លោក Pita និយាយថា៖ សូមកំយកគោលការណ៍នៃការធ្វើវិសោធនកម្មរបស់គណបក្សលោក មកធ្វើជាលេស ដើម្បីរារាំងសម្លេងរបស់ប្រជាជន

មេដឹកនាំរបស់គណបក្សចលនាឆ្ពោះទៅមុខ MFP លោក Pita Limjaroenrat បានព្រមានសមាជិកព្រឹទ្ធសភា កុំប្រើចេតនារបស់គណបក្សរបស់លោកក្នុងវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមកហាលក្សត្រ មកធ្វើជាលេសដើម្បីរារាំងការបោះឆ្នោតរបស់លោកជានាយករដ្ឋមន្ត្រី ព្រោះសកម្មភាពដែលអ្នកកំពុងធ្វើវានឹងឱ្យមានប៉ះពាល់ដល់ស្ថាប័នដែលប្រឆាំងនឹងសម្លេងរបស់ប្រជាជន។

លោក Pita បាននិយាយនៅក្នុងសភាកាលពីថ្ងៃអង្គារថា រាល់ការប៉ុនប៉ងណាមួយក្នុងគោលបំណងនៃការប្រើប្រាស់ផែនការរបស់ MFP ដើម្បីកែប្រែផ្នែកទី 112 នៃក្រមព្រហ្មទណ្ឌ តែបែរជាមានអ្នកឆ្លៀតឱកាសប្រើប្រាស់វាដើម្បីទប់ស្កាត់ការក្លាយជានាយករដ្ឋមន្ត្រីរបស់លោក នោះទើបជាបញ្ហាដ៏គួរឲ្យមានការព្រួយបារម្ភពិតប្រាកដ។

លោក Pita បាននិយាយនៅពេលដឹកនាំសមាជិកសភាថ្មីរបស់គណបក្សលោក ក្នុងការរាយការណ៍ទៅលេខាធិការដ្ឋានសភាថា ខ្ញុំគិតថា សកម្មភាពរបស់អ្នករិៈគន់វាហាក់ដូចជាមានលក្ខណៈមិនសមរម្យ ហើយវាអាចនឹងមានគ្រោះថ្នាក់ថែមទៀតផង ព្រោះថា វាស្មើនឹងការអនុញ្ញាតឱ្យសំឡេងរបស់ពលរដ្ឋ បានប៉ះទង្គិចដោយផ្ទាល់ជាមួយនិងស្ថាប័នទៅវិញ។

  • មាត្រា ១១២ ការពារ​ស្ថាប័ន​ព្រះមហាក្សត្រ​កុំ​ឲ្យ​មាន​ការ​ប្រមាថ។

លោក​ថ្លែង​ថា​៖ «​មាត្រា ១១២ ត្រូវ​បាន​គេ​ប្រើ​ជា​ឧបករណ៍​នយោបាយ​ប្រឆាំង​នឹង​អ្នក​ដែល​មាន​យោបល់​ខុស​គ្នា ហើយ​វា​មិន​ល្អ​សម្រាប់​ស្ថាប័ន​ណា​មួយ​នោះទេ។

មេដឹកនាំ​គណបក្ស​ឈ្នះឆ្នោត​បាន​បញ្ជាក់​ថា លោក​នឹង​រក្សា​ប្រព័ន្ធ​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​ប្រទេស​ថៃដដែល។

លោក Pita បាននិយាយថា “គណបក្សជាច្រើននៅតែយល់ខុស ពីអត្ថន័យនៃ វិសោធនកម្ម គឺមិនមែនជាការដកហូតនោះទេ។ ដោយមានការពិភាក្សាជាមួយសមាជិកព្រឹទ្ធសភា ហើយពួកគេកំពុងចាប់ផ្តើមយល់ថា ដើម្បីរក្សារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ត្រូវតែមានការផ្លាស់ប្តូរសមស្របនៅពេលដែលប្រទេសថៃស្ថិតក្នុងដំណាក់កាលអន្តរកាល។

លោកក៏សុំ​ការអត្ថាធិប្បាយពី​សមាជិក​ព្រឹទ្ធសភាផងដែរ ​ដែលពួកគេបាន​ប្រកាសថា ​មិន​បោះឆ្នោត​ឲ្យ​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី។​ លោក Pita បាន​និយាយ​ថា លោក​សង្ឃឹម​ថា ពួកគេ​នឹង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​មិន​ប្រឆាំង​នឹង​សំឡេង​ប្រជាជន។ ពីព្រោះការបោះឆ្នោតជាសកលកាលពីថ្ងៃទី ១៤ ខែ ខែឧសភា គឺគណបក្សរបស់លោកទទួលបានអាសនៈសភាចំនួន ១៥១ អាសនៈច្រើនជាងគណបក្សដទៃទៀត។

រដ្ឋធម្មនុញ្ញ​អនុញ្ញាត​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ជាមួយ​តំណាង​សភា ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​នៅពេល​អង្គុយ​រួម។ សភាមានតំណាងជាប់ឆ្នោតចំនួន 500 នាក់ និងសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងមានចំនួន 250 រូប។

ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវការការគាំទ្រពីសមាជិកភាគច្រើន នៃសមាជិកសភាចំនួន 750 នាក់ យ៉ាងហោចណាស់ 376 សំឡេង។

បើទោះយ៉ាងណាក៏ដោយ លោក Pita បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ថា លោក​និងមាន​ការ​គាំទ្រ​គ្រប់គ្រាន់​ក្នុង​ព្រឹទ្ធសភា ​ដើម្បី​ធានា​ដល់​ការ​បោះឆ្នោត​ជ្រើសរើស​លោក​ជា​នាយករដ្ឋមន្ត្រីបន្ទាប់។

ការស្នើរសុំធ្វើវិសោធនកម្មច្បាប់លើ​ផ្នែក  ១១២ ​របស់ MFP ត្រូវបានរងការរិៈគន់ពីអ្នកនយោបាយ

តុលាការធម្មនុញ្ញបានស្នើទៅអគ្គមេធាវីសម្រាប់ការធ្វើបច្ចុប្បន្នភាពលើញត្តិ ដែលដាក់ប្រឆាំងនឹងគណបក្ស ចលនាឆ្ពោះទៅមុខ (MFP) និងមេដឹកនាំរបស់ខ្លួន Pita Limjaroenrat ជុំវិញគោលនយោបាយរបស់ពួកគេដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថ។

ដើមឡើយត្រូវបានប្តឹងដោយ Theerayut Suwankesorn ញត្តិនេះព្យាយាមបង្ខំឱ្យតុលាការបញ្ជាឱ្យ MFP និងលោក Pita ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស រារាំងចលនានៃការលើកឡើងមួយនេះ ព្រោះថាសកម្មភាពនេះគឺវាអាចផ្ទុយនឹងធម្មនុញ្ញ។

លោក Theerayut បានលើកឡើងទៀតថា ផែនការរបស់ MFP គឺជាការរំលោភលើផ្នែកទី 49 ដែលហាមប្រាមប្រជាជនពីការប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់ពួកគេ ដើម្បីផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

វាក៏បញ្ជាក់ផងដែរថា បុគ្គលដែលដឹងពីទង្វើបែបនេះ អាចសុំឱ្យអគ្គមេធាវីបញ្ជូនរឿងនេះទៅតុលាការធម្មនុញ្ញ។ ក្នុងករណីដែលអគ្គមេធាវីបដិសេធញត្តិ ឬមិនចាត់វិធានការក្នុងរយៈពេល 15 ថ្ងៃ បុគ្គលនោះអាចដាក់ញត្តិដោយផ្ទាល់ទៅតុលាការធម្មនុញ្ញ។

នៅក្នុងញត្តិរបស់គាត់ លោក Theerayut បានអះអាងថា លោកបានដាក់ញត្តិទៅអគ្គមេធាវីកាលពីថ្ងៃទី៣០ ខែឧសភា ហើយសម្រេចយករឿងនេះទៅតុលាការធម្មនុញ្ញ ព្រោះអគ្គមេធាវីមិនបានចាត់ការក្នុងរយៈពេល ១៥ថ្ងៃបាននោះទេ។

លោក Theerayut បានលើកឡើងពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ស្តីពីការអំពាវនាវឱ្យមានកំណែទម្រង់របបរាជានិយមដោយមេដឹកនាំតវ៉ាដើម្បីគាំទ្រញត្តិរបស់គាត់។

តុលាការបានសម្រេចកាលពីខែវិច្ឆិកា ឆ្នាំ 2021 ថា សកម្មភាពរបស់មេដឹកនាំបាតុករបីនាក់នៅឯការជួបជុំនៅសកលវិទ្យាល័យ Thammasat ក្នុងខែសីហា ឆ្នាំ 2020 គឺជាការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

នៅឯការប្រមូលផ្តុំនេះ លោក Panusaya Sithijirawattanakul បានអាននូវសំណុំនៃការទាមទារចំនួន 10 រួមទាំងការកែទម្រង់របបរាជានិយមផងដែរ។ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជាច្រើន ហើយ​ក្រុម​បាតុករ​ត្រូវបាន​ចោទប្រកាន់ថា​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​។

បន្ទាប់មក លោក Natthaporn Toprayoon មេធាវី និងជាអតីតទីប្រឹក្សាប្រធានការិយាល័យទទួលបន្ទុកសិទ្ធិមនុស្ស បានដាក់ញត្តិទៅតុលាការដើម្បីពិចារណាលើចំណាត់ការរបស់មេធាវីសិទ្ធិមនុស្ស Arnon Nampa លោក Panupong Jadnok និងលោកស្រី Panusaya។

ចៅក្រមបានសម្រេចថា សកម្មភាពរបស់អ្នកទាំងបីមានចេតនាលាក់កំបាំងក្នុងការអនុវត្តសិទ្ធិ និងសេរីភាពរបស់ពួកគេ ដើម្បីបំផ្លាញ និងផ្ដួលរំលំរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខ ហើយអ្នកទាំងបីត្រូវបានបញ្ជាឱ្យបញ្ឈប់សកម្មភាពបែបនេះ។

ថ្ងៃទី 24 ខែមិថុនានឹងក្លាយជាទិវាជាតិ នៃប្រទេសថៃ ប្រសិនបើលោក លោក Pita Limjaroenrat ក្លាយជានាយករដ្ឋមន្ត្រី

អ្នកនយោបាយជើងចាស់លោក Nipit Intarasombat មានអាយុ ៦៦ ឆ្នាំ ដែល​តំណាង​ឱ្យ​ខេត្ត​ផាតថាលុង​ភាគ​ខាង​ត្បូង​ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៣ មានប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពីលោក ទទួលបាននូវសេចក្តីជូនដំណឹងមួយដែលថា គណបក្សចលនាឆ្ពោះទៅមុខ MFP ពិតជាមានគម្រោងផ្លាស់ប្តូរកាលបរិច្ឆេទនៃទិវាបុណ្យជាតិ ពីថ្ងៃទី 5 ខែធ្នូ ទៅថ្ងៃទី 24 ខែមិថុនា វិញ ប្រសិនបើខ្លួនទទួលបាននូវតំណែងជារាជរដ្ឋាភិបាល។

លោក Nipit Intarasombat បានរិៈគន់ និងចោទជាសំនួរតាមរយៈ ការបង្ហោះតាម គណនី Facebook របស់លោកកាលពីថ្ងៃអាទិត្យថែមទៀតផង។ ព្រោះថាការកត់សម្គាល់របស់សមាជិកសភា MFP និងអ្នកនាំពាក្យ ឈ្មោះថា Rangsiman Rome នៅក្នុងការពិភាក្សាជាសាធារណៈមួយដោយលើកយក (ថ្ងៃទី 24 ខែមិថុនា ដែលជាខួបលើកទី 91 នៃបដិវត្តន៍ សៀមនៅឆ្នាំ 1932) និងត្រូវផ្លាស់ប្តូរ។

លោក Nipit Intarasombat បានសង្កត់ធ្ងន់ថា ការសរសេររបស់ លោក Rangsiman បាននិយាយក្នុងអំឡុងកិច្ចពិភាក្សានៅបរិវេណ Tha Phra Chan នៃសាកលវិទ្យាល័យ Thammasat កាលពីថ្ងៃសៅរ៍ថា លោករំពឹងថានឹងមានប្រធានសភាថ្មីជាមួយមេដឹកនាំ MFP លោក Pita Limjaroenrat នូវពេលក្លាយជានាយករដ្ឋមន្ត្រី ចំពោះថ្ងៃទី 24 ខែមិថុនានឹងក្លាយជាទិវាជាតិ។

ឃ្លាមួយនេះសម្រាប់លោក Nipit ដែលសមាជិកគណបក្ស Palang Pracharath ដែលនៅតែដឹកនាំរដ្ឋាភិបាលចាំផ្ទះរបស់នាយករដ្ឋមន្ត្រី Prayut Chan-o-cha បាននិយាយថា លោកមានការសោកស្ដាយចំពោះការលើកឡើងមួយនេះខ្លាំងណាស់។

ព្រោះថាទិវាជាតិនៃប្រទេសថៃគឺនៅថ្ងៃទី 5 ខែធ្នូ ជាថ្ងៃខួបកំណើតរបស់ព្រះបាទ រាមាទី 9 ហើយចំនែកឯថ្ងៃទី 24 ខែមិថុនា ឆ្នាំ 1932 គឺជាថ្ងៃដែលព្រះមហាក្សត្រត្រូវបានដកហូតពីអំណាចទាំងស្រុង ហើយបន្ទាប់មកប្រព័ន្ធនៃរដ្ឋាភិបាលបានផ្លាស់ប្តូរទៅជាលទ្ធិប្រជាធិបតេយ្យ។

លោក Nipit បានសរសេរថា “ជាធម្មតា ប្រទេសដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋរបស់ពួកគេ កំណត់ថ្ងៃជាតិរបស់ពួកគេក្នុងថ្ងៃខួបកំណើតរបស់ព្រះមហាក្សត្ររបស់ពួកគេ”។ លោក​បាន​ចង្អុល​ទៅ​ចក្រភព​អង់គ្លេសជាគំរូ​នៃ​ការ​អនុវត្ត​មួយនេះ។

បើតាមខ្ញុំដឹង ជាធម្មតា MFP បានហៅចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិកថាជាគំរូនៃលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែទង្វើររបស់គណបក្សមួយនេះវាពិតជាគួរឱ្យភ្ញាក់ផ្អើល ដែលខ្លួនចង់ប្រកាសប្តូរថ្ងៃជាតិ ចំថ្ងៃដែលព្រះមហាក្សត្រត្រូវបានដកហូតអំណាច ជំនួសឱ្យថ្ងៃខួបកំណើតរបស់ព្រះមហាក្សត្រ។ សកម្មភាពរបស់ MFP វាហាក់ដូចជាបង្ហាញនូវការមិនគោរពចំពោះស្ថាប័នទាល់តែសោះ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលពិភាក្សាកាលពីថ្ងៃសៅរ៍ លោក Rangsiman Rome អ្នកនាំពាក្យរបស់គណបក្ស MFP បាននិយាយថា គណបក្សចលនាឆ្ពោះទៅមុខបានស្នើទៅកាន់អតីតប្រធានសភាលោក Chuan Leekpai ថាថ្ងៃទី 24 ខែមិថុនានិងក្លាយទៅជាថ្ងៃបុណ្យជាតិ ប៉ុន្តែសំណើនេះមិនត្រូវបានសម្រេចនោះទេ។

លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ បានសរសេរនៅលើគណនី Twitter របស់លោកថា ថាតើថ្ងៃទី២៤ ខែមិថុនា ក្លាយជាថ្ងៃឈប់សម្រាក ឬអត់ មិនសំខាន់នោះទេ។ អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​ប្រជាជន​មិន​ត្រូវ​ទទួល​យក​រដ្ឋប្រហារ ឬ​របប​ផ្តាច់ការមកដាក់ក្នុងប្រទេសជាដាច់ខាត។

គណបក្សភឿថៃ និង MFP បានក្លាយទៅជាគណបក្សនយោបាយឈ្នះឈ្នះទាំងពីរនៅការបោះឆ្នោតសកល ហើយបានយល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះថ្មីជាមួយគណបក្សតូចៗចំនួនប្រាំមួយថែមទៀតផង។

លោក Mongkolkit Susintharanong អតីតមេដឹកនាំគណបក្សស៊ីវិលថៃ​( Thai Civilized Party) បានសរសេរនៅលើ Facebook ថា លោកមិនយល់ស្របនឹងគំនិតនៃការផ្លាស់ប្តូរទិវាជាតិ ពីថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី២៤ ខែមិថុនាជាដាច់ខាត។

មន្ត្រីអាមេរិក បានមើលឃើញថា លោក ពូទីន កំពុងតែទន់ខ្សោយ ខណៈដែលភាពចលាចលរបស់ រុស្ស៊ី បង្ហាញពីការបែកបាក់

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអាទិត្យថា ការប្រជែងដែលមិនធ្លាប់មានពីមុនមកចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយក្រុមអ្នកប្រយុទ្ធ Wagner បានលាតត្រដាងនូវ “ការប្រេះឆា” ថ្មីនៅក្នុងភាពរឹងមាំនៃការដឹកនាំរបស់លោក ដែលនិងអាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងមួយនេះ។ 

លោក Antony Blinken ដែលជាសមាជិកសភារបស់អាមេរិកបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា ភាពចលាចលកាលពីថ្ងៃសៅរ៍នៅក្នុងប្រទេសរុស្ស៊ី បានធ្វើឱ្យលោក ពូទីន ឲ្យចុះខ្សោយនូវក្នុងការប្រយុទ្ធ ដែលជាការវាយលុករបស់អ៊ុយក្រែន ប្រឆាំង នឹងកងកម្លាំងរុស្ស៊ីនៅក្នុងទឹកដីរបស់ខ្លួន។

លោក Antony Blinken បាននិយាយនៅក្នុងកម្មវិធី “This Week” របស់ ABC បន្ទាប់ពីមានការបះបោរនៃកងកម្លាំងដែលដឹកនាំដោយលោក Yevgeny Prigozhin ថា “ខ្ញុំមិនគិតថាយើងអាចទទួលបាននូវទង្វើចុងក្រោយមួយនេះទេ” ។

លោក Blinken បាននិយាយថា ភាពតានតឹងដែលជំរុញឱ្យមានសកម្មភាពកើនឡើងជាច្រើនខែ ហើយបានបន្ថែមការគំរាមកំហែងនៃភាពចលាចលផ្ទៃក្នុង អាចប៉ះពាល់ដល់សមត្ថភាពយោធារបស់ទីក្រុងម៉ូស្គូជាមួយនិងអ៊ុយក្រែន។

“យើងបានឃើញស្នាមប្រេះកាន់តែច្រើនបានលេចឡើងនៅរុស្ស៊ី ហើយពួកគេនិងមានមានសំណួរថ្មីៗគ្រប់ប្រភេទ ដែលតម្រូវឲ្យលោកពូទីនត្រូវដោះស្រាយ។

លោក Blinken បាននិយាយថា “ការផ្តោតអារម្មណ៍របស់ពួកគេគឺជាការតាំងចិត្ត ឥតឈប់ឈរក្នុងវាយលុកលើអ៊ុយក្រែន ដោយធ្វើឱ្យប្រាកដថា ខ្លួនត្រូវការវាដើម្បីការពារខ្លួន និងដណ្តើមយកទឹកដីដែលរុស្ស៊ីដណ្តើមពីមុនមកត្រូវតែយកត្រឡប់មកវិញ” ។

មន្ត្រីរបស់សហរដ្ឋអាមេរិកបានរំពឹងថា នឹងស្វែងយល់បន្ថែមក្នុងពេលឆាប់ៗនេះ អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី រួមទាំងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងជាមួយ មេដឹកនាំទាហ៊ានស៊ីឈ្នួល លោក Prigozhin ដែលត្រូវបានសម្របសម្រួលដោយប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ដើម្បីនាំឱ្យអ្នកប្រយុទ្ធ Wagner ត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។

លោក Blinken បាននិយាយថា “វាប្រហែលជាលោក ពូទីន មិនចង់បន្ទាបខ្លួនដល់កម្រិតនៃការចរចាដោយផ្ទាល់ជាមួយនិងលោក Prigozhin” នោះទេ។

លោក Blinken បានប្រាប់ ABC ថា “ចំពោះវិសាលភាពដែលរុស្ស៊ីមានការរំខាន និងបែងចែក វាអាចនឹងធ្វើឱ្យការឈ្លានពានរបស់ពួក ក្នុងការប្រឆាំងនឹងអ៊ុយក្រែនកាន់តែពិបាក” ។

ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាតំណាងរាស្រ្ត Mike Turner បាននិយាយថា សកម្មភាពនាពេលអនាគតរបស់ពូទីននៅអ៊ុយក្រែនអាចត្រូវបានរារាំងដោយការអះអាងរបស់ Prigozhin ដែលហេតុផលសម្រាប់ការឈ្លានពានអ៊ុយក្រែនគឺផ្អែកលើតែការកុហក។

លោក Turner បានប្រាប់កម្មវិធី “Face the Nation” របស់ CBS ថា “ការទម្លាក់ចោលការសន្និដ្ឋានធ្វើឱ្យវាកាន់តែពិបាកសម្រាប់ពូទីន ក្នុងការបន្តងាកទៅរកប្រជាជនរុស្ស៊ី ហើយនិយាយថាយើងគួរតែបន្តបញ្ជូនមនុស្សឱ្យស្លាប់ទៀតដែរឬយ៉ាងណា” ។

ឧត្តមសេនីយ Philip Breedlove ដែលចូលនិវត្តន៍របស់កងទ័ពអាកាសអាមេរិក អតីតប្រធានទីបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិក បាននិយាយថា ភាពចលាចលនេះកំពុងតែបង្ហាញពីការថយចុះសមត្ថភាពរបស់រុស្ស៊ី។

លោក Philip Breedlove បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “លទ្ធផលមួយក្នុងចំណោមលទ្ធផលដែលខ្ញុំជឿថាក្នុងរយៈពេល 36 ម៉ោងចុងក្រោយ ប្រហែលជា 48 ម៉ោងគឺថាស្ថាប័នដែលយើងបានឃើញជាយូរមកហើយថាមានសុវត្ថិភាពបំផុតនៅក្នុងប្រទេសរុស្ស៊ីនិងចាប់ផ្តើមដំណើរការបន្តិចម្តងៗ” ។ ហើយចំនែក”ស្ថាប័នទាំងមូលនៃយោធារបស់យោធារុស្ស៊ីឥឡូវនេះគឺបានថយចុះច្រើន”។

ព្រឹទ្ធសមាជិកអាមេរិក Ben Cardin បាននិយាយថា ភាពចលាចលចុងសប្តាហ៍នៅក្នុងប្រទេសរុស្ស៊ីមិនបន្ធូរបន្ថយតម្រូវការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន ខណៈដែលខ្លួនចាប់ផ្តើមការវាយលុកដែលរង់ចាំជាយូរមកហើយប្រឆាំងនឹងរុស្ស៊ី។

“នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់អ៊ុយក្រែនក្នុង ការវាយលុកវិញ ដែលត្រូវបានកំណត់ថាតើយើងនឹងទៅកន្លែងណានៅឆ្នាំក្រោយ ឬពីរឆ្នាំខាងមុខ” Cardin ដែលជាអ្នកប្រជាធិបតេយ្យដែលអង្គុយនៅគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាបានប្រាប់ Fox News ។

តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ លោក Don Bacon ដែលជាអតីតឧត្តមសេនីយកងទ័ពអាកាសអាមេរិក ដែលអង្គុយនៅគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរបស់សភា បានប្រាប់ NBC ថាការធ្លាក់ចុះរបស់លោកពូទីន នឹងក្លាយជាអត្ថប្រយោជន៍សម្រាប់ប្រទេសជិតខាងរបស់រុស្ស៊ី រួមមានហ្វាំងឡង់ អេស្តូនី ឡាតវី លីទុយអានី និងប៉ូឡូញ។

Bacon បាននិយាយថា “វានឹងខុសគ្នាប្រសិនបើពូទីនចង់ក្លាយជាអ្នកជិតខាងដែលមានសន្តិភាព ប៉ុន្តែសម្រាប់ស្ថានភាពនៅពេលនេះ គឺគាត់មិនមែនទេ” ។

scroll to top