ការ​ផ្ទុះ​អគារ​នៅ​ប៉ារីស បានបណ្តាលឲ្យ មនុស្ស​ជាង​៣០​នាក់​រង​របួស និង​២​នាក់​បាត់​ខ្លួន

មានការផ្ទុះអាគារបុរាណមួយបានកើតឡើង នៅក្នុងនោះគឺជាសាលារចនាដែលពេញនិយមមួយសម្រាប់សិស្សនិស្សិតជាតិ និងអន្តរជាតិ ដែលស្ថិតនៅក្នុងសង្កាត់ទី 5 នៃរដ្ឋធានីបារាំង នៅក្បែរ Latin Quarter បណ្តាលឱ្យអគារបានដួលរលំ។

បើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gérald Darmanin ​ បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ នៅពេលល្ងាចគឺកំពុងតែស្វែងរកគំនរបាក់បែកសម្រាប់មនុស្សពីរនាក់ដែលបាត់ខ្លួន។

លោកបានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ជនរងគ្រោះដែលរបួសធ្ងន់៤នាក់ គឺកំពុងស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ ខណៈដែលមានមនុស្ស ៣៣នាក់ផ្សេងទៀតរងរបួសស្រាល។

លោក Florence Berthout អភិបាលក្រុង Arrondissement បាននិយាយអំពីការផ្ទុះថា៖ “កាផ្ទុះនោះវាពិតសាហាវណាស់” កញ្ចក់បានផ្ទុះជាបំណែកតូចៗ ហើយធ្លាក់ពីលើអគារដែលផ្ទុះនោះ។

អ្នកនាំពាក្យប៉ូលីស Loubna Atta បាននិយាយថា ការផ្ទុះនេះ វាពិតជាលឿនពេកហើយ យើងពិតជាពិបាកក្នុងការកំណត់ប្រភពនៃអគ្គីភ័យ ហើយក៏មិនអាចបញ្ជាក់តាមរបាយការណ៍ណាមួយ ថាវាបណ្តាលមកពីអ្វីឲ្យប្រាកដនោះទេ។

រូបភាពនៅក្នុងទូរទស្សន៍បានបង្ហាញពីគំនរបាក់បែកពីសាលា Paris American Academy ពាសពេញផ្លូវ Rue Saint-Jacques ព្រមទាំងមានផ្សែងហុយចេញពីអគារ ដែលនៅក្បែរអាគារដែលបានឆាបឆេះនោះ។

ហេតុការណ៍​ផ្ទុះ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ និង ​៥៥ ​នាទី​រសៀល​ ក្នុង​មូលដ្ឋាន ខណៈ​មនុស្ស​កំពុង​ចេញពី​ធ្វើការ​ទៅ​ផ្ទះ ។ រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​ ៧០​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ ​២៧០​គ្រឿង​បាន​ចូលរួម​ក្នុង​ការ​ឆ្លើយ​តប​ជា​បន្ទាន់​។

Rue Saint-Jacques ដឹកនាំពី វិហារ Notre-Dame ទៅសាកលវិទ្យាល័យ Sorbonne និង Val de Grace ដែលជាប្លុកទីពីរទីបី ពី Jardin du Luxembourg ដ៏ពេញនិយម។

លោក Prayut Chan-o-cha បានចាប់ផ្តើមរៀបចំរបស់របរ សម្រាប់ការចាកចេញពីតំណែង នៅវិមានរដ្ឋាភិបាល

ដំណើរការក្នុងការផ្លាស់ប្តូរចេញពីតំណែងនៅក្នុងវិមានរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ត្រូវបានចាប់ផ្តើមបន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) កាលពីថ្ងៃច័ន្ទបានបញ្ជាក់ពីការបោះឆ្នោតសមាជិកសភាទាំង 500 រូប ទាំងប្រព័ន្ធបោះឆ្នោត និងប្រព័ន្ធបញ្ជីគណបក្ស បានបញ្ចប់។

លោកឧត្តមសេនីយ៍ Prayut Chan-o-cha កាលពីថ្ងៃពុធបានរាយការណ៍ថា លោកនឹងធ្វើការដូចធម្មតា គឺស្របពេលដែលបរិយាកាសបច្ចុប្បន្នកំពុងតែមានការស្ងប់ស្ងាត់នៅឯវិមានរដ្ឋាភិបាល។

ប្រភព​មួយ​បាន​និយាយ​ថា ការ​វេច​ខ្ចប់​កំពុង​តែ​ប្រព្រឹត្ត​ទៅ ដោយសមាជិកនៅក្នុង​ក្រុម​ផ្ទាល់​របស់​លោក​ឧត្តម​សេនីយ៍ ពួកគេទាំងនោះបាន​ដក​យក​របស់​របរ និង​វត្ថុ​មាន​តម្លៃ​មួយ​ចំនួន​ពី​ការិយាល័យ​នាយក​រដ្ឋមន្ត្រី រួម​ទាំង​រូប​ព្រះពុទ្ធ​ផង​ដែរ។

វត្ថុ​មានតម្លៃទាំងអស់នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​គេហដ្ឋាន​របស់​លោក​ឧត្តមសេនីយ៍ Prayut Chan-o-cha  ដែលនៅ​មូលដ្ឋាន​កងវរសេនាធំ​ថ្មើរជើង​ទី​១ ក្នុង​ទីក្រុង​បាងកក។ ឯកសារសំខាន់ៗមួយចំនួន ដែលមិនគ្រប់លក្ខណៈ និងមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ ក៏ត្រូវបានបញ្ជូនទៅផ្ទះជាមួយលោកឧត្តមសេនីយ៍ Prayut ផងដែរ។ បើទោះបីជាឯកសារមិនសំខាន់មួយចំនួន​ ត្រូវបានខ្ចប់ទុក ក្នុងកំឡុងពេលដែលការិយាល័យកំពុងត្រូវបានសម្អាតសម្រាប់ទទួលអ្នកកាន់កាប់ថ្មីដែលត្រៀមចូលមក។

តាមប្រភពបាននិយាយថា ឧត្តមសេនីយ៍ Prayut Chan-o-cha  នឹងបំពេញតួនាទីជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ រហូតដល់គណៈរដ្ឋមន្ត្រីថ្មីបានធ្វើសច្ចាប្រណិធានរួចរាល់នៅក្នុងមុខតំណែង និ​ងការចូលកាន់តំណែងជាផ្លូវការ។

ប្រភពមួយនៅក្នុងខុទ្ទកាល័យដែលដកស្រង់សំដីពីឧបនាយករដ្ឋមន្ត្រីលោក Wissanu Krea-ngam បាននិយាយថា កិច្ចប្រជុំរួមគ្នានៃសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា ត្រូវបានគេរំពឹងថា នឹងកោះប្រជុំនៅថ្ងៃទី 13 ខែ កក្កដា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

ការតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី 21 ខែកក្កដា ហើយពិធីស្បថក្នុងការចូលកាន់តំណែងសម្រាប់រដ្ឋមន្ត្រីថ្មី និងត្រូវធ្វើឡើងនៅចុងខែកក្កដានេះ ដោយបន្ថែមទៀតថា វាអាស្រ័យលើប្រធានសភាដើម្បីកំណត់កាលបរិច្ឆេទឲ្យបានជាក់លាក់។

ទន្ទឹមនឹងនេះ លោក Wissanu Krea-ngam បាននិយាយកាលពីថ្ងៃពុធថា លោក Pirapan Salirathavibhaga មិនចាំបាច់ដើចេញពីតំណែងជាអគ្គ​លេខាធិការរបស់នាយករដ្ឋមន្ត្រីនោះទេ រហូតដល់ការធ្វើសច្ចប្រណិធានដើម្បីចូលកាន់តំណែងសមាជិកសភាថ្មីត្រូវបានបញ្ចប់ជាស្ថាពរ។

លោក Pirapan Salirathavibhaga គឺជាមេដឹកនាំគណបក្ស United Thai Nation (UTN) ដែលមានលោកឧត្តមសេនីយ៍ Prayut Chan-o-cha  ជាប្រធានទីប្រឹក្សា គឺនូវតែអាចបន្តការងារនេះ ខណៈពេលដែលលោកបានចុះឈ្មោះជាសមាជិកសភាជាមួយគណកម្មាធិការរៀបចំការបោះឆ្នោត (EC)​ បានរួចរាល់ហើយក៏ដោយ។

ទោះបីជាមានច្បាប់ហាមប្រាមសមាជិកសភា មិនឱ្យកាន់តំណែងជាសាធារណៈក្នុងពេលដំណាលគ្នាក៏ដោយ ឋានៈសមាជិកសភាមួយនេះ គឺមិនត្រូវបានប្រកាសជាផ្លូវការទេ រហូតដល់ដំណើរការស្បថចូលកាន់មុខតំណែងត្រូវបានបញ្ចប់។

ពេល​វេលា​ដែលជិតអស់អុកស៊ីសែន​សម្រាប់​នាវាមុជទឹក Titan ខណៈ​ការ​ស្វែងរកដោយ​ផ្ដោត​លើ​សំឡេង​ក្រោម​សមុទ្រនៅតែមិនមានសញ្ញា

យោងតាមទិន្នន័យចុងក្រោយរបស់ (Reuters) នៅថ្ងៃទី ២១ ខែមិថុនា វេលាម៉ោង 9-20នាទី ព្រឹក បានឲ្យដឹងថា- ក្រុមអ្នកជួយសង្គ្រោះដែលកំពុងស្វែងរកនាវាមុជទឹក ដែលបាត់ខ្លួន នៅជិតការបាក់បែកនៃកប៉ាល់ទីតានិក កាលពីថ្ងៃពុធ ការដាច់ប្រព័ន្ធនៅក្នុងកន្លែងដាច់ស្រយាលនៃមហាសមុទ្រអាត្លង់ទិកខាងជើង ដែលជាកន្លែងដែលសំឡេងរោទន៍ជាសញ្ញានៅក្រោមសមុទ្រក៏ដោយ តែក្រុមមន្ត្រីបាននិយាយថា សំឡេងនេះ ប្រហែលជាមិនមានប្រភពមកពីនាវាដែលបាត់ខ្លួននោះទេ។

គួររំលឹកផងដែរថា ការផ្គត់ផ្គង់ខ្យល់អុកស៊ីសែនរបស់នាវាមុជទឹកដែលបានបាត់ខ្លួននោះ វានឹងអស់ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។ ចំពោះប្រតិបត្តិការណ៍ ក្នុងការស្វែងរកជាអន្តរជាតិមួយកំពុងពង្រីកពាសពេញមហាសមុទ្រសម្រាប់កប៉ាល់ Titan ដែលបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈនាវាមុជទឹកនោះបានដឹកមនុស្ស 5 នាក់ក្នុងការធ្វើដំណើរទេសចរណ៍ក្នុងសមុទ្រជ្រៅទៅកាន់ពិភពលោកដ៏ល្បីល្បាញ ដើម្បីទស្សនា ការលិចកប៉ាល់ដែលមានអាយុមួយសតវត្សរ៍មកហើយនោះ។

ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថា យានដែលដំណើរការពីចម្ងាយ (ROV) ត្រូវបានដាក់ពង្រាយនៅក្រោមទឹកនៅជិតកន្លែងដែលយន្តហោះកាណាដាបានកត់ត្រាសំឡេងរោទន៍ ដោយការប្រើឧបករណ៍សូណា កាលពីថ្ងៃអង្គារ និងថ្ងៃពុធ ប៉ុន្តែមិនទាន់រកឃើញសញ្ញាណាមួយនៃកប៉ាល់ទីតាននៅឡើយទេ។

ប្រធានក្រុមឆ្មាំឆ្នេរសមុទ្រ Jamie Frederick បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការវិភាគនៃសំលេងរោទន៍គឺ “មិនអាចសន្និដ្ឋានបានថា វាមានប្រភពមកពីទីតាំងមួយណា” ។

គាត់បាននិយាយថា “នៅពេលដែលអ្នកស្ថិតនៅក្នុងពាក់កណ្តាលនៃករណីស្វែងរក និងជួយសង្គ្រោះ អ្នកតែងតែមានក្តីសង្ឃឹម”។ “ទាក់ទង​នឹង​សំឡេងរោទន៍ យើង​មិន​ដឹង​ថា​វា​ជា​អ្វី​ទេ”។ មន្ត្រីមិនបានផ្តល់ការពិពណ៌នាអំពីសំឡេងនោះទេច្បាស់លាស់ទេ។

ឆ្មាំសមុទ្របាននិយាយ ថា នៅក្នុងការបន្ថែមការរំពឹងទុកខ្ពស់មួយក្នុងការស្វែងរក កប៉ាល់ស្រាវជ្រាវរបស់បារាំង Atalante បានធ្វើដំណើរកាលពីល្ងាចថ្ងៃពុធ ដើម្បីដាក់ពង្រាយយានមុជទឹកមនុស្សយន្តដែលមានសមត្ថភាពចុះទៅជម្រៅជ្រៅក្រោម សូម្បីតែបំណែកនៃកប៉ាល់ទីតានិក។

មនុស្សយន្តមុជទឹករបស់បារាំងមានឈ្មោះថា Victor 6,000 ត្រូវបានបញ្ជូនតាមសំណើរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ដែលកំពុងបញ្ជូនប្រព័ន្ធសង្គ្រោះពិសេសរបស់ខ្លួនដែលត្រូវបានរចនាឡើងដើម្បីលើកវត្ថុធំៗនៅក្រោមសមុទ្រដូចជាយន្តហោះលិច ឬនាវាតូចៗជាដើម។ល។

បំណែកនៃកប៉ាល់ទីតានិក ដែលជាកប៉ាល់មហាសមុទ្ររបស់អង់គ្លេស ដែលបានបុកផ្ទាំងទឹកកក និងបានលិចក្នុងការធ្វើដំណើរដំបូងរបស់ខ្លួនក្នុងឆ្នាំ 1912 ដោយបានសម្លាប់មនុស្សជាង 1,500 នាក់ ស្ថិតនៅលើបាតសមុទ្រក្នុងជម្រៅប្រហែល 12,500 ហ្វីត (3,810 ម៉ែត្រ)។ វាមានចំងាយប្រហែល 900 ម៉ាយ (1,450 គីឡូម៉ែត្រ) ខាងកើតនៃ Cape Cod រដ្ឋ Massachusetts និង 400 ម៉ាយភាគខាងត្បូងនៃ St. John’s រដ្ឋ Newfoundland ។

អ្នកជិះលើនាវាមុជទឹក ដែលជាចំណុចលេចធ្លោនៃដំណើរផ្សងព្រេងទេសចរណ៍ ដែលមានតម្លៃ 250,000 ដុល្លារសម្រាប់មនុស្សម្នាក់ រួមមានមហាសេដ្ឋីអង់គ្លេស និងអ្នកផ្សងព្រេង Hamish Harding អាយុ 58 ឆ្នាំ និងពាណិជ្ជករកើតពីប៉ាគីស្ថាន Shahzada Dawood អាយុ 48 ឆ្នាំជាមួយកូនប្រុសរបស់គាត់អាយុ 19 ឆ្នាំ Suleman ដែលទាំងពីរនាក់ ពលរដ្ឋអង់គ្លេស។

អ្នកជំនាញផ្នែកមហាសមុទ្រជនជាតិបារាំង និងជាអ្នកជំនាញខាងទីតានិក លោក Paul-Henri Nargeolet អាយុ 77 ឆ្នាំ និងលោក Stockton Rush ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន OceanGate ក៏ត្រូវបានរាយការណ៍ថាមានវត្តមាននៅលើយានមុជទឹកនោះផងដែរ។

អ្នកជំនាញបាននិយាយថា ប្រសិនបើនាវាមុជទឹកអាចត្រឡប់មកផ្ទៃទឹកវិញ វានៅតែពិបាកនឹងរកឃើញវានៅក្នុងទឹកដ៏បើកចំហ។ វាត្រូវបានផ្សាភ្ជាប់ជាមួយនឹងប៊ូឡុងពីខាងក្រៅ ការពារនរណាម្នាក់នៅខាងក្នុងពីការចេញដោយគ្មានជំនួយ។

ប៉ុន្តែប្រសិនបើ Titan ស្ថិតនៅលើបាតសមុទ្រ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនឹងកាន់តែមានការលំបាកជាងមុន ដោយសារតែសម្ពាធដ៏ធំ និងភាពងងឹតសរុបនៅជម្រៅជាង 2 ម៉ាយ។ អ្នកជំនាញទីតានិក លោក Tim Maltin បាននិយាយថា វានឹង “ស្ទើរតែមិនអាចទៅរួចទេ ក្នុងការជួយសង្រ្គោះពួកគេពីបាតសមុទ្រ” ។

នាវាមុជទឹកបារាំងដែលធ្វើដំណើរតាមផ្លូវរបស់វា អាចត្រូវបានប្រើដើម្បីជួយរំដោះ Titan ប្រសិនបើវាជាប់គាំងនៅក្នុងសមុទ្រ បើទោះបីជាមនុស្សយន្តមិនអាចលើកយានទម្ងន់ 21,000 ផោន (9,525 គីឡូក្រាម) ដោយខ្លួនឯងក៏ដោយ។ ប្រតិបត្តិករបាននិយាយថា មនុស្សយន្តនេះក៏អាចជួយភ្ជាប់នាវាក្រោមដីទៅនឹងកប៉ាល់លើផ្ទៃដែលមានសមត្ថភាពក្នុងការលើកវាផងដែរ។

សូមរំលឹកផងដែរ ពីអតីតកាល របស់ OceanGate ពីមុនមកមានសំណួរអំពីសុវត្ថិភាពរបស់ Titan ត្រូវបានលើកឡើងនៅក្នុងឆ្នាំ 2018 ក្នុងអំឡុងពេលសន្និសីទរបស់អ្នកជំនាញក្នុងឧស្សាហកម្មនាវាមុជទឹក និងនៅក្នុងពាក្យបណ្តឹងដែលប្តឹងដោយអតីតប្រធានប្រតិបត្តិការសមុទ្ររបស់ OceanGate លោក David Lochridge ដែលបានអះអាងថាគាត់ត្រូវបានបណ្តេញចេញដោយសារតែមានការព្រួយបារម្ភថាសម្បករបស់វាមិនអាចទប់ទល់នឹងជម្រៅជ្រៅបំផុតបាន។

នៅក្នុងការទាមទាររបស់តុលាការផ្ទាល់ប្រឆាំងនឹង Lochridge ក្រុមហ៊ុន OceanGate បាននិយាយថា គាត់បានបដិសេធមិនទទួលយកការធានាពីវិស្វករនាំមុខរបស់ក្រុមហ៊ុន ហើយបានចោទប្រកាន់ Lochridge ពីបទបង្ហាញព័ត៌មានសម្ងាត់ថែមទៀតផង។

ភាគី​ទាំង​ពីរ​បាន​ដោះ​ស្រាយ​ករណី​នេះ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ភាគី​ទាំង​សង​ខាង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ជម្លោះ​នេះ​ទេ។

ការខ្វែងគំនិតគ្នារវាង​ គណបក្សភឿថៃ និង MFP នៅតែបន្ត

សមាជិកសភារបស់គណបក្សភឿថៃភាគច្រើនកំពុងទទូចថា ប្រធានសភាថ្មីត្រូវតែជាបេក្ខជនមកពីគណបក្សរបស់ពួកគេ។ សមាជិកសភារបស់គណបក្សភឿកបានបន្តទៀតថា អ្នកនៅក្នុងសភាគួរតែស្តាប់យោបល់ ពីអ្នកមានសិទ្ធិបោះឆ្នោតនៅទីនេះ វាប្រសើរជាជាងការស្តាប់តែគណបក្សដែលឈ្នះឆ្នោតតែម្នាក់(MFP) មតិច្រើនគួរតែមានអាទិភាព។

បញ្ហាមួយ​នេះ​ត្រូវ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ពុធម្សិលមិញនេះ គឺនៅ​ក្នុង​សិក្ខាសាលា​មួយ​សម្រាប់​សមាជិក​សភា​ថ្មី​របស់​គណបក្ស​ដែល​ទទួល​បានការ​គាំទ្រ​ដោយ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (EC) ​កាលពី​ថ្ងៃ​ច័ន្ទ​បន្ទាប់ពី​ការបោះឆ្នោតជា​សកល​ថ្ងៃទី ១៤ ឧសភា។ ក្នុងនោះផងដែរ ក៏មានវត្តមានរបស់នាយកប្រតិបត្តិបក្សដូចជាមេដឹកនាំបក្សភឿថៃ លោក Cholnan Srikaew អនុប្រធានលោក Phumtham Wechayachai និងអគ្គលេខាធិការ លោកPrasert Chantararuangthong ក៏បានចូលរួមផងដែរ។

  យោងតាមប្រភពគណបក្ស សមាជិកសភាជាច្រើននាក់មានការខកចិត្តជាខ្លាំង បន្ទាប់ពីនាយកប្រតិបត្តិគណបក្សមួយចំនួនបាននិយាយថា ជាគោលការណ៍តំណែងប្រធានសភាគួរតែជា MFP ព្រោះគណបក្សមួយនេះទួលបានអាសនៈសភាច្រើនជាងគេ ខណៈដែលគណបក្សភឿថៃដែលបានបញ្ចប់ជាបេក្ខជនឈរឈ្មោះនឹងកាន់តំណែងត្រឹមជា អនុប្រធានសភា។ ជាមួយគ្នានោះដែរ MFP បានបញ្ចប់ជាលើកដំបូងនៅក្នុងការស្ទង់មតិកាលពីខែមុន ជាមួយនឹងអាសនៈចំនួន 151 ដែលច្រើនជាងគណបក្សភឿថៃចំនួន 10 ។ គណបក្ស​ទាំងពីរ​និង​គណបក្ស​ចំនួន​ប្រាំមួយ​ផ្សេងទៀត​បាន​បង្កើត​សម្ព័ន្ធ​អនាគត​ដែលមាន​សមាជិក​ចំនួន 313 ដែល​សង្ឃឹម​ថា​នឹង​ក្លាយជា​រដ្ឋាភិបាល​បន្ទាប់។ ក្នុងអំឡុងពេលសិក្ខាសាលា សមាជិកសរបស់ភាគណបក្សភឿថៃ លោក Adisorn Piengkes បាននិយាយថា ប្រធានសភាត្រូវតែមកពីគណបក្សភឿថៃ។

  ថ្វីត្បិតតែ”យើងទទួលបានត្រឹមតែ 141 អាសនៈនៅក្នុងសភា វាមានចំនួនតិចជាង គណបក្សពួកគេ [MFP] ដែលទទួលបាន 151 ក៏ពិតមែន។ ប៉ុន្តែហេតុអ្វីបានជាយើងត្រូវនូវក្រោមពួកគេគ្រប់ពេលវេលានោះ? MFP គួរតែដឹកនាំសាខាប្រតិបត្តិ ប៉ុន្តែក៏វាមិនច្រើនពេកដល់ថ្នាក់ មានការកាន់តំណែងជាប្រធានសភាទៀតនោះ។ នៅពេលនេះ”ខ្ញុំកំពុងតស៊ូដើម្បីផលប្រយោជន៍រួមរបស់គណបក្សភឿថៃ យើងមិនអាចអនុញ្ញាតឱ្យ MFP យកកៅអីប្រធានសភាបាននោះទេ។ យើងមានបេក្ខជនជាច្រើនដែលស័ក្តិសមសម្រាប់តំណែងនេះ ហើយពួកយើងក៏មិនឱនលំទោនចំពោះ MFP ជ្រុលពេកដែរ។

លោក Adisorn Piengkes បាននិយាយថា “ភឿថៃមានបទពិសោធន៍លើការងារនយោបាយ 22 ឆ្នាំហើយវាគួរតែមិនមែនត្រឹមតែជាបណ្តាញរបស់ MFP នោះទេ”។ ថ្លែង​បន្ទាប់​ពី​សិក្ខាសាលា លោក​បណ្ឌិត Cholnan Srikaew អនុប្រធានបក្សបាន​និយាយ​ថា សមាជិក​សភា​បក្ស​ភាគ​ច្រើន​យល់​ស្រប​ថា ប្រធាន​សភា​គួរ​តែ​ជា​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស​ភឿថៃ។ មនុស្សជាង 10 លាននាក់បានបោះឆ្នោតឱ្យគណបក្សក្នុងអំឡុងពេលបោះឆ្នោត។ ទោះ​យ៉ាង​ណា លោក​ថា គណបក្ស​ប្រហែល​ជា​ត្រូវ​កោះ​ប្រជុំ​ដើម្បី​សម្រេច​លើ​បញ្ហា​នេះជាមុនសិន។ 

លោក Phumtham បាននិយាយក្រោយសិក្ខាសាលាថា លោកបានដឹកនាំក្រុមអ្នកចរចាដើម្បីពិភាក្សាអំពីការបែងចែកអាសនៈគណៈរដ្ឋមន្ត្រីជាមួយ MFP ។ លោក​បាន​មាន​ប្រសាសន៍​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ថា លោក​បាន​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ទទួល​បាន​អាសនៈ​គណៈរដ្ឋមន្ត្រី​ចំនួន ១៤ ដែល​គណបក្ស​នីមួយៗ​មាន​សិទ្ធិ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី។ លោក Phumtham Wechayachai បាននិយាយថា លោកក៏បានស្នើផងដែរថា ដោយសារតែចំនួនអាសនៈសភា ដែលឈ្នះដោយគណបក្សភឿថៃគឺតិចជាង MFP វាជារឿងពិត តែបើយើងលើរឿងដែលជាការសមរម្យវិញ តំណែងប្រធានសភាគួរតែជារបស់ភឿថៃ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ស្នើ​ឲ្យ​ពួក​គេ​ពិចារណា​សំណើ​នេះ​ឲ្យ​បាន​លឿន ប៉ុន្តែ​មិន​មាន​ការ​ពិភាក្សា​បន្ថែម​ទៀត​បាន​កើត​ឡើង​ទេ”។  

សមាជិក​សភា​រង​គណបក្ស​ភឿថៃ លោក Sutin Klungsang បាន​និយាយ​ថា មិន​ទាន់​មាន​ការ​សន្និដ្ឋាន​ថា​អ្នក​ណាម្នាក់ដែលអាច​ទទួល​តំណែង​ប្រធាន​សភា​ក្នុង​ពេល​សិក្ខាសាលា​នោះ​ទេ។ លោក Sutin បាននិយាយថាគណបក្សភឿថៃនឹងធ្វើមហាសន្និបាតម្តងទៀតដើម្បីបោះឆ្នោតលើបញ្ហានេះ។  លោកបានបន្ថែមថា នាយកប្រតិបត្តិគណបក្ស នឹងត្រូវលុបបំបាត់បញ្ហានេះ និងស្វែងរកវិធីសាស្ត្រផ្សេងទៀត ដើម្បីជៀសវាងជម្លោះជាមួយ MFP ។ មេដឹកនាំគណបក្ស Prachachat លោក Wan Muhamad Nor Matha បាននិយាយថា ការបង្កើតរដ្ឋាភិបាលថ្មី ប្រហែលជាមិនដំណើរការដោយរលូននោះទេ ប្រសិនបើសមាជិកសភាត្រូវបានផ្តល់ការបោះឆ្នោតដោយសេរីលើមុខតំណែងប្រធានសភាបែបនេះនោះ។ ការ​ប្រយុទ្ធ​គ្នា​គ្នាដើម្បី​ទទួល​បាន​តំណែង​ដែលកំពុងកើតឡើងជា​បន្ត​បន្ទាប់​ពី​គណបក្ស​ភឿ​ថៃ ​ដោយកាលពី​ថ្ងៃ​ច័ន្ទ​ ពួកគេគឺតែប្រកាន់ជំហរក្នុង​បដិសេធ​មិន​ឱ្យ MFP ទទួលនូវតំណែងនោះ​ទេ​។ លោក Phumtham Wechayachai កាលពីថ្ងៃច័ន្ទនោះដែរក៏បាននិយាយថា ភាគីទាំងពីរនៅតែត្រូវយល់ព្រមលើបញ្ហានេះ ទោះបីជាមានការអះអាងកាលពីថ្ងៃអាទិត្យថា MFP បានយល់ព្រមផ្តល់ឱ្យគណបក្សភឿថៃអាចទទួលបាននូវតំណែងជាអនុប្រធានសភាពីររូប ដែលជាថ្នូរនឹងតំណែងប្រធានសភាក៏ដោយ។ លោក Phumtham Wechayachai ​បាន​ដើរ​ថយក្រោយបន្តិច​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ ដោយលោកបាន​និយាយ​ថា លោក​គ្រាន់​តែ​បញ្ជាក់​ពី​ជំនឿ​របស់​លោកក្រោមអត្ថន័យថា តំណែង​ប្រធាន​សភា​គួរ​បានទៅ​គណបក្ស​ដែល​ឈ្នះ​អាសនៈ​សភា​ច្រើន​ជាង​គេ​ នៅក្នុង​ការ​បោះ​ឆ្នោត។

scroll to top