Jisoo សមាជិក BLACKPINK គឺកំពុងមានទំនាក់ទំនងស្នេហាជាមួយលោក Ahn Bo-hyun

យោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា Jisoo សមាជិក​ក្រុម​ចម្រៀង​ស្រី K-pop BLACKPINK កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​សម្ដែង Ahn Bo-hyun។

បើយោងតាមផលិតកម្ម YG Entertainment បាននិយាយថា “បច្ចុប្បន្ននេះពួកគេកំពុងស្ថិតក្នុងដំណាក់កាលនៃការស្គាល់គ្នាតែប៉ុណ្ណោះ” ដោយមានបញ្ជាក់តាមប្រព័ន្ធផ្សព្វផ្សាយ ដែលស្តីពីទំនាក់ទំនងរបស់ពួកគេនាពេលបច្ចុប្បន្ន។ ខាងផលិតកម្មបាននិយាយទៀតថា “យើងនឹងពេញចិត្តចំពោះទំនាក់ទំនងរបស់ពួកគេ ប្រសិនបើអ្នកផ្តល់នូវការគាំទ្រ និងការយោគយល់ដោយភាពកក់ក្តៅ។

“នៅព្រឹកថ្ងៃដដែលនោះខាង Dispatch ដែលជាបណ្តាញព័ត៌មានកម្សាន្តអនឡាញក្នុងស្រុកបានរាយការណ៍ថា អ្នកទាំងពីរត្រូវបានគេប្រទះឃើញណាត់ជួបគ្នានៅឯគេហដ្ឋានរបស់ Jisoo គឺស្ថិតនៅក្នុងទីក្រុងសេអ៊ូល។ 

មហាលជនជាច្រើនបានស្គាល់​Jisoo តាមរយៈការនបង្ហាញខ្លួនជាលើកដំបូងរបស់នាង គឺក្នុងនាមជាអ្នកចម្រៀងនាំមុខម្នាក់របស់ BLACKPINK នៅក្នុងខែសីហា ឆ្នាំ 2016។ ហើយចាប់តាំងពីពេលនោះមក នាងក៏បានទាក់ទាញអ្នកគាំទ្រទាំងក្នុងពិភពលោកឲ្យគាំទ្រនាង ដោយតែសំលេងដ៏ពិសេសរបស់នាង បូករួមជាមួយសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ Jisoo មិនត្រឹមតែពូកែច្រៀងនិងប៉ុណ្ណោះទេ នាងក៏ជាតារាសម្តែងស្រីម្នាក់ដ៏ល្បីផងដែរ ដោយនាងធ្លាប់​បាន​ចូល​រួម​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​រឿង​ភាគ​មួយរឿងដែលមានចំណងជើងថា “Snowdrop” របស់ JTBC កាលពី​ឆ្នាំ ២០២១ផងដែរ។

កាលពីខែមីនា Jisoo បានចេញបទចម្រៀងទោលដំបូងរបស់ខ្លួនមួយបទដែលមានចំណងជើងថា “Me” ភ្លាមៗនោះ នាងបានក្លាយទៅជាតារាស្រីវ័យក្មេងដែលទទួលបានការគាំទ្រយ៉ាងលើសលប់ រហូតដល់នាងអាចឡើងដល់មុខតំណែងកំពូលតារាងតន្ត្រីផ្សេងៗ និងកម្មវិធីតន្ត្រីជាច្រើនតាមទូរទស្សន៍ថែមទៀតផង។
          ចំនែកឯ Ahn Bo-hyun ត្រូវបានគេស្គាល់ថាជាតារាសម្តែងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់ក្នុងនាមជាតារាម៉ូដែលក្នុងឆ្នាំ 2007 ។លោកក៏ធ្លាប់បានបង្ហាញខ្លួននៅក្នុងរឿងជាច្រើនដូចជា “Itaewon Class” (2020), “Yumi’s Cells” (2021) និង “Military Prosecutor Doberman” ( ២០២២)។  នាពេលថ្មីៗ​នេះ​លោក​ Ahn Bo-hyun បាន​សម្តែង​ក្នុង​រឿងភាគបែប​មនោសញ្ចេតនា និង ​កំប្លែងមួយដែលជាការផលិត​របស់​ទូរទស្សន៍ tvN គឺមាន​ចំណងជើង​ថា See You in My 19th Life ។

យន្តហោះគ្មានមនុស្សរបស់រុស្ស៊ីបានបើកសំដៅលើហាងលក់គ្រាប់ធញ្ញជាតិ Odesa នៅជិតព្រំដែន រ៉ូម៉ានី

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារកំពង់ផែអ៊ុយក្រែននៅ Izmail នៅលើទន្លេ Danube ដែលនៅជិតរដ្ឋមួយដែលជាសមាជិកបស់អង្គការណាតូ គឺ រ៉ូម៉ានី។

បើយោងតាមការរាយការណ៍របស់ bbc នៅថ្ងៃទី 02 ខែ សីហា ឆ្នាំ​ 2023 បានឲ្យដឹងថា​គ្រាប់​ធញ្ញជាតិ​ជិត 40,000 តោនដែលទុកសម្រាប់នាំចេញទៅកាន់ប្រទេសអាហ្វ្រិក ចិន និងអ៊ីស្រាអែលត្រូវបានខូចខាតទាំងស្រុង។

ដោយក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសរុស្ស៊ីបានចាប់ផ្តើមកំណត់គោលដៅមកលើកំពង់ផែរបស់អ៊ុយក្រែន គឺបន្ទាប់ពីប្រទេសរុស្ស៊ីបានបោះបង់ចោលកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាពរវាងប្រទេសទាំងពីរក្នុងការឆ្លងកាត់សមុទ្រខ្មៅ។

បើយោងតាមរយៈវីដេអូដែលថតពីខាងរដ្ឋរ៉ូម៉ានីនៃទន្លេ Danube ចម្ងាយប្រហែល 3 គីឡូម៉ែត្រ (1.9 ម៉ាយ) បានបង្ហាញថា វាមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងតំបន់កំពង់ផែ Izmail កាលពីព្រឹកថ្ងៃពុធ។

មេដឹកនាំតំបន់ Odesa លោក Oleh Kiper បាននិយាយថា សេវាសង្គ្រោះបន្ទាន់កំពុងដំណើរការលើទីតាំងនៃការវាយប្រហារចុងក្រោយបង្អស់របស់រុស្សី ប៉ុន្តែលោកមិនបានរាយការណ៍អំពីអ្នកស្លាប់ និងរបួសណាមួយនៅក្នុងកំឡុងពេលដែលកើតហេតុនោះឡើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា “ជាអកុសលដែលមានការខូចខាតបែបនេះកើតឡើង” សម្រាប់ការវាយប្រហាររបស់រុស្ស៊ីយប់មិញនេះ គឺមិនត្រឹមតែខូចខាតដល់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិតែប៉ុណ្ណោះទេ គឺពួកគេបានវាយប្រហាហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងនៅក្នុងតំបន់នោះ។

ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា រដ្ឋអាជ្ញាស្រុក Izmail បានបើកការស៊ើបអង្កេតទៅលើចំណតទំនិញ ឃ្លាំងស្តុកទំនិញ និងជណ្តើរយន្តដែលរងការខូចខាតទាំងអស់ តែពួកគេក៏មិនបានបញ្ជាក់លម្អិតពីទីកន្លែងដែលរងការវាយប្រហាពិតប្រាកដនៅក្នុងតំបន់ Odesa នោះទេ។

រដ្ឋមន្ត្រីអ៊ុយក្រែនលោក Oleksandr Kubrakov បាននិយាយនៅលើ Twitter របស់គាត់ថា ” កំពង់ផែនៅសមុទ្រខ្មៅមួយនេះ គឺបានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ” ។

អ៊ុយក្រែន​គឺជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាលី និង​ពោត​ដ៏​សំខាន់​មួយ​របស់​ពិភពលោក។ បើយោងតាមទិន្នន័យពីអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ 2021 សូម៉ាលីពឹងផ្អែកលើអ៊ុយក្រែន និងរុស្ស៊ីរហូតដល់ 90% សម្រាប់ការផ្គត់ផ្គត់ស្រូវសាលីមកកាន់ប្រទេសរបស់ខ្លួន។

ប្រជាជនប្រមាណជាង 50 លាននាក់នៅទូទាំងប្រទេសសូម៉ាលី កេនយ៉ា អេត្យូពី និងស៊ូដង់ខាងត្បូង គឺពិតជាត្រូវការជំនួយខាងស្បៀងអាហារខ្លាំងណាស់ ដោយសារតែប្រទេសទាំងនោះបានរងផលប៉ះពាល់ពីកក្កតាធម្មជាតិដោយមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនឆ្នាំ។

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ អ៊ុយក្រែនបានដឹកជញ្ជូនស្បៀងអាហារចំនួន 625,000 តោន ជាជំនួយមនុស្សធម៌ទៅកាន់អាហ្វហ្គានីស្ថាន អេត្យូពី កេនយ៉ា សូម៉ាលី ស៊ូដង់ និងយេម៉ែន។

ចំនែកឯក្រសួងការបរទេសរបស់ប្រទេសបារាំងវិញបានចោទប្រកាន់រុស្ស៊ីថា “មានចេតនាដាក់សន្តិសុខស្បៀងអាហារពិភពលោកក្នុងហានិភ័យ” បន្ទាប់ពីការខូចខាតដល់ការនាំចេញគ្រាប់ធញ្ញជាតិនៅកំពង់ផែអ៊ុយក្រែន។

គួររំលឹកផងដែរថាកាលពីសប្តាហ៍មុន យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីក៏បានវាយប្រហារឃ្លាំងគ្រាប់ធញ្ញជាតិនៅ Reni រួចបន្តទៅទន្លេ Danube ដែនៅជាប់នឹងទឹកដីរបស់ រ៉ូម៉ានីផងដែរ។

ប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារនៅជិតប្រទេសរ៉ូម៉ានី គឺជាឧក្រិដ្ឋកម្មសង្គ្រាម ដែលប៉ះពាល់ដល់ “សមត្ថភាពផ្ទេរផលិតផលម្ហូបអាហាររបស់ពួកគេទៅកាន់ប្រទេសអ៊ុយក្រែន” និងទៅកាន់អ្នកដែលកំពុងតែត្រូវការជំនួយផ្នែកស្បៀងអាហារនៅក្នុងពិភពលោក។

ហើយមុននេះ រុស្ស៊ីបានវាយប្រហារកំពង់ផែសមុទ្រខ្មៅដ៏ធំនៃ Odesa និង Chornomorsk ជាកន្លែងដែលអាជ្ញាធរបាននិយាយថា គ្រាប់ធញ្ញជាតិ 60,000 តោនគឺត្រូវបានរងការបំផ្លិចបំផ្លាញបន្ទាប់ពីការវាយនោះ ។

ក្រុមមន្ត្រី​បញ្ជាក់​ថា ស៊ីឡាំង​អាថ៌កំបាំង​ដែល​បាន​បោកបក់ ​លើ​ឆ្នេរ​អូស្ត្រាលី ​គឺជា​កម្ទេចកម្ទី​អវកាស​ឥណ្ឌា

កាលពីថ្ងៃទី ០១​ ខែ សីហា ឆ្នាំ ២០២៣ យោងតាមបណ្តាញសារព័ត៌មានរបស់ CNN បានឲ្យដឹងថា អាជ្ញាធរនៃប្រទេសអូស្រ្តាលីបាននិយាយថា ស៊ីឡាំងដ៏អាថ៌កំបាំងមួយដែល បានបោកបក់នៅតាមឆ្នេរសមុទ្រនៅភាគខាងលិចនៃប្រទេសអូស្ត្រាលី វាគឺជាកំទេចកំទី ដែលសល់ពីការបាញ់បង្ហោះក្នុងលំហអាកាសរបស់ឥណ្ឌា ដោយអាជ្ញាធរនៃប្រទេសទាំងពីរបាននិយាយថា វាគឺជាសំណល់ បន្ទាប់ពីបញ្ចប់ការច្របូកច្របល់ជុំវិញប្រភពដើមរបស់វត្ថុនោះ។

ស៊ីឡាំងនេះគឺជាផ្នែកមួយនៃយានបាញ់បង្ហោះផ្កាយរណប Polar ដែលអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ធ្លាប់បានបាញ់បង្ហោះកាលពីមុន នេះបើតាមលោក Sudheer Kumar អគ្គនាយកនៅ ISRO បាននិយាយប្រាប់ CNN ។

ចំពោះទីភ្នាក់ងារអវកាសអូស្ត្រាលី ធ្លាប់បានបង្ហោះសារកាលពីថ្ងៃច័ន្ទថា ខ្លួនបានបញ្ចប់ការស៊ើបអង្កេតលើវត្ថុនោះរួចរាល់ ហើយក៏បានឈានដល់ការសន្និដ្ឋានដូចគ្នាជាមួយនឹងអ្នកជំនាញប្រទេសឥណ្ឌា ។

ចាប់តាំងពីស៊ីឡាំងនេះបានលេចឡើងនៅក្នុងខែកក្កដានៅលើឆ្នេរមួយនៅឯ Green Head ដែលជាទីក្រុងឆ្នេរសមុទ្រមួយ មានចម្ងាយ 250 គីឡូម៉ែត្រ (155 ម៉ាយ) ពីភាគខាងជើងនៃទីក្រុង Perth ស៊ីឡាំងពណ៌ទង់ដែងបានទាក់ទាញអ្នកស្រុកដែរស់នៅក្នុងតំបន់នោះជាច្រើន ពួកគេពិតជាចង់ដឹង និងចង់ឃើញវត្ថុដែលមិនស្គាល់អត្តសញ្ញាណមួយនោះខ្លាំងណាស់។

ជុំវិញនោះស៊ីឡាំងមួយនេះ ត្រូវបានគេយកទៅទស្សទាយ និងសន្មត់នូវការផ្ទុះឡើងរបស់វា នៅលើបណ្តាញសង្គមអ៊ីនធឺណិតនានា ជាមួយនឹងការបង្ហោះជាទ្រឹស្ដីជាច្រើនអំពីកន្លែងដែលវាបានធ្លាក់។

ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​ថា វាជាសំរាម​អវកាសគឺ​ជា​ចម្លើយដែល​ទំនង​បំផុត។ ទីភ្នាក់ងារអវកាសអូស្ត្រាលីបាននិយាយកាលពីថ្ងៃច័ន្ទថា ប្រសិនបើរកឃើញបំណែកដែលសង្ស័យបន្ថែមទៀត វាគួរតែត្រូវបានរាយការណ៍ទៅអាជ្ញាធរក្នុងតំបន់។

PSLV គឺជាយានជំនិះបាញ់បង្ហោះមធ្យម ដែលដំណើរការដោយ ISRO សម្រាប់កម្ទេចកម្ទីរបស់វាគឺនៅតែស្ថិតក្នុងកន្លែងដែលវាបានផ្ទុក ហើយទីភ្នាក់ងារអវកាសអូស្ត្រាលីកំពុងធ្វើការជាមួយ ISRO ដែលនឹងផ្តល់ការបញ្ជាក់បន្ថែមដើម្បីកំណត់ជំហ៊ាបន្ទាប់ រួមទាំងការពិចារណាលើកាតព្វកិច្ចក្រោមសន្ធិសញ្ញាអវកាសរបស់អង្គការសហប្រជាជាតិ” នេះបើយោងតាមទីភ្នាក់ងារអវកាសរបស់ប្រទេសអូស្ត្រាលី។

ស៊ីឡាំង​សំពីងសំពោង​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​មនុស្ស​ទំនង​ជា​ត្រូវ​បាន​ខូច​ខាត​នៅ​ចុង​ម្ខាង ហើយ​គ្រប​ដណ្ដប់​ដោយ​ជង្រុក ដែល​បង្ហាញ​ថា​វា​បាន​ចំណាយ​ពេល​ច្រើនថ្ងៃ​នៅ​សមុទ្រ​ ។

ISRO បានបញ្ជាក់ប្រាប់ CNN ថាយើងមិនមានផែនការចំណាយសម្រាប់នាំយកវត្ថុនោះត្រឡប់ទៅប្រទេសឥណ្ឌាវិញទេ។

ទីភ្នាក់ងារអវកាសអូស្ត្រាលីបានជំរុញមនុស្សឱ្យជៀសវាងការចាត់ចែង និងផ្លាស់ទីវត្ថុ ដោយសារតែយើងនូវមិនស្គាល់ពីប្រភពដើមរបស់វាបានច្បាស់លាស់នៅឡើយ។ ប៉ូលិស​បាន​និយាយ​កាលពី​មុន​ថា វត្ថុ​នោះ​មិន​មាន​ប្រភព​ចេញ​ពី​យន្តហោះ​ពាណិជ្ជកម្ម​ទេ ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ការពារ​វា​រហូត​ដល់​មានការបញ្ជូន​ចេញ ។

សម្រាប់គ្រាប់រ៉ុក្កែតអវកាសគឺពិតជាមានច្រើនដំណាក់កាលណាស់ មានន័យថាពួកវាត្រូវបានបង្កើតឡើងពីផ្នែកផ្សេងៗដែលមានផ្ទុកឥន្ធនៈ ហើយសម្រាប់ផ្នែកនីមួយៗត្រូវបានបោះចោលតាមលំដាប់លំដោយនៅពេលយន្តហោះបញ្ចេញចោល បន្ទាប់មកក៏មានកំទេចកំទីជាច្រើនបានធ្លាក់មកលើផែនដីវិញ។

កោះតៃវ៉ាន់ បង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងចារកម្ម បន្ទាប់ពីសង្ស័យថាមានការជ្រៀតចូលពីខាង ប្រទេសចិន

តាមសេចក្តីរាយការពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី 02 ខែសីហា បានឲ្យដឹងថា យោធាតៃវ៉ាន់កាលពីថ្ងៃពុធ បានប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងនិងអំពើរចារកម្ម ខណៈដែលអាជ្ញាធររបស់កោះមួយនេះបានស៊ើបអង្កេតលើមន្ត្រីបម្រើការ និងអតីតមន្ត្រីយោធាជាច្រើននាក់ ទើបធ្វើឲ្យមានការសង្ស័យថា អំពើចារកម្មទាំងនោះគឺមានទាក់ទងនឹងប្រទេសចិន។

បើតាមការស៊ើបអង្កេតរបស់រ៉យទ័រ បានរកឃើញថា ប្រទេសចិន ដែលកំពុងជំរុញកោះនេះ ឱ្យទទួលយកអធិបតេយ្យភាពរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើយុទ្ធនាការ ចារកម្ម ប្រកបដោយនិរន្តរភាព ដើម្បីធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំយោធា និងស៊ីវិលរបស់កោះតៃវ៉ាន់។

យោងតាមភ្នាក់ងារព័ត៌មានកណ្តាល (CNA) បានរាយការណ៍ថា វរសេនីយ៍ឯកម្នាក់ដែលមាននាមត្រកូល Hsiao ដែលមានមូលដ្ឋាននៅក្នុងទីបញ្ជាការអាកាសចរណ៍ និងកងកម្លាំងពិសេសរបស់កងទ័ព ត្រូវបានឃុំខ្លួនដោយសង្ស័យពីការលេចធ្លាយអាថ៌កំបាំងការពារជាតិទៅកាន់ “កងកម្លាំងបរទេសរួមទាំងប្រទេសចិន” និង “អង្គការកំពុងអភិវឌ្ឍន៍” នៅតៃវ៉ាន់។

CNA បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតបានស្វែងរកទីបញ្ជាការបញ្ជាការនៅក្នុងទីក្រុងភាគខាងជើងនៃទីក្រុង Taoyuan ក្នុងសប្តាហ៍នេះ ដោយបន្ថែមថាមន្ត្រីយោធាចូលនិវត្តន៍បួននាក់ ក៏ដូចជា “ឈ្មួញកណ្តាល” ដែលមាននាមត្រកូល Hsiao ក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរ។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរបានប្រមូល “ភស្តុតាងជាក់ស្តែង” នៃសកម្មភាពខុសច្បាប់ជាច្រើន។ ហើយក្រសួងបាននិយាយថា “ការប្រឈមមុខនឹងការជ្រៀតចូលដោយបក្សកុម្មុយនិស្តចិន កងកម្លាំងជាតិយើងនឹងបន្តជំរុញការអប់រំប្រឆាំងចារកម្ម និងលើកកម្ពស់ការយល់ដឹង” ដោយបន្ថែមថាវាមានការសោកស្តាយចំពោះឧក្រិដ្ឋកម្មដែលទាក់ទងទៅនឹងការ “លក់ប្រទេស និងប្រជាជន”។

ឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍នៅក្នុងសន្និសីទសារព័ត៌មានមួយ អគ្គលេខាធិការរងការិយាល័យប្រធានាធិបតី Alex Huang បាននិយាយថាករណីខាងលើនេះគឺ “ពិតគួរឲ្យមានការអៀនខ្មាសជាខ្លាំង” ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់។

លោកបានមានប្រសាសន៍ថា “ការក្បត់ជាតិរបស់បងប្អូនជនរួមជាតិ និងប្រទេសជាតិ គួរតែត្រូវបានផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរ៉ឹង” ដោយលោកបានបន្ថែមថា អាជ្ញាធរបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់កុំឲ្យមានករណីបែបនេះកើតឡើងម្តងទៀតជាដាច់ខាត។

ប៉ុន្តែចំពោះការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

ប្រទេសចិនគឺជាប្រទេសមួយ ដែលតែងតែចាត់ទុកតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីព្យាយាមបង្ខំកោះមួយនេះឱ្យទទួលយកអធិបតេយ្យភាពរបស់ខ្លួន តែត្រូវបានរដ្ឋាភិបាលនៅទីក្រុងតៃប៉ិបដិសេធ។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ យ៉ាងហោចណាស់មន្ត្រីតៃវ៉ាន់ 21 នាក់ដែលកំពុងបម្រើ ឬចូលនិវត្តន៍ដែលមានឋានៈជាប្រធានក្រុម ឬលើសពីនេះ ត្រូវបានកាត់ទោសពីបទធ្វើចារកម្មសម្រាប់ប្រទេសចិន នេះបើយោងតាមការពិនិត្យឡើងវិញរបស់ Reuters លើកំណត់ត្រារបស់តុលាការ និងរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់តៃវ៉ាន់។

scroll to top