គ្រោងឆ្អឹងរបស់ក្មេងម្នាក់ ​ដែល​ជាប់​សោ​ក្នុង​ផ្នូរ​ប៉ូឡូញ អាចឆ្លុះ​បញ្ចាំង​ពី​ជំនឿ​អរូបី​នៅសម័យ​បុរាណ

នៅក្នុងប្រទេសប៉ូឡូញនាថ្ងៃទី 30 ខែតុលា មានការរាយការណ៍ ត្រូវបានបណ្តាញសារព័ត៌មាន Reuters បាននិយាយថា ក្រុមអ្នកបុរាណវត្ថុវិទូនៅក្នុងប្រទេសប៉ូឡូញបានរកឃើញអដ្ឋិធាតុរបស់កុមារនៅសតវត្សទី 17 ដែលត្រូវបានចាក់សោរទៅនឹងផ្នូររបស់គាត់ដើម្បីបញ្ឈប់ការរស់ឡើងវិញរបស់ក្មេងម្នាក់នោះ ហើយវាគឺជារបកគំហើញមួយដែលបង្វែរឲ្យមនុស្សជាច្រើនទៅចាប់អារម្មណ៍លើជំនឿនៃបិសាចជញ្ជក់ឈាមនៅពេលបុណ្យ Halloween ដែលនឹងខិតជិតមកដល់។

ឆ្អឹងរបស់ក្មេងអាយុប្រាំមួយឆ្នាំ ឬប្រាំពីរឆ្នាំគឺជាការរកឃើញថ្មីៗចុងក្រោយបំផុតនៅក្នុងទីបញ្ចុះសពមួយនៅក្នុងភូមិភាគខាងជើងនៃ Pien ដែលមានអាយុកាលតាំងពីសម័យកាលមួយ ដែលមនុស្សទាំងនោះអាចមើលខ្មោច ខ្មោចឆៅ និងវត្ថុអរូបីផ្សេងៗជាច្រើនទៀតថា តាមរយៈសំលៀកបំពាក់ និងពុម្ពអក្សរក្បូរក្បាច់ជាដើម។

អ្នកស្រាវជ្រាវ Dariusz Polinski បាននិយាយថា “អ្វីទាំងនេះវាគឺជាទីបញ្ចុះសពសម្រាប់មនុស្សដែលត្រូវបានគេច្រានចោល អាចនិយាយបានថា មនុស្សនាសម័យនោះប្រាកដជាមានការភ័យខ្លាចបន្ទាប់ពីការស្លាប់។ យ៉ាងណាមិញនៅក្នុងករណីខាងលើនេះ វាត្រូវបានគេសង្ស័យថា វាអាចមានទំនាក់ទំនងជាមួយកងកម្លាំងមិនត្រឹមត្រូវ មនុស្សដែលមានអាកប្បកិរិយាខុសគ្នាក្នុងវិធីខ្លះផងដែរ” ។ ហេតុដូច្នេះហើយទើបមានការបញ្ចុះសព mediaeval នៅសាកលវិទ្យាល័យ Nicolas Copernicus ក្នុងទីក្រុង Torun បានកើតឡើងនាពេលនោះ។

គាត់បានបន្ថែមថា ក្មេងម្នាក់នោះត្រូវបានគេកប់មុខជាមួយនឹងសោដែករាងត្រីកោណនៅក្រោមជើងរបស់វា ហើយក្មេងនោះបានព្យាយាមខំប្រឹងចាកចេញពីផ្នូរ។

លោក Polinski បាននិយាយថា “ទាំងនេះគឺជាមនុស្សដែរ តែប្រសិនបើវាជាអ្វីដែលត្រូវបានធ្វើដោយចេតនាបន្លាច ប្រាកដណាស់រឿងនោះគឺប្រាកដជាមានជាប់ទាក់ទងនឹងការខាំជញ្ជក់ឈាម” ។

បើយើងសង្កេតទៅលើផ្នូរ​របស់​កុមាររូបនោះវិញ វាជាផ្នូមួយដែលមនុស្សនាសម័យនោះមិនបានឲ្យតម្លៃបន្ទាប់​ពី​បញ្ចុះ​រួច។ អ្នកបុរាណវត្ថុវិទូបានរកឃើញវិធីសាស្រ្តផ្សេងទៀត ដែលប្រើដើម្បីបញ្ឈប់អ្នកស្លាប់ដែលនៅរស់ ដោយ Polinski ពិពណ៌នាអំពីការអនុវត្តចម្លែកៗ ដែលបានរកឃើញនៅក្នុងការបញ្ចុះមួយចំនួនដែលស្ថិតនៅតំបន់នោះវា”ក៏មានផ្នូរមួយចំនួនធំគឺមានថ្ម វាជាហេតុ​​ដែលនាំឲ្យយើងសន្មត់បានថា ការការពារប្រឆាំងនឹងអ្នកស្លាប់ដោយដាក់នៅកន្លែងផ្សេងៗ ដោយពួកគេធ្វើការបែងចែកទៅតាមរបៀបនៃអ្នកស្លាប់ ឧទាហរណ៍នៅលើកែងដៃ នៅលើបំពង់ក ឬនៅលើកញ្ចឹងក” ជាដើម។

ចិន​ និង​រុស្ស៊ី បានកំណត់​គោលដៅ​ លើការរិៈអាមេរិក​ក្នុង​វេទិកា​យោធា​ចិន

តាមរយៈទីក្រុងប៉េកាំង៖ មេដឹកនាំយោធាចិន និងរុស្ស៊ីបានសហការគ្នាក្នុងការកំណត់គោលដៅលើសហរដ្ឋអាមេរិកចំពោះការរិះគន់នៅឯវេទិកាសន្តិសុខ ដែលបានប្រារពឡើងនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទ បើទោះបីជាមេបញ្ជាការយោធាជាន់ខ្ពស់បំផុតទីពីររបស់ប្រទេសចិន បានប្តេជ្ញាថានឹងជំរុញទំនាក់ទំនងលើវិស័យការពារជាតិជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣។

ភាពខ្វះខាតក្នុងការប្រាស្រ័យទាក់ទងរវាងយោធាអាមេរិក និងចិន វាគឺជារឿងមួយដ៏គួរឲ្យព្រួយបារម្ភទៅថ្ងៃខាងមុខសម្រាប់ក្រុងវ៉ាស៊ីនតោន ខណៈដែលបច្ចុប្បនប្រទេសទាំងពីរនេះ កាន់តែមានភាពតានតឹងនឹងគ្នាកាន់តែខ្លាំងឡើង ព្រោះថាហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យនៅសមុទ្រចិនខាងត្បូង ឬនៅជិតកោះតៃវ៉ាន់ វាបានឈានដល់ដំណាក់កាលមួយកាន់តែធ្ងន់ធ្ងឡើង។

យ៉ាងណាមិញ ចំពោះវេទិកា Xiangshan នៅទីក្រុងប៉េកាំង ដែលជាការបង្ហាញ ជុំវិញទំនាក់ទំនងការទូតយោធាប្រចាំឆ្នាំដ៏ធំបំផុតរបស់ប្រទេសចិនបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ប៉ុន្តែវាបែរជាគ្មានវត្តមានរបស់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសមួយនេះទៅវិញ បើទោះបីជាខ្លួនជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះក៏ដោយ។

ចំនែកឯរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឆ្លៀតក្នុងឳកាសនេះទៅព្រមានពួកលោកខាងលិចថា ការចូលរួមរបស់អ្នកនៅក្នុងសង្គ្រាមអ៊ុយក្រែន វាប្រាកដជាបង្កើតគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះអ្នក។

ម្យ៉ាងវិញទៀត បើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី ក៏បានធ្វើការដកស្រង់សម្តីលោក Sergei Shoigu ដែលបាននិយាយនៅឯវេទិកាថា “ខ្សែបន្ទាត់នៃលោកខាងលិចជុំវិញការកើនឡើងជាលំដាប់នៃជម្លោះជាមួយរុស្ស៊ី វាគឺជាហេតុដែលនាំមកនូវការគំរាមកំហែងនៃការប៉ះទង្គិចគ្នាខាងយោធាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរ ដែលពោរពេញដោយមហន្តរាយ” ។

ដោយឡែកលោក Sergei Shoigu ក៏បាននិយាយផងដែរថា លោកខាងលិចគឺជាអ្នកមានបំណងធ្វើ “ការឲ្យមានការបរាជ័យជាយុទ្ធសាស្ត្រ” សម្រាប់ប្រទេសរុស្ស៊ីនៅក្នុង “សង្រ្គាមកូនកាត់” តែលោកក៏បាន និយាយពាក្យមួយឃ្លាទៀតថា រាល់សកម្មភាពរបស់សហរដ្ឋអាមេរិក និងពួកលោកខាង វាក៏ជួយជំរុញឲ្យទំនាក់ទំនងរុស្ស៊ី-ចិន ទ្វេរភាគីកាន់តែមានភាពល្អប្រសើរទៅវិញទេ។

រីឯលោក Zhang Youxia អនុប្រធានក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping នៃគណៈកម្មាការយោធាមជ្ឈិមនៃប្រទេសចិន បានបញ្ចេញការរិះគន់ចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយចោទប្រកាន់ “ប្រទេសមួយចំនួន” ពីការព្យាយាមធ្វើឱ្យខូចខាតដល់រដ្ឋាភិបាលរបស់ខ្លួនផងដែរ។

ប៉ុន្តែនៅក្នុងផ្នែកផ្សេងទៀតនៃសុន្ទរកថារបស់គាត់ លោក Zhang បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិកទៅវិញ។

លោក Zhang បាននិយាយនៅក្នុងសុន្ទរកថាមួយថា “យើងនឹងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការសម្របសម្រួលជាមួយរុស្ស៊ី ហើយយើងពិតជាមានឆន្ទៈក្នុងការឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ តែក៏អភិវឌ្ឍទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក” ដូចគ្នាដែរ។ តែបើទោះជាយ៉ាងនេះក៏ដោយ សម្រាប់បញ្ហាការទូតចំពេលមានភាពតានតឹងលើកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង វានូវតែជាបញ្ហាដដែល។

សារមន្ទីរ ‘អណ្តែតទឹក’ ដ៏ធំមួយ បានកើតចេញពីរឿងប្រឌិតបែបវិទ្យាសាស្ត្រ

ផ្កាយលោហធាតុទាំងប្រាំពីរចំណុចបានអណ្តែតលើផ្ទៃកញ្ចក់នៃបឹង ដែលជាការរំឮកដល់អរិយធម៌នាពេលអនាគតដ៏វែងឆ្ងាយ ហើយវាក៏អាចជាយានអវកាសមួយដែលហោះទៅភពក្រៅផងដែរ។ ព្រោះថាការរចនាឡើងនៃរូបរាងរបស់វា គឺ​ហាក់​ដូច​ជា​អ្វី​មួយ​ចេញ​ពី​ការ​ប្រឌិត​បែប​វិទ្យាសាស្ត្រទាំងស្រុង។ តែវាបែរជា សារមន្ទីរប្រឌិតវិទ្យាសាស្រ្ត Chengdu ដ៏ថ្មីសាឡាងមួយ ដែលស្ថិតនៅក្នុងរដ្ឋធានីនៃខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។

បើគេក្រឡែកមើលពីមួយចំហៀងដំបូល មានមនុស្សជាច្រើនគិតថា វាគឺជាការធ្វើត្រាប់តាមភ្នំ; តែបើគេមើលពីម្ខាងផ្សេងមួយទៀត គេបែរជាយល់ថា ដំបូលរបស់វាមានរូបរាងដូចជាពពកទៅវិញ ហើយក្លោងទ្វាររបស់វាត្រូវតរភ្ជាប់ជាមួយនឹងផ្ទាំងកញ្ចក់ដោយគ្មានថ្នេរ។

បើយោងតាមអ្នកសង្កេតការបានឲ្យដឹងថា គ្រប់ជ្រុងទាំងអស់ នៃសារៈមន្ទីមួយនេះ វាត្រូវបានគេរចនាឡើងដោយមានភាពខុសៗគ្នាទាំងអស់។ តែប្រសិនបើអ្នកពិនិត្យមើលដោយយកចិត្តទុកដាក់នោះ  អ្នកដឹងថាវាមើលទៅពិតជារឿងមិនធម្មតា ឬមិននឹកស្មានដល់។

មនុស្សជាច្រើនប្រហែល​ជា​មិន​នឹក​ស្មាន​ដល់ទេថា ការ​រចនាម៉ូដទាំងនោះវា​ត្រូវបានគេ​ចំណាយ​ពេលវេលាយូប៉ុណ្ណាក្នុង​ការ​សាង​សង់។

បើយោងតាមការសិក្សារបស់អ្នកជំនាញរបស់ CNN បានឲ្យដឹងថា សារមន្ទីរនេះត្រូវបានគេចាត់តាំងក្នុងឆ្នាំ 2022 ដើម្បីធ្វើជាម្ចាស់ផ្ទះនៃសន្និបាតប្រឌិតវិទ្យាសាស្រ្តពិភពលោកប្រចាំឆ្នាំលើកទី 81 នៅក្នុងឆ្នាំនេះ ហើយសារៈមន្ទីមួយនេះផងដែឬ វាមានឈ្មោះហៅក្រៅថា Worldcon ។ 

បើយោងតាម លោក Paulo Flores ដែលជានាយកគម្រោងម្នាក់នៅ Zaha Hadid Architects ដែលជាអ្នករចនាសារមន្ទីរនេះបាននិយាយ​ថា អគារ​ដែល​មាន​ទំហំធំ និង​ស្មុគស្មាញខ្លាំងណាស់ បើជាធម្មតាយើង​ត្រូវ​ចំណាយ​ពេល​ពី ៤ ទៅ ៥ ឆ្នាំ​ដើម្បី​សាងសង់។ ប៉ុន្តែអគារទំហំ 59,000 ម៉ែត្រការ៉េ ដែលមាន ទំហំធំជាងបីដង នៃ Sydney Opera House បានដំណើរការពីគំនិតរហូតដល់ការបញ្ចប់ក្នុងរយៈពេលត្រឹមតែ 12 ខែ តែប៉ុណ្ណោះ។

លោកបានបន្តទៀតថា ប៉ុន្តែទោះបីជាមានការផ្លាស់ប្តូរដ៏តឹងតែងសម្រាប់ លោក និងក្រុមរបស់គាត់ក៏ដោយ វាគឺជាកិច្ចការក្នុងក្តីស្រមៃ។ ដោយលោកបាននិយាយថា “ការប្រឌិតបែបវិទ្យាសាស្ត្រតែងតែជាប្រភពដ៏សំខាន់បំផុតនៃការបំផុសគំនិតសម្រាប់ការរចនារបស់យើង” ។ “ការប្រឌិតបែបវិទ្យាសាស្ត្រតែងតែដើរទៅមុខជានិច្ច ដោយជាការសម្លឹងមើលថា តើបច្ចេកវិទ្យាបច្ចុប្បន្នមានអ្វីខ្លះ ហើយបច្ចេកវិទ្យាអាចវិវត្តទៅជាយ៉ាងណានាពេលអនាគត។

លោកបាននិយាយបន្តទៀតថា “យើងចង់ក្លាយជាផ្នែកមួយនៃចលនានៃការបង្កើតនូវអ្វីដែលអនាគតមើលទៅថា វាដូចមិនត្រឹមតែមើលឃើញប៉ុណ្ណោះទេ ប៉ុន្តែក៏មានបច្ចេកវិទ្យាផងដែរ។”

ក្រុមហ៊ុនស្ថាបត្យកម្មដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថា វាមិនមែនជារឿងចម្លែកចំពោះបច្ចេកវិទ្យាទេ។ ព្រោះឈ្មោះរបស់ក្រុមហ៊ុន Zaha Hadid វាមានន័យថា គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការរចនាឌីជីថល ហើយឧបករណ៍ដែលគេប្រើប្រាស់ វាបានធ្វើឲ្យស្ថាបត្យកររបស់ទីក្រុងឡុងដ៏ និយាយថា វាជាអគារមួយដែលប្រកបដោយថាមពល។

តែបើយោងតាមការរៀបរាប់របស់ លោក Flores បានពន្យល់ថា “យើងអាចបង្កើតប្រភេទធរណីមាត្រទាំងនេះបាន តែដោយប្រើកម្មវិធីគំរូពហុកោណប៉ុណ្ណោះ” ដែលបង្កើត “ការក្លែងធ្វើបីវិមាត្រនៃអគារ” ។

ជាមួយនឹងគម្រោងនេះ បច្ចេកវិទ្យាមិនត្រឹមតែជាគន្លឹះក្នុងការបង្កើតការរចនាប្រកបដោយមហិច្ឆតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រតិបត្តិវាបានយ៉ាងឆាប់រហ័សផងដែរ។ ហើយនៅពីរសប្តាហ៍បន្ទាប់ ក្រុមហ៊ុនរបស់យើងក៏បានឈ្នះការប្រកួតប្រជែង ការសាងសង់លើគម្រោងមួយនេះ។

ក្រុមអ្នកសាងសង់សារៈមន្ទីរបស់ចិន បានប្រើប្រាស់កម្មវិធីឌីហ្សាញជាច្រើន រួមទាំងការវិភាគគំរូឌីជីថល ដោយក្រុមការងារទាំងនោះអាចបង្កើនល្បឿននៃការកំណត់ពេលវេលា និងត្រូវធានាថាតើស្ថាបត្យករត្រូវការសម្ភារៈប៉ុន្មានទើបគ្រប់គ្រាន់ ព្រោះថាខាងក្រុមហ៊ុនផលិតសម្ភារៈនឹងផលិតសម្រាប់តែគម្រោងមួយនេះតែមួយគត់។

បើយោង តាមSatoshi Ohashi ដែលជានាយកគម្រោងម្នាក់ទៀតបាននិយាយ ថា ការសាងសង់ និងការរចនាដែលកើតឡើងស្របគ្នា “មិនអាចធ្វើបានដោយគ្មានឧបករណ៍ថ្មីទាំងនេះទេ”។ យ៉ាងណាមិញរាល់ការវិភាគគំរូឌីជីថលបានអនុញ្ញាតឱ្យក្រុមបង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធអគារសម្រាប់អាកាសធាតុនៃទីក្រុង Chengdu ។ តាមរយៈការវិភាគអាកាសធាតុ និងប៉ារ៉ាម៉ែត្របរិស្ថាន ក៏ដូចជាកម្មវិធីបានជូនដំណឹងដល់ការសម្រេចចិត្តអំពីទំហំ និងមុំនៃដំបូល ដើម្បីការពារផ្នែកខាងក្នុងពីពន្លឺព្រះអាទិត្យដោយផ្ទាល់ថែមទៀតផង។

ចំពោះ’រថយន្ត SUV ដែលយើងដឹថា វាប្រើថាមពលពន្លឺព្រះអាទិត្យ off-road ដំបូងបង្អស់របស់ពិភពលោក’ ទើបតែបានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ារ៉ុក ដែលដំណើរការដោយពន្លឺព្រះអាទិត្យតែប៉ុណ្ណោះ

តែបច្ចេកវិទ្យាបៃតងត្រូវបានរួមបញ្ចូល ដើម្បីកាត់បន្ថយផលប៉ះពាល់ប្រតិបត្តិការរបស់អគារផងដែរ ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យដែលបានបង្កប់នៅក្នុងដំបូលដែលពង្រីក ដើម្បីជួយផ្តល់ថាមពលដល់អគារ និងពន្លឺមេឃ និងបង្អួចពីជាន់ដល់ពិដាន ដើម្បីកាត់បន្ថយតម្រូវការសម្រាប់ពន្លឺសិប្បនិម្មិតនៅពេលថ្ងៃ។

ក្រុមការងារក៏ត្រូវស្វែងរកប្រភពសម្ភារៈក្នុងស្រុក ដើម្បីសន្សំសំចៃពេលវេលា និងបង្កើតនូវវិធីសាមញ្ញៗជាច្រើនក្នុងការធ្វើឱ្យគំនិតរបស់ពួកគេក្លាយជាការពិត។ ជាឧទាហរណ៍ ពួកគេបានបង្កើតប្រព័ន្ធបន្ទះអាលុយមីញ៉ូមម៉ូឌុលដែលស្ថិតនៅ “ក្រោមស្បែក” នៃដំបូល ដែលបង្កើតបានជាខ្សែកោង “រលោង និងគ្មានថ្នេរ” ខណៈពេលដែលវាធ្វើឱ្យការផលិតមានល្បឿនលឿននៅក្នុងរោងចក្រផងដែរ។

បច្ចុប្បន្នបើយើងសម្លឹងទៅមើលផ្ទះរបស់អ្នករស់នៅជាង 20 លាននាក់ ដែលស្ថិតនៅក្នុងតំបន់ Chengdu គឺទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

កាលពីដើមឆ្នាំនេះ ទីក្រុងនេះ បានឈរនៅលំដាប់កំពូលនៃបញ្ជីទីក្រុងលំដាប់ទីមួយថ្មីរបស់ប្រទេសចិន ដែលដាក់ចំណាត់ថ្នាក់ទីក្រុងដោយផ្អែកលើកត្តាដូចជារបៀបរស់នៅរបស់អ្នករស់នៅ ឱកាសពាណិជ្ជកម្ម និងការដឹកជញ្ជូនជាដើម។

សារមន្ទីរប្រឌិតវិទ្យាសាស្រ្តគឺជាផ្នែកមួយនៃការអភិវឌ្ឍន៍ “ទីក្រុងនាពេលអនាគត” ធំជាងនៅក្នុងស្រុក Pidu នៅខាងក្រៅទីក្រុងទៅទៀត។ ព្រោះថាវាត្រូវបានគេស្គាល់ថាជា ទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាពេលអនាគត Chengdu ទីតាំងទំហំ 4.6 គីឡូម៉ែត្រការ៉េ (1.8-square-mile) នឹងមានសាកលវិទ្យាល័យ មន្ទីរពិសោធន៍ និងការិយាល័យថ្មីៗជាច្រើន។

យើងអាចនិយាយថា ការលេចឡើងនៃ Worldcon វាគឺ “ផ្នែកមួយនៃកំណើននៃ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នាពេលអនាគត ដោយរួមបញ្ចូលវាទៅក្នុងទីក្រុង និងការរីកលូតលាស់នៃសេដ្ឋកិច្ចផងដែរ

“ ឧស្សាហកម្មប្រឌិតបែបវិទ្យាសាស្ត្រ ” ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ប្រទេសចិន គឺរួមមានការបោះពុម្ពផ្សាយ និងការចេញផ្សាយជាខ្សែភាពយន្ត ដោយមានទីក្រុង Chengdu ជាមជ្ឈមណ្ឌល។ ទីក្រុង Chengdu ក៏ជា កន្លែងកំណើតនៃ Science Fiction World ដែលជា ទស្សនាវដ្ដី sci-fi មួយក្នុងចំនោមទស្សនាវដ្ដី sci-fi ដែលមានអ្នកអានច្រើនជាងគេលើពិភពលោក ដែលត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងក្នុងឆ្នាំ 1979 ។ យ៉ាងណាមិញ សារមន្ទីរ Worldcon និងបើកតាមកាលវិភាគដើម្បីរៀបចំព្រឹត្តិការណ៍សម្ពោធរបស់ខ្លួន ដែលជាលើកទីមួយហើយដែល Worldcon ត្រូវបានរៀបចំនៅក្នុងប្រទេសចិន ហើយវាគឺជាសារៈមន្ទីទីពីរ ដែលមាននៅអាស៊ី។ 

ចិននឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍មហាសន្និបាតប្រឌិតវិទ្យាសាស្រ្តពិភពលោកប្រចាំឆ្នាំ លើកទី 81 ដូច្នេះហើយរដ្ឋាភិបាលចិន តែងតែសង្ឃឹមថា សារមន្ទីរ និងកន្លែងព្រឹត្តិការណ៍ថ្មីមួយនេះ អាចក្លាយជា “កន្លែងសម្គាល់ដ៏សំខាន់ដែលនឹងតំណាងឱ្យឧស្សាហកម្មប្រឌិតវិទ្យាសាស្រ្តរបស់ប្រទេសដែលបានចូលរួម” ជាពិសេសជាងនេះទៅទៀតនោះ គឺចិនចង់ឲ្យអ្នកចូលរួមទាំងអស់ អាចស្វែងយល់ពី ការរីកចម្រើនរបស់ប្រទេសចិន។ សម្រាប់ឥឡូវនេះវិញ គ្រប់គ្នាគ្រាន់ដឹង​ថា ចិនមាន​រដ្ឋធានី​ប្រឌិត​បែប​វិទ្យាសាស្ត្រដ៏អស្ចារ្យ សិនទៅចុះ​។

អំប្រ៊ីយ៉ុងរបស់កណ្ដុរបានលូតលាស់ នៅក្នុងលំហរជាលើកដំបូង

តាមរយៈទីក្រុងតូក្យូ ដែលធ្វើការកែរសម្រួលដោយ VOA នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។

ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបាននិយាយថា អំប្រ៊ីយ៉ុងរបស់សត្វកណ្ដុរត្រូវបានគេបណ្តុះនៅលើស្ថានីយ៍អវកាសអន្តរជាតិមួយ ហើយវាក៏ត្រូវបានអភិវឌ្ឍជាធម្មតានៅក្នុងការសិក្សាដំបូងដែលបានបង្ហាញថា វាអាចនឹងទៅរួចសម្រាប់មនុស្សក្នុងការចង់បន្តពូជនៅក្នុងលំហ។

បើយោងតាមការរៀបរាប់ពីអ្នកស្រាវជ្រាវម្នាក់ លោក Teruhiko Wakayama សាស្ត្រាចារ្យនៃមជ្ឈមណ្ឌលជីវបច្ចេកវិទ្យាកម្រិតខ្ពស់នៃសាកលវិទ្យាល័យ Yamanashi និងក្រុមមកពីទីភ្នាក់ងារអវកាសជប៉ុន (JAXA) បានធ្វើការបញ្ជូនអំប្រ៊ីយ៉ុងសត្វកណ្ដុរតាមរយៈរ៉ុក្កែត ដើម្បីឆ្ពោះទៅកាន់ ISS កាលពីខែសីហា ឆ្នាំ 2021។

អវកាសយានិក​បាន​រំលាយ​អំប្រ៊ីយ៉ុង​ដំណាក់កាល​ដំបូង​ ដោយ​ប្រើ​ឧបករណ៍​ពិសេស ដែលគេ​បាន​រចនា​ឡើង​ក្នុង​គោលបំណង​មួយនេះ ហើយក៏បង្កាត់​ពួកវា​នៅលើ​ស្ថានីយអស់​រយៈពេល​បួន​ថ្ងៃ។

អ្នកវិទ្យាសាស្ត្របាននិយាយថា “អំប្រ៊ីយ៉ុងដែលត្រូវបានដាំដុះក្រោមលក្ខខណ្ឌមីក្រូទំនាញបានអភិវឌ្ឍ” ជាធម្មតាដោយអាចចូលទៅក្នុង blastocysts ដែលជាកោសិកាដែលវិវត្តទៅជាទារក។

អ្នកស្រាវជ្រាវបាននិយាយនៅក្នុងការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយតាមអ៊ិនធឺរណេតនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ iScience កាលពីថ្ងៃសៅរ៍ថា ការពិសោធន៍នេះ “បានបង្ហាញយ៉ាងច្បាស់ថាទំនាញផែនដីមិនមានឥទ្ធិពលខ្លាំងនោះទេ” ។ ដោយការពិសោធន៍បានបង្ហាញទៀតថា វាមិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងស្ថានភាពនៃ DNA និងហ្សែននោះទេ បន្ទាប់ពីពួកគេបានវិភាគលើ blastocysts ដែលត្រូវបានបញ្ជូនត្រឡប់ទៅមន្ទីរពិសោធន៍របស់ពួកគេវិញនៅលើផែនដី។

ចំនែកឯខាងសាកលវិទ្យាល័យ Yamanashi និងវិទ្យាស្ថានស្រាវជ្រាវជាតិ Riken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសៅរ៍ថា នេះគឺជា “ការសិក្សាលើកដំបូងដែលមិនធ្លាប់មានពីមុនមក វាគឺជាការសាកល្បងមួយដែលបង្ហាញថាថនិកសត្វក៏អាចលូតលាស់នៅក្នុងលំហបានដែរ” ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនោះបាននិយាយទៀតថា វាគឺជា “ការពិសោធន៍ដំបូងគេរបស់ពិភពលោក ដែលបានធ្វើការបណ្តុះអំប្រ៊ីយ៉ុងថនិកសត្វក្នុងដំណាក់កាលដំបូង ក្រោមមីក្រូទំនាញពេញលេញនៃ ISS”។

បើទោះជាការពិសោធន៍នោះទទួលបានលទ្ធផលយ៉ាងនេះ តែ”នៅពេលអនាគត វានឹងចាំបាច់ក្នុងការប្តូរ blastocysts ដែលត្រូវបានដាំដុះនៅក្នុង microgravity របស់ ISS ចូលទៅក្នុងសត្វកណ្តុរ ដើម្បីមើលថាតើសត្វកណ្តុរអាចបង្កើតកូនបានដែរឬទេ” ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រអាចបញ្ជាក់ថា blastocysts គឺជារឿងធម្មតា។

យ៉ាងណាមិញការស្រាវជ្រាវបែបនេះវាអាចមានសារៈសំខាន់សម្រាប់ការរុករកអវកាស និងបេសកកម្ម នាពេលពេលអនាគត ដែលស្ថិតក្រោមកម្មវិធី Artemis អង្គការ NASA គ្រោងនឹងបញ្ជូនមនុស្សត្រឡប់ទៅឋានព្រះច័ន្ទវិញ ដើម្បីរៀនពីរបៀបរស់នៅទីនោះរយៈពេលវែង ដើម្បីជាជំនួយដល់ការរៀបចំដំណើរកម្សាន្តទៅកាន់ភពព្រះអង្គារ ដែលនឹងអនុវត្តន៍នៅចុងឆ្នាំ 2030។

scroll to top