NATO បង្កើនការល្បាតនៅបាល់ទិក បន្ទាប់ពីមានការបំផ្ទុះហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រ

ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះថា អង្គការណាតូកំពុងបង្កើនការល្បាតនៅសមុទ្របាល់ទិក បន្ទាប់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធក្រោមបាតសមុទ្រ នាពេលថ្មីៗនេះ។

អង្គការណាតូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វិធានការដែលបានបង្កើនរួមមានការតាមដាន និងការឈ្លបយកការណ៍បន្ថែម ដោយរួមទាំងយន្តហោះល្បាតដែនសមុទ្រ ដែលមានឈ្មោះថា NATO AWACS និងយន្តហោះគ្មានមនុស្សបើកជាដើម។ ​​ចំនែកឯកងនាវានៃអ្នករុករកមីនរបស់ណាតូ 4 នាក់ផ្សេងទៀត ក៏កំពុងត្រូវបានបញ្ជូនទៅកាន់តំបន់នេះផងដែរ” ។

បើយោងតាមអ្នកយកការណ៍របស់រ៉យទ័របាននិយាយថា អ្នករុករកមីនចំនួនពីរនាក់ក្នុងចំណោមបួននាក់ ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុង Tallinn នៅថ្ងៃសុក្រ។

ការផ្លាស់ប្តូរខាងលើនេះបានធ្វើឡើងបន្ទាប់ពី មានការប្រកាសដោយអាជ្ញាធរអំពីការខូចខាត ដល់ខ្សែទូរគមនាគមន៍សមុទ្របាល់ទិកដែលតភ្ជាប់ពីស៊ុយអែត និងអេស្តូនី និងទៅកាន់បំពង់ និងខ្សែកាបហ្វាំងឡង់-អេស្តូនី នៅម៉ោងដូចគ្នាកាលពីដើមខែនេះ។

ក្នុងចំណោមមន្ត្រីដែលមកពីបណ្តាប្រទេសដែលពាក់ព័ន្ធបាននិយាយថា ពួកគេមិនទាន់អាចសន្និដ្ឋានបានឲ្យច្បាស់លាស់ថា តើអ្នកណាជាអ្នកបង្កការខូចខាត ឬជារឿងចៃដន្យ ឬដោយចេតនានោះទេ។

បើយោងតាមអ្នកនាំពាក្យអង្គការណាតូ លោក Dylan White បាននិយាយថា “យើងនៅតែបន្តតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ហើយយើងនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត អេស្តូនី និងហ្វាំងឡង់ និងស៊ុយអែត ដែលជាដៃគូរបស់យើង”។

សូមបញ្ជាក់ថា “អង្គការណាតូនឹងបន្តកែសម្រួលប្រព័ន្ធនៅដែនសមុទ្ររបស់ខ្លួននៅសមុទ្របាល់ទិក ហើយយើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីរក្សាសម្ព័ន្ធមិត្តឱ្យមានសុវត្ថិភាព”។

រដ្ឋមន្ត្រីការពារជាតិអេស្តូនី លោក Hanno Pevkur បាននិយាយថា “ការសម្រេចចិត្តរបស់ពួកយើង មិនមានន័យថាមានការគំរាមកំហែងខាងយោធាកើនឡើងនោះទេ។ ផ្ទុយទៅវិញ យើងចង់បង្ហាញថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តរបស់ពួកយើងគឺមានភាពកាន់តែរឹងមាំ ហើយណាតូទាំងមូលក៏បានមើលឃើញថា ការការពារហេដ្ឋារចនាសម្ព័ន្ធវាជារឿងដ៏សំខាន់ ហើយក៏ជាបញ្ហាសំខាន់ផងដែរ” ។

អង្គការណាតូ សហភាពអឺរ៉ុប និងរដ្ឋាភិបាលជាតិបានធ្វើឱ្យការការពារបំពង់បង្ហូរប្រេង និងខ្សែកាបក្រោមបាតសមុទ្រជាអាទិភាពខ្ពស់ បើយើងគិតចាប់តាំងពីការផ្ទុះនៅក្នុងខែកញ្ញា ឆ្នាំ 2022 ហើយវាក៏បានផ្តាច់បំពង់បង្ហូរ Nord Stream នៅក្រោមសមុទ្របាល់ទិក និងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់អឺរ៉ុបពីប្រទេសរុស្ស៊ី។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ការបំផ្ទុះទាំងនោះជាសកម្មភាពបំផ្លិចបំផ្លាញ ប៉ុន្តែមិនទាន់សម្រេចចិត្តថាអ្នកណាជាអ្នកទទួលខុសត្រូវនោះទេ។

សាកល​វិទ្យាល័យ​អង់គ្លេស​ផ្តល់​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក <<វេទមន្ត ​និង​វិទ្យាសាស្ត្រ​អាថ៌កំបាំង>>

សាកលវិទ្យាល័យ Exeter របស់ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងផ្តល់សញ្ញាប័ត្រក្រោយបរិញ្ញាបត្រមិនធម្មតានៅឆ្នាំក្រោយសម្រាប់អ្នកដែលស្វែងរកសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវេទមន្តនិងវិទ្យាសាស្រ្ត occult នេះបើយោងតាមការចុះផ្សាយរបស់ UPI កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣។

នៅខាងសាកលវិទ្យាល័យ Exeter បាននិយាយបន្តទៀតថា កម្មវិធីនេះនឹងចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ 2024 ហើយយើងនឹងវិភាគប្រវត្តិសាស្រ្តនៃមន្តអាគម អាបធ្មប់ ក៏ដូចជាការវិភាគអំពីអាថ៌កំបាំងក្នុងអក្សរសិល្ប៍ ទស្សនវិជ្ជា បុរាណវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា រឿងល្ខោន និងសាសនាជាដើម។

បើយោងតាមការរៀបរាប់របស់លោកសាស្ត្រាចារ្យ Emily Selove ដែលនឹងដំណើរការវគ្គសិក្សាថ្មីនេះ បាននិយាយនៅក្នុងការបង្ហោះនៅលើប្លក់របស់សាកលវិទ្យាល័យថា “ការកើនឡើងនៃការចាប់អារម្មណ៍លើវេទមន្ត និងអាថ៌កំបាំងក្នុង និងក្រៅសាលា វាគឺជាបេះដូងនៃសំណួរបន្ទាន់បំផុតនៃសង្គមរបស់យើង។ ពាក្យថា “Decolonization, វាគឺជាការរុករកនៃ epistemologies ដែលជំនួសឲ្យ, feminism និងការប្រឆាំងនឹងការរើសអើងជាតិសាសន៍ ហើយវានេះហើយគឺជាស្នូលនៃកម្មវិធីនេះ” ។

លោកសាស្ត្រាចារ្យ Emily Selove e បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ថា កម្មវិធី “នឹងអនុញ្ញាតឱ្យមនុស្សពិនិត្យមើលឡើងវិញនូវការសន្មត់មួយចំនួន នៃភាគខាងលិច វាគឺជាកន្លែងនៃសនិទានភាព និងវិទ្យាសាស្រ្ត ខណៈដែលពិភពលោកទាំងមូលគឺជាទីកន្លែងនៃមន្តអាគម និងអបិយជំនឿ”។

កម្មវិធីថ្មីរបស់អនុបណ្ឌិត នឹងត្រូវបានដាក់នៅវិទ្យាស្ថានសិក្សាអារ៉ាប់ និងឥស្លាម ដែល លោក Selove បាននិយាយថា យើងនឹងយល់ច្បាស់ “យ៉ាងជ្រាលជ្រៅនៃវប្បធម៌ និងវិទ្យាសាស្ត្ររបស់ពួកលោកខាងលិចចំពោះពិភពលោក Arabo-Islamic ដែលជាប្រវត្តិសាស្ត្រមួយ ដែលត្រូវបានលុបចោលក្នុងការបង្កើតរូបភាពមិនពិតរបស់យើងអំពីលោកខាងលិច។

សម្រាប់សមហេតុផលពិសេស”នៃម៉ូឌុលដែលផ្តល់ជូនសិស្សានុសិស្សក្នុងកម្មវិធីនេះរួមមាន នាគក្នុងអក្សរសិល្ប៍ និងសិល្បៈភាគខាងលិច រឿងព្រេងរបស់ ស្តេច Arthur ភាពស្លេកស្លាំង គំនិតអ៊ីស្លាម ទ្រឹស្តីបុរាណវិទ្យា និងការអនុវត្ត ការពិពណ៌នាអំពីស្ត្រីក្នុងមជ្ឈិមសម័យ និងទស្សនវិជ្ជានៃចិត្តសាស្ត្រ។

ប្រទេសចិន និងប៉ាគីស្ថាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងផ្លូវដែក តែក៏មានការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដែរ

ប្រទេសចិន និងប៉ាគីស្ថានបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ជំរុញកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលបានពន្យារពេលជាច្រើនលើក ដើម្បីសាងសង់គម្រោងផ្លូវដែកដែលមានតម្លៃរាប់ពាន់លានដុល្លារនៅក្នុងប្រទេសអាស៊ីខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់VOA កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣។
          រដ្ឋមន្ត្រីចិនលោក Li Qiang និងសមភាគីប៉ាគីស្ថានលោក Anwar-ul-Haq Kakar បានជួបពិភាក្សាទ្វេភាគីកាលពីថ្ងៃពុធនៅខាងក្រៅវេទិកាខ្សែក្រវ៉ាត់ និងផ្លូវដែលរៀបចំដោយទីក្រុងប៉េកាំង មុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងមួយចំនួនក្រោមច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ។
          នៅក្នុងសេចក្តីថ្លែងការណ៍របស់ប៉ាគីស្ថានក្រោយកិច្ចប្រជុំបាននិយាយថា “មេដឹកនាំទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងបរិបទនៃ CPEC និងការរំពឹងទុកនៃទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅបន្ថែមទៀត” ។
          គួរបញ្ជាក់ថា CPEC គឺជាគម្រោងដ៏លេចធ្លោមួយនៅក្រោម BRI  វាត្រូវបានគេរំពឹងថានឹងនាំមកនូវការវិនិយោគរបស់ចិនជាង 65 ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងវិស័យផ្លូវថ្នល់ ផ្លូវដែក ថាមពល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងជាច្រើនទៀតក្នុងប្រទេសប៉ាគីស្ថាន ហើយគម្រោងទាំងនោះគឺធ្វើឡើងដើម្បីកែលម្អផ្លូវពាណិជ្ជកម្មតាមផ្លូវគោក និងសមុទ្រក្នុងតំបន់។

បើយោងតាមរបាយការណ៍បានបង្ហាញថា គម្រោងផ្លូវដែក Mainline-1 ឬ ML-1  វាត្រូវបានគេរចនាឡើងដើម្បីភ្ជាប់ទីក្រុង Peshawar ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានទៅកាន់ទីក្រុងកំពង់ផែ Karachi ភាគខាងត្បូង តាមរយៈផ្លូវដែលមានចម្ងាយប្រហែលជាង 2,600 គីឡូម៉ែត្រ ជាមួយនឹងតម្លៃប្រមាណ $7 ពាន់លានដុល្លារ។
          បើយោងតាមមន្រ្តីរបស់ប៉ាគីស្ថានបាននិយាយថា “យើងបានបញ្ចប់គម្រោងជាង 50 កន្លែងដែលមានតម្លៃ ប្រមាណ 25 ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយវាក៏ជាគម្រោងដែលស្ថិតក្រោម CPEC” ផងដែរ។ លោក Kakar បានបន្ថែមថា “ប្រទេសប៉ាគីស្ថានបានដំណើរការដោយជោគជ័យនូវកំពង់ផែ Gwadar ដ៏ជ្រៅរបស់ខ្លួនជាមួយនឹងមធ្យោបាយទំនើបៗ ដើម្បីគ្រប់គ្រងនាវាដឹកទំនិញ ដែលសម្របសម្រួលការដឹកជញ្ជូនទៅកាន់ប្រទេសក្នុងតំបន់ ជាពិសេសរដ្ឋដែលគ្មានផ្លូវគោក”។

          បច្ចុប្បន្ន CPEC កំពុងសាងសង់តំបន់ឧស្សាហកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងចិន ដោយអនុញ្ញាតឱ្យប្រទេសប៉ាគីស្ថានអាចបង្កើនការនាំចេញ និងជំរុញទុនបំរុងប្តូរប្រាក់បរទេសរបស់ខ្លួន។
          ប្រទេសប៉ាគីស្ថានគឺជាមានខេត្តមួយ ឈ្មោះថា Baluchistan ភាគនិរតី ដែលសំបូរទៅដោយរ៉ែរ។ ការសម្លឹងឃើញពីភាពទាក់ទាញនៃម្ចាស់ផ្ទះនេះ វាបានធ្វើឲ្យមានការទាក់ទាញពីក្រុមអ្នកវិនិយោគសំខាន់ៗទាក់ទងនឹង CPEC ទោះបីជាមានការបះបោរផ្តាច់ខ្លួនរបស់ជនជាតិភាគតិច Baluch អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។
          ជនជាតិចិនដែលធ្វើការលើគម្រោង CPEC រួមទាំង Gwadar បានទទួលរងការវាយប្រហារយ៉ាងសាហាវនៅក្នុងប្រទេសប៉ាគីស្ថាន។ ហេតុដូច្នេះហើយ ទើបទីក្រុង​ប៉េកាំង​បាន​ដាក់​សម្ពាធ​លើ​ទីក្រុង​អ៊ីស្លាម៉ាបាដ​ ដើម្បី​ធានា​សន្តិសុខ​របស់​ពលរដ្ឋ​ខ្លួន។

          ទោះបីជាការវិនិយោគ BRI របស់ចិនបាននាំឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការជាចាំបាច់នៅក្នុងប្រទេសប៉ាគីស្ថាន និងកន្លែងផ្សេងទៀតក៏ដោយ ក៏មានការជជែកគ្នាយ៉ាងក្តៅគគុកជុំវិញបំណុលដែលគម្រោងទាំងនេះបង្កើត និងឥទ្ធិពលនយោបាយដែលត្រូវផ្តល់ឱ្យទីក្រុងប៉េកាំងផងដែរ។

          បើយោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំអន្តរជាតិនៅសប្តាហ៍នេះ នៅទីក្រុងប៉េកាំងបានឲ្យដឹងថា រដ្ឋាភិបាលចិនបានបោះពុម្ពរបាយការណ៍មួយដែលកត់ត្រាអំពីវឌ្ឍនភាពក្រោមការផ្តល់ហិរញ្ញប្បទាន BRI របស់ខ្លួន។
          ដោយនៅក្នុងកាសែត​ស​នោះ​បាន​និយាយ​ថា​៖ «​គម្រោង​ធំៗ​នៅ​តាម​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ាគីស្ថាន​កំពុង​តែដំណើរការ​ហើយ​»។ កាសែតនោះបាននិយាយទៀតថា “កំពង់ផែ Gwadar នៅក្នុងប្រទេសប៉ាគីស្ថានបានមើលឃើញពីវឌ្ឍនភាពដ៏សំខាន់ ហើយកំពុងដើរឆ្ពោះទៅរកគោលដៅនៃការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន និងមូលដ្ឋានឧស្សាហកម្ម”ថែមទៀតផង ។
          យ៉ាងណាមិញនៅក្នុងរបាយការណ៍ដែលបានរាយបញ្ជី ក្នុងចំណោមគម្រោងដែលបានបញ្ចប់ជាច្រើន ត្រូវបានគេសង្កេតឃើញថា មានរោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរ ដែលប្រទេសទាំងពីរបានសាងសង់រួមគ្នានៅទីក្រុងការ៉ាជី ដោយនិយាយថា ពួកគេ “កំពុងដំណើរការ ដោយប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ Hualong One របស់ប្រទេសចិន”។

អាមេរិក​ នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​ពន្យាពេល ​កម្មវិធី​មី​ស៊ី​ល​របស់​អ៊ីរ៉ង់

សហរដ្ឋអាមេរិក​កំពុង​ដាក់​កម្រិត​ទណ្ឌកម្ម​ថ្មីមួយទៀត ដើម្បី​ប្រឆាំង​នឹង​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​កាំជ្រួច​មីស៊ីល ក៏ដូចជាយន្តហោះ​គ្មាន​មនុស្ស​បើក និង​ឧស្សាហកម្ម​សព្វាវុធ​ជាដើម នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣។

ចំណាត់ការក្នុងការពន្យឺតកម្មវិធីមីស៊ីលរបស់អ៊ីរ៉ុង គឺធ្វើឡើង​ស្របពេលដែលទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​លើ​សាធារណរដ្ឋ​អ៊ីស្លាម នឹងត្រូវផុតកំណត់នូវថ្ងៃពុធសប្តាហ៍នេះ។

​លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារសម្រាប់ភេរវកម្ម និងចារកម្មហិរញ្ញវត្ថុបាននិយាយថា “សហរដ្ឋអាមេរិកនឹងបន្តចាត់វិធានការដើម្បីរំខានដល់ការរីកសាយភាយនៃ UAVs និងអាវុធផ្សេងៗជាច្រើនទៀតរបស់អ៊ីរ៉ង់សម្រាប់របបគាបសង្កត់ និងការធ្វើឱ្យមានអស្ថិរភាពនៅក្នុងពិភពលោក ម្យ៉ាងវិញទៀតយើងខ្ញុំលើកទឹកចិត្តដល់សហគមន៍អន្តរជាតិឱ្យធ្វើដូចគ្នាបែរនេះដែរ” ។

បើយោងតាមអ្នកយកការណ៍បាននិយាយថា ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួងរតនាគារបានកំណត់គោលដៅលើបុគ្គលចំនួន 11 នាក់ និងអង្គភាពចំនួន 8 ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ ហុងកុង ចិន និងវ៉េណេស៊ុយអេឡាជាដើម។

សេចក្តីថ្លែងការណ៍បាននិយាយថា ពួកគេត្រូវបានគេកំណត់ថាមាន “ការគាំទ្រផ្នែកសម្ភារៈដល់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក្រសួងការពារជាតិ និងភស្តុភារកងកម្លាំងប្រដាប់អាវុធ (MODAFL) ឬអ្នកក្រោមបង្គាប់របស់ពួកគេក្នុងការផលិត និងការរីកសាយភាយមីស៊ីល និង UAVs”។

          បើយោងតាមក្រសួងការបរទេសក៏បាននិយាយបន្តទៀតថា ប្រទេសប្រហែលបួនដប់បានប្តេជ្ញាចិត្តប្រឆាំងនឹងសកម្មភាពមីស៊ីលរបស់អ៊ីរ៉ង់ គឺធ្វើតាមគំនិតផ្តួចផ្តើមតាំងពីនៅក្នុងអណត្តិរបស់ប្រធានាធិបតី George W. Bush មកម្ល៉េះ។

«លើសពីនេះទៅទៀត លោក Antony Blinken បាននិយាយថា យើងនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដែលធ្វើឡើងដោយសហភាពអឺរ៉ុប ដើម្បីរក្សាការរឹតបន្តឹងនុយក្លេអ៊ែរ អាវុធធម្មតា និងការរឹតបន្តឹងទាក់ទងនឹងមីស៊ីលរបស់អ៊ីរ៉ង់»។

ប៉ុន្តែចំនែកខាងទីក្រុងតេអេរ៉ង់វិញបានអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ។

បច្ចុប្បន្នក្តីបារម្ភរបស់សហរដ្ឋអាមេរិក គឺគិតទៅលើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានកើនឡើង ខណៈដែល មជ្ឈិមបូព៌ាកាន់តែមានភាពតានតឹងឡើង គឺបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា។

អ៊ីស្រាអែល​បាន​ប្រកាស​សង្គ្រាម​ជា​បន្តបន្ទាប់​លើ​ក្រុម​ហាម៉ាស​ដែល​គ្រប់គ្រង​តំបន់​ហ្គាហ្សា។ ហើយអ៊ីរ៉ង់​បាន​គាំទ្រ​ក្រុម​ហាម៉ាស់ ដោយ​ពណ៌នា​សកម្មភាព​របស់​ក្រុម​ហាម៉ាស​ថា ​ជា​ការ​បង្ហាញ​ពី​ការ​តស៊ូ ខណៈ​ដែល​បដិសេធ​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ៧ តុលា។

កិច្ចខិតខំប្រឹងប្រែងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នាពេលនេះ ដើម្បីស្តារឡើងវិញនូវការកំណត់នៃកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍នុយក្លេអ៊ែរអ៊ីរ៉ង់ តែវាមិនទទួលបានជោគជ័យនោះទេ។

scroll to top