នាយករដ្ឋមន្ត្រីថ្មីប្រទេសថៃ បានផ្អាកការបញ្ជាទិញ យន្តហោះចម្បាំង Gripen បីគ្រឿងពីស៊ុយអែត

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក ស្រេតថា ថាវីស៊ីន បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធពន្យារពេលលើផែនការលទ្ធកម្មអាវុធនៅក្នុងឆ្នាំ2024  ការដែលធ្វើបែបនេះ គឺរដ្ឋាភិបាលអាចចំណាយថវិកាជាតិនាបច្ចុប្បន្ន ទៅជួយអ្នកដែលត្រូវការជំនួយបំផុតវិញ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី ០៣ ខែតុលា​ ឆ្នាំ២០២៣។

បើយោងតាមប្រភពមួយបាននិយាយប្រាប់កាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃច័ន្ទថា លោក ស្រេត ថា បានបញ្ជាឱ្យពន្យាពេល។ ដោយប្រភពដដែលនេះបញ្ជាក់ថា “នាយករដ្ឋមន្ត្រីចង់ឱ្យថវិកាត្រូវបានចំណាយលើកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីជួយប្រជាជនជាចម្បង ហើយចំពោះថវិកាដែលបានអនុម័តរួចទៅហើយនោះ ក៏មិនត្រូវបានផ្លាស់ប្តូរនោះទេ” វាគ្រាន់តែមិនទាន់ដល់ពេលដែលធ្វើវាប៉ុណ្ណោះ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ Sutin Klunsang និងអគ្គលេខាធិកានាយករដ្ឋមន្រ្តី Prommin Lertsuridej ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ដើម្បីសុំឱ្យពន្យារពេលលទ្ធកម្មអាវុធសម្រាប់ឆ្នាំសារពើពន្ធ 2024

មេបញ្ជាការកងទ័ពអាកាសថៃ (RTAF) ដែលទើបតែងតាំងថ្មី ACM Phanphakdee Phatthanakul បានបញ្ជាក់ថា រដ្ឋាភិបាលបានស្នើឱ្យកងកម្លាំងប្រដាប់អាវុធផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ ភ្លើងឆេះព្រៃ និងបញ្ហាអ័ព្ទជាដើម។

ឆ្លៀតក្នុងឳកាសនេះ លោក ACM Phanphakdee ក៏បានច្រានចោលរបាយការណ៍ដែលបាននិយាយថា RTAF គ្រោងនឹងទិញយន្តហោះចម្បាំង Gripen បីគ្រឿងពីស៊ុយអែត ដើម្បីបន្ថែមទៅកងយន្តហោះរបស់ខ្លួននៅ Wing 7 ក្នុងខេត្ត Surat Thani បន្ទាប់ពីសហរដ្ឋអាមេរិកបដិសេធមិនលក់យន្តហោះចម្បាំង F-35A របស់ខ្លួន។

បើយោងតាម ប្រភព RTAF បាននិយាយថា កងទ័ពអាកាសបានទិញយន្តហោះចម្បាំង Gripen ចំនួន ១២ គ្រឿងរួចមកហើយ ប៉ុន្តែវាក៏បានបាត់បង់មួយគ្រឿងក្នុងឧប្បត្តិហេតុមួយ ប្រភពមួយនេះក៏បានបន្ថែមថា យន្តហោះចម្បាំង Gripen នីមួយៗមានតម្លៃប្រហែល ២ ពាន់លានបាត។

ប្រភពដដែលបានឲ្យដឹងទៀតថា  RTAF នឹងមិនស្វែងរកការទិញយន្តហោះចម្បាំងក្នុងឆ្នាំសារពើពន្ធ 2024 នោះដែរ ដោយមូលហេតុ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមិនទាន់អំណោយផល។

ទោះបីជាយ៉ាងណាក៏ដោយខាង RTAF នឹងពិចារណាលើការទិញយន្តហោះចម្បាំងថ្មីក្នុងឆ្នាំសារពើពន្ធ 2025 ដដែល។ ដោយមេបញ្ជាការកងទ័ពអាកាសថៃ (RTAF)បាននិយាយថា “តើយន្តហោះចម្បាំង [ដែលនឹងត្រូវបានទិញនៅឆ្នាំសារពើពន្ធ 2025] អាចនឹងក្លាយជាយន្តចម្បាំង Gripen ឬ F-16 នោះគឺយើងនៅមិនទាន់ដឹងនៅឡើយ។

លោក ACM Phanphakdee បាននិយាយបន្ថែមទៀតថា ទោះជាការបញ្ជាទិញត្រូវបានបញ្ជាទិញយ៉ាងណាក្តី តែនៅទីបំផុត RTAF ចាំបាច់ត្រូវតែទិញយន្តហោះចម្បាំងថ្មី ដើម្បីជំនួសកងនាវា​ចាស់របស់ខ្លួន ដែលជាយន្តហោះចម្បាំង F-16 គឺមានមូលដ្ឋាននៅ Wing 1 ក្នុងខេត្ត Nakhon Ratchasima ដែលយើងនឹងត្រូវបញ្ឈប់វាជាបណ្តើរៗនៅចន្លោះឆ្នាំ 2028 និង 2031។

មេបញ្ជាការ RTAF បាននិយាយថា “RTAF នឹងបង្ហាញផែនការលទ្ធកម្មក្នុងឆ្នាំសារពើពន្ធ 2025 ហើយនឹងធានាថាប្រាក់របស់អ្នកជាប់ពន្ធនឹងត្រូវបានចំណាយក្នុងផលប្រយោជន៍ល្អបំផុតរបស់ប្រទេស និងសម្រាប់ជាប្រយោជន៍ដល់ការការពារជាតិ”។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃក៏បានកោតសរសើរនៅទឹកចិត្ត របស់ RTAF ថាពិតជាការសម្រេចចិត្តដែល គួរតែធ្វើជាគំរូសម្រាប់កងទ័ព និងកងទ័ពជើងទឹក ដោយលោកបានបន្ថែមថា វានឹងល្អបំផុតប្រសិនបើកងទ័ព និងកងទ័ពជើងទឹកធ្វើតាម។

លោកបានបន្ថែមថា ជារៀងរាល់ឆ្នាំ កងកម្លាំងប្រដាប់អាវុធត្រូវបានផ្តល់ថវិកាយ៉ាងសំខាន់ដោយរដ្ឋាភិបាល។ លោកបាននិយាយថា “ការសម្រេចចិត្តរបស់ RTAF ក្នុងការកាត់បន្ថយការចំណាយ ឬពន្យារពេលគម្រោងលទ្ធកម្មរបស់ខ្លួនគឺពិតជាគួរឱ្យសរសើរ”។

សហភាពអឺរ៉ុបនាពេលនេះ កំពុងប្រមូលសមាជិកខ្លួន ដែលគាំទ្រអ៊ុយក្រែន ដើម្បីបញ្ជាក់ពីកាសាមគ្គី

រដ្ឋមន្ត្រីការបរទេសលីទុយអានីបាននិយាយថា សហភាពអឺរ៉ុបកំពុងប្រឈមមុខនឹង “ចំណុចប្រសព្វដ៏សំខាន់មួយ” បន្ទាប់ពីមានការផ្លាស់ប្តូរគោលនយោបាយនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសស្លូវ៉ាគី ហើយវាក៏បានគំរាមកំហែងដល់ការគាំទ្ររបស់សហភាពអឺរ៉ុប និងអង្គការណាតូចំពោះអ៊ុយក្រែន ខណៈដែលប្រទេសមួយនេះកំពុងតែរងនូវការឈ្លានពានពីរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៣។

លោក Gabrielius Lansbergis រដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី បាននិយាយថា មន្ត្រីសហភាពអឺរ៉ុប ដែលមកមកពីប្រទេសសមាជិកទាំង 27 បានជួបប្រជុំគ្នានៅទីក្រុង Kyiv កាលពីថ្ងៃច័ន្ទ គឺក្នុងគោលបំណងចង់ផ្ញើទៅកាន់ពិភពលោកថា “អឺរ៉ុបតែងតែនៅជាមួយអ៊ុយក្រែន” ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ សមាជិកសភាអាមេរិកបានសម្រេចចិត្ត មិនដាក់បញ្ចូល សំណើជំនួយចំនួន 6 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននោះទេ ហើយវាគឺជាថ្នូរដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល។ ការសម្រេចចិត្តនេះទៀតសោត វាគឺជាលក្ខខណ្ឌដែលគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក ធ្វើឡើងក្នុងការប្រឆាំងទៅនឹងការផ្តល់មូលនិធិពីសហរដ្ឋអាមេរិក ទៅជួយអ៊ុយក្រែន ព្រោះពួកគេឃើញថា អ៊ុយក្រែនជាប្រទេសពុករលួយ និងមិនមានថ្ងៃបញ្ចប់នៃសង្គ្រាមនោះទេ។

 តែទន្ទឹមនឹងនោះបើយើងក្រឡែកទៅមើលប្រទេសស្លូវ៉ាគី ដែលជាសមាជិកEU វិញ។   គណបក្ស​ប្រជានិយម​របស់​អតីត​នាយករដ្ឋមន្ត្រី​ដែល​គាំទ្រ​រុស្ស៊ី លោក Robert Fico  បាន​ឈ្នះ​ការ​បោះឆ្នោត​សភាកាលពីថ្ងៃអាទិត្យនេះ ។ បន្ទាប់មកលោក Robert Fico ក៏បានធ្វើយុទ្ធនាការបញ្ឈប់ជំនួយដល់អ៊ុយក្រែន ព្រមទាំងរារាំងការគាំទ្រទីក្រុង Kyiv ក្នុងការចូលជាសមាជិករបស់អង្គការណាតូថែមទៀតផង។                                                       ខាងរដ្ឋមន្ត្រីការបរទេសលីទុយអានីបាននិយាយថា ព្រឹត្តិការណ៍នៅចុងសប្តាហ៍នេះ “គឺអាចបង្កឲ្យមានការសង្ស័យ” ជុំវិញប្លុកដែលគាំទ្ររអ៊ុយក្រែន។

លោកបាននិយាយបន្តថា “ខ្ញុំសង្ឃឹមថាកិច្ចប្រជុំថ្ងៃនេះ នឹងអាចជួសជុលបញ្ហានេះបាន ហើយវាក៏ជាសារយ៉ាងច្បាស់លាស់មួយថា អឺរ៉ុបនៅជាមួយអ៊ុយក្រែនរហូតដល់ជ័យជំនះ”។

ចំនែកឯរដ្ឋមន្ត្រី​ការបរទេសរបស់​បារាំង អៀរឡង់ និង​រ៉ូម៉ានី ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះទី​ក្រុង​គៀវដូច្នោះដែរ។

ដោយក្នុងនោះរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna បានព្រមានដល់រុស្ស៊ីថា កុំពឹងផ្អែកលើ “ភាពនឿយហត់” នៃរដ្ឋសមាជិកសហភាពអឺរ៉ុប ដើម្បីមកធ្វើជាឡេសក្នុងបញ្ចុះបញ្ចូលពួកគេមិនឲ្យគាំទ្រ អ៊ុយក្រែននោះ។ 

រីឯសមភាគីរ៉ូម៉ានី លោកស្រី Luminița Odobescu បាននិយាយថា ប្រទេសរបស់គាត់ នៅតែបន្តគាំទ្រអ៊ុយក្រែនក្នុងការនាំចេញធញ្ញជាតិ ហើយលោកស្រីក៏បានគូសបញ្ជាក់ពីផលប៉ះពាល់ដ៏អាក្រក់នៃផលប៉ះពាល់លើសន្តិសុខស្បៀងពិភពលោក។

លើសពីនេះទៅទៀតរដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Micheál Martin បាននិយាយថា លោកសង្ឃឹមថា មន្ត្រីសហភាពអឺរ៉ុបនឹងស្វែងរក “វិធីសាស្រ្តប្រកបដោយនិរន្តរភាពក្នុងការគាំទ្រអ៊ុយក្រែនក្នុងរយៈពេលវែង”។ 

អ្នកវិនិយោគរបស់ចិនភាគច្រើន បែរជាចាប់អារម្មណ៍នឹងការបណ្តាក់ទុននៅប្រទេសថៃ

យោងតាមប្រធានសភាពាណិជ្ជកម្មថៃ-ចិន (TCCC) បានឱ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងថៃជាមួយប្រទេសចិននឹងបន្តកាន់តែស៊ីជម្រៅ ប៉ុន្តែចំពោះលក្ខខណ្ឌគឺទាល់តែរដ្ឋាភិបាលថ្មី ត្រូវតែធានាបាននូវការថែររក្សាអព្យាក្រឹតភាពក្នុងជម្លោះណាមួយដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងចិន នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយរបស់អ្នកកាសែត បាងកកប៉ុស្តិ៍ ជាមួយនឹង ប្រធាន TCCC លោក Narongsak Puttapornmongkol បាននិយាយថា សេដ្ឋកិច្ចចិនអាចជួបប្រទះនឹងមានការប៉ះទង្គិចក្នុងអំឡុងពេលដែលខ្លួនកំពុងតែមានមានភាពតានតឹងខាងការទូតជាមួយសហរដ្ឋអាមេរិក ប៉ុន្តែស្ថានភាពនេះ ក៏ធ្វើឲ្យថៃអាចបង្កើតឱកាសទៅវិញ។

លោក Narongsak បាននិយាយថា ខ្ញុំសូមលើកទឹកចិត្តសហគ្រាសចិនដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក ឬអឺរ៉ុបទាំងអស់ អាចពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសថៃ ដូច្នេះនិយោជកគឺអាចប្រើប្រាស់វត្ថុធាតុដើមនៅក្នុងព្រះរាជាណាចក្រថៃ ដើម្បីផលិតទំនិញរបស់ពួកគេបាន។ លោក​បន្តទៀត​ថា ក្នុងនោះគឺមានក្រុមហ៊ុន​ជា​ច្រើនបាន​សាទរ​ក្នុង​ការ​ផ្លាស់​ប្តូរ ឬបន្ថែម​ទីតាំង​ទៅ​ប្រទេស​ថៃ។

លើសពីនេះ ក្រុមហ៊ុនអាមេរិកមួយចំនួនក៏កំពុងស្វែងរកកន្លែងថ្មី ដើម្បីបង្កើតមូលដ្ឋានផលិតកម្មផងដែរ ជាពិសេសគឺនៅក្នុងអាស៊ី លោក​បាន​បន្ត​ថា ប្រទេស​ថៃត្រូវតែ​ចាប់​យក​ឱកាសមាសមួយ​នេះ​។

ប្រទេសថៃគឺជាប្រទេសមួយដែលរីករាយ ក្នុងការនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ខណៈដែលប្រទេសថៃ និងសហរដ្ឋអាមេរិក គឺនៅតែជាសម្ព័ន្ធមិត្តដ៏ល្អ។ ជាពិសេសជាងនេះទៅទៀតនោះ រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ស្រេថា ថាវីស៊ីន នឹងជួយធ្វើឱ្យមានតុល្យភាពនៃអំណាចរបស់មហាលសេដ្ឋកិច្ចពិភពលោកទាំងពីរ ដោយជាការរក្សាបាននូវទំនាក់ទំនងពាណិជ្ជកម្មជាវិជ្ជមានជាមួយប្រទេសទាំងពីរនេះ។ នៅក្រោមសេណារ៉ូយ៉ូ របស់រដ្ឋាភិបាលថ្មី យើងជឿថា  ប្រទេស​ថៃពិតជាអាច​រក្សា​បាននូវអព្យាក្រឹតភាព​ក្នុង​ជម្លោះ​របស់​ពួកគេ។

បើយោងតាមប្រធាន(TCCC) លោក Narongsak បាននិយាយថា “តាមទស្សនៈសេដ្ឋកិច្ច ប្រទេសថៃគួរតែស្វែងរកឱកាសក្នុងវិបត្តិ [អាមេរិក-ចិន] ដូច្នេះយើងអាចទទួលបានទីផ្សារធំជាងការរំពឹងទុក”ទៅទៀត ។

លោក​បន្ត​ថា ប្រទេស​ថៃ​អាច​នឹង​មាន​សមត្ថភាព​ផលិត​តិចតួច ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ចិន​វិនិយោគ​ក្នុង​ប្រទេស​នោះផលិតកម្ម​នឹងមានការ​កើន​ឡើង។

នៅ​ពេល​សួរ​ថា៖ ​តើ​ប្រទេស​ថៃ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ឬ​អត់​ប្រសិន​បើ​ក្រុមហ៊ុន​ចិន​វិនិយោគ​នៅ​ទី​នេះ​ប៉ុន្តែ​ធ្វើ​មាតុភូមិនិវត្តន៍​ចំណូល​របស់​ពួកគេ​ទាំង​អស់​នោះ ?​ លោក​បាន​និយាយ​ថា​ប្រទេស​ថៃ​មាន​ច្បាប់​ដែល​ត្រូវ​តែ​អនុវត្ត។ ជាឧទាហរណ៍ ក្រុមហ៊ុនបរទេសដែលមានអាជីវកម្មនៅក្នុងប្រទេសថៃត្រូវតែអនុញ្ញាតឱ្យម្ចាស់ភាគហ៊ុនរបស់ថៃគ្រប់គ្រងយ៉ាងហោចណាស់ 51% នៃក្រុមហ៊ុនរបស់ពួកគេ។

ពួកគេក៏ត្រូវបង់ផងដែរ លើកលែងតែការលើកទឹកចិត្តផ្នែកពន្ធដែលបានទទួលពីក្រុមប្រឹក្សាភិបាលនៃការវិនិយោគ ឬច្រករបៀងសេដ្ឋកិច្ចភាគខាងកើត។

លោក​បន្ត​ថា​៖ «​មិន​ចាំបាច់​បារម្ភ​ខ្លាំង​ពេក​ទេ​ព្រោះ​អាជីវកម្ម​ណា​ក៏​ត្រូវ​បង់​ពន្ធ​ដែរ​។​ ម្យ៉ាងទៀត​ពេល​អាជ្ញាធរ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង វា​នឹង​បន្លាច​អាជីវកម្ម​ចិន​មិន​ឲ្យ​ចូល​ប្រទេស​ថៃ​»​។

លោក បានសង្កត់ធ្ងន់ថា ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​មិន​មែន​ជា​បញ្ហា​ធំ​នោះ​ទេ ព្រោះ​ថៃ​អាច​ប្រើ​សម្ភារៈ​នាំ​ចូល​ពី​ចិន​ដើម្បី​ផលិត​ទំនិញ ហើយ​ក្រោយ​មក​នាំ​ចេញ​ទៅ​ប្រទេស​ផ្សេង។

លោក Narongsak ក៏បានសំដៅទៅលើក្រុមហ៊ុនថៃដែលចង់វិនិយោគនៅក្នុងប្រទេសចិនដោយនិយាយថា រដ្ឋាភិបាលចិនមានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដើម្បីស្វាគមន៍អ្នកវិនិយោគបរទេសដូចជាតំបន់សេដ្ឋកិច្ចពិសេសនៅ Hainan និង Zhuhai  ជាដើម។

លោក​បាន​ស្នើ​ឲ្យ​វិនិយោគ​លើ​អាជីវកម្ម​ដែល​ប្រទេស​ថៃ​ល្បី​ដូច​ជា​ឧស្សាហកម្ម​អាហារ​ជាដើម។ ប្រសិនបើក្រុមហ៊ុនថៃអាចលក់ផលិតផលតែមួយនៅក្នុងប្រទេសចិន នោះវានឹងបើកទីផ្សារដ៏មានសក្ដានុពលមួយដោយសារតែប្រជាជនចំនួន 1.4 ពាន់លាននាក់របស់ខ្លួន។

ឆ្លៀងក្នុងឪកាសនេះ លោក​ក៏​បាន​សរសើរ​រដ្ឋាភិបាល​ដែល​បាន​ចាប់ផ្តើម​គម្រោង​លើកលែង​ទិដ្ឋាការ​សម្រាប់​ជនជាតិ​ចិន។ ព្រោះគោលការណ៍នេះគឺអនុវត្តបានទាន់ពេលវេលា ដូចដែលវាត្រូវបានដាក់ឱ្យដំណើរការមុនថ្ងៃបុណ្យជាតិចិននៅថ្ងៃទី 1 ខែតុលា ដែលជាថ្ងៃឈប់សម្រាកពេញមួយសប្តាហ៍នៃចិនដីគោក។

លោកបាននិយាយទៀតថា រដ្ឋាភិបាលគួរតែពន្លឿនគម្រោងផ្លូវរថភ្លើងល្បឿនលឿនរបស់ខ្លួន ដោយសារវាមានផ្នែកមួយចំនួនដែលបាត់ ដែលនឹងភ្ជាប់វាទៅនឹងគម្រោងផ្លូវរថភ្លើងល្បឿនលឿនចិន-ឡាវ ដែលសាងសង់ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។

គម្រោងល្បឿនលឿននេះ ប្រហែលជាមិនទាន់បញ្ចប់ក្នុងអាណត្តិរដ្ឋាភិបាលនោះទេ ប៉ុន្តែរដ្ឋាភិបាលគួរតែពន្លឿនគម្រោងផ្លូវរថភ្លើងពីរជាន់ ហើយបញ្ចប់ជាបន្ទាន់នូវកំណាត់ផ្លូវប្រវែង ១៦០គីឡូម៉ែត្រ ពីខុនកែន ទៅណងខៃ ជាប់ព្រំដែនឡាវ ដើម្បី លោក​បាន​មាន​ប្រសាសន៍​ថា ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភស្តុភារ​ឆ្លង​កាត់​ពី​ឡាវ​ទៅ​ប្រទេស​ចិន»។

លោក​បាន​បន្ត​ថា ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ពីរ​នឹង​អនុញ្ញាត​ឱ្យ​រថភ្លើង​រត់​ក្នុង​ល្បឿន​ស្ទើរតែ​ស្មើ​នឹង​ល្បឿន​មធ្យម ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​សម្គាល់​ដោយ​រថភ្លើង​ល្បឿន​លឿន​ចិន-ឡាវ។

លោកក៏បានស្នើឱ្យរដ្ឋាភិបាលពិចារណាបើកសេវាគយនៅខេត្ត Nong Khai និងច្រកព្រំដែនផ្សេងទៀតជុំវិញម៉ោង ក៏ដូចជាការផ្តល់សេវាច្រកចេញចូលតែមួយ ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែន។

លោក​បន្ត​ថា ជំហាន​នេះ​អាច​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​មួយ​ឆ្នាំ ខណៈ​រង់ចាំ​ប្រព័ន្ធ​ផ្លូវដែក​ផ្លូវ​ពីរ​ត្រូវ​បញ្ចប់​។

ការបាក់ដំបូលព្រះវិហារនៅម៉ិកស៊ិកូ បានបណ្តាលឲ្យមនុស្ស ស្លាប់៩នាក់ និង២០នាក់ជាប់គាំង

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបាននិយាយថា មនុស្សចំនួន 49 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីដំបូលព្រះវិហារ Santa Cruz របស់ Ciudad Madero បានដួលរលំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ CNN កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣។

ប៉ូលីសនៅក្នុងរដ្ឋឆ្នេរសមុទ្រ Tamaulipas បាននិយាយថា មនុស្សប្រមាណ១០០ នាក់ ជួបជុំនៅក្នុងព្រះវិហារ គឺដើម្បីប្រារពធ្វើពិធីបុណ្យជ្រមុជទឹក។ ប៉ូលីសបាននិយាយទៀតថា អគារព្រះវិហារបានដួលបាក់បែក ខណៈដែលមនុស្សម្នាប្រមូលផ្តុំគ្នា។ ហេតុការណ៍ក៏ត្រូវបានគេរាយការណ៍ថា ក្នុងចំណោមអ្នកចូលរួម ក៏មានកុមារមួយចំនួនបានចូលរួមថែមទៀតផង។

អ្នកកាសែតក្នុងស្រុក Franc Contreras បានប្រាប់កម្មវិធី Newsday របស់ BBC World Service ថា ការដួលរលំបានកើតឡើងនៅពេលដ៏សំខាន់នៅក្នុងកំឡុងពេលនៃការប្រារព្វនៃពិធី។

ហើយនៅក្នុង”ព្រះវិហារទៀតសោត ត្រូវបានប្រមូលផ្តុំដោយឈរតម្រង់ជួរដើម្បីទទួលយកការរួបរួមនិងក្តីស្រលាញ់។ ជាការពិតណាស់ពិធីសាសនាមួយនេះ វាគឺជាប្រភេទនៃការកើនឡើងនៃម៉ាស់កាតូលិក តែវាក៏ស្របពេលដែលដំបូលបាក់ចុះមកពីលើពួកគេ បូករួមទាំងឥដ្ឋ បេតុងបានបាក់សង្កត់មកភ្លាមៗ​លើ​ប្រជាជនដែលនៅទីនោះ»។

បើយោង​តាម​មន្ត្រី​កាកបាទ​ក្រហមវិញបាននិយាយថា ដំបូល​បាន​ធ្លាក់​មក​លើ​ក្តា​ក្នុង​ព្រះវិហារ ដែល​អាច​ឲ្យ​អ្នក​ណា​ដែល​ជាប់​នៅ​ទីនោះ​អាច​សង្ឈឹមរស់ ប្រសិនបើមានខ្យល់ដកដង្ហើមគ្រប់គ្រាន់។

ឥឡូវនេះផងដែរ គេបានសង្កេតឃើញថា ប្រជាជនដែលបាន​មក​ដល់ទីតាំងខាងលើនេះ គឺមាន​កាន់​ប៉ែល និងចប ដើម្បី​ព្យាយាម​រើ​កំទេច​កំទី។

បើយោងតាមការ​បង្ហោះ​ក្រោយ​មក​បាន​បង្ហាញ​ថា សេវា​សង្គ្រោះ​បន្ទាន់​ស្ថិត​នៅ​កន្លែង​កើត​ហេតុ បន្ទាប់​ពី​ការ​ដួល​រលំ​នៅ​រសៀល​ថ្ងៃ​អាទិត្យផងដែរ។

ចំនែកឯខាងអាជ្ញាធរក៏បានអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សម្ភារៈវេជ្ជសាស្រ្ត និងជួយសង្គ្រោះ ដើម្បីជួយអ្នកដែលកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត។

អាជ្ញាធរ​ត្រូវ​បាន​និយាយ​ថា យើងខ្ញុំសូម​ស្នើ​សុំ​ភាព​ស្ងៀមស្ងាត់​ពី​អ្នក​ដែល​បាន​ប្រមូល​ផ្តុំ​នៅ​កន្លែង​កើត​ហេតុ​ដើម្បី​ឱ្យ​ពួក​គេ​អាច​ដឹង​ថា​ តើ​អ្នក​ណា​ដែល​ជាប់​នៅ​ខាង​ក្នុង​កំពុង​អំពាវនាវ​រក​ជំនួយ​ឬ​យ៉ាងណា។ ប៊ីស្សពនៃភូមិភាគ Tampico លោក José Armando Álvarez Cano បានផ្ញើសារទៅកាន់សហគមន៍នៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គមបានប្រកាសថា ការងារកំពុងដំណើរការ “ដើម្បីស្វែងរកអ្នកដែលនៅក្រោមគំនរបាក់បែក” ។ យើងសូមរលឹកថា “ពេលវេលានេះវាជាពេលវេលាមួយដ៏លំបាក” ហើយយើងក៏”សូមឲ្យព្រះជាម្ចាស់ជួយពួកគេឲ្យរួចផុតពីទុកលំបាកនេះផងទៅចុះ” ។

scroll to top