អាមេរិក គឺនូវតែ​ត្រូវការ​ស្ថិរភាព​សេដ្ឋកិច្ច ​របស់ប្រទេសចិន

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អាមេរិកលោកស្រី Gina Raimondo នឹង ធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ វាគឺជាដំណើរទស្សនកិច្ចមួយ ដែលស្របពេលជាមួយនឹងការធ្លាក់ចុះកាន់តែអាក្រក់នៅក្នុង សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក  នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី 24 ខែសីហា​ ឆ្នាំ2023 ។

ខណៈពេលដែលបញ្ហារបស់ប្រទេសចិនអាចផ្តល់ឱ្យ លោកស្រី Gina Raimondo នូវអានុភាពកាន់តែច្រើនក្នុងការស្វែងរកទីផ្សារកាន់តែប្រសើរឡើង សម្រាប់ក្រុមហ៊ុនអាមេរិក លោកស្រីក៏ទំនងជាប្រឈមមុខនឹងការអំពាវនាវពីទីក្រុងប៉េកាំង ដើម្បីជួយរក្សាស្ថិរភាពសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះរបស់ខ្លួន ដោយការបន្ធូរបន្ថយសម្ពាធមួយចំនួនដែលទីក្រុងវ៉ាស៊ីនតោនបានអនុវត្តនាពេលថ្មីៗនេះ។

លោក Craig Singleton សហការីជាន់ខ្ពស់នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យបាននិយាយថា “នៅក្នុងលក្ខខណ្ឌនៃការធ្វើដំណើររបស់លោកស្រី Gina Raimondo គឺមានគោលបំណង នឹងគោលការណ៍មួយចំនួន អាចនិយាយបាន ទីក្រុងវ៉ាស៊ីនតោននឹងមានការបន្ធូរបន្ថយជាបណ្តោះអាសន្ន លើការរឹតបន្តឹងផ្សេងទៀតដែលត្រូវបានដាក់លើសេដ្ឋកិច្ចរបស់ប្រទេសចិន” ។

លោកស្រី Gina Raimondo   នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង និងសៀងហៃ ដោយគិតពីថ្ងៃអាទិត្យដល់ថ្ងៃពុធ ហើយការពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ជាពិសេសគឺបញ្ហាដែលពួកគេទាំងពីរកំពុងតែប្រឈម នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្ម។

ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនសម្រាប់ឆ្នាំនេះ កំពុងត្រូវបានកត់សម្គាល់នៃការធ្លាក់ចុះ ដោយសារការនាំចេញ ហើយចំនែកឯការវិនិយោគបរទេសក៏មានធ្លាក់ចុះ បូករួមទាំងប្រទេសមួយនេះកំពុងជួបវិបត្តិអចលនទ្រព្យ  និងការព្រួយបារម្ភអំពីសុខភាពផ្នែកហិរញ្ញវត្ថុ របស់ប្រទេសខ្លួន។ 

ម្រាប់ទីក្រុងប៉េកាំង លោកស្រី Gina Raimondo  បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យមួយចំនួន ដែលអាចកែលំអរ លើលក្ខខណ្ឌមួយចំនួន ដែលជាប្រភពនៃជម្លោះ រវាងប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក។

នាយកដ្ឋានរបស់លោកស្រី នឹងជួយកំណត់គោលនយោបាយពាណិជ្ជកម្មសកលរបស់អាមេរិក ដែលជាចំណុចជាប់គាំងក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន ចាប់តាំងពីរដ្ឋបាល របស់អតីតប្រធានាធិបតី លោក Trump បានបង្កើនពន្ធលើទំនិញចិនជាច្រើន។

លេខាធិការនេះទទួលខុសត្រូវចំពោះការគាំទ្រអាជីវកម្មអាមេរិកនៅបរទេស ហើយក៏ គ្រប់គ្រង ជាបន្តបន្ទាប់នៃការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងកាត់ប្រទេសចិនចេញពីបច្ចេកវិទ្យាទំនើប ដែលអាចប្រើសម្រាប់យោធាថែមទៀតផង។

ចំពោះបច្ចុប្បន្ន តើរដ្ឋបាលរបស់ លោក  Biden មានឆន្ទៈក្នុងការបន្ធូរបន្ថយលើទីក្រុងប៉េកាំង ឬយ៉ាងណា ប៉ុន្តែការប្រកាសដែលស្របគ្នានឹងព័ត៌មាននៃដំណើរទស្សនកិច្ចរបស់លោកស្រី Gina Raimondo បានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមយ៉ាងហោចណាស់ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការសន្ទនាដ៏មានប្រយោជន៍មួយរវាងពួកគេទាំងពីរ។

អ្នកវិភាគ Eurasia Group បាននិយាយនៅក្នុងកំណត់ត្រាមួយប្រចាំសប្តាហ៍នេះ សម្រាប់ការធ្វើដំណើររបស់លោកស្រី Gina Raimondo” “វាក៏ជារឿងដែលបង្ហាញផងដែរថារដ្ឋបាល Biden កំពុងធ្វើឱ្យមានវឌ្ឍនភាពតិចតួច ប៉ុន្តែអាចវាស់វែងបានជាមួយទីក្រុងប៉េកាំង ក្នុងការបង្កើតឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលដែលមានកម្រិត។”

ប្រទេសចិននៅតែជាប្រភពដ៏ធំបំផុតនៃការនាំចូលទៅកាន់សហរដ្ឋអាមេរិក ហើយការ​នាំ​ចូល​របស់​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​ចិន ​មាន​ចំនួន​សរុប ៥៣៦,៨ ពាន់​លាន​ដុល្លារ ស្មើ​នឹង ១៧% នៃ​ការ​នាំ​ចូល​សរុប​របស់​ខ្លួន។ អាមេរិក៏មានការនាំចេញ ទៅកាន់ប្រទេសចិនវិញដែរ គឺមានចំនួន 154 ពាន់លានដុល្លារ ស្មើរនឹង7.5% នៃការនាំចេញសរុបរបស់សហរដ្ឋអាមេរិកទៅកាន់ពិភពលោក។

ក្រុមហ៊ុនអាមេរិកមានបណ្តាញផលិតកម្មដ៏ធំនៅក្នុងប្រទេសចិន ហើយពឹងផ្អែកលើអ្នកប្រើប្រាស់ចិន។

ចំពោះក្រុមហ៊ុន Tesla ដែលបានបើករោងចក្រនៅទីក្រុងសៀងហៃក្នុងឆ្នាំ 2018 ឥឡូវនេះផលិតបានពាក់កណ្តាលនៃរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសចិន។ ហើយ Apple នៅតែផលិត iPhone ជាច្រើនរបស់ខ្លួននៅទីនោះផងដែរ។  ក្នុងនោះក៏មានក្រុមហ៊ុនល្បីឈ្មោះនៅក្នុងពិភពលោក ផ្សេងទៀតផងដែរ ដូចជា Starbucks និង Nike ពួកគេនូវតែមានមូលដ្ឋានអតិថិជនធំនៅក្នុងប្រទេសចិន។ ម្យ៉ាងវិញទៀតចំពោះក្រុមហ៊ុនបច្ចកវិទ្យា  Intel, Microsoft និង General Motors ក៏ទទួលបានចំណែកដ៏ច្រើននៃប្រាក់ចំណូលរបស់ពួកគេពីប្រទេសមួយនេះដូចគ្នា។

គួរបញ្ជាក់ផងដែរថា ចិន​ក៏​ជា ​ម្ចាស់​បំណុល​បរទេស​លេខ​២ ចំពោះអាមេរិច​ដែរ។ ចិនបានកាន់កាប់ 835.4 ពាន់លានដុល្លារ នៃរតនាគារសហរដ្ឋអាមេរិក ខណៈម្ចាស់បំណុលទីមួយ គឺជាប្រទេសជប៉ុន មានចំនួន 1.11 ពាន់ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតពីក្រសួងរតនាគារសហរដ្ឋអាមេរិក។ 

អ្នកបើកយន្តហោះអ៊ុយក្រែន នឹងទទួលបានការហ្វឹកហ្វឺន F-16 នៅសហរដ្ឋអាមេរិក

យោងតាមរយៈទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី 25 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា  មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមការហ្វឹកហ្វឺនការហោះហើរសម្រាប់អ្នកបើកយន្តហោះរបស់ប្រទេសអ៊ុយក្រែន នៅលើយន្តហោះចម្បាំង F-16 ក្នុងខែតុលា ឆ្នាំនេះ។

លោកឧត្តមសេនីយ៍ Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា ការបណ្តុះបណ្តាលនឹងចាប់ផ្តើមបន្ទាប់ពីអាកាសយានិកបានទទួលការបណ្តុះបណ្តាលជាភាសាអង់គ្លេសនៅខែក្រោយ។ លោក Ryder បានមានប្រសាសន៍ទៀតថា ការហ្វឹកហាត់ក្នុងការហោះហើរនឹងប្រព្រឹត្តទៅនៅរដ្ឋ Arizona ។

លោក Ryder ក៏បានបន្ថែមថា អ្នកបើកយន្តហោះជាច្រើននាក់ និងនាវិកថែទាំយន្តហោះរាប់សិបនាក់ នឹងចូលហ្វឹកហាត់ជាមួយគ្នា។

គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យ ដាណឺម៉ាក និងហូឡង់ ក៏បានគិតគូរបន្ថែមទៀត លើការបរិច្ចាគយន្តហោះ F-16 ដល់អ៊ុយក្រែន ដោយបំពេញបំណងដ៏យូរអង្វែងរបស់អ៊ុយក្រែន ដែលខ្លួននិយាយថានឹងជួយពង្រឹងការការពារដែនអាកាស និងជួយការវាយលុករបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីចាប់តាំងពីឆ្នាំ 2022 មក ។ ក្នុងនោះផងដែរ នាយករដ្ឋមន្ត្រីន័រវែសកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប្រទេសរបស់លោកនឹងផ្តល់ យន្តហោះ F-16 ដល់អ៊ុយក្រែនផងដែរ។

ប្រទេសដាណឺម៉ាកបានចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនចំនួនប្រាំបីនាក់ក្នុងការហោះហើរ F-16 ។ ពួកគេបានមកដល់មូលដ្ឋានអាកាសយោធាដាណឺម៉ាកនៅ Skrydstrup រួមជាមួយនឹងបុគ្គលិក 65 នាក់ ដែលនឹងត្រូវបានបណ្តុះបណ្តាលក្នុងការថែរក្សា និងបម្រើយន្តហោះ។

កាល​ពី​សប្តាហ៍​មុន អ៊ុយក្រែន​បាន​និយាយ​ថា ខ្លួន​នឹង​មិន​អាច​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង F-16 ដែល​ផលិត​ដោយ​អាមេរិក​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងា​ខាង​មុខ​នេះ​ទេ។

ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវម្តងហើយម្តងទៀត  លើសម្ព័ន្ធមិត្តលោកខាងលិចឱ្យបន្តការផ្គត់ផ្គង់ដល់ប្រទេសរបស់លោក ជាមួយយន្តហោះ F-16 ដែល លោក Volodymyr Zelenskiy បាននិយាយថា វានឹងក្លាយជាសញ្ញាមួយដែលថា ការឈ្លានពានរបស់រុស្ស៊ីនឹងបញ្ចប់ដោយការបរាជ័យ។

ហេតុអ្វីបានជា ប្រធានាធិបតីអ៊ុយក្រែន ជឿជាក់លើ យន្តហោះ F-16 ថាអាចយកឈ្នះសង្គ្រាមបាន?

យន្តហោះចម្បាំង F-16 គឺជាំជា​យន្តហោះ​ចម្បាំង​ដែលផលិតឡើងដោយសហរដ្ឋអាមេរិច វាត្រូវបានគេរចនាឡើងដោយមាន​ម៉ាស៊ីន​តែមួយគត់ នឹងអាច​បត់បែន​បាន​ខ្ពស់ ព្រមទាំងលឿន​ជាង​សំឡេង អមជាមួយមុខ​មុខងារជា​ច្រើនប្រភេទ​។

យន្តហោះ F-16 ដើមដំបូងអាចបំពាក់ដោយ កាំជ្រួច AIM-9 Sidewinder រហូតដល់ទៅប្រាំមួយគ្រាប់ ដែលស្វែងរកកំដៅ ពីអាកាសទៅអាកាស (AAM) ដោយប្រើប្រាស់ឧបករណ៍បាញ់បង្ហោះ នៅលើចុងស្លាបនីមួយៗ ក៏ដូចជារ៉ាដាដឹកនាំដោយ AIM-7 Sparrow មធ្យម ។ ហើយនៅក្នុងជួរនីមួយៗនៅក្នុង AAMs បំពាក់ទៅដោយអាវុធជាច្រើន។ ចំពោះកំណែថ្មីៗបន្ថែមទៀតគឺមាន AIM-120 AMRAAM ហើយយន្តហោះអាមេរិកជារឿយៗតែងតែដំឡើងកាំជ្រួចនៅលើចុងស្លាបរបស់វា ។  យន្តហោះនេះអាចផ្ទុក AAMs ផ្សេងៗជាច្រើនប្រភេទដើម្បីបាញ់ ពីអាកាសទៅដី ឩទាហរណ៍ដូចជា កាំជ្រួច គ្រាប់រ៉ុក្កែត ឬក៏គ្រាប់បែកជាដើម។ 

យន្តហោះចម្បាំង F-16 ដំណើរការដោយឥន្ធនៈរឹង ហើយមានបំពាក់ដោយឩបករណ៍ ប្រឆាំងក្នុងការរុករក ការកំណត់គោលដៅមកលើខ្លួន ដោយមាន ប្រាំមួយនៅក្រោមស្លាប, ពីរនៅលើចុងស្លាប, និងមួយនៅក្រោមតួ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រោមតួយន្តហោះមានប្រព័ន្ធសម្រាប់ចាប់សញ្ញា ឬរ៉ាដាថែមទៀតផង។ F-16 មាន កាណុង 20 mm (0.787 in) M61A1 Vulcan ដែលត្រូវបានតំឡើងនៅខាងក្នុងតួទៅខាងឆ្វេង នៃកាប៊ីនយន្តហោះ វាសុទ្ធសឹងតែជាចំណុចខ្លាំង ដែលមិនទាន់មានប្រទេសណាមួយ អាចធ្វើបាន។ 

គួររំលឹកផងដែរថា កាលពីខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក៏សម្តែងការគាំទ្រកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះរបស់ អ៊ុយក្រែន ថែមទៀតផង។

ប៉ុន្តែចំពោះពួកលោកខាងលិចវិញបាននិយាយថា ខ្លួនចង់ជួយអ៊ុយក្រែនកម្ចាត់រុស្ស៊ីខ្លាំងណាស់ ប៉ុន្តែពួកគេ មិនចង់បង្កឱ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងសម្ព័ន្ធមិត្តយោធាណាតូ ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងទីក្រុងម៉ូស្គូនោះទេ។

សហរដ្ឋ​អាមេរិក​អនុម័ត​ថវិកា​ថ្មី ៥០០ លាន​ដុល្លារ ដោយជាការ​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ ខណៈ​ការ​ឈ្លានពាន​ពី​ចិន កាន់តែខ្លាំងក្លាឡើង

យោងតាមការចុះផ្សាយរបស់ AP នៅថ្ងៃទី 24 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា រដ្ឋបាលរបស់ លោក Joe Biden បានយល់ព្រមលក់អាវុធចំនួន 500 លានដុល្លារសហរដ្ឋអាមេរិច ទៅឱ្យតៃវ៉ាន់ ខណៈដែលខ្លួនកំពុងតែព្យាយាមបង្កើនជំនួយផ្នែកយោធាទៅដល់កោះមួយនេះ បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លាពីប្រទេសចិនយ៉ាងណាក៏ដោយ។
          ក្រសួងការបរទេសរបស់អាមេរិចបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានចុះហត្ថលេខាលើការលក់ប្រព័ន្ធតាមដានស្វែងរកអ៊ីនហ្វ្រារ៉េដ រួមជាមួយនឹងឧបករណ៍ពាក់ព័ន្ធសម្រាប់យន្តហោះចម្បាំងទំនើប F-16 ជាដើម។ ការលក់នេះរួមមានប្រព័ន្ធអ៊ីនហ្វ្រារ៉េដ ក៏ដូចជាជំនួយការសាកល្បង និងឧបករណ៍ កម្មវិធីកុំព្យូទ័រ និងគ្រឿងបន្លាស់ផ្សេងៗជាច្រើនទៀត។ ថ្វីបើកិច្ចព្រមព្រៀងនេះមានលក្ខណៈតិចតួច តែបើប្រៀបធៀបទៅនឹងការលក់សព្វាវុធពីមុន ទង្វើនេះទំនងជាអាចទាក់ទាញការរិះគន់យ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំង ដែលពួកគេចាត់ទុកតៃវ៉ាន់ជាខេត្ត ដែលគ្រប់គ្រងខ្លួនឯង និងបដិសេធមិនព្រមបង្រួបបង្រួមវាជាមួយចិនដីគោកឡើងវិញ។

ក្រសួងការបរទេសអាមេរិចបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការលក់ដែលបានស្នើឡើងនេះគឺបម្រើផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្តរបស់អ្នកទទួល ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងដើម្បីរក្សានូវសមត្ថភាពការពារដ៏គួរឱ្យទុកចិត្ត” ។
“ការលក់ដែលបានស្នើឡើងនឹងធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់អ្នកទទួលក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត។ ដោយការរួមចំណែកដល់សមត្ថភាពរបស់អ្នកទទួល ដើម្បីការពារដែនអាកាសរបស់ខ្លួន ការផ្តល់សន្តិសុខក្នុងតំបន់ និងបង្កើនអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកតាមរយៈកម្មវិធី F-16 របស់ខ្លួន”។

សេចក្តីប្រកាសនេះបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ គឺបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានសន្យាជាថ្មី ដើម្បីពង្រឹងការការពារស្វ័យការពាររបស់កោះតៃវ៉ាន់ ខណៈដែលលោកស្រីបានទៅទស្សនាវិមានអនុស្សាវរីយ៍សង្រ្គាម គឺជាពេលវេលាចុងក្រោយដែលតៃវ៉ាន់ និងចិនបានប្រយុទ្ធគ្នា។ លោកស្រី Tsai បានទៅលេងកោះ Kinmen ជាកន្លែងដែលជម្លោះត្រូវបានប្រយុទ្ធកាលពី 65 ឆ្នាំមុន ដើម្បីរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនោះ។

គួររំលឹកផងដែរថា សេចក្តីប្រកាសរបស់ក្រសួងការបរទេសកាលពីថ្ងៃពុធក៏ធ្វើឡើង បន្ទាប់ពីមានការខឹងសម្បាររបស់ចិនចំពោះការឆ្លងកាត់សហរដ្ឋអាមេរិករបស់អនុប្រធានាធិបតីតៃវ៉ាន់លោក William Lai ក្នុងដំណើររបស់គាត់ទៅ និងមកពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសប៉ារ៉ាហ្គាយកាលពីសប្តាហ៍មុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្នុងដែនទឹក និងអាកាស ជុំវិញកោះតៃវ៉ាន់ ដោយបានបញ្ជូនយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹកនៅជិតកោះនេះ ឬដើម្បីឡោមព័ទ្ធ ដើម្បីបន្លាចប្រជាជន មុនពេលដែលការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី នឹងប្រព្រឹត្តទៅនៅខែ មករា។ (AP)

កញ្ញា   ​“Ice” កំពុងស្ថិនក្នុងចំណោម មនុស្សទាំង 31 នាក់ ដែលត្រូវបានប៉ូលីសកោះហៅ​ថា ពីបទ​ប្រើ​ប្រាស់​ Cyanide

យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តនៅថ្ងៃទី 24 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ប៉ូលីសនឹងកោះហៅមនុស្សចំនួន ៣១ នាក់ រួមទាំងតារាសម្ដែងស្រី “Ice” Preechaya Phongthananikorn នៅសប្តាហ៍ក្រោយ ដើម្បីទទួលស្គាល់ការចោទប្រកាន់ថា នាងក៏មានឈ្មោះក្នុងចំណោមអ្នកដែលបានទិញសារធាតុ Cyanide ក្នុងគោលបំណងមិនត្រឹមត្រូវ នេះបើយោងតាមអគ្គស្នងការរងនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ Surachate Hakparn ។

អគ្គស្នងការរងនគរបាលជាតិ​បាន​បន្ត​ថា នាយកដ្ឋាន​ការងារ​ឧស្សាហកម្ម (DIW) បាន​ដាក់​របាយការណ៍​ទៅ​នាយកដ្ឋាន​បង្ក្រាប​បទ​ល្មើស​ប្រឆាំង​នឹង​មនុស្ស ៣១ នាក់ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ជួញ​ដូរ និង​ទិញ​សារធាតុ Cyanide ដោយ​ខុស​ច្បាប់ ដែល​ផ្ទុយ​នឹង​ច្បាប់​សារធាតុ​គ្រោះថ្នាក់របស់ប្រទេសថៃ។

ហើយពួកគេទាំងនោះគេមានកញ្ញា Preechaya និងឃាតករសៀរៀល Sararat “Aem Cyanide” Rangsiwuthaporn ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្ស 14 នាក់ ក៏ដូចជាការប៉ុនប៉ងធ្វើឃាតកម្មផ្សេងទៀត។

កញ្ញា“Ice” ត្រូវ​បាន​គេ​និយាយប្រាប់ប៉ូលីស​ថា នាងគឺជាមនុស្សម្នាក់ដែល​បាន​ទិញ​ Cyanide ពី​ប្រភព​ដូច​គ្នា នឹងអ្នកស្រី Sararat ដែលជាឃាតករសម្លាប់មនុស្ស។

លោក ប៉ុល ហំម សុរ៉ាឆេត បាន​និយាយ​ថា ការ​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការ​ទិញ​សារធាតុ​គីមី (Cyanide) សម្រាប់​ប្រើប្រាស់​ គឺពិតជាខុសច្បាប់ ហើយ​ត្រូវ​ផ្ដន្ទាទោស​អតិបរមា​ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៣០ ម៉ឺន​បាត ឬ​ក៏ទាំង​ពីរ។

លោកបានមានប្រសាសន៍ថា “មន្ត្រីនៅនាយកដ្ឋានបង្រ្កាបបទល្មើសនឹងកោះហៅមនុស្សទាំង ៣១ នាក់មកទទួលការចោទប្រកាន់របស់ពួកគេ ហើយពួកគេនឹងធ្វើការស៊ើបអង្កេត”។

សម្រាប់ទោសកំហុសនេះ​ផងដែរ ប៉ូលីសក៏ធ្លាប់បាន​ចាប់​ខ្លួន​អ្នកស្រី សារ៉ាត់ ដែល​គេ​សង្ស័យ​ថា ​បាន​បំពុល​ជនរងគ្រោះ​ដោយ​សារធាតុ​ Cyanide ។

បន្ទាប់មកមន្ត្រីបានពង្រីកការស៊ើបអង្កេតលើករណីនេះ ហើយបានរកឃើញថា សារធាតុ Cyanide ត្រូវបាននាំចូល ជួញដូរ និងទិញក្នុងគោលបំណងខុសច្បាប់ ដែលនាំឲ្យមានការប្តឹងពី  នាយកដ្ឋាន​ការងារ​ឧស្សាហកម្ម (DIW) ។

គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា លោក ប៉ុល ហំម សុរាជាតិ បាននិយាយថា លោកស្រី សារ៉ាត់ ប្រឈមមុខនឹងការចោទប្រកាន់ច្រើនជាង ៧៥ ករណី រួមទាំងឃាតកម្មគិតទុកជាមុន ការប៉ុនប៉ងមនុស្សឃាត និងការលួចទ្រព្យសម្បត្តិ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងការក្លែងបន្លំ ព្រមទាំង ១៥ ករណីផ្សេងៗជាច្រើនទៀត បើគិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំនេះ។

លោក​បាន​បន្ថែម​ថា ប៉ូលិស​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​លើអ្នកស្រី សារ៉ាត់ បន្ទាប់​ពី​បាន​សាកសួរ​សាក្សី​ជាង ៩០០ នាក់​ក្នុង​រយៈ​ពេល ៣ ខែ។

លោក Jullapong Thaveesri នាយក DIW បាននិយាយកាលពីខែឧសភាថា ក្រុមហ៊ុនចំនួន 14 អាចនាំចូលនូវសារធាតុ Cyanide ដោយស្របច្បាប់ រហូតដល់ 80 តោនក្នុងមួយឆ្នាំ ហើយបុគ្គលដែលប្រើប្រាស់លើសពី 100 គីឡូក្រាមក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ត្រូវតែរាយការណ៍ទៅនាយកដ្ឋាន​ការងារ​ឧស្សាហកម្ម (DIW) ។

scroll to top