ជប៉ុន ​បានថ្លឹងថ្លែង​ការ​ចំណាយ ៣៣ ពាន់​លាន​ដុល្លារ ​លើ​វិធានការ​ទប់ទល់​នឹង​ អតិផរណា

រដ្ឋាភិបាលជប៉ុនកំពុងពិចារណាលើការចំណាយប្រហែល ៣៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការទូទាត់ដល់គ្រួសារដែលមានចំណូលទាប និងការកាត់បន្ថយពន្ធលើប្រាក់ចំណូលនៅក្នុងកញ្ចប់វិធានការ ដើម្បីទប់ស្កាត់នៅផលប៉ះពាល់ដល់ជីវភាពគ្រួសារខណៈដែលទំនិញក្នុងទីផ្សាមានការថ្លៃ  នេះយោងតាមការរៀបរាប់របស់មន្ត្រីរដ្ឋាភិបាលបីនាក់បាននិយាយប្រាប់រ៉យទ័រ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣។

ការចំណាយប្រចាំថ្ងៃរបស់ជនជាតិជប៉ុន ដែលត្រូវបានប៉ាន់ប្រមាណថា ប្រហែល 5 ពាន់ពាន់លានយ៉េន (33,37 ពាន់លានដុល្លារ) ដោយរួមបញ្ចូលការកាត់ពន្ធលើប្រាក់ចំណូលមួយដង ដែលមានតម្លៃ 30,000 ក្នុងមនុស្សម្នាក់ និងការកាត់បន្ថយពន្ធលើលំនៅដ្ឋានមានតម្លៃ 10,000 យ៉េន ដែលនឹងត្រូវបានអនុវត្តនៅក្នុងខែមិថុនា ឆ្នាំ 2024 ទាំងនេះវាជាសេចក្តីព្រាង នៃផែនការដែល Reuters ទទួលបាន។

បើយោងតាមការរៀបរាប់របស់ក្រុមមន្ត្រីបីនាក់ខាងលើបាននិយាយថា ផែនការចំណាយដែលត្រូវសម្រេចជាផ្លូវការដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Fumio Kishida នៅថ្ងៃទី 2 ខែវិច្ឆិកា ក៏មានលក្ខណៈពិសេសនៃការទូទាត់ដល់គ្រួសារដែលមានប្រាក់ចំណូលទាបផងដែរ។

មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា ព័ត៌មានលម្អិតស្តីពីការកាត់បន្ថយពន្ធនឹងត្រូវពិភាក្សាដោយសវនករដ៏មានឥទ្ធិពលរបស់គណបក្សកាន់អំណាចនៅចុងឆ្នាំនេះ។

បើយោងតាមអគ្គលេខាធិការរងខុទ្ទកាល័យលោក Hideki Murai បានប្រាប់អ្នកសារព័ត៌មានថា លោកបានដឹងពីការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីនៅក្នុងការបង្ហាញខ្លួនតាមទូរទស្សន៍កាលពីល្ងាចថ្ងៃអង្គារថា លោកចង់សម្រេចបាននូវការដំឡើងប្រាក់ឈ្នួល ដើម្បីជាការប៉ះប៉ូវការដំឡើងថ្លៃនៃទំនិញនៅក្នុងឆ្នាំក្រោយ។ ម្យ៉ាងវិញទៀត លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា សម្រាប់ប្រាក់ចំណូលពន្ធដែលបានកើនឡើងនៅឆ្នាំនេះ រដ្ឋនឹងប្រគល់ដល់សាធារណជនមួយចំនួន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

លោក Murai បាននិយាយថា “នាយករដ្ឋមន្ត្រីនឹងផ្តល់ការណែនាំជាផ្លូវការ និងជាក់លាក់មួយនៅក្នុងកិច្ចប្រជុំនៅថ្ងៃស្អែករវាងមន្ត្រីរដ្ឋាភិបាល និងប្លុកដែលកំពុងកាន់អំណាច ដោយពិភាក្សាអំពីការចំណាយនៃកញ្ចប់ថវិការពន្ធឲ្យបានត្រឹមត្រូវ។

អតិផរណាវាគឺជាបញ្ហាចម្បង ដែលជំរុញដោយការកើនឡើងថ្លៃដើមនៃវត្ថុធាតុដើម។ ជាស្តែងធនាគារកណ្តាលបានរក្សាវាមិនឲ្យលើសពី 2% អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយ ដោយអ្នកជំនាញយើងបានថ្លឹងថ្លែងលើការប្រើប្រាស់ជាប្រចាំរបស់ប្រជាពលរដ្ឋ តែទោះជាយ៉ាងណាក៏ដោយ ការងើបមកវិញនៃសេដ្ឋកិច្ចដ៏យឺតយ៉ាវមួយនេះ វាក៏កក្តាមួយដែលបង្ករឡើងមកពីវបត្តិនៃជំងឺ COVID-19 ផងដែរ ។

ទន្ទឹមនឹងនោះការកើនឡើងនៃប្រាក់ឈ្នួល រដ្ឋាភិបាលក៏ទទួលស្គាល់ថា វាមានភាពយឺតយ៉ាវពិតមែន តែលោក  Kishida បានប្រកាសពីផែនការ ក្នុងប៉ះប៉ូវជូនពលរដ្ឋវិញនៅក្នុងឆ្នាំ២០២៤ ដោយបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបានចាត់វិធានការជាច្រើន ដើម្បីជួយបន្ធូរបន្ថយនូវទុកលំបាករបស់ប្រជាជនខ្លួន ដោយយកថវិការពីការប្រមូលពន្ធមួយចំនួន ត្រឡប់ទៅជួយគ្រួសារមួយចំនួនបន្ទាប់ពីការកើនឡើងពន្ធនៃប្រាក់ចំណូល ដែលថ្នាក់ដឹកនាំបានរំពឹងទុកថា វានឹងជួយឲ្យមានកំណើនសេដ្ឋកិច្ចឡលើងវិញ។

លោក Murai បាននិយាយថា លោក Kishida នឹងត្រូវពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួល ក្នុងចំណោមបញ្ហាផ្សេងទៀត ជាមួយមន្ត្រីឧស្សាហកម្មរថយន្ត នៅពេលដែលគាត់ទៅទស្សនាកម្មវិធី Japan Mobility Show នៅថ្ងៃព្រហស្បតិ៍។ (1 ដុល្លារ = 149.8500 យ៉េន)

ជំហររបស់លោក Biden ចំពោះប្រទេសអ៊ីស្រាអែល វាបានធ្វើឱ្យជនជាតិអាមេរិក​ ដែលមានសញ្ជាតិដើមជាអារ៉ាប់ និងមូស្លីម ខឹងសម្បារ ដែលអាចប៉ះពាល់ដល់ការបោះឆ្នោត 2024

នៅក្នុងទីក្រុងវ៉ាស៊ីនតោនបានរាយការណ៍ថា៖ ប្រជាជនអាមេរិកាំងដែលមានសញ្ជាតិដើមជាអារ៉ាប់ និងមូស្លីម បានធ្វើការរិះគន់ចំៗ ចំពោះការឆ្លើយតបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ចំពោះសង្គ្រាម អ៊ីស្រាអែល និងក្រុមហាម៉ាស់។ ដោយពួកគេទាំងនោះបានស្នើឱ្យប្រធានាធិបតីរូបនេះ គួរតែបន្ថែមការពារលើវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា បើពុំដូច្នោះទេ លោកនឹងការបាត់បង់ការគាំទ្ររបស់ពួកគេនៅក្នុងការបោះឆ្នោតអណត្តិថ្មី ឆ្នាំ 2024  នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ជនជាតិអាមេរិកអារ៉ាប់-មូស្លីម ជាច្រើន បានសម្តែងការខកចិត្តជាខ្លាំង ដែលលោក Biden មិនបានជំរុញឱ្យមានបទឈប់បាញ់ដើម្បីការពារជនស៊ីវិលនោះ ព្រោះថាការឆ្លើយតបរបស់ប្រទេសអ៊ីស្រាអែល វាបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ ខណៈដែលពួកគេទាំងនោះបានព្យាយាមរត់ភៀសខ្លួនចេញពីគ្រាប់បែកដែលតម្រុងទៅលើតំបន់ហ្គាហ្សាយ៉ាងណាក៏ដោយ។

 ម្យ៉ាងវិញទៀតការខកចិត្តរបស់ ប្រជាជនអាមេរិកដែលមានសញ្ជាតិដើមជាអារ៉ាប់ ឬមូស្ទីមនោះ បាននិយាយអះអាងថា ពួកនិងឈប់គាំទ្រគណបក្សប្រជាធិបតេយ្យ របស់ លោក Joe Biden ហើយបើយោងតាមការស្ទង់មតិវិញនោះ លទ្ធផលបានបង្ហាញថា អ្នកទាំងអស់នោះនិងងាកមករកអតីតប្រធានាធិបតី លោក  Donald Trump ។

យ៉ាងណាមិញនៅក្នុងការប្រកួតប្រជែងដ៏ក្តៅគគុកនៃរដ្ឋ Michigan គឺមានជនជាតិអាមេរិកអារ៉ាប់ប្រមាណ 5% ដែលមានឈ្មោះក្នុងការបោះឆ្នោត។ ហើយចំនែកនៅក្នុងសមរភូមិក្នុងរដ្ឋ Pennsylvania និង Ohio វិញ លោក Jim Zogby ប្រធានវិទ្យាស្ថានអាមេរិកអារ៉ាប់ បាននិយាយថាពួកគេមានចន្លោះពី 1.7% ទៅ 2% ។

គួររំលឹកថា លោក Biden ធ្លាប់បានឈ្នះនៅក្នុងរដ្ឋ Michigan ជាមួយនឹង 50.6% នៃការបោះឆ្នោតក្នុងឆ្នាំ 2020 បើធៀបនឹង 47.8% សម្រាប់ Trump ដោយកាលនោះ ពួកគេទាំងពីរមានភាពខុសគ្នាតិចជាង 81,000 សម្លេងតែប៉ុណ្ណោះ។

បើយោងតាមសកម្មជន​មួយ​ចំនួន​បាន​និយាយ​ថា ជនជាតិ​អារ៉ាប និង​មូស្លីម​អាមេរិក​ទំនង​ជា​មិន​គាំទ្រ​លោក Trump នោះទេ ប៉ុន្តែពួកគេទាំងនោះ​អាចនិង​អង្គុយ​នៅ​ក្រៅ​ការ​បោះឆ្នោតផងដែរ ខណៈដែលពួកគេក៏​មិន​បោះឆ្នោត​ឲ្យ​លោក Biden ដូចគ្នាដែរ។

លោក Laila El-Haddad អ្នកនិពន្ធនិងសកម្មជនសង្គមមកពី Gaza មានមូលដ្ឋាននៅរដ្ឋ Maryland បាននិយាយថា “ខ្ញុំគិតថា លោក Biden អាចនិងបាត់បង់អ្នកគាំទ្រនៅក្នុងរដ្ឋ Michigan” ។

បើគិតចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមហាម៉ាស លើជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស 1,400 នាក់ក៏ពិតមែន ប៉ុន្តែជនជាតិអាមេរិកអារ៉ាប់បាននិយាយថា តែការឆ្លើយតបរបស់អ៊ីស្រាអែលវាក៏មិនសមហេតុផលនោះដែរ។ បើយើងគិតត្រឡប់មកវិញលើគោលនយោបាយរបស់លោក Biden ដែលមិនព្រមធ្វើការថ្កោលទោសចំពោះសកម្មភាពនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនោះទេ អ្វីដែលជាចម្ងល់របស់យើងនៅពេលនេះ គឺចង់សួរថា តើការសន្យាលោកប្រធានាធិបតី លោក Joe Biden ត្រង់ចំនុចណាដែលជាសកម្មភាពគោលនយោបាយការបរទេសក្នុងការ “ផ្តោតលើសិទ្ធិមនុស្ស”?

គួរបញ្ជាក់ថា បើទោះបីជាសហរដ្ឋអាមេរិកគាំទ្រ ប្រទេសអ៊ីស្រាអែលយ៉ាងណាក៏ដោយ តែកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីរអាមេរិកក៏បានចូលរួមក្នុងប្រជុំរួមជាមួយ អង្គការសហប្រជាជាតិ និងកាណាដា ក្នុងការជំរុញឱ្យមានការផ្អាកក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតិឲ្យពួកគេ អាចបញ្ជូនអាហារ ទឹក និងថ្នាំ ទៅជួយសង្គ្រោះជនស៊ីវិលប៉ាឡេស្ទីន។

Jisoo សមាជិកក្រុម BLACKPINK និងតារាសម្ដែង Ahn Bo-hyun បានចែកផ្លូវគ្នាគ្នា

ប្រភព​ពី​ឧស្សាហកម្ម​កម្សាន្ត​​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា កញ្ញា Jisoo ដែលជាសមាជិក​ក្រុម BLACKPINK និង​តារា​សម្តែង Ahn Bo-hyun បាន​បញ្ចប់​ទំនាក់ទំនង​របស់​ពួកគេ​កាលពី​ពេល​ថ្មីៗ​នេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់យ៉ុនហាប់ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣​។

បើយោងតាមប្រភពខាងលើនេះ ​បាននិយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិតនោះទេ ដោយពួកគេគ្រាន់តែនិយាយថា​៖ «ទំនាក់ទំនងស្នេហារវាងតារាចម្រៀង និងតារាសម្តែងទាំងពីរខាងលើនេះត្រូវបានបញ្ចប់រួចរាល់​។

ការ​បែក​គ្នារបស់ពួកគេទាំងពី​នេះ​បាន​កើត​ឡើង បន្ទាប់ពី​រយៈពីរ​ ដែលទស្សនិកជនដែលជាអ្នកគាំទ្របាន​ទទួល​ស្គាល់​ថា ទំនាក់​ទំនង​របស់​ពួក​គេត្រូវបានបង្ហាញជាសាធារណៈ ដូចដែលយើងបានឃើញរូបភាពរបស់ពួកគេទាំងពីរនៅតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយសង្គមជាច្រើន តួយ៉ាងដូចតែខាង Dispatch បាន​រាយការណ៍​ពីពាក្យ​ចចាម​អារ៉ាម​ថា​ពួក​គេ​កំពុង​មាន​ទំនាក់​ទំនង​ស្នេហានាពេលនោះ។

Jisoo បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាអ្នកចម្រៀងនាំមុខរបស់ BLACKPINK នៅក្នុងខែសីហា ឆ្នាំ 2016 ហើយចាប់តាំងពីពេលនោះមកបានទាក់ទាញទូទាំងពិភពលោក ជាមួយនឹងសំលេងពិសេសរបស់នាង ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

បើយើងរំលឹកមកនៅសម្ថភាពរបស់ Jisoo វិញនោះ នាង​បាន​ចូល​រួម​សម្ដែង​ជា​តួ Eun Yeong-ro ដែល​ជា​តួឯក​ស្រី​ក្នុង​រឿង​ភាគ​រឿង “Snowdrop” របស់ JTBC ក្នុង​ឆ្នាំ ២០២១។

នៅក្នុងខែមីនា នាងបានចេញបទចម្រៀងទោលដំបូងរបស់នាង “Me” ដែលភ្លាមៗនោះបានឡើងដល់កំពូលតារាងតន្ត្រីផ្សេងៗ និងកម្មវិធីតន្ត្រីតាមទូរទស្សន៍។

យ៉ាងណាមិញ ចំនែកឯ Ahn Bo-hyun ក៏ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ផងដែរ លោក Ahn Bo-hyun ត្រូវបានគេស្គាល់ថា ជាតារាសម្តែងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់ក្នុងនាមជាតារាម៉ូ កាលពីនៅក្នុងឆ្នាំ 2007 មកម្ល៉េះ ។ បន្ទាប់មកលោក ក៏បានបង្ហាញខ្លួននៅក្នុងរឿងជាច្រើនដូចជា “Itaewon Class” (2020), “Yumi’s Cells” (2021) និង “Military Prosecutor Doberman” ( ២០២២)។ ហើយនាពេលថ្មីៗ​នេះ ​លោក​បាន​សម្តែង​ក្នុង​រឿង​មនោសញ្ចេតនា​បែប​កំប្លែង​របស់​ទូរទស្សន៍ tvN ដែលមាន​ចំណងជើង​ថា See You in My 19th Life ។

ការវះកាត់របស់លោក ថាក់ស៊ីន បានធ្វើឲ្យរូបលោក ពន្យាពេលការនៅក្នុងគុក

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារ បានទទួលការវះកាត់ផ្នែកឆ្អឹងកាលពីថ្ងៃច័ន្ទ គឺនៅឯមន្ទីរពេទ្យទូទៅប៉ូលីស (PGH)។ បើទោះបីជាការរាយការណ៍អំពីស្ថានភាពរបស់លោកនៅតែមានភាពមិនច្បាស់ក៏ដោយនោះ តែក្រុមគ្រូពេទ្យបាននិយាយថា លោក ថាក់ស៊ីន ត្រូវបន្តការស្នាក់នៅក្រៅគុក រហូតដល់គាត់បានជាសះស្បើយសិន នេះបើយោងតាមនាយកដ្ឋានកែតម្រូវ ដែលត្រូវបានចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣។

លោក Sahakarn Petnarin អនុលេខាអចិន្ត្រៃយ៍ទទួលបន្ទុកផ្នែកយុត្តិធម៌ និងជាអគ្គនាយកស្តីទីនៃនាយកដ្ឋាន បាននិយាយកាលពីថ្ងៃអង្គារថា ពន្ធនាគារបាងកក (BRP) បានជូនដំណឹងដល់នាយកដ្ឋានរបស់លោក អំពីស្ថានភាពរបស់លោក ថាក់ស៊ីន រួចរាល់។

បើយោងតាម របាយការណ៍ដែលបានដកស្រង់ចេញពីលិខិតជូនដំណឹង ទៅកាន់ BRP នោះ អគ្គនាយកដ្ឋានស្តីទីរូបនេះបាននិយាយថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (ដែលមហាលជនទូទៅដឹងថា ជាមេដឹកនាំពីក្រោយនៃគណបក្សភឿថៃ) បានទទួលការវះកាត់នៅព្រឹកថ្ងៃច័ន្ទ វេលាម៉ោង 9 ព្រឹក ហើយក្រោយមកគាតក៏ត្រូវបានផ្ទេរទៅអង្គភាពថែទាំសរសៃប្រសាទ (NICU) របស់មន្ទីរពេទ្យ ដើម្បីសង្គ្រោះនៅម៉ោង 2 រសៀល។

ក្នុងនោះខាងនាយកដ្ឋានបានណែនាំ នាយករបស់ពន្ធធនាគារបាងកក(BRP) ថា ឱ្យទៅមើល NICU ដើម្បីធានាថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងលំដាប់ដែលបានរៀបរាប់ក្នុងលិខិត។

លោក Sahakarn បាននិយាយថា ស្ថានភាពក្រោយការវះកាត់របស់លោកថាក់ស៊ីន គឺនៅតែស្ថិតក្រោមការវាយតម្លៃ ហើយរឿងនេះនឹងមិនអាចកំណត់រយៈពេលនៃការស្នាក់នៅក្នុងមន្ទីរពេទ្យបានឡើយ។

បើយោងតាម កំណត់ត្រារបស់គ្រូពេទ្យ បានបង្ហាញថាអតីតនាយករដ្ឋមន្ត្រីវ័យ 74 ឆ្នាំ រូបនេះ បានទទួលរងនូវជំងឺជាច្រើនដែលទាក់ទងនឹងអាយុជីវិតរបស់គាត់លឿន ប្រសិនបើគ្មានការថែរទាំបានត្រឹមត្រូវនោះ។

លោក Sahakarn បាននិយាយបន្តទៀតថា ខណៈពេលដែលការវះកាត់ត្រូវបានចាត់ទុកថាចាំបាច់ និងបន្ទាន់ ប៉ុន្តែប្រសិនបើលោក ថាក់ស៊ីន បានជាសះស្បើយពេញលេញនោះ គាត់នឹងត្រូវបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពរបស់ពន្ធនាគារ។

ដោយលោក Sahakarn ​បាន​ទទូច​ថា លោក ថាក់ស៊ីន មិន​ទទួល​បាន​ការ​អនុគ្រោះ​អ្វីនោះទេ ព្រោះវាជាជំងឺដែលតម្រូវឲ្យគាត់ត្រូវតែទទួលការថែរទាំពីក្រុមគ្រូពេទ្យ។

បើទោះជាយ៉ាងណាក៏ដោយ ដំណឹង​នៃ​ការ​វះកាត់​របស់​លោក ថាក់ស៊ីន ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ គឺស្របពេលដែលមហាលជនកំពុងតែ​មាន​ការ​សង្ស័យ​អំពី​ស្ថានភា​របស់​លោក។ ព្រោះថា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យពី BRP កាលពីថ្ងៃទី 22 ខែសីហា បន្ទាប់ពីត្រលប់មកពីនិរទេសខ្លួនឯងអស់រយៈពេល 15 ឆ្នាំ។

ខាងនាយកដ្ឋានបាននិយាយថា លោកថាក់ស៊ីន មិនមែនជាអ្នកទោសតែម្នាក់គត់ ដែលត្រូវបានអនុញ្ញាតឱ្យទទួលការព្យាបាលនៅខាងក្រៅពន្ធនាគារ ដែលមានរយៈពេលជាយូរតែឯងនោះទេ។

ខាងនាយកដ្ឋានសូមរំលឹកថា បើគិតចាប់តាំងពីថ្ងៃទី 1 ខែតុលាឆ្នាំមុន មានអ្នកទោសចំនួន 149 នាក់បានទទួលការព្យាបាលនៅខាងក្រៅពន្ធនាគារដូចគ្នា។ បើយោងតាមទិន្នន័យដែលបានចងក្រង បានឲ្យដឹងថា ក្នុងចំណោមអ្នកទោសខាងលើនេះ គឺមានអ្នកទោសចំនួន 115 នាក់ បានស្ថិតនៅខាងក្រៅពន្ធធនាគារអស់រយៈពេលជាង 30 ថ្ងៃ ហើយ ៣០នាក់ផ្សេងទៀតបានស្នាក់នៅខាងក្រៅច្រើនជាង 60 ថ្ងៃ និង 4 នាក់ទៀត គឺនៅខាងក្រៅអស់រយៈពេលជាង 120 ថ្ងៃ។

ទន្ទឹមនឹងនេះ បើយើងនិយាយពីសកម្មជននយោបាយម្នាក់គឺលោក Srisuwan Janya បានដាក់ញត្តិទៅក្រុមប្រឹក្សាវេជ្ជសាស្ត្រថៃ (MCT) ដើម្បីស៊ើបអង្កេតថា តើវេជ្ជបណ្ឌិតនៅ PGH ត្រូវបានចោទប្រកាន់ថាបានជួយលោកថាក់ស៊ីន ដើម្បីក្លែងបន្លំជំងឺរបស់គាត់ និងដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការស្នាក់នៅក្រៅពន្ធនាគារ។

គួរបញ្ជាក់ថា អ្នកដាក់ញត្តិសៀរៀលបានជំរុញឱ្យ MCT រកមើលថា តើគំនិតវេជ្ជសាស្រ្តអំពីលក្ខខណ្ឌរបស់លោកថាក់ស៊ីន ត្រូវនឹងស្តង់ដារវិជ្ជាជីវៈដែរឬយ៉ាងណា? ដោយលោកបានសង្កត់ធ្ងន់លើភាពធ្ងន់ធ្ងរនៃបញ្ហានេះ និងការខូចខាតដែលអាចកើតមានចំពោះប្រព័ន្ធតុលាការរបស់ប្រទេសថៃដែរឬទេ។

ជាការឆ្លើយតបទៅនឹងសំណួរជុំវិញរូបថតដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញពីលោកថាក់ស៊ីននៅលើក្រឡឹងសម្រាប់ការស្កែន លោក Srisuwan បានលើកឡើងពីការព្រួយបារម្ភអំពីការសម្រេចចិត្តរបស់បុគ្គលិកពេទ្យក្នុងអំឡុងពេលផ្ទេរ ការអវត្តមាននៃដំណក់ទឹក IV និងការប្រើប្រាស់ក្រមួនទូទៅជំនួសឱ្យ កាន់តែទំនើប ប្រសិនបើ លោក ថាក់ស៊ីន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ចំនែកឯនាយក​រដ្ឋមន្ត្រីថ្មីរបស់យើង លោក ស្រេតថា ថាវីស៊ីន ​បាន​បញ្ជាក់​ពី​ការ​វះ​កាត់​និង​ការ​ដាក់​លោក​ថាក់ស៊ីន​នៅ​ក្នុង​បន្ទប់​មើល​ថែ​ដែល​ពឹងផ្អែក​ខ្លាំង។ បើទោះ​ជា​យ៉ាង​ណា លោក​មិន​ប្រាកដ​ថា ​តើ​លោក ថាក់ស៊ីន ត្រូវ​បាន​គេ​ឲ្យ​ចេញ​ពី ICU ឬ​យ៉ាង​ណា​នោះ​ទេ។

លោក ស្រេត ថា បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ថា ការ​វះកាត់​នេះគឺមានជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោះ​ដៃ​របស់​លោក ថាក់ស៊ីន ជា​បួន​ផ្នែកថែមទៀតផង។

scroll to top