ដំណើរ​ទស្សនកិច្ច​របស់​ ​អនុប្រធានាធិបតីកោះ​តៃវ៉ាន់​ ទៅកាន់ សហរដ្ឋអាមេរិច បាននាំឲ្យ ​ចិន ​ធ្វើ​សមយុទ្ធ​«ផ្គរ​ជាង​ភ្លៀង»

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី 21 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា បន្ទាប់ពីអនុប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai William បានបញ្ចប់ដំណើរទស្សនៈកិច្ចទៅកាន់សហរដ្ឋអាមេរិច កាលពីសប្តាហ៍មុន គឺបានធ្វើឲ្យចិនមានការខឹងសម្បា ហើយភ្លាមៗនោះទីក្រុងប៉េកាំងបានឆ្លើយតប ដោយការធ្វើសមយុទ្ធយោធា ទឹកផ្លូវទឹក និង អាកាសនៅក្បែរកោះមួយនោះ។

បើយោងតាមក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ យន្តហោះកងទ័ពអាកាសចិនចំនួន 25 គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមរបស់ច្រកសមុទ្រតៃវ៉ាន់ ដែលបានបម្រើការជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ។ ដោយក្នុងនោះត្រូវបានក្រសួងការពារជាតិសង្កេតឃើញថា យន្តហោះចល័តទាំងនោះមានដូចជា យន្តហោះចម្បាំងប្រភេទ Su-30 និង J-11 បើទោះបីជាមិនមានសញ្ញាភ្លាមៗណាមួយបានបង្ហាញថា ចិនអាចបន្តធ្វើសមយុទ្ធរបស់ខ្លួនទៀតឬយ៉ាងណាក៏ដោយ។

ប្រទេសចិន តែងតែទាមទារយកកោះតៃវ៉ាន់ ដោយនិយាយថា វាជាទឹកដីរបស់ខ្លួន។ ប្រទេសចិនក៏មានការមិនពេញចិត្តជាពិសេសចំពោះលោក Lai ដែលជាអ្នកនាំមុខក្នុងការស្ទង់មតិនៅមុនការបោះឆ្នោតប្រធានាធិបតីនៅខែមករា ដោយសារតែការអត្ថាធិប្បាយពីមុនរបស់គាត់បាននិយាយអំពីការធ្វើជា “កម្មករដើម្បីឯករាជ្យភាពតៃវ៉ាន់”។

គូសបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់លោក Lai គាត់បានព្យាយាមបញ្ជាក់ជាច្រើនដងថា ​ក្នុងដំណើរមួយនេះ លោកមិនបានជួបមន្ត្រីជាន់ខ្ពស់អាមេរិក ឬសមាជិកសភាណាមួយក្នុងអំឡុងពេលនោះទេ។ ហើយជាពិសេសទៅទៀតនោះ នៅក្នុងព្រឹត្តិការណ៍ជាសាធារណៈរបស់គាត់ លោក Lai បាននិយាយដោយផ្តោតទៅលើសន្តិភាព និងការសន្ទនាដោយសន្តិវិធី បើទោះបីជាគាត់បាននិយាយថា តៃវ៉ាន់នឹងមិនថយក្រោយនោះទេ បើទោះជាយើងត្រូវប្រឈមមុខនឹងការគំរាមកំហែងយ៉ាងណាក៏ដោយ។

លោក Ma Chen-kun អ្នកជំនាញយោធាចិននៅសាកលវិទ្យាល័យការពារជាតិតៃវ៉ាន់បាននិយាយថា “កងទ័ពរំដោះប្រជាជនមិនអាចរកលេសដើម្បីធ្វើរឿងធំបានទេ” ព្រោះថា សមយុទ្ធ​ទាំងនេះ​មាន​ផ្គរលាន់​ច្រើន ប៉ុន្តែ​ភ្លៀង​តិច​។

ចិនមិនមានធាតុផ្សំនៃការបាញ់ផ្ទាល់នោះទេ វាមិនដូចកាលពីខែសីហាឆ្នាំមុននោះទេ គឺនៅពេលដែលចិនធ្លាប់បានបាញ់មីស៊ីលលើកោះតៃវ៉ាន់ តែសមយុទ្ធលើកនេះវាមានរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានធ្វើការវាយប្រហារផ្ទាល់ខ្លួនជាបន្តបន្ទាប់លើលោក Lai ក៏ដោយ។

ក្រសួងការពារជាតិតៃវ៉ាន់ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនបានស្តីពីចលនារបស់ចិនក្នុងរយៈពេល 24 ម៉ោងមុន ដោយកោះមួយនេះបាននិយាយនៅព្រឹកថ្ងៃច័ន្ទថា ខ្លួនមិនបានឃើញយន្តហោះយោធាចិនចូលច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលនោះទេ។

នៅពេលនេះ ទាំងតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានព្យាយាមរក្សាដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិករបស់ លោក Lai ដោយពណ៌នាជាផ្លូវការថា វាជាការឈប់សម្រាកនៅលើផ្លូវរបស់គាត់ទៅ និងមកពីប៉ារ៉ាហ្គាយ ហើយថែមទាំងនិយាយទៀតថា វាជាទម្លាប់រយៈពេលជាច្រើនទសវត្សរ៍សម្រាប់ប្រធានាធិបតីតៃវ៉ាន់ក្នុ ងការឆ្លងកាត់នៅសហរដ្ឋអាមេរិកក្នុងអំឡុងពេលធ្វើដំណើរទៅក្រៅប្រទេសដូច្នេះ។ ចិនមិនគួរប្រើដំណើរទស្សនកិច្ចនេះជា “លេស” សម្រាប់សមយុទ្ធយោធានោះទេ។

លោក Shen Dingli អ្នកប្រាជ្ញផ្នែកទំនាក់ទំនងអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបាននិយាយថា ក្នុងរយៈពេលវែង ប្រទេសចិនទំនងជាមិនត្រូវបានបន្ធូរបន្ថយនោះទេ ព្រោះទីក្រុងប៉េកាំងជឿថា លោក Lai គឺជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់បំផុត ដែលអាចជំរុញឯករាជ្យភាពតៃវ៉ាន់នៅពេលគាត់ឈ្នះការបោះឆ្នោត។

លោកបាននិយាយថា “ប្រសិនបើលោក Lai Ching-te ក្លាយជាប្រធានាធិបតី ហើយត្រឡប់ទៅរកជំហរដើមរបស់គាត់ ឬសូម្បីតែពង្រឹងវា គាត់គឺជាមនុស្សតែម្នាក់គត់ ដែលអាចបង្ខំឱ្យចិនដីគោកដោះស្រាយជាមួយតៃវ៉ាន់ដោយប្រើមធ្យោបាយមិនសន្តិភាព”ថែមទៀតផង។

យន្តហោះ​គ្មាន​មនុស្ស​បើក​អ៊ុយក្រែន​ បានបំផ្លាញ​យន្តហោះ​ទម្លាក់​គ្រាប់​លឿន​ជាង​សំឡេង​របស់​រុស្ស៊ី

យោងតាមការរាយការណ៍របស់ទីភ្នាក់ងារ BBC នៅព្រឹកថ្ងៃទី 22 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយរបស់ប្រទេសរុស្ស៊ីមួយគ្រឿង ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។

រូបភាពដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺត្រូវបានវិភាគដោយអ្នកជំនាញ BBC ដោយបានធ្វើការផ្ទៀងផ្ទាត់ នឹងបានបង្ហាញពីសំសល់នៃ Tupolev Tu-22 ដែលកំពុងឆេះនៅមូលដ្ឋានកងទ័ពអាកាស Soltsy-2 ភាគខាងត្បូងនៃទីក្រុង St Petersburg ។

រឿងនេះផងដែរ ខាងទីក្រុងមូស្គូបាននិយាយថា យន្តហោះគ្មានមនុស្សបើកត្រូវបានវាយប្រហារដោយអាវុធធុនតូច ប៉ុន្តែវាមានសមត្ថភាពអាច “បំផ្លាញ” យន្តហោះមួយនេះបាន ប៉ុន្តែរឿងនេះភាគីខាងអ៊ុយក្រែន​មិន​បាន​ធ្វើការ​អត្ថាធិប្បាយ​ទេ។

យន្តហោះ Tu-22 ត្រូវបានគេដឹងថា វាអាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងរហូតដល់ទៅពីរដង ហើយវាត្រូវបានរុស្ស៊ីនិយមប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីវាយប្រហារទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន។

ដោយក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដោយ “UAV ប្រភេទទង់ដែង” បានកើតឡើងនៅម៉ោងប្រហែល 10:00 យប់ ម៉ោងនៅទីក្រុងម៉ូស្គូ (08:00 BST) កាលពីថ្ងៃសៅរ៍។

ក្រសួងការពារជាតិរុស្ស៊ី​បាន​បញ្ជាក់ទៀតថា ការវាយប្រហារនោះគឺស្ថិតនៅ​ “អាកាសយានដ្ឋាន​យោធា​ក្នុង​តំបន់ Novgorod”។

ក្រសួងជាតិមួយនេះបាននិយាយទៀតថា “UAV ត្រូវបានរកឃើញដោយប៉ុស្តិ៍សង្កេតការណ៍របស់អាកាសយានដ្ឋាន ហើយត្រូវបានវាយប្រហារដោយអាវុធធុនតូច” ​ហើយបានឆាបឆេះ​នៅ​ចំណត​យន្តហោះ ក៏ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។

បើទោះបីជាយ៉ាងណាក៏ដោយ រូបភាពដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Telegram បានបង្ហាញឱ្យឃើញនូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដែលកំពុងឆាបឆេះយន្តហោះ Tu-22 ក្រុមអ្នកសង្កេតរបស់ BBC បាននិយាយថា វាជារូបភាពដែលអាចជឿជាក់បាន។

ក្នុងកំឡុងពេលនៃការបំផ្លិចបំផ្លាញយន្តហោះខាងលើនេះ អាចបង្ហាញឲ្យឃើញថា ប្រតិបត្តិការ និងសមត្ថ របស់ ទីក្រុង Kyiv គឺកំពុងតេមានការកើន ជាពិសេសនៅក្នុងការវាយលុកគោលដៅជ្រៅនៅក្នុងទឹកដីរុស្ស៊ី។

ទីក្រុង Kyiv ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដើម្បីវាយប្រហារទីក្រុងមូស្គូ ដែលមានចម្ងាយផ្លូវជាច្រើនរយម៉ាយ។ Soltsy-2 ដែលមានចម្ងាយប្រហែល 400 ម៉ាយ (650 គីឡូម៉ែត្រ) ពីព្រុំដែនរបស់ប្រទេសអ៊ុយក្រែន។

          បើយោងតាមប្រភពមួយបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកជា “UAV ប្រភេទទង់ដែង” គឺបង្ហាញពីឧបករណ៍ដែលមានតម្លៃថោក និងប្រើបានតែក្នុងរយៈចម្ងាយខ្លីតែប៉ុណ្ណោះ។ ហើយចំនែកយន្តហោះ Tu-22 គឺជាយន្តហោះទម្លាក់គ្រាប់បែកដែលមានល្បឿនលឿនជាងសំឡេង ត្រូវបានគេដឹងថា រុស្ស៊ីក៏ធ្លាប់ប្រើវា នៅក្នុងសម័យសង្រ្គាមត្រជាក់ផងដែរ ដោយកាលណោះវាត្រូវបានគេហៅឈ្មោះវាថា ថា “Backfire”។

          ចំពោះកំណែទម្រង់ទំនើបកម្មទៅលើយន្តហោះដែលមានល្បឿនលឿនជាងសំឡេង ប្រភេទ Tu-22M3 អាចត្រូវបានគេអភិវឌ្ឈន៍ឡើងដល់ល្បឿន Mach 2 (2,300km/h ឬ 1,430mp/h) ហើយអាចផ្ទុកអាវុធបានដល់ទៅ 24,000kg រួមទាំង “គ្រាប់បែក ” និងកាំជ្រួច homeing ថែមទៀតផង ។

          យោងតាមប្រភពដដែលបានដឹងទៀតថា Tu-22M3 ក៏ត្រូវបានគេយកទៅប្រើកាលពីក្នុងជម្លោះនៅ​ស៊ីរី ឆេចយ៉ា និង​ហ្សកហ្ស៊ី ហើយអ្វីដែលសំខាន់ជាងនោះទៅទៀត គេបានឃើញវត្តមានវានៅក្នុងជម្លោះអ៊ុយក្រែនផងដែរ។

          បើយោងតាមរដ្ឋអាជ្ញាក្នុងទីក្រុង Kyiv បាននិយាយថា ជនស៊ីវិលប្រមាណ 30 នាក់ ត្រូវបានសម្លាប់ នៅពេលដែលកាំជ្រួចមីស៊ីល Tu-22 បានវាយប្រហារប្លុក ផ្ទះល្វែងក្នុងទីក្រុង Dnipro កាលពីនៅក្នុងខែមករា។ ដោយកាលនោះ កងវរសេនាធំរបស់អ៊ុយក្រែនដែលមានមូលដ្ឋាននៅ Soltsy-2 បានព្យាយាមការពារ យន្តហោះទម្លាក់គ្រាប់បែកទី 52 របស់រុស្ស៊ីយ៉ាងណាក៏ដោយ។

ហើយកាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យនៃសេវាស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបាននិយាយថា យន្តហោះយោធាមួយផ្សេងទៀត ត្រូវបានខូចខាតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងតំបន់ Kaluga របស់ប្រទេសរុស្ស៊ី។

តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏បានរាយការណ៍ពីការវាយប្រហារនេះថា មិនមានការខូចខាតណាមួយឡើយ។

ភឿថៃ បានប្រកាសថា ខ្លួនកំពុងតែង្កើតរដ្ឋាភិបាលចម្រុះដោយមានការចូលរួម ១១ គណបក្ស

យោងតាមរយៈការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តនៅថ្ងៃទី 21 ខែសីហា​ ឆ្នាំ 2023 បានឲ្យដឹងថា គណបក្សភឿថៃ និងគណបក្សចំនួន១០ផ្សេងទៀត (ដោយក្នុងនោះគឺមានគណបក្សចំនួនពីរ គឺជាគណបក្សយោធា) បានប្រកាសនៅរសៀលថ្ងៃច័ន្ទនេះថា ខ្លួនកំពុងទទួលបានការគាំទ្រចំនួន ៣១៤ សម្លេងនៅក្នុងសភា ដោយមានលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ពួកគេ។

គណបក្សភឿថៃ ដែលបានជាប់ចំណាត់ថ្នាក់លេខពីរនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី 14 ខែឧសភា ជាមួយនឹងសមាជិកសភាជាប់ឆ្នោតចំនួន 141 រូប គឺជាសមាសភាពដ៏ធំបំផុតនៃសម្ព័ន្ធភាពទាំង 11 គណបក្ស។

ក្នុងនោះផងដែរសម្ព័ន្ធមិត្តបីផ្សេងទៀតដូចជា Bhumjaithai ដែលមាន 71 អាសនៈ Palang Pracharath (PPRP) មាន 40 អាសនៈ និង United Thai Nation (UTN) ដែលមាន 36 អាសនៈ។ ពួក​គេ​បាន​ជាប់​លេខ​៣ ទី​៤ និង​ទី​៥ ក្នុង​ការ​បោះ​ឆ្នោត។

ចំនែកដៃគូចំនួនប្រាំពីរផ្សេងទៀតគឺ Chartthaipattana (10 អាសនៈ), Prachachat (9អាសនៈ), Pue Thai Rumphlang (2អាសនៈ) Chartpattanakla (2អាសនៈ), Seri Ruam Thai (1 អាសនៈ), Plung Sungkom Mai (1 អាសនៈ) និង Thai County (1 អាសនៈ) ។

មេដឹកនាំគណបក្សភឿថៃ លោកបណ្ឌិត Cholnan Srikaew បាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅសភានៅវេលាម៉ោង 1:30 រសៀលថា គណបក្សភឿថៃនឹងមានរដ្ឋមន្ត្រីចំនួនប្រាំបី និងអនុរដ្ឋមន្ត្រីចំនួនប្រាំបួន ព្រមទាំងមានរដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីថែមទៀតផង។

Bhumjaithai នឹង​មាន​រដ្ឋមន្ត្រី​បួន​រូប និង​អនុរដ្ឋមន្ត្រី​បួន​នាក់​; PPRP រដ្ឋមន្ត្រីពីររូប និងតំណាងរាស្ត្រពីររូប; UTN រដ្ឋមន្ត្រីពីររូប និងតំណាងរាស្ត្រពីររូប; Chartthaipattana រដ្ឋមន្ត្រីមួយរូប និង Prachachat រដ្ឋមន្ត្រីម្នាក់។

ទន្ទឹមគ្នានោះផងដេឬ PPRP ដែលមានឧបនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Prawit Wongsuwon ជាអ្នកដឹកនាំ ខណៈ UTN មុននេះមាននាយករដ្ឋមន្ត្រីចាំផ្ទះលោក Prayut Chan-o-cha ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន។

សម្រាប់ភាគី​ចម្រុះ​បាន​ចាត់​ទុកថា ​គោលនយោបាយ​របស់​ភឿថៃ​ បានដើរទួនាទីយ៉ាង​សំខាន់​ក្នុងការបង្កើត​រដ្ឋាភិបាល​ថ្មី។ យ៉ាងណាមិញមេដឹកនាំរបស់បក្សភឿថៃក៏បានលើកឡើងពីគោលការណ៍ជារួមរបស់សម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការបង្កើតគោលនយោបាយថ្មីរួមគ្នា ដោយជាការតំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃជាអប្បបរមាចំនួន 600 បាត និងការផ្តល់តម្លៃកសិដ្ឋានឲ្យបានខ្ពស់ជាងពីមុន។

លោក​បាន​បន្ត​ថា ពួក​គេ​នឹង​មាន​សភា​តាក់តែង​រដ្ឋធម្មនុញ្ញ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដើម្បី​ធ្វើ​ឱ្យ​វា​កាន់​តែ​«មានលក្ខណៈប្រជាធិបតេយ្យ»។

ហើយលោក​បណ្ឌិត ជុន ណាន បាន​និយាយ​ទៀតថា ចំពោះមាត្រា ១១២ នៃ​ក្រម​ព្រហ្មទណ្ឌ (ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ) និង​ជំពូក​ផ្សេង​ទៀតដែល​ទាក់ទង​នឹង​ស្ថាប័ន​រាជវង្ស គឺរក្សាទុក​នៅ​ដដែល។

មេដឹកនាំគណបក្សភឿថៃរូបក៏បានថ្លែងថា លោកសូមទទួលស្គាល់នូវការរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើគណបក្សភឿថៃដែលមិនគោរពាក្យសម្តីរបស់ខ្លួន ចំពោះការសហការគ្នាជាមួយនឹងគណបក្សយោធា ដែលជាភាគីនៅក្នុងរដ្ឋាភិបាលចាំផ្ទះ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ប៉ុន្តែ​យើង​នឹង​រួម​កម្លាំងគ្នា​ដើម្បី​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​»។

នៅ​ដើម​សន្និសីទ​កាសែត លោក​បណ្ឌិត ជុន ណាន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សម្ព័ន្ធ​នឹង​មិន​រាប់​បញ្ចូល​គណបក្សចលនាឆ្ពោះ​ទៅ​មុខ​នោះទេ។

ព្យុះត្រូពិច Hilary បញ្ចេញទឹកជំនន់ភ្លាមៗនៅរដ្ឋកាលីហ្វ័រញ៉ា

 យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី 21 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា នៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី 20 បានរងគ្រោះដោយសារខ្យល់ព្យុះត្រូពិច Hilary ដែលវាបានបញ្ចេញនូវទឹកជំនន់ដ៏ខ្លាំងក្លាមួយនៅភាគខាងកើត និងខាងលិចនៃទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ។

ព្យុះនេះត្រូវបានគេចាត់ទុកថាជាគ្រោះមហន្តរាយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីបារ៉ែតឆ្លងកាត់ឧបទ្វីប Baja California របស់ម៉ិកស៊ិកូ ជាមួយនឹងកម្លាំងខ្យល់ដ៏សាហាវ។

មនុស្សម្នាក់បានស្លាប់ក្នុងប្រទេសម៉ិកស៊ិកូ ចំពេលមានសេចក្តីរាយការណ៍ពីទឹកជំនន់ភ្លាមៗនៅឧបទ្វីប ដែលផ្លូវមួយចំនួនត្រូវបានទឹកហូរចេញ ហើយរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញ ពីភ្លៀងធ្លាក់យ៉ាងសន្ធោសន្ធៅហូរចុះមកតាមដងផ្លូវក្នុងទីក្រុងដែលប្រែទៅជាទន្លេ។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសភាពអាសន្នសម្រាប់រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងភាគច្រើន ដោយមានការព្រមានអំពីទឹកជំនន់ភ្លាមៗរហូតដល់ម៉ោង 3 ទៀបភ្លឺ (ម៉ោង 1000 GMT) នៅថ្ងៃច័ន្ទ នៅក្នុងតំបន់ដែលស៊ាំនឹងគ្រោះរាំងស្ងួត។

អ្នកព្យាករណ៍បាននិយាយថា តំបន់ភ្នំ និងវាលខ្សាច់អាចទទួលបានភ្លៀងពី 5 ទៅ 10 អ៊ីញ (12 ទៅ 25 សង់ទីម៉ែត្រ) ។ ហើយព្យុះត្រូពិចទីមួយដែលបានវាយលុកខោនធី Los Angeles ចាប់តាំងពីឆ្នាំ 1939 បានបង្កឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតំបន់ភ្នំ San Gabriel ភាគខាងកើតនៃទីក្រុង និងតំបន់ឆ្នេរនៅភាគពាយព្យនៃខោនធី Ventura ។

ខោនធី San Bernardino បានបញ្ជាឱ្យមានការជម្លៀសទីក្រុងមួយចំនួននៅលើភ្នំ និងជ្រលងភ្នំ ដែលរូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីទឹកហូរ ភក់ ថ្ម និងការបាក់ដើមឈើជាដើម។

នៅ Wrightwood រដ្ឋកាលីហ្វ័រញ៉ា ប្រហែល 70 ម៉ាយល៍ (112 គីឡូម៉ែត្រ) ពីភាគឦសាននៃទីក្រុង Los Angeles ភ្លៀងបានបោកបក់ដើមឈើ និងការហូរចុះពីលើភ្នំក្នុង Sheep Canyon ។ ភាគខាងកើតបន្ថែមទៀតនៅ Oak Glen – ទីប្រជុំជនមួយក្នុងចំនោមទីប្រជុំជន San Bernardino County ចំនួនប្រាំ ក្រោមការបញ្ជាជម្លៀស – ទឹកជំនន់ដែលមានការហូរហៀរទៅដោយល្បាប់ និងថ្ម ពីខាងលើភ្នំចុះមក។

នៅភាគខាងលិចនៃខោនធី Ventura ដែលមានប្រជាជនច្រើនជាងនេះ សេវាអាកាសធាតុជាតិបានព្រមានអំពីទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត ដែលមានភ្លៀងធ្លាក់រហូតដល់ 2 អ៊ីញ (5 សង់ទីម៉ែត្រ) ក្នុងរយៈពេលពីរម៉ោង។ 

Newsom ក្នុងដំណើរទេសចរណ៍នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងបាននិយាយថា Palm Springs ដែលជាកន្លែងទៅលេងវាលខ្សាច់នៅ Riverside County ប្រហែល 100 ម៉ាយល៍ (160 គីឡូម៉ែត្រ) ភាគខាងកើតនៃទីក្រុង Los Angeles បានស្ងួតនៅពេល ដែលគាត់បានចាកចេញកាលពីថ្ងៃអាទិត្យ ប៉ុន្តែមួយម៉ោងក្រោយមកវាបានទទួល “ទឹកភ្លៀងច្រើនសន្ធឹកសន្ធាប់” ក្នុងរយៈពេល 60 នាទី ពេលនោះនៅក្នុងប្រវត្តិសាស្ត្រ Palm Springs និង ផ្លូវត្រូវបានជន់លិចភ្លាមៗ។ លោក Newsom បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Los Angeles បន្ទាប់ពីលោកបាននិយាយថា លោកបានធ្វើបច្ចុប្បន្នភាពពីប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបានបញ្ជាឱ្យភ្នាក់ងារសហព័ន្ធផ្លាស់ទីបុគ្គលិក និងការផ្គត់ផ្គង់ទៅក្នុងតំបន់ថា “នោះហើយជារបៀបដែលព្យុះនេះមានដំណើរការលឿន។

scroll to top