ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគីបានកើនឡើងជិត 5 ពាន់លានដុល្លារ

ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសទួរគីបានកើនឡើងរហូតដល់ទៅ 10 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រសិនបើយើងគិតត្រឹមក្នុងកំឡុងពេលត្រីមាសទី 1 ឆ្នាំ 2024វិញ ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះគឺបានកើនឡើងដល់ទៅ 4.8 ពាន់លានដុល្លារឯណោះ។

ក្រុមហ៊ុនអាកាសចរណ៍ទួរគីបានកើនឡើងនៃចំនួនអ្នកដំណើរប្រមាណ 18.5 លាននាក់ ដោយយើងគិតត្រឹមពីខែមករាដល់ខែមីនា។ តួរលេខនេះផងដែរ វាត្រូវបានក្រុមការងាររបស់ AGBI បានលើកឡើងថា វាជាកំណើនធម្មតា ព្រោះរាល់ឆ្នាំ វាតែងតែកើនឡើងប្រហែល 8.4 ភាគរយ។

គួររំលឹកថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ គឺវាមិនមែនគ្រាន់តែជាការកើនឡើងនៃចំនួនអ្នកដំណើរតែមួយមុខនោះទេ។ យ៉ាងណាមិញ បើយោងតាមការរាយការណ៍ពីAGBI បានឲ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍ទួរគី គឺមានការកើនឡើង២៧ ផ្សេងទៀត ឬស្មើរនឹង៧៥០ លានដុល្លា គឺដោយសារតែសកម្មភាពពាណិជ្ជកម្មផ្នែកអេឡិចត្រូនិក។

បើទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងនិយាយតែលើប្រាក់ចំនេញសុទ្ធវិញនោះ ក្រុមហ៊ុនអាកាសចរណ៍ទួរគី គឺបានធ្លាក់ចុះប្រហែលជា 3 ភាគរយ គឺមកនៅត្រឹម 226 លានដុល្លារនៅក្នុងត្រីមាសទី 1 ធៀបនឹង 233 លានដុល្លារកាលពីឆ្នាំមុន។

          តែបើយោងតាមការរាយការណ៍កាលពីក្នុងខែមេសា ដោយក្រុមការងារBloomberg បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ទួរគី ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Rolls-Royce Holdings Plc របស់ចក្រភពអង់គ្លេសនិងក្រុមហ៊ុនផលិតយន្តហោះអ៊ឺរ៉ុប Airbus ដើម្បីផលិតគ្រឿងបន្លាស់យន្តហោះតម្លៃ 20 ពាន់លានដុល្លារក្នុងស្រុក។

          ម្យ៉ាងទៀតកាលពីខែធ្នូកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ទួរគីបានប្រកាសពីការពង្រីកកងនាវារបស់ខ្លួនដោយការទិញយន្តហោះ Airbus ជាង 200 គ្រឿងបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ទួរគីគឺជាក្រុមហ៊ុនមួយដែលបានតភ្ជាប់ទៅកាន់ 295 គោលដៅក្នុងចំណោម 130 ប្រទេស។ កងនាវារបស់ខ្លួនមានយន្តហោះចំនួន 145 គ្រឿង ដោយក្រុមហ៊ុន Airbus និង Boeing បានបែងចែក 55 ភាគរយ និង 45 ភាគរយរៀងគ្នាថែមទៀតផង។

តម្លៃ​ធុរេននៅក្នុងប្រទេស​ចិន បាន​ធ្លាក់​ចុះ ក៏ព្រោះតែ​វៀតណាម ផ្តល់តម្លៃ​ផ្គត់ផ្គង់មួយដែលល្អជាង​ ថៃ

តាមរយៈទីក្រុងប៉េកាំងៈ នៅក្នុងទីផ្សាកំពូលយ៉ាងធំរបស់ពិភពលោក ដែលពោពេញទៅដោយការលក់ផ្លែឈើមានរសជាតិផ្អែមឆ្ងាញ់  តួរយ៉ាងដូចជាផ្លែទុរេននោះ ឥឡូវនេះវាបានក្លាយទៅជាប្រធានបទយ៉ាងក្តៅគគុករវាងប្រទេសថៃ និងវៀតណាមទៅវិញ។

ការប្រកួតប្រជែងដើម្បីទទួលបាននូវចំណែកធំនៃទីផ្សារ ដែលហាក់ដូចជាគ្មានកោះគ្មានត្រើយរបស់ប្រទេសចិនវាក៏បានធ្វើឱ្យប្រទេសថៃ និងវៀតណាមបានប្រឆាំងនឹងគ្នាទៅវិញទៅមកមិនឈប់ឈរ។ តំរូវការផ្លែឈើ ដែលជាអាហារឆ្ងាញ់និងពេញនិយម វាត្រូវបានជនជាតិចិនជាច្រើនយកវាទៅធ្វើជាកាដូសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍នោះ នាពេលនេះវាបានកើនឡើងរហូតជាប់ជាទំនៀមទម្លាប់នៅក្នុងប្រទេសចិនទៅហើយ តែដោយសារតែដំណាំក្នុងស្រុកនៃប្រទេសមួយនេះនៅមានទំហំតូច ទើបប្រទេសមួយនេះបានប្រកាសឲ្យមានការនាំចូល។

កាលពីដើមខែមេសា តួរលេខនៃការនាំចេញទុរេនរបស់ថៃទៅកាន់ប្រទេសចិនគឺបានថយចុះយ៉ាងគំហក មិនថាទាំងទំហំនៃទំនិញឬ តម្លៃនោះទេ។ បើយោងតាមរដ្ឋបាលគយរបស់ប្រទេសចិនបានឲ្យដឹងថា រឿងរ៉ាវទាំងអស់នោះវាអាចទាក់ទងនិងតម្លៃជាពិសេស។ ប្រភពមួយនេះបានឲ្យដឹងទៀតថា ជាធម្មតា ថៃបានលក់ទុរេនទៅឲ្យចិន 5.80 ដុល្លារក្នុងមួយគីឡូក្រាម ហើយបន្ទាប់មកក៏មកនៅត្រឹម 5.38 ដុល្លារក្នុងមួយគីឡូក្រាម។ ផ្ទុយ​ទៅ​វិញ ទុរេន​វៀតណាមដែលនាំទៅកាន់ចិន គឺ​ក្នុង​តម្លៃ ៤,២២ ដុល្លារ​ក្នុង​មួយ​គីឡូក្រាមតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បន្ទាប់ពីរលកកំដៅដ៏សាហាវបានវាយលុកនៅក្នុងប្រទេសថៃកាលដើមខែមេសា រួចក៏បន្តរហូតដល់ខែឧសភា វាគឺជាមូលហេតុចម្បងដែលបានធ្វើឲ្យទិន្នផលទុរ៉េនរបស់មានការធ្លាក់ចុះ ហើយវាក៏ជាកក្តាចម្បងដែលធ្វើឱ្យតម្លៃទុរ៉េនរបស់ថៃខ្ពស់ជាងប្រទេសវៀតណាមដូចគ្នាដែរ។

សូមរំឮកថា ធុរេនថៃដែលបាននាំចេញទៅកាន់ប្រទេសចិនក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំ 2024 គឺបានថយចុះប្រហែលជា 49% នៃតម្លៃរបស់ពួកគេធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តែបើទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃនៅតែកាន់កាប់ចំណែកទីផ្សារផ្លែឈើរបស់ប្រទេសចិននៅក្នុងត្រីមាសទី 1 នៃឆ្នាំ 2024 បានច្រើនជាងគេដដែលពោលគឺប្រហែលជា 66%។ ប៉ុន្តែប្រសិនបើយើងយោងទៅតាមទិន្នន័យគយចិនវិញ បាននិយាយថា ការនាំចេញបន្លែផ្លែឈើរបស់ប្រទេសវៀតណាមគឺបានកើនឡើងប្រហែលជា 82% ដោយយើងគិតត្រឹមរយៈ៤ខែដំបូងនៃឆ្នាំ២០២៤។

បើយោងតាមអ្នកប្រឹក្សាថៃម្នាក់បានប្រាប់សារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងបាងកកថា ការប្រកួតប្រជែងតម្លៃរវាងវៀតណាម និងថៃ បើទោះបីជាការដើមហេតុកើតឡើងដោយសារតែការប្រែប្រួលកំដៅក៏ដោយ តែថៃក៏នៅតែមិនមែនជាដៃគូរប្រជែងរបស់វៀតណាមនោះទេ ព្រោះថាជាស្តែង ការផលិតរបស់វៀតណាម ទាំងថ្លៃកម្មករ និងការចំណាយផ្សេងៗទៀតនោះ គឺវាតិចជាងប្រទេសថៃរួចទៅហើយ។

កម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes ប្រចាំឆ្នាំ២០២៤ លើកទី 77

ទីក្រុង CANNES វាគឺជាទីក្រុងមួយដែលស្ថិតនៅលើទន្លេបារាំង ហើយវាក៏ជាឃុំមួយដែលមានទីតាំងនៅក្បែរនាយកដ្ឋានAlpes-Maritimes ដែលគេស្គាល់ថាជាទីក្រុងម្ចាស់ផ្ទះនៃមហោស្រពភាពយន្ត Cannes ប្រចាំឆ្នាំMidemនិងCannesLionsInternational Festival of Creativity។

ទីក្រុង CANNES វាត្រូវបានគេស្គាល់កាន់តែច្រើនគឺបន្ទាប់ពី ទីក្រុងមួយនេះសម្បូរទៅដោយក្រុមសមាគម អ្នកមាន និងបុគ្គលល្បីល្បាញ ម្យ៉ាងទៀតកន្លែងមួយនេះគឺបានប្រមូលផ្តុំទៅដោយសណ្ឋាគារ និងភោជនីយដ្ឋានប្រណីតៗជាច្រើន និងជាពិសេសវាគឺជាកន្លែងដែលសក្តិសមបំផុតសម្រាប់ការរៀបចំធ្វើសន្និសីទធំៗលំដាប់ពិភពលោកជាដើម។

មហោស្រពភាពយន្ត Cannes គឺគេបានប្រារព្ធឡើងរៀងរាល់ខែឧសភា ដែលជាព្រឹត្តិការណ៍សំខាន់នៅក្នុងប្រតិទិនភាពយន្តអឺរ៉ុប។ មហោស្រពភាពយន្ត Cannes គឺត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ 1946  ហើយព្រឹត្តិការណ៍នេះកាន់តែល្បីល្បាញ គឺដោយសារតែមានការប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពបំផុតគឺ Palme D’Or គឺជារង្វាន់សម្រាប់ខ្សែភាពយន្តល្អបំផុតនៅក្នុងពិភពលោក។

មហោស្រពភាពយន្តទីក្រុង Cannes គឺជានិមិត្តរូបនៃភាពល្អឥតខ្ចោះផ្នែកភាពយន្ត និងការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មភាពយន្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ មហោស្រពភាពយន្តទីក្រុង Cannes នៅតែបន្តលើកទឹកចិត្ត និងលើកទឹកចិត្តអ្នកដែលមានទេពកោសល្យថ្មីៗ ស្របពេលដែលការអបអរសាទរភាពយន្តពីអ្នកដែលបានបន្សល់ទុកនូវកំណត់ត្រាប្រវត្តិសាស្ត្រនៃវិស័យភាពយន្តរួចទៅហើយ។

យ៉ាងណាមិញ ការដើរឡើងជណ្តើរនៅឯមហោស្រពភាពយន្តទីក្រុង Cannes គឺជាព្រឹត្តិការណ៍មួយនៅក្នុងខ្លួនដែលទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់ពិភពលោក។ វត្តមានរបស់តារានៅលើកម្រាលព្រុំលុះត្រាតែពួកគេគឺជាតារាដែលលេចធ្លោបំផុតនៅក្នុងប្រទេស ហើយជាតារាដែលមានគ្រប់លក្ខខណ្ឌដែលកម្មវិធីបានកំណត់ ទើបបុគ្គលនោះ ត្រូវបានគេអញ្ជើញឲ្យចូលរួម។

ការ​អបអរ​រោងកុន និង​សិល្បៈ​នៃ​ម៉ូដ ដែល​តារា​ភាពយន្តលំដាប់ពិភពលោកនាពេលនេះ គឺពួកគេម្នាក់ៗសុទ្ធសឹងខិតខំប្រឹងប្រែងរៀងៗខ្លួនដើម្បី​ប្រកួត​ប្រជែង​គ្នា​ក្នុង​លក្ខខណ្ឌ​នៃ​ភាព​ឆើតឆាយ និង​ភាព​ស្រស់​ស្អាតរបស់ពួកគេ ពោលគឺធ្វើយ៉ាងណាដើម្បីទទួលបាននូវការចាប់អារម្មណ៍កាន់តែច្រើន។

គួររំឮកថា មហោស្រពភាពយន្តទីក្រុង Cannes ប្រចាំឆ្នាំលើកទី 77 គឺជាមហោស្រពភាពយន្តដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2024។ ក្នុងនោះគឺមានការចូលរួមដោយផលិតករភាពយន្ត និងតារាសម្តែងជនជាតិអាមេរិកគឺលោកស្រី Greta Gerwig នឹងធ្វើជាប្រធានគណៈវិនិច្ឆ័យសម្រាប់ការប្រកួតប្រជែងដ៏សំខាន់នេះ ហើយចំពោះតារាសម្តែងបារាំង Camille Cottin នឹងធ្វើជាម្ចាស់ផ្ទះក្នុងពិធីបើក និងបិទកម្មវិធីថែមទៀតផង។

Foodpanda នៅកោះតៃវ៉ាន់ បានលក់ទៅឲ្យ Uber ក្នុងតម្លៃប្រមាណ ៩៥០ លានដុល្លារ

ក្រុមហ៊ុន Uber ដែលគេស្គាល់ថាជា ក្រុមហ៊ុន ដឹកជញ្ជូនចម្រុះជាតិសាសន៍មួយដ៏ធំមួយនៅក្នុងពិភពលោក វាគឺមានមូលដ្ឋានមកពីសហរដ្ឋអាមេរិក។ កាលពីថ្ងៃ​ទី ១៤ ខែ​ឧសភា​ ក្រុមការងារ Bloomberg បានរាយការណ៍ថា Uber បានសម្រេចទិញយកក្រុម​ក្រុមហ៊ុន​ដឹក​ជញ្ជូន Foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនធំជាងគេបំផុតរបស់កោះតៃវ៉ាន់ ជាមួយនឹងតម្លៃប្រមាណ៩៥០ លាន​ដុល្លារសហរដ្ឋអាមេរិក។

បើយោងតាមការរៀបរាប់ពីអ្នកនាំពាក្យរបស់ Uber បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនយក្សរបស់អាមេរិកគឺមានបំណងចង់បញ្ចប់រាល់ប្រតិបត្តិការទាំងអស់របស់ Foodpanda ឲ្យបានមុនឆមាសទីមួយនៃឆ្នាំ 2025។

គួរបញ្ជាក់ថា Uber វាគឺជាក្រុមហ៊ុនដឹកជញ្ជូនដែលឈានមុខគេនៅក្នុងសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅសាន់ហ្វ្រាន់ស៊ីស្កូ។ បើយោងតាមសេចក្តីថ្លែងការខាងលើដដែលបានឲ្យដឹងទៀតថា កិច្ចព្រមព្រៀងទិញលក់មួយនេះ គឺវាស្ថិតនៅក្រោមការយល់ព្រមពីបទប្បញ្ញត្តិ ព្រោះថាវាគឺជាការទិញលក់អន្តរជាតិដ៏ធំបំផុត ដោយយើងអាចនិយាយបានថា វាមិនធ្លាប់កើតឡើងឡើយសម្រាប់តៃវ៉ាន់។

បើយោងតាមការរៀបរាប់ពី លោក Pierre-Dimitri Gore-Coty អនុប្រធានជាន់ខ្ពស់ផ្នែកចែកចាយនៅ Uber បាននិយាយថា “តៃវ៉ាន់គឺជាទីផ្សារប្រកួតប្រជែងដ៏ខ្លាំងក្លាមួយនៅក្នុងអាស៊ី ជាពិសេសជាងនេះទៅទៀតនោះ បច្ចុប្បន្នក្រុមហ៊ុនដឹកជញ្ជូន Foodpanda មួយនេះបានពង្រីកខ្លួនទៅក្រៅប្រទេសឥតឈប់ឈរដោយដំបូងឡើយវាមានមូលដ្ឋានតែនៅក្នុងប្រទេសសិង្ហាបុរីតែប៉ុណ្ណោះ តែបន្ទាប់មកវាក៏បានទៅដល់ប្រទេសម៉ាឡេស៊ី រួចក៏បន្តទៅភីលីពីន  ថៃ កម្ពុជា និងឡាវជាដើម។

គួររំឮកថា ក្រុមហ៊ុនដឹកជញ្ជូន Foodpanda បានសម្លឹងឃើញទ្វីបអាស៊ី ចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ដោយក្នុងនោះ ខ្លួនក៏បានជ្រៀតចូលទៅបណ្តាលប្រទេសដែលស្ថិតនៅក្នុងទ្វីបអាស៊ី មិនតិចជាង ១១ ប្រទេសនោះឡើយ។

យ៉ាងណាមិញ ដើម្បីសម្រេចបាននូវមហិចតា ក៏ដូចជាដើម្បីពង្រីកនូវសក្តានុពលរបស់ខ្លួន ពោលគឺបន្ទាប់ពីUber បានប្រកាសកាលពីឆ្នាំមុនថា ក្រុមហ៊ុនរបស់ខ្លួនគឺបានកើនឡើងប្រមាណ 17 ភាគរយ ជាមួយនឹងប្រាក់ចំណូលប្រមាណ 37.3 ពាន់លានដុល្លារអាមេរិក​។ ជាការពិតណាស់ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះមិនអាចឲ្យប្រជាប្រិយភាពនៃសេវាកម្មដឹកជញ្ជូនអាហារនៅក្នុងអាស៊ីត្រូវបានថយចុះដោយសារវត្តមានរបស់ Foodpanda នោះឡើយ។

scroll to top