ប្រទេសបារាំងនឹងចំនាយថវិការប្រាមាណ 2 ពាន់លានអឺរ៉ូ ( 2.2ពាន់លានដុល្លា) ដើម្បីឲ្យប្រជាជនរបស់ខ្លួនងាយស្រួលក្នុងការជិៈកង់

រដ្ឋាភិបាលបារាំងនឹងវិនិយោគចំនួន 2 ពាន់លានអឺរ៉ូក្នុងរយៈពេល 4 ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និង  វិស័យសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃផែនការជិះកង់។

ហើយនៅពេលនេះរដ្ឋាភិបាលកំពុងរៀបចំផែនការ ជាបន្តបន្ទាប់នៃវិធានការណ៍ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់យានជំនិះកង់ពីរ ដោយចាប់ផ្តើមពីការអភិវឌ្ឍន៍ផ្លូវរង្វង់មូល និងគន្លងផ្លូវដែលត្រូវប្រើប្រាស់សម្រាប់ផែនការមួយនេះ។

ក្នុងរយៈពេលនៃផែនការក្នុងឆ្នាំ 2023 មូលនិធិចល័តសកម្មគឺអាចនឹងត្រូវចំណាយរហូតដល់ទៅ 250 លានអឺរ៉ូក្នុងមួយឆ្នាំ ដើម្បីពន្លឿនការអភិវឌ្ឍន៍កន្លែងជិះកង់នៅទូទាំងប្រទេសបារាំង” ។

រដ្ឋាភិបាលបារាំងក៏ចង់លើកទឹកចិត្តដល់ការអភិវឌ្ឍន៍ផ្លូវរង្វង់មូល ដែលពេញនិយមពីអ្នកទេសចរណ៍ តាមរយៈកិច្ចសន្យាធ្វើផែនការរដ្ឋនៅក្នុងតំបន់។ បច្ចុប្បន្ន​មាន​ផ្លូវ​ជិះកង់​សុវត្ថិភាព​ចំនួន ៥៧,០០០ គីឡូម៉ែត្រទូទាំង​ប្រទេស​បារាំង។ ប៉ុន្តែសម្រាប់គោលដៅរបស់រាជរដ្ឋាភិបាលបារាំងនៅពេលនេះគឺឈានដល់ 80,000 គីឡូម៉ែត្រនៅឆ្នាំ 2027 និង 100,000 គីឡូម៉ែត្រ នៅឆ្នាំ 2030 ។

សម្រាប់រដ្ឋាភិបាលក៏បានជួយជាជំនួយដល់អ្នកទិញកង់ផងដែរ ការជួយនេះនឹងបន្តរហូតដល់ចុងបញ្ចប់នៃ ‘ផែនការជិះកង់ នៅឆ្នាំ 2027។ សូមបញ្ជាក់ផងដែរថា​  ជំនួយដែលរដ្ឋាភិបាលផ្តល់ជូនគឺសម្រាប់តែការទិញកង់ជជុះដែលលក់ដោយអ្នកជំនាញតែប៉ុណ្ណោះ។

នៅពេលដែលគម្រោងត្រូវបានបញ្ចប់ ការផ្លាស់ប្តូរលេខកូដផ្លូវហាយវេក៏នឹងត្រូវបានសាកល្បងផងដែរ ដើម្បីកែលម្អចរាចរណ៍នៃការជិៈកង់ឲ្យបានល្អប្រសើរជាងមុន។ ដោយឯកសារនៃផែនការមួយ​នោះក៏បាន​បញ្ជាក់​ថា​៖ «​មានការ​ស្នើ​ឱ្យ​ដំឡើង​ជើង​ទ្រ​នៅ​គែម​ផ្លូវ ដើម្បី​ឱ្យ​អ្នក​ជិះ​កង់​អាច​ឈប់​នៅ​ភ្លើងស្តុប​ដោយ​មិន​ចាំបាច់​ចុះ​ពី​កែប​» ។

មុនពេលចាប់ផ្តើមអនុវឌ្ឍនៃផែនការខាងលើការនេះ រដ្ឋាភិបាលក៏បានធ្វើការផ្លាស់ប្តូរភ្លើងពណ៌បៃតងសម្រាប់អ្នកជិះកង់រួចរាល់ហើយផងដែរ។  ភ្លើងស្តុបដែលកែរសម្រួលនេះ គឺ “អនុញ្ញាតឱ្យអ្នកជិះកង់បានត្រៀមខ្លួនទុកមុន ដើម្បីបង្កើនល្បឿនឲ្យគ្រប់គ្រាន់ទៅដល់គំលាភមួយដែលមានសុវត្តិភាព ទើបភ្លើងស្តុបលោតសញ្ញាឲ្យរថយន្តផ្សេងទៀតចាកចេញ” ។

មនុស្សជាង 50 នាក់បានស្លាប់ រាប់រយនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង 23,000 នាក់ត្រូវបានផ្លាស់ទីលំនៅ ដោយអំពើហិង្សាជនជាតិភាគតិចនៅម៉ានីពួរ ប្រទេសឥណ្ឌា

យោងតាមមន្ត្រីមន្ទីរពេទ្យ និងកងទ័ពឥណ្ឌាបានឱ្យដឹងថា អំពើហិង្សា ជនជាតិភាគតិច នៅក្នុង រដ្ឋម៉ានីពួរបានសម្លាប់មនុស្សជាង 50 នាក់ ធ្វើឱ្យមនុស្សរាប់រយនាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង 23,000 នាក់ត្រូវជម្លៀសចេញ។

មន្ត្រីមន្ទីរពេទ្យនៅទីក្រុង Imphal បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស 55 នាក់បានបាត់បង់ជីវិត និង 260 នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងរវាងសមាជិកនៃក្រុមជនជាតិភាគតិច Kuki និង Meitei កាលពីដើមសប្តាហ៍នេះ។

យោងតាមមន្ត្រីនៅមន្ទីរពេទ្យ Imphal បានឱ្យដឹងថា ក្នុងចំនោមអ្នករងរបួសទាំងអស់ គឺរភាគច្រើនគឺរងរបួសដោយគ្រាប់កាំភ្លើង ហើយមួយចំនួនទៀតគឺរបួសក្បាលដោយការវាយបន្ទះឈើ។

សម្រាប់ប្រទេសឥណ្ឌាក៏បាន​ដាក់​ពង្រាយ​កងទ័ពតាម​ដង​ផ្លូវ ព្រមទាំងផ្តាច់សេវា​អ៊ីនធឺណិត​តាម​ទូរសព្ទ​រយៈពេល​ប្រាំ​ថ្ងៃ។

មានមេដឹកនាំកុលសម្ព័ន្ធយុវជនម្នាក់​ដែលធ្វើការនៅImphal បានប្រាប់សារព័ត៍មាន CNN ថាផ្ទះរបស់គាត់ត្រូវបានបំផ្លិចបំផ្លាញនិងរឹបអូសកាលពីថ្ងៃទី 4 ខែឧសភា ហើយចាប់តាំងពីពេលនោះមកគាត់បានស្នាក់នៅក្នុងជំរុំកងទ័ព។ លោកបានបន្តថា ផ្ទះជាច្រើនត្រូវបានឆេះ ព្រះវិហាររបស់យើងទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដោយការឆេះ។ ខ្ញុំ​បាន​ឡើង​របង​ទៅ​ផ្ទះ​អ្នក​ជិត​ខាងដើម្បីគេចពីអគ្គីភ័យទាំងនោះ  ហើយខ្ញុំយកបានត្រឹមកុំព្យូទ័រយួរដៃមួយទើបបានមកដល់ជំរុំនេះ។ លោកបានបន្ថែមថា មានមនុស្សប្រហែល 5,500 នាក់ស្នាក់នៅក្នុងជំរុំរបស់គាត់ ហើយជាសរុបនៅក្នុង Imphal គឺមានជំរុំប្រហែលប្រាំមួយទៅប្រាំពីរតែប៉ុណ្ណោះ។​ លោកបានរៀបរាប់ទៀតថា៖ មានការ​ស្លាប់​ច្រើន​ណាស់ ទន្ទឹមគ្នានោះផងដែរ មានម្តាយ និងកូនពីរនាក់កំពុងធ្វើដំណើរទៅកាន់ជំរុំមួយ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ហើយ មាន​ហ្វូង​មនុស្ស​មួយ​ក្រុម​បាន​ប្រទះ​នឹង​ពួក​គេ ហើយ​វាយ​កូន​ប្រុសនោះ​រហូត​ដល់​ស្លាប់។ ឯម្តាយ​ខំ​ការពារ​កូន​ប្រុស ក៏​ត្រូវ​គេ​សម្លាប់ដូចគ្នា​ដែរ»។

CNN បានទាក់ទងទៅរដ្ឋាភិបាលរដ្ឋ Manipur និងកងទ័ពឥណ្ឌា ដើម្បីសុំការអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យ ប៉ុន្តែមិន​មាន​ការ​ឆ្លើយ​ត​ពី​រដ្ឋាភិបាល​រដ្ឋនោះ​ទេ។

សម្រាប់ខាងផ្នែកកងទ័ពបាននិយាយថា ខ្លួនបានជួយសង្គ្រោះជនស៊ីវិលសរុបចំនួន 23,000 នាក់ ហើយបានផ្លាស់ប្តូរពួកគេទៅកាន់មូលដ្ឋានប្រតិបត្តិការ និងយោធភូមិភាគយោធា។ ដោយបន្ថែមថាមាន “កាំរស្មីនៃក្តីសង្ឃឹម” និងការធូរស្រាលក្នុងការប្រយុទ្ធគ្នាដោយសារតែការងារជួយសង្គ្រោះដែលធ្វើឡើងដោយកងទ័ព 120-125 និង Assam Rifles ដែលបាន “ធ្វើការដោយមិននឿយហត់អស់រយៈពេល 96 ម៉ោងកន្លងមក គឺដើម្បីជួយសង្គ្រោះជនស៊ីវិលនៅទូទាំងប្រទេស និងទប់ស្កាត់អំពើហឹង្សា និងស្តារភាពប្រក្រតីឡើងវិញ»។

បើតាមភ្នាក់ងារសារព័ត៍មាន CNN បានឲ្យដឹងថា ការប៉ះទង្គិចគ្នាដំបូង បានផ្ទុះឡើងបន្ទាប់ពីប្រជាជនកុលសម្ព័ន្ធរាប់ពាន់នាក់បានចូលរួមក្នុងការប្រមូលផ្តុំដែលរៀបចំដោយសម្ព័ន្ធនិស្សិតកុលសម្ព័ន្ធទាំងអស់នៃម៉ានីពួរប្រឆាំងនឹងការដាក់បញ្ចូលសក្តានុពលនៃក្រុមជនជាតិភាគតិច Meitei ភាគច្រើនរបស់រដ្ឋនៅក្នុងក្រុម “កុលសម្ព័ន្ធដែលបានគ្រោងទុក” របស់ប្រទេសឥណ្ឌា។

សហគមន៍ Meitei ដែលបង្កើតបានប្រហែល 50% នៃចំនួនប្រជាជនរបស់រដ្ឋ បានធ្វើយុទ្ធនាការជាច្រើនឆ្នាំដើម្បីក្លាយជាកុលសម្ព័ន្ធដែលបានគ្រោងទុក ដើម្បីឱ្យពួកគេទទួលបានអត្ថប្រយោជន៍កាន់តែទូលំទូលាយរួមទាំង សុខភាព ការអប់រំ និងការងាររដ្ឋាភិបាល។

កុលសម្ព័ន្ធដែលបានគ្រោងទុក គឺស្ថិតក្នុងចំណោមក្រុមដែលមានវិបត្តិសេដ្ឋកិច្ចសង្គមច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌា ហើយត្រូវបានបដិសេធជាប្រវត្តិសាស្ត្រក្នុងការទទួលបានការអប់រំ និងឱកាសការងារ។

ប្រសិនបើសហគមន៍ Meitei ត្រូវបានផ្តល់ឋានៈកុលសម្ព័ន្ធដែលបានកំណត់ ដូច្នេះក្រុមកុលសម្ព័ន្ធផ្សេងទៀតនិយាយថាពួកគេភ័យខ្លាចថាពួកគេនឹងមិនមានឱកាសត្រឹមត្រូវសម្រាប់ការងារ និងអត្ថប្រយោជន៍ផ្សេងទៀត។

របប​យោធា​ម៉ាលី​នឹង​ធ្វើ​ការ​បោះឆ្នោត​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនា ខាងមុខនេះ

អ្នកនាំពាក្យរដ្ឋាភិបាលលោកវរសេនីយ៍ឯក Abdoulaye Maiga បានអានអនុក្រឹត្យមួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ដោយនិយាយថាប្រទេសនេះត្រូវបានអំពាវនាវឱ្យ “សម្រេចចិត្តលើគម្រោងរដ្ឋធម្មនុញ្ញ” នៅក្នុងខែមិថុនា បន្ទាប់ពីខកខានកាលថ្ងៃទី 19 ខែមីនា។

រដ្ឋធម្មនុញ្ញថ្មីគឺជាជំហានដ៏សំខាន់ដំបូងក្នុងផែនការដែលយោធា ដែលបានអំពាវនាវដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការបន្តគ្រប់គ្រងរហូតដល់ឆ្នាំ 2024 បន្ទាប់ពីមានការផ្តួលរំលំអតីតប្រធានាធិបតី Ibrahim Boubacar Keita ក្នុងខែសីហាឆ្នាំ 2020 ។

ការ​បោះ​ឆ្នោត​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដើម្បី​ស្ដារ​រដ្ឋាភិបាល​ស៊ីវិល​នៅ ​ទីក្រុង​បាម៉ាកូ ។

ចំពោះសំណួរសម្រាប់ធ្វើ​ការ​បោះឆ្នោត​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ថ្ងៃ​ទី ១៨ ខែ​មិថុនានឹងត្រូវសួរថា “តើអ្នកយល់ព្រមលើ  សេចក្តីព្រាងរដ្ឋធម្មនុញ្ញទេ?”

ហើយអ្នកនាំពាក្យរូបនេះបាននិយាយថា “អ្នកបោះឆ្នោតនឹងត្រូវឆ្លើយតបដោយពាក្យថា ‘Yes” ឬ “No” តែប៉ុណ្ណោះ។

ហុងកុង​ចេញ​ការ​ប្រកាស​អាសន្នមួយ ដែលបង្ករឡើងដោយ​ព្យុះ​ភ្លៀង​ពណ៌​លឿង

ក្រុមសង្កេតការណ៍ហុងកុងបានចេញសេចក្តីប្រកាសមួយថា ហុងអាចមានព្យុះភ្លៀងពណ៌មាស ហើយវាកើតឡើងនៅវេលាម៉ោង 12.10 នាយប់ថ្ងៃអាទិត្យនេះ។  ដោយក្រសួងឧត្តុនិយមបានផ្តល់សេចក្តីជូនដំណឹងមួយនេះដល់ប្រជាជន ដើម្បីឱ្យស្វែងរកទីជម្រកដែលមានសុវត្តិភាពឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ព្រោះព្យុះមួយនេះ និងមាន​ភ្លៀងធ្លាក់ខ្លាំង ថែមទាំងមានខ្យល់បក់បោក ដែលអាចនឹងវាយប្រហារទីក្រុងក្នុងពេលឆាប់ៗនេះ។

ក្រុមសង្កេតការណ៍បាននិយាយថា ល្បឿនខ្យល់អាចឈានដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រានៅក្នុងទីក្រុង Lau Fau Shan  វាក៏ត្រូវបានគេព្យាករណ៍ថា នឹងមានព្យុះ ភ្លៀង ផ្គរ និង រន្ទះកើតឡើងពាសពេញទីក្រុងទៀតផង។

សម្រាប់សញ្ញា​ព្យុះ​ភ្លៀង​ពណ៌​លឿង​គឺមាន​ន័យ​ថា​ មានភ្លៀង​ធ្លាក់​ខ្លាំង​លើស​ពី 30 millimetres ក្នុង​មួយ​ម៉ោង​។ ដោយសារតែហុងកុងស្ថិតនៅក្នុងភាគខាងត្បូងនៃប្រទេសចិន ទើបទទួលរងនៅសម្ពាធបានតិចតួច។ ក្រុមសង្កេតការណ៍បានរំពឹងទុកថាព្យុះមួយនេះនឹងរសាត់ចេញពីទីក្រុងនៅថ្ងៃច័ន្ទនេះ។  ទោះយ៉ាងណាក៏ដោយអ្នកព្យាករណ៍ អាកាសធាតុបាននិយាយប្រាប់ South China Morning Post ថា ព្យុះមួយនេះក៏មិនទាន់ស្ងប់ដែរ ប៉ុន្តែភ្លៀងអាចនឹងមានការធូរស្រាលខ្លះ។

សម្រាប់ហុងកុងនៅប៉ុន្មាន​ថ្ងៃ​ខាង​មុខនឹងមានសីតុណ្ហភាពនឹងចុះ​ត្រជាក់ ​ដោយសាររងឥទ្ធិពល​នៃ​ចរន្ត​ខ្យល់​ខ្លាំង​នៅ​ភាគ​ខាង​កើតនៃប្រទេសចិន។

scroll to top