គ្រាប់​រ៉ុក្កែត​ប៉ាឡេស្ទីន​បាញ់​សំដៅ​ក្រុង​ហ្សេរុយសាឡឹម អ៊ីស្រាអែល​បន្ត​វាយ​ប្រហារ​លើ​ហ្កាហ្សា

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃសុក្របានបាញ់គ្រាប់រ៉ុក្កែតឆ្ពោះទៅកាន់ក្រុងហ្សេរុយសាឡឹមជាលើកដំបូង ចាប់តាំងពី ការប្រយុទ្ធគ្នាឆ្លងព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា កាន់តែខ្លាំងក្លាឡើងនៅក្នុងសប្តាហ៍នេះ។

សំឡេងស៊ីរ៉ែនរ៉ុក្កែតបានបន្លឺឡើងនៅក្នុងទីក្រុង Beit Shemesh និងកន្លែងផ្សេងទៀតនៅលើភ្នំនៅខាងក្រៅក្រុង Jerusalem ដោយបញ្ចប់ការប្រយុទ្ធគ្នាអស់រយៈពេល 12 ម៉ោង។ ការ​ផ្ទុះ​យ៉ាង​ខ្លី​អាច​ត្រូវ​បាន​ឮ​នៅ​ក្រុង​ហ្សេរុយសាឡិម ដែល​អាច​មក​ពី​កាំជ្រួច​ការពារដែនអាកាស​របស់​អ៊ីស្រាអែល​ស្ទាក់​ចាប់​គ្រាប់​រ៉ុក្កែត។
            យោធា​អ៊ីស្រាអែល​មិន​បាន​បញ្ជាក់​ភ្លាមៗ​ ពីប្រព័ន្ធការពារដែនអាកាសនៅ​ជិត​ក្រុង​ហ្សេរុយសាឡឹម​នោះទេ។  ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការការពារដែនអាកាសរបស់អ៊ីស្រាអែលបានបាញ់ទម្លាក់គ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយអស់ចំនួនពីរ។

            ទីប្រជុំជន​អ៊ីស្រាអែល​ក្បែរ​ព្រំដែន​ហ្គាហ្សា​ក៏​រង​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ជា​ថ្មីផង​ដែរ។ ប៉ុន្តែមួយសន្ទុះក្រោយមក អ៊ីស្រាអែល​បាន​វាយប្រហារ​តាម​អាកាស​ជាថ្មី​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​ជីហាត​អ៊ីស្លាម​នៅ​ហ្គាហ្សាស្ទ្រីប។ កងកម្លាំងអ៊ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងមេដឹកនាំក្រុមជីហាតអ៊ីស្លាមនៅព្រឹកព្រលឹមថ្ងៃអង្គារ ដោយចោទប្រកាន់ពួកគេថាបានរៀបចំផែនការវាយប្រហារលើអ៊ីស្រាអែល។ តាំងពីពេលនោះមកក្រុមជីហាតអ៊ីស្លាម ដែលជាក្រុមប្រដាប់អាវុធធំជាងគេទីពីរនៅហ្គាហ្សា និងបន្ទាប់ពីក្រុមហាម៉ាស់ដែលកំពុងកាន់អំណាច ក៏ចាប់ផ្តើមបាញ់រ៉ុក្កែតជិត1,000គ្រាប់ដែលគ្រាប់មួយចំនួនគឺបានចូលជ្រៅទៅក្នុងប្រទេសអ៊ីស្រាអែលទៀតផង។

            ជនជាតិប៉ាឡេស្ទីននៅពេលនេះយ៉ាងហោចណាស់មានមនុស្ស ៣១នាក់ នៅតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅច្រើន រួមទាំងស្ត្រី និងកុមារ ត្រូវបានសម្លាប់ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ ខណៈដែលមនុស្សម្នាក់នៅអ៊ីស្រាអែល ត្រូវបានគេសម្លាប់នៅក្នុងផ្ទះល្វែងមួយតែប៉ុណ្ណោះ។
            នៅតំបន់ហ្គាហ្សា ជាតំបន់ឆ្នេរដ៏ក្រីក្រតូចមួយដែលត្រូវបានរារាំងដោយអ៊ីស្រាអែល និងអេហ្ស៊ីបតាំងពីឆ្នាំ 2007 មក មនុស្សម្នាភ្ញាក់ពីដំណេកនិងធ្វើដំណើរដោយគ្មានគោលដៅ ហើយមនុស្សជាច្រើនចាប់អារម្មណ៍នឹងការសម្រាកបន្ទាប់ពីការផ្ទុះជាច្រើនថ្ងៃ។

            ការផ្ទុះឡើងចុងក្រោយបំផុតមានរយៈពេលជាងមួយឆ្នាំនៃអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 140 នាក់ និងយ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែល និងជនបរទេសចំនួន 19 នាក់ ចាប់តាំងពីខែមករានៅក្នុងវដ្តដែលហាក់ដូចជាគ្មានទីបញ្ចប់។

ជីហាតអ៊ីស្លាមបង្រ្កាបការរួមរស់ជាមួយអ៊ីស្រាអែល និងផ្សព្វផ្សាយពីការបំផ្លិចបំផ្លាញរបស់ខ្លួន។ រដ្ឋមន្ត្រីកំពូលនៃរដ្ឋាភិបាលជាតិនិយមសាសនាបច្ចុប្បន្នរបស់អ៊ីស្រាអែលបានច្រានចោលរដ្ឋណាមួយដែលស្វែងរកដោយប៉ាឡេស្ទីននៅក្នុងទឹកដីដែលអ៊ីស្រាអែលចាប់បាននៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ1967។

            អេហ្ស៊ីបបានបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល មន្ត្រីប៉ាឡេស្ទីនពីររូបដែលស្គាល់ពីកិច្ចពិភាក្សាបាននិយាយថា ភាគីទាំងពីរកំពុងពិភាក្សាលើសេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយទីក្រុងគែរ(Cairo)។

            ក្នុង​ចំណោម​លក្ខខណ្ឌ​បទបញ្ឈប់នៅការ​បាញ់ ក្រុម​ជីហាត​អ៊ីស្លាម​ចង់​ឲ្យ​អ៊ីស្រាអែល​ប្តេជ្ញា​បញ្ចប់​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​មេដឹកនាំ​របស់​ខ្លួន។ អ៊ីស្រាអែលបានបដិសេធ។ អ៊ីស្រាអ៊ែលហាក់ដូចជាសង្ឃឹមថា ក្រុមជីហាតអ៊ីស្លាម ប្រសិនបើកម្ទេចគ្រាប់រ៉ុក្កែតនិងមេបញ្ជាការនឹងបញ្ឈប់អរិភាពដោយឯកតោភាគី។

            មនុស្ស 80 នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានបំផ្លាញអគារចំនួន 5 និងខូចខាតផ្ទះល្វែងជាង 300 នៅហ្គាហ្សាជាទីដែលអ្នកស្រុកបានជួបប្រទះវិបត្តិមនុស្សធម៌ដ៏អាក្រក់ជាច្រើនទសវត្សរ៍មកហើយ។

            យោធាអ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ុក្កែតប៉ាឡេស្ទីនជិត 200 គ្រាប់បានបាញ់ខុស ហើយការបាញ់មិនបានសម្រេចបែបនេះបានសម្លាប់មនុស្ស 4 នាក់នៅខាងក្នុងហ្គាហ្សា រួមទាំងក្មេងស្រីអាយុ 10 ឆ្នាំទៀតផង។ ក្រុមជីហាតអ៊ីស្លាមបានបដិសេធថាគ្រាប់រ៉ុក្កែតរបស់ខ្លួនមិនបានបាញ់ខុសឬបណ្តាលឱ្យមនុស្សស្លាប់នៅក្នុងហ្គាហ្សានោះទេ។

            អ៊ីស្រាអែលបានកាន់កាប់ Gaza Strip និង West Bank នៅក្នុងសង្រ្គាមឆ្នាំ 1967 ក៏ដូចជា Jerusalem ខាងកើត ដែលប៉ាឡេស្ទីនចង់បានរដ្ឋធានីរបស់ពួកគេ។ កងកម្លាំងអ៊ីស្រាអែល និងអ្នកតាំងលំនៅបានដកខ្លួនចេញពីតំបន់ហ្គាហ្សាក្នុងឆ្នាំ2005។

កិច្ចពិភាក្សាក្នុងភាពជារដ្ឋរវាងអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅតំបន់ West Bank បានជាប់គាំងតាំងពីឆ្នាំ 2014 រហូតមកដល់បច្ចុប្បន្ននេះ ។

ជនស៊ីវិលនៅប្រទេសស៊ូដុងបានប្រឈមមុខនឹងការតស៊ូមួយដ៏អស់សង្ឃឹម

ចាប់តាំងពី ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់កាលពីថ្ងៃទី 15 ខែមេសាមក អ្នកស្រុក Khartoum លោក Omar បាននិយាយថាគាត់និងឪពុករបស់គាត់មិនបានចាកចេញពីផ្ទះនោះទេ ហើយមានតែពួកគេទេដែលជាជនស៊ីវិលតែមួយគត់ដែលនៅសេសសល់ក្នុងសង្កាត់មួយនេះ​នៃទីក្រុង Khartoum ។

ពួកគេ​បាន​កំណត់​ខ្លួន​ពួកគេ​ចំពោះ​អាហារ​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ ដោយ​សង្ឃឹម​ថា​ការ​ផ្គត់ផ្គង់​អាហារ​ដែល​ថយ​ចុះ​របស់​ពួកគេ​នឹង​មាន​រយៈពេល​យូរ​ជាង​នេះ​មួយ​ខែ។ លោក​បាន​និយាយ​តាម​ទូរស័ព្ទ​ពី ​រដ្ឋធានី ​ស៊ូដង់​ដែល​កំពុង​ប្រយុទ្ធ​គ្នា​ថា​៖ «​បន្ទាប់​មក​យើង​មិន​ដឹង​ថា​យើង​នឹង​ធ្វើ​អ្វី​ទេ ក្រៅ​ពី​ការ​ឲ្យរួច​ផុតជីវិតពីមួយថ្ងៃទៅមួយថ្ងៃ​។ ខណៈដែលស្នាក់នៅមួយនេះគឺស្ថិតនៅក្នុងតំបន់មួយក្បែរអាកាសយានដ្ឋាន គឺជាកន្លែងដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ ដោយសារតែពួកគេមិនចង់បោះបង់ចោលផ្ទះជាទីស្រលាញ់របស់ពួកគេ ទើបពួកគេទាំងពីរនាក់ឪពុកសម្រេចរស់នៅទីនោះបន្តទៀត។

ហើយនៅពេលនេះផងដែរពួកគាត់ចាប់ផ្តើមអស់សង្ឃឹមក្នុងការរស់បន្តរទៀត ព្រោះការផ្ទុះឡើងនៃការប្រយុទ្ធគ្នាដ៏សាហាវ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា គឺស្ថិតនៅក្នុងទីក្រុង Khartoum ច្រើនជាងបីសប្តាហ៍ហើយ។ មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីរដ្ឋធានីដោយសារតែវាមានគ្រោះថ្នាក់ខ្លាំងពេក ពួកគេក៏សម្រេចចិត្តរចាកចេញ។ កាលពីមុនពេលផ្ទុះសង្ក្រាមនៅទីក្រុងKhartoum មានប្រជាជនរស់នៅសរុបប្រហែល 10 លាននាក់។

ស្ថានភាពនៅទីក្រុង Khartoum​ នាពេលនេះគឺមន្ទីរពេទ្យភាគច្រើនត្រូវបានបិទ គ្មានការផ្គត់ផ្គង់ស្បៀង ការដាច់ចរន្តអគ្គិសនី កង្វះទឹកប្រើប្រាស់ ហើយថែមទាំងមានការវាយប្រហារតាមអាកាស ជាមួយកាំភ្លើងធំ ការបាញ់កាំភ្លើងទាំងនោះអាចត្រូវបានគេឮសូម្បីតែឆ្ងាយពីទីនោះក៏ដោយ ទាំងអស់នោះគឺបញ្ហាដែលប្រជាជនទទួលរងនូវរបួសទាំងផ្លូវកាយនិងផ្លូវចិត្ត។

Ahmed Khalid អាយុ 22 ឆ្នាំជានិស្សិតមហាវិទ្យាល័យដែលនៅតែស្ថិតក្នុងទីក្រុង Khartoum បាននិយាយថាជីវិតពួកយើងបានឈានទៅដល់ការជាប់គាំងទាំងស្រុង «យើង​ពិតជាមិន​អាច​ទទួលយក​អារម្មណ៍​មួយនេះចាប់តាំងពី​ថ្ងៃ​ដែល​​បាន​ឆ្លង​កាត់​»។

ចក្រភព​អង់គ្លេស​កំពុង​ផ្គត់ផ្គង់​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ Storm Shadow ​សម្រាប់ប្រទេស​អ៊ុយក្រែន

តាមរយៈសារព័ត៍មាន BBC News ដែលចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងទទួលបានជំនួយជាច្រើនទៀត សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់កង​កម្លាំង​រុស្ស៊ី។ យោងតាមក្រុមហ៊ុនផលិត កាំជ្រួច Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស បានបញ្ជាក់ថាកាំជ្រួចមួយប្រភេទនេះអាចបាញ់ដល់រយៈចម្ងាយជាង 250km (155 ម៉ាយ)។​​ ផ្ទុយទៅវិញកាំជ្រួច Himars ដែលផ្គត់ផ្គង់ដោយ​សហរដ្ឋអាមេរិច គឺមានរយៈចម្ងាយត្រឹមតែ 80 គីឡូម៉ែត្រ (50 ម៉ាយ) តែប៉ុណ្ណោះ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace បាននិយាយថា អាវុធនេះនឹងផ្តល់ឱ្យអ៊ុយក្រែននូវ “ក្នុងស្ថានភាពមួយសក្តិសមបំផុត” ដើម្បីការពារខ្លួនពួកគេ។

នៅពេលដែលបាញ់បង្ហោះ Storm Shadow ទម្លាក់នៅរយៈកម្ពស់មួយដែលទាប គឺវាអាចជៀសផុតការចាប់បានដោយរ៉ាដារបស់សត្រូវ មុនពេលដែលវាមិនទាន់ទៅដល់គោលដៅ។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សភា​ដោយ​លោក Wallace ហើយការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​អង្វរ​ករ ម្តង​ហើយ​ម្តង​ទៀត​ពី​អ៊ុយក្រែន​សម្រាប់កាផ្តល់​សភាវុធ​បន្ថែម​ទៀត​ពី​លោក​ខាង​លិច។

លោក Wallace រដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បាននិយាយថា មីស៊ីល ដែលផ្តល់ជូនអ៊ុយក្រែនគឺ  “អនុញ្ញាតឱ្យអ៊ុយក្រែន រុញច្រានកងកម្លាំងរុស្ស៊ី ដែលមានមូលដ្ឋានទ័ពលើទឹកដីដែលជាអធិបតេយ្យភាពរបស់អ៊ុយក្រែនតែប៉ុណ្ណោះ”។

លោកបាននិយាយថាចក្រភពអង់គ្លេសបានទទួលយកសំណើររបស់លោក Zelensky បន្ទាប់ពីប្រទេសរុស្ស៊ី “កំពុងបន្តផ្លូវងងឹត” នៃការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងអ៊ុយក្រែន។

លោក Wallace បានផ្តល់ដំណឹងទៅកាន់ភាគីរុស្ស៊ី លោក Sergei Shoigu ក្នុងខែធ្នូ ដោយព្រមានថា បើសិនជាមានការវាយប្រហារបន្ថែមទៀតមកលើអ៊ុយក្រែន នោះនឹងអាចបណ្តាលឱ្យចក្រភពអង់គ្លេស បរិច្ចាគអាវុធដែលមានសមត្ថភាពបន្ថែមទៀតដូចគ្នាដែរ។

លោកបានបន្តរទៀតថា កាំជ្រួចកំពុង “ចូលទៅក្នុង” ដៃរបស់អ៊ុយក្រែនរួចរាល់ហើយ ម្យ៉ាងទៀតកាំជ្រួចនោះបានក្រិតតាមខ្នាត និងសមាមាត្រទៅនឹងការកើនឡើងរបស់រុស្ស៊ីថែមទៀតផង”។

លោក Wallace ​បានបន្ថែម​ថា​៖ «​កាំជ្រួចទាំងនោះវាអាចនិង​មិន​ចាំបាច់ប្រើ​ ប្រសិនបើ​រុស្ស៊ី​មិនធ្វើការ​ឈ្លានពានមកលើអ៊ុយក្រែន​»​។

សម្រាប់លោក Wallace នៅពេលនេះក៏មានពីការព្រួយបារម្មណ៍ទៅលើអ៊ុយក្រែនផងដែរថា ជួរនៃ Storm Shadows ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសគឺ “មិននៅក្នុងលីគតែមួយ”( not in the same league) ដូចប្រព័ន្ធមីស៊ីលផ្ទាល់របស់រុស្ស៊ីនោះទេ ដោយអាវុធមួយចំនួនរបស់ទីក្រុងម៉ូស្គូអាចធ្វើដំណើរបានឆ្ងាយជាងកាំជ្រួចខ្លួនបានផ្តល់ជូនប្រទេសអ៊ុយក្រែន។

នៅក្នុងកិច្ចប្រជុំ EU លោក Wallace បាននិយាយថា “ប្រសិនបើយើងផ្តល់អាវុធដែលអាចវាយប្រហារនៅចម្ងាយរហូតដល់ 300 គីឡូម៉ែត្រ នោះកងទ័ពរុស្ស៊ីនឹងមិនអាចផ្តល់ការការពារបានទេ ហើយនឹងត្រូវចុះចាញ់” ។  ប៉ុន្តែសម្រាប់អ៊ុយក្រែន​បានត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ធានាថា ​អាវុធដែលជាជំនួយ​របស់​លោកខាងលិច​ នឹង​មិន​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​លើ​ទឹក​ដី​រុស្ស៊ីនោះទេ។

ហេតុដូច្នេះហើយ ទើបកាលពីខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយថា លោកបានត្រៀមបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន។ លោក Sunak បាននិយាយនៅពេលនោះថា ” យើងត្រូវតែរួមគ្នាជួយអ៊ុយក្រែនដើម្បីការពារទីក្រុងរបស់ខ្លួនពីគ្រាប់បែក និងយន្តហោះគ្មានមនុស្សរបស់រុស្ស៊ី ។ “នោះហើយគឺជាមូលហេតុចម្បងដែលចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេដែលផ្តល់ឱ្យអ៊ុយក្រែននូវអាវុធដែលមានរយៈចម្ងាយឆ្ងាយ” ។

ភ្លៀងធ្លាក់ ខ្លាំងពេកបានធ្វើឱ្យដំណាំស្រូវរបស់ប្រទេសចិនរងនូវការខូចខាត

ភ្លៀងធ្លាក់ខ្លាំងបានក្លាយជាបញ្ហាចម្បងដែលកសិករចិនបានជួបប្រទះនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាបានកាត់បន្ថយទិន្នផលស្រូវរបស់ប្រទេសចិនជិត 8 ភាគរយក្នុងរយៈពេល 2 ទសវត្សរ៍ចុងក្រោយ។

ទស្សនាវដ្តី Nature Food បានចេញផ្សាយកាលពីថ្ងៃទី 4 ខែឧសភា បានរកឃើញថាផលប៉ះពាល់នៃភ្លៀងធ្លាក់ខ្លាំងជាប្រចាំ  គឺប៉ះពាល់ទៅដល់ដំណាំស្រូវ ប្រហាក់ប្រហែលគ្នាទៅអាកាសធាតុក្តៅហួតហែងផងដែរ។

អ្នកស្រាវជ្រាវបានព្យាករណ៍ថា នៅចុងសតវត្សនេះ និងមានភ្លៀងធ្លាក់ខ្លាំងដែលអាចកាត់បន្ថយទិន្នផលស្រូវរហូតដល់ទៅ 7.6 ភាគរយនៃប្រទេសចិនទាំងមូល។  ហើយអ្វីដែលកាន់តែពិបាកសម្រាប់កសិករនៅពេលនេះ គឺផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុផ្សេងទៀត ដូចជាការឡើងកំដៅផែនដី និងការកើនឡើងនៃការបញ្ចេញកាបូនឌីអុកស៊ីតជាដើម។

លោក Jian Yiwei អ្នកដឹកនាំការសិក្សា និងជាបេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ Peking បាននិយាយថា ការបម្រែបម្រួលនៃអាកាសធាតុ ត្រូវបានគេព្យាករណ៍ថាផលិតភាពកសិកម្មនឹងកាន់តែធ្លាក់ចុះនាពេលអនាគត ដោយសារតែមានការគំរាមកំហែងពីការផ្លាស់ប្តូរអាកាសធាតុដ៏ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានបន្តទៀតថា “គោលបំណងនៃការសិក្សារបស់យើងគឺដើម្បីជួយប្រជាជនឱ្យយល់កាន់តែច្បាស់អំពីបញ្ហាធម្មជាតិដែលពួកគេកំពុងប្រឈម  បន្ទាប់មកចេញជាវិធានការបែបវិទ្យាសាស្ត្រ និងប្រសិទ្ធភាពបែបណាដែលអាចជួយពួកគេដើម្បីអនុវត្តន៍ឲ្យបានជោគជ័យ ជាពិសេសបញ្ហាដែលយើងកំពុងជួបប្រទះធ្ងន់ជាងគេនៅពេលនេះគឺទឹកភ្លៀង។

យោងតាមរបាយការណ៍សំយោគលើក 6 របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ក្នុងខែមីនា នៅរយៈពេល 50 ឆ្នាំចុងក្រោយនេះ គឺពិតជាមានការប្រែប្រួលអាកាសធាតុ ដែលនាំឱ្យផលិតភាពកសិកម្មនៅទូទាំងពិភពលោកអាចធ្លាក់ចុះ។ វាក៏ជាហេតុដែលធ្វើឱ្យអសន្តិសុខស្បៀងនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក អាស៊ីកណ្តាល និងអាមេរិកខាងត្បូងជាដើម។ល។

ប្រទេសចិន ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនច្រើនជាងគេ បានចាប់ផ្តើមមើលឃើញពីផលប៉ះពាល់អវិជ្ជមាននៃ ការឡើងកំដៅផែនដី ក្នុងការកើនឡើងកម្រិតទឹកសមុទ្រ ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងផ្ទាំងទឹកកករលាយ។

ក្រសួងធនធានទឹកបានព្យាករណ៍កាលពីខែមីនាថា តំបន់ភាគខាងត្បូងនៃប្រទេសចិន នឹងទទួលរងនូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់ជាងគេនៅក្នុងឆ្នាំនេះ។ ក្រៅ​ពី​ការ​គំរាម​កំហែង​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ក្តី​បារម្ភ​អំពី​សន្តិសុខ​ស្បៀង​ក្នុង​ប្រទេស​ចិន​បាន​កើត​ឡើង​ជុំវិញ​ការ​ធ្លាក់​ចុះ​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត ដែល​ភាគ​ច្រើន​ជា​អ្នក​ផ្គត់​ផ្គង់​កសិកម្ម​ដ៏​សំខាន់។

ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅក្នុងសន្និសីទការងារជនបទកណ្តាលប្រចាំឆ្នាំកាលពីខែធ្នូថា វិស័យកសិកម្មគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ ប្រសិនបើការទំនាក់ទំនងមានការថយចុះ ហើយផលិតភាពទាបផងដែរនោះ គឺយើងត្រូវតែជួសជុលវាមុនគេ។

scroll to top