លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃប្រកាសថា លោកនឹងមិនប៉ះពាល់មាត្រា ១១២ នោះទេ ប្រសិនបើលោកឡើងជានាយករដ្ឋមន្ត្រី

បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ លោក Srettha Thavisin  បានប្រកាសកាលពីថ្ងៃអង្គារថា ប្រសិនបើសភាអនុម័តការតែងតាំងលោកឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ លោកនឹងមិនប៉ះពាល់មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រជាដាច់ខាត ។

លោកបាននិយាយថា “ប្រសិនបើគណបក្សភឿថៃតែងតាំងខ្ញុំក្នុងអំឡុងពេលបោះឆ្នោតសភាជុំបន្ទាប់ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីនោះ ប្រាកដណាស់ ការធ្វើវិសោធនកម្មមាត្រា 112 និងមិនអាចកើតឡើងនោះទេ”។

“ភឿថៃ បានបញ្ជាក់យ៉ាងច្បាស់ថា ច្បាប់នឹងមិនត្រូវបានធ្វើវិសោធនកម្ម ឬលុបចោលនោះទេ។ប្រសិនបើយើងចង់ឃើញប្រទេសឆ្ពោះទៅមុខ និងបង្កើតរដ្ឋាភិបាលថ្មីដោយជោគជ័យ យើងត្រូវតែជៀសវាងការកែប្រែមាត្រា ១១២”។

លោកបានមានប្រសាសន៍ថា “សព្វថ្ងៃនេះបញ្ហាសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគឺពិតជាមានសារៈសំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ ហើយអ្វីដែលយើងត្រូវធ្វើមុនគេនោះ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការហូបចុកគ្រប់គ្រាន់ ហើយសេដ្ឋកិច្ចមានភាពកាន់តែប្រសើរឡើង”។

លោក ស្រេត ថា បាននិយាយបែបនេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយចំនួនបង្ហាញពីការងឿងឆ្ងល់ អំពីគោលជំហររបស់លោកលើមាត្រា ១១២។ សមាជិកព្រឹទ្ធសភាបានចោទសួរទៅកាន់លោក សេរីថា  ថាគួរតែធ្វើវិសោធនកម្មមាត្រា ១១២​ ដែរឬអត់? ហើយវាជាបទសម្ភាសន៍មួយដែលរឈានទៅរកការបោះឆ្នោត ដោយពួកគេ​បាន​និយាយ​ថា ពួកគេ​នឹង​មិន​គាំទ្រ​លោក Srettha Thavisin  ​ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីនោះទេ លុះត្រា​តែ​លោក​ពន្យល់ពីគោលជំហរ​របស់​លោក ជុំវិញបញ្ហាដែលពាក់ព័ន្ធនឹងសំនួរខាងលើនេះជាមុនសិន។

លោក Linthiporn Warinvacharoj សមាជិកសភាបញ្ជីឈ្មោះគណបក្សភឿថៃ និងជាអ្នកនាំពាក្យបក្សស្តីទី បាននិយាយថា លោក ស្រេត ថា ក៏ធ្លាប់បានលើកឡើងអំពីបញ្ហានេះនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ២០ ខែកក្កដា រួចរាល់ហើយផងដែរ បន្ទាប់ពី បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សចលនាឆ្ពោះទៅមុខ  MFP  លោក​ Pita Limjaroenrat មិនទទួលបានការយល់ព្រមពីសភាភាគច្រើន ដោយសារតែជំហរដ៏រឹងមាំរបស់គណបក្សលោកបាននិយាយថា លោកនឹងធ្វើវិសោធនកម្មផ្នែកទី 112 ។ 
          នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃនោះដដែល លោក ស្រេត ថា បាននិយាយយ៉ាងច្បាស់ថា បញ្ហាត្រូវតែដោះស្រាយឲ្យបានត្រឹមត្រូវក្នុងអំឡុងពេលបោះឆ្នោតសភាបន្ទាប់សម្រាប់នាយករដ្ឋមន្ត្រី។ លោកទទួលស្គាល់ថា មាត្រា ១១២ គឺជាឧបសគ្គចម្បង។ ប៉ុន្តែគណបក្សនូវតែ​ប៉ះពាល់​​មាត្រា​១១២ អ្នកនឹង​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ព្រឹទ្ធសភា និង​គណបក្ស​នយោបាយ​ជា​ច្រើន​ទៀត​នោះ​ទេ»។
           តែនៅ​ពេល​ដែល​គេ​ចុច​សួរ ដើម្បី​រក​ចម្លើយ​ដែល​លោក Srettha Thavisin  បាន​ជ្រើស​រើស​គោល​ជំហរ​អព្យាក្រឹតកាលពីថ្ងៃបោះឆ្នោតជុំទី១វិញ លោក Srettha ​បាននិយាយ​ថា​ច្បាប់​ប្រមាថ​មហាក្សត្រ​អាច​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ​ប្រសិន​បើ​សភា ​ឬ​សង្គម​យល់​ឃើញ​ថា​ជា​ការ​ចាំ​បាច់​ ហើយ​រឿងនេះ​អាច​ធ្វើ​ទៅ​តាម​ដំណើរ​ការ​នៃសភាជា​ធម្មតា។

ចំនែកឯប្រធានសភាលោក Wan Muhamad Noor Matha បានកំណត់ជាបណ្តោះអាសន្នថា នៅថ្ងៃទី 4 ខែសីហា សភានឹងជួបប្រជុំគ្នាម្តងទៀត ដើម្បីបោះឆ្នោតលើការតែងតាំងនាយករដ្ឋមន្ត្រីថ្មី។

អង្គការយូណេស្កូ នឹងដាក់ទីក្រុង Venice របស់អ៊ីតាលី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាតំបន់មានគ្រោះថ្នាក់

កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ អ្នកជំនាញរបស់អង្គការយូណេស្កូបានផ្តល់អនុសាសន៍ថា ទីក្រុង Venice និងបឹងរបស់ វាត្រូវបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលមានគ្រោះថ្នាក់ ដោយសារប្រទេសអ៊ីតាលី មិនបានដំណើរការគ្រប់គ្រាន់ ដើម្បីការពារទីក្រុងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងចំនួនទេសចរណ៍ដ៏ធំមួយនេះឲ្យបានល្អនោះទេ។

អ្នកជំនាញនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានត្រួតពិនិត្យជាប្រចាំនូវស្ថានភាពនៃតំបន់បេតិកភណ្ឌពិភពលោកចំនួន ១.១៥៧ របស់ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ ហើយនៅក្នុងកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ កាលពីពីខែកញ្ញា គណៈកម្មាធិការនៃរដ្ឋសមាជិកចំនួន ២១ របស់អង្គការយូណេស្កូ នឹងពិនិត្យមើលទីតាំងដែលមានជាង ២០០ បន្ថែមទៀត ដើម្បីសម្រេចចិត្តថាត្រូវតែបន្ថែមវាចូលទៅក្នុងបញ្ជីគ្រោះថ្នាក់ទៀតដែរឬយ៉ាងណា។

សម្រាប់បេតិកភណ្ឌពិភពលោកចំនួនជិត 10 ទីតាំងផ្សេងទៀត អ្នកជំនាញបានផ្តល់អនុសាសន៍ថា រដ្ឋដែលជាសមាជិកបានដាក់ទីតាំងទាំងនោះចូលទៅក្នុងបញ្ជីដែលអាចមានគ្រោះថ្នាក់ ក្នុងនោះផងដែរក៏មានមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ Odessa របស់អ៊ុយក្រែន ទីប្រជុំជន Timbuktu ក្នុងប្រទេសម៉ាលី និងទីតាំងជាច្រើនទៀតនៅស៊ីរី អ៊ីរ៉ាក់ និងលីប៊ី។

ចំពោះកន្លែងផ្សេងទៀតដែលត្រូវបានគេណែនាំឱ្យដាក់ក្នុងបញ្ជីដែលអាចមានគ្រោះថ្នាក់នៅឆ្នាំនេះ គឺមានទីក្រុង Kyiv និង Lviv ក្នុងប្រទេសអ៊ុយក្រែន។

អង្គការយូណេស្កូបាននិយាយថា “សម្រាប់ការដំណោះស្រាយនៃបញ្ហាឲ្យបានយូរអង្វែងគឺមាន ប៉ុន្តែសម្រាប់ស្ថានភាពបន្ទាន់ត្រូវបានរារាំងដោយារតែកង្វះចក្ខុវិស័យជាយុទ្ធសាស្រ្តរួមសម្រាប់ការអភិរក្សរយៈពេលវែងនៃទ្រព្យសម្បត្តិ និងប្រសិទ្ធភាពទាបនៃការគ្រប់គ្រងការសម្របសម្រួលរួមបញ្ចូលគ្នានៅគ្រប់កម្រិតភាគីដែលពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់មកលើការរក្សានិងការពារ”។

អង្គការយូណេស្កូបាននិយាយថា វិធានការកែតម្រូវដែលស្នើឡើងដោយរដ្ឋអ៊ីតាលី “បច្ចុប្បន្នគឺមិនទាន់គ្រប់គ្រាន់ និងមិនទាន់លម្អិតគ្រប់គ្រាន់នោះទេ”។  វាត្រូវបញ្ជាក់ថា ប្រទេសអ៊ីតាលី “មិនបានធ្វើការទំនាក់ទំនងក្នុងលក្ខណៈប្រកបដោយនិរន្តរភាព និងជាសារវ័ន្ត ចាប់តាំងពីសម័យប្រជុំគណៈកម្មាធិការចុងក្រោយរបស់ខ្លួនកាលពីឆ្នាំ 2021 នៅពេលដែលអង្គការយូណេស្កូបានគំរាមដាក់ក្នុងបញ្ជីខ្មៅនៃទីក្រុង Venice។

ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនសង្ឃឹមថា “សិលាចារឹកបែបនេះនឹងនាំឱ្យមានការយកចិត្តទុកដាក់ និងការប្រមូលផ្តុំកាន់តែច្រើន” នៃភាគីពាក់ព័ន្ធក្នុងស្រុក និងថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាដែលមានរយៈពេលយូរ។

អ្នកនាំពាក្យរបស់សាលាក្រុង Venice បានប្រាប់រ៉យទ័រថា ទីក្រុងនឹងអានដោយប្រុងប្រយ័ត្ននូវសេចក្តីសម្រេច ដែលបានស្នើឡើងដែលចេញផ្សាយនៅថ្ងៃនេះដោយមជ្ឈមណ្ឌលសម្រាប់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយនឹងពិភាក្សាជាមួយរដ្ឋាភិបាល។

ទីក្រុង Venice ដែលល្បីល្បាញដោយសារព្រែកជីក និងកន្លែងវប្បធម៌ បាន ជួបបញ្ហាជាមួយវិស័យទេសចរណ៍ ជាច្រើនឆ្នាំមកហើយ។ នៅថ្ងៃតែមួយក្នុងពិធីបុណ្យ Carnival កាលពីឆ្នាំ 2019 មានមនុស្សប្រហែល 193,000 នាក់បានចូលទៅក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រមួយនោះ។ ទីក្រុង Venice គឺកំពុងតែរៀបចំណែនាំថ្លៃសេវាសម្រាប់អ្នកធ្វើដំណើរនៅពេលថ្ងៃ ដើម្បីគ្រប់គ្រងចំនួនអ្នកទស្សនា ប៉ុន្តែត្រូវបានពន្យារពេលដោយមានការជំទាស់។

ការ​ផ្តោតតែ​លើការវិលត្រលប់មកវិញ នៃ​លោក ថាក់ស៊ីន បានធ្វើឲ្យគណបក្សភឿថៃ រងការរិៈគន់ពីអ្នកគាំទ្រ

លោក Phichai Ratanatilaka Na Bhuket សាស្ត្រាចារ្យនៅវិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍ជាតិ (Nida) បាននិយាយថា គណបក្សភឿថៃគួរតែផ្តោតលើការប្រមូលអ្នកគាំទ្រឱ្យបានគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីសម្រាប់បេក្ខជនរបស់ខ្លួន ដើម្បីបង្កើតរដ្ឋាភិបាលថ្មីជាជាងការនាំយកអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រឡប់មកប្រទេសវិញ។

លោកសាស្ត្រាចារ្យ Phichai បាននិយាយថា ការបង្កើនការគាំទ្រឱ្យបានច្រើនតាមដែលអាចធ្វើទៅបានសម្រាប់លោក Srettha Thavisin ដែលត្រូវបានគេរំពឹងថានឹងត្រូវបានតែងតាំងសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃសុក្រ គួរតែជាអាទិភាពទី១សម្រាប់ភឿថៃ។

ទោះយ៉ាងណាក៏ដោយ ប្រសិនបើបេក្ខភាពរបស់គណបក្សភឿថៃ មិនអាចទទួលបានសំឡេងគ្រប់គ្រាន់ទេ គណបក្សគួរតែប្រគល់សិទ្ធិដឹកនាំនេះត្រឡប់ទៅគណបក្សឆ្ពោះទៅមុខ (MFP) វិញ។

លោកបាននិយាយថា មហាអំណាចចាស់ ដែលជាគណបក្សនយោបាយនៅក្នុងរដ្ឋាភិបាលចាំផ្ទះ និងសម្ព័ន្ធមិត្តរបស់ពួកគេ កំពុងដាក់សម្ពាធលើគណបក្សភឿថៃ ឱ្យដក MFP ចេញពីសម្ព័នមិត្តជាមុនសិន តែបន្ទាប់ពីមុននេះភឿថៃហាក់ដូចជាស្ទាក់ស្ទើរក្នុងការចរចាជាមួយភាគីដែលនៅក្រៅសម្ព័ន្ធភាពរបស់ពួកគេ។

លោកសាស្ត្រាចារ្យ Phichai  បាននិយាយថា ការផ្លាស់ប្តូរគោលនយោបាយនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់លោកស្រី Paetongtarn Shinawatra កូនស្រីរបស់លោក ថាក់ស៊ីន ដែលថាឪពុករបស់លោកស្រី គ្រោងនឹងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី១០ ខែសីហា។ រឿងនេះវាបានបង្ករឲ្យមានពាក្យចចាមអារ៉ាមបានរីករាលដាល ដែលជាហេតុនាំឲ្យភឿថៃ និងអ្នកគាំទ្រអាវក្រហមមិនបានខ្វល់ខ្វាយពីដៃគូប្រជែងរបស់ពួកគេនោះទេ។  ប៉ុន្តែចំនែកក្រុមអាវលឿងនៃរដ្ឋាភិបាលចាំផ្ទះវិញ កំពុងតែស្ថិតនៅក្នុងកិច្ចព្រមព្រៀងថ្មីមួយ ដែលបានឈានដល់ការការពារ MFP ពីការទទួលបានជោគជ័យក្នុងការចូលកាន់មុខតំណែងកំពូល បើទោះជាគណបក្សនេះបានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី 14 ខែឧសភា ក៏ដោយនោះ។

លោកសាស្ត្រាចារ្យ Phichai  បាននិយាយថា កិច្ចព្រមព្រៀងសម្ងាត់មួយដែលត្រូវបានគេរាយការណ៍ថា ការឈានដល់ផ្នែកមួយនៃការគាំទ្រនាយករដ្ឋមន្ត្រីថ្មី គឺដើម្បីជួយលោក ថាក់ស៊ីន ឲ្យត្រឡប់ទៅប្រទេសថៃវិញ ហើយភ្លាមៗនោះត្រូវបានរំសាយចោល។

លោក Jatuporn Prompan អតីតប្រធានរណសិរ្សរួបរួមអាវក្រហមដើម្បីប្រជាធិបតេយ្យ ដើម្បីប្រឆាំងរបបផ្តាច់ការ (UDD) បាននិយាយថា លោកមិនជឿថា លោកថាក់ស៊ីន នឹងវិលត្រឡប់មកវិញនៅថ្ងៃទី១០ ខែសីហា ទេ ព្រោះប្រសិនបើលោកធ្វើបែបនេះ លោកនឹងត្រូវជាប់គុក ជាជាងការរីករាយនឹងសិទ្ធិឈ្នះឆ្នោតរបស់ភឿថៃ។

ចំពោះការស្នើសុំលើកលែងទោសពីព្រះមហាក្សត្រនៅថ្ងៃដែលគាត់មកដល់ លោក Jatuporn បាននិយាយថា ក្តីសង្ឃឹមថាទទួលបានការលើកលែងទោសភ្លាមៗ ដែលថាក់ស៊ីនត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ គឺ “ទំនងជាមិនអាចទៅរួច” ក្នុងការក្លាយជាការពិតនោះទេ។

លោក Jatuporn បាននិយាយថា “ប្រសិនបើគាត់មិនបង្ហាញខ្លួននៅម៉ោង 10.30 ព្រឹក ថ្ងៃទី 10 ខែសីហា ដូចការអះអាងទេ អនុញ្ញាតឱ្យខ្ញុំរកលេសមួយទៀតសម្រាប់គាត់ផងថា។ ប្រហែលជាគាត់ឈឺនៅពេលនោះ” ។

សេដ្ឋកិច្ចនៅក្នុងប្រទេសថៃ នឹងមានការធ្លាក់ចុះ​ ប្រសិនការបង្កើតរដ្ឋាភិបាលថ្មីនៅតែពន្យាពេល

សម្រាប់ខាងវិស័យឯកជនបច្ចុប្បន្នកំពុងមានការព្រួយបារម្ភថា ការពន្យាពេលក្នុងការបង្កើតរដ្ឋាភិបាលថ្មី អាចនាំឱ្យមានភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងគោលនយោបាយសាធារណៈកាន់តែច្រើន និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសថៃ។

កាលពីពេលថ្មីៗនេះ ការិយាល័យប្រជាពលរដ្ឋបានស្នើឱ្យតុលាការធម្មនុញ្ញពិចារណា ថាតើការបដិសេធរបស់សភាលើការតែងតាំងលោក Pita Limjaroenrat មេដឹកនាំបក្សចលនាឆ្ពោះទៅមុខ (MFP) ឲ្យជានាយករដ្ឋមន្ត្រីគឺពិជាខុសពីរដ្ឋធម្មនុញ្ញពិតមែននោះ? ហើយពួកគេបានស្នើសុំឱ្យពន្យារពេលការបោះឆ្នោតរហូតដល់តុលាការសម្រេចសេចក្តី។ ដូច្នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ពេល​ណា​ការ​បោះ​ឆ្នោត​សភា​លើក​ទី​ពីរ​សម្រាប់​នាយក​រដ្ឋមន្ត្រី​នឹង​ត្រូវ​ធ្វើ​ឡើងនោះទេ។ 

ប្រធានសភាលោក Wan Muhamad Noor Matha បាននិយាយកាលពីថ្ងៃទី 27 ខែកក្កដាថា តុលាការទំនងជានឹងសម្រេចនៅថ្ងៃទី 3 ខែសីហា ថាតើត្រូវទទួលយកញត្តិនៅក្នុងករណីរបស់លោក Pita ដែរឬទេ? លោក​បាន​បន្ថែម​ថា សភា​នឹង​ប្រជុំ​នៅ​ថ្ងៃ​ទី ៤ ខែ​សីហា ប៉ុន្តែ​ថា តើ​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​នឹង​ធ្វើ​ឬ​អត់ អាស្រ័យ​លើ​អ្វីឋ​​ដែល​តុលាការ​ធ្វើ​នៅ​ថ្ងៃ​ទី ៣ ខែ​សីហាហើយរួចរាល់ជាមុនសិន។

MFP និងគណបក្សនយោបាយចម្រុះចំនួនប្រាំពីរផ្សេងទៀត ត្រូវបានគេរំពឹងថានឹងឡើងកាន់អំណាចនៅដើមខែសីហា បន្ទាប់ពីការបោះឆ្នោតសកលកាលខែឧសភា។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី 13 ខែកក្កដា លោក Pita បានបរាជ័យក្នុងការប្រមូលសំឡេងគាំទ្រគ្រប់គ្រាន់នៅក្នុងសភាក្នុងការតែងតាំងជាលើកដំបូងដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី 30 របស់ប្រទេសថៃ។

លោក La-iad Bungsrithong ទីប្រឹក្សាក្រុមប្រឹក្សាភិបាលនៃសមាគមសណ្ឋាគារថៃ (THA) បាននិយាយថា ការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាលថ្មីរហូតដល់រយៈពេល 10 ខែទៀត អាចប៉ះពាល់ដល់ការបែងចែកថវិកាសារពើពន្ធ ដែលនឹងប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍សាធារណៈ ជាពិសេសគឺពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដោយផ្ទាល់ និងដោយប្រយោល។

គោលនយោបាយដែលមានគោលបំណងកាត់បន្ថយការចំណាយសម្រាប់ប្រតិបត្តិករទេសចរណ៍ ដូចជាការឧបត្ថម្ភធនធានលើតម្លៃប្រេងឥន្ធនៈ និងអគ្គិសនី ប្រហែលជាមិនត្រូវបានអនុវត្ត ហើយវាគឺជាកក្កតាចម្បងដែលនឹងប៉ះពាល់ដល់អាជីវកម្មខ្នាតតូចៗជាច្រើន ទាំងពួកគេទាំងនោះមិនទាន់បានជាសះស្បើយកាលពីមានជំងឺរាតត្បាតនោះ។

លោកបានបន្ថែមថា សណ្ឋាគារមួយចំនួនកំពុងរង់ចាំការប្រជុំពីផ្នែកសាធារណៈ ប៉ុន្តែពួកគេប្រហែលជាមិនអាចរៀបចំព្រឹត្តិការណ៍បែបនេះបានទេ ដោយសារការពន្យារពេលនៃការបែងចែកថវិកា។

ដោយមើលឃើញថា ឧស្សាហកម្មទេសចរណ៍របស់ខេត្តឈៀងម៉ៃ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយផ្សែងអ័ព្ទនៅដើមឆ្នាំនេះ ហើយវាជាបញ្ហាដែលត្រូវតែដោះស្រាយជាបន្ទាន់ ប៉ុន្តែវាត្រូវបានកកស្ទះដោយ ការរង់ចាំររដ្ឋាភិបាលថ្មីដែលដឹកនាំជាប្រព័ន្ធ ជាពិសេសលើការសម្របសម្រួលនៅគ្រប់ក្រសួងពាក់ព័ន្ធ និងប្រទេសជិតខាង។

លោក La-iad បាននិយាយថា ភាពមិនច្បាស់លាស់ខាងនយោបាយ វានឹងមិនប៉ះពាល់ដល់ការមកដល់របស់ភ្ញៀវទេសចរណ៍ និងក្រុមធុរកិច្ចទេ តែបើសិនជាមានបាតុកម្មនយោបាយកើតឡើង វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។

លោកបាននិយាយបន្ថែមថា សមាជិកព្រឹទ្ធសភា និងគណបក្សនយោបាយដែលនៅតែតំណាងឱ្យរដ្ឋាភិបាលចាំផ្ទះ គួរតែស្តាប់អ្នកបោះឆ្នោតភាគច្រើន ដែលមិនចង់ឱ្យពួកគេបន្តការងាររបស់ពួកគេនៅក្នុងរដ្ឋាភិបាលថ្មី។ ពួកគេ​គួរ​ទុក​ឱ្យ​ប្រទេស​ថៃ​ឈាន​ទៅ​មុខ​ដើម្បី​ជៀសវាង​ភាព​ចលាចល​។

លោក​បាន​ថ្លែង​ថា យើងខ្ញុំ​សង្ឃឹម​ថា​គណបក្ស​ធំៗ​ទាំង​ពីរ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នឹង​រួម​គ្នា ដើម្បី​រក​ដំណោះស្រាយ​ក្នុងការ​បង្កើត​រដ្ឋាភិបាល។

scroll to top