តម្លៃទីផ្សាររបស់ Apple បានកើនឡើងលើសពី 3 ពាន់ពាន់លានដុល្លារជាលើកដំបូង

ថ្ងៃទី 30 ខែមិថុនា (Reuters) – តម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple Inc (AAPL.O) បានបញ្ចប់វគ្គជួញដូរលើសពី 3 ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិកជាលើកដំបូងកាលពីថ្ងៃសុក្រ ដោយបានលើកឡើងពីសញ្ញានៃការកែលម្អអតិផរណា និងការទស្សទាយមួយដែលនិយាយថា ក្រុមហ៊ុនផលិត iPhone នឹងពង្រីកខ្លួនដោយជោគជ័យទៅក្នុងទីផ្សារថ្មីរបស់ខ្លួន។

បើយោងតាមទិន្នន័យរបស់ Refinitiv បានបង្ហាញថា ភាគហ៊ុនរបស់ក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោកបានកើនឡើងរហូតដល់ 2.3% ដែលស្មើនឹង 193.97 ដុល្លារ ដែលផ្តល់ឱ្យវានូវមូលធនប័ត្រទីផ្សារចំនួន 3.05 ពាន់ពាន់លានដុល្លារ នេះ​គឺ​ជា​កំណត់ត្រា​ខ្ពស់​ទី​បួន​ជាប់​គ្នា​របស់ក្រុមហ៊ុន Apple។

មូលធននីយកម្មទីផ្សាររបស់ក្រុមហ៊ុន Cupertino រដ្ឋ California បានឡើងដល់តារាងកំពូលក្នុងរយៈពេលខ្លី គឺអាចទទួលបានលើសពី $ 3 ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិចទៅទៀត សម្រាប់ការជួញដូរថ្ងៃនេះ បើគិតចាប់ពីនៅថ្ងៃទី 3 ខែមករា ឆ្នាំ 2022 មុនពេលបិទវគ្គជួញដូរនៅក្នុងការប្រកាសនេះ។

 ភាគហ៊ុនដែលមានកំណើនខ្ពស់បំផុតនៅក្នុងពិភពលោករួមមាន Apple, Nvidia Corp (NVDA.O) និង Tesla Inc (TSLA.O) បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញពី សន្ទស្សន៍តម្លៃនៃការប្រើប្រាស់ផ្ទាល់ខ្លួនបានកើនឡើងក្នុងខែឧសភា បើទោះជាវាតិចជាងក្នុងខែមេសាក៏ដោយ ទាំងនេះគឺបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា។

 Apple បានកើនឡើង 49% រហូតមកដល់ពេលនេះ គឺនៅក្នុងឆ្នាំ 2023 នៅក្នុងការប្រមូលផ្តុំមួយដោយក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ Wall Street ដែលត្រូវបានជំរុញដោយការភ្នាល់ថា Federal Reserve ជិតដល់ទីបញ្ចប់នៃយុទ្ធនាការដំឡើងអត្រាការប្រាក់របស់ខ្លួន និងដោយសុទិដ្ឋិនិយមអំពីសក្តានុពលសម្រាប់ AI។

សម្រាប់របាយការណ៍ ប្រចាំត្រីមាស ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple នៅក្នុងខែឧសភា បានបង្ហាញថា ប្រាក់ចំណូល និងប្រាក់ចំណេញ គឺមានការថយចុះ ក៏ប៉ុន្តែវានៅតែលើសពីការរំពឹងទុករបស់អ្នកវិភាគ។ រួមជាមួយនឹងកំណត់ត្រាតាមដានស្ថិរភាពនៃការទិញភាគហ៊ុនមកវិញ លទ្ធផលហិរញ្ញវត្ថុបានពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនថាជាការវិនិយោគប្រកបដោយសុវត្ថិភាព ដែលជាភាពមិនប្រាកដប្រជាមួយនៃសេដ្ឋកិច្ចពិភពលោក។

“អ្វីទាំងនេះ វាគឺជាសក្ខីភាពមួយ របស់ក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈដ៏អស្ចារ្យបំផុតមួយនេះ ដែលមិនធ្លាប់មានពីមុនមក។ ហើយវាបន្តរីកចម្រើន និងធ្វើពិពិធកម្មលំហូរប្រាក់ចំណូលរបស់ខ្លួន មានការគ្រប់គ្រងប្រកបដោយភាពស្និទ្ធស្នាលជាមួយម្ចាស់ភាគហ៊ុន ក្នុងការទិញភាគហ៊ុនត្រឡប់មកវិញ។

ព្រឹត្តិការណ៍សំខាន់នៃចំនួនទឹកប្រាក់ 3 ពាន់ពាន់លានដុល្លាររបស់ក្រុមហ៊ុន Apple គឺកើតឡើងបន្ទាប់ពី ការចេញលក់ នៅថ្ងៃទី 5 ខែមិថុនា នៃការលក់កាសស្តាប់ត្រចៀកដែលមានតម្លៃថ្លៃ ដែលជាការភ្នាល់ដ៏ប្រថុយប្រថានបំផុតរបស់វាចាប់តាំងពីការដាក់បង្ហាញ iPhone ជាងមួយទសវត្សរ៍មុន។

ភាគហ៊ុនបានកើនឡើងប្រហែល 7% ចាប់តាំងពីពេលនោះមក បើប្រៀបធៀបទៅនឹង ការកើនឡើង 4% របស់ S&P 500 (.SPX) ។

ក្រុមហ៊ុនអាមេរិកចំនួនបួនផ្សេងទៀតមានតម្លៃជាង 1 ពាន់ពាន់លានដុល្លារ – Alphabet Inc (GOOGL.O) , Amazon.com Inc (AMZN.O) , Nvidia និង Microsoft Corp (MSFT.O) ដែលដើរតាមក្រុមហ៊ុន Apple ជាមួយនឹងតម្លៃទីផ្សារ 2.5 ពាន់ពាន់លានដុល្លារសរដ្ឋអាមេរិក។.

ក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla និង Meta Platforms Inc (META.O) បានកើនឡើងទ្វេដងនៅឆ្នាំនេះ ខណៈដែលការកើនឡើងចំនួន190% នៅក្នុងភាគហ៊ុនរបស់ Nvidia បានទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ ឲ្យចូលទៅក្នុងក្លឹបដែលមានតម្លៃរាប់ពាន់លានដុល្លារ។

ការអត់ធ្មត់អាចមានប្រយោជន៍ដល់ MFP ច្រើនជាងបច្ចុប្បន្ន

គណបក្សចលនាឆ្ពោះទៅមុខ (MFP) មានហេតុផលគ្រប់បែបយ៉ាងដើម្បីមានអារម្មណ៍រំជើបរំជួល នៅពេលដែលពេលវេលានៃការពិតកំពុងតែខិតជិតមកដល់។ ទោះជាយ៉ាងនេះក្តី វាមិនមែនជាបុព្វហេតុដែលបាត់បង់ឳកាសនោះទេ បើទោះបីជាមេដឹកនាំគណបក្សលោក Pita Limjaroenrat មានការរារាំងក្នុងការទទួលបាននូវតំណែងជានាយករដ្ឋមន្ត្រីថ្មី នៅក្នុងការបោះឆ្នោតសភា ដែលនឹងត្រូវកំណត់ក្នុងរយៈពេលប្រហែលពីរសប្តាហ៍ទៀតក៏ដោយ នេះបើយោងតាមអ្នកជំនាញនយោបាយ។ 

អ្នកវិភាគនយោបាយជាច្រើនបាននិយាយថា ប្រសិនបើប្រទេសថៃគ្មានមេដឹកនាំ MFP ជានាយករដ្ឋមន្ត្រីក្នុងរយៈពេល 4 ឆ្នាំខាងមុខ នោះយើងនិងអាច​មើល​ឃើញ​គណបក្ស​ធំ​បំផុតនៅក្នុងប្រទេសយើងមួយនោះ មិនត្រឹមតែអាច​ពង្រីក​វិសាលភាព​នយោបាយ​របស់​ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាច​ពង្រីក​មូលដ្ឋាន​គាំទ្រ​របស់​ខ្លួន​បន្ថែម​ទៀតផង។ តែបើទោះជាយ៉ាងណាក្តី ចំពោះ​សេណារីយ៉ូមួយ​នោះ ​គឺ​ផ្អែក​លើ​ផ្នែកមូលដ្ឋាន​យ៉ាង​ម៉ឺងម៉ាត់​ថា គណបក្ស​ឈ្នះឆ្នោតសុខ​ចិត្ត​ទម្លាក់​ខ្លួន​ទៅ​អង្គុយនូវ​កៅអី​របស់​បក្ស​ប្រឆាំង ហើយ​ទុក​ឲ្យ​ភឿថៃឲ្យ​ជាប់​លេខ​ទី​មួយ​ ក្នុង​ការ​បោះឆ្នោត​សកល ថែមទាំង​ទទួល​បាន​រង្វាន់​នាយករដ្ឋមន្ត្រីដែរនោះ។ បើយោងតាមការសន្និដ្ឋាន MFP នឹងត្រូវចែកផ្លូវជាមួយគណបក្សភឿថៃ ដោយខ្លួននិងធ្វើការសន្មតថាសមាជិកសភា និង សមាជិកព្រឹទ្ធសភា គឺទទួលការបរាជ័យក្នុងការបង្កើតនាយករដ្ឋមន្ត្រីថ្មី។ជាពិសេស គឺនៅថ្ងៃផុតកំណត់ដែលមិនអាចជៀសរួច ប្រសិនបើលោក Pita មិនអាចទទួលបានការគាំទ្រពីសមាជិកសភាយ៉ាងហោចណាស់ 376 រូប ឬទាំងសមាជិកសភា និងសមាជិកព្រឹទ្ធសភា បន្ទាប់ពីការបោះឆ្នោតជាច្រើនជុំនៅក្នុងសភានោះ។ សមាជិកព្រឹទ្ធសភាជាច្រើនមិនអាចប្រកួតប្រជែងជាមួយ MFP លើអ្វីដែលពួកគេចាត់ទុកថាជាគោលនយោបាយជ្រុលនិយមរបស់ខ្លួននោះទេ លើសពីនេះទៀតគឺជាការជំរុញមិនឈប់ឈរ របស់គណបក្សដែលមិនពេញចិត្តលើ MFP ដោយលើកយកផ្នែកទី 112 នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រ ដែលត្រូវបានធ្វើវិសោធនកម្ម មកធ្វើជាហេតុផលក្នុងការមិនគាំទ្រលោក Pita។ MFP ស្ថិតនៅលើការបញ្ចប់នៃអ្នកគាំទ្រដែលមាននិន្នាការរឹងរូសរបស់ខ្លួន ដែលបានរិះគន់គណបក្សជាច្រើន ជាពិសេសគឺការបន្ទន់ជំហររបស់ខ្លួនដោយជ្រើសរើសយកការកែតម្រូវ ជាជាងហែកផ្នែកទី 112 ។ បើយោងតាមអ្នកគាំទ្រ បានឲ្យដឹងថា ការលុបបំបាត់ច្បាប់មួយចំនួន គឺជាអ្វីដែលគណបក្សធ្វើការតស៊ូមតិយ៉ាងលំបាក ហើយវាក៏ជាមូលដ្ឋានគ្រឹះដែល MFP ត្រូវបានបង្កើតឡើងផងដែរ ។ សម្រាប់​លោក Pita ការ​ទទួល​បាន​ការ​គាំទ្រ​ពី​ព្រឹទ្ធសភា និង​ការ​ឈាន​ដល់​ផ្លូវ​បញ្ចប់ ​ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រីថ្មី គឺវាពិតជាមានភាព​លំបាកខ្លាំងណាស់។ ការគណនាជាសាមញ្ញបានបង្ហាញថា លោក Pita ត្រូវការការគាំទ្រពីសមាជិកព្រឹទ្ធសភាយ៉ាងហោចណាស់ 63 រូប ក្នុងចំណោម 250 នាក់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី 30 របស់ប្រទេសថៃ។

រហូតមកដល់ពេលនេះ វាត្រូវបានគេរាយការណ៍ថា ការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភារបស់ MFP មិនទទួលបានផ្លែផ្កានោះទេ។ គណបក្សនេះត្រូវបានគេជឿថាបានចុះចាញ់នឹងសមាជិកព្រឹទ្ធសភាឆ្វេងនិយម ដែលទោះបីជាត្រូវបានជ្រើសរើសដោយដៃរបស់វិស្វកររដ្ឋប្រហារក៏ដោយ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់បានចុះឈ្មោះតាមមនោគមវិជ្ជាមិនអភិរក្ស ដោយបានរាប់បញ្ចូលថា MFP គឺជាអ្នកនយោបាយដែលពោពេញទៅដោយភាពអាណិតអាសូរ។ តែបើទោះជាយ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភាដែលមានគំនិតរីកចម្រើនគឺនូវមានកម្រឹតនៅឡើយ។  ប្រភពជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា ប្រសិនបើការជ្រើសរើស លោក Pita ឲ្យក្លាយជានាយករដ្ឋមន្ត្រី គឺបានធ្លាក់ក្នុងការបោះឆ្នោតសភាចំនួន ពីរដង នោះគណបក្សភឿថៃអាចនឹងឈានទៅមុខជាគណបក្សធំទីពីរដើម្បីតែងតាំងបេក្ខភាពណាមួយរបស់ខ្លួន។ ប្រសិនបើ​រឿង​នោះ​កើត​ឡើង​មែន​នោះ គេ​រំពឹង​ថា លោក Srettha Thavisin ឬក៏អាចជាមហាសេដ្ឋី​អចលន​ទ្រព្យ និង​ជា​ទីប្រឹក្សា​របស់​មេគ្រួសារ​ភឿថៃ គឺ​លោកស្រី Paetongtarn Shinawatra នឹងក្លាយ​ជា​គូប្រជែងដ៏ធំ។          លោក Srettha Thavisin គឺមាន​ឱកាស​ល្អ​ជាង​លោក Pita ក្នុង​ការ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​សមាជិក​ព្រឹទ្ធ​សភា ខណៈ​ដែលបក្សភឿថៃ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​មាត្រា ១១២ ហើយ​ប្រឆាំង​នឹង​ការ​លុប​បំបាត់​ដោយបើក​ចំហទៀតផង។ ប្រសិនបើភឿថៃត្រូវទទួលបានតំណែងជានាយករដ្ឋមន្ត្រី នោះ MFP នឹងមកដល់ផ្លូវបំបែកដ៏សំខាន់មួយ ដែលខ្លួនត្រូវសម្រេចចិត្តថា តើត្រូវនៅជាប់ទំនាក់ទំនងជាមួយភឿថៃបន្តទៀត ឬក៏ប្តូរទៅជាបក្សប្រឆាំង។ អ្នក​ជំនាញ​បាន​និយាយ​ថា ការ​នៅ​ជាប់​នឹង​ហានិភ័យ​របស់​ភឿថៃ​ត្រូវ​បាន​បង្ហាញ​ជា​អវិជ្ជមាន។ នៅក្នុងដំណើរការនេះ MFP ក៏នឹងបាត់បង់អំណាចចរចារយ៉ាងសម្បើមផងដែរ ដើម្បីជំរុញឱ្យមានរបៀបវារៈនយោបាយផ្ទាល់ខ្លួន ដែលជុំវិញការឃោសនាបំផ្លើសជាច្រើនត្រូវបានរំសាយអំឡុងពេលយុទ្ធនាការបោះឆ្នោត។ ក្នុងចំណោមគោលនយោបាយ ក្រៅពីវិសោធនកម្មមាត្រា ១១២ គឺច្បាប់សមភាពអាពាហ៍ពិពាហ៍ និងការរុះរើប្រព័ន្ធយុត្តិធម៌ជាដើម។

MFP ទំនងជាមិនជោគជ័យក្នុងការទទួលបានគោលនយោបាយទាំងនេះចេញពីមូលដ្ឋានទេ ប្រសិនបើវាមិនគ្រប់គ្រងទាំងផ្នែកនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដែលមានទាំងតំណែងនាយករដ្ឋមន្ត្រី និងប្រធានសភាទៀតនោះ។       នៅក្នុងព្រឹត្តិការណ៍នៃ MFP ដែលដើរតួជាដៃគូនៅក្នុងសម្ព័ន្ធដែលដឹកនាំដោយគណបក្សភឿថៃ វានឹងប្រឈមមុខនឹងការប្រតិកម្មចំពោះការគ្រប់គ្រងគោលនយោបាយមិនត្រឹមត្រូវ ឬរឿងអាស្រូវដែលបង្កឡើងដោយភាគីចម្រុះផ្សេងទៀត ដោយសារតែរដ្ឋាភិបាលទាំងមូលមិនទាន់ចេញជាលទ្ធផល។  អ្នកជំនាញបាននិយាយថា MFP នៅតែចាញ់ បើទោះជាមានការបោះឆ្នោតសភាជាលើកទី២។ ទោះបីជាយ៉ាងណាក៏ដោយ វាតែងតែមានជម្រើសក្នុងការលេងហ្គេមរង់ចាំ នេះបើយោងតាមអ្នកជំនាញ។

MFP អាច​មាន​លទ្ធភាព​ក្នុង​ការ​កំណត់​ពេល​វេលា​របស់​ខ្លួន និងការធ្វើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ប្រកាស​ពីការខកខាន​សម្រាប់​ពេល​នេះ តែជា​វិធានការ​មួយ​ដែល​អាច​នឹង​ផ្តល់​ភាគលាភ​និងមាននៅ​ពេល​ក្រោយ។

ក្នុងនាមជាគណបក្សប្រឆាំង MFP នឹងអាចរក្សារដ្ឋាភិបាលក្នុងការត្រួតពិនិត្យ និងពង្រឹងការគាំទ្ររបស់ខ្លួនបន្ថែមទៀត ខណៈពេលដែលការរក្សាបាននូវកំណត់ត្រាមួយដែលគ្មានកំហុស។ ការកើនឡើងនៃប្រជាប្រិយភាពក្នុងរយៈពេល 4 ឆ្នាំខាងមុខ ដែលផ្តល់ឱ្យរដ្ឋាភិបាលថ្មីបន្តកាន់តំណែងយូរនោះ អាចនាំមកនូវការឈ្នះការបោះឆ្នោតសម្រាប់ MFP ច្រើនជាងការបោះឆ្នោតនាពេលថ្មីៗនេះទៅទៀត។ គណបក្ស​នេះ​ក៏​អាច​នឹង​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ដាច់​ដោយ​ឡែក ​ដោយ​ការ​ដណ្តើម​យក​អាសនៈ​លើស​ពី ២៥០។ ជ័យជម្នះយ៉ាងដាច់អហង្ការបែបនេះ នឹងផ្តល់អំណាចដល់ការអនុវត្តគោលនយោបាយរបស់ខ្លួន ដោយមិនចាំបាច់ពឹងផ្អែកលើភាគីផ្សេងទៀតសម្រាប់ការគាំទ្រដូចពេលនេះទេ។

លោក Srettha Thavisin បេក្ខជនគណបក្សភឿថៃ និងគាំទ្រ លោក Pita ឲ្យធ្វើជានាយករដ្ឋមន្ត្រី

លោក Srettha Thavisin បេក្ខជនសម្រាប់នាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បានអះអាងសារជាថ្មីថា លោកនិងគាំទ្រ លោក Pita Limjaroenrat មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) សម្រាប់ការទទួលបាននូវតំណែងជានាយករដ្ឋមន្ត្រី។

លោក Srettha Thavisin  បាន​បញ្ជាក់ពីគោល​ជំហរ​របស់​លោកម្តង​ទៀត​កាល​ពី​ថ្ងៃ​សុក្រ ក្នុង​ការ​ឆ្លើយ​តប​នឹង​របាយការណ៍​នៃ​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ។ ដោយយោងតាមកិច្ចព្រមព្រៀង MFP សម្រាប់ការចូលកាន់តំណែងប្រធានសភាដែលមានលក្ខខណ្ឌថា ប្រសិនបើលោក Pita មិនទទួលបានសំឡេងគ្រប់គ្រាន់ក្នុងកិច្ចប្រជុំសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គណបក្សទាំងពីរនឹងនៅតែរួបរួមគ្នា ហើយគណបក្សភឿថៃនឹងមានឳកាស បង្កើតរដ្ឋាភិបាលបន្ទាប់។

លោក Srettha Thavisin បាននិយាយថា លោកមានភាពជឿជាក់ លើដំណើរការនេះនឹងមានការបញ្ចប់ជាទីគាប់ចិត្ត ពីព្រោះ “យើងប្រកាន់ខ្ជាប់នូវគោលការណ៍ ‘លទ្ធិប្រជាធិបតេយ្យ’ នឹងបន្តប្រកាន់ខ្ជាប់ នូវកិច្ចព្រមព្រាងក្នុងរធ្វើការជាមួយគ្នាថែមទៀតផង។

នៅពេលដែលមានការសុំសេចក្តីអត្ថាធិប្បាយលើរបាយការណ៍ដែលថា គណបក្សភឿថៃនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងករណី MFP មិនទទួលបានសំឡេងគ្រប់គ្រាន់ពីសមាជិកព្រឹទ្ធសភា ប៉ុន្តែបេក្ខជនរបស់គណបក្សភឿថៃរូបនេះ មិនបានឆ្លើយតបដោយផ្ទាល់ទេ ដោយនិយាយថាគាត់មិននៅក្នុងក្រុមចរចារបស់គណបក្ស។ លោកបានមានប្រសាសន៍ថា បញ្ហាបែបនេះគួរតែត្រូវបានដោះស្រាយដោយប្រធានគណបក្ស លោក (Cholnan Srikaew) និងអគ្គលេខាធិការ (Prasert Chantararuangthong) ដែលជាផ្នែកនៃក្រុមចរចា។

នៅពេលដែលអ្នកសារព័ត៌មានសួរថា តើលោកនឹងត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី ប្រសិនបើការបោះឆ្នោតក្នុងសភារបស់លោក Pita មិនជោគជ័យនោះ?

 លោក Srettha Thavisin  បាននិយាយថា លោកមិនបានពិចារណាលើបញ្ហានេះទេ ដោយលោកបន្ថែមថា អ្វីគ្រប់យ៉ាង ​គឺត្រូវតែមានការជ្រើសរើសឲ្យមានប្រធានសភាតំណាងរាស្រ្តជាមុនសិន។

លោក​បាន​បន្ត​ថា​៖ «​ជា​ដំបូង​យើង​ត្រូវ​ព្យាយាម​ជំរុញ​ឲ្យ​លោក Pita ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ព្រោះ​គណបក្សចលនាឆ្ពោះ​ទៅមុខ (MFP) ជាអ្នកទទួលបាននូវ​សំឡេង​ឆ្នោត​ច្រើន​ជាងគេ​»​។ 

អ្នកទាំងអស់គ្នាត្រូវយល់ថា​ “សូមអ្នកធ្វើវាមួយជំហ៊ានម្តងៗ ថ្ងៃនេះ យើងត្រូវផ្តោតទៅលើការជ្រើសរើសប្រធានសភា ហើយបន្ទាប់មកទៀត ទើបយើងផ្តោតលើការជ្រើសរើស លោក Pita ឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់។ ប្រសិនបើយើងដោះស្រាយវាបន្តិចម្តងៗ ទៅតាមជំហ៊ាន នោះខ្ញុំសង្ឃឹមថាវានឹងមិនមានឧបសគ្គអ្វីឡើយ”។

កាលពីថ្ងៃព្រហស្បតិ៍ លេខាធិការដ្ឋានសភាតំណាងរាស្រ្ត បានចេញលិខិតមួយ ដោយស្នើឱ្យសមាជិកសភាទាំងអស់ចូលរួមសម័យប្រជុំសភាលើកដំបូងនៅថ្ងៃទី 4 ខែកក្កដា ខណៈដែលការជ្រើសរើសប្រធានសភាថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃនោះដូចគ្នា។

សម្រាប់អ្នកវិភាគនយោបាយបានទស្សទាយថា៖  នយោបាយថៃត្រូវការការត្រួតពិនិត្យ និងមានតុល្យភាព។

កាលពីថ្ងៃសុក្រ លោក Srettha Thavisin រួមជាមួយនឹងសមាជិកសភានៃគណបក្សភឿថៃពីររូប សម្រាប់ខេត្ត Nakhon Phanom គឺលោក Monphorn Charoensri និង Phumphat Phaatcharasap — និងសមាជិកបក្សផ្សេងទៀត បានទៅទស្សនាគម្រោងធនធានទឹកក្រោមដីមួយនៅក្នុង tambon Ban Pheung ស្រុក Muang នៃខេត្ត Nakhon Phanom ការបង្កើតគម្រោងមួយនេះ គឺ​មាន​គោល​បំណង​ដោះស្រាយ​គ្រោះ​រាំង​ស្ងួត។

បេក្ខជនរបស់គណបក្សភឿថៃក៏បានជួបជាមួយប្រតិបត្តិករធុរកិច្ច នៅច្រកគយខេត្ត Nakhon Phanom ដើម្បីពិភាក្សាអំពីសេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន និងបញ្ហាប្រឈមដែលនឹងត្រូវប្រើសម្រាប់ការបង្កើតផែនការដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវខាងពាណិជ្ជកម្មឆ្លងព្រំដែន។

តារាចម្រៀង K-pop BTS លោក Jeon Jung-kook ត្រៀមចេញបទថ្មី ចំណងជើងថា Seven

លោក Jungkook គឺជាសមាជិតម្នាក់នៅក្នុងក្រុមចម្រៀង K-pop BTS លោកបានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងទម្លាក់បទចម្រៀងទោលជាផ្លូវការដំបូងរបស់ខ្លួននៅក្នុងខែក្រោយ។

បើយោងតាមភ្នាក់ងាររបស់ក្រុម BigHit Music បានឲ្យដឹងថា បទដែលមានចំណងជើងថា “Seven” នឹងមកដល់នៅថ្ងៃទី 14 ខែកក្កដា វេលាម៉ោង 1 រសៀល។

តារាចម្រៀងរូបនេះបាននិយាយនៅលើ Weverse (គឺជាកម្មវិធីរៀបចំមាតិកាឥតគិតថ្លៃ)ថា វេទិកាសហគមន៍អ្នកគាំទ្រ K-pop របស់ Hybe គឺជាបទចម្រៀងរដូវក្តៅដ៏រស់រវើកមួយ ដែលអាចធ្វើឲ្យអ្នកគាំទ្រ BTS មានអារម្មណ៍ថាមាន ភាពទាក់ទាញពីសមាជិកក្រុមរូបនេះ។

លោក Jungkook ក៏បានបង្ហាញរូបភាពគម្របនៃឌីជីថលទោល ដែលមានចំណងជើងថា Seven”  និងឈ្មោះភាសាអង់គ្លេសរបស់គាត់ ដែលត្រួតលើគ្នាជាមួយលេខ “7” នៅលើផ្ទៃខាងក្រោយពណ៌ស។

ហើយសម្រាប់ ការចេញផ្សាយនាពេលខាងមុខនឹងធ្វើឱ្យគាត់ក្លាយជាសមាជិកក្រុម BTS ទីប្រាំមួយក្នុងក្រុម BTS ដែលបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាអ្នកលេងភ្លេង បន្ទាប់ពី J-Hope, Jin, RM, Jimin និង Suga ។

តារាចម្រៀងវ័យ 26 ឆ្នាំរូបនេះ ក៏ធ្លាប់បានចេញបទចម្រៀងទោលចំនួនបី ដែលជាផ្នែកនៃឌីសស្កូបរបស់ BTS ផងដែរ រួមមាន ” Begin ” ក្នុងឆ្នាំ 2016 ” Euphoria ” ក្នុងឆ្នាំ 2018 និង ” My Time ” ក្នុងឆ្នាំ 2020 ដែលបទទាំងអស់នោះត្រូវបានដាក់នៅលើ តារាង Gaon Digital Chart របស់ប្រទេសកូរ៉េខាងត្បូង ។ 

លោក Jeon Jung-kook ក៏បានថតបទចម្រៀង ” Stay Alive ” សម្រាប់ webtoon 7Fates: Chakho ដែលមានមូលដ្ឋានលើ BTS​ ថែមទៀតផង ។ នៅក្នុងឆ្នាំ 2022 គាត់បានសម្តែងនៅលើបទចម្រៀងរបស់តារាចម្រៀងដ៏ល្បីឈ្មោះលើពិភពលោកមួយរូប​របស់សហរដ្ឋអាមេរិក គឺលោក Charlie Puth ដែលមានចំណងជើងថា ” Left and Right ” ដែលធ្វើឲ្យរូបលោកឡើងដល់លេខ 22 នៅលើតារាង Billboard Hot 100 របស់សហរដ្ឋអាមេរិក ។ ក្រោយមកទៀត”តារាចម្រៀងរូបនេះបានសម្តែងជាបន្តបន្ទាប់នៅក្នុង ពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 ។ ការបកស្រាយបទចម្រៀងទោលរបស់ Jungkook ក៏ទទួលបានជោគជ័យនៅលើវេទិកាស្ទ្រីមផងដែរ បទចម្រៀងទាំងអស់នោះមានចំណងជើងថា “Dreamers”, “Stay Alive” និង “Left and Right ” ដោយបទចម្រៀងនីមួយៗ ត្រូវបានបំបែកកំណត់ត្រាថាជាការគាំទ្រដ៏ខ្ពស់បំផុត​ ហើយក៏ជាបទចម្រៀងដំបូងគេ ពីអ្នកលេងភ្លេងកូរ៉េនៅលើតារាង Spotify Global ។

ក្រៅពីការច្រៀង លោក Jungkook ក៏បានជួយផលិតបទចម្រៀងចំនួនពីរបទសម្រាប់ BTS គឺ “Love is Not Over” ពីក្រុមតន្រ្តីដែល បានពង្រីក ឆ្នាំ 2015 ដែលគេហៅថា The Most Beautiful Moment in Life, Pt. 1 និង ចម្រៀងមួយបទទៀតដែលមានចំណងជើងថា “Magic Shop” ពីអាល់ប៊ុម Love Yourself: Tear ឆ្នាំ 2018 ហើយក្រុមតន្រ្តីរបស់លោកត្រូវបានគេ ផ្តល់កិត្តិយសជាអ្នកផលិតដ៏សំខាន់មួយសម្រាប់បទទាំងពីរផងដែរ។

នៅខែតុលា ឆ្នាំ 2018 លោក Jungkook ត្រូវបានតែងតាំងជាមួយមិត្តរួមក្រុមរបស់គាត់ជាមួយនឹង Hwagwan Order of Cultural Merit លំដាប់ទីប្រាំ(លំដាប់នៃគុណធម៌របស់កូរ៉េខាងត្បូង ក្នុងលេខរៀងទី ៥)  ដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក  Moon Jae-in ។

ក្នុងខែកក្កដា ឆ្នាំ 2021 លោកជាមួយមិត្តរួមក្រុមរបស់គាត់ ត្រូវបានលោក  Moon Jae-in តម្រូវឲ្យជួយ “ដឹកនាំរបៀបវារៈជាសកលសម្រាប់មនុស្សជំនាន់ក្រោយ” និង “ពង្រីកកិច្ចខិតខំប្រឹងប្រែងការទូតរបស់កូរ៉េខាងត្បូង ជាសកល” នៅក្នុងសហគមន៍អន្តរជាតិ។

scroll to top