ដោយមានជំនួយពីប្រទេសចិន ឥណ្ឌូនេស៊ីកំពុងបើកដំណើរការរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍

ប្រទេសឥណ្ឌូណេស៊ីកំពុងបើកដំណើរការសាកល្បងរថភ្លើងល្បឿនលឿនដំបូងគេរបស់ខ្លួន នៅក្នុងអាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ វាគឺជាខ្សែសេវារថភ្លើងល្បឿនលឿនដែលនឹងតភ្ជាប់ពីទីក្រុងធំជាងគេរបស់ប្រទេសមួយនេះ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៣។

ផ្នែកមួយនៃគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ របស់ប្រទេសចិន ហើយភាគច្រើនវាត្រូវបានផ្តល់ដោយមូលនិធិរបស់ក្រុមហ៊ុនរដ្ឋប្រទេសចិន ដែលមានតម្លៃប្រមាណ 7.3 ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយនាពេលនេះវាត្រូវបានបើកដំណើរការជាសាធារណៈកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការពន្យារពេលជាច្រើនលើក។

ប្រភពខាងលើបាននិយាយថា រថភ្លើងនេះនឹងធ្វើដំណើររវាងរដ្ឋធានីហ្សាកាតា និងទីក្រុង Bandung នៅកោះជ្វាខាងលិច ដែលជាទីក្រុងធំទីពីររបស់ប្រទេសឥណ្ឌូនេស៊ី និងជាមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ដ៏សំខាន់។

ប្រភពបានឲ្យដឹងទៀតថា ខ្សែរថភ្លើងល្បឿនលឿន គឺអាធ្វើដំណើរបានរហូតដល់២១៧ ម៉ាយ (138 គីឡូម៉ែត្រ)ក្នុងមួយម៉ោង។ ផ្លូវរថភ្លើងមួយខ្សែរនេះមានឈ្មោះជាផ្លូវការថា WHOOSH ដែលតំណាងឱ្យ “ការសន្សំសំចៃពេលវេលា ក្នុងប្រតិបត្តិការដ៏ល្អប្រសើរ ហើយវាក៏ជាប្រព័ន្ធដែលអាចទុកចិត្តបាន។ រថភ្លើងល្បឿនលឿនមួយនេះអាចដំណើរការទៅបាន គឺដោយសារតែថាមពលអគ្គិសនី ហើយវាក៏គ្មានការបំភាយកាបូនដោយផ្ទាល់ថែមទៀតផង ប្រភពបាននិយាយទៀតថា ការធ្វើដំណើររវាងទីក្រុងហ្សាកាតា និង Bandung គឺចំណាយពេលវេលាមិនដល់មួយម៉ោងផង បើធៀបនឹងពីមុនគឺចំណាយពេលរហូតដល់ ៣ ម៉ោងឯណោះ។

ចំពោះស្ថានីយ៍រថភ្លើងថ្មីមួយនេះផងដែរ គឺទទួលការគ្រប់គ្រងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់រដ្ឋ PT Kereta Cepat Indonesia China (PT KCIC) រថភ្លើងធ្វើដំណើររវាងស្ថានីយ៍រថភ្លើង Halim នៅ East Jakarta និងស្ថានីយ៍រថភ្លើង Padalarang នៅ West Bandung ហើយត្រូវបានភ្ជាប់យ៉ាងល្អជាមួយប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងតំបន់។

ក្រុមមន្ត្រីបានបន្ថែមថា រថភ្លើងដែលត្រូវបានកែប្រែសម្រាប់អាកាសធាតុត្រូពិចរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពដែលអាចឆ្លើយតបទៅនឹងការរញ្ជួយដី ទឹកជំនន់ និងលក្ខខណ្ឌសង្គ្រោះបន្ទាន់ផ្សេងៗជាច្រើនទៀត។

យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុន PT KCIC បាននិយាយថា ផ្លូវរថភ្លើងនេះគឺមានបំពាក់ដោយ Wi-Fi និងចំណុចសាក USB ហើយអាចផ្ទុកអ្នកដំណើរបាន 601 នាក់ ហើយវានឹងមានកៅអី បីជម្រើស​ គឺ ទីមួយ ទីពីរ និងវីអាយភី។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសធំជាងគេទី៤ របស់ពិភពលោក និងជាមហាសេដ្ឋីអាស៊ីអាគ្នេយ៍ ហើយប្រទេសមួយនេះក៏កំពុងតែទាក់ទាញការវិនិយោគយ៉ាងសកម្ម និងបើកចំហពីប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំបំផុតរបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំដ៏ល្បីមួយកាលពីខែកក្កដា រវាងមេដឹកនាំឥណ្ឌូនេស៊ី និងចិន លោក Joko Widodo និង Xi Jinping បានបង្ហាញនូវគម្រោងជាបន្តបន្ទាប់ រួមទាំងផែនការសាងសង់រោងចក្រផលិតកញ្ចក់ចិនតម្លៃរាប់ពាន់លានដុល្លារនៅលើកោះ Rempang ក្នុងប្រជុំកោះ Riau Islands ប្រទេសឥណ្ឌូនេស៊ី។

សូមរំលឹកថា កិច្ចព្រមព្រៀងរថភ្លើងមួយនេះ គឺត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ 2015 ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ហើយការសាងសង់បានចាប់ផ្តើមនៅពេលក្រោយក្នុងឆ្នាំនោះមក។

ដំបូងឡើយ វាត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2019 ប៉ុន្តែបានប្រឈមមុខនឹងការពន្យារពេលប្រតិបត្តិការជាច្រើន ដោយសារការរាតត្បាតនៃជំងឺកូវីដ-19 ក៏ដូចជាការចំណាយលើលទ្ធកម្មដីធ្លី ទើបធ្វើឲ្យគម្រោងត្រូវបានពន្យាពេល។

សម្រាប់បច្ចុប្បន្ន នាយកក្រុមហ៊ុន PT KCIC លោក Dwiyana បានសាទរចំពោះផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ថាជា “គំរូដ៏លេចធ្លោនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌូនេស៊ី និងចិន”។ លោក​បាន​បន្ត​ថា វា​នឹង​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​«លើក​កម្ពស់​ការ​អភិវឌ្ឍ​ផ្លូវដែក និង​ឧស្សាហកម្ម​ផលិតកម្ម​របស់​ឥណ្ឌូនេស៊ី»ផងដែរ។

តើ​ការ​ភ័យខ្លាច​នៃភាព​អាម៉ាស់ ដោយសារតែ​បញ្ហាសេដ្ឋកិច្ចនៅ​ក្នុង​ស្រុក​របស់​ចិន​អាច​ធ្វើ​ឱ្យ​លោក Xi Jinping ចាក​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​ Apec ដែរឬទេ?

ប្រភពមុននេះបានប្រាប់កាសែតចិនពេលព្រឹកនៅថ្ងៃទី ០២​ ខែតុលា ថា ប្រទេសដែលជាមហាលអំណាចសេដ្ឋកិច្ចនៅក្នុងពិភពលោកទាំងពីរ ដែលយើងស្គាល់ច្បាស់ថា ជាសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។ នៅពេលនេះពួកគេទាំងពីរកំពុងតែធ្វើការសម្របសម្រួលផ្នែកកាទូត ដើម្បីអាចត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នៅទីក្រុង San Francisco នៅចុងឆ្នាំនេះ ។

បើយោងតាមប្រភពមួយចំនួនផ្សេងទៀតបានឲ្យដឹងថា ប្រទេសចិនមិនទាន់ បានបញ្ជាក់ពី ការចូលរួមរបស់លោក Xi នៅឯការជួបជុំខែវិច្ឆិកានៅឡើយទេ ដោយសារខ្លួនមិនអាចទទួលបានការប្តេជ្ញាចិត្តជាក់លាក់ពីសហរដ្ឋអាមេរិកនៅឡើយ។

ចំពោះរឿងនេះផងដែរ វាបានធ្វើឲ្យអ្នកវិភាគនយោបាយជាច្រើនយល់ថា បញ្ហាដែលបានកើតឡើងនៅក្នុងប្រទេសចិន បូករួមទាំងការភ័យខ្លាចនៃភាពអាម៉ាស់ វាក៏ក្លាយទៅជាកក្តារារាំងមិនឲ្យប្រធានាធិបតីចិន លោក Xi Jinping មិនហ៊ានប្រឈមមុខនឹងសមភាគីអាមេរិកលោក Joe Biden នៅចុងឆ្នាំនេះបានទេ។

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ប្រទេសចិនរំពឹងថាសហរដ្ឋអាមេរិកនឹងបង្ហាញពី “ភាពបើកចំហ យុត្តិធម៌ ការដាក់បញ្ចូល និងការទទួលខុសត្រូវដើម្បីបង្កើតលក្ខខណ្ឌកាន់តែប្រសើរឡើងសម្រាប់កិច្ចប្រជុំកំពូលប្រកបដោយជោគជ័យ” ។

ចំពោះខាងសេតវិមានយល់ថា មូលហេតុដែលនាំឲ្យចិនមានការស្ទាក់ស្ទើក្នុងការចូលរួមកិច្ចប្រជុំកំពូល នៅចុងឆ្នាំនេះ គឺមកពីបញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ចិន វាជាហេតុផលមួយដែលបង្អាកលោក Xi លើការចូលរួមក្នុងវេទិកាអន្តរជាតិដែលផ្តោតជាសំខាន់លើសេដ្ឋកិច្ចពិភពលោក រួមទាំងវេទិកា Apec និងកិច្ចប្រជុំកំពូល G20 ដែលទើបនឹងបញ្ចប់នៅឥណ្ឌានាពេលថ្មីៗនេះ ដោយកាលនោះលោក Xi បានបញ្ជូន​លោក Li Qiang ឲ្យចូលរួមជំនួសលោក ។

ក្រុមអ្នកវិភាគនយោបាយជាច្រើនបានរំពឹងទុកថា “ឥឡូវនេះយើងកំពុងមើលឃើញនូវបំណងប្រាថ្នាមួយដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរជាបណ្តោះអាសន្ន ដោយសហរដ្ឋអាមេរិកគួរតែទទួលយកដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងទម្លាក់ទំនាក់ទំនងដ៏តឹងរឹងរវាង ‘ផលប្រយោជន៍ស្នូល’ ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការទទួលបាននូវជោគជ័យ។

ព្រោះមានប្រទេសជាច្រើននៅក្នុងពិភពលោក គិតថា សេដ្ឋកិច្ចនៅក្នុងពិភពលោក អាចនឹងមានភាពល្អប្រសើរឡើងវិញ ប្រសិនបើរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ព្រមជួបពិភាក្សា។

ប្រទេសថៃ​អាចរក​ចំណូល​បានរហូតដល់ទៅ ​៤​ពាន់​លាន​ដុល្លារ ​ពី​ទេសចរណ៍​ចិន

ប្រទេសថៃរំពឹងថានឹងទាក់ទាញការមកដល់ពីភ្ញៀវទេសចរណ៍ចំនួន 2.9 លាននាក់ ហើយខ្លួនក៏បានសង្ឈឹមទៀតថា ថៃនឹងអាចទទួលប្រាក់ចំណូលរាប់ពាន់លានដុល្លារបន្ថែមទៀត បន្ទាប់ពីសន្ទុះនៃការកើនឡើងលើវិស័យទេសចរណ៍ជនជាតិចិន ហើយវាគឺជាលទ្ធផលនៃគោលនយោបាយរបស់លោក ស្រេតថា ថាវីស៊ីន ក្នុងការលើកលែងទិដ្ឋាការរយៈពេលប្រាំខែថ្មី ដែលគេបានដឹងថាវាជាផ្នែកមួយដើម្បីជួយពង្រឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែតចិនពេលព្រឹក/បាងកកប៉ុស្ត កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៣។

ប្រជាជាតិអាស៊ីអាគ្នេយ៍ភាគច្រើនបានឃើញការឆ្លើយតបដ៏រឹងមាំមួយរួចហើយ បន្ទាប់ពីមានការលើកលែងទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរចិនដីគោក ចាប់ពីថ្ងៃទី 25 ខែកញ្ញា រហូតដល់ចុងខែកុម្ភៈខាងមុខ។ អ្នកដំណើរចិនជាង 22,000 នាក់បានចូលទៅទស្សនាប្រទេសថៃក្នុងរយៈពេលពីរថ្ងៃដំបូងនៃកម្មវិធី។ លោក Chai Wacharonke បាននិយាយថា ប្រទេសថៃរំពឹងថា ខ្លួននឹងទទួលបាន 140.3 ពាន់លានបាត (3.8 ពាន់លានដុល្លារ) ដែលជាប្រាក់ចំណូលពីទេសចរណ៍ក្នុងកំឡុងពេលនៃកម្មវិធីនេះ។

ការលើកលែងទិដ្ឋាការនេះផងដែរ ត្រូវបានគេរំពឹងថានឹងពន្លឿនការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន ដែលជាក្រុមភ្ញៀវដ៏ធំបំផុតទៅកាន់ប្រទេសថៃ តាំងពីមុនពេលជំងឺរាតត្បាតមកម្ល៉េះ។ រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីលោកស្រី ស្រេតថា ថាវីស៊ីន ដែលឡើងកាន់អំណាចកាលពីខែមុន បានជម្រះការលើកលែងសម្រាប់អ្នកធ្វើដំណើរចិន និងកាហ្សាក់ស្ថាន ដែលជាផ្នែកមួយនៃវិធានការរបស់ខ្លួន ដើម្បីចាប់ផ្តើមការស្ទុះងើបសេដ្ឋកិច្ចយឺត និងការពារប្រទេសជាតិពីការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។

វិធានការនេះទៀតសោត គឺជាផ្នែកមួយនៃគោលដៅរបស់ប្រទេសថៃក្នុងការបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ដល់កម្រិតមុន Covid ដោយមានគោលដៅចំនួន 3.1 ពាន់ពាន់លានបាតក្នុងឆ្នាំ 2024 ។ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន 19.5 លាននាក់ បើគិតមកទល់ពេលនេះជាមួយនឹងចំនួន 28 លាននាក់ដែលរំពឹងទុកនៅចុងឆ្នាំ២០២៣។

បើយោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា អ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីអ្នកធ្វើដំណើរចំនួន 3.2 លាននាក់ បន្ទាប់មកជនជាតិចិនមានចំនួន 2.4 លាននាក់គិតត្រឹមថ្ងៃទី 25 ខែកញ្ញា។

ប្រជាជនចិនដីគោកប្រហែល 650,000 នាក់បានកក់ការធ្វើដំណើរទៅកាន់ប្រទេសថៃក្នុងខែតុលា នេះបើយោងតាម លោក ​​Chai ដោយដកស្រង់របាយការណ៍ពីស្ថានទូតចិនប្រចាំប្រទេសថៃ។ បើយោងតាមលោក Chai ដែលបានបន្ថែមថា អាជ្ញាធរទេសចរណ៍ថៃ រំពឹងថានឹងមានភ្ញៀវចិនប្រមាណពី 4 ទៅ 4.4 លាននាក់នៅឆ្នាំ លោក Chai បានបន្ថែមទៀតថា កម្មវិធីទិដ្ឋាការត្រូវបានកំណត់ពេលវេលាល្អដើម្បីគ្របដណ្តប់ថ្ងៃបុណ្យ Golden Week របស់ប្រទេសចិនក្នុងសប្តាហ៍នេះ ក៏ដូចជាការប្រារព្ធពិធីចូលឆ្នាំថ្មីផងដែរ។

បើយោងតាមអ្នកសង្កេតការណ៍បាននិយាយថា ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងនោះ គឺមានស្រ្ដី​ម្នាក់បាន​និយាយ​ក្នុង​ការ​បង្ហោះ​លើ​គេហទំព័រ X ដែល​គេ​ស្គាល់​ថា​ជា Twitter កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​ប្រទេស​ថៃ​ពិតជា​រីករាយ​ក្នុង​ការ​ស្វាគមន៍​បងប្អូន​ជនជាតិ​ចិន​ទាំងអស់​»​។ “ប្រទេស​មួយនេះគឺ​មាន​សមុទ្រ​ដ៏​ស្រស់​ស្អាត និង​មាន​អាហារ​ថៃ​ច្រើន​ប្រភេទ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងធ្វើដំណើរប្រកបដោយសុវត្ថិភាព និងមានការចាប់អារម្មណ៍ដូចជាខ្ញុំនាពេលនេះអញ្ចឹង”។

លោក Zelenskyy បានសហការជាមួយលោកខាងលិច ដើម្បីធ្វើឱ្យអ៊ុយក្រែនក្លាយជាកន្លែងផលិតអាវុធឈានមុខគេ

អ្នកផលិតអាវុធមកពីជាង 30 ប្រទេសបានចូលរួម និងពិភាក្សាអំពីរបៀបធ្វើជាដៃគូជាមួយអ៊ុយក្រែនក្នុងការសាងសង់ និងជួសជុលអាវុធនៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាប្រទេសមួយនេះកំពុងតែស្ថិតនៅក្រោមការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាបន្តបន្ទាប់ក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ០១ ខែតុលា​ ឆ្នាំ ២០២៣។

នៅក្នុងវីដេអូមួយនាពេលយប់របស់លោក Zelenskyy លោកបានពណ៌នាលើវេទិកាឧស្សាហកម្មការពារជាតិជាលើកដំបូងថា “អ៊ុយក្រែនទទួលបានជោគជ័យយ៉ាងខ្លាំងពីការសហការ” ដែលឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍របស់អ្នកផលិតអាវុធក្នុង “ការធ្វើការនៅអ៊ុយក្រែន និងជាមួយអ៊ុយក្រែនក្នុងការផលិតអាវុធ និងអ្វីគ្រប់យ៉ាងដែលចាំបាច់សម្រាប់ការការពារពិតប្រាកដនៃប្រជាជាតិសេរីណាមួយ” ។

លោក Zelenskyy បាននិយាយថា គាត់សង្ឃឹមថា គាត់នឹងប្រែក្លាយអ៊ុយក្រែនឲ្យក្លាយទៅជាមជ្ឈមណ្ឌលយោធាដ៏ធំ។

“ប្រទេសរបស់យើងនឹងក្លាយជាប្រទេសដែលផលិតអាវុធ និងប្រព័ន្ធការពារដ៏សំខាន់មួយរបស់ពិភពលោក។ ហើយនេះមិនមែនគ្រាន់តែជាមហិច្ឆតា ឬអនាគតនោះទេ តែវាគឺជាសក្តានុពលមួយ ដែលយើងត្រូវបានសម្រេចរួចហើយ»។

ឥឡូវនេះ“អ៊ុយក្រែនស្ថិតក្នុងដំណាក់កាលនៃការរត់ម៉ារ៉ាតុងការពារជាតិ នៅពេលដែលវាមានសារៈសំខាន់ខ្លាំងណាស់ សំខាន់ក្នុងការឆ្ពោះទៅមុខដោយមិនដកថយ។ លោក Zelenskyy បានប្រាប់អ្នកតំណាងមកពីអ្នកផលិតអាវុធលោកខាងលិចជាង 250 នាក់ថា លទ្ធផលពីជួរមុខគឺយើងត្រូវការប្រើវាជារៀងរាល់ថ្ងៃ។

លោកបាននិយាយថា ការការពារដែនអាកាស និងការដោះមីនគឺជាអាទិភាពចម្បងរបស់លោក ខណៈដែលលោកក៏មានគោលបំណងជំរុញការផលិតមីស៊ីល យន្តហោះគ្មានមនុស្សបើក និងគ្រាប់កាំភ្លើងធំក្នុងស្រុកផងដែរ។

ក្នុងនោះក៏មាននាយកប្រតិបត្តិមួយចំនួនបាននិយាយថា ពួកគេបានព្យាយាមបង្កើនផលិតកម្មរបស់ពួកគេ ដើម្បីបំពេញតម្រូវការរបស់អ៊ុយក្រែនថែមទៀតផង។

មន្ត្រីអ៊ុយក្រែនក៏បានមើលឃើញថា ការអភិវឌ្ឍន៍ផលិតកម្មការពារនៅក្នុងស្រុក វាគឺជាការជំរុញដល់ផ្នែកសេដ្ឋកិច្ចផងដែរ ព្រោះតែវាត្រូវបានធ្លាក់ចុះប្រហែលមួយភាគបីកាលពីឆ្នាំមុន ដោយសារតែវិបត្តិនៃសង្គ្រាម។

scroll to top