លោក ពូទីន និយាយថា រុស្ស៊ីដាក់គ្រាប់បែកនុយក្លេអ៊ែរនៅបេឡារុស្ស ទុកជាការព្រមានដល់លោកខាងលិចក្នុងការលូកដៃជួយដល់អ៊ុយក្រែន

កាលពីថ្ងៃ សុក្រ ទី ១៦ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់លោកទៅកាន់ប្រទេសបេឡារុស។ ទាំងនេះគឺជាអ្វីដែលលោកបានបញ្ជាក់ជាលើកដំបូងថា វាបានកើតឡើងជាយូមកហើយ ក្នុងការរំលឹកដល់ពួកលោកខាងលិច។ ម្យ៉ាងវិញទៀតអ្វីដែលលោក ពូទីនចង់និយាយប្រាប់នោះ គឺគ្មានទេពាក្យថា​ បរាជ័យ សម្រាប់ប្រទេសរុស្ស៊ីជាដាច់ខាត។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចដ៏ល្បីរបស់រុស្ស៊ីនៅក្នុងទីក្រុង St Petersburg លោក Putin បាននិយាយថា ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ត្រូវបានប្រគល់ទៅឱ្យសម្ព័ន្ធមិត្តបេឡារុស្សរួចរាល់ សម្រាប់នៅពេលនេះ លោកពូទីនយល់ថា រុស្ស៊ីមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរទៀតនោះទេ។

លោកពូទីនបាននិយាយថា “ដូចដែលអ្នកបានដឹងហើយថា យើងកំពុងចរចាជាមួយសម្ព័ន្ធមិត្តរបស់យើង (ប្រធានាធិបតីបេឡារុស្ស លោក (Alexander Lukashenko ))ថាយើងនឹងផ្លាស់ទីមួយផ្នែកនៃអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ទៅកាន់ទឹកដីនៃប្រទេសបេឡារុស្ស – ហើយរឿងនេះវាបានកើតឡើងជាយូមកហើយ” ។

“ក្បាលគ្រាប់នុយក្លេអ៊ែរដំបូងគេ ដែលត្រូវបានបញ្ជូនទៅកាន់ទឹកដីនៃប្រទេសបេឡារុស្ស  គឺជាគ្រាប់ដំបូង នៃផ្នែកទីមួយតែប៉ុណ្ណោះ  ប៉ុន្តែយើងនឹងធ្វើការបញ្ចប់វាទាំងស្រុងនៅចុងរដូវក្តៅ ឬចុងក៏ឆ្នាំ”។

វិធានការក្នុងការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរលើកដំបូងរបស់ទីក្រុងមូស្គូ ដែលជាអាវុធនុយក្លេអ៊ែរ    រយៈចម្ងាយខ្លី គឺមានសក្តានុពលសម្រាប់ការប្រើប្រាស់នៅក្នុងសមរភូមិ – ឬនៅខាងក្រៅប្រទេសរុស្ស៊ី ចាប់តាំងពីមានការផ្តួលរលំនៃសហភាពសូវៀត។  លោក ពូទីន ក៏មានបំណងព្រមានដល់លោកខាងលិចវិញផងដែរ បន្ទាប់ពីពួកគេបានផ្តល់ជំនួយជាសព្វាវុធដើម្បីការគាំទ្រដល់អ៊ុយក្រែន ។

លោក ពូទីន បាននិយាយថាសម្រាប់ការបរាជ័យយ៉ាងធ្ងន់ធ្ងរ  ដែលអំណាចរបស់រុស្ស៊ីត្រូវបានធ្លាក់ចុះពីលើឆាកពិភពលោក អស់ជាច្រើនទសវត្សរ៍ វាបានប្រែក្លាយជាសងសឹកសម្រាប់ប្រធានាធិបតីរូបនេះ។ លោកបាននិយាយជាភាសារការទូត ទៅកាន់លោកខាងលិចថា៖ អ្នកដែលគិតអំពីការបរាជ័យជាយុទ្ធសាស្ត្រមកលើយើង គឺមិនត្រូវភ្លេចពីកាលៈទេសៈនៅពេលនេះទេ។

លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោកពូទីន បាននិយាយ កាលពីល្ងាចថ្ងៃអង្គារថា ប្រទេសរបស់លោកបានចាប់ផ្តើមទទួលបាននូវអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ដែលរួមបញ្ចូលទាំងគ្រាប់បែកបរមាណូដែលមានកម្លាំងខ្លាំងជាងសហរដ្ឋអាមេរិក​ដល់ទៅ ៣ ដង បើធៀបនិងគ្រាប់ដែលបានទម្លាក់លើប្រទេសជប៉ុនក្នុងឆ្នាំ 1945 ។

មេដឹកនាំរុស្ស៊ីបានប្រកាសកាលពីខែមីនាថា លោកបានយល់ព្រមដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្សគឺមិនខុសនោះទេ ព្រោះសហរដ្ឋអាមេរិក ក៏បានដាក់ពង្រាយអាវុធបែបនេះ នៅក្នុងបណ្តាប្រទេសអឺរ៉ុបអស់ជាច្រើនទសវត្សរ៍មកហើយដែរ។

ចំនែកសហរដ្ឋអាមេរិកវិញ បានរិះគន់ការសម្រេចចិត្តរបស់លោកពូទីន ប៉ុន្តែអាមេរិកបាននិយាយថា ខ្លួនមិនមានចេតនាចង់ឲ្យរុស្ស៊ីផ្លាស់ប្តូរគោលជំហររបស់ខ្លួនលើអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនោះទេ ក៏ព្រោះតែសហរដ្ឋអាមេរិកមិនបានឃើញនូវសញ្ញាណាមួយដែលបង្ហាញថារុស្ស៊ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

ទោះបីជាយ៉ាងណាក៏ដោយ ជំហ៊ានដំបូងរបស់រុស្ស៊ីកំពុងត្រូវបានគេឃ្លាំមើលយ៉ាងជិតស្និទ្ធដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ដូចជាប្រទេសចិនផងដែរ ដោយសារតែមានការព្រមានម្តងហើយម្តងទៀត ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីយកឈ្នះសង្គ្រាមនៅអ៊ុយក្រែន។

លោក ពូទីន បាននិយាយថា លោកខាងលិចកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែចង់ឲ្យរុស្ស៊ីបរាជ័យ។ ប៉ុន្តែអ៊ុយក្រែន ជាកន្លែងដែលទីក្រុងមូស្គូត្រូវបានជាប់គាំងនៅក្នុងសង្គ្រាមដីគោកដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី 2 មក។

ហេតុដូច្នេះហើយទើបមានការឈ្លានពានប្រទេសជិតខាងរបស់ខ្លួនមួយនេះកាលពីឆ្នាំមុន គឺធ្វើនៅក្នុងអ្វីដែលគេហៅថា “ប្រតិបត្តិការយោធាពិសេស” ។

ប៉ុន្តែនៅពេលនេះ​រុស្ស៊ី​មិនចាំបាច់​ងាក​ទៅរក​អាវុធ​នុយក្លេអែរនោះទេ ព្រោះប្រសិនបើ​អត្ថិភាព​នៃ​រដ្ឋរបស់     ​រុស្ស៊ីមិនត្រូវទទួលរងនូវការគំរាមកំហែងនោះ។

លោកពូទីនបាននិយាយថា “អាវុធនុយក្លេអ៊ែរត្រូវបានធ្វើឡើងដើម្បីធានាសន្តិសុខរបស់ប្រទេសយើង ក្នុងអត្ថន័យយ៉ាងទូលំទូលាយបំផុតនៃពាក្យ អត្ថិភាពនៃរដ្ឋរុស្ស៊ី ប៉ុន្តែយើងក៏មិនតម្រូវឲ្យត្រូវតែប្រើប្រាស់វានោះដែរ ប្រសិនបើគ្មានភាពចាំបាច់” ។

លោកពូទីនបាននិយាយថា “គ្រាន់តែនិយាយអំពីរឿងនេះ (ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ) គឺប្រទេសរបស់យើងមានច្រើនជាងប្រទេសដែលជាសមាជិករបស់អង្គការណាតូទៅទៀត ” ។

លោកពូទីនបាននិយាយទៅកាន់ឥស្សរជននយោបាយថា៖ ការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី រហូតមកដល់ពេលនេះ ប្រទេសអ៊ុយក្រែនគឺមិនទាន់មានជោគជ័យដ៏មានន័យណាមួយឡើយទេ។

លោក​បាន​និយាយទៀត​ថា កងកម្លាំង​របស់​ទីក្រុង Kyiv បាន​រង​ការ​ខាត​បង់​យ៉ាង​ខ្លាំង ហើយ​គ្មាន​ឱកាស​ប្រឆាំង​នឹង​យោធា​រុស្ស៊ីទៀត​ឡើយ។

លោក ពូទីន បានបន្ថែមទៀតថា៖  អ៊ុយក្រែន​នឹង​អស់​ឧបករណ៍​យោធា​របស់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​នេះ បន្ទាប់មកក៏​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ផ្នែក​រឹង​ដែល​ផ្គត់ផ្គង់​ដោយ​លោក​ខាង​លិច។

“ចំពោះ​ការ​គ្មាន​យោធា  អ៊ុយក្រែន​នឹង​ឈប់​ប្រើ​ឧបករណ៍​របស់​ខ្លួន​ទាំង​ស្រុង បន្ទាប់មកគ្រប់អ្វីៗ​ដែល​ពួក​គេ​ប្រយុទ្ធ គឺពួក​គេ​យកពី​ខាង​ក្រៅ ការធ្វើបែបនេះគឺមិនយូទេ និងលែងមានការប្រយុទ្ធ”។

មនុស្ស 50 លាននាក់ដែលរស់នៅក្នុងទីក្រុងមួយនៃរដ្ឋតិចសាស់កំពុងស្ថិតនៅក្រោមការគំរាមកំហែងដ៏ធ្ងន់ធ្ងរពីព្យុះកំបុតត្បូង

តាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន CNN បានឲ្យដឹងថា មនុស្សជាង 50 លាននាក់នៅទូទាំងផ្នែកធំ នៃសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្រោមការគំរាមកំហែងអាកាសធាតុធ្ងន់ធ្ងរកាលពីថ្ងៃសុក្រ គឺនៅមួយថ្ងៃបន្ទាប់ពី ព្យុះ បានកាត់ ផ្លូវដ៏គួរឱ្យភ័យខ្លាច ហើយវាបានឆ្លងកាត់រដ្ឋតិចសាស់និងផ្លរីដា។

ប្រធានអគ្គីភ័យម្នាក់បានប្រាប់ CNN ថា មនុស្ស 3 នាក់បានបាត់បង់ជីវិតនៅក្នុងទីក្រុង Perryton នៃរដ្ឋ Texas នៅពេលដែល ខ្យល់ព្យុះកំបុតត្បូងមួយ បានបោកបក់មកលើទីក្រុងកាលពីថ្ងៃព្រហស្បតិ៍។ 

នាយកប្រតិបត្តិបណ្តោះអាសន្ននៃមន្ទីរពេទ្យ Ochiltree General Hospital បានប្រាប់ CNN ថា ព្យុះដែលបានកើតឡើងនេះបានធ្វើឲ្យមនុស្សជិត 100 នាក់នៅក្នុងទីក្រុង Texas Panhandle ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

មន្ត្រី​ស្រុក Escambia បាន​និយាយថា ហើយ​មនុស្ស​ម្នាក់​នៅ​រដ្ឋ Florida បាន​ស្លាប់​ភ្លាមៗ បន្ទាប់​ពីបាន​ជាប់​នៅ​ក្រោម​ដើម​ឈើ​ដែល​ធ្លាក់​មក​លើ​ផ្ទះ​របស់​ពួក​គេ។

នៅព្រឹកថ្ងៃសុក្រក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា៖ នៅក្នុងស្រុកPensacola ត្រូវរងការវាយប្រហារដោយគ្រោះទឹកជំនន់ភ្លាមៗពេញមួយយប់។

ហើយវាបានរីករាលដាល គួរឱ្យកត់សម្គាល់” ព្រោះទឹកជំនន់កំពុងបន្តនៅ West Pensacola, Warrington និង Gulf Breeze ។ មន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា “ផ្លូវជាច្រើននៅតែជន់លិចដោយទឹក ហើយវាបានចូលទៅក្នុងការដ្ឋានសំណង់ជាច្រើន”។

មន្ត្រី​ស្រុក​បាន​និយាយ​ថា អ្នក​ស្រុក​ជិត ១៥០ នាក់​នៃ​អគារ​អាផាតមិន​មួយ​ក្នុង​ទីក្រុង Pensacola ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ចំពេលដែល​មាន​ទឹក​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ហើយពួកគេទាំងនោះ​ត្រូវ​បាន​គេ​នាំ​ទៅ​មជ្ឈមណ្ឌល​សហគមន៍​សម្រាប់​ទីជម្រក។

ទីក្រុង Warrington ដែលស្ថិតនៅភាគខាងត្បូងនៃ Pensacola មានភ្លៀងធ្លាក់ជិតមួយហ្វីតក្នុងរយៈពេលត្រឹមតែបីម៉ោងតែប៉ុណ្ណោះ។ ការ​ប៉ាន់​ស្មាន​របស់​រ៉ាដា​បានបង្ហាញ​ថា ​ភ្លៀងអាច​ធ្លាក់​ដល់​ទៅ ១៦ អ៊ីញ​ពេញ​មួយ​យប់ ឬអាច​ច្រើនជាងនេះ​ទៀត​នៅ​​ព្រឹកថ្ងៃសុក្រ។ 

តំបន់ជាច្រើនដែលបានឃើញស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍ គេអាចមើលឃើញព្យុះត្រលប់មកវិញ ខណៈដែលវានៅត្រឹមកម្រិត 2 នៃ 5 ហានិភ័យ (តិចតួច) នៃព្យុះធ្ងន់ធ្ងរគឺស្ថិតនៅកន្លែងសម្រាប់ផ្នែកខ្លះនៃភាគខាងត្បូង កណ្តាលអាត្លង់ទិក និងវាលទំនាបខាងត្បូង។

ភ្លៀងធ្លាក់ធំ ជាមួយខ្យល់បក់បោក និងខ្យល់ព្យុះកំបុតត្បូង អាចកើតឡើងនៅក្នុងតំបន់ដែលមានហានិភ័យតិចតួច រួមមាន Montgomery និង Mobile នៅ Alabama, Little Rock, Arkansas; Jackson, Mississippi; និង Tallahassee រដ្ឋ Florida ។

សម្រាប់ហានិភ័យត្រឹមកម្រិត 1 នៃ 5 គឺស្ថិតនៅកន្លែងពី South Dakota ទៅ Florida និងសម្រាប់ផ្នែកខ្លះនៃ Mid-Atlantic ដែលជាតំបន់ដ៏ធំមួយរួមមាន Perryton ដែលរងគ្រោះខ្លាំង។ ហើយទីក្រុងផ្សេងទៀតនៅក្នុងតំបន់ហានិភ័យជិតខាង ដែលអាចមើលឃើញព្រិលធំៗ និងខ្យល់បក់បោកខ្លាំង រួមមាន Philadelphia, Baltimore, Washington, DC, Denver និង Jacksonville រដ្ឋ Florida។

ព្យុះដែលបានបោកបក់កាត់តាម Perryton វាបានបំផ្លាញផ្ទះ និងអាជីវកម្មនៅក្នុងទីក្រុងរបស់អ្នកស្រុកប្រហែល 8,000 រួមទាំងនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់ និង EMS ក៏ដូចជាផ្ទះចល័តជាច្រើនផងដែរ។           ប្រធានផ្នែកពន្លត់អគ្គីភ័យលោក Paul Dutcher បាននិយាយថា តាមការកត់សំគាល់ គឺមានរថយន្ត របស់នាយកដ្ឋានជាច្រើនត្រូវបានរងនូវការខូចខាត។

ព្រោះថាបើគិតត្រឹមម៉ោង 3 ព្រឹក CT ផ្ទះ និងអាជីវកម្មជាង 220,000 នៅទូទាំងរដ្ឋតិចសាស់ គឺកំពុងស្ថិតក្នុងភាពងងឹត ហើយរដ្ឋ Louisiana ដែលនៅជិតខាងនោះ មានមនុស្សជាង 130,000 នាក់កំពុងតែគ្មានចរន្តភ្លើង ហើយការដាច់ភ្លើងនេះ ក៏ត្រូវបានរាយការណ៍ផងដែរថាកំពុងតែកើតឡើង​ នៅក្នុងរដ្ឋ Oklahoma, Florida និង Alabama ។

បើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានឲ្យដឹងថា៖ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានដាក់ពង្រាយការសង្គ្រោះបន្ទាន់របស់រដ្ឋជាច្រើន ដើម្បី “បំពេញនូវតម្រូវការសុវត្ថិភាពជីវិតជាបន្ទាន់នៅក្នុងទីក្រុង Perryton នៃរដ្ឋ Texas”។ លោកអភិបាលបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងនៅតែត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ធនធានបន្ថែមណាមួយដែលត្រូវការយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អាកាសធាតុដ៏ធ្ងន់ធ្ងរនេះ” ។

ការបកស្រាយរបស់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ចំពោះលោក Pita

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat បានរកឃើញថាខ្លួនគាត់ផ្ទាល់គឺកំពុងស្ថិតនៅក្នុងកន្លែងដ៏តឹងរ៉ឹងមួយ  ដែលទាក់ទងនឹងភាពជាម្ចាស់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់គាត់នៅពេលកំពុងដំណើរការនៅក្នុងការបោះឆ្នោតជាតិ ខណៈពេលថ្មីៗនេះគាត់បានទទួលស្គាល់ថាគាត់បានកាន់កាប់ភាគហ៊ុននៅក្នុង iTV ជាអ្នកប្រតិបត្តិអចលនទ្រព្យរបស់ឪពុកគាត់ មុនពេលផ្ទេរទៅសាច់ញាតិផ្សេងទៀតក្នុងគោលបំណងដើម្បីជៀសវាងផលវិបាកនៃផ្នែកច្បាប់បន្ថែមទៀត។

លោក Pita បានសារភាពកាលពីសប្តាហ៍មុនថា លោកបានផ្ទេរភាគហ៊ុនចំនួន 42,000 ទៅកាន់ញាតិសន្តានរបស់លោក ដើម្បីទប់ស្កាត់ការផ្លាស់ប្តូរណាមួយដែលរារាំងការឡើងកាន់អំណាចរបស់លោក។ មុននេះ គាត់បាននិយាយថា គាត់ធ្លាប់បានកាន់កាប់ភាគហ៊ុនក្នុងនាមជាអ្នកប្រតិបត្តិមរតករបស់ឪពុកចុងរបស់លោក ប៉ុន្តែវាមិនមែនជាអ្នកស្នងមរតកនោះទេ។

លោក Niwatchai Kasemongkol អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បាននិយាយថា លោក Pita បានបញ្ជូនកំណត់ត្រានៃភាគហ៊ុនរបស់គាត់នៅក្នុង iTV ទៅកាន់ទីភ្នាក់ងារនេះ គឺបន្ទាប់ពីគាត់បានក្លាយជាសមាជិកសភា បន្ទាប់ពីការបោះឆ្នោតសកលកាលពីឆ្នាំ 2019 ។

លោក Niwatchai Kasemongkol បាននិយាយថាមេដឹកនាំ MFP ក៏បានភ្ជាប់ច្បាប់ចម្លងនៃដីការបស់តុលាការដែលតែងតាំងគាត់ជាអ្នកប្រតិបត្តិមរតក បន្តរពីឪពុកចុងរបស់គាត់ ប៉ុន្តែ NACC មិនអាចផ្ទៀងផ្ទាត់ឯកសារនេះបានទេ ដោយសារតុលាការលែងមានវានៅក្នុងកំណត់ត្រារបស់ខ្លួន។

លោក Niwatchai បាន​និយាយ​ថា ទីភ្នាក់ងារ​ត្រូវ​បាន​តម្រូវ​ឱ្យ​ពិនិត្យ​ឯកសារ​ជាមួយ​អាជ្ញាធរ​ឡើង​វិញ ប៉ុន្តែ​វា​មិន​អាច​រក​ឃើញ​កំណត់ត្រា​របស់​វា​ទេ ហើយឯកសារមួយនោះវាមានអាយុកាលជិតពីរទសវត្សរ៍ទៅហើយ។

លោក Niwatchai បាននិយាយទៀតថា លោក Pita នឹងត្រូវបានស្នើសុំឱ្យដាក់ឯកសារបន្ថែម ដើម្បីបញ្ជាក់ពីការអះអាងរបស់គាត់ថា រូបលោកកាន់កាប់ភាគហ៊ុនជាអ្នកប្រតិបត្តិមរតករបស់គ្រួសារតែប៉ុណ្ណោះ។

តាមច្បាប់ ទ្រព្យសម្បត្តិ និងបំណុលទាំងអស់ដែលប្រកាសដោយអ្នកកាន់ការិយាល័យនយោបាយ ត្រូវតែជាកម្មសិទ្ធិរបស់អ្នកកាន់នៅពេលពួកគេបានប្រកាស។

លោក Niwatchai បាននិយាយថា “ប្រសិនបើបុគ្គលម្នាក់កាន់កាប់ភាគហ៊ុនក្នុងនាមជាប្រតិបត្តិករ វាមិនច្បាស់ថាចំនួនភាគហ៊ុនចំនួនប៉ុន្មានដែលគាត់បានទទួលវាជាមរតកទេ ហើយភាគហ៊ុនក៏មិនត្រូវបានបែងចែកឱ្យគាត់ក្នុងនាមជាអ្នកស្នងនោះទេ” ។

(សំនួរ)៖ នៅពេលសួរថា តើដីការបស់តុលាការធម្មនុញ្ញនឹងជម្រះមន្ទិលសង្ស័យជុំវិញករណីកាន់កាប់ភាគហ៊ុនរបស់លោក Pita ដែរឬអត់? លោក Niwatchai មានប្រសាសន៍ថា NACC មិនមានសិទ្ធិគ្រប់គ្រងលើបញ្ហានេះ ឬលក្ខណៈសម្បត្តិរបស់លោក Pita ដែលត្រឹមជាបេក្ខជនបោះឆ្នោតនោះទេ។

លោកបាននិយាយថា NACC នឹងប្រគល់ទ្រព្យសម្បត្តិ និងប្រកាសបំណុលរបស់លោក Pita ទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ប្រសិនបើមានការស្នើសុំ។

បើយោងតាមអគ្គលេខាធិការ NACC លោក Pita មិនទាន់ដាក់ទ្រព្យសម្បត្តិ និងបំណុលរបស់គាត់ទេ បន្ទាប់ពីលោកបានលាលែងពីតំណែងជាសមាជិកសភា ហើយគាត់មានពេលរហូតដល់ថ្ងៃទី ១៨ ខែមិថុនា ដើម្បីដាក់ឯកសារនេះ។

អតីតសមាជិកសភាមានពេលរហូតដល់ 60 ថ្ងៃបន្ទាប់ពីការលាលែងពីតំណែង ដើម្បីដាក់សេចក្តីប្រកាស ឬត្រឹមថ្ងៃទី 19 ខែឧសភា។ ទោះជាយ៉ាងណាក៏ដោយ កាលកំណត់ត្រូវបានពន្យារពេលដល់ថ្ងៃទី 18 ខែមិថុនានៅក្នុងឆ្នាំនេះ។

(សំនួរ)៖ នៅពេលសួរថាតើលោក Pita ត្រូវបានគេតម្រូវឱ្យប្រកាសផ្ទេរភាគហ៊ុននៅក្នុងសេចក្តីប្រកាសថ្មីនោះដែរឬទេ? លោក Niwatchai បាននិយាយថា មេដឹកនាំ MFP មិនចាំបាច់ធ្វើទេ ប៉ុន្តែ NACC អាចស្នើឱ្យគាត់បង្ហាញភស្តុតាងថា គាត់លែងកាន់កាប់ភាគហ៊ុនទាំងនោះទៀតហើយ។

(សំនួរ) ៖ចំពោះការអះអាងដែលថាលោក Pita បានធានាប្រាក់កម្ចី ប៉ុន្តែមិនបានប្រកាសប្រាប់ NACC តើមានកំហុសដែរឬទេ? លោក Niwatchai បានឆ្លើយថាដ៏រាបណាគាត់មិនត្រូវបានគេបញ្ជាឱ្យសងប្រាក់កម្ចីនោះ គាត់មិនត្រូវបានទាមទារឱ្យធ្វើសេចក្តីប្រកាសនោះទេ។

អតីតស្នងការរៀបចំការបោះឆ្នោត លោក Somchai Srisutthiyakorn បានបង្ហោះនៅលើហ្វេសប៊ុកកាលពីថ្ងៃពុធថាការសម្រេចចិត្តរបស់លោក Pita ក្នុងការផ្ទេរភាគហ៊ុន iTV របស់គាត់គឺបានបង្ហាញថា មេដឹកនាំ MFP ពីមុនបានកាន់កាប់ភាគហ៊ុនទាំងនោះ វាល្អជាជាងថាគាត់កំពុងតែ “បោះបង់ចោល” មរតករបស់គាត់។

លោក Pita ​បាន​លើក​ឡើង​ពី​ឯកសារ​ផ្ទេរ​ភាគហ៊ុន​ដែល​បាន​ដាក់​ទៅ​កាន់ EC ដោយ​សកម្មជន​នយោបាយ ​លោក Ruangkrai Leekitwattana គឺដើម្បី​គាំទ្រ​ការ​អះអាង​របស់​លោក ព្រោះឯកសារដែលបង្ហាញនោះ គឺវាជាការផ្ទេរភាគហ៊ុនពីលោក Pita ទៅឱ្យបងប្រុសរបស់គាត់ឈ្មោះ Pasin តាំងពីថ្ងៃទី 25 ខែឧសភា។

លោក Somchai បាននិយាយថា ផ្អែកលើឯកសារនេះ ហាក់បីដូចជានៅសល់សំណួរមួយ គឺថាតើ iTV នៅតែស្ថិតក្នុងចំណាត់ថ្នាក់ស្របច្បាប់ជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែរឬទេ?

នៅក្នុង​ឯកសារ​នោះ លោក Pita មិន​បាន​កំណត់​អត្តសញ្ញាណ​ខ្លួន​ឯង​ថា​ជា​អ្នក​ប្រតិបត្តិ​មរតក​របស់​គ្រួសារ​នោះ​ទេ។

ទន្ទឹមនឹងនោះ នៅក្នុងសុន្ទរកថាថ្លែងអំណរគុណដែលថ្លែងទៅកាន់អ្នកគាំទ្រ MFP នៅទីក្រុង Lampang លោក Pita បាននិយាយថា ការចូលរួមជាសាធារណៈនឹងជំរុញឱ្យមានការផ្លាស់ប្តូរ។

គាត់បាននិយាយថា “ជាផ្នែកមួយនៃនយោបាយ។

លោកស្រី Paetongtarn បានបញ្ជាក់​ថា ឪពុករបស់លោកស្រី លោក​ថាក់ស៊ីន ​នៅ​តែ​តាំង​ចិត្ត​វិល​ត្រឡប់​មក​វិញ ស្របពេលដែលលោកស្រីមិនអាចក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់

លោកស្រី Paetongtarn Shinawatra បាន​បញ្ជាក់​ជា​ថ្មី​កាល​ពី​ថ្ងៃ​ពុធ​ អំពី​ការ​ប្ដេជ្ញា​ចិត្ត​ឪពុក​របស់​លោកស្រី​គឺលោក ថាក់ស៊ីន ​ក្នុង​ការ​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​នៅ​ក្នុងខែ​ក្រោយ។

លោកស្រី​បាន​និយាយទៀត​ថា លោកស្រី​បាន​ត្រៀម​ខ្លួនរួចជាស្រេច ដើម្បីធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ប្រសិន​បើ​លោក Pita Limjaroenrat ប្រធាន​គណបក្សចលនាឆ្ពោះទៅមុខ(MFP) មិន​អាចទទួល​បាន​នោះ​។ ប៉ុន្តែបើគិតរហូត​មក​ដល់​ពេល​នេះ លោកស្រី​នៅ​តែ​គាំទ្រ​លោក Pita Limjaroenrat ឲ្យធ្វើជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់ដដែល។

អ្នកស្រី Paetongtarn Shinawatra បាននិយាយនៅទីស្នាក់ការគណបក្សភឿថៃថា លើកចុងក្រោយដែលអ្នកស្រីបាននិយាយជាមួយឪពុករបស់គាត់ គឺលោកថាក់ស៊ីននៅតែប្តេជ្ញាចិត្តថានឹងវិលត្រឡប់មកវិញនៅខែក្រោយ ដូចដែលគាត់ធ្លាប់បានសន្យា។

ក្នុងនាមជាកូនស្រី លោកស្រី Paetongtarn Shinawatra បានបដិសេធន៍ពីម្តាយនិងក្រុមគ្រួសារជាដាច់ខាត ដែលពួកគាត់មិនចង់ឱ្យលោកថាក់ស៊ីនត្រឡប់មកវិញនៅខែក្រោយនោះទេ។ ដោយក្រុមគ្រួសាររបស់លោកស្រី មានការព្រួយបារម្មណ៍សុខសុវត្តិភាពរបស់លោក ជាពិសេសនោះគឺផលលំបាកផ្សេងៗនៃការមកដល់របស់លោក។

“លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា គាត់កំពុងមើលស្ថានភាព (នយោបាយ) នាពេលបច្ចុប្បន្ន សម្រាប់រូបលោក គឺពិតជាមិនចង់ឱ្យការវិលត្រឡប់មកវិញរបស់ខ្លូនក្លាយទៅភាពចលាចលនៅក្នុងនយោបាយនោះទេ។ ជាការពិតណាស់ទឹកចិត្តឪពុកដែលស្រលាញ់កូន គឺពិតជាមានសារៈសំខាន់ខ្លាំង ហើយម្យ៉ងទៀតចំពោះវត្តមានរបស់លោក គឺពឹងផ្អែកលើភាពសមស្របតែប៉ុណ្ណោះ។

អ្នកស្រី Paetongtarn បាននិយាយថា ឪពុករបស់លោកស្រីបានចាកចេញពីប្រទេសអស់រយៈពេល 17 ឆ្នាំ ហើយគាត់តែងតែចង់ត្រឡប់មកវិញ ជាពិសេសចាប់តាំងពីកំណើតចៅប្រុសទីប្រាំពីរ ដែលជាកូនរបស់លោកស្រី ។

លោក ថាក់ស៊ីន បានបញ្ជាក់ថានឹងវិលត្រឡប់មិវិញនៅខែក្រោយ ដោយលោកស្រី Paetongtarn បាន​និយាយ​ថា សម្រាប់កាលបរិច្ឆេទនៃការមកដល់របស់ឪពុកលោកស្រី គឺអាស្រ័យលើគាត់ជាអ្នកកំណត់ ហើយអ្វីដែលលោកស្រីអាចប្រាប់បាននៅពេលនេះគឺ ឪពុករបស់ស្រីនិងមកដល់ប្រទេសថៃមុនថ្ងៃទី 26 ខែ កក្កដា ដែលជាថ្ងៃខួបកំណើតរបស់លោកប៉ា ដែលឈានចូល 76 ឆ្នាំ។

មានអ្នកយកព័ត៌មានម្នាក់បានសួរថា តើលោកស្រី Paetongtarn ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ដែរឬទេ ក្នុងព្រឹត្តិការណ៍ដែលលោក Pita មិនអាចចូលកាន់តំណែងមួយនោះ?

លោកស្រី​បាន​ឆ្លើយ​ថា លោកស្រី​នឹង​មិន​ក្លាយ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ម្នាក់​របស់​បក្សភឿថៃ​ទេ ប្រសិន​បើ​លោកស្រី​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​តំណែង​នោះ។ លោកស្រី Paetongtarn បាននិយាយថា ភឿថៃនឹងមិនចាកចេញពីភាពជាដៃគូរបស់ខ្លួននោះគឺគណបក្ស(MFP)ព្រមទាំងសម្ព័ន្ធមិត្តចំនួន៦ផ្សេងទៀតឡើយ។

គណបក្ស MFP របស់លោក Pita បានឈ្នះការបោះឆ្នោតសកលនៅថ្ងៃទី 14 ខែឧសភា ជាមួយនឹងអាសនៈសភាចំនួន 151 ខណៈដែលគណបក្សភឿថៃទទួលបានត្រឹមតែ 141 អាសនៈតែប៉ុណ្ណោះ ។ វាគឺជាការបាត់បង់លើកដំបូងដែលភឿថៃទទួលរងនៅក្នុងការបោះឆ្នោតជាសកល ចាប់តាំងពីគណបក្សដើមត្រូវបានបង្កើតឡើងក្រោមឈ្មោះផ្សេងប្រហែល 2 ទសវត្សរ៍មុន។

MFP និងគណបក្សភឿថៃ បានយល់ព្រមជាមួយគណបក្សចំនួនប្រាំមួយផ្សេងទៀត  ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ដែលដឹកនាំដោយលោក Pita Limjaroenrat ។ ទោះ​ជា​យ៉ាង​ណាក៏ដោយ​ការប្រឈម​មុខ​នឹង​បញ្ហា  ​អំពី​សិទ្ធិ ​ជា​សមាជិក​សភា និង​ជា​នាយក​រដ្ឋមន្ត្រី គឺវានៅតែកើតមានសម្រាប់លោក។

គួរបញ្ជាក់ផងដែរថា លោកថាក់ស៊ីន ត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2006 ។ ចាប់តាំងពីពេលនោះមក គាត់បានរស់នៅក្នុងនិរទេសខ្លួនដោយខ្លួនឯង លើកលែងតែដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសថៃក្នុងឆ្នាំ 2008 តែប៉ុណ្ណោះ។ មានកំណត់ត្រាចំនួន 18 អំពីគាត់បាននិយាយអំពីការវិលត្រឡប់មកវិញនាពេលនោះថែមទៀតផង។

លើកទីមួយគឺនៅថ្ងៃទី 30 ខែមីនាឆ្នាំ 2009 នៅពេលដែលគាត់បាននិយាយទៅកាន់ក្រុមបាតុករអាវក្រហមនៅខាងក្រៅវិមានរដ្ឋាភិបាលតាមរយៈសន្និសីទតាមវីដេអូរ។ ដោយលោក​បាន​និយាយ​ថា​៖ «​ភ្លាមៗ​ដែល​ការ​បាញ់​ប្រហារ​ដំបូង​ត្រូវ​បាន​បាញ់​ទៅ​លើ​មនុស្ស នោះ ​ខ្ញុំ​នឹង​នាំ​អ្នក​ទៅ​ទីក្រុង​បាងកក»។

បីឆ្នាំក្រោយមក ក្នុងអំឡុងពេលទូរស័ព្ទចូលសួរសុខទុក្ខអ្នកគាំទ្រអាវក្រហមនៅឯការជួបជុំមួយនៅសុរិន គាត់បានប្រាប់ពួកគេថា “ប្រសិនបើខ្ញុំត្រលប់មកផ្ទះវិញ ខ្ញុំត្រូវតែត្រលប់មកវិញដោយត្រជាក់។ ហើយខ្ញុំនឹងប្រាប់អ្នកនៅពេលក្រោយពីរបៀបដែលមកវិញដោយត្រជាក់នោះ»។

ការ​អត្ថាធិប្បាយ​ពីការត្រឡប់ទៅ​ផ្ទះវិញ ​របស់​លោក​ថាក់ស៊ីន ​ដែល​នៅ​សល់​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ឆ្នាំ​២០២១​រហូតដល់​ខែ​ឧសភា​នេះ។

លោកថាក់ស៊ីនត្រូវបានកាត់ទោសកំបាំងមុខ ដោយនាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយឱ្យជាប់ពន្ធនាគាររយៈពេល 12 ឆ្នាំក្នុងសំណុំរឿងពុករលួយចំនួនបួន។ 

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវ​ប្រថុយ​នឹង​ការ​ចាប់​ខ្លួន​ភ្លាមៗ​ ប្រសិនបើលោក​មក​ដល់​ដែន​សមត្ថកិច្ច​ថៃពិតមែននោះ។

scroll to top