ប្រាក់យន់របស់ចិន បានក្លាយទៅជារូបិយប័ណ្ណសម្រាប់ការធ្វើពាណិជ្ជកម្មរវាង ឥណ្ឌា-រុស្ស៊ី

ប្រទេសឥណ្ឌាបានក្លាយជាប្រទេសនាំចូលប្រេង ដែលជាប់ចំណាត់ថ្នាក់កំពូលមួយរបស់រុស្ស៊ីនៅឆ្នាំនេះ គឺចាប់តាំងពីមានការលក់បញ្ចុះតម្លៃទៅលើប្រេងឆៅ បើយើងគិតត្រឹមបណ្តាលប្រទេសនៃពួកលោកខាងលិចមួយចំនួនបានផ្អាកការនាំចូលពីទីក្រុងមូស្គូ ពោលគឺបន្ទាប់ពីរុស្ស៊ីចាប់ផ្តើមការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣។

រូបិយប័ណ្ណជាប្រាក់យ័ន វាបានធ្វើឲ្យក្រុមហ៊ុនចម្រាញ់ប្រេងជាច្រើននៅក្នុងប្រទេសឥណ្ឌាតែងតែប្រឈមមុខនឹងបញ្ហាក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មប្រេងជាមួយទីក្រុងមូស្គូ ហើយបញ្ហាដែលត្រូវប្រឈមខ្លាំងជាងគេនោះ គឺបន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់តម្លៃត្រឹម 60 ដុល្លារក្នុងមួយបារ៉ែលលើប្រេងរុស្ស៊ី។

បើយោងតាមការរាយការរបស់ទីភ្នាក់ងារ រ៉យទ័របានរាយការណ៍កាលពីខែកក្កដាថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាបានចាប់ផ្តើមប្រើប្រាស់ ប្រាក់យន់ដើម្បីទូទាត់ថ្លៃប្រេងមួយចំនួន ពីអ្នកលក់រុស្ស៊ី ខណៈពេលដែលពួកគេនៅតែបន្តប្រើប្រាស់ប្រាក់ដុល្លារ និងឌីរហាំដើម្បីទូទាត់ការទិញប្រេងពីរុស្ស៊ីភាគច្រើនយ៉ាងណាក៏ដោយ។

ក្នុងនោះក៏មានមន្ត្រីក្រសួងហិរញ្ញវត្ថុពីរនាក់បានប្រាប់រ៉យទ័រថា ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌាបានក្លាយទៅជាប្រទេសមួយក្នុងចំណោមដៃគូរពាណិជ្ជកម្ម របស់រុស្ស៊ីដោយប្រើប្រាស់ប្រាក់យន់សម្រាប់ការទូទាត់ផងដែរ។

បើផ្អែកលើមតិយោបល់របស់មន្ត្រីនៅក្រុមហ៊ុនចម្រាញ់ប្រេងវិញបានឲ្យដឹងថា ផលប៉ះពាល់ នៃការទូទាត់សម្រាប់ទំនិញជាប្រាក់យ័ន គឺមានការយឺតយ៉ាវបើធៀបនឹងប្រាក់ដុល្លា ព្រោះវាអាចចំណាយពេលយ៉ាងហោចណាស់ប្រាំពីរថ្ងៃក្នុងការរង់ចាំ។ 

យ៉ាងណាមិញការទូទាត់ទៅលើថ្លៃប្រេងឆៅ ក៏នៅតែមានភាពមិនច្បាស់ទេថា តើរដ្ឋាភិបាលពិតជាបានណែនាំអ្នកចម្រាញ់របស់រដ្ឋឱ្យបញ្ឈប់ការបង់ប្រាក់ជាប្រាក់យន់ឬយ៉ាងណា ប៉ុន្តែការមិនយល់ព្រមពីទីក្រុងញូវដែលីគឺនៅមានលក្ខណៈស្មុគស្មាញ។

តែបើយោងតាមមន្ត្រីក្រសួងនៃប្រទេសឥណ្ឌាបាននិយាយថា “វាមិនត្រូវបានហាមឃាត់ទេ ហើយប្រសិនបើក្រុមហ៊ុនឯកជនមួយមានប្រាក់យន់ដើម្បីទូទាត់ពាណិជ្ជកម្មរបស់ខ្លួន រដ្ឋាភិបាលនឹងមិនបញ្ឈប់វាទេ ប៉ុន្តែវាក៏នឹងមិនលើកទឹកចិត្ត ឬសម្របសម្រួលពាណិជ្ជកម្មបែបនេះដែរ” ។

គួរបញ្ជាក់ថាក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាទិញប្រេងរុស្ស៊ីភាគច្រើនពីពាណិជ្ជករ ខណៈពេលដែលធ្វើការទិញដោយផ្ទាល់មួយចំនួនពីអង្គភាពរុស្ស៊ី។

បើយើងគិតទៅលើការចំណាយលើការបំប្លែងបន្ថែមវិញ បើយោងតាមប្រភពដែលដកស្រង់សម្តីចេញពីក្រុមហ៊ុន​ចម្រាញ់​បាន​និយាយ​ថា ពាណិជ្ជករ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​កូដកម្ម​ក្នុង​ការ​ចុះ​ហត្ថលេខា​ក្នុង dirhams ប៉ុន្តែ​អ្នក​លក់​រុស្ស៊ី​នៅតែ​រក្សា​ទុកនូវ​ប្រាក់​យន់ដដែល។

យោងតាមអ្នកសង្កេតការណ៍របស់រ៉យទ័រ ដោយដកស្រង់ចេញពីប្រភពចម្រាញ់ចំនួនពីរបាននិយាយថាការទូទាត់ជាប្រាក់យន់ វាគឺជាការបង្កើនការចំណាយរបស់ពួកគេ ដោយសារប្រាក់រូពីដំបូងត្រូវបំប្លែងទៅជាប្រាក់ដុល្លារហុងកុង ហើយបន្ទាប់មកប្តូរទៅជាប្រាក់យន់ យើងអាចនិយាយបានថាវាជាដំណើរការដែលមានភាពសាំញាំ។

បើគិតមកទល់នឹងពេលនេះវិញ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់រដ្ឋឥណ្ឌាគឺសុទ្ធតែចង់ប្រើប្រាស់ប្រាក់រូពីដើម្បីទូទាត់ថ្លៃប្រេងរបស់រុស្ស៊ី គឺបន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសកាលពីឆ្នាំមុនបានប្រកាសអំពីយន្តការដើម្បីទូទាត់ពាណិជ្ជកម្មបរទេសជាប្រាក់រូពី។ បើទោះជាយ៉ាងនេះក្តី ប្រទេសរុស្ស៊ីហាក់ដូចជាមិនសូវចង់ទទួលយកប្រាក់រូពីដែលបានផ្តល់ឱ្យខ្លួននោះទេ ព្រោះថាសមតុល្យពាណិជ្ជកម្មទ្វេភាគី គឺមានភាពលំអៀងទៅឥណ្ឌាពេក។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសឥណ្ឌា មនុស្សមួយចំនួននៅក្នុងពិភពលោកបានមើលឃើញថា ការប្រើប្រាស់ប្រាក់យន់ វាជាផលប្រយោជន៍ចម្បងសម្រាប់ប្រទេសចិន។ ខណៈដែលទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនេះ នៅតែមានភាពតានតឹង តែឥណ្ឌាបែរជាប្រើប្រាស់រូបិយប័ណ្ណរបស់ចិនមកធ្វើជាប្រាក់គោលក្នុងការដោះដូរជាមួយនឹងប្រទេសរុស្ស៊ីនោះ។

ស្ត្រីអាយុ 104 ឆ្នាំម្នាក់ បានស្លាប់មុនពេល Guinness បញ្ជាក់ក្នុងកំណត់ត្រា

ស្ត្រីអាយុ 104 ឆ្នាំម្នាក់បានស្លាប់ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ គឺបន្ទាប់ពីគាត់អាចបំបែកឯតទគ្គកម្មពិភពលោកសម្រាប់អ្នកលោតឆ័ត្រយោង ដែលមានវ័យចំណាស់ជាងគេនៅក្នុងពិភពលោក។

បើយោងតាមរយៈមជ្ឈមណ្ឌលបាននិយាយថា លោកយាយ Dorothy Hoffner ដែលមានអាយុរហូតដល់ ១០៤ឆ្នាំ បានលោតឆ័ត្រយោងនៅរយៈកម្ពស់ 13,500 ហ្វីតពីយន្តហោះជាមួយ Skydive Chicago ក្នុងទីក្រុង Ottawa ក្នុងប្រទេសកាណាដា កាលពីថ្ងៃទី 1 ខែតុលា ឆ្នាំ២០២៣។ លោកយាយត្រូវបានគេទស្សទាយថា គាត់អាចទំនងជាបានស្លាប់នៅថ្ងៃបន្ទាប់ពីការលោត គឺនៅពេលដែលគាត់នៅឯ Brookdale Senior Living កាលពីថ្ងៃទី ០២ ខែតុលា។

បើយោងតាមសេចក្តីថ្លែងការណ៍បាននិយាយថា “សហការីនៅ Brookdale Lake View គឺពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់របស់លោកយាយ Dorothy Hoffner” ។ ដោយក្នុងនោះពួកគេបាននិយាយថា “យើងពិតជារំភើបណាស់ ប្រសិនបើពួកយើងនូវតែអាចឃើញលោកយាយបន្តរស់នៅដោយចំណង់ចំណូលចិត្ត និងគោលបំណង លោតឆ័ត្រពីលើអាកាស បើទោះបីជាលោកយាយមានអាយុ 104 ឆ្នាំក៏ដោយ។ ព្រោះថាសមត្ថភាពរបស់គាត់ គឺបានបង្ហាញឲ្យមនុស្សនៅក្នុងពិភពលោកដឹងថា អាយុគ្រាន់តែជាតួរលេខតែប៉ុណ្ណោះ។

យ៉ាងណាមិញ ចំពោះខាង Guinness World Records នៅតែធ្វើការដើម្បីបញ្ជាក់ថាតើ លោកយាយ Dorothy Hoffner បានបំបែកកំណត់ត្រាសម្រាប់មនុស្សចាស់បំផុត ដែលអាចលោតពីលើយន្តហោះបានដែរឬទេ។ ព្រោះថាសម្រាប់កំណត់ត្រាបច្ចុប្បន្ន វាជាកម្មសិទ្ធិរបស់ Linnéa Ingegärd Larsson នៃប្រទេសស៊ុយអែតដែលជាអ្នកមានអាយុ 103 ឆ្នាំ នៅពេលដែលលោកយាយម្នាក់នោះ អាចលោតឆ័ត្រយោងដូចគ្នាបាន កាលពីនៅក្នុងឆ្នាំ 2022 នេះបើយោងតាមសារព័ត៌មាន Associated Press បានរាយការណ៍។

ប្រទេសថៃ បានបង្កើតច្បាប់គ្រប់គ្រងកាំភ្លើង កាន់តែតឹងរឹង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul របស់ប្រទេសថៃបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលកំពុងផ្អាកការចេញលិខិតអនុញ្ញាតឱ្យនាំចូល និងជួញដូរអាវុធពិត និងក្លែងក្លាយ។ វិធានការណ៍រយៈពេលខ្លីមួយនេះ គឺស្ថិតក្នុងចំណោមវិធានការណ៍រយៈពេលខ្លីចំនួនប្រាំពីរ ដែលថ្នាក់ដឹកនាំនៃប្រទេសមួយនេះលើកឡើងដើម្បីកែលម្អការគ្រប់គ្រងកាំភ្លើង នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣។

គួរបញ្ជាក់ថាវិធានការខាងលើនេះ គឺជាយុទ្ធនាការមួយដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងដើម្បីឆ្លើយតបចំពោះការព្រួយបារម្ភរបស់សាធារណជនបន្ទាប់ពី ការបាញ់ប្រហារមួយបានកើតឡើងកាលពីថ្ងៃអង្គារ នៅឯផ្សារទំនើបក្នុងទីក្រុងបាងកក។ ហើយឩប្បតិវហេតុដែលបានកើតឡើងនោះ គឺបង្ករដោយក្មេងជំទង់ម្នាក់ ដែលប្រដាប់ដោយកាំភ្លើងទទេដែលត្រូវបានយកទៅកែច្នៃ អាចនិយាយបានថាព្រឹត្តិការណ៍នោះបានបណ្តាលឲ្យមានការគំរាមកំហែងដល់វិស័យទេសចរណ៍ ខណៈដែលរដ្ឋាភិបាលថៃកំពុងតែផ្តោតលើវិស័យឩស្សាហកម្មគ្មានផ្សែង។

វិធានការរយៈពេលខ្លីនេះត្រូវបានឯកភាពក្នុងកិច្ចប្រជុំមួយ ដោយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់រួមមាន ប៉ូលីសភូមិន្ទថៃ នាយកដ្ឋានគយ ក្រសួងសេដ្ឋកិច្ច សង្គមឌីជីថល (DES) និងក្រសួងសុខភាពសាធារណៈ ដែលធ្វើឡើងនៅក្នុងវិមានរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍។

លោក Anutin ដែលជាឧបនាយករដ្ឋមន្ត្រី បាននិយាយមុននេះថា ច្បាប់គ្រប់គ្រងកាំភ្លើងដែលមានស្រាប់ទាំងអស់ នឹងត្រូវបានពិនិត្យ ឬនិងធ្វើវិសោធនកម្មជាចាំបាច់ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ប្រជាជន។ លោកបានបន្ថែមថា មានតែបុគ្គលដែលមានការអនុញ្ញាតប៉ុណ្ណោះ ដែលគួរត្រូវបានអនុញ្ញាតឱ្យកាន់កាំភ្លើងនៅទីសាធារណៈ។

លោក Karom Polpornklang អ្នកនាំពាក្យរងរដ្ឋាភិបាលបាននិយាយថា ចំពោះវិធានការរយៈពេលវែងវិញគឺយើងនឹងរួមបញ្ចូលការធ្វើវិសោធនកម្មច្បាប់ក្នុងឆ្នាំ 1947 ដែលស្តីពីអាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ កាំជ្រួច និងកាំភ្លើងក្លែងបន្លំ ដើម្បីដាក់ការទិញ ការកាន់កាប់អាវុធ និងគ្រាប់រំសេវឱ្យស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អាជ្ញាធរ។

ក្នុងកិច្ចប្រជុំនោះផងដែរ ក៏មានការចូលរួមពីមន្ទីររដ្ឋបាលខេត្ត (DPA) ដែលទទួលខុសត្រូវលើការផ្តល់អាជ្ញាប័ណ្ណកាំភ្លើងទូទាំងប្រទេស។ ចំពោះគោលបំណងជារួមនៃការប្រជុំ គឺដើម្បីប្រមូលព័ត៌មានអំពីច្បាប់បច្ចុប្បន្នដែលទាក់ទងនឹងការកាន់កាប់អាវុធដោយបុគ្គល និងអាវុធប្រភេទផ្សេងៗ រួមទាំងកាំភ្លើងទទេ កាំភ្លើង BB និងប្រដាប់ក្មេងលេងដែលអាចបង្កគ្រោះថ្នាក់បន្ទាប់ពីការកែប្រែ។

លោករដ្ឋមន្ត្រីបាននិយាយថា ទស្សនៈផ្ទាល់ខ្លួនរបស់លោកគឺថា សមាជិកសាធារណៈជនមិនគួរមានអាជ្ញាប័ណ្ណកាន់កាប់ ឬកាន់កាំភ្លើងនៅទីសាធារណៈឡើយ។ លោក​បាន​បន្ថែម​ទៀតថា​ មាន​តែ​អាជ្ញាធរ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ចាប់​ពី​ពេល​នេះ​ទៅ មនុស្ស​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កាន់​កាំភ្លើង​តាម​ឆន្ទៈ​របស់​ខ្លួន​ឡើយ”។ “ហើយអ្វីដែលកាន់តែចាំបាច់ជាងនេះទៅទៀតនោះ ក្នុងប្រទេសយើងមិនគួរមានករណីណាដែលមនុស្សត្រូវប្រើអាវុធដើម្បីដោះស្រាយជម្លោះជាដាច់ខាត។”

លោកបានបន្ថែមថា ការរៀនបាញ់ទាំងអស់ត្រូវតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយអនីតិជនមិនគួរត្រូវបានអនុញ្ញាតឱ្យហាត់បាញ់នោះទេ។

លោក ពូទីន អះអាងពីការសាកល្បងកាំជ្រួច Burevestnik ដើរដោយថាមពលនុយក្លេអ៊ែរ ទទួលបានជោគជ័យ

លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ីបានធ្វើការសាកល្បងជោគជ័យចុងក្រោយមួយ នៃកាំជ្រួចធ្វើដំណើរ ដើរដោយថាមពលនុយក្លេអ៊ែរ​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ BBC កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣។

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីបានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរបស់លោកបានច្រានចោលនូវរបាយការណ៍របស់កាសែត New York Times ដែលធ្លាប់និយាយថា ការសាកល្បងអាវុធដែលត្រូវបានគេស្គាល់ថា Burevestnik គឺខិតជិតមកដល់ហើយ។

តាមពិតទៅសម្រាប់អាវុធពិសោធន៍ ដែលត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ 2018 គឺត្រូវបានរុស្ស៊ីសាទរថាមានសក្តានុពលគ្មានដែនកំណត់។ ប៉ុន្តែវាតិចតួចណាស់ ដែលគេស្គាល់ថាវាជាអាវុធផ្លូវការ ព្រោះគេយល់ថាសមត្ថភាពរបស់វានៅមានកម្រឹត ហើយរបាយការណ៍នៅក្នុងឆ្នាំនោះបានសរសេររៀបរាប់ថា ការធ្វើតេស្តទទួលបាននូវការបរាជ័យ។

បើទោះជាយ៉ាងណាក៏ដោយ ការសរសេរបង្ហោះនៅក្នុងគណនីរបស់លោកប្រធានាធិបតី ពូទីន មិនត្រូវបានបញ្ជាក់ដោយឯករាជ្យទេ ហើយរហូតមកដល់ពេលនេះ ក៏នូវតែមិនទាន់មានពាក្យបញ្ជាក់ណាមួយចេញពីខាងក្រសួងការពារជាតិរុស្ស៊ីនោះដែរ។

បើយោងតាមរូបភាពផ្កាយរណបមួយ ដែលបានផ្សព្វផ្សាយកាលពីខែមុនបានបង្ហាញថា ថ្មីៗនេះ រុស្ស៊ីបានសាងសង់កន្លែងថ្មីនៅទីតាំងកោះអាកទិកដាច់ស្រយាលមួយ ដើម្បីធ្វការសាកល្បងអាវុធនុយក្លេអ៊ែររបស់សូវៀត។

រូបភាពដែលទីភ្នាក់ងារ BBC ទទួលបានោះ គឺបង្ហាញពីការងារសាងសង់នៅលើកោះ Novaya Zemlya ដែលជាប្រជុំកោះនៅសមុទ្រ Barents ភាគខាងជើង។

លោកពូទីនបានប្រាប់កិច្ចប្រជុំនៅរមណីយដ្ឋានសមុទ្រខ្មៅនៃទីក្រុង Sochi កាលពីថ្ងៃព្រហស្បតិ៍ថា “ឥឡូវនេះយើងស្ទើរតែបានបញ្ចប់ការងារលើប្រភេទអាវុធយុទ្ធសាស្ត្រទំនើប ដែលខ្ញុំធ្លាប់បាននិយាយ និងប្រកាសកាលពីប៉ុន្មានឆ្នាំមុន” ។

លោក​បាន​បន្ថែម​ថា​៖ ឥឡូវនេះ «​ការ​សាកល្បង​ជោគជ័យ​ចុងក្រោយ​ត្រូវ​បាន​ធ្វើ​ឡើង​លើ​ Burevestnik ដែល​ជា​មីស៊ីល​ឆ្លង​ទ្វីប​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​សកល។

កាំជ្រួចដែលមានឈ្មោះកូដ Skyfall ត្រូវបានគេនិយាយថា ដំណើរការដោយម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលត្រូវបានគេសន្មត់ថា នឹងធ្វើឱ្យសកម្ម បន្ទាប់ពីគ្រាប់រ៉ុក្កែតឥន្ធនៈរឹងបានបាញ់បង្ហោះវាឡើងទៅលើអាកាស។

ប៉ុន្តែកាសែត New York Times ដែលជាអ្នកដកស្រង់ក្រុមយុទ្ធនាការគ្រប់គ្រងអាវុធ ដែលជាគំនិតផ្តួចផ្តើមការគំរាមកំហែងនុយក្លេអ៊ែរ ដោយនិយាយថា ការសាកល្បងប្រព័ន្ធចំនួន 13 ដែលគេស្គាល់ពីមុននៅចន្លោះឆ្នាំ 2017 និង 2019 គឺមិនជោគជ័យទាំងអស់ដូចដែររុស្ស៊ីអះអាងនោះទេ។

គួររំលឹកថា លោក ពូទីន ក៏បានប្រាប់ទស្សនិកជនរបស់គាត់ថា ការងារស្ទើរតែទាំងស្រុងលើកាំជ្រួចផ្លោងអន្តរទ្វីប ដែលមានឈ្មោះថា Sarmat គឺទទួលបានជោគជ័យ ។

បើទោះបីជាមានការលាតត្រដាងជាក់ស្តែងរបស់លោកពូទីនក៏ដោយ ក៏លោកបាននិយាយថា រុស្ស៊ីមិនមានផែនការផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួននោះទេ ដែលជាគោលនយោបាយកំណត់ពីកាលៈទេសៈដែលកងកម្លាំងរបស់ខ្លួនអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់​ថា រុស្ស៊ី​អាច​ដក​ការ​ផ្តល់​សច្ចាប័ន​តាម​ទ្រឹស្តី​លើ​សន្ធិសញ្ញា​ហាមប្រាម​ការ​សាកល្បង​នុយក្លេអ៊ែរ​គ្រប់ជ្រុងជ្រោយកាលពី​ឆ្នាំ ១៩៩៦។ លោក​បាន​អះអាង​ថា ដូច​ដែល​អាមេរិក​បាន​ចុះ​ហត្ថលេខា ប៉ុន្តែក៏​មិន​ដែល​ផ្តល់​ជាសច្ចាប័ន​នោះ​ទេ ។

scroll to top