កូនស្រី អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា បាននិយាយថា ឳពុករបស់ខ្លួនបានសម្រេចចិត្ត ពន្យាពេលក្នុងការត្រឡប់មកវិញម្តងទៀត

បើយោងតាមសារព័ត៌មានក្នុងស្រុកមួយនៅក្នុងប្រទេសថៃ បានឲ្យដឹងថា លោកស្រី​ Paetongtarn Shinawatra បាននិយាយកាលពីថ្ងៃពុធថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា បានសម្រេចចិត្តម្តងទៀត ដោយមិនវិលត្រឡប់មកប្រទេសថៃវិញទេ ដោយសារតែរូបគាត់មិនចង់បង្ករភាចលាចលណាមួយ ក្នុងកំឡុងពេលស្ថានភាពនយោបាយនៃប្រទេសរបស់ខ្លួនមិនទាន់មានស្ថេរភាព។

កូនស្រីពៅរបស់លោកថាក់ស៊ីន ដែលជាបេក្ខភាពជាននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ បាននិយាយថា ការវិលត្រឡប់របស់ឪពុកលោកស្រី នឹងមិនយូរពេកទេ បន្ទាប់ពីអ្វីៗដែលនៅក្នុងដើម ខែកក្កដាមានភាពល្អប្រសើរសិន។ លោក​ស្រី​បាន​បន្ថែម​ថា ឳពុករបស់លោកស្រី​កំពុងតែ​រង់ចាំ​ស្ថានការណ៍​នយោបាយមានភាពល្អប្រសើរ ឬក៏ត្រូវបាន​ដោះស្រាយរួចរាល់ជា​មុន​សិន។

អ្នក​ស្រី​បាន​និយាយទៀត​ថា៖ «ទោះ​បី​ជា​ឪពុក​របស់​ខ្ញុំ​បាន​ប្រាប់​សារព័ត៌មាន​ថា ការ​វិល​ត្រឡប់​មក​ផ្ទះ​របស់​គាត់​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ក៏​ដោយ ប៉ុន្តែក៏​មនុស្ស​ជា​ច្រើន​ជឿ​ថា គាត់នូវតែមានរឿងជាច្រើនដែលពាក់ព័ន្ធគ្នាផងដែរ»។

លោកស្រីក៏សូមបញ្ជាក់ថា (ទោះបីជាឳរបស់ខ្ញុំ ចង់វិលមកដោះស្រាយបញ្ហានយោបាយក៏ដោយ ប៉ុន្តែការពន្យារពេលរបស់គាត់គឺមិនមានជាប់ពាក់ព័ន្ធជាមួយប្រទេសថៃក្នុងការទទួលបានរដ្ឋាភិបាលថ្មីនោះទេ)។

បើតាមការគូសបញ្ជាក់របស់លោក ថាក់ ស៊ីណាវ៉ាត្រា តាមរយៈវីឌីអូមួយរបស់លោក កាលពីដើមខែ ឩសភា លោកក៏ធ្លាប់បាននិយាយថា៖ “លោក កំពុងមើលស្ថានភាព (នយោបាយ) នាពេលបច្ចុប្បន្ន សម្រាប់រូបលោក គឺពិតជាមិនចង់ឱ្យការវិលត្រឡប់មកវិញរបស់ខ្លួនក្លាយទៅភាពចលាចលនៅក្នុងនយោបាយនោះទេ។ ជាការពិតណាស់ទឹកចិត្តឪពុកដែលតែនឹករលឹកដល់កូន និង ចៅៗរបស់ខ្លួន គឺពិតជាមិនអាចពណ៌នាបាននោះទេ ហើយម្យ៉ាងវិញទៀតនោះសម្រាប់វត្តមានរបស់លោក គឺពឹងផ្អែកលើភាពសមស្របតែប៉ុណ្ណោះ។

ចំពោះលោកស្រី Paetongtarn ក៏មានការសោកស្តាយផងដែរ សម្រាប់ការខកខានសាថ្មីម្តងទៀត សម្រាប់គម្រោងក្នុងការធ្វើពិធីគម្រប់ខួបឳពុករបស់លោកស្រី​ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃ ទី 26 ខែ កក្កដា ដែលជាការឈានចូល 76 ឆ្នាំរបស់លោក។​

សម្រាប់ស្ថានភាពនយោបាយក្នុងប្រទេសថៃបច្ចុប្បន្ន គឺជាហេតុផលចម្បងតែមួយគត់ នៃការពន្យារពេលមួយនេះ ដោយលោកស្រីបានបន្ថែមថា គាត់ចង់ធានាថា នយោបាយថៃនឹងដំណើរការដោយរលូនមុនពេលគាត់ត្រឡប់មកវិញ។

សូមបញ្ជាក់ផងដែរថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា  ដែលបានរស់នៅនិរទេសខ្លួនឯងនៅក្នុងទីក្រុងឌូបៃ តាំងពីឆ្នាំ ២០០៨ បាននិយាយម្តងហើយម្តងទៀតថា លោកបានប្តេជ្ញាចិត្តវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ  ហើយលោកបាននិយាយទៀតថា លោកនិងយល់ព្រមក្នុងការចូលដំណើរការតាមផ្លូវច្បាប់ធម្មតា។ លោក ថាក់ស៊ីន ដែលត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារសរុបចំនួន 12 ឆ្នាំ ក្នុងសំណុំរឿងពុករលួយចំនួន 4 ដោយនាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់មុខតំណែងនយោបាយ។

បើទោះជាយ៉ាងណាក៏ដោយ កូនស្រីរបស់លោក ថាក់ស៊ីន និងធ្វើការបញ្ជាក់សារជាថ្មី សម្រាប់ការវិលត្រលប់មកវិញនៃឳពុករបស់លោកស្រី បន្ទាប់ពីស្ថានភាពនយោបាយ នៅក្នុងប្រទេសមានភាពល្អប្រសើរជាងនេះ។

អតីតមន្ត្រីនាវាមុជទឹករុស្ស៊ី  ដែលស្ថិតក្នុងបញ្ជីខ្មៅអ៊ុយក្រែន ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់

នាថ្ងៃទី ១១ ខែកក្កដា មន្ត្រីយោធារុស្ស៊ីម្នាក់ដែលបានបញ្ជានាវាមុជទឹកនៅសមុទ្រខ្មៅ ហើយក៏ត្រូវបានបង្ហាញខ្លួនក្នុងបញ្ជីខ្មៅរបស់អ៊ុយក្រែន នៃបញ្ជីឧក្រិដ្ឋជនសង្គ្រាម គាត់ត្រូវបានឃាតកមិនស្គាល់មុខបាញ់សម្លាប់ ខណៈពេលដែលលោកកំពុងរត់នៅពេលព្រឹក។

លោក Stanislav Rzhitsky អាយុ 42 ឆ្នាំត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃច័ន្ទ នៅក្នុងទីក្រុង Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ អាស័យដ្ឋាន រូបភាព និងព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់គាត់បានបង្ហាញខ្លួននៅលើគេហទំព័ររបស់អ៊ុយក្រែនដែលមានឈ្មោះថា Myrotvorets (Peacemaker) ដែលជាមូលដ្ឋានទិន្នន័យមិនផ្លូវការដ៏ធំមួយ នៃមនុស្សដែលត្រូវបានគេចាត់ទុកថាជាសត្រូវរបស់អ៊ុយក្រែន។

(Peacemaker) របស់អ៊ុយក្រែន គឺជាការកត់ត្រានូវ “សកម្មភាព នៃឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខជាតិរបស់អ៊ុយក្រែន សន្តិភាព សន្តិសុខមនុស្ស និង ច្បាប់អន្តរជាតិ” ជាដើម។ 

ទន្ទឹមគ្នានោះ កាលពីថ្ងៃអង្គារ ពាក្យថា “Liquidated” ជាអក្សរក្រហម ត្រូវបានដាក់លើរូបថតរបស់ លោក Stanislav Rzhitsky នៅលើគេហទំព័រមួយផងដែរ។

គណៈកម្មាធិការស៊ើបអង្កេតរដ្ឋរបស់ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលមានអាយុ 60 ឆ្នាំ ព្រោះក្នុងខ្លួនរបស់គាត់ត្រូវបានគេរកឃើញថាមានកាំភ្លើងខ្លីមួយដើម និងឧបករណ៍បំបិទសម្លេងថែមទៀតផង។ ក្នុងនោះផងដែរគឺមានការផ្សព្វផ្សាយវីដេអូខ្លីមួយ ដោយបង្ហាញពីមន្ត្រីសន្តិសុខប្រដាប់អាវុធយ៉ាងសន្ធឹកសន្ធាប់បានសម្រុកចូលផ្ទះមួយ ហើយឃាត់ខ្លួនបុរសនោះ ដែលមានស្លៀកតែខោខ្លីកីឡាតែប៉ុណ្ណោះ។

ទីភ្នាក់ងារស៊ើបការណ៍យោធា GUR របស់ប្រទេសអ៊ុយក្រែនបានចេញផ្សាយព័ត៌មានលម្អិត នៃការសម្លាប់នេះនៅលើគេហទំព័ររបស់ខ្លួន ដោយមិនបានអះអាងពីការទទួលខុសត្រូវ ឬប្រាប់ពីរបៀបដែលខ្លួនទទួលបានព័ត៌មាននោះទេ។

ទៀតសោតការផ្សព្វផ្សាយនោះបាននិយាយថា លោក Stanislav Rzhitsky បានស្លាប់នៅនឹងកន្លែង នៅពេលដែលលោកត្រូវបានគេបាញ់ប្រហារចំនួនប្រាំពីរគ្រាប់មកលើគាត់ តាមកាំភ្លើងខ្លី Makarov ខណៈដែលគាត់កំពុងរត់នៅក្នុងឧទ្យានទីក្រុងវាលខ្សាច់នៅម៉ោងប្រហែល 6 ព្រឹក។

Baza ដែលជាប៉ុស្តិ៍ Telegram របស់រុស្ស៊ីដែលមានតំណភ្ជាប់ទៅកាន់សេវាសន្តិសុខបាននិយាយថា ឃាតករអាចតាមដានចលនារបស់លោក Stanislav Rzhitsky នៅលើកម្មវិធីមួយដែលគាត់បានបង្ហោះព័ត៌មានលម្អិតអំពីផ្លូវរត់ធម្មតារបស់គាត់នៅ Krasnodar និងរយៈពេលដែលគាត់ចំណាយពេលដើម្បីរត់។

បើយោតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអ្នកសរសេរប្លុកសង្គ្រាមបាននិយាយថា លោក Rzhitsky គឺជាអនុប្រធាននៃការចល័តយោធានៅក្នុងទីក្រុង ហើយពីមុនលោកធ្លាប់បានធ្វើជាអ្នក បញ្ជានាវាមុជទឹក “Krasnodar” នៅក្នុងសមុទ្រខ្មៅផងដែរ។

បណ្តាញ Telegram មួយដែលត្រូវបានប្រើប្រាស់ដោយពួកជ្រុលនិយមអ៊ុយក្រែន ដែលបានអះអាងអំពីការវាយប្រហាររាប់រយនៅក្នុងប្រទេសរុស្ស៊ី – ដោយគ្មានភស្តុតាងបញ្ជាក់បាននិយាយថាលោក Rzhitsky ត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដោយកាំជ្រួចនៃនាវាមុជទឹកនៅខែកក្កដាឆ្នាំ 2022 ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 23 នាក់ រួមទាំងក្មេងស្រីអាយុ 4 ឆ្នាំនៅទីក្រុង Vinnytsia នៃប្រទេសអ៊ុយក្រែន។

យោងតាម Baza ដែលបានដកស្រង់សម្តីឪពុករបស់ Rzhitsky លោកបាននិយាយថា (កូនប្រុសរបស់លោក បានលាលែងពីយោធាតាំងពីចុងឆ្នាំ 2021មកម្ល៉េះ ហើយក៏ត្រូវបានរំសាយវិញ បន្ទាប់ពីការពន្យារពេលមួយនៅខែសីហាបន្ទាប់)។

គួររំលឹកផងដែរថា ឥស្សរជនរុស្ស៊ី ដែលគាំទ្រសង្រ្គាមពីរនាក់ផ្សេងទៀត គឺមាននៅក្នុងមូលដ្ឋានទិន្នន័យ Myrotvorets ឫ (Peacemaker)របស់អ៊ុយក្រែន ក៏ត្រូវបានគេធ្វើឃាតនៅខាងក្នុងប្រទេសរុស្ស៊ីចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនជិត 17 ខែមុន។ 

ប្រទេសរុស្ស៊ីបានចោទប្រកាន់ទៅ ​អ៊ុយក្រែនចំពោះការវាយប្រហារមួយនេះ ប៉ុន្តែទីក្រុង Kyive​ បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​ ដោយ​អ៊ុយក្រែនបាននិយាយថា នេះចាត់​ទុក​ថា វាគ្រាន់តែជា​លទ្ធផល​នៃ​ប្រយុទ្ធ​គ្នា​ទៅចុះ។

រដ្ឋធានី Vermont ភាគឦសានសហរដ្ឋអាមេរិក បានជួបគ្រោះធម្មជាតិ ភ្លៀងធ្លាក់ខ្លាំង

ថ្ងៃទី 11 ខែកក្កដា – ទំនប់ទឹកមួយពីរដ្ឋធានីរដ្ឋ Vermont កំពុងដំណើរការនៅកម្រិតអតិបរមាកាលពីថ្ងៃអង្គារ បន្ទាប់ពីទឹកជំនន់ បានបង្ករឲ្យមានការបិទផ្លូវដែលចេញពីទីក្រុង Montpelier និងបានជាប់គាំងមនុស្សជាច្រើននៅក្នុងផ្ទះរបស់ពួកគេ។

មន្ត្រីទីក្រុងបាននិយាយថា ទំនប់ Wrightsville ដែលបង្កើតជាអាងស្តុកទឹកដែលមានប្រវែង 4 ម៉ាយ (6.4 គីឡូម៉ែត្រ) ភាគខាងជើងនៃទីក្រុង Montpelier នៅជិតភាគខាងជើងនៃទន្លេ Winooski ។

គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរមួយនេះត្រូវបានគេហៅថា “ជាគ្រោះមហន្តរាយនៃ ទឹកជំនន់” ហើយវាបានកើតឡើងនៅក្នុងសង្កាត់នៃទីប្រជុំជនដ៏ស្រស់ស្អាតមួយរបស់ Montpelier គឺជាកន្លែងដែលមានមនុស្សដើរច្រើន តែនៅតាមដងផ្លូវត្រូវបានជន់លិចទឹក ហើយទឹកជំនន់នេះបានលិចទៅដល់បង្អួចនៃផ្ទះអាជីវកម្ម និងដំបូលរថយន្តថែមទៀតផង។

អ្នកវិទ្យាសាស្ត្រអាកាសធាតុបាននិយាយថា ការកើនឡើងប្រេកង់ និងអាំងតង់ស៊ីតេនៃអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងសហរដ្ឋអាមេរិក គឺជាការផ្តល់នូវសញ្ញានៃការប្រែប្រួលអាកាសធាតុសកល ដែលជំរុញដោយកក្កតាមនុស្ស។

ខណៈពេលដែលរដ្ឋធានីរដ្ឋភាគឦសានស្ថិតនៅក្រោមទឹកជំនន់ សីតុណ្ហភាពនៃមហាសមុទ្របានកើនឡើងដល់ 90 Fahrenheit (32 អង្សាសេ) ក្នុងរដ្ឋ Florida ហើយរដ្ឋ Texas ក៏កំពុងតែក្តៅ ដូចស្ថិតនៅក្រោមដំបូលកំដៅ ហើយរដ្ឋកាលីហ្វ័រញ៉ាគឺកំពុងទប់ទល់នឹងសីតុណ្ហភាពដែឡើងដល់ 120 F (49 C) នៅក្នុង តំបន់វាលខ្សាច់នៅចុងសប្តាហ៍នេះ។

ភាគច្រើននៃភាគឦសានរបស់សហរដ្ឋអាមេរិក រួមទាំងផ្នែកខ្លះនៃទីក្រុងញូវយ៉ក រដ្ឋ Massachusetts និង Connecticut មានភ្លៀងធ្លាក់រហូតដល់ 8 អ៊ីញ (20 សង់ទីម៉ែត្រ) ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

អភិបាលរដ្ឋ Vermont លោក Phil Scott បាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃអង្គារថា “ការធ្វើខុស ការបំផ្លិចបំផ្លាញ គឺបណ្តាលឲ្យមានទឹកជំនន់ ដែលយើងកំពុងជួបប្រទះនៅទូទាំងរដ្ឋ Vermont នៅពេលនេះ គឺជាប្រវត្តិសាស្ត្រ នៃគ្រោះមហន្តរាយផងដែរ” ។

អ្នកគ្រប់គ្រងទីក្រុង Montpelier លោក William Fraser នៅក្នុងការបង្ហោះ Facebook បានជំរុញឱ្យមនុស្ស 8,000 របស់ទីក្រុងត្រូវត្រៀមខ្លួនដើម្បីផ្លាស់ទីទៅជាន់ខាងលើនៃផ្ទះរបស់ពួកគេ ខណៈដែលមានការបិទផ្លូវហាយវេ ដែលនាំឱ្យមានការជម្លៀសប្រជាពលរដ្ឋចេញពីការលំបាកមួយនេះ។

បច្ចុប្បន្ននៅទូទាំងរដ្ឋខាងលើនេះ ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សចំនួន 117 នាក់ចេញពីផ្ទះ និងរថយន្តរបស់ពួកគេដោយប្រើទូកយ៉ាងលឿនបំផុត ខណៈដែលក្រុមមន្ត្រីបានហៅទូរស័ព្ទថា មនុស្សកាន់តែច្រើនបានជាប់នៅក្នុងផ្ទះរបស់ពួកគេនៅតំបន់ដាច់ស្រយាល លោក Mike Cannon មេដឹកនាំប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះទីក្រុងរបស់រដ្ឋបានប្រាប់ដោយ សង្ខេប។

ចំពោះមន្ត្រីរដ្ឋ Vermont បានហៅទឹកជំនន់នេះថា ជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតចាប់តាំងពីព្យុះសង្ឃរា Irene បានមកដល់រដ្ឋ New England វាគឺជាព្យុះត្រូពិចក្នុងឆ្នាំ 2011 ហើយបានបណ្តាលឱ្យមានការខាតបង់ប្រហែល 750 លានដុល្លារ និងមនុស្សស្លាប់ 7 នាក់នៅក្នុងរដ្ឋនេះ។

បើយោងតាមក្រាហ្វិក រ៉យទ័រ

លោក Conor Casey សមាជិកក្រុមប្រឹក្សាក្រុង Montpelier បាននិយាយថា សណ្ឋានដីរបស់ទីក្រុងដែលមានព្រំប្រទល់ជាប់នឹងភ្នំជាមួយនឹងទីប្រជុំជនក្នុងជ្រលងភ្នំ គឺជាកន្លែងដែលបង្កើនសក្តានុពលសម្រាប់ទឹកជំនន់។

ទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ ដោយអ្នកព្យាករណ៍ឯកជន AccuWeather បានប៉ាន់ប្រមាណការខូចខាត និងការបាត់បង់សេដ្ឋកិច្ចគឺប្រមាណពី 3 ពាន់លានដុល្លារទៅ 5 ពាន់លានដុល្លារ។

Janet Boyd ដែលជាម្ចាស់អាជីវកម្មអាយុ 80 ឆ្នាំរួមជាមួយប្តីនិងកូនប្រុសរបស់នាងនៅភាគខាងត្បូងនៃ Green Mountains បាននិយាយថា ដំណាំភាគច្រើននៅឯកសិដ្ឋានគ្រួសារ Boyd ក្នុង Wilmington រដ្ឋ Vermont ត្រូវបានបាត់បង់ស្ទើទាំងស្រុង។

Boyd បាននិយាយថា “យើងបានបាត់បង់បន្លែទាំងអស់ ហើយនៅសល់តែផ្លែប៊្លូបឺរីរបស់យើងប៉ុណ្ណោះ” ។

លោក Joe Miles អាយុ 59 ឆ្នាំ ម្ចាស់រោងចក្រ RK Miles ដែលមានមូលដ្ឋាននៅទីក្រុង Montpelier បាននិយាយថា ទីតាំងចំនួន 3 ក្នុងចំនោមទីតាំងចំនួន 8 របស់គាត់នៅក្នុងរដ្ឋត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយពីរកន្លែងក្នុងនោះ ត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់។

ស្តុកឈើ និងឈើប្រណិតរបស់គាត់ជាច្រើនត្រូវបានបាត់បង់ដោយសារការខូចខាតទឹក។ Miles បាន​និយាយ​ថា​៖ «​វា​ជា​រឿង​ដ៏​អាក្រក់ និង​សោកនាដកម្ម ប៉ុន្តែ​ជា​សំណាង​ល្អ​គ្មាន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ​»​ លោកសង្ឈឹមថា “យើងនឹងឆ្លងកាត់វាបាន” ។

លោក Pita ផ្ញើសារទៅកាន់សមាជិកសភា និងសមាជិកព្រឹទ្ធសភា នៅមុនការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ MFP លោក Pita Limjaroenrat កាលពីថ្ងៃអង្គារបានផ្ញើសារទៅកាន់សមាជិកសភា និងសមាជិកព្រឹទ្ធសភាទាំងអស់អស់ ដោយជាការស្នើសុំឱ្យប្រទេសថៃ ត្រូវបានអនុញ្ញាតឱ្យមានរដ្ឋាភិបាលភាគច្រើន គឺតាមបែបប្រជាធិបតេយ្យដើម្បីជាការឆ្លើយតបទៅនិងឆន្ទៈរបស់ប្រជាជន នៅពេលពួកគេបានធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីកាលពីខែឧសភា។

លោក Pita ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយគត់របស់ MFP បានធ្វើការអំពាវនាវតាមរយៈវីដេអូរបស់លោក ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។

នៅក្នុងវីដេអូដែលមានរយៈពេល 4 នាទី 33 វិនាទី មេដឹកនាំ MPF រូបនេះបានចាប់ផ្តើមដោយនិយាយថា ថ្ងៃទី 14 ខែឧសភា គឺជាថ្ងៃដែលឆន្ទៈរបស់ប្រជាជនថៃត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសន្លឹកឆ្នោត ដែលបង្ហាញពីសម្លេងឆ្នោតចំនួន 14,438,851 ទៅកាន់ MFP ដែលផ្តល់ឱ្យបក្សមួយនេះទទួលបាននូវជ័យជម្នះ និងច្រើនបំផុត ដែលស្មើនិង ១៥២អាសនៈ ។

លោក​បាន​បន្ត​ថា​៖ «​នេះ​ជា​សំឡេង​ដ៏ច្រើនលើសលប់មួយ ដែលទូទាំង​ប្រទេសបាន​បង្ហាញ​ថាទស្សនៈនៃ​ប្រជាពលរដ្ឋគឺពិតជា​ចង់​បាន​ការ​ផ្លាស់​ប្តូរ។ ខ្ញុំ និងចលនាឆ្ពោះទៅមុខនឹងប្រកាន់ខ្ជាប់នូវអាណត្តិរបស់ប្រជាជន ដើម្បីឆ្ពោះទៅមុខ និងបង្កើតរដ្ឋាភិបាលថ្មី។ យើងបានប្រមូលសន្លឹកឆ្នោតរបស់គណបក្សចម្រុះចំនួនប្រាំបី ដែលតំណាងឱ្យ 72% នៃអ្នកបោះឆ្នោតដែលបានប្រើសិទ្ធិបោះឆ្នោតរបស់ពួកគេ។ 

លោក Pita បាននិយាយទៀតថា “នៅក្នុងនយោបាយធម្មតា យើងដែលជារដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយ MPF គឺជាអ្នកដែលមានសិទ្ធគ្រប់គ្រងប្រទេសរួចហើយ ហើយក៏ជាអ្នកដែលនិងត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហារបស់ប្រជាជនរួចហើយផងដែរ”។

លោក​បានបន្តទៀត​ថា វា​ត្រូវ​ចំណាយ​ពេល​ជិត​ពីរ​ខែ ​ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ចាប់​តាំង​ពី​ការ​បោះឆ្នោត​សកល។ សម្ព័ន្ធភាពប្រាំបីគណបក្សនៅតែរង់ចាំការសម្រេចចិត្តរបស់សមាជិកព្រឹទ្ធសភាស្តីពីការបង្កើតរដ្ឋាភិបាលស្របតាមឆន្ទៈរបស់ប្រជាជនដែរឬអត់។

“ថ្ងៃនេះ វាច្បាស់ណាស់ថាប្រទេសថៃស្ថិតក្នុងស្ថានភាពនយោបាយមិនធម្មតា។ អាណត្តិ​របស់​ប្រជាជន​ដែល​ទទួល​បាន​តាម​រយៈ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ផ្ដួល​រំលំ​ម្តង​ហើយ​ម្តង​ទៀត​ដោយ​រដ្ឋប្រហារ ច្បាប់ និង​ការ​រំលាយ​គណបក្សជាដើម។ ភាព​មិន​ប្រក្រតី​នេះ​កើត​ឡើង​ដោយ​រដ្ឋធម្មនុញ្ញកាលពី​ឆ្នាំ ២០១៧ ហើយ​វា​ក៏មិន​អាច​បដិសេធ​នូវរឿងដែលបានឡើងហើយផងដែរ។

សម្រាប់ពេលនេះ​គឺជា​ឱកាស​សម្រាប់​ប្រទេស​ថៃ​ក្នុង​ការ​វិល​មក​រក​ភាព​ប្រក្រតី​វិញ​។ ការផ្តល់ឱកាសឱ្យប្រទេសថៃមានរដ្ឋាភិបាលស្របច្បាប់មួយដែលនឹងឈានទៅមុខ និងដើម្បីជួសជុលប្រទេសថៃដូចដែលប្រជាជនរំពឹងទុក។ ហើយវាគឺជាការផ្តល់ឱកាសឱ្យប្រទេសថៃបានវិលទៅកាន់មាគ៌ានយោបាយសភា ដែលប្រជាជនអាចមានជំនឿ និងតម្កល់ក្តីសង្ឃឹមរបស់ពួកគេបាន។

បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ MFP រូបនេះបាននិយាយថា “សូមមេត្តាផ្តល់ឱកាសឱ្យប្រទេសថៃឆ្ពោះទៅមុខ ដើម្បីការផ្លាស់ប្តូរ និងទទួលបាននូវប្រាក់ឈ្នួលសមរម្យ អត្ថប្រយោជន៍សុខុមាលភាពទូលំទូលាយជាងមុន សេដ្ឋកិច្ចរីកចម្រើន និងយុត្តិធម៌ ជាមួយនឹងការច្នៃប្រឌិតផ្ទាល់ខ្លួន និងកាត់បន្ថយវិសមភាព និងសមភាពក្នុងសង្គមជាមួយនឹងច្បាប់ ដែលការពារសិទ្ធិ និងសេរីភាព មិនមែនការគាបសង្កត់សិទ្ធិរបស់ប្រជាជននោះទេ។

លោកបាននិយាយថា ការបោះឆ្នោតនៅថ្ងៃទី 13 ខែកក្កដាសម្រាប់នាយករដ្ឋមន្រ្តីមិនមែនគ្រាន់តែជាការបោះឆ្នោតសម្រាប់គាត់ឬ MFP នោះទេ ប៉ុន្តែវាជាឱកាសដើម្បីបញ្ជាក់ថាប្រទេសថៃនឹងឆ្ពោះទៅមុខតាមគន្លងប្រជាធិបតេយ្យធម្មតា ហើយក៏ដូចប្រទេសដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យផ្សេងទៀតនៅជុំវិញពិភពលោកផងដែរ។

ទាំងអស់នេះអាចបញ្ជាក់ថា ទោះបីជាប្រជាពលរដ្ឋនៅតែរស់នៅជាមួយរដ្ឋធម្មនុញ្ញ ដែលហាក់ដូចជាគាំទ្រនយោបាយមិនធម្មតាក៏ដោយ សមាជិកសភាទាំងអស់អាចប្រើសំឡេងរបស់ពួកគេ ដើម្បីអនុវត្តឆន្ទៈរបស់ប្រជាពលរដ្ឋ ដូចដែលបានបង្ហាញតាមរយៈការបោះឆ្នោតអញ្ចឹងដែរ ដើម្បីបង្កើតរដ្ឋាភិបាលដោយជោគជ័យ គឺត្រូវមានតំណាងរាស្រ្តភាគច្រើន។ នេះ​ជា​បេសកកម្ម​រួម​មួយ​សម្រាប់​សមាជិក​សភា​ទាំងអស់ ដែល​តំណាង​ឲ្យ​ប្រជាជន​ថៃ​នៅ​ទូទាំង​ប្រទេស។

“ក្នុងឱកាសនេះ ខ្ញុំចង់បង្កើនទំនាក់ទំនងជាមួយសមាជិកសភា និងសមាជិកព្រឹទ្ធសភាទាំងអស់ ដែលប្រហែលជាពួកគេមិនចូលចិត្តវិធីសាស្រ្តនយោបាយរបស់យើង។ នៅក្នុងនយោបាយធម្មតា អ្នកអាចធ្វើការត្រួតពិនិត្យ  ឬក៏អាចបោះឆ្នោតឱ្យខ្ញុំចេញពីតំណែង។ ប៉ុន្តែ​ការ​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ភាគច្រើន​នឹង​ផ្តល់​ឱកាស​ដល់​ប្រទេស​ថៃ​ក្នុង​ការ​ឈាន​ទៅ​មុខ​តាម​របៀប​ដែល​ខ្លួន​គួរ​ធ្វើ»។

សម្រាប់លោក Pita ផ្ទាល់បាន​សន្យាថា និង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​សម្រាប់​ប្រជាជន​គ្រប់​រូប មិន​ថា​គណបក្ស​ណា​ដែល​ខ្លួន​បោះឆ្នោត​ឲ្យ ឬ​មាន​មនោគមវិជ្ជា​នយោបាយ​អ្វី​ឡើយ។

លោក Pita បាននិយាយថា “ខ្ញុំនឹងក្លាយជានាយករដ្ឋមន្ត្រីដែលគ្រប់គ្រងប្រទេស និងទទួលយកភាពចម្រុះនៃក្តីស្រមៃរបស់មនុស្សគ្រប់រូប នៃព្រះរាជាណាចក្រថៃ”។

scroll to top