ក្រុម Houthis នឹងចូលរួមដោយផ្ទាល់នៅក្នុងជំលោះ នៃតំបន់មជ្ឈិមបូព៌ា

ក្រុមឧទ្ទាម Houthis បានចូលទៅក្នុង សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលស្ថិតនៅចម្ងាយជាង 1,000 ម៉ាយពីកន្លែងកាន់កាប់អំណាចរបស់ពួកគេនៅក្នុងទីក្រុង Sanaa នៃប្រទេសយ៉េមេន ដោយក្នុងនោះពួកគេបានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបើកការវាយប្រហាដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលទៅកាន់អ៊ីស្រាអែល ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះប៉ាឡេស្ទីន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០១​ ខែវិច្ឆិកា ឆ្នាំ២០២៣។

ផ្នែកមួយនៃ “ការតស៊ូ” ដែលគាំទ្រដោយអ៊ីរ៉ង់ វាគឺជាក្រុម Houthis ព្រោះពួកគេបានចាប់ផ្តើមប្រមូលផ្តុំក្រោយប៉ាឡេស្ទីនបានចាប់តាំងពួកក្រុមហាម៉ាសឲ្យវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា។ ការបើករណសិរ្សថ្មី នៃក្រុម Houthis ដែលធ្លាប់មានបទពិសោធន៍ក្នុងចលនាធ្វើសង្រ្គាមអស់រយៈពេលប្រាំបីឆ្នាំ ជាមួយនឹងក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងក្នុងតំបន់ឈូងសមុទ្រ។

អ្នកនាំពាក្យយោធា Houthi លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា ក្រុមរបស់ពួកគេបានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក “មួយចំនួនធំ” ឆ្ពោះទៅរកអ៊ីស្រាអែល ហើយនឹងមានការវាយប្រហារបែបនេះបន្ថែមទៀត “ដើម្បីជួយដល់ប៉ាឡេស្ទីនឱ្យទទួលបានជ័យជម្នះ” ។

សេចក្តីថ្លែងការណ៍របស់គាត់បានបញ្ជាក់ពីការពង្រីកវិសាលភាពនៃជម្លោះ ដែលធ្វើឲ្យរដ្ឋមួយចំនួនសម្តែងភាពមិនសប្បាយចិត្តនោះទេ រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជានាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោកក៏ដោយ។

លោក Saree បាននិយាយថា វាគឺជាលើកទីបីហើយសម្រាប់ពួក Houthis ដែលបានវាយប្រហារលើអ៊ីស្រាអែល បើគិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ការអត្ថធិប្បាយនេះវាហាក់ដូចជាបញ្ជាក់ថា ពួកគេគឺជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី 28 ខែតុលា ដែលបានបណ្តាលឱ្យមានការបំផ្ទុះនៅក្នុងប្រទេសអេហ្ស៊ីប ហើយវាក៏បានអ៊ីស្រាអែលនិយាយថា វាជាសកម្មភាពរបស់ក្រុម Houthi  ម្យ៉ាងវិញទៀតវាក៏ដូចការរៀបរាប់របស់កងទ័ពជើងទឹកអាមេរិកដែលបានស្ទាក់ចាប់កាំជ្រួច និងដ្រុនដែលនៅក្បែរសមុទ្រក្រហមដែរ។

បើយោងតាមពាក្យស្លោកមួយឃ្លារបស់ក្រុម Houthis តែងតែនិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាគួរតែស្លាប់​ នេះគឺជាពាក្យបណ្តាសារបស់ជនជាតិយូដា និងក្រុមសាសនាអ៊ីស្លាម”។ តើពាក្យមួយឃ្លានេះ វាប្រភពមកពីណា?

ក្រុម Houthis គឺជាផ្នែកមួយដ៏ធំនៃ “Axis of Resistance” ដែលប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយក៏ជាអ្នកដែលធ្វើការវាយប្រហារនៅទូទាំងតំបន់ចាប់តាំងពីថ្ងៃទី 7 ខែតុលា កន្លងមកដែរ។

កងជីវពល អ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងបាញ់ប្រហារទៅលើកងកម្លាំងអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីផងដែរ ខណៈដែល ក្រុមហេសបូឡា របស់លីបង់ កំពុងមានការ បាញ់ប្រហារ ជាមួយកងកម្លាំងអ៊ីស្រាអែលក្បែរព្រំដែនលីបង់-អ៊ីស្រាអែល។

បើយោងតាមអ្នកនាំពាក្យក្រុម Houthi លោក Saree បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការនាំមកនូវអស្ថិរភាពនៅមជ្ឈិមបូព៌ា ដោយនិយាយថា “រង្វង់នៃជម្លោះ” ។ លោកបានបញ្ជាក់ទៀតថា ក្រុម Houthis នឹងបន្តវាយប្រហារ “រហូតដល់ការឈ្លានពានរបស់អ៊ីស្រាអែលត្រូវបានបញ្ឈប់”។

អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា “ហានិភ័យចំពោះអ៊ីស្រាអែលនឹងកើតមាន ប្រសិនបើមានការចូលរួមទាំងស្រុង ពីពួកគេដោយផ្ទាល់ តួរយ៉ាងដូចជាការបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ពីគ្រប់ទិសទី ដែលអាចគ្របដណ្ដប់លើប្រព័ន្ធការការពារដែនអាកាសរបស់អ៊ីស្រាអែល”។

ម្យ៉ាងវិញទៀតក្រុម Houthis បានបង្ហាញសមត្ថភាពមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ខ្លួន ក្នុងអំឡុងពេលសង្រ្គាមនៅយេម៉ែន ហើយក៏បានបើកការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមថែមទៀតផង។

ចំនែកឯក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានចោទប្រកាន់អ៊ីរ៉ង់ពីបទបំពាក់អាវុធ ហ្វឹកហ្វឺន និងផ្តល់មូលនិធិដល់ក្រុមហ៊ូទី  ប៉ុន្តែ វាត្រូវបានក្រុមនេះបដិសេធថា ខ្លួនមិនមែនជាប្រូកស៊ីរបស់អ៊ីរ៉ង់នោះទេ ពួកគេបាននិយាយទៀតថា អាវុធទាំងអស់នោះពួកគេជាអ្នកបង្កើតដោយខ្លួនឯង។

បើទោះជាយ៉ាងណាក៏ដោយ សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា អ៊ីរ៉ង់​គឺជាអ្នកនៅ​ពី​ក្រោយ​ តែការចោទប្រកាន់នេះវាត្រូវបានទី​ក្រុង​តេអេរ៉ង់​បាន​បដិសេធ។

មន្ទីរបញ្ចកោណ ប្រកាសថា គ្រាប់បែកនុយក្លេអ៊ែរថ្មី របស់ខ្លួន មានកម្លាំងខ្លាំងជាងការទម្លាក់លើប្រទេសជប៉ុន ២៤ ដង

ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងស្វែងរកការផលិតគ្រាប់បែកនុយក្លេអ៊ែរ ដែលនឹងមានកម្លាំងខ្លាំងជាងគ្រាប់បែកមួយគ្រាប់ ដែលបានទម្លាក់លើប្រទេសជប៉ុន ក្នុង ១៩៤២ រហូតដល់ទៅ ២៤ ដង នេះបើយោងតាមចេញផ្សាយរបស់  Fox News កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។

មន្ទីរបញ្ចកោណ កំពុងស្វែងរកការយល់ព្រមពីសភា និងការផ្តល់មូលនិធិដើម្បីបន្តកំណែទម្រង់ទំនើបកម្មនៃគ្រាប់បែកនុយក្លេអ៊ែរ B61 ដែលនឹងត្រូវបានកំណត់ថាជា B61-13 នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ DoD ។

លោក John Plumb ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយអវកាស លោក បាននិយាយនៅក្នុងការចេញផ្សាយមួយថា “ការប្រកាសនៅថ្ងៃនេះគឺឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបរិយាកាសសន្តិសុខ និងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសត្រូវដែលមានសក្តានុពល” ។ “សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការបន្តវាយតម្លៃ និងការដាក់បញ្ចូលសមត្ថភាពដែលយើងត្រូវការដើម្បីរារាំងគួរឱ្យជឿជាក់ ហើយប្រសិនបើមានភាពចាំបាច់ នោះយើងនឹងឆ្លើយតបដោយការវាយប្រហារជាយុទ្ធសាស្ត្រ ដើម្បីធានាសុវត្តិភាពជូនសម្ព័ន្ធមិត្តរបស់យើង”។ 

គួរបញ្ជាក់ថា៖ អាមេរិក​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្នុង​រដ្ឋ NEVADA បន្ទាប់​ពី​រុស្ស៊ី​បាន​លុប​ចោល​ការ​ហាមប្រាម​ការ​ធ្វើ​តេស្ត​សាកល

ប្រសិនបើយើងប្រមូលទិន្នន័យរួមបញ្ចូលជាមួយ ការចេញផ្សាយរបស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា B61-13 នឹងមានទិន្នផលស្រដៀងគ្នាទៅនឹង B61-7 ដែលយោងទៅតាមរបាយការណ៍របស់ Defense News ដោយមានទិន្នន័យមួយបានបង្ហាញថា គ្រាប់បែកអ៊ុយក្លេអ៊ែថ្មីនោះ វាមានទម្ងន់អតិបរមា 360 គីឡូតោន។ មានន័យថា បន្ទុករបស់វា មានលក្ខណៈធំជាងគ្រាប់បែកដែលបានទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ២៤ ដង កាលពីក្នុងអំឡុង សង្គ្រាមលោកលើកទី ២ ដោយកាលនោះវាមានទំហំប្រហែល ១៥ គីឡូតោនតែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត  ក៏នឹងមានទំហំធំជាងគ្រាប់បែកដែលបានទម្លាក់លើណាហ្គាសាគីប្រហែល 14 ដង ដែលពេលនោះ B61-13 វាមានទម្ងន់ត្រឹម 25 គីឡូតោន។

បើយោងប្រភពដដែលបានឲ្យដឹងទៀតថា  គ្រាប់បែកថ្មីដ៏មានអានុភាព ក៏មាន”ការរួមបញ្ចូលមុខងារសុវត្ថិភាព និងភាពត្រឹមត្រូវដ៏ទំនើបនៃ B61-12″ថែមទៀតផង។

យ៉ាងណាមិញ ការប្រកាសមួយនេះបានធ្វើឡើងចំពេលមានភាពតានតឹងកំពុងតែកើនឡើងជុំវិញពិភពលោក ដោយសហរដ្ឋអាមេរិកបានធ្វើការពិសោធន៍នៃការបំផ្ទុះនៅឯកន្លែងសាកល្បងនុយក្លេអ៊ែរក្នុងរដ្ឋ Nevada កាលពីដើមខែនេះរួចរាល់ហើយផងដែរ។ បើយោងតាម លោក Corey Hinderstein នាយករងផ្នែកការពារការមិនរីកសាយភាយនុយក្លេអ៊ែរនៅរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិបាននិយាយថា ការធ្វើតេស្តមួយនេះគឺមានគោលបំណងជំរុញ “កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដើម្បីគាំទ្រដល់គោលដៅមិនរីកសាយភាយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក” តែមួយគត់។ 

គួររំលឹកថា ការសាកល្បងនេះបានកើតឡើង នៅពេលដែលប្រទេសរុស្ស៊ីត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងប្រកាសថា រុស្ស៊ីនឹងដកខ្លួនចេញពីសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយនៅឆ្នាំ 1966 ដែលត្រូវបានរចនាឡើងដើម្បីហាមឃាត់ការផ្ទុះនុយក្លេអ៊ែរគ្រប់ទីកន្លែងក្នុងពិភពលោក។ តែបើទោះជាយ៉ាងណាក៏ដោយ សន្ធិសញ្ញានេះមិនដែលត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចិន ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង អ៊ីស្រាអែល អ៊ីរ៉ង់ និងអេហ្ស៊ីបឡើយ។

គ្រាប់បែកថ្មី B61-13 នេះ នឹងត្រូវបានចែកចាយដោយ យន្តហោះទំនើប កំណត់ចំណាំចេញផ្សាយ ហើយនឹងត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យប្រធានាធិបតីនូវជម្រើសក្នុងការវាយលុកគោលដៅយោធាខ្លាំង និងតំបន់ធំ។

ម្យ៉ាងទៀតការចេញផ្សាយរបស់មន្ទីបញ្ចកោណគឺដើម្បីកត់សម្គាល់ថា ប្រសិនបើមានការយល់ព្រម នោះគ្រាប់បែកថ្មីមួយនេះ នឹងជំនួស B61-7s មួយចំនួនដែលកំពុងស្ថិតនៅក្នុង ស្តុកនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកដែលមានស្រាប់ ហើយវាក៏អាចឲ្យយើងបង្កើនទំហំនៃស្តុកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកផងដែរ។

លោក Plumb បាននិយាយបន្ថែមទៀតថា “B61-13 គឺតំណាងឱ្យជំហ៊ានមួយដ៏សមហេតុផល ក្នុងគ្រប់គ្រងបញ្ហាប្រឈមនៃបរិយាកាសសន្តិសុខថាមវន្តខ្ពស់” ។ “ខណៈពេលដែលវាផ្តល់ឱ្យយើងនូវភាពបត់បែនបន្ថែមទៀត ក្នុងការផលិត B61-13 ដោយមិនបង្កើនចំនួនអាវុធសរុបនៅក្នុងស្តុកនុយក្លេអ៊ែររបស់យើងទេ”។

បណ្តុំនៃពាក្យចចាមអារ៉ាមមួយចំនួន ដែលនិយាយអំពី ការមិនបន្តកុងត្រារបស់ Blackpink ជាមួយ YG  Entertainment

អាច​និយាយ​បាន​ថា វាគឺ​ជា​បញ្ហាមួយ​ដែល​អ្នក​គាំទ្រ ជាច្រើនកំពុងមើលឃើញ ពីផលប៉ះពាល់ដល់រឿងជាច្រើននៅក្នុងវិស័យឧស្សាហកម្មកម្សាន្ត។ ហើយថ្ងៃនេះយើងនឹងមកជាមួយគ្នានឹងពាក្យចចាមអារ៉ាមជាច្រើនដែលនិយាយអំពីក្រុម Blackpink ក្នុងការមិនបន្តកុងត្រាជាមួយ YG Entertainment។

បើយើងគិតចាប់តាំងពីមានព័ត៌មានលេចចេញនូវព័ត៌មានខាងលើនេះ តើនឹងមានពាក្យចចាមអារ៉ាមយ៉ាងណាដែរ ហើយថ្ងៃនេះយើងនឹងប្រមូលផ្តុំទាំងអស់គ្នា។ ពាក្យចចាមអារ៉ាមអំពី Blackpink មិនបន្តកុងត្រាជាមួយ YG ថ្ងៃនេះ យើងនឹងលើកយកបញ្ហាមួយចំនួនមកប្រាប់អ្នក អំពី Blackpink ដែលជ្រើសរើសក្នុងការមិន​បន្ត​កុងត្រា​ថ្មី​ទៀត​ទេ ដែល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ដំណឹង​ធំ។ ហើយចំពោះពាក្យ​ចចាមអារ៉ាម​ថា ផលិតកម្ម​មិន​ព្រម​ចុះ​កុងត្រា​ឲ្យ​តារា​ស្រី​ទាំង​៤​នាក់​នោះវាពិតជាចម្លែក​ខ្លាំង​ណាស់។ នៅក្នុងការសម្តែងដ៏ធំនៃដំណើរប្រគុំតន្ត្រី Born Pink របស់ពួកគេ ដោយសារតែកិច្ចសន្យារបស់ពួកគេគ្រោងនឹងផុតកំណត់នៅក្នុងខែសីហាឆ្នាំនេះ ប្រហែលជា 7 ឆ្នាំមកហើយ បើគិតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់តារាស្រីទាំង៤រូបនេះ។ យ៉ាងណាមិញនៅក្នុងកុងត្រារបស់ BLACKPINK បានបន្សល់ទុកតែ Rose ដែលជាសមាជិកតែមួយគត់ ដែលបន្តកុងត្រាជាមួយ YG បន្តទៀត។ តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានបង្ហាញថា សមាជិកបីនាក់ផ្សេងទៀតបានបដិសេធការផ្តល់ជូនដើម្បីបន្តកិច្ចសន្យារបស់ពួកគេ។ ដោយក្នុងនោះ YG បានចេញសេចក្តីថ្លែងការណ៍បដិសេធពាក្យចចាមអារ៉ាមដែលថា Lisa បានច្រានចោលកិច្ចព្រមព្រៀងមួយចំនួន ដើម្បីឲ្យនាងអាចបន្តកិច្ចសន្យារបស់នាងជាមួយផលិតកម្មបាន។

តើចិន ចង់បានអ្វី ពីសង្គ្រាមរវាង អ៊ីស្រាអែល-ហាម៉ាស?

នៅពេលដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាន់តែមានភាពតានតឹង ការអភិវឌ្ឍន៍មិនទំនងមួយបានលេចឡើង ពោលគឺប្រទេសចិនដើរតួជាឈ្មួញកណ្តាលនៃសន្តិភាព។ 

អ្នកការទូតកំពូលរបស់ចិន លោក Wang Yi បានពិភាក្សាអំពីជម្លោះជាមួយមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍ ចំពេលមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់កាន់តែធំ។ អាមេរិក​បាន​សន្យា​ថា​ខ្លួន​នឹង​សហការ​ជាមួយ​ចិន​លើ​ការ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ។

លោក Wang ក៏បាននិយាយទៅកាន់សមភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីនរបស់លោកផងដែរ បន្ទាប់ពីបេសកជនពិសេសមជ្ឈិមបូព៌ារបស់ចិន លោក Zhai Jun បានហោះហើរទៅកាន់តំបន់ដើម្បីជួបមេដឹកនាំអារ៉ាប់។ គួរបញ្ជាក់ថាប្រទេសចិណ ​ក៏​ជាប្រទេសមួយដែល​គាំទ្រ​ខ្លាំង​បំផុត​នៃ​បទ​ឈប់​បាញ់​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជាជាតិ ផងដែរ។

យ៉ាងណាមិញប្រទេសចិននៅតែមានក្តីសង្ឈឹម ក្នុងការចូលទៅក្នុងទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយអ៊ីរ៉ង់ដែលគាំទ្រក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងហេសបូឡានៅលីបង់ ដើម្បីបន្ថយស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ រាល់សកម្មភាពរបស់ចិនខាងលើនេះ មានអ្នកជំនាញជាច្រើនបានមើលឃើញថា វាអាចមករដ្ឋ​មន្ត្រី​អាមេរិក​បាន​ដាក់​សម្ពាធ​លើ​លោក Wang ​«ក្នុងការ​ជំរុញ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់​»​ជាមួយ​នឹង​ប្រជាជន​អ៊ីរ៉ង់​​ នេះបើយោងតាមការរាយការណ៍របស់ កាសែត Financial Times កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីរ៉ង់ ហើយកាលពីដើមឆ្នាំនេះ ទីក្រុងប៉េកាំងបានធ្វើការសម្របសម្រួលដ៏កម្រមួយរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតថែមទៀតផង។ យ៉ាងណាមិញខាងទីក្រុងតេអេរ៉ង់និយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនាក់ទំនងជាមួយចិន ដើម្បីដោះស្រាយស្ថានការណ៍នៅក្នុងតំបន់ហ្គាហ្សា។

បើទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ចិន គឺត្រូវបានពិភពលោកមើលឃើញថា គឺដោយសារតែរដ្ឋាភិបាលចិនមានទំនាក់ទំនងខ្ពស់ជាមួយតួអង្គទាំងអស់នៅក្នុងជម្លោះ ហេតុដូច្នោះហើយទើបភាគីទាំងសងខាងយល់ថា ចិនគឺជាអាជ្ញារកណ្តាលដ៏ស្មោះត្រង់។

តែបើយើងសង្កេតមើលទៅលើគោលនយោបាយការបរទេសចិន យើងនឹងដឹងថា ប្រទេសចិនពិតជាមានទំនាក់ទំនងវិជ្ជមានជាមួយប៉ាឡេស្ទីន អារ៉ាប់ តួកគី និងអ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិកក៏កំពុងតែមានទំនាក់ទំនងល្អជាមួយអ៊ីស្រាអែលដូចគ្នាដែរ ហើយពួកគេទាំងពីរនេះ គឺពិតមានលទ្ធភាពក្នុងការនាំកីឡាករទាំងអស់មកកាន់តុពិភាក្សា”។

ប៉ុន្តែ​បើយោងតាមអ្នក​សង្កេតការណ៍​ផ្សេង​ទៀត​ចង្អុល​បង្ហាញ​ថា ចិន​នៅ​តែ​ជា​អ្នក​លេង​តិចតួច​ក្នុង​នយោបាយ​មជ្ឈិមបូព៌ាតែប៉ុណ្ណោះ។

ព្រោះថា”ប្រទេសចិនមិនមែនជាអ្នកដើរតួសំខាន់លើបញ្ហាមួយនេះទេ។ ប្រសិនបើយើងនិយាយអំពីសេចក្តីថ្លែងការណ៍ដំបូង របស់ចិន ដោយស្តីពីជម្លោះនៅ មជ្ឈឹមបូព៌ាវិញបានឲ្យដឹងថា អ៊ីស្រាអែលមានភាពខឹងសម្បារ និង”ខកចិត្តយ៉ាងខ្លាំង” បន្ទាប់ពីដឹងថា ចិនមិនបានថ្កោលទោសលើក្រុមហាម៉ាស់ ហើយក៏មិននិយាយអំពីសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលដែរ។

ប្រទេសអ៊ីស្រាអែលពិតជាមិនអាចគ្រប់គ្រងកំហឹង បន្ទាប់ពី រដ្ឋមន្ត្រីការបរទេសកំពូលរបស់ចិន បាននិយាយថា អ៊ីស្រាអែលបានអនុវត្តន៍ “ហួសពីវិសាលភាពនៃការការពារខ្លួន” ។

បើទោះជាចិនដឹងថា ដំបូងឡើយ ខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានបើកការវាយប្រហារ មកលើអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី 7 ខែតុលា ដោយបានសម្លាប់មនុស្សជាង 1,400 នាក់ និងចាប់ចំណាប់ខ្មាំងយ៉ាងហោចណាស់ 239 នាក់ ក៏ដោយនោះ។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានធ្វើការវាយប្រហារសងសឹកទៅលើតំបន់ហ្គាហ្សា ដែលក្នុងនោះប្រជាជនប៉ាឡេស្ទីនប្រមាណ 8,000 នាក់ត្រូវបានសម្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ ឥឡូវនេះ អ៊ីស្រាអែលក៏បានបញ្ជូនទាហ៊ាន និងរថក្រោះចូលទៅក្នុងទឹកដីហ្គហ្សាដើម្បីវាយប្រហារតាមដីគោកផងដែរ។

ចិនគឺជាប្រទេសមួយ ដែលមានភាព​អាណិតអាសូរ​យ៉ាង​ចំហ​ជា​យូរ​មក​ហើយ​ចំពោះ​បុព្វហេតុ​ប៉ាឡេស្ទីន។

បើយើងរំលឹកឡើងមកវិញខ្លះកាលពីមុន ស្ថាបនិកបក្សកុម្មុយនិស្តចិន លោក ម៉ៅ សេទុង បានបញ្ជូនអាវុធទៅឱ្យប៉ាឡេស្ទីនក្នុងការគាំទ្រដល់ចលនា “រំដោះជាតិ” នៅជុំវិញពិភពលោក។ លោកម៉ៅ ថែមទាំងបានប្រៀបធៀបអ៊ីស្រាអែលទៅនឹងកោះតៃវ៉ាន់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលជាមូលដ្ឋាននៃចក្រពត្តិនិយមលោកខាងលិច។

ក្នុង​ទសវត្សរ៍​ក្រោយ​មក ចិន​បាន​បើក​ទំនាក់ទំនង​សេដ្ឋកិច្ច និង​មាន​លក្ខណៈ​ធម្មតា​ជាមួយ​អ៊ីស្រាអែល ដែល​បច្ចុប្បន្ន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រាប់​ពាន់​លាន​ដុល្លារ។

ប៉ុន្តែចិនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅតែបន្តគាំទ្រប៉ាឡេស្ទីន។ នៅក្នុងសុន្ទរកថារបស់ពួកគេស្តីពីជម្លោះចុងក្រោយនេះ មន្ត្រីចិន និងសូម្បីតែប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។

ជា​ផ្លូវការ ចិន​បាន​បដិសេធ​មិន​វាយប្រហារ​អាមេរិក​ចំពោះ​ការ​គាំទ្រ​អ៊ីស្រាអែលនោះទេ។ ប៉ុន្តែនៅពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកំពុង “ចាប់ផ្តើមការឆ្លើយតបជាតិនិយម ដោយភ្ជាប់អ្វីដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា ជាមួយនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកលើអ៊ីស្រាអែល”។

ដោយក្នុងនោះខាងកាសែតយោធាចិន PLA Daily បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ “បន្ថែមប្រេងដល់ភ្លើង” – វោហាសាស្ត្រមួយនេះវាដូចគ្នាទៅនឹងពាក្យដែលទីក្រុងប៉េកាំងធ្លាប់រិះគន់ក្រុងវ៉ាស៊ីនតោន ចំពោះការជួយក្រុង Kyiv ក្នុងសង្គ្រាមអ៊ុយក្រែន។ 

ដូច្នេះហើយសម្រាប់បញ្ហាធំជាងនេះទៅទៀតដែលពិភពកំពុងតែព្រួយបារម្ភនោះ គឺហានិភ័យរបស់ទីក្រុងប៉េកាំង ដែលត្រូវបានគេមើលឃើញថា ចិននឹងទាញយកផលប្រយោជន៍នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។

ប្រទេសចិន ដែលជាអ្នកគាំទ្រប៉ាឡេស្ទីន ប្រាកកដជាស្វែងរកកពិន្ទុឲ្យប្រទេសមួយនេះ ដោយជាការសហការជាមួយបណ្តាប្រទេសអារ៉ាប់ អ្វីទាំងនេះហើយ វាគឺវិធីសាស្រ្ត (cookie-cutter) របស់ចិន។

ដោយ លោក Wang គ្រាន់តែធ្វើការ​អះអាង​ថា ចិន​គ្រាន់តែ​ស្វែងរក​សន្តិភាព​សម្រាប់​មជ្ឈិមបូព៌ា ហើយ​គ្មាន​ផលប្រយោជន៍​អាត្មានិយម​ចំពោះ​លក្ខខណ្ឌ​ប៉ាឡេស្ទីននោះ​ទេ។

scroll to top