អតីតសមាជិក (G)I-DLE បានត្រលប់មកជាមួយនឹង អាល់ប៊ុមទោលវិញម្តង

អតីតសមាជិកក្រុម (G)I-DLE គឺកញ្ញា Soojin បានប្រកាសចេញអាល់ប៊ុមទោលរបស់នាង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 8 ខែវិច្ឆិកា។ ការវិលត្រឡប់មកវិញលើកនេះ គឺបានធ្វើឡើងបន្ទាប់ពីនាងបានចាកចេញពីក្រុមចម្រៀងស្រីក្នុងរយៈពេលពីរឆ្នាំប្រាំបីខែ ចំពេលដែលនាងមានការចោទប្រកាន់ពីបទប្រើអំពើហិង្សានៅក្នុងសាលា។

កាលពីថ្ងៃព្រហស្បតិ៍ ភ្នាក់ងារថ្មីរបស់ Soojin គឺផលិតកម្ម BRD Entertainment បានបង្ហាញ វីដេអូ Trailerថ្មីមួយ នៅលើ Channel YouTube ផ្លូវការរបស់ Soojin និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនទៀត។ បើយោងតាមតាមរយៈវីដេអូមួយនេះផងដែរ វាបានផ្តល់នូវព័ត៌មានលម្អិតរួមទាំងចំណងជើងជាភាសាកូរ៉េរបស់អាល់ប៊ុម ព្រមទាំងកាលបរិច្ឆេទចេញផ្សាយថែមទៀតផង។

Soojin បានផ្តួចផ្តើមការវិលត្រឡប់មកវិញរបស់នាង ដោយជាការលេងសើចចំពោះអ្នកគាំទ្ររបស់នាងកាលពីថ្ងៃពុធជាមួយនឹងវីដេអូមួយដែលមានឈ្មោះថា “BLACK FOREST” និងបានបង្ហាញពីផែនការបន្ថែមទៀតក្នុងការចេញផ្សាយខ្លឹមសារជាបន្តបន្ទាប់រហូតដល់ការចេញអាល់ប៊ុមមួយនេះផងដែរ។

យ៉ាងណាមិញក្រុមអ្នក​គាំទ្រ​បាន​សម្ដែង​ការ​រំពឹង​ទុក​បន្ទាប់​ពី​ការ​ប្រកាស​នេះ ដោយ​គូរ​ស្រប​គ្នា​នឹង​បទ “HWAA” ដែល​នាងធ្លាប់​បាន​សម្ដែង​អំឡុង​ពេល​នាង​សម្ដែង​ក្នុងក្រុម (G)I-DLE។

បើទោះជាយ៉ាងណាក៏ដោយ មតិសាធារណៈដែលទាក់ទងនឹងតារាចម្រៀងរូបនេះ គឺនៅតែពីអតីតកាលរបស់នាង តួយ៉ាងដូចជាការការចោទប្រកាន់ដ៏រ៉ាំរ៉ៃនៃអំពើហឹង្សាក្នុងសាលា ដែលបានកើតឡើងដំបូងក្នុងខែកុម្ភៈ ឆ្នាំ 2021។

ដំបូងឡើយ នៅលើបណ្តាញអ៊ីនធឺណេតរបស់ប្រទេសកូរ៉េខាងត្បូង បានចោទប្រកាន់ថា Soojin បានចូលរួមក្នុងអំពើហឹង្សាក្នុងសាលារៀន អំឡុងពេលនាងរៀនថ្នាក់មធ្យមសិក្សា។ ហើយស្ថានការណ៍ក៏កាន់តែតានតឹងឡើង គឺនៅពេលដែលតារាសម្តែង Seo Shin-ae បានអះអាងថា នាងគឺជាជនរងគ្រោះម្នាក់នាពេលនោះ។

ភាពចម្រូងចម្រាសទាំងអស់នោះ ដល់ទីបំផុតវាបាននាំឱ្យតារាចម្រៀងស្រីរូបនេះ ស្ម័គ្រចិត្តចាកចេញពី (G)I-DLE ក្នុងខែសីហាឆ្នាំដដែល។

Soojin បានព្យាយាមលុបឈ្មោះរបស់នាងដោយបង្ហាញការរកឃើញពីគណៈកម្មាធិការពិគ្រោះអំពីអំពើហឹង្សានៅសាលា ដែលពីមុនបានរកឃើញថានាងមិនមានទោសនោះទេ។ តែបើទោះជាយ៉ាងនេះក្តី នៅពេលដែលនាងប្តឹងពីបទបរិហារកេរ្តិ៍លើបុគ្គលដែលបានចោទប្រកាន់នាងវិញនោះ ក្រុមប៉ូលីសបានសម្រេចមិនបញ្ជូនសំណុំរឿងនេះទៅអយ្យការនោះទេ ដោយពួកគេបានលើកហេតុផលថា ការអះអាងនេះមិនមែនជាការក្លែងក្លាយនោះទេ។ ក្រោយមក Soojin បានជ្រើសរើស ការបញ្ចប់សកម្មភាពផ្លូវច្បាប់នាពេលនោះ។

យ៉ាងណាមិញ បន្ទាប់ពីការបង្ហាញខ្លួនរបស់ Soojin ដោយការចាប់ផ្តើមជាថ្មីម្តងទៀតនៅក្នុងអាជីពជាតារាចម្រៀងម្តងទៀត គឺដោយសារតែនាងបានចុះកិច្ចសន្យាផ្តាច់មុខជាមួយភ្នាក់ងារនាបច្ចុប្បន្នរបស់នាងដូចដែលបានរៀបរាប់ខាងលើនេះ។

ទន្ទឹមនឹងការចេញរបស់  Soojin ពី (G)I-DLE ក្រុមមួយនេះក៏នៅតែបន្តភាពជោគជ័យរបស់ខ្លួន ដោយបានផ្តល់នូវមេហ្គាហឺតដូចជា “TOMBOY” និង “Nxde” (2022) ទោះបីជាមានការផ្លាស់ប្តូរនៅក្នុងក្រុមក៏ដោយ។

ការបាក់ស្ពានកញ្ចក់ នៅឥណ្ឌូនេស៊ី បណ្តាលអោយ អ្នកទេសចរស្លាប់ម្នាក់ និងរងរបួស៣ នាក់

អ្នកទេសចរម្នាក់បានបាត់បង់ជីវិត និងបីនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីស្ពានកញ្ចក់មួយបានបាក់ក្នុង ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ។ សោកនាដកម្មដែលបានកើតឡើងនៅឯ The Geong នោះផងដែរ វាគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមមួយ ដោយវាមានទីតាំងស្ថិតនៅក្នុងព្រៃមួយក្នុង Central Java ជាមួយនឹងកំពស់ប្រមាណ 30 ហ្វីត តែជាអកុសល្យការបាក់ស្ពានមួយនេះ វាបានកើតឡើងនៅពេលដែលមានភ្ញៀវទេសចរប្រហែល 11 នាក់បានដើរឆ្លងកាត់ផ្លូវ។ 

គួរបញ្ជាក់ថាក្នុងចំណោមជន​រង​គ្រោះទាំងអស់ គឺមានមនុស្ស​ពីរ​នាក់​អាច​តោង​ជាប់ទៅ​នឹង​គ្រោង​ស្ពាន ខណៈ​ពីរ​នាក់​ទៀត​បាន​ធ្លាក់​មកដល់​ដី ដោយក្នុង​នោះ​មានម្នាក់​ត្រូវ​បាន​គេ​ប្រកាស​ថា​ស្លាប់​ភ្លាមៗ ​បន្ទាប់​ពីការធ្លាក់​។ 

យោងតាម កាសែត The Jakarta Post បានឲ្យដឹងថា អ្នកគ្រប់គ្រងស្ពានត្រូវបានទាក់ទងភ្លាមៗ បន្ទាប់ពីការទាក់ទាញបានបើកជាផ្លូវការក្នុងខែមេសា គឺបន្ទាប់ពីអ្នកទស្សនាចំនួន 5 ភាគរយបានបង្ហោះតាមអ៊ីនធឺណិតបង្ហាញពីការព្រួយបារម្ភអំពីស្តង់ដារសុវត្ថិភាពរបស់ស្ពាន។ 

យ៉ាងណាមិញសម្រាប់អ្នកគ្រប់គ្រងនៅទីនោះផ្ទាល់ ក៏ត្រូវបានចោទប្រកាន់ថាមិនបានបង្ហាញការប្រជុំដែលបានស្នើសុំអំពីស្តង់ដារសុវត្ថិភាពរបស់ស្ពាននោះទេ ប៉ុន្តែបែរជាជ្រើសរើសមធ្យោបាយដោយការបញ្ជូនអ្នកតំណាងឲ្យទៅជំនួសវិញ។

នេះបើយោងតាមការចុះផ្សាយរបស់ Daily Beast កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣

អ្នកវិទ្យាសាស្ត្រនិយាយថា ស្នូលផែនដីកំពុងលេចធ្លាយ

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលនៃអេលីយ៉ូម ដែលជាធាតុគីមីដ៏កម្រមួយ ដោយគេហៅឈ្មោះវាថា helium-3 នៅក្នុងថ្មភ្នំភ្លើងដែលស្ថិតនៅលើកោះ Baffin របស់ប្រទេសកាណាដា។ អេលីយ៉ូមគឺជាសារធាតុដែលគ្មានក្លិន  គ្មានរសជាតិ គ្មានជាតិពុល និចលភាព ឧស្ម័ន ឬក៏ម៉ូណូតូមិចនោះទេ ប៉ុន្តែក្រុមអ្នកវិទ្យាបាននិយាយថា  ឧស្ម័នដែលស្ថិតក្នុងចំណោមសារធាតុខាងលើនេះគឺកំពុងតែលេចធ្លាយចេញពីស្នូលរបស់ផែនដី ហើយឧស្ម័នមួយនោះផងដែរវាមានអាយុកាលរាប់សហស្សវត្សរ៍មកហើយ។

សម្រាប់ក្រុមស្រាវជ្រាវបាននិយាយថា វត្តមានរបស់ helium-4 នៅក្នុងថ្ម វាគឺជារឿងធម្មតានោះទេ ព្រោះថានៅលើផែនដី helium-4 ត្រូវបានគេរកឃើញយ៉ាងងាយស្រួលនៅកន្លែងផ្សេងទៀតនៅក្នុង cosmos ។ ប៉ុន្តែអ្វីដែលជាហេតុធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលនោះ​ វាគឺជាការរកឃើញសារធាតុមួយប្រភេទនេះក្នុងថ្មនៃលើកោះ Baffin ឯណោះ។ នេះបើយោងតាមការ​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​ទស្សនាវដ្ដី Nature ដែលត្រូវបានកែរសម្រួលឡើងវិញដោយ CNN កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។

លោក Forrest Horton ដែលជាអ្នកវិទ្យាសាស្ត្រសហការីនៃនាយកដ្ឋានភូគព្ភសាស្ត្រ និងភូគព្ភសាស្ត្រនៅស្ថាប័ន Woods Hole Oceanographic Institution បាននិយាយថា “នៅកម្រិតមូលដ្ឋានដំបូងគេបង្អស់ នៅក្នុងភពផែនដីគឺមាន(helium-3) តិចតួចណាស់ ប្រសើនបើយើងធៀបទៅនឹង (helium-4)”

លោក Horton បានបន្ថែមថា helium-3 គឺជាអ៊ីសូតូបដ៏កម្រកើតមានខ្លាំងណាស់នៅលើផែនដីយើងនេះ ព្រោះវាត្រូវបានផលិត ឬបន្ថែមទៅក្នុងភពផែនដីក្នុងបរិមាណតិចតួចបំផុត ហើយវាក៏អាចនឹងបាត់បង់ទៅក្នុងលំហវិញ” នៅពេលដែលផ្នែកថ្មរបស់ផែនដីមានបម្រែបម្រួល ជាឩទាហរណ៍ ដូចជាពេល ឡើងកំដៅ ឬចុះត្រជាក់ជាដើម។
          ​ក្នុងករណីប្រសិនបើ helium-3ស្ថិតក្នុងដំណាក់​កាល​ត្រជាក់វិញ អេលីយ៉ូម​ក៏ត្រូវ​បាត់បង់​ទៅតាម​បរិយាកាស ហើយ​បន្ទាប់​មក​វាក៏ធ្វើដំណើរទៅដល់​លំហតែម្តង។

យ៉ាងណាមិញ ការរកឃើញធាតុដែលលេចធ្លាយចេញពីស្នូលផែនដី វាអាចជួយដល់អ្នកវិទ្យាសាស្ត្រក្នុងការស្រាយចម្ងល់ មួយចំនួន ដែលពាក់ព័ន័្ធនៃការកកើតនៃភពផែនដីរបស់យើង។  ហើយការរកឃើញថ្មីទាំងអស់នេះផងដែរ វាបានផ្តល់នូវភស្តុតាងដើម្បីពង្រឹងសម្មតិកម្ម ដែលយើងកំពុងតែមានស្រាប់ គឺនិយាយអំពីរបៀបដែលភពផែនដីរបស់យើងត្រូវបានបង្កើតឡើង។

មានអ្នកវិទ្យាជាច្រើន បានចាត់ទុក កោះ Baffin ថាជាកំណប់ទ្រព្យចំពោះផ្នែកវិទ្យាសាស្រ្ត’

កោះ Baffin ដែលមានទីតាំងនៅលើទឹកដីនៃ Nunavut គឺជាកោះដ៏ធំបំផុតនៅក្នុងប្រទេសកាណាដា ម្យ៉ាងវិញទៀតវាក៏ជាកោះធំជាងគេទី 5 នៅលើពិភពលោកផងដែរ។

ចំពោះសមាមាត្រខ្ពស់នៃ helium-3 និង helium-4 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងថ្មភ្នំភ្លើង Baffin Island ដោយ លោកស្រី Solveigh Lass-Evans ដែលជាផ្នែកមួយនៃការសិក្សាថ្នាក់បណ្ឌិតរបស់នាងក្រោមការត្រួតពិនិត្យរបស់អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Edinburgh លោក Finlay Stuart ។ ហើយការរកឃើញនោះ គឺត្រូវបានបោះពុម្ពផ្សាយនៅក្នុង Nature កាលពីឆ្នាំ 2003 ។

សមាសភាពនៃភពមួយគឺជាការឆ្លុះបញ្ចាំងពីធាតុដែលបង្កើតវា ហើយ ការស្រាវជ្រាវពីមុន បានរកឃើញថា បរិមាណនៃស្លាកស្នាម helium-3 គឺបានលេចធ្លាយចេញពីស្នូលរបស់ផែនដី បើយោងតាមភស្តុតាងរបស់អ្នកស្រាវជ្រាវបានឲ្យដឹងថា ភពផែនដីរបស់យើងមានប្រភពចេញពី nebula ព្រះអាទិត្យ ដែលជាពពកនៃឧស្ម័ន និងធូលី។

លោក Horton និងសហការីរបស់គាត់ ក៏បានចាប់ផ្តើមបោះជំហ៊ានទៅមុខបន្ថែមទៀត នៅពេលដែលពួកគេ បានធ្វើការស្រាវជ្រាវនៅលើកោះ Baffin ក្នុងឆ្នាំ 2018 ដោយពួកគេចាប់ផ្តើមសិក្សាពីកម្អែភ្នំភ្លើង ដែលបានផ្ទុះរាប់លានឆ្នាំមុននៅពេលដែល Greenland ដែលស្ថិតនៅសហរដ្ឋអាមេរិកខាងជើង ត្រូវបានបំបែកចេញពីគ្នា ដើម្បីជួយបង្កើតផ្លូវសម្រាប់សមុទ្រថ្មីមួយទៀត។ ក្រុមអ្នកវិទ្យាសាស្ត្រចង់ធ្វើការស៊ើបអង្កេតបន្ថែមទៀតទៅលើថ្មដែលអាចមានការយល់ដឹងអំពីខ្លឹមសារគ្រប់គ្រាន់ ក្នុងការចាក់សោរចូលទៅក្នុងស្នូល និងអាវធំរបស់ផែនដី ព្រោះវាគឺជាស្រទាប់ដ៏រឹងមាំបំផុតនៃផ្ទៃខាងក្នុងរបស់ផែនដី។

ដោយឡែកក្រុមអ្នកស្រាវជ្រាវបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រជាច្រើន ដើម្បីទៅដល់តំបន់ដាច់ស្រយាល មួយ វាគឺជាតំបន់ទេសភាពមួយដែលការមានលំហូរនៃកម្អែភ្នំភ្លើង បន្ទាប់មកវាក៏បង្កើតបាជាច្រាំងថ្មចោទ គឺស្ថិតនៅជិតផ្ទាំងទឹកកកយក្សអណ្តែតតាមឆ្នេរសមុទ្រ វាគឺជាកោះ Baffin ។ លោក Horton បាននិយាយថា អង្គការក្នុងស្រុក រួមទាំងសមាគម Qikiqtani Inuit និងវិទ្យាស្ថានស្រាវជ្រាវ Nunavut បានផ្តល់ឱ្យអ្នកស្រាវជ្រាវនូវលទ្ធភាពទទួលបាន ដំបូន្មាន និងការការពារពីខ្លាឃ្មុំ ដែលរស់នៅក្នុងតំបន់នោះផងដែរ។

តាមពិតណាស់ “នៅលើកោះ Baffin វាពិតជាំមានសារៈសំខាន់ទាំងជាដីពិសិដ្ឋសម្រាប់សហគមន៍ក្នុងតំបន់ និងជាបង្អួចសម្រាប់អ្នកវិទ្យាសាស្ត្រដើម្បីចូលទៅក្នុងផែនដីដ៏ជ្រៅ”ផងដែរ ។

ថ្មនៅក្នុងតំបន់អាកទិកដែលលោក Horton និងក្រុមរបស់គាត់បានស៊ើបអង្កេតបានបង្ហាញឱ្យឃើញនូវការវាស់វែងខ្ពស់ដ៏គួរឱ្យភ្ញាក់ផ្អើលនៃ helium-3 និង helium-4 វាជាទិន្នន័យដែលយើងយល់ដឹង ច្រើនជាងអ្វីដែលត្រូវបានរាយការណ៍ដោយការស្រាវជ្រាវពីមុនទៅទៀត ហើយរីឯការវាស់វែងវិញ ក៏មានភាពខុសប្លែកគ្នាដែរ។

លោក Horton បាននិយាយថា មានតែអាតូម helium-3 មួយប៉ុណ្ណោះដែលមានសម្រាប់រាល់អាតូម helium-4 ។ ដោយក្រុមរបស់យើងបានធ្វើការវាស់ប្រហែល 10 លានអាតូមនៃ helium-3 ក្នុងមួយក្រាមនៃគ្រីស្តាល់អូលីវីន។

គាត់បាននិយាយថា “ការវាស់វែង 3He/4He ក្នុងកម្រឹតខ្ពស់របស់យើងបានបង្ហាញថា ឧស្ម័នដែលសន្មតថា វាគឺជាសាមាសធាតុដែលទទួលបានពីមរតក nebula របស់ព្រះអាទិត្យក្នុងកំឡុងពេល ដែលវាបានបង្កើតប្រព័ន្ធព្រះអាទិត្យ ហើយបន្ទាប់មកវាក៏ត្រូវបានរក្សានៅក្នុងផែនដី”។

យន្តហោះចម្បាំងរបស់ចិនបានហោះក្នុងចម្ងាយត្រឹមតែ១០ហ្វីតប៉ុណ្ណោះ ពីយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក

យោធាអាមេរិក បាននិយាយថា យន្តហោះចម្បាំងចិនមួយគ្រឿង បានចូលមកក្នុងចម្ងាយត្រឹមតែ ១០ហ្វីតប៉ុណ្ណោះ ពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ដែលបានហោះហើរលើសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣។

អាកាសយានិកចិន “បានធ្វើការហោះហើរក្នុងលក្ខណៈមួយដែលគ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ វាគឺជាការបង្ហាញមួយថា សមត្ថភាពនៃការប្រើប្រាស់យន្តហោះរបស់ចិនគឺនៅមានកម្រឹតនៅឡើយ ព្រោះហោះហើរនៃយន្តហោះមួយគ្រឿងនោះ គឺការបើកក្នុងល្បឿនលើសកំណត់ ដែលនាំឲ្យពួកគេមិនអាចគ្រប់គ្រងស្ថានភាពបាន ទើបសម្រេចចិត្តបើកចុះក្រោម ដោយនៅពីមុខ យន្តហោះ B-52 របស់អាមេរិក ត្រឹមចម្ងាយប្រហែល 10 ហ្វីតតែប៉ុណ្ណោះ ដែលធ្វើឱ្យយន្តហោះទាំងពីរមានគ្រោះថ្នាក់ ដោយការប៉ះទង្គិចគ្នា” ។ ខាង Pacific Command បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា  យើង​បារម្ភ​ថា​អ្នក​បើក​យន្តហោះ​ម្នាក់​នេះ​មិន​បាន​ដឹង​ថា​គាត់​មក​ជិត​ប៉ុណ្ណា​ទេ ទើប​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នាបែបនេះ»។

ទន្ទឹមនឹងនោះខាងក្រសួងការពារជាតិចិនបានចេញផ្សាយ វីដេអូ មួយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាទៀងទាត់ដោយនិយាយថា USS Ralph Johnson “បានធ្វើការយាយីយ៉ាងជិតស្និទ្ធ” ក្នុងការប្រឆាំងនឹងក្រុមបេសកកម្មកងទ័ពជើងទឹកចិន ដែលកំពុងធ្វើការហ្វឹកហាត់ជាប្រចាំនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី 19 ខែសីហា។

ដោយខាងអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយថា តាមរយៈវីដេអូ បាន“បង្ហាញថាភាគីអាមេរិក គឺជាអ្នកបង្កហេតុ ព្រមទាំងជាអ្នកបង្អាក់ដ៏ធំមួយសម្រាប់ សមយុទ្ធរបស់ចិន”។  លោក Wu បាននិយាយថា សកម្មភាពរបស់នាវាចម្បាំងអាមេរិក បាន”បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេសចិន “ដោយលោកបានបន្ថែមទៀតថា ប្រទេសចិននឹង “ចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់។

យ៉ាងណាមិញចំពោះមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ ដែលទទួលបន្ទុកសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក លោក Ely Ratner បាននិយាយ  នៅដើមខែនេះ ថា សហរដ្ឋអាមេរិកបានមើលឃើញករណីជាច្រើនទៀតនៃអាកប្បកិរិយា “ដោយជាការយាយីដ៏ប្រថុយប្រថានមួយ ដែលបង្ករឡើង” ពីសំណាក់  អាកាសយានិកចិន  ដើម្បីប្រឆាំងនឹងយន្តហោះអាមេរិក ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺនៅក្នុងតំបន់បូព៌ា និង សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម។

លោក Ely Ratner បាននិយាយថា “ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ 2021 យើងបានឃើញឧប្បត្តិហេតុបែបនេះច្រើនជាង 180” ដងរួចមកហើយ។

តើវាអាចជា “ជាយុទ្ធនាការកណ្តាល និងរួមគ្នាដើម្បីអនុវត្តអាកប្បកិរិយាមិនសមរម្យរបស់ខ្លួន ដើម្បីបង្ខិតបង្ខំឱ្យមានការផ្លាស់ប្តូរសកម្មភាពប្រតិបត្តិការស្របច្បាប់របស់សហរដ្ឋអាមេរិក ឬយ៉ាងណា?”

កិចច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបញ្ចកោណនៅឆ្នាំនេះ ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំយោធាចិន ព្រោះមន្ត្រីអាមេរិកតែងតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការខ្វះខាតនៃការសន្ទនារវាងយោធា និងយោធារវាងប្រទេសទាំងពីរ វាក៏អាចនឹងមានរឿងវែងឆ្ងាយបន្តទៀត។ គួររំលឹកថា ទីក្រុងប៉េកាំងបានកាត់ផ្តាច់ទំនាក់ទំនងពីអាមេរិក បន្ទាប់ពីប្រធានសភា Nancy Pelosi បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីឆ្នាំមុន ដោយធ្វើឱ្យមេដឹកនាំចិនមានការខឹងសម្បារ។

scroll to top