កូរ៉េខាងជើង បាន​ព្រមានថា ​ឧបទ្វីប​កូរ៉េ​ ទាំងមូលបានខិតជិតទៅ​ដល់​ការផ្ទុះ​សង្គ្រាមនៃអាវុធ​នុយក្លេអ៊ែរ

ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃច័ន្ទបានចោទប្រកាន់ទៅលើទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនថា​ បានជំរុញឲ្យភាពតានតឹងទៅប្រទេសរបស់ខ្លួនកាន់តែធ្ងន់ធ្ងរឡើង ដែលអាចឈានទៅរក “សង្គ្រាមនៃអាវុធនុយក្លេអ៊ែរ” ដែលស្រដៀងទៅនឹងសង្រ្គាមនៅក្នុងកូរ៉េទាំងមូលកាលពីឆ្នាំ 1950-1953 ដោយនិយាយថា ខ្លួននឹងបន្តប្រើវាដើម្បីពង្រឹងសមត្ថភាពការពារខ្លួនរបស់ខ្លួន។
          នៅក្នុងរបាយការណ៍ស្រាវជ្រាវដែលចេញផ្សាយ ដោយវិទ្យាស្ថានសម្រាប់ការសិក្សាអាមេរិករបស់ក្រសួងការបរទេស កូរ៉េខាងជើងបានប្រដូចភាពតានតឹងផ្នែកយោធានាពេលបច្ចុប្បន្ន នៅក្នុងតំបន់ទៅនឹងយប់មុនពេលការផ្ទុះឡើងនៃសង្គ្រាមកូរ៉េ ខណៈដែលទីក្រុងព្យុងយ៉ាងបានរិះគន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចំពោះ “ការយល់ឃើញរបស់ពួកគេ ក្នុងការប្រឆាំងនឹងប្រទេសកុម្មុយនិស្ត។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលក្រសួងបាននិយាយនៅក្នុងរបាយការណ៍ជាភាសាអង់គ្លេសបានចេញផ្សាយថា “គ្រប់ទង្វើររបស់សហរដ្ឋអាមេរិក គឺកំពុងតែចង់រុញច្រានឲ្យភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ និងនៅអាស៊ីឦសានបានធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលគ្មានស្ថេរភាពយ៉ាងខ្លាំង ហើយវាក៏អាចនឹងខិតជិតដល់កាផ្ទុះនៃសង្គ្រាមនុយក្លេអ៊ែរផងដែរ” ។
          កូរ៉េខាងជើងបានអះអាងថា សហរដ្ឋអាមេរិកកំពុង “ឆ្លើយតបទៅនឹងអំពើអរិភាពដ៏គួរឱ្យព្រួយបារម្ភនៃការរំលោភបំពានអធិបតេយ្យភាព និងសន្តិសុខ” របស់កូរ៉េខាងជើងនៅពេលនេះ គឺកាន់តែខ្លាំងឡើងៗជាងឆ្នាំមុនៗ ហើយវានិងឈានដល់កម្រិតដែលមិនអាចអត់ឱនបានតទៅទៀត។

បន្ទាប់មករឿងមួយនេះ វាក៏បានព្រមានជាសង្រ្គាមនៅលើឧបទ្វីបនឹង “ពង្រីកយ៉ាងឆាប់រហ័សទៅជាសង្រ្គាមពិភពលោក និងសង្រ្គាម thermonuclear ដែលមិនធ្លាប់មាននៅក្នុងពិភពលោកពីមុនមក” ដែលអាចបង្កឱ្យមាន “ផលវិបាក និងមហន្តរាយ ដែលមិនអាចត្រឡប់មក” សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ និងពិភពលោកទាំងមូលវិញបាន។
          បើយោងតាមរបាយការណ៍បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងបន្តពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹង “សមត្ថភាពការពារខ្លួនសម្រាប់ការពារអធិបតេយ្យភាពរបស់ខ្លួន” លុះត្រាតែសហរដ្ឋអាមេរិកបានដក “គោលនយោបាយអរិភាពអនាធិបតេយ្យ” និងការគំរាមកំហែងខាងយោធាជាបន្តបន្ទាប់ប្រឆាំងនឹងកូរ៉េខាងជើងចេញសិន។ (យ៉ុនហាប់)

លោក Elon Musk នឹងហ្វឹកហាត់ប្រសិនបើការប្រកួត និងកើតមានឡើង

លោក Elon Musk បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា លោកនឹងចាប់ផ្តើមហ្វឹកហាត់ ប្រសិនបើការប្រកួតក្បាច់គុនចម្រុះ ដែលលោកបានបង្កររឿងជាមួយនិងមហាសេដ្ឋីមួយរូបតាមរយៈប្រព័ន្ធផ្សព្វផ្សាយ គឺលោក Mark Zuckerberg និងលេចចេញជារូបរាង។

ម្ចាស់ Twitter លោក Elon Musk បាននិយាយកាលពីថ្ងៃអង្គារថា គាត់បានត្រៀមខ្លួនសម្រាប់ ការប្រកួតក្នុងទ្រុងនៅ Las Vegas ជាមួយ លោក Mark Zuckerberg ដែលជា CEO របស់ Facebook parent Meta (META.O) ដែលជាជើងខ្លាំងក្នុង jiu-jitsu ជាមិនខាន ។

លោក Elon Musk  បាននិយាយនៅក្នុងកិច្ចពិភាក្សាមួយនៅលើ Twitter ជាមួយ Ashlee Vance អ្នកនិពន្ធសៀវភៅរបស់លោក Musk និងប្រកួតជាសាធារណៈ បើទោះជា “ខ្ញុំមិនទាន់បានចាប់ផ្តើមហ្វឹកហាត់នៅឡើយក៏ពិតមែន ប៉ុន្តែប្រសិនបើរឿងនេះកើតឡើង ខ្ញុំនឹងព្យាយាមហ្វឹកហាត់” ។

លោក Elon Musk   បាននិយាយថា ការប្រកួត “អាចនឹងកើតឡើង” នៅពេលដែលចូលរួមពិធីខួបកំណើតនៅអឺរ៉ុប ដោយបន្ថែមថា វាអាចទៅរួចដែលថា វាអាចនឹងទៅជាអាក្រក់ ប្រសិនបើ Zuckerberg យកចិត្តទុកដាក់ខ្លាំងជ្រុលពេកនោះ។

លោក Musk ក៏បាននិយាយផងដែរថា ការវិនិយោគរបស់ SpaceX នៅក្នុងរ៉ុក្កែត Starship ដែលជាការហោះហើ​រលើកដំបូងដែលបានផ្ទុះនៅឈូងសមុទ្រម៉ិកស៊ិកកូ ក្នុងខែមេសា ដែលបង្កើតជាសំណួរអំពីផលប៉ះពាល់ដល់បរិស្ថានអាចចំណាយដល់ 3 ពាន់លានដុល្លារនៅឆ្នាំនេះ។

លោក Elon Musk   បាននិយាយថា SpaceX កំពុងធ្វើការលើការកែលម្អ Starship ផងដែរ ។

ឥណ្ឌា​ នឹង​ផ្តល់​នាវាចម្បាំង​ដល់ ​វៀតណាម ដើម្បី​រឹតបន្តឹងនៃចំណងមិត្តភាពប្រទេសទាំង២​

ប្រទេសឥណ្ឌាបាននិយាយថា ខ្លួននឹងផ្តល់នាវាចម្បាំងកងទ័ពជើងទឹកដល់ប្រទេសវៀតណាមក្នុងសញ្ញាចុងក្រោយនៃការរឹតបន្តឹងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ ដោយឥណ្ឌាបាននិយាយថា នេះគឺជាការចែករំលែកមួយ ដែលតំណាងឲ្យការព្រួយបារម្ភរបស់ខ្លួន បន្ទាប់ពីមានការអះអាងរបស់ប្រទេសចិន។

សេចក្តីប្រកាសមួយបាននិយាយថា ទីក្រុងញូវដែលីនឹងប្រគល់ កាំជ្រួចមីស៊ីលឥណ្ឌា INS Kirpan ដល់កងទ័ពជើងទឹករបស់វៀតណាម ដេលបានធ្វើឡើងបន្ទាប់ពីមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា Rajnath Singh និងភាគីវៀតណាម គឺឧត្តមសេនីយ៍ Phan Van Gang នៅទីក្រុង New Delhi កាលពីថ្ងៃច័ន្ទ។

យោងតាមលោក Rahul Bedi អ្នកវិភាគការពារជាតិឯករាជ្យបាននិយាយថា “កាំជ្រួចមីស៊ីល គឺជានាវាចម្បាំងតូចមួយដែលប្រើប្រាស់ជាចម្បងសម្រាប់គោលបំណងការពារឆ្នេរសមុទ្រ”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ការផ្តល់នាវាចម្បាំងដល់ទីក្រុងហាណូយ នឹងក្លាយជា “ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹករបស់ប្រជាជនវៀតណាម”។

ការផ្តោតសំខាន់នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិវៀតណាម គឺលើការកសាងទំនាក់ទំនងយោធាជាមួយទីក្រុងញូវដែលី។ លោកក៏បានពិភាក្សាអំពីវិធីសាស្រ្ត ដើម្បីបង្កើនសមត្ថភាពឧស្សាហកម្មការពារជាតិដោយកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវការពារជាតិ និងការផលិតរួមគ្នា នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ទោះបីជាប្រទេសទាំងពីរមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រតាំងពីឆ្នាំ 2016 ក៏ដោយ ក៏វាទើបតែទទួលបានសន្ទុះកាលឆ្នាំមុន គឺនៅពេលដែលពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនយោធាដ៏សំខាន់មួយ ដែលអាចឱ្យយោធារបស់ពួកគេប្រើប្រាស់មូលដ្ឋានរបស់គ្នាទៅវិញទៅមកសម្រាប់ការជួសជុល និងការបំពេញការផ្គត់ផ្គង់ និងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការរៀបចំដំណើរទស្សនកិច្ច នៅច្រាំងសមុទ្រគ្នាទៅវិញទៅមក សម្រាប់នាវាចម្បាំង យន្តហោះយោធា និងបុគ្គលិក។ ប្រទេសឥណ្ឌាក៏បានផ្តល់ទូកឆ្មាំល្បឿនលឿនចំនួន 12 គ្រឿងដល់ប្រទេសវៀតណាមកាលពីខែមិថុនាឆ្នាំមុន ក្រោមការផ្តល់ឥណទាន 100 លានដុល្លារដែលពង្រីកដោយឥណ្ឌា។

ការកសាងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងញូវដែលីដើម្បីរក្សាស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នេះបើយោងតាមអ្នកវិភាគ។ 

ឥណ្ឌាបានចូលរួមក្នុងការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយប្រទេសចិននៅតាមព្រំដែនហិម៉ាឡៃយ៉ានដែលមានជម្លោះអស់រយៈពេល 3 ឆ្នាំចុងក្រោយនេះ ហើយក៏មានការព្រួយបារម្ភផងដែរអំពីការពង្រីកទីតាំងរបស់ទីក្រុងប៉េកាំងនៅក្នុងមហាសមុទ្រឥណ្ឌា ដែលប្រទេសចិនបានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសដូចជា ស្រីលង្កា មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។

នៅទីក្រុងហាណូយ មានការព្រួយបារម្ភអំពីនាវាចម្បាំងរបស់ចិន និងនាវាស្ទង់មតិដែលចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ ដោយផ្អែកលើអ្វីដែលទីក្រុងប៉េកាំងបាននិយាយថា វាជាផែនទីចាស់ ប្រទេសចិនបានទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូងជាទឹកដីរបស់ខ្លួន រួមទាំងដែនទឹកដែលត្រូវបានទាមទារដោយវៀតណាម និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។

កាល​ពី​ខែ​មុន វៀតណាម​បាន​ជំរុញ​ឲ្យ​ចិន​ដក​កប៉ាល់​អង្កេត និង​អមដំណើរ​នាវា​ឆ្មាំ​ឆ្នេរ​ដែល​ចូល​ក្នុង​ដែន​ទឹក​របស់​ខ្លួន ហើយបន្ទាប់មកពួក​គេ​បាន​ចាក​ចេញ​ពីទីនោះ បើទោះបីជាធ្លាប់​ធ្វើ​ការនៅទីនោះ​អស់​រយៈ​ពេល​ជិត​មួយ​ខែក៏ដោយ។

យោងតាមលោក Chintamani Mahapatra ស្ថាបនិកនៃវិទ្យាស្ថាន Kalinga នៃការសិក្សាឥណ្ឌូប៉ាស៊ីហ្វិកថា “អាកប្ប​កិរិយាឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង និងសូម្បីតែនៅតាមព្រំដែនរបស់ឥណ្ឌា បានដាស់តឿនគ្រប់ប្រទេសនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកអំពីរបៀបដែលល្អបំផុតក្នុងការបន្ថែមសមត្ថភាពរបស់ពួកគេដើម្បីគ្រប់គ្រងប្រទេសចិន” ។ នៅទីក្រុងញូវដេលី “បាន គូសបញ្ជាក់គឺថា កក្កតាដែលប្រទេសចិនបានបញ្ជូនកណ្តឹងរោទិ៍ទៅកាន់គ្រប់ប្រទេសទាំងអស់ ហើយដោយសារគ្មានប្រទេសណាអាចការពារខ្លួនតែម្នាក់ឯងប្រឆាំងនឹងទីក្រុងប៉េកាំងបានទេ។ ហើយវាជាក៏រឿងធម្មតាដែរ ដែលមហាអំណាចកណ្តាលដូចជាឥណ្ឌា វៀតណាម និងអូស្ត្រាលីនឹងបង្កើតទំនាក់ទំនងសន្តិសុខរវាងខ្លួន និងមហាអំណាចធំជាងខ្លួនដូចជា ​អាមេរិក ដើម្បីការពារ​កុំ​ឲ្យ​មានការឈូស​ឆាយ​ដោយ​ចិន»។

ឥណ្ឌាក៏បានស្នើលក់ប្រព័ន្ធមីស៊ីល supersonic ដែលអភិវឌ្ឍដោយជនជាតិដើមរបស់ខ្លួនទៅឱ្យប្រទេសវៀតណាមកាលពីប៉ុន្មានឆ្នាំមុនផងដែរ ប៉ុន្តែវឌ្ឍនភាពលើកិច្ចព្រមព្រៀងនោះគឺមានភាពយឺតយ៉ាវ នេះបើយោងតាមអ្នកវិភាគការពារជាតិ Bedi ។

អាមេរិក កោះប្រជុំអាវុធនុយក្លេអ៊ែរ ជាមួយចិន បារាំង រុស្ស៊ី អង់គ្លេស

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកនៅក្នុងខែនេះ បានកោះប្រជុំអ្នកជំនាញកម្រិតការងារមកពីប្រទេសចិន បារាំង រុស្ស៊ី និងចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីបញ្ហាអាវុធនុយក្លេអ៊ែរ រួមទាំងការកាត់បន្ថយហានិភ័យជាចម្បង។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា កិច្ចពិភាក្សានេះគឺជាផ្នែកមួយនៃ “ការសន្ទនា” ។

នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថាទីក្រុងវ៉ាស៊ីនតោនបានរៀបចំកិច្ចប្រជុំនៅថ្ងៃទី 13-14 ខែមិថុនានៅទីក្រុងគែរ ក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងប្រាំ ដោយពណ៌នាថាវាជា “ការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងបរិបទនៃសន្ធិសញ្ញាមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT)” ។

នាយកដ្ឋាននេះបាននិយាយថា អ្នកជំនាញត្រូវបានទាញមកពីក្រសួងកិច្ចការបរទេស និងការពារប្រទេសរៀងៗខ្លួន។ ពួកគេ “បានពិភាក្សាអំពីការកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ក៏ដូចជាគោលលទ្ធិ និងគោលនយោបាយនុយក្លេអ៊ែរ”។

NPT ដែលចូលជាធរមានក្នុងឆ្នាំ 1970 មានគោលបំណងបញ្ឈប់ការរីករាលដាលនៃសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ និងធានាសិទ្ធិរបស់សមាជិកក្នុងការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរសម្រាប់មធ្យោបាយសន្តិភាព។

សន្ធិសញ្ញានេះបានអនុញ្ញាតឱ្យអាវុធនុយក្លេអ៊ែរទាំងប្រាំប្រទេស ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរក្សាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេឲ្យបានល្អ។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា អ្នកតំណាងអ្នកជំនាញក៏បានជួបប្រជុំគ្នានៅទីក្រុងឌូបៃក្នុងខែកុម្ភៈផងដែរ ដែលជាផ្នែកមួយនៃកិច្ចសន្ទនាក្រោម NPT ដែលសហរដ្ឋអាមេរិកកំពុងធ្វើជាប្រធាន។

“យើងបានរកឃើញថាការសន្ទនាពហុភាគីទាំងពីរមានលក្ខណៈវិជ្ជាជីវៈ និងមានផ្តល់ផលប្រយោជន៍រួម” អ្នកនាំពាក្យបាននិយាយនៅក្នុងការឆ្លើយតបតាមអ៊ីមែល ហើយក៏មិនបានដោះស្រាយសំណួរមួយដែរសួរថា តើកិច្ចពិភាក្សាទ្វេភាគីណាមួយបានកើតឡើងឬអត់ នោះទេ។

scroll to top