នាវិកកងទ័ពជើងទឹកអាមេរិកពីរនាក់ ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទចែករំលែកអាថ៌កំបាំងជាមួយចិន

នៅថ្ងៃទី 04 ខែ សីហា ឆ្នាំ 2023 តាមរយៈសារព័ត៌មានរបស់ទីក្រុង វ៉ាស៊ីនតោនបានឲ្យដឹងថា៖ មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវិកកងទ័ពជើងទឹកអាមេរិកពីរនាក់ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទចែករំលែកអាថ៌កំបាំងពីសម្ភារៈសន្តិសុខជាតិដល់ប្រទេសចិន។

មន្ត្រីអាមេរិចបាននិយាយថា មន្ត្រីថ្នាមទាប លោក Wenheng Zhao អាយុ 26 ឆ្នាំត្រូវបានចោទប្រកាន់ពីបទសមគំនិត និងស៊ីសំណូកពាក់ព័ន្ធនឹងការយកប្រាក់ជិត 15,000 ដុល្លារ ជាថ្នូរនឹងការរូបថត និងវីដេអូនៃព័ត៌មានរសើបរបស់យោធាអាមេរិក។ ហើយនាវិកកងទ័ពជើងទឹកអាមេរិកម្នាក់ទៀតដែលមានឈ្មោះថា Jinchao Wei ក៏ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការបញ្ជូនព័ត៌មានការពារជាតិទៅកាន់ប្រទេសចិន ជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារផងដែរ។

ជំនួយការអគ្គមេធាវី លោក Matt Olsen បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង San Diego ថា ដោយសារតែសកម្មភាពរបស់បុរស ២ រូបខាងលើនេះ បានផ្តល់ “ព័ត៌មានយោធាដ៏សំងាត់របស់សហរដ្ឋអាមេរិក ត្រូវបានបញ្ចប់នៅក្នុងដៃនៃសាធារណរដ្ឋប្រជាមានិតចិន” ។

មន្ត្រីជាន់ទាបខាងកងទ័ពជើងទឹកគឺលោក Wenheng Zhao  ត្រូវបានគេចោទប្រកាន់ថាបានបញ្ជូនផែនការគ្រប់គ្រងរបស់អាមេរិច ទៅកាន់ប្រទេសចិន ដោយបុរសរូបនោះបានរ៉ាយរ៉ាប់ពីសកម្មភាពរបស់គាត់សម្រាប់សមយុទ្ធយោធាអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដ្យាក្រាមអគ្គិសនី និងប្លង់មេសម្រាប់ប្រព័ន្ធរ៉ាដានៅលើមូលដ្ឋានយោធាអាមេរិកនៅអូគីណាវ៉ា ប្រទេសជប៉ុន និងព័ត៌មានលម្អិតសន្តិសុខសម្រាប់មូលដ្ឋានទ័ពជើងទឹកអាមេរិកនៅតំបន់ Ventura County និង San Clemente កោះ​នៅ​ក្រៅ​ទីក្រុង Los Angeles នេះ​បើ​តាម​មន្ត្រីរបស់​អាមេរិក។

ចំនែកឯនាវិកកងទ័ពជើងទឹក លោក Jinchao Wei ត្រូវបានចោទប្រកាន់ពីបទបង្ហាញព័ត៌មានអំពីនាវា USS Essex ដែលជាកប៉ាល់វាយលុកតាមទឹក ដែលគាត់កំពុងតែបម្រើការ ក៏ដូចជានាវាចម្បាំងអាមេរិកផ្សេងទៀត រួមទាំងសៀវភៅណែនាំបច្ចេកទេសរាប់សិបក្បាល ដែលដាក់ចេញនូវសព្វាវុធ រចនាសម្ព័ន្ធថាមពល និងប្រតិបត្តិការរបស់ Essex ។

ព័ត៌មានលម្អិតទំនាក់ទំនងសម្រាប់លោក Wei និង លោក Zhao ក្នុងពេលភ្លាមៗនេះគឺគេមិនទាន់អាចកំណត់បានពីទោសកំហុសភ្លាមៗនោះទេ។

ហើយនាពេលថ្មីៗ មន្ត្រីអាមេរិកក៏ទើបតែបាននិយាយនៅក្នុងសន្និសីទកាសែតមួយផងដែរថា ខ្លួននិងធ្វើការថ្កោលទោសសម្រាប់យុទ្ធនាការចារកម្មរបស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។

ចំពោះទីភ្នាក់ងារពិសេស FBI លោក Stacey Moy បាននិយាយថា “នៅក្នុងពេលនេះសម្រាប់សហរដ្ឋអាមេរិកគឺមិនទាន់ទទួលបានការគំរាមកំហែងណា ដែលអាចបន្តជាជំនាន់ច្រើន ជាងប្រទេសចិននោះទេ”។  ហើយទីក្រុងប៉េកាំងនឹងបញ្ឈប់រាល់សកម្មភាពដើម្បីវាយប្រហារសហរដ្ឋអាមេរិក គឺដោយសារតែពួកគេកំពុងតែធ្វើផែនការយុទ្ធសាស្រ្តថ្មីមួយទៀតដើម្បីក្លាយជាប្រទេសមហាអំណាចតែមួយគត់នៅក្នុងពិភពលោក។

ភ្លាមៗនោះខាងស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​មិន​បានឆ្លើយតប ឬធ្វើការ​អត្ថាធិប្បាយណាមួយ​លើ​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ពួកគេកាន់តែមានភាពតានតឹងខាងកាទូត អស់រយៈពេលជាច្រើនឆ្នាំជុំវិញបញ្ហាសន្តិសុខជាតិ និងពាណិជ្ជកម្មជាច្រើន។ សហរដ្ឋ​អាមេរិក​បាន​ចោទ​ចិន​ពី​បទ​ចារកម្ម និង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ដែល​ជា​ការ​ចោទ​ប្រកាន់​ដែល​ក្រុង​ប៉េកាំង​បាន​ច្រាន​ចោល។ ចិន​ក៏​បាន​ប្រកាស​ថា ខ្លួនក៏​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ពី​អ្នក​ស៊ើបការណ៍របស់ពិភពលោកថែមទៀតផង។

លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្ត្រីរបស់ ភឿថៃ មានជាប់ពាក់ព័ន្ធនឹងការគេចពន្ធ ក្នុងកំឡុងពេលលោកកាន់តំណែងជាប្រតិបត្តិករនៅ Sansiri Plc

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sansiri Plc កាលពីថ្ងៃព្រហស្បតិ៍បានចេញមុខការពារអតីតនាយកប្រតិបត្តិលោក Srettha Thavisin ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ ដើម្បីប្រឆាំងនឹងការចោទប្រកាន់ដែលធ្វើឡើងដោយអ្នកបញ្ចេញព័ត៌មានម្នាក់គឺលោក Chuvit Kamolvisit ដោយលោកបាននិយាយថា បេក្ខជននាយរដ្ឋមន្ត្រីរូបនេះមានជាប់ពាក់ព័ន្ធនឹងការគេចពន្ធ។

លោក Chuvit Kamolvisit គឺជាអតីតមហាសេដ្ឋីហាងម៉ាស្សាមួយកន្លែង បានបង្ហាញពីឯកសារដែលលោកថាជាភស្តុតាងរឹងមាំនៃភាពមិនប្រក្រតីដែលជាប់ពាក់ព័ន្ធនឹងការទិញដីក្រុមហ៊ុនមួយកន្លែងកាលពីខែសីហាឆ្នាំ 2019 គឺនូវពេលដែលលោក Srettha Thavisin នៅកាន់មុខតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Sansiri Plc ។

លោក Chuvit បានអះអាងថា លោក Srettha និងក្រុមហ៊ុន Sansiri បានឃុបឃិតជាមួយម្ចាស់ដី ដើម្បីគេចពីកាបង់ពន្ធចំនួន 521 លានបាត លើការទិញដីឡូតិ៍ទំហំ 400 ម៉ែត្រការ៉េ នៅលើផ្លូវ Sarasin ក្នុងទីក្រុងបាងកក។

ចំពោះតម្លៃនៃការទិញកាលនោះត្រូវបានគេរាយការណ៍ថា សម្រាប់ទីតាំងនេះគឺមានតម្លៃរហូតដល់ទៅ 1.57 ពាន់លានបាត ឬជិត 4 លានបាតក្នុងមួយម៉ែត្រការ៉េ (4 ម៉ែត្រការ៉េ)។ នៅ​ពេល​នោះ វា​ជា​ការ​ទិញ​ដី​ដែល​ចំណាយ​ប្រាក់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន។

លោក Chuvit ​បាន​បន្ត​ថា​លោក Srettha  បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទិញ​លក់​ជាមួយ​នឹង​មនុស្ស​១២​នាក់​ដែល​ជា​ម្ចាស់​ដី​ក្រោម​ប័ណ្ណ​កម្ម​សិទ្ធិ​តែ​មួយថែមទៀតផង។ បើយោងតាមលោក Chuvit បានឱ្យដឹងថា ម្ចាស់ទាំង 12 នាក់នោះបានបង្កើត “ភាពជាដៃគូធម្មតា” ដោយម្នាក់ៗនឹងត្រូវទទួលខុសត្រូវលើពន្ធលើប្រាក់ចំណូលនៃការលក់សរុបចំនួន 521 លានបាត។

ដើម្បីជៀសវាងការបង់ពន្ធដ៏ច្រើនបែបនេះ លោក Chuvit បាននិយាយថា បុគ្គលទាំង 12 នាក់បានទៅនាយកដ្ឋានដីធ្លីដើម្បីផ្ទេរដីតូចៗទៅឱ្យ Sansiri ដោយចំណាយពេល 12 ថ្ងៃ ដើម្បីបញ្ចប់ដំណើរការ។ ប្រតិបត្តិការទាំងនេះមិនស្ថិតក្រោមការគ្រប់គ្រងពន្ធដូចគ្នានឹងភាពជាដៃគូធម្មតានោះទេ។

យោងតាមលោក Chuvit ដដែលបានឲ្យដឹងថា កាលនោះសម្រាប់ដីដែលមានតម្លៃថ្លៃបែបនេះបែរជាមានការពន្ធត្រឹមតែ 59.2 លានបាតតែប៉ុណ្ណោះ

លោក Chuvit បានអះអាងបន្តថា លោក Srettha  មិនអាចបដិសេធការជាប់ពាក់ព័ន្ធរបស់លោកជាមួយករណីនេះបានទេ ដោយសារកំណត់ហេតុរបស់ក្រុមហ៊ុនបានបង្ហាញរូបរាង និងហត្ថលេខារបស់លោកនៅលើឯកសារ ដែលចែកចេញជា ១២ ច្បាប់ ដោយនិយាយពីឈ្មោះអ្នកលក់ផ្សេងៗគ្នាថែមទៀតផង។

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ Sansiri បាននិយាយថា អ្នកលក់ត្រូវទទួលខុសត្រូវលើការបង់ពន្ធ និងថ្លៃផ្ទេរកម្មសិទ្ធិសម្រាប់ការលក់ដីធ្លី ខណៈដែលក្រុមហ៊ុនមានកាតព្វកិច្ចទូទាត់តាមតម្លៃដែលបានព្រមព្រៀង និងទទួលការផ្ទេរកម្មសិទ្ធិដីធ្លី។

ការធ្វើបែបនេះ គឺបង្ហាញយ៉ាងច្បាស់ណាស់ថា ក្រុមហ៊ុននេះមិនមានចំណេះដឹងគ្រប់គ្រាន់ទៅលើកតព្វកិច្ចពាក់ព័ន្ធនឹងការបង់ពន្ធរបស់អ្នកលក់នោះទេ។

របាយការណ៍ដដែល​បាន​បន្ត​ថា​៖ «​ក្នុង​តួនាទី​ជា​នាយក​ប្រតិបត្តិ​កំពូល​របស់​ក្រុមហ៊ុន លោក Srettha Thavisin បានឃើញនិង​យល់ព្រម​លើ​ការ​ទិញ​ដី​នោះ​»​។ 

ចំពោះករណីនៃ “កិច្ចសន្យាដីធ្លី ការទូទាត់ និងការផ្ទេរកម្មសិទ្ធិដីធ្លី គឺជាកាតព្វកិច្ចរបស់ក្រុមអចលនទ្រព្យ ដែលទទួលខុសត្រូវផងដែរក្នុងការសម្របសម្រួល (ជាមួយភាគីពាក់ព័ន្ធ)។

ការផ្ទេរកម្មសិទ្ធិបានអនុវត្តតាមនីតិវិធី ច្បាប់ និងបទប្បញ្ញត្តិត្រឹមត្រូវនៅមន្ទីរដែនដី។

ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ថា ខ្លួន​បាន​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​អភិបាលកិច្ច​ល្អ និង​នីតិរដ្ឋ​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន។

លោក Chuvit បាននិយាយថា វាហាក់ដូចជាមិនត្រឹមត្រូវទាល់តែសោះ ដែលមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ MFP លោក Pita Limjaroenrat ប្រឈមនឹងការដកសិទ្ធិក្នុងការកាន់កាប់ភាគហ៊ុនចំនួន 42,000 នៅក្នុងក្រុមហ៊ុនទូរទស្សន៍ ដែលលែងមានប្រេកង់ដំណើរការ ខណៈដែលការបំពានលើថវិការរដ្ឋដែលធំជាងនេះរាប់សិបដង បែជាមិនមានអ្នកអើពើ។

លោក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋាភិបាល​មិន​បាត់​បង់​ប្រាក់​ចំណូល​ពី​ករណី​នោះ​ទេ”។ ប៉ុន្តែ​ក្នុង​ករណី​របស់​លោក Srettha Thavisin ​ គឺលោកមានបំណងយ៉ាងច្បាស់ណាស់ក្នុងការ​គេច​ពី​ការ​បង់​ពន្ធ​ ដែល​នាំ​ឲ្យ​រដ្ឋមានការខាតបង់ចំណូលរហូតដល់ ៥២១ លាន​បាត។

លោកបានបន្ថែមថា “ខ្ញុំនឹងយកឯកសារទាំងអស់ជូនសមាជិកព្រឹទ្ធសភា និងប្រធានសភាដើម្បីពិចារណា និងសម្រេចចិត្តឡើងវិញថា តើពួកគេនឹងផ្តល់ការគាំទ្រដល់បុគ្គល ដែលបានប្រព្រឹត្តអំពើល្មើសនឹងច្បាប់តាមរយៈការគេចពន្ធដែរឬទេ”។

លោក Chuvit បាននិយាយថាគាត់ក៏មានបំណងបញ្ជូនព័ត៌មានរបស់គាត់ ទៅគណៈកម្មការមូលបត្រផងដែរ។

លោក​បាន​ទទូច​ថា ការ​លាតត្រដាង​របស់​លោក​មិន​ពាក់ព័ន្ធ​នឹង​ការ​សងសឹក​ផ្ទាល់ខ្លួន ឬ​ការ​ខក​ចិត្ត​ដែល​ក្រុមហ៊ុន Sansiri មិន​បាន​ទិញ​ដី​ដែល​លោក​កាន់កាប់​នោះ​ទេ។

ហើយលោក​មិន​មាន​ការ​ជំទាស់​នឹង​នាយក​រដ្ឋមន្ត្រី​ដែលមក​ពី​គណបក្ស​ភឿថៃ ​ដែល​បាន​ដាក់​បេក្ខជន​ពីរ​រូប​ផ្សេង​ទៀត​នោះដែរ។ 

នៅពេលវេលានេះ លោក គ្រាន់តែចង់បានចម្លើយពី អ្នកជំនាញច្បាប់លោក Chaikasem Nitisiri ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាស្ថាបនិក និងនៅតែជាអ្នកកាន់អំណាចពិតប្រាកដ នៅពីក្រោយគណបក្សមួយនេះ។

បន្ទាប់ពីព្យុះទីហ្វុង Doksuri ត្រូវបានបញ្ចប់ ព្យុះទីហ្វុង ខាន់ណុន ក៏បានមកដល់កោះតៃវ៉ាន់វិញម្តង

បើគិតត្រឹមម៉ោង 1 និង 15 នាទីរសៀល ម៉ោងនៅទីក្រុងតៃប៉ិ (0515 GMT) នៅថ្ងៃទី 03 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ព្យុះទីហ្វុង Khanun ដែលត្រូវបានចាត់ថ្នាក់ដោយការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់ថាជាកម្រិតព្យុះទីហ្វុងខ្លាំងបំផុតទីពីរ បានធ្វើដំណើរយឺតៗឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគឦសានរបស់វា ជាមួយនឹងកម្លាំងខ្យល់អតិបរមា 198 គីឡូម៉ែត្រក្នុងមួយម៉ោង (123 ម៉ាយក្នុងមួយម៉ោង)។

នៅភាគខាងជើងនៃកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានបិទអាជីវកម្ម និងសាលារៀន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានលុបចោលជើងហោះហើរ។  ព្យុះទីហ្វុង ខាន់ណុន ដែលកំពុងបក់បោកកាត់ភាគឦសានរបស់កោះ គឺស្របពេលមានការព្រមានអំពីទឹកជំនន់ និងខ្យល់បក់ខ្លាំង។

ព្យុះនេះត្រូវបានគេរំពឹងថានឹងបោកបក់កាត់ឆ្នេរសមុទ្រភាគខាងជើង របស់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ មុនពេលផ្លាស់ប្តូរយ៉ាងខ្លាំងទៅកាន់ភាគឦសាននៅថ្ងៃសុក្រ ដោយនាំមកនូវទឹកភ្លៀងសរុបរហូតដល់ 0.6 ម៉ែត្រ (2 ហ្វីត) នៅតំបន់ភ្នំកណ្តាលនៃកោះតៃវ៉ាន់ និង 0.3 ម៉ែត្រនៅលើភ្នំនៅជិតទីក្រុងតៃប៉ិ។

ទីក្រុងភាគខាងជើង រួមទាំងរដ្ឋធានីតៃប៉ិ បានបិទអាជីវកម្ម និងសាលារៀន ហើយទីផ្សារភាគហ៊ុន និងទីផ្សារប្តូរប្រាក់បរទេសរបស់តៃវ៉ាន់ក៏ត្រូវបានបិទផងដែរ។

ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង 110 ត្រូវបានលុបចោល ខណៈដែលខ្សែកាណូតក្នុងស្រុកទាំងអស់ត្រូវបានផ្អាក។

នៅទីក្រុងតៃប៉ិ ភ្លៀង និងខ្យល់បានធ្វើឱ្យផ្លាកសញ្ញាផ្លូវ និងដើមឈើរាប់សិបដើមធ្លាក់ចុះ ខណៈសេវារថភ្លើងក្រោមដីត្រូវបានកាត់បន្ថយ ហើយសេវាកម្មដឹកជញ្ជូនអាហារត្រូវបានផ្អាក។ ក្នុងនោះក៏មានទាហ៊ាន​រាប់​រយ​នាក់​កំពុងតែប្រចាំការ ដើម្បី​រង់ចាំ​នៅ​ក្នុង​ទីក្រុង​ក្បែរ​នោះ​សម្រាប់​ការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ។

ព្យុះនេះបានកាត់ផ្តាច់ថាមពលដល់គ្រួសារជាង 16,000 នៅទូទាំងកោះតៃវ៉ាន់ ទោះបីជាភាគច្រើននៃពួកគេត្រូវបានស្ដារឡើងវិញក៏ដោយ។

ចំនែកឯនៅទីក្រុងអូគីណាវ៉ា ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសជប៉ុន ព្យុះទីហ្វុង ខាន់ណុន បានបង្ករឱ្យមានមនុស្សពីរនាក់បាត់បង់ជីវិត និងមនុស្ស 62 នាក់ ផ្សេងទៀតបានរងរបួស ចំនែកឯផ្ទះជាង 200,000 គ្រួសារគ្មានចរន្តអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

ព្យុះទីហ្វុង Khanun កើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះទីហ្វុង Doksuri បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំងមកកាន់ភាគខាងត្បូងរបស់តៃវ៉ាន់។

ទឹកភ្លៀងក្នុងរយៈពេល 140 ឆ្នាំចុងក្រោយនៅក្នុងទីក្រុងប៉េកាំង

នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី 3 ខែសីហា ឆ្នាំ 2023 បើយោងតាមទីភ្នាក់ងារសារព័ត៌មានReutersបានឲ្យដឹងថា បន្ទាប់ពីព្យុះទីហ្វុង Doksuri ដែលបានបោកបក់នៅភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសុក្រ ហើយវាបានវាយលុកភាគខាងជើង ដោយបំបែកកំណត់ត្រាទឹកភ្លៀងក្នុងរយៈពេល 140 ឆ្នាំចុងក្រោយនៅក្នុងទីក្រុងប៉េកាំង និងធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាងមួយឆ្នាំនៅក្នុងខេត្ត Hebei ដែលជាខេត្តដែលមានប្រជាជនរស់នៅច្រើន។

នៅពេលដែលសំណល់នៃព្យុះទីហ្វុងបានរសាត់ទៅកាន់ ខេត្តជាប់ព្រំដែនភាគឦសានរបស់ប្រទេសចិន ហើយភ្លៀងក៏ចាប់ផ្តើមថយចុះ តំបន់មួយទំហំរបស់ចក្រភពអង់គ្លេសកំពុងជួបបញ្ហាជាមួយនឹងការដឹកជញ្ជូនផ្លូវទឹក និងអាងស្តុកទឹក ហើយចំនែកក្រុមជួយសង្គ្រោះ គឺកំពុងតែជួយប្រជាជនរាប់ម៉ឺននាក់ ដែលបានជាប់នៅក្នុងផ្ទះរបស់ពួកគេ ដោយសារតែទឹកជំនន់បានកើតឡើងភ្លាមៗ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អាងទន្លេ Hai ជាកន្លែងដែលទន្លេចំនួន 5 ប្រសព្វគ្នានៅភាគខាងជើងប្រទេសចិន កំពុងឆ្លងកាត់ “ដំណើរការវិវត្តន៍នៃទឹកជំនន់” ហើយប្រព័ន្ធវិស្វកម្មគ្រប់គ្រងទឹកជំនន់កំពុងជួបប្រទះ “ទឹកជំនន់យ៉ាងធ្ងន់ធ្ងរបំផុត” បើគិតចាប់តាំងពីមានទឹកជំនន់កាលពីក្នុងឆ្នាំ 1996 ។

នៅរដូវក្តៅកាលពីឆ្នាំ 1996 ទឹកជំនន់ដ៏ធំនៅក្នុងអាងទន្លេ Yangtze នៅភាគកណ្តាលប្រទេសចិនបានសម្លាប់មនុស្សប្រហែល 2.800 នាក់ ហើយវាបានបំផ្លាញផ្ទះរាប់លានខ្នង និងជន់លិចដីស្រែចម្ការ។

អាជ្ញាធរក្នុងខេត្ត Hebei បានបង្កើនកម្រិតឆ្លើយតបគ្រោះអាសន្នគ្រោះធម្មជាតិដល់កម្រិត II ពី III ខណៈដែលទីក្រុងប៉េកាំងបានរក្សាការព្រមាននៅនឹងកន្លែងសម្រាប់ការរអិលបាក់ដីនៅជាយក្រុងរបស់ខ្លួន។

មន្ត្រីនាយកដ្ឋានធនធានទឹកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់អាចចំណាយពេលដល់ទៅមួយខែដើម្បីស្រកក្នុងទីក្រុង Hebei ជាកន្លែងដែល Zhuozhou គឺជា ទីក្រុង ដែលរងគ្រោះខ្លាំង ជាងគេ។ រហូតមកដល់ពេលនេះ មនុស្សប្រហែល 100,000 នាក់នៅក្នុងទីក្រុងភាគនិរតីនៃទីក្រុងប៉េកាំងត្រូវបានជម្លៀសចេញ ឬមួយភាគប្រាំមួយនៃចំនួនប្រជាជនរបស់ខ្លួន។

ប្រទេសចិនបានដឹងជាយូរមកហើយអំពីហានិភ័យនៃការលិចលង់ក្នុងទីក្រុង ជាមួយនឹងការបង្កើតនគរូបនីយកម្មយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ សម្រាប់ការបង្កើតឱ្យមានទីប្រជុំជន ដែលគ្របដណ្តប់លើតំបន់ទំនាបលិចទឹកដោយបេតុង គឺបង្ករឲ្យមានអាកាសធាតុក្តៅ​ខ្លាំង ​ដែល​ជំរុញ​ដោយ​ការ​ឡើង​កំដៅ​ផែនដី​ ហើយវាក៏កំពុង​ធ្វើ​ឱ្យយើងទទួលរងនូវគ្រោះថ្នាក់ដោយធម្មជាតិ​កាន់តែ​អាក្រក់ទៅៗ។

ទិន្នន័យផ្លូវការបង្ហាញថាប្រហែល 98% នៃទីក្រុងធំៗចំនួន 654 របស់ប្រទេសចិន ងាយនឹងមានទឹកជំនន់ និងទឹកជំនន់។ អ្នកព្យាករណ៍ជាតិរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកភ្លៀងនៅក្នុងខេត្តភាគឦសានអាចកើនឡើងដល់ 50% នៅក្នុងខែសីហា។

អ្នកនិយមលេងអ៊ីនធឺណេតម្នាក់នៅលើ microblog ដ៏ពេញនិយមរបស់ចិន Weibo បាននិយាយថា “ពេលនេះគ្មានវិធីដើម្បីបញ្ចេញទឹកទាំងនេះទេ។

«ទឹក​ប្រាំមួយ​ម៉ែត្រ​មិន​មែន​ជា​បញ្ហា​នៃ​ភ្លៀង​ធ្លាក់​ខ្លាំង​ទាល់​តែ​សោះ ប៉ុន្តែ​ជា​បញ្ហា​ទឹក​ជំនន់»។

scroll to top