កូរ៉េ​ខាងជើង​ ព្រមានទីក្រុងតូក្យូ ថានិងទទួលបានគ្រាប់ទីពីរ ប្រសិនបើជប៉ុន នៅតែបន្តទំនាក់ទំនងជាមួយ ណាតូ

កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកកំពុងតែនៅពីក្រោយចំណាត់ការរបស់ជប៉ុនក្នុងការស្វែងរក “ការសហការ” រវាងយោធាជាមួយនិងសន្ធិសញ្ញាអាត្លង់ទិកខាងជើង គឺអង្គការ(NATO)។ កូរ៉េខាងជើងបាននិយាយទៀតថាទីក្រុងវ៉ាស៊ីនតោនគឺមានគោលបំណងបង្កើតប្លុកយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថែមទៀតផង។
            Kim Sol-hwa អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាជប៉ុននៃក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា ទំនាក់ទំនងយោធា “ដែលមិនធ្លាប់មានពីមុន” របស់ជប៉ុនជាមួយអង្គការណាតូបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងសហគមន៍អន្តរជាតិ។ ក្នុងអត្ថបទមួយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើជាឧទាហរណ៍ជាក់ស្តែងនៃ “ការឃុបឃិតគ្នា”គឺមានន័យថា យោធារបស់ជប៉ុនជាមួយអង្គការណាតូ គឺជាផែនការមួយរបស់ជប៉ុនក្នុងការបើកការិយាល័យទំនាក់ទំនងណាតូនៅទីក្រុងតូក្យូជាលើកដំបូងនៅក្នុងអាស៊ី។

            KCNA បាននិយាយថា “អ្វីដែលមិនគួរមើលរំលងគឺការពិតដែលថាការរចនាបេះដូងខ្មៅរបស់សហរដ្ឋអាមេរិកដើម្បីកាន់កាប់ទីតាំងដែលជាអនុភាពរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាការប្រឌិត។ ចំនែក NATO’ លាក់ខ្លួននៅពីក្រោយការរួបរួមជប៉ុន នោះទើបជាអ្វីដែលគួរឱ្យព្រួយបារម្ភ”។

អ្នកស្រាវជ្រាវបាននិយាយថា វាគឺជា “ការសម្ងាត់ប៉ុន្តែមានលក្ខណៈបើកចំហ” ដោយសហរដ្ឋអាមេរិកបានធ្វើការ “លាក់បាំង” ដើម្បីបង្កើតប្លុកយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រឿងនេះបានបើកបង្ហាញ នៅពេលដែលសហរដ្ឋអាមេរិចបានបង្កើតអង្គការ NATO បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី 2 ក្រោមហេតុផលមួយដោយនិយាយថា ដើម្បីការពារប្រទេសលោកខាងលិចពី “ការឈ្លានពានរបស់ពួកកុម្មុយនិស្ត” ។ 

លោក Kim បាននិយាយថា សហរដ្ឋអាមេរិកមានចេតនា “អាក្រក់” ក្នុងការឡោមព័ទ្ធប្រទេសចិន និងរុស្ស៊ីដោយ “ស៊ើបអង្កេត” ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសដទៃទៀត រួចចូលទៅក្នុងប្លុកកិច្ចសហប្រតិបត្តិការសន្តិសុខផ្តាច់មុខបន្ទាប់មកក៏ភ្ជាប់ពួកគេទាំងនោះជាមួយនឹងអង្គការណាតូ។

            មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងរូបនេះក៏បានថ្កោលទោសជប៉ុនចំពោះការចង់ក្លាយជា “មហាយោធាយក្ស” ដោយធ្វើការសហាការជាមួយនិងអង្គការណាតូ។ កូរ៉េខាងជើងព្រមានទៅលើទីក្រុងតូក្យូថា  ជប៉ុននឹងប្រឈមមុខនឹង “ការបំផ្លិចបំផ្លាញជាលើកទីពីរ” របស់ខ្លួន ប្រសិនបើប្រទេសជប៉ុននៅតែបន្តទំនាក់ទំនងយោធាបែបនេះជាមួយនិងណាតូបន្តទៀត។

ប្រជាជនប៉ាលីស្ទីនដែលរស់នៅក្នុងតំបន់ Gaza បានរត់ភៀសខ្លួន ខណៈដែលផ្ទះរបស់គេត្រូវបានបំផ្លាញជាលើកទីពីរ

អ៊ីស្រាអែល បានបំផ្លាញផ្ទះរបស់ពួកគេនៅក្នុងតំបន់ Deir Al-Balah នៃ Gaza តាមរយៈផ្លូវអាកាសជាលើកទីពីរក្នុងរយៈពេលមួយទសវត្សរ៍ ដោយបន្សល់ទុកតែកម្ទេចថ្ម គ្រឿងសង្ហារឹមដែលខូចខាត និងរបស់របរប្រើប្រាស់ក្នុងផ្ទះដែលខ្ចាត់ខ្ចាយ។

ដោយមុនពេលការវាយប្រហារ គឺមានកាំជ្រួចតូចៗបានវាយប្រហារផ្ទះ ដែលជាយុទ្ធសាស្ត្រប្រើដោយយោធារបស់អ៊ីស្រាអែល ដើម្បីជូនដំណឹងដល់ជនស៊ីវិលអំពីការវាយប្រហារដែលជិតមកដល់ ដែលផ្តល់ឱ្យពួកគេនូវពេលវេលាមួយគ្រប់គ្រាន់ដើម្បីរត់ទៅខាងក្រៅ។

យោងតាមមន្ត្រីមកពីក្រុមហាម៉ាស់ ក្រុមអ៊ីស្លាមនិយមដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានឲ្យដឹងថា ជុំចុងក្រោយនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ បានបំផ្លាញប្លុកលំនៅដ្ឋានចំនួន 15 ដែលមានផ្ទះល្វែងជាង 50 ។ ​លើសពី​នេះផងដែរ អគារ​ចំនួន ៩៤០​បាន​រង​ការ​ខូច​ខាត។

នេះគឺជាការឆ្លើយតបចំពោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលបានបាញ់រ៉ុក្កែតរាប់រយគ្រាប់ឆ្លងកាត់ព្រំដែន នៅពេលនោះជនជាតិអ៊ីស្រាអែលបានបញ្ជូនមនុស្សចំនួន​មួយលានកន្លះចូលទៅក្នុងជម្រកដើម្បីការពារការវាយឆ្មក់តាមអាកាស។

អ៊ីស្រាអែល ដែលបាននិយាយថា ខ្លួនបានកំណត់គោលដៅរបស់ខ្លួនទៅតាម បទបញ្ជានៃក្រុមជីហាតអ៊ីស្លាមដែលគាំទ្រដោយអ៊ីរ៉ង់តែប៉ុណ្ណោះ។ អ៊ីស្រាអែលបាននិយាយទៀតថា ទំនួលខុសត្រូវមាន នៅពេលដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ព្រមបញ្ឈប់ការបាញ់រ៉ុក្កែត។ ប៉ុន្តែក្រុមជីហាតអ៊ីស្លាមបាននិយាយថា ខ្លួនចង់ឱ្យអ៊ីស្រាអែលប្តេជ្ញាបញ្ឈប់ការវាយលុកទៅលើមេដឹកនាំក្រុមសកម្មប្រយុទ្ធជាមុនសិន។

លោក Eyad Al-Bozom អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែលដោយនិយាយថាពួកគេចង់ “បង្ហាញពីភាពត្រឹមត្រូវនៃឧក្រិដ្ឋកម្មរបស់ពួកគេប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់” ។ យើងចង់​សង្កត់​ធ្ងន់​ថា ប្លុក​លំនៅឋាន​ដែល​ត្រូវ​បំផ្លាញ ដោយយោធាអ៊ីស្រាអែល គឺជាកន្លែងដែល​​មាន​ជន​ស៊ីវិល​រស់នៅ។ Bozom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថាផ្ទះទាំងនេះមានគោលដៅយោធាគឺមិនពិត និងមិនត្រឹមត្រូវ។

នៅទីក្រុង Gaza លោក Hazem Muhana អាយុ 62 ឆ្នាំបាននិយាយថា ក្រុមគ្រួសាររបស់គាត់ដែលមានមនុស្សចំនួន 55 នាក់ត្រូវបានយោធាអ៊ីស្រាអែលផ្តល់ពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះដើម្បីចាកចេញពីអគារលំនៅដ្ឋានកំពស់ប្រាំជាន់របស់ពួកគេ បន្ទាប់មកពួកគេក៏ទម្លាក់គ្រាប់បែកទៅលើដី។

បច្ចុប្បន្ន​គ្រួសារ​នេះ​បាន​បែក​បាក់​គ្នា ព្រោះការទុកពេលឲ្យជនស៊ីវិលចាកចេញពីលំនៅដ្ឋានគឺមិនដល់​ 5 នាទីនោះទេ។

តុលាការ​កំពូល​របស់​បារាំង​រក្សា​សិទ្ធិ​ស៊ើបអង្កេត​ជនជាតិ​ស៊ីរី​នៅលើ​ទឹកដី​បារាំង​ដែល​សង្ស័យ​ថា​មាន​ឧក្រិដ្ឋកម្ម​សង្រ្គាម

តុលាការ​កំពូល​របស់​ប្រទេស​បារាំង​បាន​សម្រេច​ថា ប្រទេស​នេះ​អាច​កាត់ទោស​ជន​សង្ស័យ​បរទេស​ក្រោម​គោលការណ៍​យុត្តាធិការ​សកល។ ការសម្រេចចិត្តនេះអនុញ្ញាតឱ្យមានការស៊ើបអង្កេតទៅលើជនជាតិស៊ីរីពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង។

សេចក្តីសម្រេចនេះត្រូវបានស្វាគមន៍ដោយក្រុមសិទ្ធិមនុស្សដែលបាននិយាយថា វាក៏នឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើករណីជាច្រើនផ្សេងទៀតទាក់ទងនឹងជម្លោះនៅក្នុងពិភពលោក។ Court of Cassation បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តុលាការទទួលស្គាល់គោលការណ៍នៃយុត្តាធិការសកលសម្រាប់តុលាការបារាំងនៅក្នុងសំណុំរឿងចំនួនពីរទាក់ទងនឹងប្រទេសស៊ីរី” ។

សេចក្តីសម្រេចអនុញ្ញាតឱ្យការស៊ើបអង្កេតបន្តក្នុងសំណុំរឿងប្រឆាំងនឹងអតីតទាហានស៊ីរី Abdulhamid Chaban និង Majdi Nema អតីតអ្នកនាំពាក្យក្រុមអ៊ីស្លាម Jaysh al-Islam ។ Chaban​ទាហ៊ានស៊ីរី ត្រូវបានចោទប្រកាន់ពីបទផ្សំគំនិតក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ខណៈដែល Nema ត្រូវបានចោទប្រកាន់ពីបទទារុណកម្ម និងឧក្រិដ្ឋកម្មសង្គ្រាម។

Chaban ត្រូវបានចាប់ខ្លួននៅប្រទេសបារាំងក្នុងឆ្នាំ 2019 ខណៈដែល Nema ត្រូវបានឃុំខ្លួន នៅពេលដែលកំពុងធ្វើដំណើរទៅសិក្សានៅទីក្រុង Marseille ភាគខាងត្បូង។

ប៉ុន្តែពួកគេទាំងពីរបានបដិសេធការចោទប្រកាន់ទាំងស្រុង  ពួកគេទាំងពីរបានព្យាយាមប្រកែកថា ពួកគេមិនគួរត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទេ ពីព្រោះឧក្រិដ្ឋកម្មទាំងនេះមិនមាននៅលើសៀវភៅលក្ខន្តិកៈរបស់ប្រទេសពួកគេឡើយ។

            ប្រទេសស៊ីរីមិនដែលបានផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលកំណត់ឧក្រិដ្ឋកម្មទាំងពីរនោះទេ។

ទោះជាយ៉ាងនេះក្តី តុលាការបានសម្រេចថា វាមិនចាំបាច់ថា “បទល្មើសនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានពិពណ៌នាដោយច្បាប់របស់ប្រទេសរបស់ពួកគេទេ ព្រោះនេះជាច្បាប់អន្តរជាតិ។ 

សម្រាប់ក្រុមសិទ្ធិមនុស្សចំនួនប្រាំបួន រួមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្ស អង្គការលើកលែងទោសអន្តរជាតិ និងក្រុមអ្នករាយការណ៍ព្រំដែន បានស្វាគមន៍ចំពោះសេចក្តីសម្រេចមួយនេះ។             Jeanne Sulzer មកពីអង្គការលើកលែងទោសអន្តរជាតិបាននិយាយថា “ការសម្រេចចិត្តទាំងនេះអនុញ្ញាតឱ្យជនរងគ្រោះដែលមិនមានសិទ្ធិទទួលបានយុត្តិធម៌នៅក្នុងប្រទេសរបស់ពួកគេ ប៉ុន្តែតុលាការឧក្រិដ្ឋកម្មអន្តរជាតិអាចដាក់ទោសលើជនល្មើសទាំងអស់នោះបាន។

អ៊ុយក្រែន​ បាន​ប្រើ​កាំជ្រួច Storm Shadow ពី​ចក្រភព​អង់គ្លេស ដើម្បី​វាយប្រហារ​ក្រុង Luhansk

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះអ៊ុយក្រែនបានវាយប្រហារមកលើទីតាំងឧស្សាហកម្មចំនួនពីរនៅក្នុងទីក្រុង Luhansk ដែលស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាមួយនឹងកាំជ្រួចរយៈចម្ងាយឆ្ងាយ Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស។

ប្រទេសអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍បានក្លាយជាប្រទេសដំបូងគេដែលនិយាយថាខ្លួនបានចាប់ផ្តើមផ្គត់ផ្គង់ទីក្រុង Kyiv ជាមួយនឹងកាំជ្រួចរយៈចម្ងាយឆ្ងាយ ដែលនឹងអនុញ្ញាតឱ្យវាយប្រហារកងទ័ពរុស្ស៊ី នៅពេលដែលឈ្លានពានមកលើទឹកដីអ៊ុយក្រែនតែប៉ុណ្ណោះ។

ចំនែករដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា កាំជ្រួចទាំងនេះអាចប្រើប្រាស់ក្នុងទឹកដីអ៊ុយក្រែន ដែលគាត់បានទទួលការធានាពីទីក្រុង Kyiv ថាពួកគេនិងប្រើកាំជ្រួច ដែលជាជំនួយនេះ មិនទៅវាយប្រហារគោលដៅនានា នៅក្នុងទឹកដីរុស្ស៊ី​ ដែលទទួលស្គាល់ដោយអន្តរជាតិ ជាដាច់ខាត។

ប្រទេសរុស្ស៊ីបាននិយាយថា កាំជ្រួចរបស់អ៊ុយក្រែនបានវាយប្រហារមកលើរោងចក្រផលិតសារធាតុប៉ូលីម៊ែរ និងរោងចក្រកែច្នៃសាច់មួយកន្លែងនៅទីក្រុង Luhansk កាលពីថ្ងៃសុក្រ។

ខាងរុស្សីបានបន្ថែមទៀតថា “កាំជ្រួចទម្លាក់ពីអាកាសរយៈចម្ងាយឆ្ងាយ Storm Shadow ដែលផ្គត់ផ្គង់ដល់ Kyiv ដោយចក្រភពអង់គ្លេស ត្រូវបានយកមកប្រើសម្រាប់ការវាយប្រហារ គឺវាផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍របស់ទីក្រុងឡុងដ៍ ដែលថាអាវុធទាំងនេះនឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ប្រឆាំងនឹងគោលដៅស៊ីវិលនោះទេ” ។

ខាងរុស្សីបន្តរទៀតថា ប្រព័ន្ធការពារដែនអាកាសខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនពីរគ្រឿង គឺ Su-24 និង MiG-29 ដោយរុស្ស៊ីបានបញ្ជាក់ផងដែរថា យន្តហោះចម្បាំងទាំងពីរគ្រឿងនោះគឺមានបំណងចង់ទម្លាក់គ្រាប់មីស៊ីលមកលើប្រទេសរបស់ខ្លួន។

យោងតាមរបាយការណ៍ចុងក្រោយនៅពេលនេះ កងកម្លាំងរុស្ស៊ីបានទទួលការគ្រប់គ្រងលើប្លុកមួយទៀតនៅក្នុងទីក្រុង Bakhmut ភាគខាងកើត ដែលទីក្រុងម៉ូស្គូបានព្យាយាមចាប់យកអស់រយៈពេលជាង 10 ខែកន្លងមកនេះ។

 អង្គភាពនៃកងកម្លាំងអាកាសរបស់រុស្ស៊ីបានផ្តល់ការគាំទ្រដល់អង្គភាពវាយលុកពីចំហៀង”។ ដោយក្រសួងរបស់រុស្ស៊ីតែងតែប្រើពាក្យថា “អង្គភាពវាយប្រហារ” ដើម្បីបញ្ជាក់អំពីកងជីវពលឯកជន Wagner ដែលកំពុងដឹកនាំការវាយប្រហារលើ Bakhmut ជាមួយនឹងការចំណាយដ៏ច្រើនលើសលប់។

scroll to top