ប្រទេសដែលមានជាងគេនៅអាស៊ី 2024

អាស៊ី គឺជាទ្វីបធំជាងគេបំផុតក្នុងចំណោមទ្វីបទាំងប្រាំពីរ ហើយវាក៏ជាទ្វីបមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ជាមួយនឹងដីដ៏មានជីជាតិ ព្រមទាំងជាទ្វីដែលសម្បូរទៅដោយកេរ្តិ៍ដំណែលនិងបេតិកភណ្ឌវប្បធម៌ចម្រុះជាច្រើនទៀតដែលមិនអាចកាត់ថ្លៃបាន។

តើលោកអ្នកមានដឹងទេថា នៅក្នុងទ្វីបអាស៊ីរបស់យើង ប្រទេសមួយណាដែលជាមហាលអំណាចសេដ្ឋកិច្ចធំជាងគេបំផុតនោះ?

ជាការពិតណាស់ ចំពោះចម្លើយវាអាចនិងមានមនុស្សមួយចំនួននៅភ័ណច្រឡំនៅឡើយ ប៉ុន្តែប្រសិនបើយើងសួរថា តើប្រទេសណាមួយដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងពិភពលោកវិញនោះ ប្រាកដណាស់មនុស្សស្ទើរតែជិត ៩០ % អាចដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក។

ដំបូងឡើយ កាលពីមុនឆ្នាំ២០១០ ប្រទេសដែលជាមហាលអំណាចសេដ្ឋកិច្ចធំជាងគេទី២នៅក្នុងពិភពលោក ក៏ដូចជាប្រទេសដែលមានជាងគេបំផុតនៅក្នុងទ្វីបអាស៊ី វាគឺជាប្រទេសជប៉ុន។ ក្នុងរយៈពេលជាងសាមសិបវាពិតជាយូគួរសម ដែលជប៉ុនបានគ្រងដំណែងមួយនេះច្រើនជាងបីទស្សវត្តនន៍ ប៉ុន្តែអ្វីៗគឺសុទ្ធសឹងតែមានការផ្លាស់ប្តូរ។ នៅក្នុង ឆ្នាំ 2010 វាគឺជាឆ្នាំមួយដែលប្រទេសចិនបានស្តារមុខមាត់របស់ខ្លួនឡើងវិញ ក្នុងកំឡុងពេលនោះផងដែរចិនគឺកំពុងតែស្ថិតនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីចិនលោក Hu Jintao ។

ប្រទេសចិនបានវ៉ាដាច់ប្រទេសជប៉ុន ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ។ ប្រទេសចិនបានព្យាយាមបង្កើនផលិតផលក្នុងស្រុកសរុបធ្វេដង ជាពិសេសគឺជំរុញរាល់ការនាំចេញទៅកាន់ពិភពលោក រហូតដល់ប្រទេសមួយនេះ មានមហិចតាមួយទៀតថា ខ្លួននឹងក្លាយទៅជាប្រទេសមហាលអំណាចសេដ្ឋកិច្ចនៅក្នុងពិភពលោកថែមទៀតផង។

សូចនាករសេដ្ឋកិច្ចដែលប្រើជាទូទៅបំផុតនោះវាគឺជា GDP ហើយផលិតផលក្នុងស្រុកសរុបមួយនេះហើយវាជាកំណត់សម្គាល់យ៉ាងសំខាន់សម្រាប់មនុស្សម្នាក់ និងមួយវិញទៀតគឺជាប្រាក់ចំណូលជាតិសរុប (GNI) អ្វីទាំងអស់នេះហើយ គឺគេបានយកវាទៅកំណត់លើទ្រព្យសម្បត្តិរបស់ប្រទេសនោះ។

តើហេតុអ្វីបានជាគេដឹងថា ប្រទេសដែលមានជាងគេបំផុតនៅអាស៊ីនោះជាប្រទេសចិន?

ប្រទេសចិន បានឈរនៅលើកំពូលតារាងជាមួយនឹងផលិតផលក្នុងស្រុកសរុបប្រមាណ $ 24.27 ពាន់ពាន់លានដុល្លារ ដែលត្រូវបានវាស់វែងជារូបិយប័ណ្ណអន្តរជាតិ Purchasing Power Parity (PPP) ។ ប្រទេសចិនគឺមានឧស្សាហកម្ម និងសំណង់យ៉ាងតិចក៏ជិតពាក់កណ្តាលនៃ GDP សរុបរបស់ប្រទេសចិនដែរ។ ចិនគឺមានឧស្សាហកម្មចម្បងជាច្រើនរួមមាន៖ ការជីកយករ៉ែ និងកែច្នៃរ៉ែ វាយនភ័ណ្ឌ គ្រឿងចក្រ រថយន្ត ដែក អាលុយមីញ៉ូម ធ្យូងថ្ម និងផលិតផលផ្សេងៗជាច្រើនទៀតដោយបូករួមទាំងវិស័យកសិកម្មផងដែរ។ ប្រទេសចិនគឺជាប្រទេសដែលមានផលិតកសិកម្មធំជាងគេបំផុតនៅលើពិភពលោក ព្រោះចិនមានកសិករសរុបប្រហែលជា ៣០០ លាននាក់ឯណោះ។

តើអ្នកមានចម្ងល់ទេថា ហេតុអ្វីបានជាចំណាត់ថ្នាក់លេខមួយនៅក្នុងទ្វីបអាស៊ី បែជាមិនមែនជាប្រទេសដែលមានប្រជាជនច្រើនច្រើនជាងគេនៅក្នុងពិភពលោក?

ឥណ្ឌាបានវ៉ាដាច់ប្រទេសចិន ក្នុងនាមជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោក ដែលមានជាង 1.43 ពាន់លាននាក់ ខណៈដែលប្រទេសចិនទទួលបាននាមជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីរនៅលើពិភពលោកវិញម្តង ដោយមានប្រជាជនសរុបមិនលើសពី 1.4 ពាន់លាននាក់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ប្រទេស ឥណ្ឌា អាចឈរត្រឹមជាប្រទេសមួយដែលមានជាងគេទីពីរនៅអាស៊ីផងដែរ។

សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានពឹងផ្អែកទៅលើឧស្សាហកម្មសេវាកម្ម ប្រមាណជា(55.6% នៃផលិតផលក្នុងស្រុកសរុប) និងមានអាជីវកម្មឧស្សាហកម្មប្រមាណ (26.3%) និងផលិតផលកសិកម្ម (18.1% នៃផលិតផលក្នុងស្រុកសរុប) ។ រាល់​ផលិត​ដំណាំ​ធំៗ​ដែលឈានមុខគេរបស់ប្រទេសមួយនេះ យើងសង្កេតឃើញថា ក្នុងនោះរួម​មាន ស្រូវ ស្រូវសាលី កប្បាស តែ អំពៅ និង​ដំឡូងមីជាដើម។

តែបើទោះជាយ៉ាងណាក៏ដោយ បើយោងទៅតាមការសិក្សាពីជំនាញរបស់ worldpopulationreview បានឲ្យដឹងថា ចំនេះដឹងរបស់ប្រជាជនរបស់ប្រទេសឥណ្ឌាគឺនៅមានកម្រឹត ការស្រាវជ្រាវបានបង្ហាញទៀតថា ប្រជាជនឥណ្ឌាជាច្រើនគឺនៅតែតស៊ូជាមួយនឹងភាពក្រីក្រ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល កំពុងតែស្ថិតនៅក្នុងផ្នែកមួយនៃ ការរីកលូតលាស់ដែលលឿនបំផុតនៅក្នុងពិភពលោកក៏ដោយ ។

យ៉ាងណាមិញ ប្រសិនបើយើងក្រឡែកទៅមើលប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងទ្វីបអាស៊ីនៅពេលនេះ វាគឺជាប្រទេសជប៉ុន។

​ជប៉ុនគឺជាប្រទេសដែល​មានផលិតផលក្នុងស្រុកសរុបប្រមាណ​ជាង ៥,៣​ពាន់​ពាន់​លាន​ដុល្លារ។ ភាពខ្លាំងរបស់ប្រទេសជប៉ុន គឺបានពឹងផ្អែកខ្លាំងទៅលើវិស័យបច្ចេកវិទ្យាដែលមានការអភិវឌ្ឍន៍ខ្ពស់ រហូតដល់អាចជួយឱ្យប្រទេសរបស់ខ្លួន បានជាប់ចំណាត់ថ្នាក់ជា ប្រទេសដែលមានភាពច្នៃប្រឌិតខ្លាំងជាងគេបំផុត នៅលើពិភពលោកទាំងមូលថែមទៀតផង។

ផ្ទុយទៅវិញបច្ចុប្បន្នចំនួននៃប្រជាជនរបស់ប្រទេសជប៉ុនកំពុងតែមានការធ្លាក់ចុះ ហើយជាពិសេសនោះរាល់ធនធានរបស់ខ្លួននាពេលនេះ គឺពួកគេក៏មានវ័យកាន់តែចាស់ដូចគ្នាដែរ។ បញ្ហាទាំងអស់នេះ វាបានបង្កើតជាការព្រួយបារម្មណ៍យ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាល ព្រោះថា វានិងធ្វើឲ្យជប៉ុនប្រឈមមុខនិងបញ្ហាធនធានមនុស្សនាពេលអនាគត។

Apple បានប្រកាសសូមទោសចំពោះការផ្សាយពាណិជ្ជកម្មអំពីមុខងាររបស់ iPad Pro

ក្រុមហ៊ុន Apple បានប្រកាសសូមទោសជាសាធារណៈ ព្រមទាំងបានសារភាពថា ខ្លួន “ពិតជាសូមការអធ្យាស្រ័យពីអតិថិជន ជាពិសេសគឺការខកខាន” ជាមួយនឹងការផ្សាយពាណិជ្ជកម្ម iPad Pro សេរីថ្មីចុងក្រោយរបស់ខ្លួនដែលត្រូវបានលោក Tim Cook លុបចោលពីប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ។

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ០៩ ខែឧសភា បានឲ្យដឹងថា ការផ្សាយពាណិជ្ជកម្មមួយដែលលត្រូវបានគេយកទៅបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអង្គារ ដែលជាការអនុញ្ញាតដោយនាយកប្រតិបត្តិក្រុមហ៊ុន Apple គឺលោក Tim Cook នោះ វាក៏ត្រូវបានរងនូវការឆ្លើយតបនឹងប្រតិកម្មជាច្រើនពីអ្នកប្រើប្រាស់តាមរយៈអ៊ីនធឺណេត ហើយពួកគេទាំងនោះបានបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេថា ការផ្សាយពាណិជ្ជកម្មមួយនោះ វាគឺជាការបំផ្លាញនៅគំនិតច្នៃប្រឌិត និងអ្វីដែលជាសិល្បៈរបស់មនុស្សទៅវិញទេ។

ការច្នៃប្រឌិតគឺស្ថិតនៅក្នុង DNA របស់យើង តែចំពោះផ្នត់គំនិតរបស់ Apple វាមានសារៈសំខាន់ ដែលធ្វើឲ្យយើងមិនគួរឱ្យជឿផងដែរ។ ភាពខ្លាំងរបស់មនុស្សគឺស្ថិតទៅលើការច្នៃប្រឌិត និងការរចនាអ្វីមួយឲ្យកាន់តែល្អជាងមនុន។ យ៉ាងណាមិញ អ្វីទាំងអស់នេះវាក៏ជាគោលដៅរបស់ក្រុមហ៊ុន Apple ដូចគ្នា នាយកប្រតិបត្តិរបស់ Apple គឺតែងតែចង់ឲ្យអ្នកប្រើប្រាស់របស់ខ្លួនអាចទទួលបាននូវអ្វីដែលពួកគេចង់បាន និងត្រូវការជានិច្ច ហើយការផ្តល់ជូនទាំងនោះវាត្រូវបានផ្តល់ជូនទៅកាន់ពិភពលោកបាន គឺតាមរយៈ iPad” Myhren ។

ការផ្សាយពាណិជ្ជកម្មអំពី iPad Pro សេរីថ្មី វាគឺជាការដាក់បង្ហាញនូវនិមិត្តសញ្ញានៃភាពច្នៃប្រឌិតរបស់មនុស្សទូទៅ ព្រោះវាគឺជាឧទាហរណ៍ដែលមានសមត្ថភាពឲ្យក្លាយទៅជាឧបករណ៍តន្ត្រី ជាកំប៉ុងថ្នាំលាប ឬក៏ក្លាយទៅជាជាហ្គេមវីដេអូហ្គេមសម័យទសវត្សរ៍ឆ្នាំ 80ក៏បានដែរ ព្រោះមុខងារទាំងនោះវាមាននៅក្នុង iPad Pro ថ្មីរបស់ Apple ។

 iPad Pro ថ្មី វាជាផលិតផលមួយស្តើងបំផុត ដែលក្រុមហ៊ុន Apple មិនធ្លាប់បានបង្កើតឡើង អមជាមួនឹងអេក្រង់កម្រិតខ្ពស់បំផុតដែលយើងមិនធ្លាប់ផលិត ហើយវាក៏មានថាមពលដ៏អស្ចារ្យដែលគេធ្វើឡើងងដោយបន្ទះឈីប M4 ថែមទៀតផង។

តែបើទោះជាយ៉ាងនេះក្តី ភាពស្រមើស្រមៃរបស់ លោក Tim Cook ដែលបានសរសេរនៅក្នុងការបង្ហោះនៅលើ X អមជាមួយវីដេអូ វាបែរជារងនូវការរិៈគន់ពីអ្នកប្រើប្រាស់ទៅវិញ។ មានអតិថិជនជាច្រើន បានបញ្ចេញមតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថា AI ដែលល្អហួសហេតុពេកវាអាចនឹងចូលទៅ​ជំនួសការងាររបស់មនុស្សបានយ៉ាងងាយស្រួល ជាពិសេសគឺ​កម្មករដែលប្រើជំនាញ។

ក្រុមហ៊ុននាវាទេសចរណ៍ Royal Caribbean ប្រកាសជ្រើសរើសបុគ្គលិករាប់ពាន់នាក់ ដើម្បីបំពេញតម្រូវការ

ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមរយៈការជិៈកប៉ាល់ដែលធំជាងគេនៅក្នុងពិភពលោក ដែលមានមូលដ្ឋាននៅក្នុងប្រទេសន័រវេស វាគឺមានឈ្មោះថា Royal Caribbean។ បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០៨ ខែឧសភា បានឲ្យដឹងថា ដោយសារតែកំណើននៃភ្ញៀវទេសចរណ៍ចេះតែកើនឡើងជារៀងរាល់ថ្ងៃ ក្រុមហ៊ុនក៏បានសម្រេចចិត្តជ្រើសរើសឲ្យចូលបម្រើការនៅតាមកប៉ាល់ជាច្រើនពាន់នាក់។

គួរបញ្ជាក់ថា ចាប់តាំងពីចំនួនអ្នកជិះទូកកម្សាន្តបានឈានដល់កំណត់ត្រាមួយនៅឆ្នាំ 2023 ការធ្វើដំណើរតាមកប៉ាល់វាបានក្លាយទៅជាការទេសចរណ៍មួយដែលល្អបំផុត សម្រាប់អ្នកដែលស្រលាញ់និងចូលចិត្តការធ្វើដំណើរតាមផ្លូវទឹក។ ម្យ៉ាងទៀត បើទោះបីជាកម្លាំងការងារតាមសមុទ្ររបស់ Royal Caribbean នៅចុងឆ្នាំ 2023 មានបុគ្គលិកសរុបប្រហែល 88,700 នាក់ក៏ពិតមែន តែវាក៏នៅតែមិនអាចបំពេញនូវតម្រូវដែលចេះតែមានការកើនឡើងនោះដែរ។

បើយោងតាមរយៈការរៀបរាប់ពីក្រុមប្រឹក្សាទេសចរណ៍ និងប្រតិបត្តិករកំពង់ផែដែលមកពីជុំវិញពិភពលោកបាននិយាយថា ក្រុមហ៊ុន Royal Caribbean កំពុងស្វែងរកការជួល ដោយពួកគេបានប្រកាសថា ខ្លួនគឺត្រូវការកម្មករនៅទូទាំងពិភពលោក ក្នុងចំនួនច្រើនជាង10,000 នាក់ទៅទៀត។

អ្នក​នាំពាក្យ​ម្នាក់​បាន​និយាយប្រាប់រ៉យទ័រ​ថា​៖ «​យុទ្ធសាស្ត្រ​ជ្រើសរើស​បុគ្គលិក​ គឺយើងធ្វើ​តាម​យុទ្ធសាស្ត្រ​អាជីវកម្ម​នៃ​កំណើន​សមត្ថភាព​កម្រិត​មធ្យមតែប៉ុណ្ណោះ​។ ពួកគេបានបន្ថែមថា ក្រុមហ៊ុនគ្រោងនឹងជួលកម្មករជាង 10,000 នាក់នៅឆ្នាំ 2024 ខណៈដែលយើងនឹងនាំយកនូវនាវាថ្មីប្រហែលជា 3 គ្រឿង បន្ថែមទៀត។

ក្រុមហ៊ុន Royal Caribbean គឺជាក្រុមហ៊ុនទេសចរណ៍មួយ ដែលបានជួយមនុស្សរាប់ម៉ឺននាក់ទូទាំងពិភពលោកឲ្យមានការងារធ្វើ ជាមួយនឹងប្រាក់ចំណូលយ៉ាងសមរម្យ ហើយវាក៏ជាការងារដែលទទួលបានទាំងប្រាក់ខែ និងការធ្វើដំណើរកំសាន្តថែមទៀតផង។

នាយកប្រតិបត្តិថ្មីរបស់ Apple បន្ទាប់ពីលោក  Tim Cook គឺជានរណា?

តើក្រុមហ៊ុន Apple មានរឿងអ្វីខ្លះបានកើតឡើង ខណៈដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះគ្រោងនឹងឈានចូលវ័យ 64 ឆ្នាំ សោះ បែរជាមានពាក្យចចាមរ៉ាមជាច្រើនបានលេចឮថា បន្តិចទៀតនិងមានអ្នកផ្សេងចូលមកជំនួសតំណែងរបស់លោក Tim Cook ជាមិនខាន។

យោងតាមរបាយការណ៍របស់ Bloomberg នាពេលថ្មីៗនេះបានឲ្យដឹងថា បច្ចុប្បន្នគឺបេក្ខជនម្នាក់ ដែលទំនងជានឹងចូលកាន់តំណែងជំនួសបុរសវ័យចំណាស់ខាងលើនាពេលខាងមុខនេះ។ បេក្ខជនរូបនោះ គាត់គឺជាអ្នកមនុស្សម្នាក់ ដែលមានភាពស្មោះត្រង់ ហើយជាក់ស្តែងគាត់ក៏ជាប្រធានផ្នែកវិស្វកម្មផ្នែកជំនាញជាយូយាណាស់មកហើយ លោកមានឈ្មោះថា John Ternus ។

សារព័ត៌មាន Bloomberg បានរាយការណ៍បន្តទៀតថា លោក John Ternus គាត់ត្រូវបានគេស្គាល់ថា លោកគឺជាអ្នកដឹកនាំខាងផ្នែក Apple iPad, AirPods និងស៊េរី iPhone ចុងក្រោយបង្អស់ថែមទៀតផង។ លោក Ternus គឺជាបុរសម្នាក់ដែលធ្លោខ្លាំងជាងគេក្នុងចំណោមបេក្ខជនទាំងអស់ ដែលបានឈរឈ្មោះធ្វើជាប្រធានប្រតិបត្តិ។ យ៉ាងណាមិញ បើយោងតាមការរៀបរាប់តាមរយៈលោក Jeff Williams ដែលជា(COO)របស់ក្រុមហ៊ុន Aplle ផ្ទាល់តែម្តងបាននិយាយប្រាប់ក្រុមការងាររបស់ Bloomberg ថា  លោក Tim Cook គាត់គឺជាមនុស្សម្នាក់ដែលមានខ្នងបង្អែកក្រាស់ជ្រុល ហេតុដូច្នេះហើយទើបធ្វើឲ្យលោក អាចទទួលបានតំណែងជានាយកប្រតិបត្តិបន្ទាប់ពីស្ថាបនិក Steve Jobs កាលក្នុងឆ្នាំ 2011។

តែបើទោះជាយ៉ាងនេះក្តី បើយោងតាមរបាយការណ៍របស់ Bloomberg ដែលប្រមូលបាន វាអាចធ្វើឲ្យយើងអាចធ្វើកំណត់សម្គាល់ថា ការផ្លាស់ប្តូរមេដឹកនាំវាមិនមែនជារឿងដែល “ចេះតែអាចទៅរួចនោះទេ” ផ្ទុយទៅវិញ ដំបូងឡើយ លោក Steve Jobs មិនបានធ្វើការផ្ទេរតំណែងទៅឲ្យលោក Tim Cook ដោយងាយស្រួលនោះដែរ។ មានរបាយការជាច្រើនបានបង្ហាញថា លោក Steve Jobs បានសម្រេចចិត្តជ្រើសរើសអ្នកស្នងតំណែងពីលោក ក៏ព្រោះតែគោលគំនិត និងឆន្ទៈរបស់លោក គឺវាដូចគ្នាទៅនឹងលោក Tim Cook ដូច្នោះដែរ។

ប្រភពដដែលនោះបាននិយាយទៀតថា ការបន្តវេនរបស់លោក Tim Cook គឺត្រូវបានលោក Job កំណត់ទៀតថា មេដឹកនាំក្រុមហ៊ុនមួយនេះគឺត្រូវកាន់តំណែងយ៉ាងហោចណាស់បីឆ្នាំ។

 ឥឡូវនេះ អ្វីដែលក្រុមការងាររបស់ Bloomberg មានចម្ងល់នោះ តើ លោកJohn Ternus ជានរណាឲ្យប្រាកដ?

  តើលោក មានលក្ខណៈសម្បតិ្តយ៉ាងណាខ្លះ ទើបធ្វើឲ្យលោកទទួលនូវការគាំទ្រពីសមាជិកក្រុមហ៊ុន បានច្រើនយ៉ាងនេះ?

តែប្រសិនបើយើងយោងទៅតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple ដោយផ្ទាល់តែម្តង បានបង្ហាញថា លោក Ternus គឺជាអនុប្រធានជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុនផ្នែកវិស្វកម្មផ្នែករឹង។ គាត់គឺជាអ្នកគ្រប់គ្រងរាល់កិច្ចខិតខំប្រឹងប្រែងផ្នែកវិស្វកម្មផ្នែករឹងទាំងមូល តួរយ៉ាងដូចជាផលិតផលសម្រាប់ប្រើជាមួយនឹង iPhone, iPad, Mac, AirPods និងផលិតផលផ្សេងៗជាច្រើនទៀត។

លោក Ternus គាត់បានចូលរួមជាមួយក្រុមរចនាផលិតផលរបស់ Apple កាលពីក្នុងឆ្នាំ 2001 ហើយបន្ទាប់មកលោកក៏បានកាន់តំណែងជាអនុប្រធានផ្នែកវិស្វកម្មផ្នែករឹងក្នុងឆ្នាំ 2013។ ក្នុងអំឡុងពេលរបស់គាត់នៅ Apple លោក Ternus បានគ្រប់គ្រងផ្នែកវិស្វកម្មនៃផលិតផលដូចជា iPad គ្រប់ជំនាន់ និងស៊េរី iPhone ចុងក្រោយបង្អស់ បូករួមទាំង AirPods ផងដែរ។ គេហទំព័របានបន្ថែមទៀតថា លោក John Ternus គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំដើម្បីការផ្លាស់ប្តូររបស់ Mac ទៅ Apple silicon ។

គួរបញ្ជាក់ថា មុនពេលដែលលោក John Ternus គាត់បានចូលកាន់តំណែងនៅក្នុងក្រុមហ៊ុន Apple លោក Ternus ត្រូវបានគេដាក់ឲ្យលោកទៅបម្រើការជាមួយនឹងមុខងាជាវិស្វករមេកានិកនៅ Virtual Research Systems ជាមុនសិន រហូតដល់គាត់បានទទួលបរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិកពីសាកលវិទ្យាល័យ Pennsylvania ទើបខាងក្រុមហ៊ុនព្រមទទួលស្គាល់នៅសមត្ថភាពរបស់លោក។

ហេតុអ្វីបានជា លោក John Ternus មានភាពលេចធ្លោជាងបេក្ខជនផ្សេងទៀត?

នៅក្នុងរបាយការណ៍របស់ Bloomberg បានកត់សម្គាល់ថា ការផ្លាស់ប្តូរភ្លាមៗអាចឃើញថា លោក John Ternus ពិតជាអាចជំនួសលោក Tim Cook យ៉ាងពិតប្រាកដ។

ការដកស្រង់ជាច្រើន គឺមានប្រភពមួយដែលមិនបញ្ចេញឈ្មោះបាននិយាយថា រយៈពេលវែងរបស់ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Apple គឺមិនឲ្យលើសពីមួយទសវត្សរ៍នោះឡើយ វាហាក់ស្រដៀងទៅនឹងការកាន់កាប់មុខតំណែងរបស់លោក Jobs និង លោក Cook ដែលបានផុតកំណត់អញ្ចឹង ។

ម្យ៉ាងទៀត រាល់ក្រុមប្រឹក្សាភិបាលគឺតែងតែគិតទៅលើប្រាក់ចំណេញជាចម្បង។ ហេតុដូច្នេះហើយ វត្តមានរបស់លោក John Ternus រាល់សមាជិកប្រាកដជាមិនគិតគូរយ៉ាងល្អិតល្អន់ ហើយវាក៏មានការឯកភាពពីនាយកប្រតិបត្តិបច្ចុប្បន្នដូចគ្នា។ លោក John Ternus  គាត់គឺជាបុរសម្នាក់ដែលមានទាន់មានអាយុ ៥០ នោះទេ។ ម្ល៉ោះហើយ ការសម្លឹងមើលទៅថ្ងៃខាងមុខ បូករួមទាំងជំនាញទេពកុសល្យនិងបច្ចេកទេសរបស់លោកជាច្រើនឆ្នាំ យើងអាចនិយាយបានថា លោក John Ternus គាត់គឺជាអ្នកដែលសក្តិសមបំផុតក្នុងការបន្តតំណែងពីលោក Tim Cook។

scroll to top