ខ្សែភាពយន្តហូលីវូដដំបូងរបស់ លោក Nichkhun នៃសមាជិកក្រុម 2PM

លោក Nitchakhun Horawetchakun ដែលត្រូវបានគេស្គាល់ច្បាស់ថាជា Nichkhun ជនជាតិថៃ អាមេរិក ហើយគឺជា តារារ៉េប តារាចម្រៀង អ្នកនិពន្ធបទចម្រៀង តារាសម្តែង ថែមទាំងជាតារាម៉ូដែលទៀតផង។ បច្ចុប្បន្នលោកមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ហើយក៏ជាសមាជិកនៃក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដ៏ល្បីឈ្មោះមួយគឺក្រុម K-Pop 2PM ។

“The Modelizer” ដែលជារឿង rom-com គឺជាការបង្ហាញខ្លួនលើកដំបូងរបស់តារាហូលីវូដ របស់តារា K-pop ថៃ Nichkhun នឹងត្រូវចាក់បញ្ចាំងនៅអាមេរិកខាងជើងនៅថ្ងៃទី 14 ខែ កក្កដា ខាងមុខនេះ។ ខ្សែភាពយន្តនេះនឹងធ្វើឡើងនៅ ហុងកុង ហើយខ្សែភាពយន្ត ដែលនឹងចាក់បញ្ចាំងនាពេលខាងមុខនេះ វាក៏ជាការធ្វើត្រាបតាមមហាសេដ្ឋីហុងកុងវ័យក្មេងម្នាក់ដែលមានឈ្មោះថា  Shawn Koo (Byron Mann) និង តារាម៉ូដែលប្រេស៊ីលម្នាក់ឈ្មោះ Camila Oliveira (Rayssa Bratillieri) ។

 នៅក្នុងខ្សែភាពយន្តនេះរបស់លោក Nichkhun ដែលជាសមាជិកក្រុម K-pop 2PM គឺទទួលបាននៅតួនាទីជា Bucky ដែលជាមិត្តជិតស្និទ្ធរបស់ Shawn ។ Bucky និង Shawn ស្ទើរតែបញ្ចប់មិត្តភាពរបស់ពួកគេដោយសារតែ Camila ប៉ុន្តែក្រោយមកពួកគេក៏បានដោះស្រាយវាបានយ៉ាងល្អ។
          “The Modelizer” ត្រូវបានដឹកនាំដោយ អ្នកដឹកនាំជនជាតិអាមេរិកដែលមានឈ្មោះថា Keoni Waxman គឺជាអ្នកនៅពីក្រោយភាពជោគជ័យនៃខ្សែភាពយន្តឆ្នាំ 2009 ដែលមានចំណងជើងថា”The Keeper” ។ វាជាខ្សែភាពយន្តមួយដែលត្រូវបានផលិត និងសរសេរដោយតារាសម្តែងជនជាតិ ហុងកុង-អាមេរិក Byron Mann ដែលត្រូវបានគេស្គាល់ថាជាខ្សែភាពយន្តដែលល្អបំផុតសម្រាប់តួនាទីរបស់គាត់នៅក្នុងស៊េរី Netflix “Wu Assassins” ។

លោក Nichkhun ដែលមានឈ្មោះពេញថា Nichkhun Buck Horvejkul ត្រូវបានសម្តែងក្នុងខ្សែភាពយន្ត និងរឿងភាគជាច្រើន បន្ទាប់ពីបានបង្ហាញខ្លួនជាផ្នែកនៃក្រុម 2PM ក្នុងឆ្នាំ 2008 ជាមួយនឹងអាល់ប៊ុម “Hottest Time of the Day”។  ចំនែកកាល​ពី​ឆ្នាំ​មុន​លោក ធ្លាប់​បាន​ចូល​រួម​ក្នុង​រឿង​ភាគ​ថៃដ៏​ភ័យ​រន្ធត់មួយ​រឿងដែលមានចំណងជើងថា​ “Cracked” និង​រឿង​ភាគ​ថៃតាមកញ្ចក់ទូរទស្សន៍មួយគឺ “Finding the Rainbow”។          ខាង JYP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “ក្នុងនាមជាតារាសម្តែង Nichkhun ត្រូវបានគេកោតសរសើរចំពោះការបញ្ចេញអារម្មណ៍ ការប្រើមនោសញ្ចេតនា ទឹកមុខ និងថាមពលរបស់លោកគឺពិតជាធ្វើបានល្អ។           សម្រាប់ ភាពយន្តហូលីវូដដំបូងរបស់គាត់ មួយនេះ គឺវាពិតជាអាចឲ្យ nichkhun  ស្តារនូវវត្តមានជាសកលរបស់លោកឡើងវិញ។
          នាពេលថ្មីៗនេះ Nichkhun គឺជាតារាពហុជំនាញមួយរូប ដែលទទួលបានពានរង្វាន់នៅក្នុងវេទិកាឧស្សាហកម្មវប្បធម៌ពិភពលោក  (WCIF) សម្រាប់ការលើកកម្ពស់ការផ្លាស់ប្តូរនៃវប្បធម៌។ ហើយលោក Nichkhun ក៏គ្រោងនឹងសម្តែងនៅ WATERBOMB JAPAN 2023 នៅថ្ងៃទី 15 និង 29 ខែកក្កដា ដោយជាការសម្តែងនៅលើឆាករបស់ Osaka និង Tokyo ជាមួយមិត្តរួមក្រុម JUN.K. ថែមទៀតផង។

កំហឹង ទល់និងកំហឹង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើតឡើងមិនចេះចប់

អំពើ​ហិង្សា​រវាង​ជនជាតិប៉ាឡេស្ទីន និង​អ៊ីស្រាអែល​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ស្ទើរ​រាល់​ថ្ងៃ​ក្នុង​ឆ្នាំ​នេះ។ នៅពេលដែលឈាមត្រូវបានបង្ហូរ ជារឿយៗ វាក៏កើតមានជាការសងសឹកយ៉ាងខ្លាំងក្លា រួមមានក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ជនជាតិជ្វីហ្វ ដែលរស់នៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយខុសច្បាប់ក្រោមច្បាប់អន្តរជាតិ និងកងទ័ពអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលបាននិយាយថា ពួកគេបានផ្លាស់ទីលំនៅនៅក្នុងជំរុំ Jenin ដោយសារតែការវាយប្រហារថ្មីៗជាង 50 ត្រូវបានចាប់ផ្តើមពីតំបន់មួយនោះ។

បើយើងនិយាយពីរឿងឫសគល់នៃកក្កតាដែលក៏កើតចេញជាអំពើហឹង្សា ភាពអស់សង្ឃឹម និងការស្អប់ កាន់តែជ្រៅជាងការប្រឈមមុខគ្នាដោយហិង្សាចុងក្រោយបង្អស់។ ពួក​គេកំពុងតែទៅរក​ជម្លោះ​លើ​ការ​កាន់កាប់​ដី​ដែល​បាន​ចាប់​ផ្តើម​ជាង​មួយ​សតវត្ស​មុន។ បើយើងត្រលប់ទៅមើលកាលពីទសវត្សរ៍ឆ្នាំ 1990 គឺជនជាតិទាំងអស់នោះមានក្តីសង្ឃឹមថា សន្តិភាពអាចនឹងកើតមាន ប្រសិនបើរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយអាចត្រូវបានបង្កើតឡើងជាមួយអ៊ីស្រាអែល ដែលហៅថាដំណោះស្រាយរដ្ឋពីរ ប៉ុន្តែការប៉ុនប៉ងនោះត្រូវបានបរាជ័យ។

ហើយចំនែកបណ្តាប្រទេសលោកខាងលិចដែលមានអំណាចវិញ រួមទាំងសហរដ្ឋអាមេរិក សមាជិកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស នៅតែទទូចថារដ្ឋពីរ គឺជាដំណោះស្រាយតែមួយគត់ដែលអាចធ្វើទៅបាន។ ប៉ុន្តែពាក្យរបស់ពួកគេដែលបាននិយាយ គឺគ្រាន់តែជាពាក្យស្លោកតែប៉ុណ្ណោះទេ។ ព្រោះការប៉ុនប៉ងចុងក្រោយរបស់សហរដ្ឋអាមេរិក បានធ្វើគឺដើម្បីព្យាយាមធ្វើឱ្យគំនិតមួយនេះបានដួលរលំតាំងពីឆ្នាំ 2014 មកម្ល៉េះ ។

ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅJenin គឺនៅកំពុងតែធ្វើនៅលើអាកាសអស់ជាច្រើនខែ។ ថ្វីបើមានការវាយឆ្មក់របស់អ៊ីស្រាអែលតូចៗជាទៀងទាត់ក៏ដោយ ក៏ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមានកម្លាំងគ្រប់គ្រាន់ និងរួបរួមគ្រប់គ្រាន់ដើម្បីគ្រប់គ្រងលើជុំរំនៃជនភៀសខ្លួន Jenin ដដែល។ 

 កាល​ពី​ពីរ​សប្តាហ៍​មុនជនជាតិប៉ាឡេស្ទីន​បាន​បំផ្ទុះ​ឡាន​ជីប​របស់​អ៊ីស្រាអែល ហើយពួកគេក៏​បាន​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ដើម្បី​ប្រឆាំង​ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល ដែល​ក្នុង​នោះជនជាតិ​​ប៉ាឡេស្ទីនដែលជា​ក្មេង​ស្រី​អាយុ ១៥ ឆ្នាំ​ម្នាក់ បាត់បង់ជីវិតនៅក្នុងការវាប្រហារនោះ។ ហើយនៅថ្ងៃបន្ទាប់ជនជាតិអ៊ីស្រាអែលបួននាក់ ត្រូវបានគេសម្លាប់ដោយជនជាតិប៉ាឡេស្ទីនពីរនាក់ ដែលបានចូលទៅក្នុងភោជនីយដ្ឋានមួយមិនឆ្ងាយពី Jenin ជាកន្លែងដែលពួកគេកំពុងញ៉ាំអាហារ។ ហើយចំនែកកងទ័ព​អ៊ីស្រាអែល​បាន​ការពារ​អ្នក​តាំង​លំនៅ​របស់​ជនជាតិ​ជ្វីហ្វ ដែល​បាន​ចូល​ទៅ​ក្នុង​ភូមិ​ប៉ាឡេស្ទីន ដោយ​ភូមិទាំងនោះបានមានការដុត​រថយន្ត និង​ផ្ទះ​សម្បែង​ជា​បន្តបន្ទាប់។

នៅពេលនេះ គឺ​ជា​ពេល​វេលា​មួយ​​ដែល​កងទ័ព​អ៊ីស្រាអែល ត្រូវ​ធ្វើ​ចលនា​ប្រឆាំង​នឹង​ប៉ាឡេស្ទីន​ ដែល​បាន​គ្រប់គ្រង​ជុំរំ​ជនភៀសខ្លួន Jenin។ អាចនិយាយបានថា ខ្លួនកំពុងអនុវត្តប្រតិបត្តិការជាប្រព័ន្ធ ដើម្បីតាមដាន និងបំផ្លាញអាវុធ និងគ្រឿងផ្ទុះរបស់ប៉ាឡេស្ទីន។

កំហឹង ទល់និង​កំហឹង​បាន​ផ្ទុះឡើង​តាមរយៈ​បុរស​វ័យក្មេង​ប៉ាឡេស្ទីន ​ដែល​បាន​ប្រមូលផ្តុំ​គ្នា​ដោយ​កំហឹង​នៅ​ផ្លូវ​ប្រសព្វ​ក្នុង​ទីក្រុង និង​ខាងក្រៅ​មន្ទីរពេទ្យ​នៅក្បែរ​ជុំរំ​ជនភៀសខ្លួន Jenin។ 

សម្រាប់កងទ័ព​អ៊ីស្រាអែល​កំពុង​បញ្ចេញ​ព័ត៌មាន​ថ្មីៗ ​អំពី​គ្រឿងផ្ទុះ​ដែល​បាន​រក​ឃើញ និង​បន្សាប​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដែល​ខ្លួន​បាន​ស្ថិត​ក្នុង​ជុំរំ រួម​ជាមួយ​អ្វី​ដែល​គេ​ហៅថា​មជ្ឈមណ្ឌល​បញ្ជាការ​ភេរវជន។ 

បើយោងតាមសេចក្តីថ្លែងការណ៍យោធា គឺផ្ទុយនឹងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយសមាជិកនៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ដែលប្រឆាំងនឹងប្រភេទនៃការសម្រេចចិត្តដោយខ្លួនឯងរបស់ប៉ាឡេស្ទីន។

បន្ទាប់ពីជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុង Tel Aviv ដោយអ្នកដំណើរឆ្លងកាត់ បន្ទាប់ពីគាត់បានបើករថយន្តរបស់គាត់ចូលទៅក្នុងហ្វូងមនុស្សរបស់អ៊ីស្រាអែល រដ្ឋមន្ត្រីសន្តិសុខសាធារណៈ Itamar Ben Gvir បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា សង្រ្គាមរបស់អ៊ីស្រាអែលនៅ Jenin ក៏ជាសង្រ្គាមរបស់ពួកគេនៅក្នុងទីក្រុង Tel Aviv ផងដែរ។ គាត់បាននិយាយថា រាល់ជាតិសាសន៍យូដា គឺជាគោលដៅសម្រាប់ឃាតកទាំងអស់។

លោក Ben Gvir និង​សម្ព័ន្ធមិត្ត​នយោបាយ​របស់​លោក​បាន​និង​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​នៅ​តំបន់ West Bank ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​សត្រូវ​របស់​ពួកគេ។ នៅពេលនេះកងទ័ព​អ៊ីស្រាអែល​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ព្រោះពួកគេ​កាន់តែ​មានការព្រួយបារម្ភ​អំពី​ហានិភ័យ និង​ផលវិបាក​នៃ​ការកើនឡើងខ្លាំងជាងមុន​។ ហើយចំនែករាល់ការចង្អុលបង្ហាញទាំងអស់ គឺកងទ័ពអ៊ីស្រាអែលចង់ដាក់កម្រិតប្រតិបត្តិការរបស់ខ្លួនទៅកាន់ជំរុំជនភៀសខ្លួន Jenin ដោយជាការចង់ប្រកាសនូវជ័យជម្នះក្នុងពេលឆាប់ៗនេះ និងបញ្ជាឱ្យទាហ៊ានរបស់ខ្លួនត្រឡប់ទៅមូលដ្ឋានរបស់ពួកគេ។

ជ័យជម្នះ​របស់​អ៊ីស្រាអែល​បន្ទាប់​ពី​ប្រតិបត្តិការ​បែប​នេះ​ គឺមិន​មាន​រយៈពេល​យូរនោះ​ឡើយ។ ព្រោះថាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានស្តុកគ្រឿងសស្ត្រាវុធរបស់ពួកគេឡើងវិញ ហើយវដ្តនៃសង្គ្រាមក៏ចាប់ផ្តើមឡើងវិញម្តងទៀត។ ផែនការពង្រីកការតាំងទីលំនៅសម្រាប់ជនជាតិយូដានៅលើដីកាន់កាប់ដែលប៉ាឡេស្ទីនចង់បានរដ្ឋមួយ ដែលជួនកាលគេហៅថា ការឆ្លើយតបរបស់ហ្សីយ៉ូនីសដោយអ្នកនយោបាយអ៊ីស្រាអែល ក៏បង្កើនការប្រុងប្រយ័ត្នផងដែរ។

នៅ​ពេល​ប្រតិបត្តិការ​នេះ​បញ្ចប់ ភាគី​ទាំង​សងខាង​នឹង​ទទួល​បាន​ជ័យ​ជម្នះ។ បន្ទាប់មកការពិតបច្ចុប្បន្ននៃជម្លោះដ៏យូរនេះនឹងត្រូវបានអះអាងដោយខ្លួនឯងឡើងវិញ។ កំហឹង ភាពអស់សង្ឃឹម និងភាពក្រីក្រ នឹងពង្រឹងវប្បធម៌នៃការតស៊ូដែលបានបង្កប់ខ្លួននៅក្នុងសង្គមប៉ាឡេស្ទីន ជាពិសេសនៅទីនេះនៅ Jenin និងនៅ Nablus ។ ហើយ​រដ្ឋាភិបាល​ជាតិនិយម​ជ្រុល​និយម​ស្តាំនិយម​របស់​អ៊ីស្រាអែល ដរាបណា​វា​នៅ​ស្ថិតស្ថេរ​នឹង​ព្យាយាម​ផ្គូផ្គង​វោហាសាស្ត្រ​របស់ខ្លួន​ជាមួយនឹង​សកម្មភាពទាំងអស់នោះ។

បើយើងសម្លឹងមើលទៅប្រទេសទាំងឲ្យបានច្បាស់លាស់ គ្រោះថ្នាក់ដែលកំពុងកើតឡើងពិតប្រាកដនោះ គឺថា អ៊ីស្រាអែល និងប៉ាឡេស្ទីនកំពុងធ្លាក់ចូលទៅក្នុងដំណាក់កាលកាន់តែកើនឡើងនៃអំពើហិង្សានៃជម្លោះ ហើយវានិងបន្តរទៅមុខទៀតមិនចេះឈប់ឈរវាងប្រទេសទាំងពីរនេះ។

តារាស្រី Ice Preechaya ក្រោយចូល ICU ជីពចរខ្សោយ ត្រូវដាក់បំពង់ខ្យល់ជំនួយ

តារាសម្តែងស្រីដ៏ល្បីឈ្មោះមួយរូបប្រចាំនៅព្រះរាជាណាចក្រថៃ គឺ កញ្ញា Ice Preechaya  ដែល ទស្សនិកជនបានស្គាល់ថាជាតារាបង្ហាញម៉ូដ និងតាមរយៈការសម្តែងរឿងភាពយន្តជាច្រើន ដូចជា៖ ATM Rak Error (2012) និង រឿង I Fine ..Thank You…Love You (2014) ហើយភាពយន្តទាំងពីររឿងនេះ គឺសុទ្ធសឹងជារឿងដែលបានរកចំណូលបានច្រើនជាងគេ។

           បើយោងតាមសារព័ត៌មានក្នុងស្រុក បាននិយាយថា កញ្ញា Ice Preechaya   នៅព្រឹកថ្ងៃទី 05 ខែ កក្កដា​ ឆ្នាំ 2023 គឺកំពុងតែស្ថិតក្នុងបន្ទប់ ICU។ យោងតាមប្រភព ដែលមានឈ្មោះថា NineEntertain​ បានបង្ហោះប្រាប់ថា ម្តាយរបស់តារាស្រីរូបនេះ កាលពីល្ងាចថ្ងៃ 04 ខែកក្កដា បានឡើងទៅរកកូនស្រីនៅក្នុងបន្ទប់គេង ក៏បានប្រទះឃើញនាងដេកសន្លប់។ បើតាមការសង្កេតរបស់គាត បាននិយាយថា ជីពចររបស់កូនស្រីគាត់បានចុះខ្សោយ ដូច្នេះហើយ ទើបម្តាយរបស់ Ice បានទូរស័ព្ទទៅខាងសង្គ្រោះបន្ទាន់។ នៅពេលដែលបានមកដល់ មន្ទីពេទ្យ គេក៏បានយក Ice​ទៅ ICU។ ម្តាយរបស់នាង បានសម្លឹងមើលទៅក្នុងបន្ទប់ គឺឃើញថា កូនស្រីគាត់កំពុងដាក់ម៉ាស៊ីនអុកស៊ីសែន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ម្តាយរបស់ Ice ខំរុករកផ្នែកខាងក្នុងនៃបន្ទប់គេងរបស់កូនស្រីខ្លួន​ដើម្បីស្វែងរកនូវអ្វីដែលកូនបានញាំ ប៉ុន្តែមិនឃើញមានអ្វីដែលខុសប្រក្រតីទាល់តែសោះ។

          ម្តាយរបស់ Ice បានលើកទឹកចិត្តខ្លួនឯងថា ខ្ញុំគ្រាន់តែសង្ឃឹមថា នេះវាគ្រាន់តែជាការបាត់បង់ស្មារតី ដោយសារការអស់កម្លាំង ដែលបង្ករឡើងដោយការខ្វះសារជាតិចិញ្ចឹម និងការគេងមិនបានគ្រប់គ្រាន់ទៅចុះ។

សម្រាប់នៅក្នុងឆ្នាំនេះ កញ្ញា Ice Preechaya បានផ្ទុះការចាប់រម្មណ៍ ចំនួន២។ ដោយកាលពី ដើមខែ ឩសភា នាយឧត្តមសេនីយ៍  Surachate Hakparn  អគ្គស្នងការរងជាតិ បាននិយាយថា តារាស្រីល្បីឈ្មោះមួយរូប ឈ្មោះថា Ice ត្រូវបានគេរកឃើញក្នុងបញ្ជីឈ្មោះនៃអ្នកទិញទាំង ១០០ នាក់ ដែលបានបញ្ជាទិញ Cyanide ពីក្រុមដូចគ្នាជាមួយនិង ឃាតករបំពុលមនុស្ស15នាក់ ដែលប៉ូលីសបានឃាត់ខ្លួនឃាតករនោះ កាលពីថ្ងៃទី 25 ខែ មេសា នៅក្នុងទីក្រុងបាងកក។

ហើយសម្រាប់ក្នុងថ្ងៃទី 04​ កក្កដា កញ្ញា Ice ក៏ត្រូវបានមហាលជនសង្ស័ថា នាងបានប៉ុនប៉ង​ សម្លាប់ខ្លួន។

លោក Pita Limcharoenrat បានឆ្លើយតបរាល់សំនួរ ដែលទាក់ទងនិងការជ្រើសរើស មេដឹកនាំគណបក្ស Prachachat ឲ្យធ្វើជាប្រធានសភា

បន្ទាប់ពីបញ្ចប់សេចក្តីសម្រេចចិត្តរួមគ្នារវាងគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿកថៃ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៣ មានមនុស្សជាច្រើនបានចោទជាសំនួរទៅកាន់លោក Pita ដែលជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ថា៖ ហេតុអ្វីបានជាគណបក្ស MFP បោះបង់ដំណែងជាប្រធានសភា? បើទោះបីជារបៀបវារៈបានជំរុញឲ្យរូបលោកត្រូវប្រកាសប្រាប់ប្រជាពលរដ្ឋរួចក៏ដោយនោះ។

          លោក Pita សូមបញ្ជាក់សាជាថ្មីថា ការសម្រេចចិត្តរបស់លោក គឺជាការសម្រេចចិត្តមួយដែលធ្វើឡើងបន្ទាប់ពីមានការពិភាក្សា វាមិនមែនត្រឹមតែជាការសម្រេចចិត្តផ្ទៃក្នុងរបស់គណបក្ស MFP តែមួយនោះទេ តែវាការពិភាក្សារួមគ្នារវាងដៃគូរ ទាំង៨ ដើម្បីរកចំនុចកណ្តាលរួមគ្នា។ ក្នុងកាលទេសៈខ្លះក៏គួរតែថយក្រោយមួយជំហ៊ាន ដើម្បីសម្រេចបាននូវការងារមួយដែលល្អ ជាពិសេសវាជាផលប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល។

          ក្រោយការពិភាក្សាជារួមនៅក្នុងសភា យើងម្នាក់ៗមានហេតុផលគ្រប់គ្រាន់ ដើម្បីសន្មត់ជារួមទៅលើការប្រគល់តំណែងប្រធានសភា ជូនទៅអ្នកនយោបាយជើងចាស់ ហើយលោកគឺជាព្រឹទ្ធចារ្យមួយរូបដែលយើងគោរពនិងឲ្យតម្លៃទៅលើរូបគាត់ផងដែរ។ លោក Wan Muhammad Nor Matha គឺមនុស្សម្នាក់ដែលយើងគ្រប់គ្នាគោរពនិង ផ្តល់តម្លៃ ព្រោះថា រាល់ការប្រជុំ និងការសម្រេចចិត្ត លោកតែឈរនៅគោលជំហរអព្យាក្រិដ្ឋជានិច្ច ចំនែករាល់បញ្ហាគឺលោក តែងតែធ្វើវាមួយជំហ៊ានម្តងៗ ដោយយោងទៅតាមផ្លូវច្បាប់ជាចម្បង។ ក្រោមភាពជាអ្នកដឹកនាំនិង បទពិសោធន៍របស់លោកគ្រូ Wan Nor គឺជាមនុស្សម្នាក់ដែលសក្តិសមបំផុតក្នុងការទទួលយកនូវតំណែងជាប្រធានសភា។

          លោក Pita សូមបញ្ជាក់បន្ថែមផងដែរថា ក្រោមសេណារីយ៉ូមិនទាន់ប្រកដប្រជានៃនយោបាយថៃ យើងមិនគួរធ្វេសប្រហែសក្នុងស្ថានការណ៍ណាមួយជាដាច់ខាត។ សូមសាធារណជនជឿជាក់លើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ព្រោះការរីកចម្រើនកើតមានបាន គឺមិនមែនស្ថិតនៅក្រោមសកម្មភាព ឬ​ គំនិតតែម្នាក់នោះទេ។

          សម្រាប់ស្ថានភាពមួយនេះ លោក Pita បានត្រៀមខ្លួនរួចជាស្រេច វាមិនមែនជាផលប្រយោជន៍សម្រាប់បុគ្គលណាមួយនោះទេ ប៉ុន្តែវាជាបេសកម្មសម្រាប់អនាគត នៃការរស់ឡើងវិញនៃលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសថៃទាំងមូល។

          យើងខ្ញុំសង្ឃឹមថា ការសម្រេចចិត្តក្រោមលក្ខខណ្ឌនៃសម្ព័ន្ធ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរៀនដើរទៅមុខ និងថយក្រោយក្រោមកាលៈទេសៈមួយយ៉ាងត្រឹមត្រូវ។ ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ចលនាឆ្ពោះទៅមុខគឺឆ្ពោះទៅ​ឆ្ងាយ​ណាស់សម្រាប់​ថ្ងៃ​នេះនិង នាពេលខាងមុខសម្រាប់ប្រជាជនថៃ។ វាមិនមែនសម្រាប់ហេតុផលនយោបាយភ្លាមៗនោះទេ ប៉ុន្តែ​យើង​សម្រេច​លើ​មូលដ្ឋាន​តម្លៃ​រួម​របស់​គណបក្ស​ ដើម្បី​ធ្វើ​នយោបាយ​ក្នុង​រយៈពេល​វែង ​ដើម្បី​ប្រែក្លាយ​ប្រទេស​ឲ្យក្លាយជាប្រទេសដែលនាំមុខ និងរីកចម្រើនគ្រប់វិស័យ។ ជាមួយនឹងបន្ទាត់ដែលយើងនឹងមិនអាចឈ្លានពានបានទាល់តែសោះ គឺជាការក្បត់ជំនឿ និងសេចក្តីទុក្ខចិត្តរបស់ប្រជាជនខ្លួនឯង។

scroll to top