លោកយាយ ចូលនិវត្តន៍ម្នាក់ ឈ្នះរង្វាន់ធំឆ្នោត 1 លានដុល្លារ

កាលពីថ្ងៃទី 16 ខែតុលា ឆ្នាំ២០២៣ នេះមានលោកយាយម្នាក់ដែលរស់នៅរដ្ឋ Massachusetts គឺទើបតែចាប់ផ្តើមក្នុងការចូលនិវត្តន៍របស់ខ្លួន ស្រាប់តែមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយលោកយាយបានឈ្នះរង្វាន់ 1 លានដុល្លារពីសំបុត្រសន្លឹកឆ្នោត។

លោក Susan Maxwell ដែលមកពី Arlington បានចូលនិវត្តន៍នៅថ្ងៃទី 1 ខែតុលា ហើយ បានចេញមក ដើម្បីទាមទាររង្វាន់របស់គាត់ដែលបានឈ្នះនៅថ្ងៃទី 6 ខែតុលា។

លោកយាយបាននិយាយថា ខ្ញុំបានឈ្នះសាច់ប្រាក់សុទ្ធចំនួន1​លានដុល្លា ពីការផ្តល់រង្វាន់ជាសរុបចំនួន  “$15,000,000 របស់ Money Maker” ដោយការលេងឆ្នោតកោស ហើយនាពេលនោះគាត់ក៏ជ្រើសរើសយកការបង់ប្រាក់មួយដុំគឺស្មើរនឹង $650,000 មុនពេលបង់ពន្ធ។

លោកយាយ Maxwell បានជូនដំណឹងដល់ ក្រុមហ៊ុនឆ្នោតថា ការចូលនិវត្តន៍របស់គាត់មិនមែនជាលទ្ធផលនៃការឈ្នះឆ្នោតនោះទេ ប៉ុន្តែដោយសារតែគាត់មានអារម្មណ៍ថា វាជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចូលនិវត្តន៍របស់គាត់។

លោកយាយបាន​និយាយបន្តទៀត​ថា ខ្ញុំ​មាន​គម្រោង​ចែករំលែក​ការ​ឈ្នះមួយនេះជាមួយ​នឹង​កូនៗ ចៅៗ និង​ចៅទួតជាដើម។

ចំនែកឯហាងដែលលោក Maxwell បានទិញសន្លឹកឆ្នោតនោះវិញ គឺមានឈ្មោះថា Arlington Convenience វាមានទីតាំងនៅ 245 Massachusetts Ave. ហើយបុគ្គលក់សំបុត្រនៅទីនោះ នឹងទទួលបាននូវប្រាក់រង្វាន់ 10,000 ដុល្លារ សម្រាប់ការចែករំលែកពីគាត់ផងដែរ។

គួរបញ្ជាក់ថា ការឈ្នះរង្វាន់ធំរបស់លោកយាយគឺត្រូវបានគេគណនាថា “អ្នកបង្កើតលុយ $15,000,000” គឺ 1 ក្នុង 3.09 លានសំបុត្រ។ ជាពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុនឆ្នោតមួយនេះ វាមានរង្វាន់​កំពូល​ចំនួន​ពីរតែប៉ុណ្ណោះ ហើយវាក៏ជារង្វាន់កំពូលទីពីរផងដែរ បើគិតក្នុងចំណោមសន្លឹកឆ្នោតសរុប ប៉ុន្តែរឿងនេះវាក៏នៅ​តែ​មិន​ត្រូវ​បាន​គេ​អះអាង​នៅ​ថ្ងៃ​ច័ន្ទនោះទេថា សម្រាប់សន្លឹកឆ្នោតមួយសន្លឹកគឺមានតម្លៃ ៣០ ដុល្លារមែនឬទេ។

ភ្ញៀវទេសចរណ៍ចិន បានបាត់បង់ទំនុកចិត្តទៅលើសុវត្តិភាពនៅក្នុងប្រទេសថៃ

បន្ទាប់ពីមានការបាញ់ប្រហារមួយបានកើតឡើងនៅក្នុងផ្សាទំនើប Siam Paragon កាលពីថ្ងៃទី 3 ខែតុលា កន្លងមកនេះ វាបានធ្វើឲ្យមានផលប៉ះពាល់ដល់ទំនុកចិត្តនៃអ្នកទេសចរណ៍ជនជាតិចិនជាខ្លាំង ដោយក្នុងនោះមានម្ចាស់សណ្ឋាគារជាច្រើន ព្រមទាំងសហគ្រិនទេសចរណ៍នៅទីក្រុងឈៀងម៉ៃ បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួនបង្កើនការគ្រប់គ្រប់លើការប្រើប្រាស់កាំភ្លើងកាន់តែតឹងរឹងជាងនេះទៅទៀត ដើម្បីធានាដល់សុវត្ថិភាពសម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសថៃទាំងមូល នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣។

បើយោងតាមប្រភពខាងលើ ដែលជាអ្នកសរសេរសារព័ត៌នៅក្នុងស្រុក បាននិយាយរៀបរាប់ថា ក្រុមអ្នកទេសចរណ៍ចិនប្រហែល 60,000 នាក់ ត្រូវបានគេដឹងថា ពួកគេទាំងនោះបានលុបចោលការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសថៃ ពោលគឺបន្ទាប់ពីការបាញ់ប្រហារបានកើតឡើងនៅក្នុងផ្សាទំនើប Siam Paragon ដោយក្នុងនោះវាបានសម្លាប់មនុស្សរហូតដល់ទៅបីនាក់ ជាពិសេសជាងនេះទៅទៀតនោះ ក្នុងចំណោមអ្នកស្លាប់ គឺមានម្នាក់ជាជនចិន និងបួននាក់ទៀតរងរបួស។ បើយោងតាមទិន្នន័យរបស់អាកាសយានដ្ឋាននៃប្រទេសថៃបានបង្ហាញថាចំនួនអ្នកមកដល់របស់ចិនគឺបានធ្លាក់ចុះ 9.2% ពី 650,000 មកនៅត្រឹម 590,000 នាក់វិញ បន្ទាប់ពីឧប្បត្តិហេតុនេះ។

គួរបញ្ជាក់ថាជនជាតិចិនគឺជាទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ប្រទេសថៃចាប់តាំងពីមុនពេលជំងឺរាតត្បាត Co-vid19 មកម្ល៉េះ ដោយកាលនោះប្រទេសថៃ មានភ្ញៀវជាជនជាតិចិនប្រហែល 11 លាននាក់បានមកដល់ក្នុងឆ្នាំ 2019 ។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរទេសចរណ៍រំពឹងថាចំនួននេះតិចជាងពាក់កណ្តាល ឬប្រហែល 5 លាននាក់នឹងមកទស្សនាប្រទេសនៅឆ្នាំនេះ។

ចំនែកឯខេត្តឈៀងម៉ៃដែលធ្លាប់តែទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចិនច្រើនជាងគេនោះ គឺពិតជាមានការព្រួយបារម្មណ៍ច្រើនទៅលើការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ជនជាតិចិន។

កាសែត បាងកកប៉ុស្តិ៍ បាននិយាយជាមួយអ្នកសណ្ឋាគារ សហគ្រិនទេសចរណ៍ និងមន្ត្រីទេសចរណ៍ក្នុងខេត្តឈៀងម៉ៃ ដើម្បីវាយតម្លៃស្ថានភាពនៅក្នុងខេត្តភាគខាងជើងបន្ទាប់ពីការបាញ់ប្រហារ និងវាស់ស្ទង់មតិអំពីរបៀបដែលរដ្ឋាភិបាលអាចធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីនៃប្រទេសថៃ។

លោក Chutidech Promkaewngarm ជំនួយការអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Standard Tour Co Ltd ដែលជាប្រតិបត្តិករទេសចរណ៍ដ៏សំខាន់នៅក្នុងតំបន់ភាគខាងជើងបានប្រាប់កាសែត បាងកកប៉ុស្តិ៍ ថាការស្លាប់របស់ស្ត្រីជនជាតិចិនក្នុងអំឡុងពេលបាញ់ប្រហារកាលពីដើមខែនេះ វាបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទេសចរណ៍វាគឺជាការពិត។

លោក​បាន​បន្ត​ថា ទោះ​បី​ជា​មិន​មែន​រាល់​ការ​កក់​ទុក​ដោយ​ក្រុម​ទេសចរណ៍​ចិន​ត្រូវ​បាន​លុប​ចោល​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​បាន​ពន្យារ​ពេល​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃដដែល។

យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 របស់អាមេរិក បានចុះចតនៅមូលដ្ឋានទ័ពអាកាសរបស់កូរ៉េខាងត្បូងជាលើកទី១

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់អាមេរិកបានចុះចតនៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូងកាលពីថ្ងៃអង្គារ គឺបន្ទាប់ពីវាបានចាប់ផ្តើមធ្វើការហោះហើរ ដើម្បីរំលឹកដល់ការចាប់ផ្តើមនៃទំនាក់ទំនងរបស់ពួកគេ ក្នុងការការពារជាតិ ក៏ដូចជាការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយយន្តហោះចម្បាំងបំបាំងកាយកូរ៉េខាងត្បូងជាដើម នេះបើយោងតាមការចុះផ្សាយរបស់យ៉ុនហាប់កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣។

យន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែររបស់អាមេរិកបានចុះចតនៅមូលដ្ឋានទ័ពអាកាសនៅទីក្រុង Cheongju គឺមានចម្ងាយប្រហែល 112 គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។ គួរបញ្ជាក់ថា យន្តហោះ B-52 វាបានហោះហើរពីលើមូលដ្ឋានអាកាសទីក្រុងសេអ៊ូលក្នុងទីក្រុង Seongnam ភាគខាងត្បូងនៃរដ្ឋធានីរួចរាល់ហើយផងដែរ ដើម្បីប្រារព្ធពិធីបើកពិព័រណ៍យន្តហោះអន្តរជាតិ និងការពារជាតិទីក្រុងសេអ៊ូលរយៈពេលប្រាំមួយថ្ងៃ។

ថ្វីបើ B-52s វាត្រូវបានគេចាត់ទុកថា ជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រសំខាន់របស់អាមេរិកក៏ដោយ តែវាក៏ត្រូវបានគេដាក់ពង្រាយនៅលើឧបទ្វីបកូរ៉េសម្រាប់សមយុទ្ធដែនអាកាសរួមគ្នាជាមួយកងទ័ពអាកាសកូរ៉េខាងត្បូងផងដែរ។ យើងអាចនិយាយបានថា វាជាលើកទីមួយហើយ ដែលយន្តហោះទម្លាក់គ្រាប់បែកបានចុះចតនៅមូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសកូរ៉េខាងត្បូង។

គួររំលឹកថា មុនពេលនៃការហោះហើរដើម្បីរំលឹកខួបនេះ យន្តហោះក៏បានចូលរួមនៅក្នុងសមយុទ្ធដែនអាកាសរួមគ្នាលើឧបទ្វីបជាមួយយន្តហោះចម្បាំង F-35A របស់កូរ៉េខាងត្បូងរួចហើយ នេះបើយោងតាមកងកម្លាំងអាកាសរបស់កូរ៉េខាងត្បូង។

កងកម្លាំងប្រដាប់អាវុធបាននិយាយដោយសំដៅដល់កូរ៉េខាងត្បូងតាមឈ្មោះផ្លូវការរបស់ខ្លួនថា “សមយុទ្ធនេះជាថ្មីម្តងទៀតបានបង្ហាញពីសមត្ថភាពប្រតិបត្តិការរួមបញ្ចូលគ្នាដ៏ឆ្នើមរបស់កងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយវាគឺជាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការពង្រីកការរារាំងសម្រាប់ការពារជាតិនៃសាធារណរដ្ឋកូរ៉េ” ។

ការទប់ស្កាត់បន្ថែម សំដៅលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្ត ដោយប្រើសមត្ថភាពយោធាទាំងអស់របស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។

ព្រោះកាលពីខែមេសា សហរដ្ឋអាមេរិកបានសន្យាបង្កើន “ភាពមើលឃើញទៀងទាត់” នៃទ្រព្យសម្បត្តិយុទ្ធសាស្ត្រនៅលើឧបទ្វីប ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើងនៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញដោយប្រធានាធិបតីលោក Yoon Suk Yeol និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោន។ 

ប្រទេសលីបង់ ហាក់ដូចជាចង់បង្ករជំលោះជាមួយនឹង អ៊ីស្រាអែល ខណៈដែល អ៊ីស្រាអែលកំពុងប្រយុទ្ធនឹងពួក Hamas

យោធា​អ៊ីស្រាអែល​បាន​បញ្ជា​ឲ្យ​ប្រជាជន​រស់​នៅ​ក្នុង​សហគមន៍ ២៨ កន្លែង ដែលនៅក្បែរ​ព្រំដែន​លីបង់​ត្រូវជម្លៀស​ចេញ។ ក្រោមបទបញ្ជាយោធាប៉ះពាល់ដល់សហគមន៍ដែលមានចម្ងាយពីរគីឡូម៉ែត្រ (1.2 ម៉ាយ) នៃព្រុំដែន ខណៈដែលក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានចាប់ផ្តើមបំផ្លាញកាមេរ៉ាឃ្លាំមើលនៅលើប៉ុស្តិ៍កងទ័ពអ៊ីស្រាអែលជាច្រើនកន្លែង ដែលដាក់នៅតាមព្រុំដែន គឺស្របពេលដែលទេសមួយនេះកំពុងតែមានភាពតា នតឹងកាន់តែកើនឡើង ជាមួយនឹងក្រុមហាម៉ាស់ នេះបើយោងតាមការចុះផ្សាយរបស់ AP កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយយោធារបស់ Hezbollah បានចេញផ្សាយវីដេអូមួយចំនួន ដោយបង្ហាញពីអ្នកបាញ់បាញ់ប្រហារ និងបំផ្លាញកាមេរ៉ាឃ្លាំមើលដែលដាក់នៅលើ 5 ចំណុចតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល រួមទាំងមួយកន្លែងទៀតដែលស្ថិតនៅខាងក្រៅទីក្រុង Metula របស់អ៊ីស្រាអែលផងដែរ។

មន្ត្រីជំនាញបានបាននិយាយថា ក្រុមសកម្មប្រយុទ្ធហាក់ដូចជាចង់រារាំងកងទ័ពអ៊ីស្រាអែលពីការត្រួតពិនិត្យនៅផ្នែក នៃព្រុំប្រទល់ជាមួយនឹងលីបង់ គឺបន្ទាប់ពីមានការបាញ់ប្រហារជាច្រើនថ្ងៃដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ប្រាំពីរនាក់បានស្លាប់រួមទាំងអ្នកប្រយុទ្ធ Hezbollah បួននាក់នៅខាងលីបង់។

ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់ជនស៊ីវិល និងទាហ៊ានអ៊ីស្រាអែលជាង 1,400 នាក់ វាក៏ជាមូលហេតុនាំឲ្យមានភាពតានតឹងបានកើនឡើងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែលដូចគ្នាដែរ។ ក្រុម​យុទ្ធជន​ហេសបូឡា​បាន​បាញ់​កាំជ្រួច​ប្រឆាំង​រថក្រោះ​លើ​ទីតាំង​កងទ័ព​អ៊ីស្រាអែល ហើយ​ទាហ៊ាន​អ៊ីស្រាអែល​បាន​បាញ់​ផ្លោង​តាម​តំបន់​ព្រំដែន​នៅ​ខាង​ព្រំដែន​លីបង់ដើម្បីជាការតបត។

គួររំលឹកថា អ៊ីស្រាអែល និងក្រុមហេសបូឡាជាសត្រូវដ៏ជូរចត់ដែលបានធ្វើសង្គ្រាមរយៈពេលមួយខែក្នុងរដូវក្តៅឆ្នាំ 2006 មកម្ល៉េះ។ ជនជាតិអ៊ីស្រាអែលតែងតែចាត់ទុកក្រុមសកម្មប្រយុទ្ធស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់ថាជាជានដែលអាចបង្ករការគំរាមកំហែងរបស់ខ្លួន ដោយក្នុងនោះជនជាតិអ៊ីស្រាអែលបានធ្វើការប៉ាន់ស្មានថា ក្រុមហេសបូឡាអាចនឹងមានគ្រាប់រ៉ុក្កែត និងកាំជ្រួចប្រហែល 150,000 គ្រាប់ ក្នុងគោលបំណងសំដៅមកលើអ៊ីស្រាអែល។

បច្ចុប្បន្នខាងសហរដ្ឋអាមេរិកមានការព្រួយបារម្ភថា ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពលអាចចូលរួមបង្ករសង្គ្រាមជាមួយអ៊ីស្រាអែលដូចគ្នាដែរ។ ព្រោះកាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានអ្នកលេងផ្សេងទៀតនៅមជ្ឈិមបូព៌ាកុំឱ្យចូលរួមក្នុងជម្លោះ ព្រមទាំងបានបញ្ជូននាវាចម្បាំងអាមេរិកទៅកាន់តំបន់ ហើយបានប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះអ៊ីស្រាអែល។

បើយោងតាមអ្នកយកកាន៍បានឲ្យដឹងថា សមាជិកសភា Hezbollah លោក Hassan Fadlallah បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមនេះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់លទ្ធភាពទាំងអស់ ដោយបន្ថែមថា “យើងមិនចង់បង្ហាញពីអ្វីដែលជាជំហ៊ានបន្ទាប់នោះទេ” ។ ដោយលោក​បាន​និយាយ​ថា ជំហ៊ាន​បន្ទាប់​របស់​ក្រុម​ហេសបូឡា «​គឺ​ភ្ជាប់ជាមួយ​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​នៅតំបន់​ហ្គាហ្សា»។

អ្នកការទូតកំពូលរបស់បារាំងកាលពីថ្ងៃចន្ទបាននិយាយថា ស្ថានភាពតានតឹងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែលគឺ “គួរឱ្យព្រួយបារម្ភ និងអាចមានគ្រោះថ្នាក់”។

រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯលំនៅដ្ឋាន Pine ស្ថានទូតបារាំងថា “យើងនៅទីនេះដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនង និងការគាំទ្ររបស់យើងចំពោះប្រទេសលីបង់ ហើយនិយាយថាវាមិនអាចទទួលយកបានសម្រាប់ភាគី ឬក្រុមណាមួយដែលធ្លាក់ចូលទៅក្នុងសង្រ្គាម ឬអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ Gaza”។

តែខាងក្រុម Hezbollah បាននិយាយថា ការកើនឡើងនៃការវាយប្រហារគឺជាការព្រមានមួយ ហើយមិនមែនមានន័យថា ក្រុមនេះបានសម្រេចចិត្តធ្វើសង្រ្គាមនោះទេ ព្រោះវាអាស្រ័យទៅលើការលៈទេសៈ។

scroll to top