សហរដ្ឋអាមេរិកផ្តល់ជំនួយ ៣២៥ លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន

មន្ត្រី​ការពារជាតិរបស់សហរដ្ឋ​អាមេរិក​ម្នាក់បាន​ប្រាប់ VOA ថា សហរដ្ឋ​អាមេរិក​កំពុង​ផ្តល់​ជំនួយ​យោធា​បន្ថែម​ដែលមានតម្លៃជាសាច់ប្រាក់រហូតដល់​ទៅ ៣២៥ លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន។

បើយោងតាមមន្ត្រីការពារជាតិពីររូប ដែលបាននិយាយទៅកាន់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមុនការចេញផ្សាយនៅថ្ងៃអង្គាថា កញ្ចប់ថវិការមួយនេះត្រូវបានគេរំពឹងថា នឹងមានការរួមបញ្ចូលនូវរថពាសដែក Stryker និង Bradley ដែលអាចជាជំនួសរថយន្តដែលខូច និងបំផ្លាញនៅក្នុងការវាយលុករបស់អ៊ុយក្រែនដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន។

ក្រុមមន្ត្រីបាននិយាយទៀតថា ជំនួយចុងក្រោយនេះក៏រួមបញ្ចូលផងដែរនូវគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីលលើផ្ទៃអាកាសកម្រិតខ្ពស់របស់ជាតិ (NASAMS) រួមជាមួយនឹងគ្រាប់រ៉ុក្កែតជាច្រើនទៀតសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) សម្រាប់ប្រទេសអ៊ុយក្រែន។

សេចក្តីប្រកាសក្នុងការផ្តល់ជំនួយនេះ ធ្វើឡើងចំពេលដែលមានរបាយការណ៍ថា អ៊ុយក្រែនបានបាត់បង់រថយន្តប្រយុទ្ធរបស់កងទ័ពថ្មើរជើង Bradley រាប់សិបគ្រឿងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទិន្នន័យនេះបានបង្ហាញពីការចំណាយសម្រាប់យោធាក្នុងការវាយលុកនាពេលបច្ចុប្បន្ន។

លោក Bradley Bowman នាយកជាន់ខ្ពស់នៃមជ្ឈមណ្ឌលថាមពលយោធា និងនយោបាយនៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សកម្មភាពនេះនឹងត្រូវតែបន្តសម្រាប់រយៈពេលវែងនាពេលខាងមុខទៀត។

នៅពេលដែលមានការចេញផ្សាយ នូវកញ្ចប់ជំនួយចុងក្រោយបំផុតនឹងកត់សម្គាល់ការដកឧបករណ៍យោធារបស់ប្រធានាធិបតីដែលមានការអនុញ្ញាតជាលើកទី 40 ពីស្តុករបស់ក្រសួងការពារជាតិ គឺបានចាប់ផ្តើមតាំងពីមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022​ មកម្ល៉េះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិច លោក Lloyd Austin បានធ្វើដំណើរទៅកាន់ទីក្រុង Brussels ក្នុងសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូ ដែលការគាំទ្រសម្រាប់អ៊ុយក្រែន នឹងក្លាយជាអាទិភាពកំពូលនៃកិច្ចប្រជុំមួយនេះ។

ក្នុងអំឡុងនៃទស្សនកិច្ចរបស់លោកនៅទីក្រុងប្រ៊ុចសែល លោក Lloyd Austin ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំមួយផ្សេងទៀតនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដើម្បីពិភាក្សាអំពីរបៀបដែលសម្ព័ន្ធមិត្តលោកខាងលិចអាចគាំទ្រយោធាអ៊ុយក្រែនបានកាន់តែប្រសើរឡើងនៅពេលនេះ ហើយវាអាចជួយជុំរុញដល់ការវាយលុកថ្មីរបស់ខ្លួនដែលកំពុងចាប់ផ្តើម។

ក្រុមមន្ត្រីបានបន្ថែមថា មេដឹកនាំការពារជាតិក៏នឹងបន្តពង្រឹងផែនការសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែនក្នុងការហ្វឹកហាត់លើយន្តហោះចម្បាំង F-16 ថែមទៀតផង។

សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសន្តិសុខជាង 39 ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បើទោះបីជាមន្ទីរបញ្ចកោណនៅតែបន្តធ្វើកំណត់ត្រានៅក្នងគណនេយ្យដែលបង្ហាញពីចំនួនដែលមានតម្លៃយ៉ាងច្រើនលើសលប់ទៅដល់ទីក្រុងគៀវក៏ដោយ។

ក្រុមមន្ត្រីបានប្រាប់ VOA ថា នៅពេលមានការគណនាលើការប៉ាន់នៃកញ្ចប់ជំនួយរបស់ខ្លួន ក្រសួងការពារជាតិកំពុងរាប់តម្លៃដែលកើតឡើងដើម្បីជួយជាសព្វាវុធដែលផ្តល់ឲ្យអ៊ុយក្រែន ខណៈពេលដែលអ្វីៗទាំងអស់ វាគួរតែគិតជាសរុបនៃតម្លៃរបស់ប្រព័ន្ធដែលបញ្ជូនតាមជាក់ស្តែង។

បើ​យោង​តាម​ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិចបានឲ្យដឹងថា ការបន្តរសកម្មភាពទាំងនេះ អាច​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ​ដែល​នឹង​មាន​សម្រាប់​ជំនួយ​បន្ថែម​ទៀត​ដល់ប្រទេស​អ៊ុយក្រែន​ជាមិនខាន។

មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងផ្តល់ជំនួយអាវុធនៅក្នុងរយៈពេលវែងចំនួន 2.1 ពាន់លានដុល្លារបន្ថែមទៀត​ សម្រាប់អ៊ុយក្រែន រួមទាំងគ្រាប់បែកម៉ាក Patriot ជាច្រើនទៀត និងយន្តហោះគ្មានមនុស្សបើក Puma ខ្នាតតូចថែមទៀតផង។

ប្រាក់ជំនួយនេះត្រូវបានផ្តល់ជូនដោយសហរដ្ឋអាមេរិក និងត្រូវបានបម្រុងទុកសម្រាប់ការចំណាយលើតម្រូវការសន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែន។ ហើយវាក៏មិនមែនជាជំនួយដែលអាចជួយដល់អ៊ុយក្រែនបានភ្លាមៗនោះដែរ ព្រោះវាត្រូវការឆ្លងកាត់មន្ទីរបញ្ចកោណ តាមរយៈអាជ្ញាធរដែលទទួលបានសិទ្ធិពីប្រធានាធិបតីតែប៉ុណ្ណោះ។

ចំពោះទីក្រុងមូស្គូបានចាប់ផ្តើមការវាយលុកជាថ្មីនៅក្នុងប្រទេសអ៊ុយក្រែនកាលពីដើមឆ្នាំនេះ គឺត្រូវបានជាប់គាំង ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្មីៗនេះបានបញ្ជាក់ថា ការវាយលុកដ៏ធំរបស់ទីក្រុង Kyiv បានចាប់ផ្តើមរួចរាល់ផងដែរ។

មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ ដែលនិយាយទៅកាន់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីការពិភាក្សាអំពីបញ្ហាសន្តិសុខ បាននិយាយថា ការវាយលុករបស់អ៊ុយក្រែន ប្រហែលជាមិន “ខ្លាំង” ដូចដែលមនុស្សមួយចំនួនរំពឹងទុកនោះទេ ប៉ុន្តែពួកគេនៅតែបន្តការអនុវត្ត “ដោយចេតនា និងប្រសិទ្ធភាព” ក្នុងការគ្រប់គ្រងនិង​ការ​ការពារ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

កងកម្លាំងរុស្ស៊ីបានចំណាយពេលជាច្រើនខែក្នុងការពង្រឹងទីតាំងរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន ដែលធ្វើឲ្យការវាយលុករបស់ទីក្រុង Kyiv កាន់តែមានការពិបាក។

លោក Bradley Bowman នាយកជាន់ខ្ពស់នៃមជ្ឈមណ្ឌលថាមពលយោធា បាននិយាយថា “វាអាចនិងពិបាកក្នុងការធ្វើបាបជាជាងការការពារ”  ព្រោះកងកម្លាំងរបស់រុស្ស៊ីបានបង្កប់មីននៅពីមុខពួកគេ ហេតុដូច្នេះហើយទើបវាក្លាយទៅជាផលលំបាកសម្រាប់ទាហ៊ានអ៊ុយក្រែននៅក្នុងសមរភូមិ។

ព្យុះ Cyclone ទំនងជានឹងបោកបក់លើឆ្នេរសមុទ្រភាគខាងលិចនៃ ប្រទេសឥណ្ឌា ភាគខាងត្បូង ប្រទេសប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍

នាយកដ្ឋានអាកាសធាតុឥណ្ឌាបាននិយាយកាលពីថ្ងៃច័ន្ទថា ព្យុះនៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសឥណ្ឌានិងក្លាយជាព្យុះ Cyclone ដ៏មានឥទ្ធិពល ហើយអាចវាយប្រហាររដ្ឋ Gujarat ភាគខាងលិចរបស់ប្រទេសឥណ្ឌា និងផ្នែកភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានក្នុងសប្តាហ៍នេះ។ បើយោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយថាព្យុះ Cyclone ដែលមានឈ្មោះថា Biparjoy ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់នៅរសៀលថ្ងៃព្រហស្បតិ៍ រវាង Mandvi ក្នុងរដ្ឋ Gujarat និង Karachi ក្នុងប្រទេសប៉ាគីស្ថាន ជាមួយនឹងល្បឿនខ្យល់អតិបរមាចនលោះពី 125-135 គីឡូម៉ែត្រ (78-84 ម៉ាយ) ក្នុងមួយម៉ោង ហើវាក៏អាចបក់បោករហូតដល់ 150 គីឡូម៉ែត្រ (93 ម៉ាយ) ក្នុងមួយម៉ោងថែមទៀតផង។

មន្ត្រីការិយាល័យអាកាសធាតុ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ជិតរាប់សិបក្នុងស្រុកនៅក្បែរឆ្នេរសមុទ្រ Gujarat នឹងរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោក បើទោះបីជាតំបន់ខ្លះមានប្រជាជនតិច ហើយកម្រិតនៃការខូចខាតតិចតួចក៏ដោយ ។

រាជរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃច័ន្ទថា អ្នកនេសាទនៅក្នុងរដ្ឋ Gujarat ត្រូវបានណែនាំមិនឲ្យទៅសមុទ្រ ហើយអ្នកដែលនៅសមុទ្រត្រូវបានហៅត្រឡប់មកវិញ ហើយទូកចំនួន 21,000 គ្រឿងត្រូវបានចតចោលរហូតមកដល់ពេលនេះ។

ក្នុងនោះផងដែរ កំពង់ផែពាណិជ្ជកម្មរបស់ក្រុម Adani (APSE.NS) បាននិយាយនៅក្នុងឯកសារផ្លាស់ប្តូរថា ខ្លួនបានផ្អាកប្រតិបត្តិការនាវារបស់ខ្លួនកាលពីថ្ងៃច័ន្ទនៅឯ Mundra ដែលជាកំពង់ផែពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា ហើយវាមានស្ថានីយនាំចូលធ្យូងថ្មដ៏ធំបំផុតរបស់ប្រទេស ក៏ដូចជានៅកំពង់ផែ Tuna នៅជិត Kandla ផងដែរ។

បើយោងតាមគេហទំព័ររបស់ Shelf Drilling បានឲ្យដឹងថា ឆ្មាំឆ្នេរសមុទ្រឥណ្ឌាបាននិយាយថា ខ្លួនកំពុងស្នើរសុំជម្លៀសបុគ្គលិក 50 នាក់ចេញពីកន្លែងខួងយកប្រេងចេញពីឆ្នេរសមុទ្រ Gujarat ដែលមានឈ្មោះថា Key Singapore ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Shelf Drilling (SHLF.OL) ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ហើយបច្ចុប្បន្នកំពុងធ្វើការឱ្យ Cairn Oil & Gas (Vedanta Ltd. ) (VDAN.NS)។

Shelf Drilling និង Cairn Oil & Gas មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

Gujarat Pipavav Port Limited បាននិយាយនៅក្នុងឯកសារផ្សារហ៊ុនកាលពីថ្ងៃច័ន្ទថា ប្រតិបត្តិការនៅកំពង់ផែ Pipavav របស់ខ្លួនត្រូវបានផ្អាកចាប់តាំងពីល្ងាចថ្ងៃសៅរ៍ ដោយសារ “ស្ថានភាពអាកាសធាតុកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ” ។

រដ្ឋាភិបាលបាននិយាយថា10 ក្រុម នៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ (SDRF) និង 12 ក្រុម នៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF) ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋ Gujarat ក្នុងនោះផងដែរក៏មានក្រុម NDRF ចំនួន 3 ទៀតកំពុងរង់ចាំការធ្វើអន្តរាគមន៍បន្ថែមពីក្រុមខាងលើ។  ចំនែកឯ15 ក្រុម ផ្សេងទៀតបានត្រៀមខ្លួនរួចជាស្រេចក្នុងការយកយន្តហោះពីរដ្ឋផ្សេងទៀតមកត្រៀមទុក ដោយគ្រាន់តែរង់ចាំការជូនដំណឹងតែប៉ុណ្ណោះ។

លោកបានបន្ថែមទៀតថា “ក្រុមជួយសង្គ្រោះ និងឆ្មាំឆ្នេរសមុទ្រ បូករួមទាំងកងទ័ព និងកងទ័ពជើងទឹក រួមជាមួយនឹងកប៉ាល់ និងយន្តហោះត្រូវបានរក្សាឱ្យត្រៀមខ្លួនរួចជាស្រេចក្នុងការរង់ចាំ”នៅពេលមានការប្រកាសអាសន្ន ។

ចំនែកអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេសប៉ាគីស្ថានដែលជាអ្នកជិតបាននិយាយថា ការណែនាំកំពុងត្រូវបានផ្តល់ឲ្យចាត់វិធានការប្រុងប្រយ័ត្ននៅតំបន់ភាគខាងត្បូង និងភាគអាគ្នេយ៍ដែលអាចរងផលប៉ះពាល់។

អាជ្ញាធររបស់មួយនេះបាននិយាយថា “ផលប៉ះពាល់នៃការវិវត្តន៍របស់ (Cyclone) នឹងអាចអភិវឌ្ឍបន្ថែមទៀតដែលលើសពីស្ថានភាពបច្ចុប្បន្ន” ។

អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាបាននិយាយថា ដើមឡើយ ព្យុះ Cyclone ឆ្នាំ 1998 បានសម្លាប់មនុស្សយ៉ាងតិច 4,000 នាក់ និងបានបង្ករឲ្យមានការខូចខាតដែលត្រូវចំណាយអស់រាប់រយលានដុល្លារនៅក្នុងរដ្ឋ Gujarat ។

ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌាបាននិយាយថា Biparjoy បានពន្យារពេលនៃការចាប់ផ្តើមរបស់ខ្យល់មូសុងប្រចាំឆ្នាំលើរដ្ឋ Kerala ភាគខាងត្បូង ប៉ុន្តែឥឡូវនេះលក្ខខណ្ឌរបស់វាបានអំណោយផលសម្រាប់ការវិវត្តទឹកភ្លៀងដែលយើងត្រូវការយ៉ាងច្រើន នៅក្នុងតំបន់ជាច្រើនទៀតនៃរដ្ឋ Maharashtra, Karnataka, Andhra Pradesh និងរដ្ឋ Tamil Nadu ។

អតីតនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសលោក Boris Johnson បានដើរចេញពីសភា

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយកាលពីថ្ងៃច័ន្ទថា លោកបានច្រានចោលការអង្វរពីអតីតនាយករដ្ឋមន្ត្រី លោក Boris Johnson ដើម្បីគ្រប់គ្រងលើស្ថាប័នឯករាជ្យមួយ និងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តរបស់អតីតមេដឹកនាំមួយចំនួន ចូលរួមក្នុងសភាជាន់ខ្ពស់ ដោយសារលោក Rishi Sunak គិតថាវាជារឿងត្រឹមត្រូវ។

ការបដិសេធន៍របស់លោក Rishi Sunak បានធ្វើឲ្យមានការរិះគន់ជាខ្លាំងមកលើគណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចរបស់លោក។ ទន្ទឹមគ្នានោះផងដែរក៏មានការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីយប់ថ្ងៃសុក្រ វាគឺជាការសម្រេចចិត្តរបស់លោក Boris Johnson អតីតនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស ដែលធ្វើការចាកចេញពីសភា ផ្ទុយទៅវិញលោក Rishi Sunak បាននិយាយថា៖ លោកមិនមានការអាណិតអាសូរចំពោះអ្នកដែលមិនចូលចិត្តការសម្រេចចិត្តរបស់គាត់នោះទេ។

លោក Rishi Sunak បាននិយាយទៀតថា អតីតនាយករដ្ឋមន្ត្រីដូចជា Boris Johnson អាចទទួលបានការផ្តល់កិត្តិយស រួមទាំងអាសនៈពេញមួយជីវិតនៅក្នុងសភា ហើយវាក៏មិនមែនជារឿងចម្លែកទេសម្រាប់អតីតមេដឹកនាំរូបនេះប្រើបញ្ជីរបស់ពួកគេដើម្បីផ្តល់រង្វាន់ដល់សម្ព័ន្ធមិត្តនយោបាយ។

ប៉ុន្តែអ្នកដែលត្រូវបានតែងតាំងមួយចំនួនរបស់ Boris Johnson មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីចុងក្រោយនៅពេលនេះទេ ដោយមានការចេញផ្សាយកាលពីថ្ងៃសុក្រ បន្ទាប់ពីពួកគេបរាជ័យ​ក្នុងការទទួលបានការគាំទ្រពីស្ថាប័នដែលទទួលការតែងតាំងបែបនេះ។

លោក Sunak បាននិយាយនៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់គាត់អំពីព្រឹត្តិការណ៍ប៉ុន្មានថ្ងៃចុងក្រោយនេះថា “លោក Boris Johnson បានសុំឱ្យខ្ញុំធ្វើអ្វីមួយដែលខ្ញុំមិនបានត្រៀមខ្លួនធ្វើ ពីព្រោះខ្ញុំគិតថាវាមិនត្រឹមត្រូវ” ។

មានសំណួរមួយបានលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយថា តើលោកបានធ្វើអន្តរាគមន៍ក្នុងដំណើរការនេះយ៉ាងដូចម្តេច? “ព្រោះទង្វើបែបនោះគឺជាការបំពានលើគណៈកម្មាធិការ HOLAC (គណៈកម្មាការតែងតាំង House of Lords) ” ។

លោកបានឆ្លើយថា៖ សម្រាប់លោក Rishi Sunak  គឺមានសិទ្ធិអំណាចគ្រប់គ្រាន់ដើម្បីបដិសេធដំបូន្មានរបស់ HOLAC ប៉ុន្តែលោកសូមឆ្លើយយ៉ាងខ្លីថា គាត់សូមជ្រើសរើស មិនធ្វើ។

លោក​បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​មនុស្សគ្រប់គ្នា​មិន​ចូលចិត្ត ​នោះ​វា​ពិតជាពិបាក​ហើយ។

ភ្លាមៗនោះ លោក Boris Johnson បានឆ្លើយតបថា ព្រឹត្តិការណ៍របស់ Sunak គឺប្រៀបបានដូចជា “សំរាម” ។

លោក Boris Johnson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីគោរពដល់សមិទ្ធិផលទាំងនេះ វាមិនចាំបាច់ធ្វើការបដិសេធពីគណកម្មាធិការ HOLAC នោះទេ ប៉ុន្តែគ្រាន់តែសុំឱ្យពួកគេបន្តការពិនិត្យនូវទម្រង់បែបបទរបស់ពួកគេនៅពេលនេះតែប៉ុណ្ណោះ” ។

ទោះបីជាលោកត្រូវបានទម្លាក់ចេញពីអំណាច កាលពីឆ្នាំមុនដោយការបះបោររបស់គណបក្សលើការប្រព្រឹត្តរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នក៏ដោយ ប៉ុន្តេលោក Boris Johnson ក៏នៅតែមានអ្នកគាំទ្រដ៏ស្មោះត្រង់នៅក្នុងគណបក្សអភិរក្ស ដោយពួកគេចាត់ទុកគាត់ថាជាអ្នកឈ្នះការបោះឆ្នោតដ៏មានឥទ្ធិពលនៅក្នុងផ្នែកខ្លះនៃប្រទេស ដែលអ្នកដទៃដូចជា Sunak មិនអាចធ្វើបាន។

លោក Rishi Sunak ដែលធ្លាប់បានបម្រើការជារដ្ឋមន្ត្រីហិរញ្ញវត្ថុក្រោមការដឹកនាំរបស់លោក Johnson មុនពេលដើរតួយ៉ាងសំខាន់ក្នុងការធ្លាក់ចុះរបស់គាត់ លោកបានតស៊ូដើម្បីបង្រួបបង្រួមគណបក្សនៅពីក្រោយគាត់មុនពេលការបោះឆ្នោតជាតិដែលរំពឹងទុកនៅឆ្នាំក្រោយ។

លោក Johnson បានលាលែងពីសភាកាលពីថ្ងៃសុក្រក្នុងការតវ៉ាប្រឆាំងនឹងសមាជិកសភាដែលស៊ើបអង្កេតថា តើគាត់បានបំភាន់សភាលើគណបក្សខុសច្បាប់ក្នុងអំឡុងពេលបិទទ្វារ COVID នៅការិយាល័យ Downing Street របស់គាត់នៅពេលគាត់ជានាយករដ្ឋមន្ត្រី។

ស្របពេលជាមួយនឹងការបោះពុម្ភផ្សាយបញ្ជីកិត្តិយសរបស់គាត់ ដែលបណ្តាលឱ្យមានការលាលែងពីតំណែង ដែលធ្វើឱ្យ Sunak តស៊ូ និងប្រឈមមុខនឹងការបោះឆ្នោតដ៏លំបាកនៅឆ្នាំក្រោយជាក់ជាមិនខាន។

សេដ្ឋកិច្ច​សិង្ហបុរីអាច​នឹង​ធ្លាក់​ចុះ ខណៈដែល​ហុងកុង​កំពុងមានសន្ទុះងើប​ឡើង​វិញ

សេដ្ឋកិច្ចរបស់ ហុងកុង ត្រូវបានគេរំពឹងថានឹងកើនឡើង លឿនជាងការព្យាករណ៍ទុកមុន ដោយសារការចំណាយរបស់អ្នកប្រើប្រាស់កំពុងតែមានសន្ទុះងើបឡើងវិញ ខណៈពេលដែលកំណើននៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុគូប្រជែង សិង្ហបុរី ទំនងជានឹងធ្លាក់ចុះដោយសារតម្រូវការជាសកលមានការថយចុះ។

បើយោងតាមការស្ទង់មតិចុងក្រោយរបស់ Bloomberg របស់អ្នកសេដ្ឋកិច្ចដែលធ្វើឡើងនៅថ្ងៃទី 1-7 ខែមិថុនា បានបង្ហាញថា កំណើននៅក្នុងទីក្រុងហុងកុងនឹងកើនឡើងរហូតដល់ទៅ 4.6 ភាគរយនៅឆ្នាំ 2023 ការកើនឡើងនេះគឺខ្ពស់ជាងឆ្នាំមុន ដោយកាលពីឆ្នាំ 2022 កំណើនសេដ្ឋកិច្ចរបស់ហុងកុងមានត្រឹមតែប្រមាណ 3.4 ភាគរយតែប៉ុណ្ណោះ។

ទន្ទឹមនឹងនោះបើយើងក្រឡេកទៅមើលការស្ទង់មតិនៅប្រទេសសឹង្ហបុរីវិញបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមួយនេះ ត្រូវបានព្យាករណ៍ថានឹងមានការកើនឡើងប្រហែល 1.4 ភាគរយ តួរលេខនេះសរបញ្ជាក់ឲ្យឃើញថា វាមានការធ្លាក់ចុះជាងពាក់កណ្តាល។

លោក Gary Ng សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Natixis SA លោកបានមានប្រសាសន៍ថា “សេដ្ឋកិច្ចរបស់ហុងកុងបន្តមើលឃើញការស្ទុះងើបឡើងវិញ ដែលមានការជំរុញដោយការប្រើប្រាស់និងការគាំទ្រដោយវិស័យទេសចរណ៍ ទើបជំរុញឱ្យមានការរំពឹងថា វាជួយឲ្យមានកំណើនដល់សេដ្ឋកិច្ចក្នុងរយៈពេលខ្លីខាងមុខ” ។

លោកបាននិយាយថា វានូវតែមានហានិភ័យ ព្រោះការធ្លាក់ចុះសេដ្ឋកិច្ចលើពិភពលោក ទើបបណ្តាលឲ្យមានការកើនឡើងអត្រាការប្រាក់។

អ្នកសេដ្ឋកិច្ចបានបង្កើនការព្យាករណ៍កំណើនក្នុងត្រីមាសទីពីរ របស់ពួកគេចន្លោះពី 1.7 ភាគរយដល់ 3.3 ភាគរយនៅក្នុងការស្ទង់មតិចុងក្រោយនេះ។ បន្ទាប់មកសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងអាចកើនឡើងដល់ 6.7 ភាគរយនៅក្នុងត្រីមាសទីបី និង 7.1 ភាគរយក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំនេះ។

សម្រាប់ប្រទេសសិង្ហបុរី វាអាចទៅរួចដែលសេដ្ឋកិច្ចអាចឈានចូលដល់វិបត្តិបច្ចេកទេសនៅក្នុងឆមាសទីមួយនៃឆ្នាំ 2023 ដែលភាគច្រើនត្រូវបានជំរុញដោយភាពទន់ខ្សោយក្នុងវិស័យផលិតកម្ម នេះបើយោងតាមលោក Alvin Liew សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារ United Overseas Bank ។

ការធ្លាក់ចុះសេដ្ឋកិច្ចជាធម្មតាត្រូវបានកំណត់ជាពីរត្រីមាសជាប់គ្នានៃការធ្លាក់ចុះ ពីមួយត្រីមាសទៅមួយត្រីមាសគឺអាស្រ័យលើផលិតផលក្នុងស្រុកសរុប។

ការផ្លាស់ទីពីលើទីក្រុងហុងកុង ប្រទេសសិង្ហបុរីឥឡូវនេះគឺជាទីក្រុងមានតម្លៃបំផុតរបស់អាស៊ី សម្រាប់វិស័យអចលនទ្រព្យឯកជន។

ការព្យាករណ៍សម្រាប់អតិផរណានៃអ្នកប្រើប្រាស់សម្រាប់ប្រទេសសិង្ហបុរីវិញ ត្រូវបានគេប៉ានស្មានថានិងមានការកើនឡើងរហូតដល់ឆ្នាំក្រោយ ដោយអ្នកសេដ្ឋកិច្ចបានព្យាករណ៍ថា វាអាចនឹងកើនឡើងដល់ 5 ភាគរយពេញមួយឆ្នាំ។ បន្ទាប់មកទៀតក៏អាចមានការកើនឡើងពី 4.7 ភាគរយកាល ឬអាច 3.1 ភាគរយសម្រាប់ឆ្នាំ 2024 នេះបើធៀបទៅនឹងការស្ទង់មតិគឺមានតែត្រឹម2.8 ភាគរយតែប៉ុណ្ណោះ។

 ប៉ុន្តែយ៉ាងណាមិញ សម្រាប់ហុងកុងការរំពឹងទុកនៃអតិផរណាគឺមិនផ្លាស់ប្តូរនៅក្នុងការស្ទង់មតិនេះទេ វានូវអាចត្រឹម 2.4 ភាគរយ និង 2.3 ភាគរយសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ។

scroll to top