រដ្ឋាភិបាលថៃ បានសរសើរពីភាពវៃឆ្លាតរបស់លោកស្រី Paetongtarn Shinawatra

លោកស្រី Paetongtarn Shinawatra គឺជាមេដឹកនាំនៅក្នុងគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន គឺបក្សភឿថៃ បច្ចុប្បន្នលោកស្រីទើបតែទទួលបានទួនាទីថ្មីមួយទៀត គឺជាអនុប្រធានគណៈកម្មាធិការជាតិស្តីពីយុទ្ធសាស្ត្រថាមពលទន់ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ថាមពលទន់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។

បើយោងតាមរយៈសារព័ត៌មានក្នុងស្រុកខាងលើនេះបានឲ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រីស្រេតថា​ ថាវីស៊ីន បានលើកពីសមត្ថផលថ្មីៗ ដែលស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សភឿថៃ តួរយ៉ាងលោកបានសរសើរដល់រឿងភាពយន្តមួយរឿងដែលមានចំណងជើងថា Sap-Pa-Rer (The Undertaker) គឺអាចរកប្រាក់ចំណូលបានច្រើនជាង 500 លានបាតទៅទៀត បើយើងគិតចាប់តាំងពីវាចាក់បញ្ចាំងនៅតាមរោងកុនក្នុងស្រុកកាលពីដើមខែនេះមក។

ប្រាក់ចំណូលដែលថៃទទួលបានពីវិស័យខ្សែភាពយន្តនេះទៀតសោត គឺវាទាក់ទងទៅនឹងយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ខាងផ្នែកថាមពលទន់ស្ទើរទាំងអស់។ រដ្ឋាភិបាលថៃបានធ្វើការគូសបញ្ជាក់ថា ការរីចម្រើនៃវិស័យរឿងភាពយន្ត គឺជាគំនិតផ្តួចផ្តើម និងដឹកនាំដោយលោកស្រី Paetongtarn Shinawatra។

លោកបាននិយាយបន្តទៀតថា ដោយសារតួនាទីរបស់នាងនៅក្នុងគណៈកម្មាធិការទាំងនេះហើយ ទើបយើងទទួលបាននូវភាពជោគជ័យ នៃគោលនយោបាយទន់មួយនេះ ម្យ៉ាងវិញទៀត ការងារមួយនេះ វាក៏ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា វាជាជំហ៊ានដ៏ធំមួយដើម្បីឆ្ពោះទៅមុខក្នុងអាជីពនយោបាយរបស់នាងផងដែរ។

យ៉ាងណាមិញចំពោះកាសែត បាងកកប៉ុស្តិ៍ ក៏បានជួបពិភាក្សាជាមួយបុគ្គលដែលទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយថាមពលទន់អំពីគោលបំណងរបស់ពួកគេ និងអ្នកពាក់ព័ន្ធផ្សេងទៀតអំពីការរំពឹងទុករបស់ពួកគេផងដែរ។

បើយោងយោងតាមលោកបណ្ឌិត Surapong Suebwonglee សមាជិកនៃគណៈកម្មាធិការជាតិស្តីពីការអភិវឌ្ឍន៍ថាមពលទន់ បាននិយាយថា គំនិតផ្តួចផ្តើមខាងនេះ គឺមានគោលបំណងជួយប្រទេសថៃឱ្យរួចផុតពីអន្ទាក់ដែលមានប្រាក់ចំណូលមធ្យម។

ដោយលោកបានមានប្រសាសន៍ទៀតថា រចនាសម្ព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្នទំនងជាមិនផ្តល់ដំណោះស្រាយទេ ហើយការសិក្សាទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ចនៃប្រទេសផ្សេងទៀត សម្រាប់កម្មករដែលគ្មានជំនាញគឺ ជាការពិតណាស់ពួកគេនឹងទទួលបានប្រាក់កម្រៃទាប។

លោកវេជ្ជបណ្ឌិត Surapong មានប្រសាសន៍ថា “ការផ្លាស់ប្តូរមួយដើម្បីឆ្ពោះទៅកាន់វិស័យដែលត្រូវការកម្មករដែលមានជំនាញខ្ពស់ និងការច្នៃប្រឌិតគឺមានសារៈសំខាន់ខ្លាំងណាស់។ យើងនឹងត្រូវផ្លាស់ប្តូរកម្លាំងពលកម្មរបស់យើងឡើងវិញដើម្បីឱ្យពួកគេបំពេញតម្រូវការទីផ្សារ វាជាមូលហេតុចម្បងនៃគោលនយោបាយមួយនេះ” ។

គួរបញ្ជាក់ថា គោលនយោបាយថាមពលទន់របស់រដ្ឋាភិបាលនឹងគាំទ្រគំនិតផ្តួចផ្តើម “គ្រួសារមួយ អំណាចទន់មួយ” របស់ភឿថៃ ដែលផ្អែកលើគំនិតដែលថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល យ៉ាងហោចណាស់សមាជិកគ្រួសារម្នាក់គួរតែអាចរកប្រាក់ចំណូលបានយ៉ាងតិច 200,000 បាតក្នុងមួយឆ្នាំ។ ដោយលោកបានមានប្រសាសន៍ថា ក្នុងចំណោមឧស្សាហកម្មដែលមានសក្ដានុពលយ៉ាងធំធេងក្នុងការទ្រទ្រង់សេដ្ឋកិច្ចច្នៃប្រឌិតមានដូចជា ទីផ្សាចំណីអាហារ កីឡា ម៉ូដ តន្ត្រី និងភាពយន្ត ហើយរដ្ឋាភិបាលត្រូវតែពង្រឹងពួកគេដើម្បីឱ្យពួកគេអាចប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។

នៅក្នុងចំណោមគោលនយោបាយទន់ខាងលើនេះ យើងអាចនិយាយបានថា “ខ្សែភាពយន្តគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយក្នុងការផ្សព្វផ្សាយផលិតផលផ្សេងទៀតផងដែរ។ ជាឩទាហរណ៍ បើយើងក្រឡេកទីមើលប្រទេសកូរ៉េខាងត្បូង​ វិស័យឩហ្សាកម្មតន្ត្រីរបស់ប្រទេសមួយនេះ គឺពិតជាមួយដល់រដ្ឋាភិបាលបានច្រើនណាស់ ក្នុងការស្វែងរកចំណូលពីការប្រគុំតន្ត្រីនៅក្នុងពិភពលោក បើទោះបីជាពួកគេមិនប្រើប្រាស់ភាសារអង់គ្លេសក៏ដោយ។

ហេតុដូច្នេះហើយ លោកបណ្ឌិត Surapong បានបន្លឺសំឡេងនៃសុទិដ្ឋិនិយមអំពីគោលនយោបាយនេះ ដោយចង្អុលបង្ហាញថា ឧស្សាហកម្មចំនួន 11 វាគឺជាយុទ្ធសាស្ត្រថាមពលទន់។

ទន្ទឹមនឹងនោះ  រដ្ឋាភិបាលបានរំពឹងយ៉ាងមុតមាំថា គោលនយោបាយនេះនឹងបង្កើតចំណាប់អារម្មណ៍ទូទាំងពិភពលោក ដែលបណ្តាលឱ្យមានការកើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការសម្រាប់ផលិតផលទាំងនេះដែលប៉ាន់ស្មានថាមានចំនួន 10 ពាន់ពាន់លានបាតក្នុងមួយឆ្នាំ ព្រមទាំងប្រាក់ចំណូលប្រចាំឆ្នាំ 200,000 បាតក្នុងមួយគ្រួសារ។

កក្តាមួយទៀតយើងជឿជាក់ថា លោកស្រី Paetongtarn គឺជាអ្នកទទួលខុសត្រូវលើការងារទាំងអស់នេះ ដោយលោកស្រីបាននិយាយថា លោកស្រីមានការប្តេជ្ញាចិត្តក្នុងការប្រែក្លាយគោលនយោបាយទៅជាសកម្មភាព ហើយការងាររបស់នាងគឺជាជំហ៊ានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់លោកស្រី។

សហរដ្ឋអាមេរិក ផ្អាកការនាំចេញអាវុធទៅកាន់ប្រទេសថៃ

តាមរយៈទីក្រុងវ៉ាស៊ីនតោន៖ នាយកដ្ឋានពាណិជ្ជកម្មរបស់អាមេរិក កំពុងផ្អាកការនាំចេញអាវុធភាគច្រើន ទៅកាន់ប្រទេសថៃ ក៏ដូចជាទីផ្សារសំខាន់ៗផ្សេងៗជាច្រើនទៀតក្នុងរយៈពេល 90 ថ្ងៃ ខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។

យុទ្ធសាស្ត្រដ៏ជោគជ័យនៃវិស័យឧស្សាហកម្មកាំភ្លើងរបស់អាមេរិក គឺដើម្បីបង្កើនការលក់ជាសាកលនៃផលិតផលរបស់ខ្លួន ដោយរួមបញ្ចូលទាំងទំនាក់ទំនងនយោបាយល្អ ជាមួយនឹងសហរដ្ឋអាមេរិកផងដែរ អ្វីទាំងនេះហើយ គឺជាកម្មវត្ថុនៃការស៊ើបអង្កេតក្នុងរយៈពេលជាច្រើនខែដោយ Bloomberg ។

គួរបញ្ជាក់ថា Bloomberg បានចាប់ផ្តើមបើកការស៊ើបអង្កេតចាប់តាំងពីខែកក្កដាមកម្ល៉េះ ជាពិសេសជាងនេះទៅទៀតនោះ ពួកគេបានផ្តោតលើការលក់កាំភ្លើងទៅឲ្យប្រទេសថៃ ។ ព្រោះកាលពីឆ្នាំមុន ប្រទេសថៃបានទទួលរងនូវការសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយនៅក្នុងពិភពលោក នៅពេលដែលអតីតប៉ូលីសម្នាក់បានសម្លាប់មនុស្សប្រមាណ 35 នាក់ ដោយក្នុងនោះគឺមានកុមារចំនួន 22 នាក់ ដែស្ថិតនៅក្នុងសាលាមត្តេយ្យមួយក្នុងនៃទីក្រុង Nong ប៊ូឡាំភូ។

បើយោងតាមការស៊ើបអង្កេតបានបង្ហាញថា Sig Sauer P365 វាគឺជាកាំភ្លើងដែលប្រើដោយឃាតករ។ ប្រភពបាននិយាយទៀតថា កាំភ្លើងដែលឃាតករបានប្រើនោះ វាគឺជាកាំភ្លើង semiautomatic ដែលនាំចេញដោយក្រុមហ៊ុនផលិតកាំភ្លើងផ្ទាល់របស់អាមេរិកតែម្តង តែវាបែរជាមកជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហឹង្សាទៅវិញ។

ប្រភពបាននិយាយទៀតថា ប្រទេសថៃគឺជាទីផ្សារដ៏ធំបំផុតនៅលើពិភពលោក សម្រាប់អាវុធពាក់កណ្តាលស្វ័យប្រវត្តិ ដែលផលិតដោយសហរដ្ឋអាមេរិក។ ប្រសិនបើយើងគិតចាប់តាំងពីឆ្នាំ 2005 ដល់ឆ្នាំ 2022 ការស៊ើបអង្កេតបានបង្ហាញថា សហរដ្ឋអាមេរិកបានលក់កាំភ្លើងប្រមាណ 795,000 ដើម ទៅកាន់ប្រទេសថៃ សម្រាប់ទិន្នន័យមួយនេះ ត្រូវបានគេដឹងថាវាស្មើរនឹង 21.5% នៃ3.7 លានដើម ដែលជាចំនួនសរុបនៃការនាំចេញទៅក្នុងពិភពលោក។

ទន្ទឹមនឹងនោះ វាក៏មានរឿងមួយផ្សេងទៀតផងដែរ  វាគឺជាព័ត៌មានមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃទី 19 ខែតុលា ហើយវាក៏ជារឿងមួយ ដែលត្រូវបានពិនិត្យ និងគាំទ្រដ៏ខ្ជះខ្ជាយមួយ ពីខាងនាយកដ្ឋានពាណិជ្ជកម្ម គែការផ្តល់ឱ្យសិទ្ធ SHOT (ការបាញ់ប្រហារ)។

យ៉ាងណាមិញចំពោះក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសពីការផ្អាករបស់ខ្លួនកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានអនុម័តអាជ្ញាប័ណ្ណលើការនាំចេញថ្មី សម្រាប់អាវុធពាក់កណ្តាលស្វ័យប្រវត្តិ និងមិនមែនស្វ័យប្រវត្តិ ដែលត្រូវបានលក់ទៅឱ្យអង្គភាព ដែលមិនមែនរបស់រដ្ឋាភិបាលជុំវិញពិភពលោក។ ការបង្កកនេះមិនអនុវត្តចំពោះអ៊ីស្រាអែល អ៊ុយក្រែន និងប្រទេសប្រហែល 40 ផ្សេងទៀតដែលចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងកិច្ចព្រមព្រៀងត្រួតពិនិត្យការនាំចេញពហុភាគីនោះទេ។

ប៉ុន្តែវាគ្របដណ្តប់ទីផ្សារដ៏ធំបំផុតមួយចំនួនសម្រាប់អ្នកផលិតកាំភ្លើងអាមេរិក រួមទាំងប្រទេសថៃ ប្រេស៊ីល និងហ្គាតេម៉ាឡា ដែលការស៊ើបអង្កេតរបស់ Bloomberg បានចងក្រងឯកសារពីផលប៉ះពាល់នៃជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ក្រុមហ៊ុនទាំងនោះ។

នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីប្រកាសពីការផ្អាកនេះថា “ការត្រួតពិនិត្យនឹងធ្វើឡើងដោយភាពបន្ទាន់ ហើយនឹងអាចឱ្យនាយកដ្ឋានវាយតម្លៃកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យនៃអាវុធដែលត្រូវបានបង្វែរទៅអង្គភាព ឬសកម្មភាពដែលលើកកម្ពស់អស្ថិរភាពក្នុងតំបន់ រំលោភសិទ្ធិមនុស្ស ឬសកម្មភាពឧក្រិដ្ឋកម្ម”ជាដើម។ .

ខណៈពេលដែលនាយកដ្ឋានមិនបានបង្ហាញពីអ្វីដែលវានឹងធ្វើឱ្យមានការផ្លាស់ប្តូររយៈពេលវែង ការពិនិត្យឡើងវិញអាចផ្លាស់ប្តូរ ឬសូម្បីតែផ្លាស់ប្តូរសំណុំនៃគោលនយោបាយគាំទ្រឧស្សាហកម្មដែលគួរឱ្យកត់សម្គាល់ដែលបានជួយក្រុមហ៊ុនផលិតក្នុងស្រុកពង្រីកការលក់នៅបរទេស។

ទាំ      ងនោះរួមមានការផ្លាស់ប្តូរនៅក្នុងឆ្នាំ 2020 ការត្រួតពិនិត្យការនាំចេញកាំភ្លើងពាណិជ្ជកម្មភាគច្រើនពីក្រសួងការបរទេសទៅនាយកដ្ឋានពាណិជ្ជកម្ម ដែលងាយស្រួលសម្រាប់អាជីវកម្ម និងការគាំទ្រយ៉ាងខ្លាំងសម្រាប់ SHOT Show ដែលជាពិព័រណ៍ទីផ្សារកាំភ្លើងដែលធ្វើឡើងរៀងរាល់ខែមករានៅ Las Vegas ។

គួររំលឹកថា កាល​ពី​ពីរ​ទសវត្សរ៍​មុន សហរដ្ឋ​អាមេរិក​បាន​លក់​កាំភ្លើង​តិចតួចប៉ុណ្ណោះ​ជា​អន្តរជាតិ។ តែបើទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតក្នុងស្រុកមួយនេះ ក៏បានស្វែងរកទីផ្សារថ្មី ដើម្បីលក់អាវុធបាញ់រហ័ស និងអាវុធបែបយោធាបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសរុបចំនួនជាង 3.7 លានគ្រឿងត្រូវបានលក់តាំងពីឆ្នាំ 2005 ។

កាំភ្លើងជាច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសដែលញាំញីដោយឧក្រិដ្ឋកម្មកាំភ្លើងដ៏ខ្លាំងក្លា ខណៈពេលដែលកាំភ្លើងផ្សេងទៀតទៅកាន់របបផ្តាច់ការ ដោយការលក់ជាច្រើនត្រូវបានគាំទ្រដោយប្រធានាធិបតីប្រជាធិបតេយ្យ និងសាធារណរដ្ឋដូចគ្នា។ ប៉ុន្តែថ្មីៗនេះ អ្នកប្រជាធិបតេយ្យមួយចំនួននៅក្នុងសភាបានបង្កើនសំលេងកាន់តែខ្លាំងនៅក្នុងការរិះគន់ចំពោះការលក់ទាំងនោះ។

យន្តហោះ​គ្មាន​មនុស្ស​បើក​ ចំនួន ពីរ គ្រឿង បានផ្ទុះក្នុងទីក្រុង ​អេហ្ស៊ីប​

កាលពីថ្ងៃទី ២៧ ខែតុលា ខាងសារព័ត៌មាន Reuters បាននិយាយថា យន្តហោះគ្មានមនុស្សបើកពីរគ្រឿងផ្ទុះកក្រើកពេញទីក្រុងអេហ្ស៊ីបកាលពីថ្ងៃសុក្រ នៅក្នុងហេតុការនោះផងដែរ ខាងប្រទេសអ៊ីស្រាអែលបាននិយាយថា វាជាចលនារបស់ពួកក្រុម Houthi ដែលគាំទ្រដោយប្រទេសយេម៉ែន ព្រោះពួកគេមានចេតនាចង់បញ្ចូនដ្រុនទាំងនោះពីសមុទ្រក្រហម ដើម្បីទៅវាយប្រហារអ៊ីស្រាអែល។

គួរបញ្ជាក់ថា ការ​ផ្ទុះនោះវា​បានធ្វើ​ឱ្យមាន​មនុស្ស ​៦ ​នាក់​រង​របួស ម្យ៉ាងវិញទៀត អាជ្ញាធររបស់អេហ្ស៊ីបក៏មិនទាន់អាចបញ្ជាក់ពីការទទួលខុសត្រូវ ពីប្រទេសណាមួយនៅឡើយ។

ប៉ុន្តែទន្ទឹមនឹងនោះ ខាងក្រសួង​ការ​បរទេស​អ៊ីស្រាអែល​បានអះអាង​ថា វាជាសកម្មភាពរបស់ក្រុម Houthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ហើយពួកគេទាំងនោះ​បាន​បាញ់​យន្តហោះ​គ្មាន​មនុស្ស​បើក​និង​កាំជ្រួច​ “ក្នុង​បំណង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​អ៊ីស្រាអែលតែប៉ុណ្ណោះ”។

អ្នកនាំពាក្យយោធាអេហ្ស៊ីប លោកវរសេនីយ៍ឯក Gharib Abdel-Hafez បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿង ត្រូវបានបាញ់ចេញពីសមុទ្រក្រហមភាគខាងត្បូង ឆ្ពោះទៅភាគខាងជើង ដូច្នេះគេអាចសន្មត់ថា ការបាញ់ចេញនោះគឺចេញពីភាគ​ខាង​ត្បូងនៃ​សមុទ្ររបស់ប្រទេសយេម៉ែន​ ព្រោះ​អ៊ីស្រាអែលស្ថិត​នៅ​ខាង​ជើង។

យោធាអេហ្ស៊ីបបាននិយាយបន្តទៀតថា ក្នុងនោះមានយន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានធ្លាក់ចូលទៅក្នុងអគារដែលនៅជាប់នឹងមន្ទីរពេទ្យមួយក្នុងទីក្រុង Taba នៃប្រទេសអេហ្ស៊ីប ដែលជាទីតាំងមួយនៅជាប់ជាមួយព្រំដែនប្រទេសអ៊ីស្រាអែល ឩប្បតិវហេតុនោះវាបានបណ្តាលឲ្យមនុស្សប្រាំនាក់រងរបួសនៅព្រឹកព្រលឹមថ្ងៃសុក្រម្សិលមិញនេះ។

ទន្ទឹមនឹងនោះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយថា ឧទ្ធម្ភាគចក្រប្រយុទ្ធត្រូវបានរុះរើនៅពេលដែល “ការគំរាមកំហែងពីលើអាកាសត្រូវបានគេប្រទះឃើញនៅក្នុងតំបន់សមុទ្រក្រហម” ។

លោកបានបន្ថែមថា “តាមការយល់ដឹងរបស់យើង ការវាយប្រហារដែលបានកើតឡើងនៅក្នុងប្រទេសអេហ្ស៊ីប គឺមានប្រភពចេញពីការគំរាមកំហែង ហើយការវិនិច្ឆ័យមួយនេះ” គឺលោកបានបន្ថែមនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ មុនពេលក្រសួងការបរទេសរបស់អ៊ីស្រាអែលបានចាត់ទុកថា យន្តហោះគ្មានមនុស្សបើកនោះវាជារបស់ក្រុម Houthi ទៅទៀត។

បច្ចុប្បន្នយោធាអេហ្ស៊ីបបាននិយាយថា “កម្លាំងទ័ពអាកាស និងកម្លាំងការពារដែនអាកាស កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាដែនអាកាសអេហ្ស៊ីប លើគ្រប់ទិសដៅយុទ្ធសាស្ត្រ”។

ចំនែកឯអ្នកនាំពាក្យអ៊ីស្រាអែលបាននិយាយថា “អ៊ីស្រាអែលនឹងធ្វើការជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក ដើម្បីពង្រឹងការការពារក្នុងតំបន់ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីតំបន់សមុទ្រក្រហម”។

គួររំលឹកថា​ សហរដ្ឋអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា នាវាចម្បាំងរបស់កងទ័ពជើងទឹករបស់ខ្លួនដែលប្រចាំនៅសមុទ្រក្រហម គឺបានស្ទាក់ចាប់មីស៊ីលដែលបាញ់ដោយក្រុម Houthi ជាច្រើនគ្រាប់ ដោយខាងអាមេរិកបាននិយាយទៀតថា មីស៊ីល និងដ្រុនទាំងនោះ គឺមានគោលដៅឆ្ពោះទៅរកប្រទេសអ៊ីស្រាអែល។

ជាក់ស្តែងអ្វីដែលជាក្តីកង្វល់នាពេលនេះ គឺនៅក្នុងតំបន់ដែលមានព្រំប្រទល់ជាប់និងអ៊ីស្រាអែល ដូចជា កាហ្សា និងអេហ្ស៊ីប ដែលត្រូវប្រឈមមុខនឹងជម្លោះដែលបានផ្ទុះឡើងបន្ទាប់ពីការវាយលុកថ្ងៃទី 7 ខែតុលារបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់នៅតំបន់ហ្គាហ្សាស្ទ្រីប។

ទីក្រុងគែរបានធ្វើការតស៊ូមតិយ៉ាងលេចធ្លោសម្រាប់លំហូរជំនួយចូលទៅក្នុងហ្គាហ្សា ការដោះលែងចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស និងបទឈប់បាញ់។

តែកាលពីថ្ងៃពុធ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីក្រុងអ៊ីឡាតរបស់អ៊ីស្រាអែល ឆ្លងកាត់ព្រំដែនពីតាបា ជាមួយនឹងកាំជ្រួចមួយនៅក្នុងអ្វីដែលហាក់ដូចជាការវាយប្រហាររបស់ប៉ាឡេស្ទីនចម្ងាយឆ្ងាយបំផុតរបស់ក្រុមអ៊ីស្លាមចាប់តាំងពីថ្ងៃទី 7 ខែតុលាកន្លងមក។

​ការតំឡើង អត្រាការប្រាក់ វាគឺជា​គោលនយោបាយ​ដ៏​ត្រឹម​ត្រូវ​សម្រាប់ ប្រទេសថៃ នា​ពេលបច្ចុប្បន្ន​

កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ អ្នកជំនាញខាង Reuters បាននិយាយថា អត្រាគោលនយោបាយបច្ចុប្បន្នរបស់ប្រទេសថៃ គឺពិតជាមានភាពសមរម្យសម្រាប់សេដ្ឋកិច្ច ប៉ុន្តែទន្ទឹមនឹងនោះ ខាងធនាគារកណ្តាលរបស់ប្រទេសមួយនេះ ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើ “ការកែតម្រូវ” ប្រសិនបើមានភាពចាំបាច់ ខណៈដែលពិភពលោកកំពុងត្រូវបានព្រមានអំពីការកើនឡើងហានិភ័យ និងការព្រួយបារម្ភជាសកលជុំវិញ ជម្លោះ នៅខាងមជ្ឈិមបូព៌ា។ 

លោក Sethaput Suthiwartnaruput បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា សេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍នៅតែត្រូវបានគេរំពឹងថានឹងកើនឡើងជិតទៅដល់ការព្យាករណ៍ ដែលគេបានប៉ានមាណថាវានឹងមានកំណើនប្រមាណ 2.8% នៅឆ្នាំនេះ បើទោះបីជាកំណើននៅត្រីមាសទីបីអាចនឹងមានភាពទន់ខ្សោយជាងការរំពឹងទុកក៏ដោយ។

លោកបានបន្ថែមថា ការព្យាករណ៍កំណើន 4.4% របស់ធនាគារកណ្តាលសម្រាប់ឆ្នាំ 2024 នឹងត្រូវបានកែសម្រួលប្រសិនបើមានការផ្លាស់ប្តូរណាមួយនៅក្នុងផែនការជំរុញទឹកចិត្តរបស់រដ្ឋាភិបាលកាលពីឆ្នាំមុន វាអាចធ្វើឲ្យសេដ្ឋកិច្ចបានកើនឡើង រហូតដល់2.6% ។

លោក Sethaput បាន​និយាយ​ថា ធនាគារ​កណ្តាល​ថៃ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះនៃសេដ្ឋកិច្ច ខណៈដែលពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ានៅតែបន្ត។

ដោយលោកបាននិយាយថា “កត្តាថ្មីមួយដែលខ្ញុំមានការប្រុងប្រយ័ត្នគឺបញ្ហាមជ្ឈិមបូព៌ា ដោយសារការវាយតម្លៃពីផលប៉ះពាល់នៃហានិភ័យនេះគឺពិតជាពិបាកខ្លាំងណាស់” ប៉ុន្តែលោកក៏បានបន្ថែមថា អត្រាគោលនយោបាយរបស់ថៃនាពេលបច្ចុប្បន្នគឺពិតជាត្រឹមត្រូវបំផុត។

ដោយលោកបានបញ្ជាក់ទៀតថា សម្រាប់”អត្រាការប្រាក់នៅពេលនេះ គឺមានភាពសមរម្យជាមួយនឹងរយៈពេលនេះ ប៉ុន្តែប្រសិនបើស្ថានភាពត្រូវបានផ្លាស់ប្តូរខ្លាំង នោះការព្យាករណ៍របស់យើង ក៏មានការកែតម្រូវផងដែរ។

កាលពីខែមុន គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានដំឡើង អត្រាការប្រាក់សំខាន់ៗ (THCBIR=ECI) ដោយមិនបានរំពឹងទុកថាមួយត្រីមាសអាចកើនដល់ 2.50%នោះទេ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយសម្រាប់តួរលេខដែលយើងទទួលបាននេះ វាគឺជាកម្រិតខ្ពស់បំផុតក្នុងទសវត្សរ៍។ ដោយលោកបាននិយាយបន្ថែមទៀតថា កំណើន និងអតិផរណាទំនងជានឹងកើនឡើងនៅឆ្នាំក្រោយ ហើយយើង​នឹង​ពិនិត្យ​គោលនយោបាយ​លើក​ក្រោយ​នៅ​ថ្ងៃ​ទី ២៩ វិច្ឆិកា។

scroll to top