ស្លាប់​៦​នាក់ និង​របួស​១៤​នាក់ ក្នុង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​រុ​ស្ស៊ី ​លើ​ក្រុង​ខា​គី​វ

កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារលើមជ្ឈមណ្ឌលចែកចាយសំបុត្រជនស៊ីវិលនៅក្នុងទីក្រុង Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។ ការវាយប្រហារនោះបានសម្លាប់​បុគ្គលិក​របស់​មជ្ឈមណ្ឌល​ប្រៃសណីយ៍​៦​នាក់ និង​១៤​នាក់បានរង​របួស នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា “កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌល Nova Poshta ដែលជាកន្លែងរបស់ជនស៊ីវិលធម្មតា” ។

ដោយខាងការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់បាននិយាយថា កងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Belgorod ភាគខាងជើងនៃទីក្រុង Kharkiv បានបាញ់មីស៊ីល S-300 ចំនួនពីរគ្រាប់។

តែខាងភាគីរុស្ស៊ីវិញ​មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗនោះ​ទេ ​បើទោះបីជាកន្លង​មក​ខ្លួនធ្លាប់​បាន​បដិសេធ​ការ​កំណត់​គោលដៅ​លើ​ជន​ស៊ីវិលក៏ដោយ។ ចំពោះអ្នកជំនាញរបស់រ៉យទ័រ បាននិយាយថាខ្លួនមិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបានដែរ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសៅរ៍ កងកម្លាំងរុស្ស៊ីបានពង្រឹងការវាយលុករបស់ពួកគេនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ចំនួនបីនាក់ និងរងរបួសផ្សេងទៀត។

ក្នុងនោះកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងទីក្រុង Nikopol ដែលកាន់កាប់ដោយអ៊ុយក្រែន ពីបន្ទាយរឹងមាំរបស់ពួកគេដែលនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរមួយកន្លែង Zaporizhzhia ។ 

កងកម្លាំងរុស្ស៊ីបានចាប់យករោងចក្រនុយក្លេអ៊ែរនោះនៅដើមខែកុម្ភៈឆ្នាំ 2022 ដែលជាការលុកលុយរបស់ពួកគេនាពេលចាប់ផ្តើម។ ចំពោះការវាយលុកថ្មីរបស់រុស្ស៊ីលើកនេះវាបានបង្កឱ្យមានការភ័យខ្លាចមួយអាចនឹងកើតឡើង នៅពេលមានឧប្បត្តិហេតុវិទ្យុសកម្មដោយសារតែការបាញ់ផ្លោងនៅក្នុងតំបន់។

បើយោងតាមអភិបាលក្រុង Oleksandr Vilkul បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram កាលពីយប់ថ្ងៃសុក្រថា កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហាររោងចក្រឧស្សាហកម្មមួយនៅ Kryvyi Rih ដែលជាស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដោយបានសម្លាប់បុរសអាយុ 60 ឆ្នាំ និងប្រពន្ធរបស់គាត់រងរបួសយ៉ាងធ្ងន់ធ្ងរ។

អភិបាលក្រុងបានរាយការណ៍ថា កាំជ្រួច និងយន្តហោះគ្មានមនុស្សបើករបស់រុស្សីបានវាយប្រហារកន្លែងតែមួយគត់ពេញមួយយប់ វាបានបង្កឱ្យមានភ្លើងឆេះបានកើតឡើង។

ចំនែកឯអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីវិញ លោក Igor Konashenkov បានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងរុស្ស៊ីបានបំផ្លាញឃ្លាំងផ្ទុកឥន្ធនៈ និងគ្រាប់រំសេវរបស់យោធាអ៊ុយក្រែន នៅជិតអាកាសយានដ្ឋានក្នុងស្រុក Kryvyi Rih ។

តែការអះអាងរបស់រុស្ស៊ីខាងលើនេះ យើងនូវតែមិនទាន់ទទួលបានការឆ្លើយតបពីមន្ត្រីអ៊ុយក្រែន នោះទេ។

បើយើងងាកទៅមើលកងកម្លាំងរុស្ស៊ីនោតំបន់ជួរមុខ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បាននិយាយថា ខ្លួនបានវាយប្រហារដោយកាំភ្លើងត្បាល់ កាំភ្លើងធំ រថក្រោះ ដ្រូន និងគ្រាប់រ៉ុក្កែតថែមទៀតផង។ 

បើយោងតាមអភិបាលស្តីទីលោក Ihor Moroz បាននិយាយកាលពីថ្ងៃសៅរ៍ថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តនៅជុំវិញទីក្រុង Avdiivka ភាគខាងកើត ខណៈដែលកងកម្លាំងរុស្ស៊ីបានបង្កើនការវាយលុករបស់ពួកគេនៅក្នុងតំបន់នោះ ហើយកងកម្លាំងអ៊ុយក្រែនព្យាយាមទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

អាមេរិក​បានបង្កើនជំនួយខាងផ្នែក​យោធា​នៅកាន់​មជ្ឈិមបូព៌ា ខណៈ​អ៊ីស្រាអែល​កំពុងរងនូវការវាយលុកបន្ថែមទៀតពីប្រទេស​លីបង់ និង​ស៊ីរី

ការព្រួយបារម្ភអំពីហានិភ័យនៃជម្លោះនៅខាងមជ្ឈិមបូព៌ាគឺកាន់តែខ្លាំងក្លាឡើង ដែលបង្កឡើងដោយសង្រ្គាមអ៊ីស្រាអែល  និងក្រុមហាម៉ាស។ បើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះសហរដ្ឋអាមេរិកបានបញ្ជូនសព្វាវុធបន្ថែមទៀតទៅកាន់តំបន់នោះ ខណៈដែលអ៊ីស្រាអែលបានធ្វើការវាយលុកគោលដៅទៅលើតំបន់ហ្គាហ្សា ជាពិសេសជាងនោះទៅទៀតគឺពួកអ្នកគាំទ្រក្រុមហាម៉ាសនៅក្នុងប្រទេសលីបង់ និងស៊ីរីថែមទៀតផង។

បើយោងតាមប្រភពនៅហ្គាហ្សាបាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង 50 នាក់ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលពេញមួយយប់លើតំបន់ដែលអ៊ីស្រាអែលបានដាក់ “ការឡោមព័ទ្ធទាំងស្រុង” គឺបន្ទាប់ពីការវាយលុកឆ្លងព្រំដែនកាលពីថ្ងៃទី 7 ខែតុលា។

យ៉ាងណាមិញចំនែកឯនៅក្នុងប្រទេសស៊ីរីវិញ ដែលជាប្រទេសជិតខាង វាក៏ជាកន្លែងគាំទ្រតំបន់ដ៏សំខាន់មួយរបស់ហាម៉ាស និងអ៊ីរ៉ង់ផងដែរ។ ការគាំទ្ររបស់ពួកគេទាំងនោះ វាបានធ្វើឲ្យអ៊ីស្រាអែលបានវាយប្រហាដោយមីស៊ីលទៅលើអាកាសយានដ្ឋានអន្តរជាតិ Damascus និង Aleppo កាលពីព្រឹកថ្ងៃអាទិត្យ។ បើយោងតាមព័ត៌បឋមរបស់រដ្ឋស៊ីរីបាននិយាយថា ការបាញ់ប្រហារនោះបានសម្លាប់កម្មករយ៉ាងហោចណាស់ចំនួនពីរនាក់។

ទន្ទឹមនឹងនោះបើយើងក្រឡេកទៅមើលប្រទេសជិតខាងភាគខាងត្បូងវិញម្តងគឺ ប្រទេសលីបង់ ដែលយើងដឹងថាវាជាកន្លែងរបស់ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ដូចគ្នានោះ ក៏កំពុងតែធ្វើការបាញ់ប្រហារឆ្លងព្រំដែនរបស់ខ្លួនជាមួយអ៊ីស្រាអែលផងដែរ។ ហើយការបាញ់ប្រហារទាំងនោះ វាជាការសម្ញែងថា ខ្លួនគឺជាប្រទេសមួយដែលគាំទ្រក្រុមហាម៉ាស។ យ៉ាងណាមិញ បើទោះជាប្រទេសជិតខាងរបស់ខ្លួន សុទ្ធសឹងតែឆ្លៀតឳកាស ខណៈដែលអ៊ីស្រាអែល កំពុងតែប្រយុទ្ធជាមួយនិងក្រុមហាម៉ាសក៏ដោយ តែអ៊ីស្រាអែលនៅតែនិយាយថា យន្តហោះរបស់ខ្លួនបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់លើ គោលដៅរបស់ពួក Hezbollah កាលពីថ្ងៃសៅរ៍ថែមទៀតផង។ បើយោងតាមការរាយការបានឲ្យដឹងថា ពួកហេសបូឡា បាននិយាយថា យុទ្ធជនរបស់ខ្លួនបានបាត់បង់ជីវិតចំនួន ៦នាក់។

អ៊ីស្រាអែលជាប្រទេសមួយដែលនៅតែមានលទ្ធភាពក្នុងការវាយបកគូរសត្រូវយ៉ាងណាក៏ដោយ តែសម្រាប់ក្រសួងការបរទេសសហរដ្ឋអាមេរិកវិញក៏មិននៅស្ងៀតនោះដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើការព្រមាននាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ថា ប្រជាជនលីបង់នឹងរងផលប៉ះពាល់ ប្រសិនបើប្រទេសរបស់អ្នកត្រូវបានគេអូសទាញចូលទៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះមានអំពើហឹង្សាជាច្រើនបានកើតឡើងជុំវិញតំបន់ព្រំដែនរបស់អ៊ីស្រាអែល ហើយកាលពីថ្ងៃអាទិត្យនេះ មានសហគមន៍ចំនួន 14 កន្លែងដែលនៅជិតប្រទេសលីបង់ និងស៊ីរី ត្រូវបានអាជ្ញាធររបស់ខ្លួនជម្លៀសចេញផងដែរ។

បច្ចុប្បន្នអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសដោយមិនឈប់ឈរ លើតំបន់ហ្គាហ្សារួចបន្តទៅភាគនិរតីរបស់ខ្លួន គឺបន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានរំលោភបំពានព្រំដែន និងបានធ្វើការវាយប្រហារដ៏រន្ធត់មួយលើសហគមន៍ដែនៅក្បែរនោះ ហើយវាបានសម្លាប់មនុស្សប្រមាណ 1,400 នាក់ ហើយប្រជាជនទាំងនោះភាគច្រើនជាជនស៊ីវិល។

បើយោងតាមការរៀបរាប់របស់ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមអាកាស និងកាំជ្រួចរបស់អ៊ីស្រាអែលក្នុងការសងសឹកបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ 4,385 នាក់ រួមទាំងកុមាររាប់រយនាក់ ក្នុងចំណោមប្រជាជនប្រមាណ 2.3 លាននាក់ នៃទឹកដីដ៏តូចនេះ។

តែទោះជាយ៉ាងនេះក្តីខាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនសព្វាវុធសម្រាប់ក្រុមយោធាបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ដើម្បីគាំទ្រដល់ប្រទេសអ៊ីស្រាអែល និងដើម្បីពង្រឹងជំហរការពាររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ បន្ទាប់ពីមាន “ការកើនឡើងនាពេលថ្មីៗនេះ ដោយក្រុមអ្នកគាំទ្រគឺប្រទេសអ៊ីរ៉ង់ និងកងកម្លាំងប្រូកស៊ី” ដែលគេស្គាល់ថាជាក្រុមហេសបូឡា ព្រមទាំងពួកសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីនផងដែរ។

លោក Austin បាននិយាយថា ប្រព័ន្ធការពារតំបន់រយៈកម្ពស់ខ្ពស់ Terminal High Altitude Area Defense (THAAD) និងកងវរសេនាតូចប្រព័ន្ធការពារដែនអាកាស Patriot នឹងត្រូវបញ្ជូនទៅកាន់អ៊ីស្រាអែលបន្ថែមទៀត។

ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយកម្លាំងទ័ពជើងទឹកយ៉ាងច្រើនទៅកាន់មជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងនាវាផ្ទុកយន្តហោះចំនួនពីរគ្រឿង ជាមួយនឹងនាវាជំនួយមួយគ្រឿង ហើយក៏មានកងម៉ារីនប្រហែល 2,000 នាក់។

ទន្ទឹមនឹងនោះប្រធានាធិបតីអាមេរិកលោក Joe Biden ដែលជា អ្នកគាំទ្រ ដ៏រឹងមាំរបស់អ៊ីស្រាអែលជាយូរមកហើយ បានអបអរសាទរចំពោះការមកដល់នៃជំនួយនេះផងដែរ បន្ទាប់ពីមានការចរចារដ៏ខ្លាំងក្លាជាច្រើនថ្ងៃ។ 

ការផ្តល់ជំនួយនោះក៏មានបូកបញ្ចូលនូវ យន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែតសម្រាប់កំណត់គោលដៅលើមូលដ្ឋានយោធាចំនួនពីរ ដែលដាក់ដោយកងកម្លាំងអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។

ឥឡូវនេះផងដែរអ៊ីស្រាអែលបានប្រមូលរថក្រោះ និងកងទ័ពនៅជិតព្រំដែនដែលហ៊ុមព័ទ្ធជុំវិញតំបន់ហ្កាហ្សាគឺធ្វើឡើងសម្រាប់ការលុកលុយតាមដីគោកដើម្បីបញ្ចប់នៃការកាន់កាប់អស់រយៈជាង 38 ឆ្នាំកន្លងមកនេះ។

ដោយក្នុងនោះ លោកឧត្តមសេនីយទោ Herzi Halevi បានប្រាប់កងទ័ពកាលពីថ្ងៃសៅរ៍ថា “យើងនឹងចូលទៅក្នុង Gaza Strip ដើម្បីបំផ្លាញប្រតិបត្តិការរបស់ Hamas និងហេដ្ឋារចនាសម្ព័ន្ធរបស់ Hamas”ទាំងអស់ ។

កម្មវិធីរបស់ Netflix បានរងនូវការរិៈគន់

កម្មវិធីដ៏ពេញនិយមបំផុតមួយនៅលើសេវាកម្មស្ទ្រីមដ៏ពេញនិយមបំផុតមួយត្រូវបានគេហៅថា Naked Attraction ។ វា​ជា​កម្មវិធី​ណាត់​ជួបដោយ​អាក្រាត​ទាំងស្រុង។ សូម្បីតែសម្រាប់ Max ដែលជាវេទិកាផ្សាយដែលគេធ្លាប់ស្គាល់ថាជា HBO វាគឺជាវីដេអូដែលសម្បូរទៅរូបអាសអាភាសច្រើនជាងគេ។ បើយោងទៅតាមកម្មវិធីមួយរបស់ចក្រភពអង់គ្លេស គឺមានឈ្មោះថា( Max ទទួលបានពីប៉ុស្តិ៍លេខ 4) តែវាក៏មិនមានរូបភាពណាមួយដែលធ្វើឱ្យព្រិលសម្បុរ ឬមានអារម្មណ៍នោះទេ ព្រោះវាគឺជាការសម្តែងដែលមានការបិទជិត។

ប៉ុន្តេនៅក្នុងកម្មវិធីរបស់ Netflix មួយដែលមានឈ្មោះថា Sex/Life ត្រូវបានគេចោទប្រកាន់ថាបានទាក់ទាញអ្នកចូលមើលច្រើនជាង 20 លានដងក្នុងឆ្នាំ 2021 ដោយសារតែឈុតឆាកក្រាហ្វិកមួយចំនួននៃភាពអាសអាភាសរបស់បុរស។ មានមនុស្សនាក់បានព្យាយាម Scroll ​រំលង​ដើម្បីឆាប់ទៅ​កន្លែងនៃឈុតឆាក​នោះ​ ហើយពួកគេទាំងនោះក៏ ​បាន​ថត ដោយមានការបញ្ចូល​សំឡេងដោយ​ខ្លួន​ឯង បន្ទាប់មកក៏យកទៅបំពុលនៅក្នុង​ TikTok ។

បន្ទាប់ពីមានការចាក់ផ្សាយនៅកម្មវីធីបែបនេះនៅក្នុងកម្មវីរបស់ Netflix វាបានធ្វើឲ្យមនុស្សជាច្រើនបានរិៈគន់ថា វាគឺជាទីផ្សារដែលកើតឡើងដោយគ្មានវិជ្ជាជីវៈខាងផ្នែកទីផ្សារត្រឹមត្រូវ” ។ ក្រុមអ្នករិៈគន់បាននិយាយថា ការប្រកួតប្រជែងខ្លាំងសម្រាប់ភ្នែករបស់អតិថិជនមួយប្រភេទវាពិតជាជ្រុលហួសហេតុពេកហើយ។ ប៉ុន្តែ​ប្រសិនបើ​អាក្រាតកាយ​គឺជា​ល្បិចកល​ដែល​ធ្វើឱ្យអ្នកទស្សនាធ្វើតាមរូបភាពទាំងនោះវិញ តើ​នឹង​មាន​អ្វី​កើតឡើង​នៅក្នុងសង្គមរបស់យើង? តាមពិតទៅមនុស្សនឹងមិនធុញទ្រាន់នឹងការអាក្រាតកាយនោះទេ។ “ព្រោះថានៅលើផ្ទាំងគំនូរនៅទូទាំងទ្វីបអឺរ៉ុបវាមានភាពបែបនោះច្រើនណាស់ ប៉ុន្តែវាគ្រាន់តែជារូបភាព ឬជារូបគំនូរតែប៉ុណ្ណោះ។ អាក្រាតកាយនៅជាមួយយើងជារៀងរហូត។ និយាយដោយត្រង់ទៅរូបភាពទាំងនោះ វាគ្រាន់តែជាផ្នែកកណ្តាលនៃនរណាម្នាក់ និងអ្វីដែលយើងសម្គាល់ថាជាមនុស្ស”។

ការ​ប្រែប្រួល​អាកាសធាតុ​ វានិងបង្ករឲ្យមាន​ខ្យល់​ព្យុះ​សង្ឃរា​កាន់​តែ​អាក្រក់​ទៅ​ៗ

ការសិក្សាមួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជាមួយនឹងមហាសមុទ្រដែលមាកំដៅក្តៅជាងគេនោះដោយសារតែវាត្រូវបានគេបូមយករ៉ែមកធ្វើជាឥន្ធនៈ។ ឥឡូវនេះផងដែរខ្យល់ព្យុះអាត្លង់ទិក អាចទំនងជាមានការកើនឡើងទ្វេដង ហើយការកើនឡើងយ៉ាងឆាប់រហ័សនេះ គឺបណ្តាលមកពីព្យុះសង្ឃរាតូចៗបានប្រែក្លាយទៅជាខ្លាំង ទើបនាំឲ្យមានគ្រោះមហន្តរាយកើតឡើងជាញឹកញាប់ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣។

កាល​ពី​ខែ​មុន ខ្យល់ព្យុះ Hurricane Lee បានកើត​ចេញ​ពី​ខ្យល់​ព្យុះមួយដែលមាន​ល្បឿនត្រឹម 129 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែបន្ទាប់មកវាក៏ប្រែក្លាយ​ទៅ​ជា​ព្យុះសង្ឃរា Category 5 ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ ​មានវាបានកើនឡើង​កម្លាំង​ខ្យល់រហូតដល់ 249 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ក្នុង​រយៈពេលតែ 24 ម៉ោងតែប៉ុណ្ណោះ។ 

គួររំលឹកថា កាលពីឆ្នាំ 2017 មុនពេលដែលព្យុះមួយនេះបានបំផ្លិចបំផ្លាញតំបន់ព័រតូរីកូ វាគ្រាន់តែជាព្យុះសង្ឃរា Maria ដែលបានកើតចេញពីព្យុះប្រភេទទី 1 ដែលមានល្បឿន 145 គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់មកទៀតវាក៏ធ្វើដំណើរទៅកាន់កំពូលតារាងដែលមានខ្យល់បក់រហូតដល់ 257 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ 15 ម៉ោង។

បើយោងតាមអ្នកជំនាញ បានសិក្សាទៅបញ្ហានេះថា ពួកគេបានពិនិត្យមើលព្យុះស៊ីក្លូនត្រូពិចអាត្លង់ទិចចំនួន 830 លើក ដោយគិតចាប់តាំងពីឆ្នាំ 1971មក។ ពួកយើងបានរកឃើញថាក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ មាន8.1% នៃព្យុះពេលវេលា ដោយវាបានដំណើរការពីព្យុះតូចប្រភេទទី 1 ទៅជាព្យុះសង្ឃរាដ៏ធំក្នុងរយៈពេលត្រឹមតែ 24 ម៉ោង។ បើយើងគិតជាភាគរយវិញ គឺវាបានកើនឡើងត្រឹមតែ 3.2% នៃពេលវេលាពីឆ្នាំ 1971-90 នេះបើយោងតាមការសិក្សានៅក្នុងទស្សនាវដ្តី Scientific Reports ។ យើងខ្ញុំសូមបញ្ជាក់ថា ខ្យល់ព្យុះប្រភេទទី 1 ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញនោះ គឺមានល្បឿន 153 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយចំពោះព្យុះសង្ឃរាត្រូវតែមានខ្យល់បក់វិញ គឺយ៉ាងហោចណាស់ 178 គីឡូម៉ែត្រក្នុងមួយម៉ោង ទើបវាអាចក្លាយទៅជាព្យុះដ៏ធំបាន។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បញ្ហាខ្យល់ព្យុះវា “បានក្លាយជារឿងធម្មតាជាងក្នុងរយៈពេល 50 ឆ្នាំចុងក្រោយនេះ”។ ហើយរាល់រឿងរ៉ាវដែលបានកើតឡើង គឺបន្ទាប់ពីយើងបានឃើញ ” ទឹកសមុទ្រកាន់តែក្តៅ”។ ម្យ៉ាងវិញទៀត ខ្យុល់ព្យុះធំៗ និងគ្រោះមហន្តរាយ ដែលចេះតែកើតមាន គឺមានប្រមាណ៩០% ដែលបង្ករឡើងដោយការឡើងកំដៅខ្លាំងនៃភពផែនដី បន្ទាប់មកវាក៏ច្រៀតចូលទៅក្នុងមហាសមុទ្ររបស់យើង” ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយទៀតថា មហាសមុទ្រឆ្នាំនេះបាននឹងកំពុងបង្កើតកំណត់ត្រាកំដៅប្រចាំខែបើយើងគិតចាប់តាំងពីខែមេសាមក។  យ៉ាងណាមិញសម្រាប់កក្តាចម្បងនៃការកើនឡើងកំដៅនៃផែនដី វាគឺជាហេតុតែមួយគត់ដែលនាំឲ្យមានខ្យល់ព្យុះសង្ឃរាកាន់តែខ្លាំងឡើងនៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិកនៃឆ្នេរសមុទ្រខាងកើត ជាពិសេសជាងគេនោះគឺនៅក្បែរឈូងសមុទ្រម៉ិកស៊ិក។

បើទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបាននិយាយណែនាំថា “ប្រសិនបើយើងមិនធ្វើការដើម្បីកាត់បន្ថយការបំភាយកាបូនរបស់យើងទេ នោះរឿងគ្រោះធម្មជាតិនិងកើតមានកាន់តែធ្ងន់ធ្ងរឡើង ហើយវានិងបន្តកើតឡើងមិនចេះចប់ និងកាន់តែអាក្រក់ទៅៗ។

scroll to top