ចិនបានជាប់ជាចំណាត់ថ្នាក់កំពូល ក្នុងការផ្តល់ហរញ្ញប្បទានហិរញ្ញវត្ថុ ដល់ប្រទេសក្រីក្រ និងមធ្យម

ការចំណាយរបស់ប្រទេសចិនលើគម្រោងអភិវឌ្ឍន៍ពិភពលោកកំពុងតែខិតជិតទៅដល់តួរលេខដែលមានតម្លៃស្មើនឹង 1 ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក ទិន្នន័យនេះបើយើងគិតចាប់តាំងពីសតវត្សចុងក្រោយនេះ ដែលជាហេតុធ្វើអោយទីក្រុងប៉េកាំងបានក្លាយជាអ្នកផ្តល់ហិរញ្ញប្បទានហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ៣១ ខែតុលា​​ ឆ្នាំ ២០២៣។

បើយើងគិតត្រឹមក្នុងរយៈពេល 18 ឆ្នាំ ដោយជាការចាប់ផ្តើមនៅឆ្នាំ 2000 វិញ ប្រទេសចិនបានចំណាយយ៉ាងហោចណាស់ 843 ពាន់លានដុល្លារលើគម្រោងជាង 13,000 កន្លែងគឺនៅទូទាំង 165 ប្រទេស នេះបើយោងតាមមូលដ្ឋានទិន្នន័យរបស់ មន្ទីរពិសោធន៍ស្រាវជ្រាវ AidData នៅ William & Mary ដែលជាសាកលវិទ្យាល័យសាធារណៈនៅរដ្ឋ Virginia ។

ការស្រាវជ្រាវ AidData គឺមានគោលបំណងបំភ្លឺអំពីសកម្មភាពនៃការផ្តល់ប្រាក់កម្ចីដែលមានភាពមិនច្បាស់របស់ប្រទេសចិន ក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។ ដោយក្នុងនោះទិន្នន័យបានបង្ហាញថា ប្រទេសចិនបានបង្កើនការចំណាយរបស់ខ្លួនយ៉ាងខ្លាំងក្លា លើគម្រោងអភិវឌ្ឍន៍អន្តរជាតិចាប់តាំងពីការចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវប្រកបដោយមហិច្ឆិតារបស់ខ្លួនក្នុងឆ្នាំ 2013 និងរហូតដល់ឆ្នាំនៃការប្តេជ្ញាចិត្តគឺឆ្នាំ 2017 ដែលជាតួរលេខមួយ លើសពីប្រទេសមហាលអំណាចសហរដ្ឋអាមេរិកទៅទៀត។

យ៉ាងណាមិញ ការចំណាយលើការអភិវឌ្ឍន៍របស់ចិននៅតាមតំបន់ បើយោងតាមតួរលេខដែល ក្រុមអ្នកស្រាវជ្រាវរបស់ AidData ទទួលបានរួមមាន៖

អាស៊ី មាន (2,801 គម្រោង) ចិនបានចំណាយទឹកប្រាក់ប្រមាណ 245,666,000,000 ដុល្លារសហរដ្ឋអាមេរិក

អាហ្រ្វិកមាន (5,152គម្រោង) ចិនបានចំណាយទឹកប្រាក់ប្រមាណ 207,386,000,000 ដុល្លារ

អាមេរិកមាន (1,284គម្រោង) ចិនបានចំណាយទឹកប្រាក់ប្រមាណ192,142,000,000 ដុល្លារ

អឺរ៉ុប មាន (521 គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ150,232,000,000 ដុល្លារ

មជ្ឈិមបូព៌ា មាន (340គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ $36,231,000,000

អូសេអានី មាន (726គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ11,136,000,000 ដុល្លារ

ពហុតំបន់ មាន(25គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ $100,000,000

ការចំណាយលើការអភិវឌ្ឍន៍របស់ប្រទេសចិនតាមវិស័យ

គម្រោងត្រូវបានចាត់ថ្នាក់តាមគោលដៅចម្បងរបស់ពួកគេរួមមាន៖

ឧស្សាហកម្ម រ៉ែ និងសំណង់ មាន (៥៤៧ គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 254,249,000,000 ដុល្លារ

ថាមពល មាន(867 គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 209,648,000,000 ដុល្លារ

ការដឹកជញ្ជូន និងការផ្ទុក មាន(1,003 គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ$122,390,000,000

ពហុវិស័យផ្សេងទៀត មាន (194 គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 80,883,000,000 ដុល្លារ

ទំនាក់ទំនង មាន(492គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 40,981,000,000 ដុល្លារ

ជំនួយថវិកា (49គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ26,473,000,000 ដុល្លារ

ហេដ្ឋារចនាសម្ព័ន្ធសង្គម (749គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 20,145,000,000 ដុល្លារ

សកម្មភាពទាក់ទងនឹងបំណុល (226គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ19,763,000,000 ដុល្លារ

សេវាធនាគារ និងហិរញ្ញវត្ថុ (103គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ $13,323,000,000

ការផ្គត់ផ្គង់ទឹក និងអនាម័យ (263គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 10,823,000,000 ដុល្លារ

កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (601គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 8,207,000,000 ដុល្លារ

រដ្ឋាភិបាល និងសង្គមស៊ីវិល (1,257គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ ៧.២៧០.០០០.០០០ ដុល្លារ

គោលនយោបាយ និងបទប្បញ្ញត្តិពាណិជ្ជកម្ម (89គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 6,741,000,000 ដុល្លារ

សុខភាព (1,448គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 5,644,000,000 ដុល្លារ

ការអប់រំ (1,691គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 4,887,000,000 ដុល្លារ

អាជីវកម្ម និងសេវាកម្មផ្សេងទៀត (75 គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 3,948,000,000 ដុល្លារ

មិនបានបែងចែក/ មិនបញ្ជាក់ (71គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 2,887,000,000 ដុល្លារ

ជំនួយទំនិញ (34គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ 1,687,000,000 ដុល្លារ

ការឆ្លើយតបបន្ទាន់ (843គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ $1,624,000,000

ជំនួយអាហារ (146គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ1,013,000,000 ដុល្លារ

ការការពារបរិស្ថាន (61គម្រោង) ចិនបានចំណាយទឹកប្រាក់ប្រមាណ $173,000,000

ជំនួយការកសាងឡើងវិញ (25គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ $125,000,000

ការ​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ (8គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ $11,000,000

កម្មវិធីប្រជាជន និងសុខភាពបន្តពូជ (7 គម្រោង)ចិនបានចំណាយទឹកប្រាក់ប្រមាណ ២,០០០,០០០ ដុល្លារ

គម្រោងត្រូវបានចាត់ថ្នាក់តាមគោលដៅចម្បងរបស់ពួកគេ។ ប្រភេទវិស័យគឺផ្អែកលើប្រព័ន្ធចាត់ថ្នាក់ពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

G-Dragon នឹងបង្ហាញខ្លួនសម្រាប់ការសាកសួររបស់ប៉ូលីសនៅសប្តាហ៍ក្រោយជុំវិញការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន

មេធាវីរបស់លោក Kwon Ji-yong ដែលមហាលជនស្គាល់ឈ្មោះហៅក្រៅថា ជា G-Dragon ហើយក៏ជាសមាជិកនៃ K-pop BIGBANG បាននិយាយកាលពីថ្ងៃអង្គារថា G-Dragon នឹងបង្ហាញខ្លួនដោយស្ម័គ្រចិត្តនៅចំពោះមុខប៉ូលីសដើម្បីបកស្រាយជុំវិញការសង្ស័យលើការប្រើប្រាស់គ្រឿងញៀននៅសប្តាហ៍ក្រោយ។

លោក Kim Su-hyeon ដែលជាមេធាវីផ្ទាល់របស់ G-Dragon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា តារាចម្រៀងរ៉េបមួយដួងនេះនឹងបង្ហាញខ្លួនសម្រាប់ការសាកសួរនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដោយលោកបាននិយាយទៀតថា សម្រាប់ករណីមួយនេះផងដែរ វាគឺជាការស៊ើបអង្កេតយ៉ាងឆាប់រហ័ស និងយុត្តិធម៌បំផុត នេះបើយោងតាមការចុះផ្សាយរបស់ យ៉ុនហាប់ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។

យ៉ាងណាមិញ G-Dragon ដែលត្រូវ​បាន​គេ​សង្ស័យ​ថា ​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​ ដែល​ល្មើស​នឹង​ច្បាប់​គ្រប់គ្រង​គ្រឿង​ញៀននោះ នៅតែបដិសេធ​ចំពោះ​ការ​សង្ស័យ និងការចោទប្រកាន់ទាំងអស់។ បើទោះបីជាខាងប៉ូលីសកាលពីថ្ងៃអង្គារបាននិយាយថា ពួកគេបានរៀបចំកាលបរិច្ឆេទជាមួយតារាចម្រៀង ដោយបន្ថែមថា ពួកគេនឹងធ្វើតេស្ដសារធាតុញៀនភ្លាមៗលើគាត់ ដើម្បីពិនិត្យមើលថាតើគាត់បានប្រើប្រាស់ថ្នាំញៀនឬអត់។

ភ្នាក់ងារប៉ូលីសក្រុង Incheon បានណាត់គាត់កាលពីសប្តាហ៍មុន សម្រាប់ការស៊ើបអង្កេត និងហាមឃាត់គាត់មិនឱ្យចាកចេញពីប្រទេសក្នុងកំឡុងពេលនៃការសើបអង្កេត។

បើយោងតាមសេចក្តីថ្លែងការណ៍ខាងលើនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីតារារ៉េបប្រុស មានវ័យ 35 ឆ្នាំដែលមានឈ្មោះពិតថា Kwon Ji-yong បានប្រកាសពីចេតនារបស់គាត់ក្នុងការបង្ហាញមុខ និងភាពស្អាតស្អំ របស់គាត់ ចំពោះការស៊ើបអង្កេតមួយនេះផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ ខាងមេធាវីក៏បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយចាត់វិធានការប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារព័ត៌មានមិនពិតអំពីកូនក្តីរបស់គាត់នៅពេលចេញផ្សាយ និងដើម្បីការពារការខូចខាតណាមួយ ដែលមិនអាចកែប្រែបានចំពោះតារា K-pop រូបនេះ ។

ម្យ៉ាងវិញទៀត ខាងប៉ូលីស ក៏ចេញបានព្រមានអំពីវិធានការរបស់ខ្លួនយ៉ាងខ្លាំងក្លាបំផុត ក្នុងការធ្វើសេចក្តីសម្រេចផ្សេងៗ ក្នុងករណីបើមានលេចចេញនូវរបាយការណ៍មិនពិតណាមួយ ឬក៏មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់ G-Dragon នោះ។

ទន្ទឹមនឹងនេះ ប៉ូលីសក៏បានកោះហៅតារាសម្តែង Lee Sun-kyun ឱ្យចូលខ្លួនមកសាកសួរជាលើកទីពីរកាលពីថ្ងៃសៅរ៍ផងដែរ គឺបន្ទាប់ពីលោក Lee ត្រូវបានគេធ្វើតេស្តសារធាតុប្រតិកម្មរយៈពេលខ្លីកាលពីសប្តាហ៍មុន ដែលលទ្ធផលគឺអវិជ្ជមាន។

លោក Lee ក៏ជាមនុស្សម្នាក់ដែលត្រូវបានគេសង្ស័យថាបានប្រើប្រាស់កញ្ឆា និងថ្នាំខុសច្បាប់ផ្សេងទៀតនៅផ្ទះរបស់នារីបម្រើការងារនៅបារកម្រិតខ្ពស់មួយកន្លែង ដែលស្ថិតក្នុងសង្កាត់ Gangnam នៃទីក្រុងសេអ៊ូល ជាច្រើនដងចាប់តាំងពីដើមឆ្នាំនេះ។

ប៉ូលីសបានស្នើសុំឱ្យខាងសេវាកោសល្យវិច្ច័យជាតិធ្វើការវិភាគឱ្យបានហ្មត់ចត់លើគំរូទឹកនោម និងសក់របស់គាត់ដែលអាចចំណាយពេលលើសពីពីរសប្តាហ៍ដើម្បីចេញជាលទ្ធផលដែលអាចជឿជាក់បាន។

ខាងប៉ូលីសបាននិយាយថា ពួកគេនឹងពិនិត្យមើលលទ្ធភាពនៃការដាក់ដីកាចាប់ខ្លួន តារាសម្តែង Lee ដោយអាស្រ័យលើថា តើតារាសម្តែងរូបនេះបានសារភាពចំពោះការចោទប្រកាន់របស់គាត់ និងចំនួនដងដែលគាត់បានប្រើប្រាស់គ្រឿងញៀនដែរឬក៏អត់នោះ។

ក្រុមហាម៉ាស់និយាយថា ខ្លួនបានបាញ់ប្រហារ ទៅលើកងកម្លាំងអ៊ីស្រាអែល ដែលកំពុងតែវាយលុកតាមដីគោក

នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល លោក  Benjamin Netanyahu បានច្រានចោលរាល់ការអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ កាលពីថ្ងៃទី ៣១​ ខែតុលា ឆ្នាំ ២០២៣។

អ៊ីស្រាអែល​បាន​ពង្រីក​ប្រតិបត្តិការ​ជើងគោក​នៅ​តំបន់​ហ្កាហ្សា ខណៈ​ដែល​ខ្លួនកំពុងតែ​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​លើ​ចលនា​ហាម៉ាស់ បន្ទាប់​ការ​ផ្ទុះអាវុធ​ដ៏​សាហាវមួយ​កាលពី​បី​សប្តាហ៍​មុន ​ដែល​អាជ្ញាធរ​អ៊ីស្រាអែល​បាន​និយាយ​ថា​ពួកគេបាន​សម្លាប់ប្រជាជនរបស់ខ្លួនប្រមាណ ១៤០០ នាក់។

សាក្សី​បាន​និយាយ​ថា កងកម្លាំង​អ៊ីស្រាអែល​បាន​កំណត់​គោលដៅ​លើ​ផ្លូវ​សំខាន់មួយ គឺ​ពី​ជើង​ទៅ​ត្បូង​នៃ​តំបន់​ហ្គាហ្សា​កាលពី​ថ្ងៃ​ច័ន្ទ រួចហើយពួកគេក៏​បាន​វាយប្រហារ​ទីក្រុង​ហ្គាហ្សាទាំងពីរចំនុចនេះ ។ ដោយក្នុងនោះអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួន បានរំដោះទាហានម្នាក់ពីការចាប់ឃុំខ្លួនរបស់ពួកហាម៉ាស ដែលជាចំណាប់ខ្មាំងម្នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំង 239 នាក់ ដោយអ៊ីស្រាអែលបានអះអាងថា ពួកគេត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី 7 ខែតុលា។

ចំនែកឯកងពលតូច al-Qassam ដែលជាក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួននៅហ្គាហ្សា បានបាញ់មីស៊ីលប្រឆាំងរថក្រោះ ដោយសំដៅទៅកាន់កងកម្លាំងឈ្លានពានរបស់អ៊ីស្រាអែល ដើម្បីជាការតបត។

យ៉ាងណាមិញ ខាង Reuters មិនអាច​បញ្ជាក់​ពី​របាយការណ៍​នៃ​ការ​ប្រយុទ្ធ​គ្នា​បាន​ទេ។ ហើយខាងយោធា​អ៊ីស្រាអែល​មិន​មាន​ការ​អធិប្បាយ​ភ្លាមៗ​នោះដែរ។

ចំពោះអាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយថា បច្ចុប្បន្នចំនួនអ្នកស្លាប់នៅហ្គាហ្សាបានកើនឡើងរហូតដល់ ៨.៣០៦ នាក់ ក្នុងនោះរួមមានអនីតិជនចំនួន ៣.៤៥៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។ ខាងមន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនស៊ីវិលជាង ១,៤ លាននាក់នៅតំបន់ហ្គាហ្សាប្រហែល ២,៣ លាននាក់ត្រូវបានគ្មានផ្ទះសម្បែងទៀតនោះទេ។

ចំពោះចំនួននៃអ្នកស្លាប់ដែលចេះតែកើនឡើងជាបន្តបន្ទាប់វាក៏បានទាក់ទាញការអំពាវនាវពីសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែល និងបណ្តាប្រទេសផ្សេងទៀត ជាពិសេសគឺអង្គការសហប្រជាជាតិ បានស្នើរឱ្យផ្អាកក្នុងការប្រយុទ្ធ ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌អាចជួយដល់ជនរងគ្រោះនៅក្នុងតំបន់នោះ។

តែបើទោះជាយ៉ាងណាក៏ដោយ លោក Netanyahu បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា អ៊ីស្រាអែលនឹងមិនយល់ព្រមចំពោះការបញ្ឈប់អរិភាពជាមួយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សានោះទេ ហើយនឹងបន្តទៅមុខជាមួយនឹងផែនការរបស់ខ្លួនក្នុងការលុបបំបាត់ក្រុមហាម៉ាសមួយនេះ។

លោក Netanyahu បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ការអំពាវនាវឱ្យមានបទឈប់បាញ់គឺជាការអំពាវនាវ គឺមិនអ្វីពីឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាសនោះទេ ហើយការចុះចាញ់នឹងអំពើភេរវកម្មបែបនេះ វាមិនខុសអីពីការចុះចាញ់នឹងភាពព្រៃផ្សៃនោះទេ យើងសូមបញ្ជាក់ថារឿងមួយនេះនឹងមិនអាចកើតឡើងបានឡើយ” ។

បើយោងតាមអ្នកឯកទេសខាងយោធាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលកំពុងធ្វើចលនាយឺតៗ ក្នុងការវាយលុកដីគោក ដែលជាផ្នែកមួយដើម្បីរក្សាការបើកចំហលទ្ធភាព ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់នឹងចរចារដោះលែងចំណាប់ខ្មាំង។

គួរបញ្ជាក់ថាការប្រយ័ត្នប្រយែងរបស់កងទ័ពអ៊ីស្រាអែល បានធ្វើឲ្យពួកគេបានដណ្តើមយកទឹកដីមួយចំនួននៅក្នុងថ្ងៃដំបូងនៃប្រតិបត្តិការជើងគោកដែលប្រកបដោយនិរន្តរភាពនៅតំបន់ហ្គាហ្សា ដែលជាការវាយលុកផ្ទុយពីការវាយប្រហារតាមផ្លូវអាកាសមិនឈប់ឈររយៈពេល 3 សប្តាហ៍ចុងក្រោយនេះ ។

ប៊ូសាន គឺជាទីក្រុងទីពីរ របស់កូរ៉េខាងត្បូង ហើយក៏ជាតំបន់ទេសចរណ៍ដ៏ពេញនិយមនៅក្នុងអាស៊ី

ប៊ូសាន គឺជាទីក្រុងទីរបស់ប្រទេសកូរ៉េ​ខាង​ត្បូង ​កំពុង​តែ​បង្កើតភាពទាក់ទាញដោយសារតែ​មុខ​ម្ហូប​ដ៏សម្បូរបែប បច្ចេក​វិទ្យា​ទំនើបៗ ដែលអមជាមួយនឹងតំបន់​វប្បធម៌ដែលមានភាពច្នៃប្រឌិត ដែលធ្វើឲ្យប៊ូសានក្លាយទៅជាគោលដៅសម្រាប់ភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងបរទេស។

ទីប្រជុំជនមាត់សមុទ្រដ៏រស់រវើកនៃតំបន់ប៊ូសាន វាគឺជាផ្ទះសម្រាប់ប្រជាជនប្រមាណ 3.5 លាននាក់ ហើយប្រសិនបើអ្នកបានធ្វើដំណើរតាមឆ្នេរខ្សាច់វិញ អ្នកនឹងបានឃើញទីផ្សារតាមដងផ្លូវដ៏រស់រវើក ជាមួយនឹងអាហារសមុទ្រស្រស់ៗ សារមន្ទីរដ៏ត្រជាក់ ដែលហ៊ុំព័ទ្ធទៅដោយទេសភាពភ្នំដ៏ចម្លែកៗ មិនត្រឹមតែប៉ុណ្ណោះប្រជាជននៅក្នុងប្រទេសមួយនេះក៏តែងតែប្រារព្ធធ្វើពិធីប្រពៃណី និងព្រឹត្តិការណ៍ពិសេសៗជាច្រើនទៀត ដែលដូចទៅអ្វីដែលអ្នកឃើញការដាក់បង្ហាញនៅក្នុងមហោស្រពភាពយន្តដ៏ធំបំផុតរបស់អាស៊ីដូច្នោះដែរ។

ឥឡូវនេះផងដែរ គេសង្កេតឃើញថា អាថ៌កំបាំងជាច្រើនៃប្រទេសកូរ៉េខាងត្បូង កំពុងតែធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជុំវិញពិភពលោក ឲ្យធ្វើដំណើរសម្រុកទៅកាន់ទីក្រុងប្រវត្ដិសាស្ដ្ររបស់ខ្លួន ជាពិសេសជាងនេះទៅទៀតនោះគឺដើម្បីភ្លក្សរសជាតិម្ហូបប្រពៃណី ដែលត្រូវបានរួមបញ្ចូលជាមួយនឹងសាច់អាំង ក៏ដូចជាគ្រឿងសមុទ្រស្រស់ៗជាដើម អ្វីទាំងអស់នេះហើយវាគឺជាភាពអស្ចារ្យនៃទីក្រុងមួយនេះ។

ប្រសិនបើអ្នកបានទៅដល់ប្រទេសកូរ៉េខាងត្បូង អ្នកនឹងចាប់ផ្តើមជាមួយអ្វីៗដែលនៅ ឆ្នេរ Haeundae ដែលជាឆ្នេរខ្សាច់ដ៏ល្បីបំផុតរបស់ទីក្រុង ហើយអ្នកក៏អាចដើរលេងក្បែររលក អង្គុយផឹកកាហ្វេ ឬអង្គុយស្តាប់រឿងព្រេងនិទាន មុនពេលធ្វើដំណើរទៅ BUSAN X the SKY ។

តែប្រសិនបើអ្នកបានឡើងទៅជាន់កំពូលនៃអគារ LCT Landmark Tower (រចនាសម្ព័ន្ធខ្ពស់បំផុតរបស់ទីក្រុង) ដែលអ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងទិដ្ឋភាពទីក្រុង និងផ្ទៃនៃសមុទ្រខាងកើត អ្នកនឹងស្រូបយកខ្យល់ដកដង្ហើយជាមួយនឹងអាកាសធាតុដ៏ល្អ ហើយអ្នកក៏អាចទស្សនាកោះ Tsushima របស់ប្រទេសជប៉ុនពីចម្ងាយថែមទៀតផង។

ទីក្រុងប៊ូសានវាគឺជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ទំនើប ហើយក៏ជាកន្លែងកំណប់នៃទីតាំងប្រវត្តិសាស្ត្រ និងប្រាសាទដូចជា Haedong Yonggunsa ផងដែរ ។ ចំពោះអ្នកដែលបានទៅដល់ប៊ូសាន សូមអ្នកកំរំលងអគារខ្ពស់ៗដែលគេស្គាល់ថាជាទីក្រុង Centum ឲ្យសោះ។ ព្រោះបើយោងតាមការចុះផ្សាយរបស់ Korean Times បាននិយាយថា Shinsegae Department Store – វាគឺជាអាគាដែលធំជាងគេបំផុតនៅលើពិភពលោកដោយយោងតាម សៀវភៅកំណត់ត្រាពិភពលោក Guinness មុនពេលពិនិត្យមើលភាពភ្លឺស្វាងនៃស្ថាបត្យកម្មនៃ មជ្ឈមណ្ឌលភាពយន្ត Busan ដែលជាទីស្នាក់ការកណ្តាលនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន។

ទីក្រុង Centum មិនមែនគ្រាន់តែជាចំណតពីរបីនៅលើរថភ្លើងក្រោមដីពី ឆ្នេរ Gwangalli ដែលជាឆ្នេរខ្សាច់ ហាងកាហ្វេ រង្គសាល និងភោជនីយដ្ឋាននោះទេ វាក៏ជាក្រុងដែលអាចឆ្លងកាត់ទឹកទៅកាន់ស្ពាន Gwangan Diamond Bridge ដ៏ល្បីល្បាញរបស់ទីក្រុងប៊ូសានថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏មានជម្រើសយ៉ាងងាយស្រួលជាច្រើនសម្រាប់ការទៅទីក្រុងប៊ូសាន ព្រោះទីក្រុងមួយនេះត្រូវបានតភ្ជាប់ទៅទីក្រុងសេអ៊ូលដោយរថភ្លើងល្បឿនលឿន KTX ដែលអ្នកធ្វើដំណើរចំណាយពេលប្រហែលជាពីរម៉ោងកន្លះប៉ុណ្ណោះ។

បើយើងនិយាយពីការការហោះហើរត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Gimhae របស់ទីក្រុង Busan ពីអាកាសយានដ្ឋាន Incheon ឬ Gimpo របស់ទីក្រុងសេអ៊ូលវិញ គឺមានរយៈមិនដល់មួយម៉ោងនោះទេ។

យ៉ាងណាមិញទីក្រុងទីពីរនៃប្រទេសកូរ៉េខាងត្បូង វាក៏ត្រូវបានគេផ្តល់សេវាជើងហោះហើរអន្តរជាតិដោយផ្ទាល់ពីប្រទេសអាស៊ីមួយចំនួនផងដែរ ម្យ៉ាងវិញទៀតគ្រាន់តែផ្លូវហោះហើរអន្តរជាតិទាំងនោះវាវែងជាងការឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ Incheon តិចតួច។

scroll to top