មានការវាយប្រហារមួយបានកើតនៅក្នុងផ្សាទំនើបរបស់ថៃ វាបានបង្ករឲ្យមនុស្ស ៣ នាក់បាត់បង់ជីវិត

ប៉ូលីសបានចាប់ខ្លួនក្មេងប្រុសអាយុ 14 ឆ្នាំម្នាក់ បន្ទាប់មានការប្រហារមួយបានកើតឡើងនៅក្នុងផ្សារទំនើប Siam Paragon ដោយបានសម្លាប់មនុស្ស 3 នាក់ និងបួននាក់ទៀតរងរបួសកាលពីរសៀលថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣។

ឧបទ្ទវហេតុ​ដែល​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៤ និង ២០ នាទី​ល្ងាច វាក៏បានធ្វើ​ឲ្យ​មនុស្ស​រាប់​រយ​នាក់​បានភៀស​ខ្លួន​ចេញ​ពី​ផ្សារ​ទំនើប​ក្នុង​សង្កាត់ Pathum Wan លើ​ផ្លូវ Rama I កណ្តាល​ក្រុង​បាងកក។ ការកើតហេតុនោះត្រូវបានសាក្សីម្នាក់​និយាយប្រាប់ក្រុមអ្នកកាសែត​ថា គាត់បានឮ​ស្នូរ​កាំភ្លើង​ជាង​១០​គ្រាប់។

លោក Yuthana Srettanan នាយកមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ Erawan បាននិយាយថា ក្នុង​ចំណោម​អ្នក​រង​របួស មាន​ជន​បរទេស​៣​នាក់ រួម​ទាំង​ជន​បរទេស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ King Chulalongkorn Memorial និង​ម្នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ Police General ។  

ខាងក្រុម​ប្រតិបត្តិការ​ពិសេស​របស់​ប៉ូលិសថៃ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ​ ដើម្បីតាម​ចាប់​ជន​ដៃដល់​នោះ។ នៅវេលាម៉ោងប្រហែល៥ និង ១០ នាទី​ល្ងាច ឃាតកររូបនោះត្រូវបានប៉ូលីសចាប់ខ្លួននៅសណ្ឋាគារ Siam Kempinski ដែល​នៅ​ជិត​ទីក្រុង​បាងកក​។ 

 បើយោងតាមរយៈវីដេអូ និង​រូបភាព​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​បុរស​ម្នាក់ ដែលពាក់​អាវ​ខ្មៅ និង​ខោ​ក្បាំង​កាន់​កាំភ្លើង​វែង។

យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ច្រកចូល និងច្រកចេញនៃផ្សារទំនើបគឺត្រូវបានបិទ។ ហើយចំណែកឯផ្លូវ BTS Skyway ក៏​ត្រូវ​បាន​បិទជាបណ្តោះអាសន្នផងដែរ ចំពោះ​រថភ្លើងដែលដំណើរគឺ​មិនអនុញ្ញាតឲ្យ​ឈប់​នៅ​ស្ថានីយ៍ Siam BTS នោះទេ។ 

បន្ទាប់ពីនាយក​រដ្ឋមន្ត្រី លោក ស្រេតថា ​ថាវីស៊ីន​ទទួលបាន នូវព័ត៌មានមួយនេះ លោកក៏បញ្ជាឲ្យ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ តុប សាក់ ស៊ុកវិមុល ធ្វើដំណើរទៅកាន់កន្លែងកើតហេតុដោយផ្ទាល់ថែមទៀតផង។

គួររំលឹកថា ការបាញ់ប្រហារនេះកើតឡើងប៉ុន្មានថ្ងៃមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃថ្ងៃបង្ហូរឈាមមួយដ៏បំផុតក្នុងប្រវត្តិសាស្ត្រថៃតែប៉ុណ្ណោះ។ ដោយកាលនោះគឺមានកាលវាយប្រហារមួយបានសម្លាប់កុមារអស់២៤នាក់ និងមនុស្សចាស់ ១២ នាក់។

បើយោងតាមព្រឹត្តិការណ៍ដែលកើតឡើង ប្រទេស​ថៃគឺជាប្រទេសមួយដែល​មាន​អត្រាអ្នកប្រើប្រាស់​កាំភ្លើង​ខ្ពស់បំផុត ទាំងការប្រើអំពើ​ហិង្សា​ទាំង​តូច និង​ធំ។

នៅក្នុង​ឆ្នាំ ២០២០ អតីត​មន្ត្រី​យោធា​ម្នាក់​បាន​ចូល​ប្រឡូក​ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ខេត្ត Nakhon Ratchasima ដោយ​ពេលនោះគាត់បាន​សម្លាប់​មនុស្សប្រមាណ ២៩ នាក់ និង​របួស​ជាច្រើន​នាក់។

ក្នុងខ្សែ​វីដេអូ CCTV បានបង្ហាញ​ថា ប៉ូលិស​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ខ្មាន់​កាំភ្លើង​អាយុ ១៤ ឆ្នាំ​ម្នាក់​នៅ​ជាន់​ទី ៣ នៃ​សណ្ឋាគារ Siam Kempinski Hotel Bangkok ជាប់​នឹង Siam Paragon កាល​ពី​រសៀល​ថ្ងៃ​អង្គារ។ តើក្មេងប្រុសជំទង់រូបនោះគឺជាជនដៃដុលមែនឬ?

ឥណ្ឌា​បានបន្ថែមបទបញ្ញត្តិថ្មី ដែលមិនអនុញ្ញាតិ​ឲ្យ​អ្នក​បើក​យន្តហោះ ​ប្រើ​ទឹកអប់

បទប្បញ្ញត្តិដែលបានស្នើឡើងថ្មីនៅក្នុងប្រទេសឥណ្ឌា គឺបានចាត់វិធានមិនអនុញ្ញាតឲ្យអ្នកបម្រើការនៅលើយន្តហោះប្រើទឹកអប់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣។

ការិយាល័យអគ្គនាយកអាកាសចរណ៍ស៊ីវិល (DGCA) របស់ប្រទេសឥណ្ឌា ដែលគ្រប់គ្រងឧស្សាហកម្មអាកាសចរណ៍របស់ប្រទេស នាពេលថ្មីៗនេះបានស្នើឱ្យធ្វើបច្ចុប្បន្នភាពចំពោះច្បាប់របស់ខ្លួនទាក់ទងនឹងការប្រើប្រាស់គ្រឿងស្រវឹង។

បទបញ្ញត្តិបន្ថែមពីលើនោះគឺមានឯកសារយោងមួយផ្សេងទៀត បានសរសេរថា ក្រៅពីភេសជ្ជៈមានជាតិអាល់កុល ដែលអាចបណ្តាលឱ្យមានការធ្វើតេស្តដង្ហើមវិជ្ជមាន បើទោះយ៉ាងណាក៏ដោយ ផ្នែកថ្មី នៅទីនេះគឺ និយាយអំពីទឹកអប់ជាពិសេស។

ឯកសារនោះបានសរសេរថា “គ្មានសមាជិកនាវិកណាម្នាក់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ ឬរបស់ណាមួយដែលត្រូវហាមឃាត់នោះទេ ដោយក្នុងនោះរួមមានដូចជា ទឹកខ្ពុរមាត់/ជែលធ្មេញ/ទឹកអប់ ឬផលិតផលដែលមានជាតិអាល់កុលជាដាច់ខាត ព្រោះវាអាចបណ្តាលឱ្យមានការធ្វើតេស្តវិភាគដង្ហើមវិជ្ជមាន។

ខ្លឹមសាររបស់អត្ថបទនោះបានបន្តថា៖ “ប្រសិនបើមានសមាជិកនាវិកណាម្នាក់ ដែលកំពុងទទួលការព្យាបាលដោយប្រើប្រាស់សារធាតុនេះដូចដែលរៀបរាប់ខាងលើនេះ ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់ក្រុមហ៊ុន មុននឹងធ្វើកិច្ចការហោះហើរ”។

បើទោះបីជាមានការៀបរាប់យ៉ាងនេះក្តី តែក៏មានបញ្ហាចោតសួរផងបន្ថែមដែរថា តើទឹកអប់ដែលមានបរិមាណជាប់ជាតិអាល់កុលក្នុងកម្រឹតប៉ុន្មានភាគរយឡើងទើបមិនអនុញ្ញាតិ ព្រោះក្នុងឯកសារវាមិនមានការបញ្ជាក់ច្បាស់លាស់ណាមួយ ដែលបកស្រាយអំពីការប្រើប្រាស់ទឹកអប់នៅលើខ្លួនក៏អាចបង្កឱ្យមានការធ្វើតេស្តដង្ហើមវិជ្ជមានដែរឬអត់។

សម្រាប់តម្រូវការសុវត្ថិភាពផ្លូវអាកាសផ្លូវការរបស់ DGCA ត្រូវបានផ្តល់សច្ចាប័នក្នុងខែសីហា ឆ្នាំ 2015 តែការបន្ថែមដែលបានស្នើឡើងគឺសម្រាប់មតិសាធារណៈរហូតដល់ថ្ងៃទី 5 ខែតុលា។

ក្នុងឆ្នាំ 2018 Katsutoshi Jitsukawa ដែលជាអ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុន Japan Airlines ត្រូវបាន កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 10 ខែ បន្ទាប់ពីការធ្វើតេស្តដង្ហើ មដែលបានធ្វើឡើងភ្លាមៗបន្ទាប់ពីការហោះហើរបង្ហាញថា កម្រិតជាតិអាល់របស់គាត់គឺលើសពីដែនកំណត់នៃច្បាប់។

ចំនែកនៅសហរដ្ឋអាមេរិកវិញ ក៏មានអ្នកបើកយន្តហោះ Delta ម្នាក់ឈ្មោះ Gabriel Lyle Schroeder ត្រូវបាន អមដំណើរចេញពីយន្តហោះដែលជិះពេញមុន ពេលហោះឡើង នៅពេលដែលគាត់ត្រូវបានគេសង្ស័យថាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ CNN នៅពេលនោះថា “គោលនយោបាយគ្រឿងស្រវឹងរបស់ក្រុមហ៊ុន Delta គឺស្ថិតក្នុងចំណោមភាពតឹងរ៉ឹងបំផុតនៅក្នុងឧស្សាហកម្មនេះ ហើយយើងមិនមានការអត់ឱនចំពោះការរំលោភបំពាននេះជាដាច់ខាត” ។

ក្រុមបរិស្ថាន បានប្តឹងក្រុមហ៊ុន TotalEnergies ជុំវិញ “ការបំផ្លិចបំផ្លាញ” បំពង់បង្ហូរប្រេងនៅអាហ្វ្រិកខាងកើត

មេធាវី William Bourdon និង Vincent Brengarth ដែលកំពុងតំណាងឱ្យអង្គការទាំងបួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលដែលអង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពី “ការប្រែប្រួលនៃអាកាសធាតុ” ដែលកំពុងបន្តកើតឡើងមិនឈប់ឈរ ប៉ុន្តែក្រុមហ៊ុន TotalEnergies មិនត្រូវបន្តទង្វេលរបស់ខ្លួន បើទោះបីជាក្រុមហ៊ុនមួយនេះដឹងថា វានឹងមានផលប៉ះពាល់ដល់អាកាសធាតុក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ rfi កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣។ “

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីបាននិយាយបន្ថែមថា “ឥឡូវនេះ វាដល់ពេលដែលក្រុមហ៊ុន TotalEnergies ត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនហើយ” ។ បើតាមទស្សនៈរបស់ពួកគេបានគូសបញ្ជាក់ថា ក្រុមហ៊ុន TotalEnergies ត្រូវតែប្រឈមចំពោះមុខតុលាការព្រហ្មទណ្ឌ “សម្រាប់សកម្មភាពដែលនាំឲ្យមាន ការប្រែប្រួលអាកាសធាតុ។

ចំនែកឯ TotalEnergies បានឆ្លើយតបវិញ​ ថា​ខ្លួន​មិន​មាន​ចំណេះដឹងគ្រប់គ្រាន់ ​អំពី​ផលប៉ះពាល់ដែលក្រុមមេធាវីទាំង​នោះបានចោទប្រកាន់នោះ​ទេ។ “ក្រុមហ៊ុនមួយនេះបានបញ្ជាក់ទៅវិញថា ការធ្វើប្រតិបត្តិការរបស់ខ្លួនគឺស្របតាមស្តង់ដារប្រតិបត្តិការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិ។ ហើយខាងយើងខ្ញុំនឹងមានការឆ្លើយតប ប្រសិនបើមានសំណើរពីខាងអាជ្ញាធរ ក្នុងករណីចាំបាច់” នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមហ៊ុន TotalEnergies បានប្រកាសនូវកិច្ចព្រមព្រៀងវិនិយោគចំនួន 10 ពាន់លានដុល្លារជាមួយប្រទេសអ៊ូហ្គង់ដា តង់ហ្សានី និង ក្រុមហ៊ុនចិន CNOOC រួមទាំងការសាងសង់បំពង់បង្ហូរប្រេងដែលមានប្រវែង 1,443 គីឡូម៉ែត្រ ( EACOP ) ដោយតភ្ជាប់ពីអណ្តូងប្រេង Lake Albert នៅភាគខាងលិចនៃប្រទេស Uganda ទៅឆ្នេរសមុទ្រ Tanzanian នៅលើមហាសមុទ្រឥណ្ឌា។ . 

ការវិនិយោគរបស់ក្រុមខាងលើនេះ គឺគ្រោងនឹងខួងអណ្តូងប្រេងជិត 400កន្លែង នៅក្នុង ឧទ្យានធម្មជាតិ Murchison Falls ដែលរួមមានទឹកជ្រោះ White Nile ដែលជាឧទ្យានជាតិដ៏ធំបំផុតរបស់អ៊ូហ្គង់ដា។

កាលពីដើមខែកក្កដា អង្គការឃ្លាំមើលសិទិ្ធមនុស្សបានអំពាវនាវឱ្យបញ្ឈប់គម្រោងនេះ ដោយ បញ្ជាក់នៅក្នុងរបាយការណ៍ ថា ខ្លួនបាន “បំផ្លិចបំផ្លាញដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់ពាន់នាក់” រួចហើយ។ 

សម្រាប់មេធាវី HRW គម្រោងនេះនឹងនាំទៅដល់ “ការផ្លាស់ទីលំនៅរបស់ប្រជាជនដ៏ធំ” និង “ភាពក្រីក្រដ៏ធំនៃប្រជាជនក្នុងតំបន់” ជាពិសេសវាក៏មានផលប៉ះពាល់យ៉ាងសំខាន់លើ “តំបន់ធម្មជាតិជាច្រើន” ដែលពួកគេបានគូសបញ្ជាក់។

អ្នកតវ៉ាបានចោទប្រកាន់ក្រុមហ៊ុន TotalEnergies ថាមិនបានចាត់វិធានការណាមួយដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយដែលកំពុងប៉ះពាល់ដល់ចំនួនប្រជាជនពាក់កណ្តាលពិភពលោករួចទៅហើយ។

ពួកគេក៏បានរិះគន់យុទ្ធសាស្ត្រទំនាក់ទំនងរបស់ក្រុមហ៊ុននេះផងដែរ ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវការបំភាន់នៃយុទ្ធសាស្ត្របរិស្ថានប្រកបដោយមហិច្ឆតា ដើម្បីលាក់បាំងអវត្តមានជាក់ស្តែង និងសកម្មភាពសមស្រប ដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី។  

ករណី របស់ពួកគេ ត្រូវបានច្រានចោល កាលពីខែកុម្ភៈកន្លងទៅដោយតុលាការទីក្រុងប៉ារីស ដែលបានរិះគន់អង្គការក្រៅរដ្ឋាភិបាលថា មិនបានស្វែងយល់ឱ្យបានគ្រប់គ្រាន់នូវលទ្ធភាពនៃការសន្ទនាជាមួយក្រុមហ៊ុនយក្សប្រេងមុនពេលចាត់វិធានការផ្លូវច្បាប់។

ទន្ទឹមនឹងនេះ មេធាវី Bourdon និង Brengarth ក៏បានចង្អុលបង្ហាញថា យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ដើម្បីអនុលោមតាមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និង “ជៀសវាងអនាគតដ៏អាប់អួរ” ចាំបាច់ត្រូវ “បោះបង់ចោលជាបន្ទាន់” គម្រោងប្រេងថ្មីទាំងអស់។

តែចំពោះមេធាវី របស់ក្រុមហ៊ុន TotalEnergies បានពន្យល់ថា នេះគឺជាក្រុមហ៊ុនប្រេង ឯកជន ដែលបានអនុម័ត “គម្រោងប្រេងថ្មីបំផុតសម្រាប់រយៈពេលពី 2022 ដល់ 2025 ។ ប៉ុន្តែឥឡូវក្រុមដែលដាក់ពាក្យបណ្តឹងបានសង្ឃឹមថា តុលាការបារាំងនឹងចាត់វិធានការឲ្យក្រុមហ៊ុន TotalEnergies ផ្លាស់ប្តូរយុទ្ធសាស្រ្តវិនិយោគរបស់ខ្លួន ដើម្បីកាត់បន្ថយនូវការវិនិយោគឥន្ធនៈហ្វូស៊ីល និងអភិវឌ្ឍថាមពលកកើតឡើងវិញឲ្យបានច្រើន ដោយពួកគេបានចង្អុលបង្ហាញថា នៅក្នុងប្រទេសហូឡង់ តុលាការបានបង្ខំឱ្យក្រុម Shell កាត់បន្ថយការបំភាយឧស្ម័ន CO² របស់ខ្លួនឲ្យបាន ៤៥ ភាគរយនៅឆ្នាំ ២០៣០។

ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានហក់ឡើងវិញ នៅក្នុងទីក្រុងហុងកុង

ភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande Group បានមានការកើនឡើងនៅពេលដែលពួកគេបន្តការជួញដូរក្នុងទីក្រុងហុងកុង ពោលគឺបន្ទាប់ពីការផ្អាករយៈពេលពីរថ្ងៃ ដើម្បីប្រកាសថាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន លោក Hui Ka-yan ត្រូវបានដាក់នៅក្រោមអ្វីដែលគេហៅថា “វិធានការចាំបាច់” ដោយក្រុមប៉ូលីសនៅក្នុងប្រទេសចិនដីគោក នេះបើយោងតាមការចុះផ្សាយរបស់កាសែតចិននៅពេលព្រឹក កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣។

ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យធំជាងគេទីពីរនៅប្រទេសចិនដែលមានឈ្មោះថា Evergrande បានកើនឡើង 9.4 ភាគរយ ឬស្មើរនឹង 35 សេនដុល្លាហុងកុងភ្លាមៗ នៅពេលដែលការជួញដូររបស់វា ត្រូវបានគេចាប់ផ្តើមឡើងវិញ តែអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើរនោះ គឺភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យដែលធ្លាប់តែមានការធ្លាក់ចុះនោះ បែជាទទួលបាននូវការកើនឡើងរហូតដល់ 28 ភាគរយក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ បើគិតត្រឹមថ្ងៃបិទបញ្ជីចុងក្រោយនៃភាគហ៊ុនរបស់អង្គភាពសេវាកម្មអចលនទ្រព្យ Evergrande គឺបានកើនឡើង 6.8 ភាគរយ បើគិតជាតម្លៃទឹកប្រាក់វិញគឺកើនដល់ 63 សេនហុងកុង។

បើទោះជាយ៉ាងណាក៏ដោយ អ្នកអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បាននិយាយថា យើងធ្លាប់ទទួលបាននូវការជូនដំណឹងដោយអាជ្ញាធរពាក់ព័ន្ធនៅក្នុងប្រទេសចិនថា លោក Hui ត្រូវបានទទួលរងនូវវិធានការចាំបាច់ នេះបើយោងតាម ឯកសារផ្លាស់ប្តូរ  តែវាក៏​មិន​បាន​បញ្ជាក់​លម្អិតនោះ​ទេ។ អ្នកវិភាគបាននិយាយថា ពាក្យនេះអាចរួមបញ្ចូលការឃុំខ្លួនក្នុងផ្ទះ ក្នុងចំណោមពាក្យផ្សេងទៀត នៅក្នុងបទប្បញ្ញត្តិនៃច្បាប់ក្នុងតំបន់។

scroll to top