ធ​មណ្ឌល​បោះឆ្នោត និង​បញ្ជី​គណបក្ស។

ហើយចំពោះលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ពិត​ជា​នឹង​ត្រូវ​បាន​អនុម័ត​ក្នុង​រយៈ​ពេល​៦០​ថ្ងៃបន្ទាប់»។

លោក Ittiporn មិនបានបដិសេធ ឬច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា យ៉ាងហោចណាស់សមាជិកសភាចំនួន 71 រូបអាចត្រូវបានព្យួរបន្ទាប់ពីមានពាក្យបណ្តឹងប្រឆាំងនឹងពួកគេ។

នៅក្នុងការអភិវឌ្ឍន៍មួយផ្សេងវិញទៀត លោក Thosapone Dansuputra អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម (DBD) បានផ្តល់ការបំភ្លឺមួយដែលទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានដាក់ជូនពី iTV។ ដោយបង្ហាញពីស្ថានភាពប្រតិបត្តិការអាជីវកម្មបច្ចុប្បន្ន និងរបាយការណ៍ដែលបានដាក់ជូននៃកិច្ចប្រជុំម្ចាស់ភាគហ៊ុនចុងក្រោយរបស់ក្រុមហ៊ុន។

លោក Thosapone បានប្រដូចស្ថានភាព “កំពុងដំណើរការ” របស់ក្រុមហ៊ុនទៅនឹងមនុស្ស ដែលបង្ហាញថាបុគ្គលនោះនៅតែនៅរស់ មិនថាពួកគេកំពុងធ្វើការ ឬក៏អត់នោះទេ។ ហើយលោក​បាន​បន្ត​ថា វាដូចជារបាយការណ៍​នៃ​កិច្ច​ប្រជុំ​ម្ចាស់​ភាគហ៊ុន iTV អញ្ចឹងដែល​ត្រូវ​បាន​ទាមទារ​ដើម្បី​បញ្ជាក់​ថា ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បាន​ដាក់​ជូន​ត្រូវ​បាន​អនុម័ត​យ៉ាង​ត្រឹមត្រូវ​ពី​ម្ចាស់​ភាគហ៊ុនដែរនោះ។

scroll to top