បេឡារុស្ស និងសម្ព័ន្ធមិត្តរុស្ស៊ី ចាប់ផ្តើម ‘ការធ្វើសមយុទ្ធចល័តរួមគ្នា

បេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីក្នុងសង្គ្រាមជាមួយនិងប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនកំពុងចាប់ផ្តើមក្នុងរយៈចំនួន 10 ថ្ងៃ ដើម្បី “ធ្វើសមយុទ្ធចល័តប្រចាំឆ្នាំ” ។

ក្រសួងការពារជាតិបេឡារុស្សបាននិយាយថា សមយុទ្ធនេះមានគោលបំណងវាយតម្លៃកម្រិតនៃការរៀបចំស្ថាប័នរដ្ឋដើម្បីប្រមូលផ្តុំអ្នកបម្រុង ផ្នែកកងទ័ពបុរសរបស់បេឡារុស្សទាំងអស់ ត្រូវតែបំពេញកាតព្វកិច្ចជាយោធា ហើយបន្តនៅក្នុងបំរុងបន្ទាប់ក្នុងការបំពេញវា។

ប្រទេសបេឡារុស្ស គឺជាប្រទេសមួយដែលបានអនុញ្ញាតឱ្យរុស្ស៊ីបើកដំណើរការមួយ ក្នុងការវាយលុកពេញទឹកដីអ៊ុយក្រែនកាលពីឆ្នាំមុន។ ហើយចាប់តាំងពីពេលនោះមក ខ្លួនបានធ្វើសមយុទ្ធរួមគ្នាជាញឹកញាប់ជាមួយរុស្ស៊ី និងអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីប្រើប្រាស់មូលដ្ឋានរបស់ខ្លួនសម្រាប់ការហ្វឹកហាត់ថែមទៀតផង។ នៅក្នុងខែនេះផងដែរ ខ្លួនបានទទួលយកកាំជ្រួចនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ដូចដែលលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា៖ លោកមានគោលបំណងព្រមានដល់ពួកលោកខាងលិច។

កងកម្លាំងបេឡារុស្សមិនបានចូលរួមដោយផ្ទាល់ដើម្បីជួយដល់សង្គ្រាមលើភាគីរុស្ស៊ីទេ ប៉ុន្តែប្រធានាធិបតី បេឡារុស្សលោក Alexander Lukashenko បាននិយាយថា ប្រទេសរបស់គាត់នឹងចូលទៅក្នុងជម្លោះនៅក្នុងព្រឹត្តិការណ៍នៃការ “ឈ្លានពានមួយ ដែលពេញលក្ខណៈ” ។

ប្រទេសបេឡារុស្ស ស្ថិតនៅភាគខាងជើងនៃអ៊ុយក្រែន ដែលត្រូវការការពារហានិភ័យនៃការវាយប្រហារថ្មីពីទិសដៅនោះ ខណៈដែលប្រទេសអ៊ុយក្រែនបង្កើតការវាយលុកថ្មីរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នៅភាគខាងត្បូង និងខាងកើតនៃប្រទេស។

ប្រទេសចិន បានជ្រៀតជ្រែកលើកាបោះឆ្នោតនៅកោះតៃវ៉ាន់ តាមរយៈការផ្តល់មូលនិធិដោយសម្ងាត់ ខណៈដែលប្រធាធិបតីបច្ចុប្បន្ន​មិនអាចឈរឈ្មោះបន្តទៀត

រដ្ឋាភិបាលរបស់កោះតៃវ៉ាន់បាននិយាយថា ប្រទេសចិនកំពុងតែព្យាយាមជ្រៀតជ្រែក ក្នុងការបោះឆ្នោតសំខាន់ៗក្នុងខែមករា ដោយផ្តល់មូលនិធិដោយខុសច្បាប់ដល់បេក្ខជនដែលចូលចិត្តទីក្រុងប៉េកាំង ដោយពួកគេបានប្រើកម្មវិធីទំនាក់ទំនង ឬការធ្វើដំណើរកម្សាន្តជាក្រុម នេះបើយោងតាមរបាយការណ៍សន្តិសុខផ្ទៃក្នុងចំនួនបីដែលត្រូវបានពិនិត្យដោយ Reuters ។

លោកស្រី Tsai Ing-wen បានព្រមានម្តងហើយម្តងទៀត អំពីការប៉ុនប៉ងរបស់ចិនក្នុងការ ជះឥទ្ធិពលលើ មតិជាសាធារណៈលើកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ខណៈដែលទីក្រុងប៉េកាំងបានអះអាងថាជាទឹកដីរបស់ខ្លួន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លាពីទីក្រុងតៃប៉ិក៏ដោយ។

រឿងនេះត្រូវបានគេរាយការមុនថា ទោះបីជាមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ រួមទាំងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Wellington Koo ក្នុងឆ្នាំនេះ បានព្រមានថា ប្រទេសចិនអាចព្យាយាមបំភាន់ការបោះឆ្នោតប្រធានាធិបតី និងនីតិបញ្ញត្តិ ជាមួយនឹងយុទ្ធនាការដែលមានឥទ្ធិពល រួមទាំងព័ត៌មានមិនពិតជាច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែព័ត៌មានលម្អិតអំពីរបៀបដែលតៃវ៉ាន់គិតថា ចិនអាចនឹងប្រើប្រាស់មូលនិធិខុសច្បាប់ វាគឺគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ។

មន្ត្រីសន្តិសុខតៃវ៉ាន់ម្នាក់ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះបាននិយាយថា “ខាងភាគីចិន ពួកគេសង្ឃឹមថា នឹងមានឥទ្ធិពលមកលើប្រជាជនតៃវ៉ាន់ តាមរយៈការឈានដល់ជាមូលដ្ឋាន” ។ “ពួកគេសង្ឃឹមថា នឹងមានឥទ្ធិពលលើអ្នកបោះឆ្នោត ដែលមិនមានទំនាក់ទំនងនយោបាយជាក់លាក់ ហើយនឹងបោះឆ្នោតឱ្យអ្នកណាដែលផ្តល់ផលប្រយោជន៍ដល់ពួកគេតែប៉ុណ្ណោះ”។

បើយោងតាមរបាយការណ៍ចាត់ថ្នាក់មួយដែលត្រូវបានពិនិត្យដោយ Reuters បានឲ្យដឹងថា នៅក្នុងបញ្ជីតាមដានរបស់រដ្ឋាភិបាលនៅតៃវ៉ាន់ សម្រាប់អ្នកដែលទំនងជាទទួលបាននៅផលប្រយោជន៍ពីប្រទេសចិន គឺជាគណបក្សនយោបាយតូចៗ ដែលគាំទ្រការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងមកលើកោះរបស់ខ្លួន។

ទីក្រុងប៉េកាំងក៏អាចផ្តល់ការធ្វើដំណើរដោយឥតគិតថ្លៃទៅកាន់ប្រទេសចិន ឬពីចិនទៅកាន់ប្រជាជនតៃវ៉ាន់សម្រាប់មនុស្សរាប់រយនាក់ ដែលចូលរួមក្នុងយុទ្ធនាការបោះឆ្នោតមុនការបោះឆ្នោតដើម្បី “មានឥទ្ធិពលលើការសម្រេចចិត្តក្នុងការបោះឆ្នោត” ហើយមួយផ្សេងវិញទៀតនៃរបាយការណ៍ផ្ទៃក្នុងបាននិយាយថា វាអាចដោយមានការចង្អុលទៅអ្នកនយោបាយក្នុងស្រុកមួយចំនួន ដូចជា មេឃុំ និងមេភូមិ ជាដើម។

រដ្ឋាភិបាលបានបង្កើតក្រុមការងារសន្តិសុខឆ្លងក្រសួងមួយដែលមានឈ្មោះថា “Ping Shun” ឬសុវត្ថិភាព និងសំឡេងនៅក្នុងឆ្នាំនេះ។ ដើម្បីពិនិត្យមើលការជ្រៀតជ្រែកក្នុងការបោះឆ្នោតក្នុងស្រុក ឬក្រៅប្រទេស នេះបើយោងតាមបុគ្គលនោះ និងមន្ត្រីសន្តិសុខម្នាក់ទៀតដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះ។ អ្នក​ទាំង​ពីរបាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារតែ​ភាព​រសើប​នៃ​រឿង​នេះ។

ការទទួលយកនូវភាគលាភ វាជារឿងខុសច្បាប់នៅក្រោមច្បាប់តៃវ៉ាន់សម្រាប់យុទ្ធនាការបោះឆ្នោតដើម្បីទទួលបានប្រាក់ពី “កងកម្លាំងអរិភាពខាងក្រៅ” រួមទាំងប្រទេសចិនផងដែរ។

យោងតាមរបាយការណ៍ផ្ទៃក្នុងមួយផ្សេងទៀតដែល Reuters បានពិនិត្យ និងផ្អែកលើការស៊ើបការណ៍សម្ងាត់របស់តៃវ៉ាន់ បានឲ្យដឹងថា ប្រទេសចិនអាចផ្ញើប្រាក់តាមរយៈបណ្តាញសង្គមដ៏ពេញនិយមរបស់ចិន និងកម្មវិធីជជែក WeChat ដែលអនុញ្ញាតឱ្យផ្ទេរដោយផ្ទាល់ក្នុងចំណោមអ្នកប្រើប្រាស់ ហើយវាបានកើតឡើងរួចហើយនៅក្នុងតៃវ៉ាន់។

តាមរបាយការណ៍បាននិយាយថា រដ្ឋាភិបាលចិនអាច “ណែនាំបេក្ខជនឱ្យបង្កើតគណនី WeChat សាធារណៈ ហើយបន្ទាប់មកប្រមូលអ្នកប្រើប្រាស់ឱ្យផ្តល់ជំនួយរូបិយវត្ថុតាមរយៈ ‘ការបរិច្ចាគរបស់អ្នកមើល” ។ WeChat អនុញ្ញាតឱ្យបុគ្គលផ្ទេរប្រាក់រហូតដល់ 50,000 យន់ (6,971 ដុល្លារ) ទៅកាន់អ្នកដទៃក្នុងប្រតិបត្តិការតែមួយ និងអតិបរមា 200,000 យន់ក្នុងមួយថ្ងៃ។

របាយការណ៍នេះបានដកស្រង់ដោយការវិភាគលើការស៊ើបការណ៍ជាសម្ងាត់ ក៏បាននិយាយផងដែរថា ប្រទេសចិនអាចធ្វើការជាមួយភ្នាក់ងារទេសចរណ៍ និងសុំឱ្យសមាជិកនៃដំណើរទេសចរណ៍ជាក្រុមដើម្បីយកសាច់ប្រាក់ទៅកាន់កោះតៃវ៉ាន់។ របាយការណ៍នេះបាននិយាយទៀតថា ប្រព័ន្ធធនាគារក្រោមដីនៅតៃវ៉ាន់ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ប៉ុន្តែពិបាកក្នុងការគ្រប់គ្រង ព្រោះវាអាចផ្តល់ការគាំទ្រដល់ការប្តូរប្រាក់បរទេស។

របាយការណ៍ចំណាត់ថ្នាក់ទីបី ពីទីភ្នាក់ងារបាននិយាយថា “គណបក្សកុម្មុយនិស្តចិនអាចផ្តល់ហិរញ្ញវត្ថុដល់ក្រុម ឬប្រជាជនក្នុងស្រុកជាក់លាក់ ហើយផ្តល់ឱ្យពួកគេនូវការបរិច្ចាគផ្នែកនយោបាយ ឬមូលនិធិដែលត្រូវការសម្រាប់ការបោះឆ្នោតថែមទៀតផង” ។

សម្រាប់ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។  ហើយប្រទេស​ចិន​បាន​បដិសេធ​មិន​និយាយ​ជាមួយ​លោកស្រី Tsai Ing-wen ឬ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​របស់​លោកស្រី ដោយ​ហៅ​ពួកគេ​ថា​ជា​អ្នក​បំបែក​ខ្លួន។ បច្ចុប្បន្នលោក Tsai Ing-wen ​មិន​អាច​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ម្ដង​ទៀត​បាន​ទេ ដោយសារ​មានការ​កំណត់​អាណត្តិ។

ក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់តៃវ៉ាន់បានប្រាប់រ៉យទ័រថា “ប្រទេសចិនបានប្រើមធ្យោបាយផ្សេងៗដើម្បីធ្វើអន្តរាគមន៍យ៉ាងសកម្មក្នុងការបោះឆ្នោតដើម្បីជ្រៀតជ្រែក ឬមានឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោត” ដោយបន្ថែមថា វិធានការនេះ គឺសំដៅលើជំរុញឱ្យមានរបៀបវារៈនយោបាយរបស់ចិន ដែលរួមមាន “ការលើកកម្ពស់ការបង្រួបបង្រួម” រវាងចិនជាមួយនិងតៃវ៉ាន់។

ជនជាតិតៃវ៉ាន់មួយចំនួនត្រូវបានកាត់ទោសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការទទួលបានការគាំទ្រខុសច្បាប់ពីប្រទេសចិនក្នុងយុទ្ធនាការបោះឆ្នោត។ អង្គភាពរដ្ឋាភិបាលមួយនៅភាគខាងត្បូងប្រទេសចិនបានឧបត្ថម្ភឧបករណ៍ធ្វើតេស្តរកមេរោគ COVID-19 ដោយខ្លួនឯងសម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានមណ្ឌលនៅទីក្រុងញូវតៃប៉ិកាលពីឆ្នាំមុន ដែលខែនេះត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភលើច្បាប់ស៊ីសំណូក និងប្រឆាំងនឹងការជ្រៀតចូល។

របាយការណ៍បាននិយាយទៀតថា បណ្តាញផ្តល់មូលនិធិដែលអាចមានផ្សេងទៀត រួមមានកាតទូទាត់ដែលប្រើបណ្តាញ China UnionPay ដែលអនុញ្ញាតឱ្យប្រជាជនតៃវ៉ាន់ដកប្រាក់ដោយស្របច្បាប់ពីគណនីធនាគារនៅក្នុងប្រទេសចិន ក៏ដូចជាតាមរយៈការផ្ទេរដោយផ្ទាល់ទៅកាន់មូលនិធិសប្បុរសធម៌ដែលមានមូលដ្ឋាននៅតៃវ៉ាន់។

នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស លោក Rishi Sunak ប្រកាស់ផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ចំនួន ៣ ពាន់លានដុល្លា

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នឹងបង្ហាញកញ្ចប់ដ៏ធំមួយសម្រាប់ជាជំនួយដល់ប្រទេសអ៊ុយក្រែនចំនួន ៣ ពាន់លានដុល្លារ សម្រាប់ការធានាពីលទ្ធភាពរបស់ប្រទេសអ៊ុយក្រែន ដើម្បីអាចទទួលប្រាក់កម្ចីពីធនាគារពិភពលោក ក្នុងគោលបំណងដើម្បីកសាងប្រទេសមួយនេះឡើងវិញ។

នៅក្នុងរយៈពេលនៃការចាប់ផ្តើមនៃសន្និសិទ​ ដែលស្តីពីការជួយសង្គ្រោះអ៊ុយក្រែន ក្នុងរយៈពេលពីរថ្ងៃនៅទីក្រុងឡុងដ៍ លោក Rishi Sunak នឹងគូសបញ្ជាក់ពីកញ្ចប់ដែលនឹងរួមបញ្ចូលផងដែរ នូវជំនួយទ្វេភាគីចំនួន 240 លានផោន (306 លានដុល្លារ) និងមានការពង្រីកការវិនិយោគអន្តរជាតិរបស់អង់គ្លេសនៅអ៊ុយក្រែនថែមទៀតផង។

ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រដ៏សំខាន់មួយរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើម ការឈ្លានពានពេញលេញរបស់ខ្លួននៅក្នុងខែកុម្ភៈឆ្នាំមុន។  លោក Rishi Sunak សង្ឃឹមថាសន្និសីទនេះនឹងពង្រឹងជំហររបស់ទីក្រុងឡុងដ៍ ខណៈពេលដែលមានការលើកទឹកចិត្តដល់វិស័យឯកជនឱ្យធ្វើការបន្ថែមទៀត ដើម្បីជួយកសាងប្រទេសមួយនេះឡើងវិញ។

  លោក Rishi Sunak បានថ្លែងសុន្ទរកថា​ដែល​ចេញ​ដោយ​ការិយាល័យ​របស់​គាត់​ថា​៖ «​ការចូលរួមពី​សម្ព័ន្ធមិត្ត​ គឺអាចឲ្យយើងនូវតែ​រក្សា​ការ​គាំទ្រ​របស់​យើង​ ដើម្បី​ការពារ​របស់​អ៊ុយក្រែន និង​សម្រាប់​ការ​វាយលុក​ប្រឆាំង ហើយ​យើង​នឹង​ឈរ​ជាមួយ​អ៊ុយក្រែន​ជារៀងដ៏រាប  ឬរហូតដល់ពួកគេអាចយក​ឈ្នះ​សង្គ្រាម​នេះ»។

“ចំពោះរូបខ្ញុំផ្ទាល់ពិតជាមានមោទនភាពខ្លាំងណាស់ ដែលថ្ងៃនេះយើងកំពុងប្រកាសពីការប្តេជ្ញាចិត្ត ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់អ៊ុយក្រែន។ ហើយក្នុងរយៈពេល 3 ឆ្នាំខាងមុខ យើងនឹងផ្តល់ការធានាប្រាក់កម្ចីដែលមានតម្លៃស្មើរនឹង 3 ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត”។

លោក Ajay Banga ប្រធានក្រុមធនាគារពិភពលោកបាននិយាយថា ការធានានេះនឹងអនុញ្ញាតឱ្យមានការបន្តជួយ “គឺការកសាងជីវិតរបស់ពួកគេឡើងវិញ បន្ទាប់ពីរងនូវការបំផ្លិចបំផ្លាញពីសង្គ្រាម” ។

សហរដ្ឋ​អាមេរិកវិញ ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដាក់​ចេញ​កញ្ចប់​ជំនួយ​ថ្មី​ឲ្យកាន់តែ​រឹងមាំ ​សម្រាប់​អ៊ុយក្រែន​នៅ​ថ្ងៃ​ពុធផងដែរ។

ព្រោះថាបន្ទាប់ពីសង្រ្គាមជាងមួយឆ្នាំនៅអ៊ុយក្រែន លោក Rishi Sunak សង្ឃឹមថា សន្និសីទនេះនឹងលើកទឹកចិត្តដល់វិស័យឯកជនឱ្យប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីជួយពន្លឿនការកសាងឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។  ប៉ុន្តែមន្ត្រីក៏នឹងត្រូវតស៊ូជាមួយនឹងបញ្ហានៃការផ្តល់ការធានារ៉ាប់រងប្រភេទការពារនូវការខូចខាត និងការបំផ្លិចបំផ្លាញដោយសង្រ្គាមផងដែរ។

ការិយាល័យរបស់គាត់បាននិយាយថា៖ គាត់ក៏នឹងចាប់ផ្តើមសន្និសិទក្នុងទីក្រុងឡុងដ៍សម្រាប់ការធានារ៉ាប់រងហានិភ័យដោយសារសង្គ្រាមនៅឯកិច្ចប្រជុំកំពូល ហើយថាក្រុមហ៊ុនធំ ៗ មួយចំនួនបានចុះហត្ថលេខារួចរាល់ ចំពោះអ្វីដែលហៅថាអ៊ុយក្រែន Business Compact ដែលជាសេចក្តីថ្លែងការណ៍នៃការគាំទ្រសម្រាប់ការងើបឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន។

នៅក្នុងពេលនេះ អ៊ុយក្រែនកំពុង ស្វែងរកថវិកា រហូតដល់ 40 ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិដល់ផ្នែកដំបូងនៃ “ផែនការ Green Marshall” ដើម្បីកសាងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ រួមទាំងការអភិវឌ្ឍឧស្សាហកម្មដែកគ្មានធ្យូងថ្ម នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនដែលបាននិយាយមុនពេលបើកសន្និសីទ។

វិក័យប័ត្រសរុបនឹងមានទំហំធំ រវាងអ៊ុយក្រែននិងធនាគារពិភពលោក ហើយគណៈកម្មការអឺរ៉ុប និងអង្គការសហប្រជាជាតិបានធ្វើការប៉ាន់ស្មានក្នុងខែមីនាថា ការចំណាយនិងអាចឈានដល់ ៤១១ ពាន់លានដុល្លារសម្រាប់ឆ្នាំដំបូងនៃសង្គ្រាម ឬក៏អាចឈានដល់ជាង 1 ពាន់ពាន់លានដុល្លារ។

រុស្ស៊ី​ប្តូរយុទ្ធសាស្ត្រ ដោយវាយប្រហារទៅលើ​អ៊ុយក្រែន​ពី​ខាង​កើត​ទៅ​លិចពេញមួយយប់

រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់ ទៅលើអ៊ុយក្រែន ដោយពួកគេបានសំដៅទៅលើរដ្ឋធានី និងទីក្រុងនានា ដោយវាយពីខាងកើតទៅខាងលិច ខណៈដែលប្រទេស បានចំណាយពេលពេញមួយយប់ ជាមួយនឹងសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស អស់រយៈពេលជាច្រើនម៉ោង។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា យោងតាមព័ត៌មានបឋម ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed របស់អ៊ីរ៉ង់ ចំនួន 28 គ្រឿងក្នុងចំណោម 30 គ្រឿងដែលរុស្ស៊ីបានបាញ់បង្ហោះ។

លោក Serhiy Popko ប្រធានរដ្ឋបាលយោធា Kyiv បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា គោលដៅសត្រូវប្រហែល 20 ត្រូវបានកំណត់ និងបំផ្លាញដោយកងកម្លាំងការពារដែនអាកាសរបស់យើងនៅក្នុងដែនអាកាសជុំវិញទីក្រុង Kyiv ។

រដ្ឋបាលយោធានៃទីក្រុង Kyiv ដែលជាទីក្រុងមានប្រជាជនប្រហែល 700,000 នាក់ និងមានចម្ងាយ 70 គីឡូម៉ែត្រ (43 ម៉ាយ) ពីព្រំដែនជាមួយប្រទេសប៉ូឡូញ NATO បាននិយាយថា ប្រទេសរុស្ស៊ីបានវាយប្រហារ “ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់” នៅក្នុងទីក្រុងនេះ ដោយបង្កឱ្យមានភ្លើងឆេះ។

បើតាម​សេចក្តីរាយការណ៍​បឋមគឺ​មិន​មាន​អ្នក​រង​របួស​ទេ ។

លោក Yuriy Malashko ប្រធានរដ្ឋបាលយោធានៃតំបន់ Zaporizhzhia នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ការវាយឆ្មក់របស់រុស្ស៊ីបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងទ្រព្យសម្បត្តិកសិកម្ម និងដំណាំកសិកម្មថែមទៀតផង។

តាមការ​រាយការណ៍​នៅ​ក្នុង​ក្រុង Zaporizhzhia គ្មាន​អ្នក​ស្លាប់​និង​របួស​នោះទេ។

យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា មេបញ្ជាការយោធាកំពូលបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន 7 គ្រាប់ក្នុងការវាយប្រហារលើទីក្រុង Zaporizhzhia ។

សម្រាប់ រ៉យទ័រ មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីនោះដែរ។

scroll to top