លោក ប្រាយុទ្ធ ចូលនិវត្តន៍ពីនយោបាយ

លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានប្រកាសចូលនិវត្តន៍ពីនយោបាយ គឺបន្ទាប់ពីរូបលោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈប្រាំបួនឆ្នាំ ដែលបានមកពីការធ្វើរដ្ឋប្រហារកាលពីឆ្នាំ 2014 ។

លោក Prayut Chan-o-cha បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយគណបក្សកាលពីថ្ងៃអង្គារថា “ចាប់ពីពេលនេះតទៅ ខ្ញុំចង់លាឈប់ពីឆាកនយោបាយ ហើយក៏លាលែងពីមុខតំណែងជាសមាជិកគណបក្ស United Thai Nation” ថែមទៀតផង។

លោកឧត្តមសេនីយ Prayut Chan-o-cha មិនបានឈរឈ្មោះក្នុងការបោះឆ្នោតថ្ងៃទី 14 ខែឧសភា ក្នុងនាមជាសមាជិកសភាក្នុងបញ្ជីគណបក្ស ប៉ុន្តែលោកបានបម្រើការជាប្រធានទីប្រឹក្សា UTN និងជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីពីររូប។ លោកនឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងដដែល។

សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី 13 ខែ កក្កដា ប៉ុន្តែវាមិនច្បាស់ទេថា តើលោក Pita Limjaroenrat ដែលជាមេដឹកនាំនៃគណបក្សចលនាឆ្ពោះទៅមុខ  MFP ដែលជាអ្នកនាំមុខគេកាលពីថ្ងៃបោះឆ្នោតជាសកល តើនិងអាចត្រូវបានគេជ្រើសរើសនៅក្នុងជុំទីមួយឬយ៉ាងណានោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្ន លោកឧត្តមសេនីយ Prayut Chan-o-cha មានអាយុ 69 ឆ្នាំ ហើយលោកបាននិយាយកាលពីថ្ងៃអង្គារថា គាត់បាន “សម្រេចបានជោគជ័យជាច្រើន” ក្នុងរយៈពេលប្រាំបួនឆ្នាំនៃអាណត្តិរបស់លោក ដែលបានបំពេញនូវទួនាទីនៅក្នុងមុខតំណែងមួយនេះបានយ៉ាងល្អ។

ដោយលោកបាននិយាយថា៖ “ខ្ញុំជានាយករដ្ឋមន្ត្រីម្នាក់ ដែលបានខិតខំការពារជាតិ សាសនា និងព្រះមហាក្សត្រ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាទីគោរពស្រឡាញ់ទាំងអស់គ្នា។ លោក​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា សម្រាប់លទ្ធផលនាពេល​បច្ចុប្បន្ន​ គឺកំពុង​បង្កើត​ជាផ្លែផ្កា​សម្រាប់​សាធារណជនផងដែរ។

«ខ្ញុំបានព្យាយាមពង្រឹងប្រទេសថៃ លើគ្រប់វិស័យឱ្យមានស្ថិរភាព និងសន្តិភាព និងបានជំនះឧបសគ្គជាច្រើនក្នុងប្រទេស និងក្រៅប្រទេស»។ 

ក្នុងរយៈពេលប្រាំបួនឆ្នាំចាប់តាំងពីរដ្ឋប្រហាររបស់គាត់ ឧត្តមសេនីយ៍ ប្រាយុទ្ធ បានរួចផុតពីបញ្ហាប្រឈមក្នុងទម្រង់ជាសំណុំរឿងរបស់តុលាការ ហើយការបោះឆ្នោតក៏មានទំនុកចិត្តពីសភាថែមទៀតផង។

សម្រាប់ការតវ៉ាតាមដងផ្លូវដោយក្រុមប្រឆាំង គឺត្រូវបានគេមើលឃើញថា លោកឧត្តមសេនីយ៍ Prayut Chan-o-cha គឺជាមនុស្សម្នាក់ដែលឆ្លៀតឱកាស ។

ភ្លៀង​ធ្លាក់​ខ្លាំង​ បង្កជាទឹកជំនន់ និងការរអិលបាក់ដី ក្នុងតំបន់មួយចំនួន នៃ​ប្រទេស​ជប៉ុន

មន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា ភ្លៀងធ្លាក់យ៉ាងគំហុកលើកោះ Kyushu ភាគនិរតីរបស់ប្រទេសជប៉ុន បានបង្កឲ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបានបណ្តាលឲ្យមានមនុស្សចំនួន ៦នាក់បានបាត់បង់ ហើយក្រុមអ្នកជួយសង្គ្រោះបាននិយាយថា បន្ទាប់ពីយើងបានរកឃើញអ្នកដែលស្លាប់ យើងក៏កំពុងតែស្វែងរកអ្នកបាត់ខ្លួនចំនួន ៣ នាក់ ទៀតផងដែរ។

សម្រាប់ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានជាពិសេសសម្រាប់ភ្លៀងធ្លាក់ខ្លាំង ដែលជាការចេញផ្សាយកាលពីថ្ងៃច័ន្ទថា សម្រាប់ផ្នែកភាគខាងជើងនៃកោះ គឺមានហនិភ័យត្រឹមកម្រិតទាប តែក៏មានការបូកបន្ថែមជាមួយនិងសេចក្តីការណែនាំទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យបានដឹង និងយល់នៅពេលដែលពួកគេបានជួបនិងស្ថាភាពណាមួយ។ លើសពីនេះទៅទៀត អាជ្ញាធរបានជំរុញឱ្យអ្នកស្រុករក្សាការប្រុងប្រយ័ត្ន សម្រាប់ការរអិលបាក់ដីបន្ថែមទៀតផងដែរ។

ប្រទេសជប៉ុនគឺជាប្រទេសចុងក្រោយគេ ដែលរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងមិនធម្មតានៅតំបន់ផ្សេងៗ នៃពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបានបង្កើនការភ័យខ្លាចថ្មីមួយទៀត នៃល្បឿនដែលមានការប្រែប្រួលអាកាសធាតុ ដែលលបង្ករមកពីការឡើងកំដៅនៃផែនដី។

លោក Hirokazu Matsuno ប្រធានលេខាធិការខុទ្ទកាល័យ លោក បានប្រាប់សន្និសីទសារព័ត៌មាន ថា “សាលាក្រុងនៅតែធ្វើការត្រួតពិនិត្យលើជនរងគ្រោះ  ប៉ុន្តែយើងត្រូវបានគេជូនដំណឹងមកថា មានការស្លាប់ចំនួន 6 នាក់ ហើយចំនែកអ្នកផ្សេងទៀតដែលទាក់ទងនឹងគ្រោះមហន្តរាយនេះបានបាត់ខ្លួនចំនួន 3 នាក់ និង 2 នាក់ទៀតរងរបួសស្រាល” ។

អ្នកនាំពាក្យឧតុនិយមជប៉ុន បាននិយាយថា ភ្លៀងបានបង្ខំក្រុមហ៊ុនផលិតសំបកកង់ Bridgestone (5108.T) ឱ្យផ្អាកប្រតិបត្តិការនៅរោងចក្រចំនួនបួននៅលើកោះ Kyushu កាលពីថ្ងៃច័ន្ទ ប៉ុន្តែរោងចក្រទាំងនោះបានបើកដំណើរការឡើងវិញនៅព្រឹកថ្ងៃអង្គារ។

ក្រុមហ៊ុន Toyota Motor Corp បានផ្អាកការផលិតពេលយប់នៅរោងចក្រ Fukuoka ចំនួនបីកាលពីថ្ងៃច័ន្ទ ដើម្បីជាការប្រុងប្រយ័ត្នដល់សុវត្ថិភាព។ ហើយផលិតកម្មធម្មតាត្រូវបានគេរំពឹងថានឹងបន្តឡើងវិញនៅថ្ងៃអង្គារ។
បើយោងតាមប្រភពសារព័ត៌មាន AP  បានឲ្យដឹងថាភ្លៀងធ្លាក់នៅតំបន់ Kyushu និង Chugoku ចាប់តាំងពីចុងសប្តាហ៍បានបណ្តាលឱ្យមានទឹកជំនន់នៅតាមដងទន្លេជាច្រើន បង្កឱ្យមានការរអិលបាក់ដី ផ្លូវបិទផ្លូវ រំខានដល់រថភ្លើង និងកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកនៅក្នុងតំបន់មួយចំនួនផងដែរ។

ភ្លៀងធ្លាក់ខ្លាំងនិងបន្តទៅខេត្ត Fukuoka និង Oita នៅលើកោះ Kyushu ភាគខាងត្បូង ដោយទីភ្នាក់ងារឧតុនិយមបានដាស់តឿនប្រជាជននៅតំបន់មាត់ទន្លេ និងតំបន់ភ្នំឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ អ្នកស្រុកជាង 1.7 លាននាក់នៅក្នុងតំបន់ងាយរងគ្រោះត្រូវបានជំរុញឱ្យទៅជ្រកកោននៅតំបន់ផ្សេង។ 

នាយករដ្ឋមន្ត្រីលោក Fumio Kishida ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល NATO ពីថ្ងៃទី 11-12 ខែកក្កដា នៅប្រទេសលីទុយអានី បាននិយាយថា លោកនឹងធ្វើការសម្រេចចិត្តចុងក្រោយថា តើត្រូវទៅបន្ទាប់ពីការវាយតម្លៃទំហំនៃការខូចខាតនៅព្រឹកថ្ងៃអង្គារ។ លោក​បាន​មាន​ប្រសាសន៍​ថា “ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ​ ដែលបានគម្រាមកំហែងដល់​អាយុ​ជីវិត​មនុស្ស​ជា​អាទិភាព”។

Lisa BLACKPINK មានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយអ្នកស្នងមរតករបស់កូនប្រុស របស់មហាលសេដ្ឋីលំដាប់ពិភពលោក LVMH

Lalisa Manobal   ដែលត្រូវបានគេស្គាល់ថាជា Lisa  គឺជាតារារ៉េប តារាចម្រៀង និងជាអ្នករាំជនជាតិថៃ។ ហើយនាងក៏​ជា​សមាជិក​ក្រុម​ចម្រៀង​នារី​កូរ៉េ​ខាង​ត្បូងដ៏ល្បីឈ្មោះមួយដែលមានឈ្មោះថា Blackpink សម្រាប់ការ​បង្ហាញ​ខ្លួនរបស់នាងលើ​ដំបូង​ក្រោម ​នៅក្នុងផលិតកម្ម YG Entertainment ក្នុង​ឆ្នាំ 2016។

Lisa  ត្រូវបានមហាលជនជាច្រើនស្គាល់នាងនៅក្នុងបទចម្រៀងមួយបទដែលមានចំណងជើងថា ” Money ” ហើយបទមួយនេះក៏បានជាប់ចំណាត់ថ្នាក់កំពូលទាំង 10 នៃ Billboard Global 200 ។ Lalisa បាន​បន្ត​ក្លាយ​ជា​អាល់​ប៊ុម​ដំបូង​ដោយ​តារា​ចម្រៀង K-pop ដែល​មាន​អ្នក​ចូល​មើល​ដល់​ទៅ 1 ពាន់​លាន​ដង​នៅ​លើ Spotify ។

Lisa ទទួលបានពានរង្វាន់ជាច្រើនក្នុងអាជីពរបស់នាង រួមទាំង Guinness World Records ចំនួនប្រាំពីរ ពានរង្វាន់ Mnet Asian Music Award ពានរង្វាន់ Gaon Chart Music Award និងពានរង្វាន់ MTV Video Music Award និង MTV Europe Music Award ដែលធ្លាប់ឈ្នះដោយអ្នកលេងភ្លេង K-pop ។ នាងបានក្លាយជា សិល្បករ K-pop ដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram ចាប់តាំងពីឆ្នាំ 2019 ។

         បច្ចុប្បន្ន តារារ៉េបស្រី Lisa កំពុងផ្ទុះការចាប់អារម្មណ៍ពីមហាលជន ទូទាំងពិភពលោក ក្រោយ​ពីមានរូបភាពជាច្រើនបានបង្ហាញ​នៅ​ក្នុង​ពិភព​អ៊ីនធឺណិត​ ហើយវាគឺជារូបភាពដែលរបង្ហាញនៅទំនាក់ទំនងរបស់នាង ជាមួយនិងកូនប្រុសមហាលសេដ្ឋីលំដាប់ពិភពលោកម្នាក់។

            ក្នុងនោះផងដែរ តារាចម្រៀង និងជាតារារ៉េប ដែលនៅក្នុងក្រុមលំដាប់ពិភពលោក BLACKPINK ត្រូវបានអ្នកសារព័ត៌មានជាច្រើនបានចុះផ្សាយថា Lisa BLACKPINK គឺកំពុងមានទំនាក់ទំនងស្នេហាជាមួយ យុវជនម្នាក់ដែលជា CEO ដ៏សង្ហាម្នាក់ ដែលមានអាយុ 28 ឆ្នាំរបស់ TAG Heuer ដែលជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុន LVMH ។

         លោកក៏ជាម្ចាស់ក្រុមហ៊ុន Tiffany & Co, Christian Dior, Fendi, Givenchy, Marc Jacobs, Stella McCartney, Loewe, Loro Piana, Kenzo, Sephora, Princess Yachts, TAG Heuer ក៏ដូចជា Celine និង Bulgari Basder ជាដើម។

            LVMH បានប្រកាសនៅថ្ងៃនេះអំពីការតែងតាំងលោក Frédéric Arnault ឱ្យកាន់តួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុន TAG Heuer ចាប់ពីថ្ងៃទី 1 ខែកក្កដានេះតទៅ។ ហើយនៅក្នុងមុខតំណែងថ្មីមួយនេះរបស់គាត់ផងដែរ គាត់គឺជាប្រធានក្រុមហ៊ុនម្នាក់ដែល ដើរតួក្នុងការគាំទ្រការភាពច្នៃប្រឌិត និងការពន្លឿនការអភិវឌ្ឍន៍ TAG Heuer ។

            លើសពីនេះ ថ្មីៗនេះ វាត្រូវបានគេវាយតម្លៃថាជា ជា​អ្នក​មាន​បំផុត​ក្នុង​លោក​លេខ​១​ក្នុង​ឆ្នាំ ​២០២៣​ជាមួយ​ទ្រព្យ​សម្បត្តិ​ជាង​៧,៤​ពាន់​ពាន់​លាន​បាត។

            ពាក្យចចាមអារ៉ាមអំពីការណាត់ជួប វា​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឲ្យ​ប្រាកដ​នោះដែរ យ៉ាង​ណា​មិញវាគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះ។

ភ្លៀង​ធ្លាក់​ខ្លាំងបាន​វាយប្រហារ​រដ្ឋ​ខាងជើងឥណ្ឌា ដែលបណ្តាលឲ្យមាន​មនុស្ស ១៥ នាក់​បានបាត់បង់ជីវិត

តាមទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃច័ន្ទ ទី 10 ខែ​ កក្កដា ឆ្នាំ 2023 បានឲ្យដឹងថា ប្រទេសឥណ្ឌាបានរងការវាយប្រហាដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល 3 ថ្ងៃ នៅភាគខាងជើងប្រទេស ដែលបានបណ្តាលឱ្យមានទឹកជំនន់រីករាលដាល គ្រោះធម្មជាតិមួយនេះផងដែរ បាននាំឲ្យមានមនុស្សបានបង់ជីវិតចំនួន 15 នាក់។

នៅក្នុងរដ្ឋហិម៉ាឡៃយ៉ាន នៃរដ្ឋ Himachal Pradesh មានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ បានបំផ្លាញផ្ទះសម្បែង ព្រមទាំងគម្រាមកំហែងដល់អាយុជីវិតថែមទៀតផង។

ហើយស្ថានភាពស្រដៀងគ្នានេះ ក៏បានកើតឡើងនៅក្នុងរដ្ឋ Uttarakhand ជិតខាង ដែលកម្រិតទឹកនៃទន្លេជាច្រើនបានឆ្លងផុតសញ្ញាគ្រោះថ្នាក់។

ចំនែកនៅទីក្រុងដេលីវិញ សាលារៀនត្រូវបានបិទ ខណៈដែលទីក្រុងទាំងមូលត្រូវបានជន់លិចកាលពីចុងសប្តាហ៍មុន។ ស្ថានភាពនាពេលនេះ គឺពិតជាគួរឱ្យព្រួយបារម្ភណាស់ ជាពិសេសនៅក្នុងតំបន់មួយចំនួន នៃទីក្រុង ដែលអ្នកស្រុកត្រូវបានទុកចោល ដោយសារទឹកបានហូរហៀរចេញពីប្រឡាយដែលស្ទះ និងផ្លូវដែលលិចទឹក។

មនុស្សជាច្រើននៅតាមស្រុកស្រែចំការ ត្រូវភ្ជួររាស់តាមទឹកជន់លិច ហើយមនុស្សមួយចំនួនទៀតបានចំណាយពេលជាច្រើនម៉ោងក្នុងការកកស្ទះចរាចរណ៍ ព្រោះផ្លូវត្រូវបានជន់លិចទឹក។ ក្នុងនោះមានស្ត្រី​ម្នាក់​ត្រូវ​បាន​បាត់បង់ជីវិត​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ពិដាន​ផ្ទះ​របស់​នាង​បាន​រលំ​សង្កត់​លើ​នាង។

អ្នកស្រុកជាច្រើននាក់បានចូលប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីការខកចិត្តរបស់ពួកគេដែលរដ្ឋធានីរបស់ប្រទេសនេះមិនអាចទប់ទល់នឹងភ្លៀងរយៈពេលបីថ្ងៃ។

អ្នកស្រុកម្នាក់ឈ្មោះ Sarita Gupta បាននិយាយថា “ខ្ញុំមិនដឹងថារដ្ឋាភិបាលកំពុងធ្វើអ្វីអំពីរឿងនេះទេ វាមិនមែនត្រឹមតែមួយឆ្នាំនោះទេ តែរឿងនេះវាបានកើតឡើងជារៀងរាល់ឆ្នាំ”។

រដ្ឋជាច្រើននៅក្នុងតំបន់ភាគឦសាន នៃប្រទេសឥណ្ឌា រួមទាំងរដ្ឋ Assam និង Nagaland ក៏មានភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ។ ចំពោះប្រជាជននៅរដ្ឋ Assam រាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់។

ទន្ទឹមនឹងនេះ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅតំបន់ភាគខាងជើងនៃប្រទេស។

ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញថា ប្រទេស​ឥណ្ឌា​តែងតែមាន​ទឹកជំនន់​ធ្ងន់ធ្ងរ ​ក្នុង​រដូវ​មូសុង​ ដែល​ដំណើរការនេះ កើតឡើងក្នុង​ចន្លោះ​ពីខែមិថុនា ​ដល់ ​ខែកញ្ញា​ ជាប្រចាំ។

ប៉ុន្តែ​អ្នក​ជំនាញ​និយាយ​ថា កម្រិត​ភ្លៀង​ធ្លាក់​មួយនេះ គឺទើបតែបាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះទេ។

វាមានកត្តាជាច្រើនដែលចូលរួមចំណែកដល់ទឹកជំនន់ ប៉ុន្តែអ្នកជំនាញនិយាយថា ការប្រែប្រួលនៃអាកាសធាតុដែលបណ្តាលមកពីការឡើងកំដៅផែនដី គឺជាកក្កតាចម្បងដែលធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង។

នៅ Uttarakhand ដែលជារដ្ឋទេសចរណ៍មួយស្ថិតនៅលើភ្នំហិម៉ាឡៃយ៉ា មានផ្លូវហាយវេដ៏សំខាន់មួយត្រូវបិទ បន្ទាប់ពីការរអិលបាក់ដីបានរំខានដល់ចលនាតាមបណ្តោយផ្លូវ។

រដ្ឋមួយនេះបានទទួលរងនូវភ្លៀងធ្លាក់ឥតឈប់ឈរក្នុងរយៈពេល 48 ម៉ោងចុងក្រោយនេះ ហើយត្រូវបានគេរំពឹងថានឹងមានទឹកភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ទន្ទឹមនឹងនោះ នៅរដ្ឋ Himachal Pradesh ដែលនៅជិតខាងនោះ គឺមានរូបភាពដ៏គួរឱ្យភ័យខ្លាចមួយ នៃរថយន្តដែលកំពុងត្រូវបានទឹកហូរ ហើយក៏បានលេចឡើងមកលើ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

ខាងអាជ្ញាធរ បានរាយការណ៍ថា នៅពេលនេះយើងទទួលបាននូវទិន្នន័យបណ្តោះសន្នមួយ ដោយនិយាយថា យ៉ាងហោចណាស់ការរអិលបាក់ដីបានកើតឡើងចំនួន 14 និង 13 ករណីនៃទឹកជំនន់ភ្លាមៗកាលពីចុងសប្តាហ៍។ ហើយក្នុងនោះគឺមានមនុស្សយ៉ាងតិចណាស់ចំនួន 5 នាក់ រួមទាំងសមាជិកបីនាក់នៃគ្រួសារមួយបានស្លាប់ ហើយផ្លូវដែលរងការខូចខាតមានរហូតដល់ ជាង 700 ខ្សែដែលត្រូវបានបិទដើម្បីជួសជុលចាប់តាំងពីថ្ងៃសៅរ៍។ បច្នុប្បន្នអាជ្ញាធរបានប្រកាសបិទសាលារៀន និងមហាវិទ្យាល័យទាំងអស់សម្រាប់រយៈពេលពីរថ្ងៃបន្ទាប់។

scroll to top