ទីក្រុងដាវីន ​នៃប្រទេសអូស្ត្រាលី បានក្លាយទៅ​ជា​គន្លឹះ​ចំពោះ​ផែនការ​របស់​អាមេរិក​ ដើម្បី​ទប់ទល់​នឹង ​ចិន

នាយករដ្ឋមន្ត្រីទី ៣១ នៃប្រទេសអូស្ត្រាលី លោកAnthony Albanese បានជួបពិភាក្សាជាមួយនិងប្រធានាធិបតីអាមេរិក លោក Joe Biden នៅក្នុងទីក្រុង Washington កាលពីដើមសប្តាហ៍នេះ វាបានធ្វើឲ្យចិនអះអាងថា វាជារបៀបវារៈនៃការរារាំងប្រទេសរបស់ខ្លួន។ Darwin វាជារាជធានីនៃដែនដីភាគខាងជើងដែលស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ហើយវាក៏គឺជាគន្លឹះនៃការការពារជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងសមុទ្រប៉ាស៊ីហ្វិកផងដែរ។

បើយោងតាមប្រវត្តិសាស្ត្រនៃទីក្រុង ដាវីនបានសរសេររៀបរាប់ថា សង្គ្រាម​បាន​កើត​ឡើង​ដំបូងគេគឺ​នៅ​ឆ្នេរ​អូស្ត្រាលីកាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ឆ្នាំ 1942 គឺនៅ​ពេល​ដែល​យន្តហោះ​ជប៉ុន ប្រមាណ188 គ្រឿង​បាន​បង្ហាញ​ខ្លួន​នៅ​កណ្តាល​នៃទីក្រុង​ដាវីន។

ដោយកាលនោះជប៉ុនបានទម្លាក់គ្រាប់​បែកមក​លើ​ឆ្នេរសមុទ្ររបស់ប្រទេសអូស្ត្រាលីជាច្រើនគ្រាប់ ហើយពេលនោះផងដែរទឹកសមុទ្រវាបានប្រែក្លាយទៅ​ពណ៌​ក្រហម ចំនែកឯកំពង់នៅទីនោះវិញ វាបានគ្របដណ្តប់ទៅដោយ​ផ្សែង និង​ភ្លើងថែមទៀតផង។ ការ​វាយ​ប្រហារ​តាម​អាកាស​ទាំង​ពីរលើក​នោះទៀតសោត វា​បាន​​សម្លាប់​មនុស្សនៅក្នុងទីក្រុង​យ៉ាង​តិច​២៣០​នាក់​។

គួររំលឹកថាកាលពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ ១៩៤២ គឺជាបុព្វហេតុនៃការវាយឆ្មក់ប្រហែល 200 លើក គឺនៅទូទាំងភាគខាងជើងនៃប្រទេសអូស្ត្រាលីតែម្តង ដែលយើងអាចនិយាយបានថា វាជាការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសនេះ។

ក្នុងរយៈពេលជាង ៨០ឆ្នាំ កន្លងមកនេះ ទីក្រុងដាវីន វាក៏បានក្លាយទៅជាកន្លែងសម្រាកលំហែកាយដែលមានស្លាកស្នាមនៃសង្គ្រាមដែលប្រជាជនអូស្ត្រាតែងតែចងចាំមិនអាចបំភ្លេចបាន។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលនៃប្រទេសមួយនេះ ក៏តែងតែ​មាន​ការព្រួយបារម្ភថា ​ទីក្រុងរបស់ខ្លួនមួយ​នេះ​អាច​នឹងមានការ​ប៉ះទង្គិច​គ្នា​សាជាថ្មី​ម្ដង​ទៀតជាក់ជាមិនខាង។

ដូច្នេះហើយទើបប្រទេសអូស្ត្រាលី បានរៀបចំធ្វើមូលដ្ឋានយោធាសំខាន់ៗជាច្រើនកន្លែង ដោយភ័យខ្លាចថាតំបន់មួយនះអាចនឹងមានការប៉ះទង្គិចគ្នាជាមួយប្រទេសចិន ព្រោះថាទីក្រុងដាវីន វាគឺជាបេះដូងនៃការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងកង់បេរ៉ា និងវ៉ាស៊ីនតោន ជាពិសេសវាក៏ជាតំបន់ដ៏សំខាន់នៃការវិនិយោគ រវាងរដ្ឋាភិបាលទាំងពីរ។

ប៉ុន្តែខណៈពេលដែលទីក្រុងដាវីន ទទួលបានការចាប់អារម្មណ៍ពីខាងអាមេរិកក៏ពិតមែន តែរដ្ឋាភិបាលនៃប្រទេសទាំងពីរខាងលើនេះ ក៏កំពុងតែព្យាយាមទប់ទល់ចំពោះឥទ្ធិពលពីទីក្រុងប៉េកាំងផងដែរ ព្រោះបើយោងតាមអ្នកជំនាញខាងផ្នែកភូមិសាស្ត្របានជូនដំណឹងថា ចិននឹងយកតំបន់មួយនេះមកធ្វើជាតំបន់គោលដៅដើម្បីក្លាយទៅជាប្រទេសមហាលអំណាច។

លោក Billee McGinley ដែលជាផ្នែកនៃ Top End Peace Alliance ដែលជាក្រុមសកម្មជនក្នុងស្រុកបាននិយាយថា “ទីក្រុងមួយនេះនិងក្លាយទៅជាតំបន់ជម្លោះដ៏ធំមួយនៃពិភពលោក” ។ 

តើមូលហេតុអ្វីទើបធ្វើឲ្យទីក្រុង ដាវីន ក្លាយទៅជាបេះដូងនៃភពផែនដី នៃភាគខាងជើង?

ដាវីនគឺជាទីក្រុងយោធាជាយូរយាណាស់មកហើយ អ្នកអាចបើកបរឆ្លងកាត់ទីក្រុងដែលមានប្រជាជនតិចតួច ក្នុងរយៈពេលប្រហែល 15 នាទី តែប៉ុណ្ណោះ។

បើជាធម្មតាទេ កងកំលាំងយោធារបស់អូស្ត្រាលី តែងតែលឺ​សំឡេង​គ្រហឹម​នៃ​យន្តហោះ​នៅ​ពី​លើ​ក្បាល​របស់ពួកជាញឹកញាប់ តែសម្រាប់ក្រុមយោធាទាំងនោះ ​បានចាត់សម្លេងនោះថា វាគ្រាន់​តែ​ជា​បទ​ភ្លេង​មួយ​ទៀត​សម្រាប់​ជីវិត​នៅ​ទីនេះ។

ម្យ៉ាងវិញទៀតក្រុមគ្រួសារនៃអ្នកការពារជាតិ ពួកគេគឺជាក្រុមដ៏ធំនៃចំនួនប្រជាជន តែក៏មិនរាប់បញ្ចូលនូវកងទ័ពអន្តរជាតិរាប់ពាន់នាក់ដែលមកដល់ជារៀងរាល់ឆ្នាំសម្រាប់ហ្គេមសង្រ្គាម និងការហ្វឹកហាត់នោះដែរ។ ឧស្សាហ​កម្ម​គឺ​ជា ​សមាមាត្រ​ដ៏​ធំ​មួយ​នៃ​សេដ្ឋកិច្ច ។

អូស្ត្រាលី​បាន​រក្សា​នូវពាក្យមួយឃ្លាថា ខ្លួន​មិន​ត្រូវ​ជ្រើសរើស​រវាង​អាមេរិក និង​ចិន​នោះទេ។ ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ការគិត និងគណនារួចមកពួកគេក៏បានផ្លាស់ប្តូរផ្នត់គំនិតនេះចេញ។ គឺបន្ទាប់ពីបានឃើញនូវ ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​កាន់តែ​ជូរចត់ ហើយ​ការទាមទារ​ចុងក្រោយ​របស់ចិនន​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង និង​តៃវ៉ាន់​កាន់តែ​រីកធំឡើង ដែលនាំឲ្យការ​គំរាមកំហែងដល់ទីក្រុងខ្លួន។

ដូច្នេះខាងទីក្រុង Canberra បាននិយាយថា ខ្លួនបានភ្ញាក់ឡើងវិញចំពោះតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការធានាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ជាមួយនឹងការប្តេជ្ញាចិត្តថ្មីៗចំពោះសម្ព័ន្ធមិត្ត និងការ ផ្លាស់ប្តូរដ៏ធំនៃការចំណាយលើវិស័យការពារជាតិនៃប្រទេសអូស្ត្រាលី ។

អ្នកវិភាគការពារជាតិ លោក Michael Shoebridge មានប្រសាសន៍ថា “ការក្រឡេកមើលផែនទីដោយយកចិត្តទុកដាក់ វាបានបង្ហាញថា ទីក្រុងដាវីន វាជាតំបន់ដ៏មានសារៈសំខាន់ខាងផ្នែកយុទ្ធសាស្ត្រ”។

បន្ទាប់មករដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរកងទ័ពរាប់រយនាក់បន្ថែមទៀតទៅកាន់ទីក្រុង Darwin និងទីក្រុងភាគខាងជើងផ្សេងទៀត ហើយខ្លួនក៏បានសន្យាផងដែរនូវកញ្ចប់ថវិកាការពារជាតិថ្មីរបស់ខ្លួនដែលនឹងឆ្ពោះទៅរកការពង្រឹងតំបន់មួយនេះ។

ទន្ទឹមគ្នានោះផងដែរខាងសហរដ្ឋអាមេរិក ក៏មាននិន្នាការដោយផ្តោតទៅលើភូមិសាស្ត្រដែលមានសក្តានុពលចំពោះគោលដៅនៃសហាការរបស់ខ្លួន ដោយក្នុងនោះរួមមាន កោះហ្គាំ ហាវ៉ៃ ឬអូគីណាវ៉ា ហើយឥឡូវនេះផងដែរ សហរដ្ឋអាមេរិកក៏កំពុងទាក់ទងទៅអូស្ត្រាលីថែមទៀតផង។

បច្ចុប្បន្នប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទ្វេភាគី ហើយកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតត្រូវបានគេរំពឹងថានឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Albanese ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

អ្នកជំនាញនិយាយថា ការកសាងយោធានៅកំពូលចុងនៃទីក្រុងដាវីន  ដោយសារតែទាំងអូស្ត្រាលី និងអាមេរិក – មានគោលបំណងបំបែកធនធាន និងហានិភ័យនៅជុំវិញតំបន់ ដើម្បី “ធ្វើឱ្យវាមានភាពស្មុគស្មាញ” សម្រាប់យុទ្ធសាស្ត្រសង្គ្រាមណាមួយដែលទីក្រុងប៉េកាំងមានបំណង។ 

អត្ថបទនេះបានធ្វើការកែសម្រួល និងរៀបរៀងឡើងវិញដោយ អ្នកជំនាញរបស់ BBC នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣។

អ្នក​លក់​រាយ​នៅ​ប្រទេស​ចិន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃលើ iPhone 15 យ៉ាងច្រើនលើសលប់

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន រួមមាន PDD Holdings’ (PDD.O) Pinduoduo និង Alibaba’s (9988.HK) Taobao កំពុងតែផ្តល់នូវការបញ្ចុះតម្លៃយ៉ាងជ្រាលជ្រៅលើ iPhone 15 ស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Apple (AAPL.O) ហើយការលក់ស្មាតហ្វូននៅម៉ូដែលចុងក្រោយមួយនេះ គឺមានការបញ្ចុះតម្លៃរហូតដល់ 900 យន់ (123 ដុល្លារ)ក្នុងមួយគ្រឿង សម្រាប់តម្លៃលក់រាយ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣។

បើយោងតាមអ្នក​វិភាគ​និយាយ​ថា iPhone 15 មិន​បាន​លក់​ដាច់នៅ​ក្នុង​ប្រទេស​ចិន​ដូច​ជំនាន់​មុនៗ​របស់​ខ្លួន​នោះ​ទេ។ ដោយខាង Counterpoint Research បាននិយាយកាលពីសប្តាហ៍មុនថា ការលក់ iPhone 15 នៅក្នុងប្រទេសចិន បានធ្លាក់ចុះ 4.5% បើធៀបនឹង iPhone 14 ហើយទិន្នន័យនេះយើងគិតត្រឹមតែក្នុងរយៈពេល 17 ថ្ងៃដំបូងបន្ទាប់ពីការចេញលក់នៅលើទីផ្សារតែប៉ុណ្ណោះ។

ជុំវិញបញ្ហាខាងលើនេះផងដែរ ខាង ក្រុមហ៊ុន Apple, Pinduoduo និង Alibaba មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីខាងរ៉យទ័រនោះទេ។

បច្ចុប្បន្ននៅក្នុងប្រទេសចិន ក្រុមហ៊ុន Apple តែងតែឆ្មក់ម្តងម្កាលដោយអនុញ្ញាតឱ្យអ្នកលក់ផ្តល់ការបញ្ចុះតម្លៃដើម្បីជំរុញឲ្យមានតម្រូវការពីអ្នកប្រើប្រាស់។ ប៉ុន្តែវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិនក៏ត្រូវបានជាប់គាំងនៅក្នុងសមរភូមិនមួយនៃវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ  ព្រោះថា”តម្លៃបន្ទាប់ពីការបញ្ចុះតម្លសវាក៏នៅតែជាបញ្ហា” សម្រាប់អ្នកប្រើប្រាស់ ខណៈដែលមនុស្សម្នាក់ៗកំពុងតែរង់ចាំការងើបមកវិញនៃសេដ្ឋកិច្ចដដែល។

គួរបញ្ជាក់ថា ក្រុមហ៊ុន Pinduoduo កំពុងផ្តល់ជូន iPhone 15 Plus ដែលមានទំហំ 128 GB ក្នុងតម្លៃ 6,098 យន់, បន្ទាប់ពីបញ្ចុះតម្លៃ 900 យន់ មានន័យថា តម្លៃរបស់វាគឺថោកជាងតម្លៃលក់រាយរបស់ Apple ទៅទៀត ដោយក្រុមហ៊ុន Apple ផ្ទាល់ដាក់លក់ក្នុងតម្លៃ 6,999 យន់ ក្នុងមួយគ្រឿង នេះបើយោងតាមការត្រួតពិនិត្យដែលធ្វើឡើងដោយ Reuters ។

ចំនែកឯ iPhone 15 Pro Max ដែលមានទំហំ 512 GB វិញ វាមានតម្លៃប្រមាណ 11,999 យន់ក្នុងមួយគ្រឿង។  សម្រាប់តម្លៃនេះផងដែរ ក្រុមអ្នកយកព័ត៌មានបានទទួលទិន្នន័យនេះពីការរាយការណ៍របស់ទីក្រុងប៉េកាំង។ ហើយសម្រាប់តម្លៃលក់នៅក្នុងហាងរបស់ Apple ផ្ទាល់វិញ អតិថិជនអាចទិញបានក្នុងតម្លៃត្រឹមតែ 10,698 យន់តែប៉ុណ្ណោះ ប្រើសិនបើអ្នកធ្វើការបញ្ជាទិញនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចរបស់ Alibaba ឬ Taobao ។

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិច iPhone 15 ត្រូវបានធ្វើការបញ្ចុះតម្លៃយ៉ាងច្រើនលើសលប់ដែលមិនធ្លាប់មានពីមុនមក ហើយវាក៏ត្រូវបានគេរាយការណ៍ជាលើកដំបូងដោយកាសែត The Economic Observer ប្រចាំសប្តាហ៍កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ។

($1 = 7.3171 យន់ចិន)

នាយករដ្ឋមន្ត្រីថៃ ​ប្តេជ្ញាចិត្តក្នុងការ​សង្គ្រោះ​ប្រជាជនរបស់ខ្លួន ដែលត្រូវបានគេចាប់ជាចំណាប់ខ្មាំង ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

នាយករដ្ឋមន្ត្រីថៃ លោក ស្រេថា ថាវីស៊ីន នៅថ្ងៃច័ន្ទនេះ នឹងកោះប្រជុំទីភ្នាក់ងារផ្សេងៗ ដើម្បីពិភាក្សាអំពីវិធីសាស្ត្រដើម្បីធានាដល់ការដោះលែងជនជាតិថៃ ដែលត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងអំឡុងសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣។

លោក ​ស្រេថា បានមានប្រសាស៍ថា បញ្ហាមួយ​នេះគឺត្រូវតែ​មាន​លក្ខណៈ​ល្អិតល្អន់ ដោយសារ​មានការ​ចរចា​រួច​ហើយ​ដើម្បី​ធានាបាននូវសុវត្តិភាពចំពោះ​ចំណាប់ខ្មាំង ខណៈ​ចំនួន​ពលករ​ថៃ​ដែល​ចង់​ត្រឡប់​មក​ស្រុក​វិញ​នៅ​តែ​បន្ត​កើនឡើង​។

លោកនាយករដ្ឋមន្ត្រីថៃបានមានប្រសាសន៍ថា “យើងនឹងជួបនៅក្រសួងការបរទេសរបស់អ៊ីស្រាអែល ដើម្បីពិភាក្សាលំអិតអំពីបញ្ហានេះ។ បើយោងតាម ឯកអគ្គរដ្ឋទូតថៃប្រចាំនៅអ៊ីស្រាអែល វិញបានឲ្យដឹងថា ទីភ្នាក់ងារសន្តិសុខបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយដល់ចំណាប់ខ្មាំងដែលជាជនជាតិថៃ” ។

លោក​បាន​បន្ថែម​ថា អាជ្ញាធរ​ថៃ​កំពុង​ព្យាយាម​គ្រប់​មធ្យោបាយ គឺធ្វើយ៉ាងណា​ដើម្បីឲ្យការអាច​ចរចាមានប្រសិទ្ធិភាព ដែលអាចឈានដល់ការយល់ព្រម​ដោះលែង​ជនជាតិ​ថៃ​ដែល​ចាប់​ពង្រត់នោះ។

បើទោះជាយ៉ាងណាក៏ដោយ “ទំនាក់ទំនងផ្ទាល់ខ្លួនក៏នឹងត្រូវបានប្រើនៅក្នុងការចរចាផងដែរ។ ហើយវឌ្ឍនភាពនៃការប្រព្រឹត្តិ ត្រូវបានគេរំពឹងទុកនៅថ្ងៃច័ន្ទនេះ។ បច្ចុប្បន្នសម្រាប់ព័ត៌មានលម្អិតមួយចំនួន នៃការចរចាមិនអាចត្រូវបានបង្ហាញបាននោះទេ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន បានមានប្រសាស៍ថា៖ ខ្ញុំសូមធានាចំពោះអ្នកថា យើងនឹងព្យាយាមជួយ [ចំណាប់ខ្មាំង] ឱ្យអស់ពីសមត្ថភាពរបស់យើង” ។

បើយោងតាម លោក Phairoj Chotikasatien លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការងារ បាននិយាយថា ប្រហែលមួយភាគបីនៃជនជាតិថៃក្នុងប្រទេសអ៊ីស្រាអែល ដែលចង់ត្រឡប់ទៅប្រទេសថៃវិញ ខណៈដែលអ៊ីស្រាអែល កំពុងប្រយុទ្ធ និងក្រុមហាម៉ាស់។

លោក​បាន​និយាយ​ថា ជនជាតិ​ថៃ​ចំនួន ២ ៨២៣ នាក់ ដែល​ភាគ​ច្រើន​ជា​កម្មករ​បាន​ត្រឡប់​មក​ពី​ប្រទេស​អ៊ីស្រាអែល​រួចហើយ។ ប៉ុន្តែពលករជន​ជាតិ​ថៃ​សរុបគឺមានប្រមាណ ៨ ៤៣៩ នាក់ ដែល​បាន​ចុះ​ឈ្មោះ​ចង់​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។ តែទន្ទឹមគ្នានោះក៏ពលករជនជាតិ​ថៃប្រហែល ១១៨ នាក់​ទៀត បាន​បញ្ជាក់​ពី​ចេតនា​របស់​ពួកគេ​ក្នុង​ការ​ស្នាក់​នៅ​ទីនោះបន្តទៀត។

បើយោងតាមជើងហោះហើរចុងក្រោយ បន្ទាប់ពីយន្តហោះ A340-500 របស់កងទ័ពអាកាសថៃ (RTAF) នៅថ្ងៃអាទិត្យម្សិលមិញនេះ បានដឹកជនជាតិថៃចំនួន​ ១៣៩ នាក់ ចេញពីអ៊ីស្រាអែល មកកាន់ទីក្រុងបាងកកដោយសវត្តិភាព។

គួរបញ្ជាក់ថា មុនពេលឡើងយន្តហោះ ទាំងអស់ គឺត្រូវបានពិនិត្យដោយក្រុមគ្រូពេទ្យកងទ័ពអាកាស និងឆ្លងកាត់ការត្រួតពិនិត្យពីសន្តិសុខជាតិជាមុនសិន។ បន្ទាប់មកពួកគេក៏បានទទួលការពិនិត្យសុខភាពបន្ថែម និងការប្រឹក្សាផ្នែកច្បាប់ស្តីពីសិទ្ធិទទួលបានសំណងជាលទ្ធផលនៃសង្រ្គាមបង្ខំឱ្យពួកគេត្រឡប់ទៅផ្ទះវិញដែរ។

បើយោងនិស្សិត​វិជ្ជាជីវៈ​ថៃ ​៧​ នាក់ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រឡប់​មក​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ បាននិយាយថា ​អាណាព្យាបាល​របស់​ពួក​គេ​បាន​សម្រេច​ចិត្ត​បញ្ចប់​កម្មសិក្សា​របស់កូន នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ដើម្បី​សុវត្ថិភាព។

តែបើយោង​តាម​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា​ និស្សិត​វិជ្ជាជីវៈ​ចំនួន ៧១ នាក់​ទៀត​ នៅ​តែ​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ដើម្បី​បញ្ចប់​វគ្គសិក្សា​របស់​ពួកគេ​។

ឥឡូវនេះបើយើងនិយាយពីស្ថានភាពរបស់អ្នកដែលបានត្រឡប់មកពីប្រទេសអ៊ីស្រាអែលវិញម្តង បើយោងតាមក្រសួងសុខភាពសាធារណៈបានឲ្យដឹងថា ការត្រួតពិនិត្យសុខភាពផ្លូវចិត្តលើអ្នកត្រឡប់មកពីប្រទេសថៃចំនួន 234 នាក់បានរកឃើញថា 25 នាក់ក្នុងចំនោមពួកគេ បានទទួលរងនូវភាពតានតឹង ខណៈដែល 7 នាក់មានការគេងមិនលក់។ ហើយចំនែកឯ ពលករប្រមាណ ៥៥៩ នាក់ ​ក្នុង​ចំណោម​ពួកគេ​បាន​រង​របួសចំនួន ៣៤ នាក់​បាន​បង្ហាញ​ឲ្យឃើញនៅរោគ​សញ្ញា​នៃ​ជំងឺ​ផ្លូវដង្ហើម។

អ៊ីរ៉ង់ កំពុងតែព្យាយាមគេចចេញពីសង្គ្រាម រវាងអ៊ីស្រាអែល លើ ក្រុមហាម៉ាស

កាលពីថ្ងៃទី ១៥ ខែតុលា អ៊ីរ៉ង់បានចេញ ឱសានវាទ ជាសាធារណៈដ៏គួរឱ្យស្អប់ខ្ពើមមួយ ចំពោះប្រទេសអ៊ីស្រាអែលដែលជាសត្រូវរបស់ខ្លួនថា៖ សូមបញ្ឈប់ការវាយលុករបស់អ្នកនៅលើតំបន់ហ្គាហ្សា បើមិនដូច្នេះទេយើងនឹងបង្ខំចាត់វិធានការដែលអ្នកនឹកស្មានមិនដល់។

ប៉ុន្តែអ្វីដែលយើងមិនធ្លាប់នឹកស្មានដល់នោះ  ត្រឹមតែរយៈប៉ុន្មានម៉ោងក្រោយមកប៉ុណ្ណោះ បេសកកម្មអង្គការសហប្រជាជាតិរបស់ប្រទេសមួយនេះ បានបន្ទន់ឥរិយាបទរបស់ខ្លួនទៅវិញភ្លាមៗ ដោយនិយាយថា៖ កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងមិនធ្វើអន្តរាគមន៍ក្នុងជម្លោះនេះទេ លុះត្រាតែអ៊ីស្រាអែលវាយប្រហារមកលើអ៊ីរ៉ង់ ឬពលរដ្ឋខ្លួនជាមុនសិន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារ រ៉យទ័រ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣។

បើយោងតាមមន្ត្រីអ៊ីរ៉ង់ចំនួនប្រាំបួននាក់ដែលមានចំណេះដឹងផ្ទាល់អំពីការគិតនៅក្នុងស្ថាប័នរដ្ឋាភិបាលបាននិយាយថា អ៊ីរ៉ង់គឺជាអ្នកគាំទ្រដ៏យូរលង់ណាស់មកហើយចំពោះក្រុមហាម៉ាស ដោយបានរកឃើញថា ខ្លួនកំពុងតែស្ថិតនៅក្នុងភាពចលាចល ទើបមេដឹកនាំអ៊ីរ៉ុងងាកមកគ្រប់គ្រងវិបត្តិដែលកំពុងកើនឡើងក្នុងប្រទេសរបស់ខ្លួនវិញ។

ប៉ុន្តែនៅក្នុងចំណោមមន្ត្រីទាំងនោះ គឺមានមន្រ្តីអ៊ីរ៉ុងបីនាក់បាននិយាយថា ការយល់ស្របមួយត្រូវបានឈានដល់ការធ្វើសេចក្តីសម្រេចចិត្តកំពូលរបស់អ៊ីរ៉ង់នាពេលនេះ៖ គឺការផ្តល់ពរជ័យដល់ពួកដែលវាយឆ្មក់ឆ្លងព្រំដែន ដោយក្រុមប្រូកស៊ីលីបង់របស់ខ្លួន គឺក្រុម Hezbollah លើគោលដៅយោធាអ៊ីស្រាអែល ដែលមានចម្ងាយជាង 200 គីឡូម៉ែត្រពីហ្គាហ្សា ។ ការវាយឆ្មក់ទាំងនោះ ត្រូវបានអ៊ីរ៉ុងនិយាយថា វាជាការវាយប្រហារក្នុងកម្រិតទាបតែប៉ុណ្ណោះ បើធៀបទៅនឹងគោលដៅរបស់សហរដ្ឋអាមេរិក ព្រមទាំងក្រុមសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់។ 

លោក Vahid Jalalzadeh ប្រធានគណៈកម្មាធិការសន្តិសុខជាតិរបស់សភាអ៊ីរ៉ុងបាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា “យើងកំពុងទាក់ទងជាមួយមិត្តរបស់យើង គឺក្រុមហាម៉ាស ក្រុមជីហាតអ៊ីស្លាម និងហេសបូឡា”  ហើយ”ជំហររបស់ពួកគេនៅពេលនេះគឺថា ពួកគេមិនរំពឹងឬចង់ធ្វើប្រតិបត្តិការយោធានោះទេ”។

បើយោងតាមប្រភពពីរដែលស្គាល់ពីការគិតរបស់ Hezbollah បាននិយាយថា អំពើហឹង្សាកម្រិតទាបត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យកងកម្លាំងអ៊ីស្រាអែលជាប់រវល់ ប៉ុន្តែពួកគេក៏មិនបើកការវាយថ្មីនោះដែរ គឺដោយតែពួកគេចង់យុទ្ធសាស្ត្រថា ជាការធ្វើសង្គ្រាមតូចៗ។

តែបើយោងតាមប្រភពសន្តិសុខអ៊ីស្រាអែលជាន់ខ្ពស់បីនាក់ និងប្រភពសន្តិសុខលោកខាងលិចបាននិយាយប្រាប់រ៉យទ័រថា អ៊ីស្រាអែលមិនចង់បានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយនិងទីក្រុងតេអេរ៉ង់នោះទេ ហើយថាខណៈពេលដែលជនជាតិអ៊ីរ៉ង់បានហ្វឹកហាត់ និងបំពាក់អាវុធដល់ពួកក្រុមហាម៉ាស់នោះ ក៏ប្រទេសមួយនេះមិនមានការចង្អុលបង្ហាញថាពួកគេបានត្រៀមលក្ខណៈដើម្បីចេញការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលានោះដែរ។

ម្យ៉ាងវិញទៀត លោក Khamenei ដែលជាមេដឹកនាំកំពូលបាន បដិសេធថា អ៊ីរ៉ង់មិនបានជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារនេះទេ បើទោះបីជាប្រទេសរបស់លោកបានសរសើរដល់ការកំទេចលើអ៊ីស្រាអែលក៏ដោយនោះ។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយប្រភពសន្តិសុខអ៊ីស្រាអែល និងលោកខាងលិចបាននិយាយថា អ៊ីស្រាអែលក៏បានត្រៀមខ្លួនរួចរាល់ដើម្បីវាយប្រហារទៅលើអ៊ីរ៉ង់ដោយផ្ទាល់តែម្តង ប្រសិនបើប្រទេសខ្លួនត្រូវបានវាយប្រហារដោយផ្ទាល់ពីកងកម្លាំងអ៊ីរ៉ង់ពិតមែននោះ។

គួរបញ្ជាក់ថាវិបត្តិសេដ្ឋកិច្ចរបស់អ៊ីរ៉ុង គឺបានបង្កឡើងជាចម្បងដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ហើយរបបគ្រប់គ្រងមិនត្រឹមរបស់អ៊ីរ៉ុង វាបាននាំឱ្យប្រជាជនអ៊ីរ៉ង់ជាច្រើនរិះគន់ចំពោះគោលនយោបាយរបស់រដ្ឋាភិបាលខ្លួន ដែលក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ តេអេរ៉ុងតែងតែបញ្ជូនមូលនិធិទៅកាន់អ្នកបក្សពួករបស់ខ្លួនដើម្បីពង្រីកឥទ្ធិពលរបស់សាធារណរដ្ឋអ៊ីស្លាមនៅឯមជ្ឈិមបូព៌ា។

ហើយការផ្គត់ផ្គង់ទាំងនោះបានបង្កើតជាពាក្យស្លោកមួយថា “មិនថា Gaza ឬ Lebanon ទេ ខ្ញុំនិងលះបង់ជីវិតដើម្បីអ៊ីរ៉ង់”។ បន្ទាប់មកពាក្យស្លោកនោះវាក៏បានក្លាយជាពាក្យស្លោកមួយនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសអ៊ីរ៉ង់អស់រយៈពេលជាច្រើនឆ្នាំ ដោយប្រជាជនអ៊ីរ៉ុងចង់បញ្ជាក់ពីការខកចិត្តរបស់ខ្លួនចំពោះការបែងចែកធនធានមិនត្រឹមត្រូវនៅក្នុងស្ថាប័នរដ្ឋាភិបាល។

អតីតមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា “ជំហរមិនច្បាស់លាស់របស់អ៊ីរ៉ង់ វាបានធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិ និងស្ថិរភាពផ្ទៃក្នុង” ។

scroll to top