អតិរេកពាណិជ្ជកម្មរបស់វៀតណាម បានឈានដល់ 16.25 ពាន់លានដុល្លារនៅពាក់កណ្តាលខែសីហា

ប្រទេសវៀតណាមទទួលបាន អតិរេកពាណិជ្ជកម្ម ចំនួន ១៦,២៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ចំពោះតួរលេខនេះយើងគិតត្រឹមថ្ងៃទី ១៥ ខែសីហាតែប៉ុណ្ណោះ ដោយយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ។
          សម្រាប់ការនាំចូល និងនាំចេញសរុបរបស់ប្រទេសវៀតណាមបានកើនឡើងដល់ទៅជាង 402 ពាន់លាន ដុល្លា ក្នុងរយៈពេលនេះ រួមទាំង 209.43 ពាន់លានដុល្លាជាតម្លៃនាំចេញ ដែលតំណាងឱ្យការធ្លាក់ចុះប្រចាំឆ្នាំ 10.1% ឬ 23.5 ពាន់លាន USD បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
          ក្នុងឆមាសទីមួយនៃខែសីហា ការធ្វើពាណិជ្ជកម្មរបស់វៀតណាមជាមួយនឹងប្រទេសផ្សេងៗលើពិភពលោកត្រូវបានអ្នកសេដ្ឋកិច្ចប៉ាន់ប្រមាណថា រវៀតណាមនឹងទទួលបាន 28.6 ពាន់លានដុល្លារអាមេរិកបន្ថែមទៀត បើទោះជាក្នុងនោះតម្លៃនៃនាំចេញបានថយចុះ 10.8% ពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម 14.4 ពាន់លានដុល្លារអាមេរិកក៏ដោយ។
          រាល់ការនាំចេញ គឺមានការនាំចេញកំពូលជាច្រើនដែលទទួលបាននូវប្រាក់ចំនូលខ្ពស់ រួមមានទូរស័ព្ទ និងគ្រឿងបន្ថែម (2.42 ពាន់លានដុល្លារ); កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ (2.38 ពាន់លានដុល្លារ); សម្លៀកបំពាក់ និងវាយនភណ្ឌ (១,៥៥ ពាន់លានដុល្លារ); និងគ្រឿងចក្រ និងឧបករណ៍ (1.53 ពាន់លានដុល្លារ)។
          ទន្ទឹមនឹងនេះ ប្រទេសវៀតណាមក៏ធ្លាប់បានចំណាយ 14.2 ពាន់លានដុល្លារអាមេរិក លើការនាំចូលទំនិញក្នុងរយៈពេលខ្លី  គឺបានកើនឡើងដល់ 5.3% ធៀបនឹងរយៈពេលបែបនោះដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយថា ខ្លួននឹងបន្តគាំទ្រអាជីវកម្មដើម្បីបង្កើនអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី EU-វៀតណាម ( EVFTA ) និងការសហការជាមួយនឹងចក្រភពអង់គ្លេសជាដើម។  បើទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម ( UKVFTA ) គឺជាកិច្ចខិតខំប្រឹងប្រែងមួយដែលជំរុញការនាំចេញ ស្របពេលដែលសេដ្ឋកិច្ចទីផ្សារពិភពលោកកំពុងតែធ្លាក់ចុះ។
          បច្ចុប្បន្នគ្រប់ក្រសួងការបរទេសវៀតណាមអស់ក៏បានធ្វើការជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីសុំការចរចាពីប្រទេសចិន ក្នុងការបើកទ្វាទីផ្សាររបស់ខ្លួនដល់ផ្នែកបន្លែ និងផ្លែឈើផ្សេងទៀតរបស់វៀតណាម ដូចជា ផ្លែទទឹមពណ៌បៃតង ដូងស្រស់ ផ្លែបឺរ ម្នាស់ ផ្លែប៉ោម និងក្រូចឆ្មាជាដើម។

សកម្មភាព ដែលរដ្ឋាភិបាលថៃ នឹងត្រូវធ្វើបន្ទាប់ពីការសន្យារបស់ ភឿ ថៃ

យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តនៅថ្ងៃទី 27 ខែសីហា ឆ្នាំ 2023បានឲ្យដឹងថា លោក Somjai Phagaphasvivat អ្នកវិភាគនយោបាយ និងសេដ្ឋកិច្ចឯករាជ្យរបស់ថៃបាននិយាយថា ការសន្យាមុនថ្ងៃបោះឆ្នោតរបស់គណបក្សភឿថៃ ដោយជាការផ្តល់ជូន “ប្រាក់តាមប្រព័ន្ធឌីជីថល” ចំនួន 10,000 បាត ដល់ជនជាតិថៃគ្រប់រូបដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅនឹងទទួលបានគណនីសន្សំថ្មី និង Mobile App ដែលភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណរបស់គាត់។

សម្រាប់ការផ្តល់ជូន 10,000 បាត គឺមានបំណងជំរុញការចំណាយនៅក្នុងសហគមន៍មូលដ្ឋានក្នុងរយៈពេល 6 ខែដំបូង ដោយមានជំនួយពីបច្ចេកវិទ្យា blockchain ដែលនឹងធានាថាប្រាក់ត្រូវបានចំណាយក្នុងរង្វង់ 4 គីឡូម៉ែត្រនៃអាសយដ្ឋាន ដែលបានចុះឈ្មោះរបស់អ្នកទទួល នេះគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញ ឲ្យមានកំណើនសេដ្ឋកិច្ចក្នុងស្រុក។

លោក Isares Rattanadilok na Phuket អនុប្រធានសហព័ន្ធឧស្សាហកម្មថៃបានបន្ទរទស្សនៈនេះ ដោយនិយាយថា គម្រោងកាបូបឌីជីថលគួរតែជ្រើសរើសច្រើនជាងមុន ក្នុងការផ្តល់ប្រាក់ដល់អ្នកដែលកំពុងតែត្រូវការជំនួយ ដូចជាសមាជិកនៃវណ្ណៈកណ្តាល និងថ្នាក់ទាបជាដើម។ ហើយកិច្ចខិតខំប្រឹងប្រែងនេះ គួរតែត្រូវបានធ្វើឡើងដើម្បីធានាថា ប្រាក់ទាំងអស់នោះត្រូវបានចំណាយជាមួយអាជីវកម្មខ្នាតតូច និងមធ្យមក្នុងស្រុក ជាជាងអាជីវកម្មធំៗ។

លោក Kitti Limsakul អនុប្រធានគណបក្សភឿថៃ និងជាសមាជិកគណៈកម្មាធិការដឹកនាំគោលនយោបាយរបស់គណបក្សបានផ្តល់ការធានាថា នៅពេលដែលយើងមានរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃចូលកាន់តំណែង វិធានការជំរុញសេដ្ឋកិច្ចនឹងត្រូវបានអនុវត្តយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

លោកបាននិយាយថា “វាមានសារៈសំខាន់ណាស់ក្នុងការបញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចដើម្បីជំរុញកំណើន” គាត់បាននិយាយថា ខណៈពេលដែលការទទូចថា គម្រោងកាបូបឌីជីថល 10,000 បាតគឺស្របតាមច្បាប់របស់ធនាគារកណ្តាលថៃ។

លោក Kitti Limsakul អនុប្រធានគណបក្សភឿថៃ និងជាសមាជិកគណៈកម្មាធិការដឹកនាំគោលនយោបាយរបស់គណបក្សបានផ្តល់ការធានាថា នៅពេលដែលយើងមានរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃចូលកាន់តំណែង វិធានការជំរុញសេដ្ឋកិច្ចនឹងត្រូវបានអនុវត្តយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

លោកបាននិយាយថា “វាមានសារៈសំខាន់ណាស់ក្នុងការបញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចដើម្បីជំរុញកំណើន” គាត់បាននិយាយថា ខណៈពេលដែលការទទូចថា គម្រោងកាបូបឌីជីថល 10,000 បាតគឺស្របតាមច្បាប់របស់ធនាគារកណ្តាលថៃ។

ចំពោះ”គម្រោងមួយនេះនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយយើងក៏មានថវិការួចហើយ ដើម្បីគាំទ្រគម្រោងនូវគម្រោងនេះ។ ខ្ញុំសូមបញ្ជាក់ថា វាមិនមែនជា bitcoin ទេ តែវាជាប្រាក់ពិតពីថវិការបស់រដ្ឋ។ យើងជឿថាសេដ្ឋកិច្ចពិភពលោកនឹងប្រសើរឡើងនៅឆ្នាំក្រោយ ហើយយើងមានការរំពឹងទុកថា ការនាំចេញ និងផ្តល់នូវប្រាក់កាន់តែច្រើននៅក្នុងទម្រង់មួយ ដែលលោក​បាន​បន្ត​ថា ពន្ធ​នឹង​ត្រឡប់​ទៅ​ជា​ចំណូល​របស់​រដ្ឋ​វិញ»។

គាត់បាននិយាយថា ក្រៅពីការជំរុញការចំណាយរបស់អ្នកប្រើប្រាស់ វាក៏ចាំបាច់ផងដែរ ដល់កម្មករដែលមានជំនាញ ដើម្បីរក្សាពួកគេឱ្យស្របតាម ប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាចំនួន 600 បាត ដែលត្រូវបានគេរំពឹងថានឹងសម្រេចបានក្នុងរយៈពេល 4 ឆ្នាំ។

លោកបានមានប្រសាសន៍ថា “ប្រាក់ឈ្នួលប្រចាំថ្ងៃនឹងត្រូវបានកែសម្រួលបន្តិចម្តងៗ ប៉ុន្តែយើងត្រូវតែបង្កើនជំនាញជាមុនសិន ព្រោះថាផលិតភាពនឹងកើនឡើង ហើយសេដ្ឋកិច្ចនឹងកើនឡើងដូចគ្នា”។

តែចំពោះសំណើសម្រាប់ថ្លៃឈ្នួលផ្ទះល្វែង 20 បាតសម្រាប់រថភ្លើងអគ្គិសនី លោកបាននិយាយថា រដ្ឋមន្ត្រីដឹកជញ្ជូន បុគ្គលិកឲ្យពិនិត្យលើបញ្ហានេះ ហើយព័ត៌មានលម្អិតគួរតែដឹងនៅឆ្នាំក្រោយ។

ជាថ្មីម្តងទៀត យើងខ្ញុំសូមបញ្ជាក់ថា “យើងនឹងព្យាយាមធានាថាប្រជាជននឹងទទួលបានប្រាក់ឌីជីថល 10,000 បាតមុនថ្ងៃបុណ្យសង្ក្រាន្ត ដូច្នេះពួកគេអាចចំណាយវានៅក្នុងសហគមន៍របស់ពួកគេ” ។

ជាចុងក្រោយលោក​បាន​បន្ថែម​ថា​៖ «​អត្រា​ប្រាក់​ខែ​និង​ប្រាក់​ឈ្នួល​ក៏​ត្រូវ​តែ​ត្រូវ​គ្នា​នឹង​ផលិតភាព​របស់​និយោជិត​ផង​ដែរ»។

តុលាការ​អ៊ីរ៉ង់ ​បង្គាប់​ឱ្យ​អាមេរិក​ បង់ប្រាក់ ​៣៣០​លាន​ដុល្លារ​ សម្រាប់ «​ការធ្វើ​ផែនការ​រដ្ឋប្រហារ​» 

តុលាការរបស់ប្រទេសអ៊ីរ៉ុង បានបញ្ជាឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បង់ប្រាក់សំណងចំនួន 330 លានដុល្លារ សម្រាប់ “ការធ្វើផែនការរដ្ឋប្រហារ” ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម ដែលទើបនឹងបង្កើតនៅឆ្នាំ 1980 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VOA កាលពីថ្ងៃទី 26 ខែសីហា​ ឆ្នាំ 2023។

នៅមួយឆ្នាំបន្ទាប់ពីបដិវត្តន៍អ៊ីស្លាមក្នុងឆ្នាំ 1979 បានផ្តួលរំលំពួក Shah ដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយក្រុមមន្ត្រីកងទ័ពបះបោលភាគច្រើន បានព្យាយាមផ្តួលរំលំរដ្ឋាភិបាលថ្មីដូចគ្នាដែរ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បាននិយាយថា “ពួកបះបោរ” ត្រូវបានដឹកនាំដោយ Saeed Mahdiyoun គឺជាអតីតមេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ និងមានទីស្នាក់ការកណ្តាលរបស់ពួកគេនៅ Nojeh ដែលជាមូលដ្ឋានទ័ពអាកាសនៅខេត្ត Hamedan ភាគខាងលិច។

ដោយកាលនោះមនុស្ស​ជា​ច្រើន​នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា ​រវាង​អ្នក​គ្រោង​ធ្វើ​រដ្ឋ​ប្រហារ ​និង​កង​កម្លាំង​រដ្ឋាភិបាល។

IRNA បាននិយាយថា “គោលបំណងរបស់ពួកគេ គឺដើម្បីដណ្តើមការគ្រប់គ្រងមូលដ្ឋានយោធានៅទូទាំងប្រទេស និងកំណត់គោលដៅឲ្យក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងលំនៅដ្ឋានរបស់មេដឹកនាំបដិវត្តន៍។

ប៉ុន្តែបើ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ គឺត្រូវបានរារាំង”។

នៅក្នុងគេហទំព័រមួយដែលមានឈ្មោះថា Mizan Online បាននិយាយថា កាលពីឆ្នាំមុន សាច់ញាតិរបស់អ្នកដែលត្រូវបានសម្លាប់នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ​ បានដាក់ញត្តិផ្លូវច្បាប់ទៅតុលាការអន្តរជាតិរបស់អ៊ីរ៉ង់ ដើម្បីទាមទារការខូចខាត។ ហើយពួកគេ​បាន​ចោទ​ជា​ពិសេស​ ទៅលើសហរដ្ឋ​អាមេរិក​តែម្តង ដោយមានការអះអាងថា អាមេរិកគឺជាអ្នក​រៀបចំ​ផែនការ និង​អនុវត្តការធ្វើ​រដ្ឋប្រហារ។

ហើយរឿងនេះ ត្រូវបានតុលាការអ៊ីរ៉ុង​សម្រេច​​ចិត្ត​ដោយ​បញ្ជា​ឱ្យ​ “រដ្ឋាភិបាល​អាមេរិក​បង់​ប្រាក់​ដល់​ដើម​ចោទ​ចំនួន 30 លាន​ដុល្លារ ​ជា​ប្រាក់​ដែលបង់លើការខូចខាត​ខាង​សម្ភារៈ និង​សីលធម៌ និង 300 លាន​ដុល្លារទៀត គឺ​ជា​ប្រាក់​ពិន័យ”។

គួរបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោនមិនមានទំនាក់ទំនងការទូតនោះទេ បើគិតចាប់តាំងពីក្រោយបដិវត្តន៍ឆ្នាំ ១៩៧៩ មកម្ល៉េះ។

ប៉ុន្តែបើយើងក្រឡែកទៅមើលកាលពីឆ្នាំ 1953 វិញ សេវាស៊ើបការណ៍សម្ងាត់បាននិយាយថា អង់គ្លេស និងសហរដ្ឋអាមេរិកបានរៀបចំក្នុងការផ្តួលរំលំនាយករដ្ឋមន្ត្រី Mohammad Mossadegh ដែលបានធ្វើជាតូបនីយកម្មឧស្សាហកម្មប្រេងដែលរកកម្រៃបានច្រើនរបស់អ៊ីរ៉ង់។

ហើយក្នុងឆ្នាំ 2016 តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានបញ្ជាឱ្យទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅសហរដ្ឋអាមេរិកគួរតែត្រូវបានបង់ទៅឱ្យជនរងគ្រោះនៃការវាយប្រហារ ដែលទីក្រុងវ៉ាស៊ីនតោននិយាយថាវាជាទោសកំហុសរបស់ទីក្រុងតេអេរ៉ង់ រួមទាំងការទម្លាក់គ្រាប់បែកកាលពីឆ្នាំ 1983 លើបន្ទាយទាហ៊ានម៉ារីនអាមេរិកនៅក្នុងទីក្រុងបេរូត និងការបំផ្ទុះក្នុងឆ្នាំ 1996 នៅអារ៉ាប៊ីសាអូឌីត។

ចំនែកនៅក្នុងខែមីនាឆ្នាំនេះ តុលាការយុត្តិធម៌អន្តរជាតិបានកាត់ក្តីថា ការបង្កកមូលនិធិរបស់ទីក្រុងវ៉ាស៊ីនតោន ដែលជាកម្មសិទ្ធិរបស់បុគ្គល និងក្រុមហ៊ុនជាច្រើនដែលស្ថិតនៅអ៊ីរ៉ង់ វាគឺជារឿង “មិនសមហេតុផល” ។

ប៉ុន្តែអ៊ីរ៉ុង​បានឆ្លើយតបវិញ​ថា អ្វីទាំងនេះគឺមកពីពួកយើង ​គ្មានលទ្ធភាពគ្រប់គ្រាន់​ក្នុងការ​យក​ទ្រព្យសម្បត្តិ​ដែលមានតម្លៃជិត ២ ពាន់​លាន​ដុល្លាររបស់យើង ពីធនាគារកណ្តាលអ៊ឺរ៉ុប ​ដែលវាត្រូវបាន​បង្កក​ដោយ​សហរដ្ឋអាមេរិក។

លោក ពូទីន បញ្ជាឱ្យអ្នកប្រយុទ្ធ Wagner ចុះហត្ថលេខាលើពាក្យសម្បថនៃភក្ដីភាពបន្ទាប់ពីការស្លាប់របស់ Prigozhin

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យក្រុមអ្នកប្រយុទ្ធ Wagner ចុះហត្ថលេខាលើពាក្យសន្យាមួយ ចំពោះប្រទេសរុស្ស៊ី បន្ទាប់ពីមានឧប្បត្តិហេតុធ្លាក់យន្តហោះ ដែលគេជឿថាបានសម្លាប់លោក Yevgeny Prigozhin ដែលជាប្រធានក្រុមស៊ីឈ្នួល Wagner កាលពីដើមសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី 26 ខែសីហា​ ឆ្នាំ2023។

លោកពូទីនបានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលនាំមកនូវការផ្លាស់ប្តូរដោយមានប្រសិទ្ធិភាពភ្លាមៗកាលពីថ្ងៃសុក្រ គឺបន្ទាប់ពីវិមានក្រឹមឡាំងបាននិយាយថា ការផ្តល់យោបល់របស់លោកខាងលិច ដែលថា លោក Prigozhin ត្រូវបានសម្លាប់តាមការបញ្ជារបស់ខ្លួនគឺជា “ពាក្យសម្តីមិនពិត និងគ្មានភស្តតាងទាំងស្រុង” ។ វិមានក្រឹមឡាំងបានបដិសេធ ដោយមិនបញ្ជាក់ច្បាស់អំពីការស្លាប់របស់ប្រធានទាហ៊ានស៊ីឈ្នួលនោះទេ។

អាជ្ញាធរអាកាសចរណ៍រុស្ស៊ីបាននិយាយថា លោក Prigozhin បាននៅលើយន្តហោះឯកជនមួយ ដែលបានធ្លាក់កាលពីល្ងាចថ្ងៃពុធ ភាគពាយព្យនៃទីក្រុងមូស្គូ ដោយគ្មានអ្នកនៅរស់រានមានជីវិត វាជារឿងពិតប្រាកដណាស់ នៅរយៈពេលពីរខែបន្ទាប់ពីគាត់បានដឹកនាំការបះបោរបរាជ័យប្រឆាំងនឹងមេទ័ពរុស្ស៊ី។

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃព្រហស្បតិ៍ និងបាននិយាយអំពីលោក Prigozhin ក្នុងភាពតានតឹងកន្លងមកផងដែរ។

គាត់ត្រូវបានគេដកស្រង់សម្តីតាម “ព័ត៌មានបឋម” ដែលបង្ហាញថាលោក Prigozhin និងសហការី Wagner កំពូលរបស់គាត់ត្រូវបានសម្លាប់ទាំងអស់ ហើយវាជាពេលដែលលោកនិយាយថា​ លោក Prigozhin គាត់ក៏បានសាង “កំហុសធ្ងន់ធ្ងរ” មួយចំនួនផងដែរ។

ការណែនាំរបស់លោកពូទីនអំពីការស្បថជាកាតព្វកិច្ចសម្រាប់និយោជិតរបស់ Wagner និងអ្នកម៉ៅការយោធាឯកជនផ្សេងទៀត វាគឺជាការផ្លាស់ប្តូរច្បាស់លាស់មួយ ដើម្បីនាំយកក្រុមទាំងនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋកាន់តែតឹងរ៉ឹង។

ក្រឹត្យក្រមនេះត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង នឹងតម្រូវឱ្យគ្រប់គ្នាដែលបំពេញការងារក្នុងនាមជាយោធា ឬគាំទ្រនូវអ្វីដែលទីក្រុងម៉ូស្គូហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដើម្បីធ្វើសច្ចាប្រណិធានជាផ្លូវការចំពោះប្រទេសរុស្ស៊ី។

គួរបញ្ជាក់ផងដែរថា នៅក្នុងក្រឹត្យនេះ វាជាជំហានមួយក្នុងការបង្កើតមូលដ្ឋានគ្រឹះខាងវិញ្ញាណ និងសីលធម៌នៃការការពាររបស់ប្រទេសរុស្ស៊ី ព្រោះពាក្យសម្បថគឺជាពាក្យដែលអ្នកទទួលហ៊ានសន្យាថា ខ្លួននឹងធ្វើតាមបញ្ជារបស់មេបញ្ជាការ និងមេដឹកនាំជាន់ខ្ពស់ជានិច្ច។

អ្នកនយោបាយ និងអ្នកអត្ថាធិប្បាយរបស់ពួកលោកខាងលិច បានស្នើដោយបង្ហាញភស្តុតាងថា លោក ពូទីន មិនមែនជាអ្នកបញ្ជាឱ្យសម្លាប់លោក Prigozhin។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ការចោទប្រកាន់នេះ វាជាការប្រឌិត ដោយទម្លាក់កំហុសមកលើលោកពូទីនតែប៉ុណ្ណោះ។

លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “ឥឡូវនេះមានការរំពឹងទុកយ៉ាងច្រើនជុំវិញការធ្លាក់យន្តហោះនេះ និងការស្លាប់ដ៏សោកនាដកម្មនៃអ្នកដំណើររបស់យន្តហោះនេះ រួមទាំង Yevgeny Prigozhin ផងដែរ។    ជាការពិតណាស់ ដែលពួកលោកខាងលិច តែងតែគិតអវិជ្ជមានមកលើមេដឹកនាំរបស់យើង។ លោកបានមានប្រសាសន៍ថា “ទាំងអស់នេះ គឺជាការចោទប្រកាន់ទាំងស្រុង ហើយនៅទីតាំងឩប្បតិ្តវហេតុនោះ គឺយើងចាំបាច់ត្រូវផ្អែកលើអង្គហេតុ។ វាមិនទាន់មានការពិតច្រើនក៏ពិតមែន តែយើងនៅតែដំណើរការក្នុងការស៊ើបអង្កេត” ។

ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបានបើកការស៊ើបអង្កេតទៅលើអ្វីដែលបានកើតឡើង ប៉ុន្តែមិនទាន់បាននិយាយអ្វីដែលពួកគេសង្ស័យថា មូលហេតុអ្វីទើបបណ្តាលឱ្យយន្តហោះធ្លាក់ពីលើអាកាសភ្លាមៗនោះទេ។

ពួកគេ​ក៏​មិន​បាន​បញ្ជាក់​ជា​ផ្លូវការ​អំពី​អត្តសញ្ញាណ​សាកសព​ទាំង ១០ នាក់​ដែល​បាន​រក​ឃើញ​ពី​បំណែក​យន្តហោះ​នោះ​ដែរ។

នៅពេលសួរថា តើវិមានក្រឹមឡាំងបានទទួលការបញ្ជាក់ជាផ្លូវការអំពីការស្លាប់របស់ លោក Prigozhin ដែរឬទេ លោក Peskov បាននិយាយកាលពីថ្ងៃសុក្រថា “ប្រសិនបើអ្នកស្តាប់ដោយប្រុងប្រយ័ត្ននូវសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីរុស្ស៊ី អ្នកនឹងមិនសួរនូវសំនួរមួយនេះទេ។

លោក Peskov ដែលបាននិយាយថាលោកពូទីនមិនបានជួប Prigozhin ថ្មីៗនេះក៏បាននិយាយថាវាមិនច្បាស់ថា តើការធ្វើតេស្តនិងការងារស៊ើបអង្កេតនឹងត្រូវចំណាយពេលប៉ុន្មាននោះទេ។

ដូច្នេះវាមិនអាចទៅរួចទេក្នុងការចាប់ផ្តើមនិយាយអំពីថា តើលោកពូទីននឹងចូលរួមក្នុងពិធីបុណ្យសពរបស់ Prigozhin ដែរឬទេ?

“មិនទាន់មានកាលបរិច្ឆេទសម្រាប់ពិធីបុណ្យសពនៅឡើយទេ វាមិនអាចទៅរួចទេក្នុងការនិយាយអំពីវាទាំងអស់។ រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺថា ប្រធានាធិបតីមានកាលវិភាគដ៏មមាញឹកនៅពេលនេះ” ។

ចំនែកឯខាងប្រទេសអង់គ្លេស បាននិយាយ កាលពីថ្ងៃសុក្រថា អ្វីៗនូវមិនទាន់មានភស្តុតាងច្បាស់លាស់ដែលថា លោកPrigozhin បាននៅលើយន្តហោះនោះទេ ប៉ុន្តែរុស្ស៊ីបែរជានិយាយថា វា “ទំនងជា” គាត់បានស្លាប់។

ក្នុងនោះផងដែរ នៅមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បាននិយាយថា ការវាយតម្លៃដំបូងរបស់ខ្លួនគឺថា លោក Prigozhin ត្រូវបានសម្លាប់។

សារព័ត៌មាន Baza របស់រុស្ស៊ី ដែលមានប្រភពល្អក្នុងចំណោមភ្នាក់ងារអនុវត្តច្បាប់ បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតកំពុងផ្តោតលើទ្រឹស្តីមួយដែលថា គ្រាប់បែកមួយ ឬពីរអាចត្រូវបានគេដាក់នៅលើយន្តហោះ។

នៅពេលដែលមានសំនួរ សួរអំពីអនាគតនៃក្រុម Wagner ដែលមានកិច្ចសន្យារកប្រាក់កម្រៃជាច្រើននៅទូទាំងទ្វីបអាហ្រ្វិក និងក្រុមមួយនៅបេឡារុស្សបណ្តុះបណ្តាលកងទ័ពនៅទីនោះ ប៉ុន្តែឥឡូវនេះហាក់ដូចជាគ្មានអ្នកដឹកនាំទេ។

 អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Peskov បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​បាននូវពេល​ឥឡូវ​នេះទេ ព្រោះខ្ញុំក៏​មិន​ដឹងដែរ”។

scroll to top