ភាពគ្មានការងារធ្វើ និងការជំពាក់បំណុលរបស់យុវជន អាចធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េមានការធ្លាក់ចុះ

ជនជាតិកូរ៉េកាន់តែច្រើនដែលស្ថិតក្នុងវ័យ 20 ឆ្នាំ នៅពេលនេះមានយុវជនកំពុងតែតស៊ូជាមួយបំណុល ហើយជាក់ស្តែងពួកគេ កំពុងពឹងផ្អែកលើរដ្ឋាភិបាលក្នុងការកាត់បន្ថយបំណុលរបស់ពួកគេ ។ បញ្ហាប្រឈមបែបនេះយុវជនកូរ៉េ កំពុងប្រឈមមុខនឹងការបារម្ភនៃការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារតែក្រុមប្រជាសាស្រ្ត គឺជាសមាសធាតុដ៏មានតម្លៃនៃកម្លាំងការងាររបស់ប្រទេសនេះ គឺនៅចំកណ្តាលនៃចំនួនប្រជាជនវ័យចំណាស់ ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស នេះបើយោងតាមអ្នកជំនាញ។ 

បើយោងតាមទិន្នន័យដែលបានចងក្រងដោយសេវាប្រឹក្សាឥណទាន និងស្តារឡើងវិញ (CCRS) បានធ្វើការកំណត់ត្រាមនុស្សប្រមាណ 4,564 ដែលមានអាយុពី 20 ដល់ 29 ឆ្នាំគឺមានបញ្ហាជំពាក់បំណុល។

ទិន្នន័យនេះត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារដោយអ្នកតំណាងម្នាក់ គឺលោក Choi Seung-jae នៃគណបក្សអំណាចប្រជាជន (PPP) ដែលជាសមាជិកនៃគណៈកម្មាធិការគោលនយោបាយជាតិរបស់រដ្ឋសភាផងដែរ។          កាលពីឆ្នាំ 2018 ប្រជាជនកូរ៉េវ័យក្មេងចំនួន 2,273 នាក់បានជួបបញ្ហាជំពាក់បំណុល ហើយកាលនោះរដ្ឋាភិបាលកាត់ចោល។ តែចំពោះឆ្នាំ 2019 ចំនួនតួរលេខខាងលើនេះក៏ធ្លាក់ចុះ ប៉ុន្តែវាបែរជាមានការកើនឡើង ក្នុងឆ្នាំ 2020 ទៅវិញ គឺមានចំនួន​3,850 ហើយក៏កើនឡើងដល់ 4,109 ក្នុងឆ្នាំ 2021។

ទិន្នន័យបាន បង្ហាញថាចំនួនមធ្យមនៃបំណុលដែលរដ្ឋាភិបាលបានលុបចោលបានកើនឡើងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ ចំនួនទឹកប្រាក់សរុបមានចំនួន 8.8 លានវ៉ុន ក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំ 2023 កើនឡើង 67 ភាគរយ ធៀបនឹង 5.3 លានវ៉ុន ក្នុងអំឡុងពេលដូចគ្នានៃឆ្នាំ 2018 ។

សមាជិកសភារូបនេះបាននិយាយថា “ការពឹងផ្អែកកាន់តែខ្លាំងលើរដ្ឋាភិបាលដោយការពឹង  20 ចំណុច ដើម្បីទូទាត់បំណុលរបស់ពួកគេ បង្កើតបន្ទុកដល់កំណើនសេដ្ឋកិច្ច ដោយសារបញ្ហាបែបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពអត់ការងាររបស់យុវជន” ។

ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Korea Institute for Industrial Economics & Trade (KIET) បាននិយាយថា រដ្ឋាភិបាលគួរតែ ដំឡើងប្រាក់ខែដល់យុវជន សម្រាប់ជាប្រយោជន៍របស់ប្រទេស ដើម្បីជាសុវត្តិភាពក្នុងរយៈពេលវែង។ ព្រោះថា កំណើនសេដ្ឋកិច្ចត្រូវបានតភ្ជាប់ដោយផ្ទាល់ ទៅនឹងកម្លាំងពលកម្មរបស់ប្រទេស។ ហើយការបរាជ័យក្នុងគោលនយោបាយការងារ សម្រាប់មនុស្ស ដែលមានអាយុ ចាប់ពី 20 ឆ្នាំឡើង នឹងមានការចំណាយច្រើន គឺដោយសារតែសេដ្ឋកិច្ច នឹងពឹងផ្អែកលើពួកគេ។

លោក Pita Limjaroenrat នឹងក្លាយជាអ្នកប្រឹក្សា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលស្រលាញ់នូវលទ្ធិប្រជាធិបតេយ្យ

បន្ទាប់ពីការបោះឆ្នោតនៅក្នុងសភាទាំង ពីរ​កាលពីថ្ងៃទី 22 ខែ សីហា ឆ្នាំ 2023 បានបញ្ចប់ដោយគ្មានការចូលរួមពីគណបក្សចលនាឆ្ពោះទៅមុខ (MFP)។ អ្វីគ្រប់យ៉ាងបានបញ្ចប់ទៅយ៉ាងរលូន គឺស្របទៅតាមការគ្រោងទុករបស់គណបក្សភឿថៃ ដោយតែតាំងលោក Srettha Thavisin ឲ្យក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ជាមួយការគាំទ្រ ៤៨២ សម្លេង។

ទន្ទឹមនឹងនោះ លោក Pita Limjaroenrat ដែលជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់ របស់គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានសរសេរបង្ហោះលើគណនី Facebook របស់លោកថា ប៉ុន្មានឆ្នាំមកនេះ យើងបានចាប់ផ្តើមធ្វើការនៅក្នុងវិស័យនយោបាយ ហើយយើងបានជំរុញឲ្យប្រជាជននៅក្នុងប្រទេសថៃទាំងអស់ ឲ្យធ្វើដំណើរទៅមុខដើម្បីលទ្ធិប្រជាធិបតេយ្យ។

ការខិតខំប្រឹងប្រែងរបស់យើងមានការរួមបញ្ចូលនូវ “ភាពច្បាស់លាស់ និងស្មោះត្រង់” បានធ្វើឱ្យគណបក្សចលនាឆ្ពោះទៅមុខមានការជឿនលឿន ដែលធ្វើឲ្យប្រជាជនជឿទុកចិត្ត ព្រមទាំងទទួលការគាំទ្រនៅក្នុងថ្ងៃបោះឆ្នោតជាសកល កាលពី ថ្ងៃទី 14 ខែ ឩសភា ឆ្នាំ 2023 រហូតដល់ ១៤ លានសំឡេង។

អស់រយៈពេល 3 ខែកន្លងមក ការធ្វើនយោបាយនៅក្នុងស្រុក វាហាក់ដូចជា កាបិទកុងតាក់របស់ប្រជាពលរដ្ឋ ព្រោះពួកបានបំបាក់ផ្លូវចិត្តរបស់​បងប្អូន​ប្រជាជន ដោយការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី​។

នៅពេលដែលប៊ូតុងទីមួយខុស នោះនឹងគ្មានថ្ងៃណា ដែលរដ្ឋាភិបាលដែលជ្រើសរើសដោយបក្សពួកនិយមនេះនឹងអាចធ្វើការផ្លាស់ប្តូរនៅក្នុងសង្គមបាននោះទេ សូម្បីតែការធ្វើដើម្បីសុខុមាលភាពប្រជាជន ឬសេចក្តីថ្លៃថ្នូរណាមួយនៅក្នុងសង្គមឡើយ។

អ្វីគ្រប់យ៉ាងនៅពេលនេះវា គឺជាសេចក្តីអស់សង្ឃឹម ការមិនជឿទុកចិត្តរបស់ប្រជាជន ក្នុងរបបនយោបាយមួយនេះ។

          ចំពោះគោលនយោបាយរបស់គណបក្សចលនាឆ្ពោះទៅមុខ (MFP) ខ្ញុំបាទ Pita Limjaroenrat នឹងក្លាយជាភ្នាក់ងារថាមពលថ្មី សម្រាប់បងប្អូនប្រជាពលរដ្ឋ។ MFP នឹងក្លាយទៅជាកន្លែងមួយ សម្រាប់ការបញ្ចេញទស្សនៈក្នុងចិត្តរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការងារទំនើប និងប្រសិទ្ធភាពក្នុងការត្រួតពិនិត្យការងាររបស់អាជ្ញាធរ និងការស្នើសុំដំណោះស្រាយរបស់ប្រទេសលើបញ្ហាផ្សេងៗ ក៏ដូចជាការជំរុញឱ្យមានច្បាប់កម្រិតខ្ពស់ ជាពិសេសជាងនេះ ទៅទៀត យើងនឹងទទួលពិភាក្សា រាល់ការបង្កើត នឹងការផ្លាស់ប្តូរនៅក្នុងសង្គមថៃ។

យើងនឹងក្លាយជាស្ថាប័ននយោបាយ ដែលបងប្អូនអាចជឿទុកចិត្តបាន។ ថាយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផលប្រយោជន៍ខ្ពស់បំផុតរបស់បងប្អូនប្រុសស្រី ដោយភាពប្រាកដជាមិនក្បត់ការជឿទុកចិត្ត ដែលបានផ្តល់ឱ្យយើងឡើយ។

ការងារនយោបាយអាចរីកចម្រើនទៅបាន មិនមែនជានយោបាយវេទមន្តទេ។ ខណៈនេះយើងគ្រាន់តែចង់បានភាពស្មោះត្រង់ និងរក្សាបាននូវពាក្យសន្យានៅក្នុងនយោបាយថៃតែប៉ុណ្ណោះ។

ចាប់ពីថ្ងៃនេះតទៅ ខ្ញុំសូមអញ្ជើញមិត្តភ័ក្តិទាំងអស់ចូលរួមដំណើរដ៏វែងឆ្ងាយម្តងទៀត    ជាមួយគណបក្សចលនាឆ្ពោះទៅមុខ(MFP) ដើម្បីជួយដល់យុទ្ធនាការ ធ្វើការ និងជួយបង្កើតការផ្លាស់ប្តូរ។

សូម​បញ្ជាក់​ថា នយោបាយ​រីក​ចម្រើន ​គឺ​ជា​អ្វី​ដែល​គ្រប់​គ្នា​កំពុង​ស្វែង​រក។

សូម​បញ្ជាក់​ថា នយោបាយ​រីកចម្រើន ​គឺជាអ្វីដែល​អាច​ទៅ​រួច។

សូម​បញ្ជាក់​ថា នយោបាយ​រីកចម្រើន ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំ​នៅ​ប្រទេស​ថៃ។

សូម​បញ្ជាក់​ថា អំណាច​កំពូល​របស់​ប្រទេស​នេះ​ គឺជា​របស់​ប្រជាជនថៃ។

R/F Pita Limjaroenrat Face’sbook

សភាថៃ បានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ចប់ជាស្ថាពរ ដោយលោក Srettha Thavisin ក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ

យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត នៅទី22 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា កិច្ចប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភាកាលពីល្ងាចថ្ងៃអង្គារ បានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ដែលជាបេក្ខជន នៃគណបក្សភឿថៃ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ជាមួយនឹងសម្លេងគាំទ្ររហូតដល់ទៅ ៤៨២ ហើយ ១៦៥ សម្លេងបានប្រឆាំងលោក និង ៨១ សម្លេងទៀតជាអនុប្បវាទ។

ដោយក្នុងនោះ មានតំណាងសភាជាប់ឆ្នោតចំនួន 500 នាក់ បច្ចុប្បន្នសមាជិកព្រឹទ្ធសភាចំនួន 249 នាក់ត្រូវបានគេតែងតាំង។ ​ក្នុង​ចំណោម​សំឡេង​ឆ្នោត​ទាំង​៤៨២​សម្រាប់​លោក Srettha Thavisin  គឺមាន ​៣៣០ ​រូប ​ជា​តំណាង​រាស្រ្ត​ និង​១៥២​រូប​ជា​សមាជិក​ព្រឹទ្ធសភា។ ទន្ទឹមនឹងនោះក្នុង​ចំណោម ១៦៤ សំឡេងដែល​ប្រឆាំង​លោក គឺមាន ១៥២ សំឡេង​ជា​តំណាងរាស្រ្ត និង ១២ រូប​ជា​សមាជិក​ព្រឹទ្ធសភា។ ចំនែកឯអនុបវាទ​ចំនួន ៨១​រូបវិញ គឺមាន​តំណាងរាស្ត្រ​១៣​រូប និង​សមាជិក​ព្រឹទ្ធសភា ៦៨ ​រូប។

សម័យប្រជុំសភាសម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រី បានចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារ។ ហើយនៅម៉ោងប្រហែល 11 ព្រឹក មេដឹកនាំគណបក្សភឿថៃ លោកបណ្ឌិត Cholnan Srikaew បានតែងតាំងលោក Srettha Thavisin  ដែលជាមហាសេដ្ឋីអចលនទ្រព្យ ជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់ ហើយការជជែកដេញដោលពាក់ព័ន្ធនឹងតំណាងជាប់ឆ្នោត និងតែងតាំងសមាជិកព្រឹទ្ធសភាអំពីលក្ខណៈសម្បត្តិរបស់លោក Srettha Thavisin   សម្រាប់ការងារនេះជាមុនសិន។

តំណាងរាស្រ្តជាច្រើនរូបបាននិយាយថា លោក Srettha Thavisin  គួរតែចូលរួមសម័យប្រជុំ ដើម្បីណែនាំខ្លួន និងគោលនយោបាយរបស់លោក ជាពិសេសនោះ លោកក៏គួរតែបញ្ជាក់ពីភាពស្អាតស្អំរបស់លោក ចំពោះការចោទប្រកាន់ចំពោះគាត់នាពេលថ្មីៗនេះ ព្រោះថាលោកគឺជាមនុស្សតែម្នាក់ដែលត្រូវបានគេតែងតាំងសម្រាប់មុខតំណែងសំខាន់ក្នុងការគ្រប់គ្រងជាតិ។

យ៉ាងណាមិញ នៅពេលដែលបោះឆ្នោតកាលពីសៀលនេះ គឺមានតំណាងរាស្រ្តមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីការចោទប្រកាន់ លោក Srettha Thavisin  ពីការគេចវេស ក្នុងការបង់ពន្ធជូនរដ្ឋ ដោយកាលនោះលោក គឺជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ Sansiri Plc។

សមាជិកព្រឹទ្ធសភាម្នាក់ លោក  Wiwat Saengsuriyachat បាននិយាយថា លោកមានចំណេះដឹងតិចតួចអំពីលោក Srettha Thavisin  ហើយគណបក្សភឿថៃ មិនបានចែកចាយប្រវត្តិរូបជាលាយលក្ខណ៍អក្សរ នៃបេក្ខជនរបស់ពួកគេដល់សមាជិកសភាមុនការតែងតាំងជានាយករដ្ឋមន្ត្រីនោះទេ។

លោក Wiwat បាននិយាយថា “ខ្ញុំទើបតែបានឃើញរបាយការណ៍ព័ត៌មានអំពីគាត់ ហើយវាគឺជារឿងដែលមានការចោទប្រកាន់ជាច្រើនប្រឆាំងនឹងគាត់” ។

ចំនែកឯលោក Suratin Pijarn ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​បាន​ថ្លែង​ថា ​លោក​មិន​បាន​ដឹង​ព័ត៌មាន​លម្អិត​អំពី​លោក Srettha Thavisin  ទេ លោក​គ្រាន់តែ​ដឹង​ថា ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​រូបនេះ គឺជាអ្នក​សាងសង់​ផ្ទះ​សម្រាប់​លក់។ 

គាត់ក៏បានចោទជាសំនួរឡើងថា «តើ​យើង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ដូច​ជា​យើង​ទិញ​ផលិតផល​តាម​អ៊ីនធឺណិត​ដែរ​ឬ​ទេ?» 

ទីបំផុតនៅម៉ោង 2.50 រសៀល មេដឹកនាំគណបក្សភឿថៃ លោក ឆុលណាន បាននិយាយថា គណបក្សរបស់លោកបានដឹងពីការចោទប្រកាន់លើលោក  Srettha Thavisin  ប៉ុន្តែក្រុមមេធាវីរបស់យើងបានស៊ើបអង្កេតលើរឿងនេះរួចហើយ តែរកមិនឃើញភស្តុតាងណាមួយ ដែលបង្ហាញថាលោក Srettha Thavisin  បានបំពានច្បាប់នោះទេ។

លោក បណ្ឌិត ជុន ណាន បាន​មាន​ប្រសាសន៍​ថា “ការ​ចោទ​ប្រកាន់​នេះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ឃើញ​ទេ ដូច្នេះ​លោក​ Srettha Thavisin   ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​មនុស្ស​គ្មាន​កំហុស និងមាន​ស្មោះត្រង់”។

ប្រធានសភាលោក Wan Muhamad Noor Matha បានបញ្ចប់ការជជែកដេញដោលលើលក្ខណៈសម្បត្តិរបស់លោក Srettha Thavisin   នៅម៉ោង ៣ និង ១១ នាទីរសៀល ហើយបានចាប់ផ្តើមការបោះឆ្នោតដោយហៅឈ្មោះសមាជិកសភា និងសមាជិកព្រឹទ្ធសភារៀងៗខ្លួន។

លទ្ធផល​បោះ​ឆ្នោត​ត្រូវ​បាន​ប្រកាស​នៅ​ម៉ោង​៥​និង​៤០​នាទី​ល្ងាច។ ប្រធានសភា លោកគ្រូ Wan នឹងប្រកាសតំណែងនាយករដ្ឋមន្រ្តីថ្មីដែលជាប់ឆ្នោត ដោយរង់ចាំការអនុម័តពីព្រះមហាក្សត្រជាមុនសិន។

តុលាការបានកាត់ទោស ឲ្យលោក ថាក់ស៊ីន ជាប់ពន្ធធនាគារចំនួន ៨​ឆ្នាំ​

យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ត នៅថ្ងៃទី 22 ខែ សីហា​ ឆ្នាំ 2023 បានឲ្យដឹងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានមកដល់ប្រលានយន្តហោះដនមឿន នៅវេលាម៉ោង 9: 25 នាទីព្រឹក ថ្ងៃអង្គារនេះ ត្រូវបានតុលាការកំពូលកាត់ទោស នៅក្នុងថ្ងៃដដែល ឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ បន្ទាប់ពីការវិលត្រឡប់របស់គាត់មកប្រទេសវិញនៃរយៈពេល ១៥ ឆ្នាំនៅបរទេស។

នាយកដ្ឋានកែតម្រូវបានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីដែលមានអាយុ ៧៤ ឆ្នាំរូបនេះ បានមកដល់ពន្ធនាគារទីក្រុងបាងកក ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរបស់ខ្លួនក្នុងស្ថានភាពចាស់ជរា និងជំងឺប្រចាំកាយ។

នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់មុខតំណែងនយោបាយមុននេះ បានបញ្ជាឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ គឺ 3 ឆ្នាំក្នុងពេលដំណាលគ្នា នៅក្នុងសំណុំរឿងពីរដំបូង និងប្រាំឆ្នាំនៅក្នុងករណីទីបី។

លោក ថាក់ស៊ីន ត្រូវ​បានគេ​នាំ​ចេញ ​ពី​អាកាសយានដ្ឋាន​ដនមឿង ​ទៅ​កាន់​តុលាការ​កំពូល​ភ្លាមៗ​ នៅវេលា​ម៉ោង ១០ ព្រឹក។ អ្នក​គាំទ្រ​អាវ​ក្រហម​ជា​ច្រើន​បាន​តម្រង់​ជួរ​តាម​ដង​ផ្លូវ​ក្បែរ​ក្រុង Sanam Luang ខណៈ​គាត់​ត្រូវ​បាន​គេ​នាំ​ចូល​ក្នុង​អគារ​តុលាការ។

នៅខាងក្នុងប៉ូលីសអន្តោប្រវេសន៍បានប្រាប់តុលាការថាថាក់ស៊ីន គឺជាអ្នកទោសនៅក្នុងសំណុំរឿងចុងក្រោយចំនួនបីហើយ ដែលត្រូវបានគេចេញដីកាចាប់ខ្លួន។

ក្នុងសំណុំរឿងមួយ ដែលលោកថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខឱ្យ ជាប់ពន្ធនាគាររយៈពេលបីឆ្នាំ  ពីបទមានទំនាស់ផលប្រយោជន៍នៅក្នុងសំណុំរឿងប្រាក់កម្ចីរបស់ធនាគារនាំចេញ-នាំចូលថៃ (Exim)។ ករណីនេះមានជាប់ពាក់ព័ន្ធ នឹងការផ្តល់ប្រាក់កម្ចីចំនួន ៤ ពាន់លានបាត ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០០៤។ តុលាការបាននិយាយថា លោកថាក់ស៊ីនបានបញ្ជាឱ្យធនាគារគ្រប់គ្រងដោយរដ្ឋឱ្យខ្ចីប្រាក់ចំនួន ៤ ពាន់លានបាតក្នុងអត្រាការប្រាក់ទាបដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យខ្លួនអាចទិញផលិតផលពីក្រុមហ៊ុន Shin Satellite Plc ជាក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសាររបស់គាត់។

ក្នុង​ករណី​មួយ​ទៀត តុលាការ​បាន​កាត់​ទោស​គាត់​ឲ្យ​ជាប់  ​គុក​ពីរ​ឆ្នាំ  ពីបទបើកឆ្នោត ដោយខុសច្បាប់នៅចន្លោះឆ្នាំ 2003 និង 2006 ។ គាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភក្រមព្រហ្មទណ្ឌដោយបំពានអំណាចរបស់គាត់ ដោយសារគម្រោងនេះមិនត្រូវបានគាំទ្រដោយនរណាម្នាក់ឡើយ( ច្បាប់)។

តុលាការបាននិយាយកាលពីថ្ងៃអង្គារថា ការផ្តន្ទាទោសដាក់ពន្ធនាគារក្នុងសំណុំរឿងទាំងពីរនេះ នឹងចាប់ផ្តើមក្នុងពេលដំណាលគ្នាក្នុងរយៈពេលបីឆ្នាំខាងមុខ។

ហើយនៅក្នុងករណីផ្សេងទៀត តុលាការមុននេះ បានកាត់ទោសលោកថាក់ស៊ីន ឱ្យ ជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ  ពីបទក្លែងបន្លំ ដោយពាក់ព័ន្ធនឹងការចាត់ចែង សម្បទានទូរស័ព្ទ និងទំនាស់ផលប្រយោជន៍ ពីឆ្នាំ២០០១ និង២០០៦ ក្នុងអំឡុងអាណត្តិរបស់លោកជានាយករដ្ឋមន្ត្រី។

គាត់ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់សរីរាង្គស្តីពីការប្រឆាំងអំពើពុករលួយ ដោយការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Shin Corp តាមរយៈប្រូកស៊ី។ ទង្វើ​នេះ​ហាមប្រាម​មន្ត្រី​រដ្ឋាភិបាល​មិន​ឲ្យ​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ម៉ៅការ​របស់​រដ្ឋជាដាច់ខាត។ Shin Corp គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនបានទទួលសម្បទានទូរស័ព្ទពីភ្នាក់ងារទូរគមនាគមន៍រដ្ឋចំនួនពីរ។

scroll to top