ប៉ូលីសស្វែងរកដីកាចាប់ខ្លួនតារាចម្រៀង Nam Tae-hyun ពីបទប្រើប្រាស់គ្រឿងញៀន

សារព័ត៍មានក្នុងរបស់ស្រុករបស់កូរ៉េខាងត្បូងមួយរយៈចុងក្រោយនេះ គឺមានដីការចាប់ខ្លួនតារាគួរឲ្យកត់សម្គាល់ ដីការទាំងនោះគឺសុទ្ធសឹងពាក់ព័ន្ធនិងការប្រើប្រាស់ថ្នាំញៀន នៅពេលនេះគឺមាន 3 ករណីបានកើតរួចមកហើយបើគិតត្រឹមថ្ងៃនះ។             កាលពីព្រឹកថ្ងៃពុធគឺមានការឃាត់ខ្លួនតារាសម្តែងដ៏ល្បី ឈ្មោះម្នាក់គឺលោក Yoo Ah-in បន្ទាប់មកនៅថ្ងៃដដែលនេះក៏មានដីការចាប់ខ្លួនតារាចម្រៀង Nam Tae-Hyun និងតារាបង្ហាញការពិត Seo Min-jae ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលស្រដៀងគ្នានិងករណីរបស់លោក Yoo Ah-in  ។

មហាលជនភាគច្រើនបានស្គាល់លោក Nam Tae-Hyun នៅក្នុងបទចម្រៀងបែបមនោសញ្ចេតនាដូចជា Hug Me និង បទ Take Me Out។ លោក Nam គឺជាតារាចម្រៀងមួយរូបដែលមានទេពកុសលច្រើនមុខក្នុងវិស័យសិល្បៈ លោកគឺជា តារាចច្រៀងអាជីព ហើយក៏ជាអ្នកនិពន្ធបទចម្រៀង ជាផលិតករ និងជាតារាសម្តែងផងដែរ។ បើយោងតាមគេហទំព័រមួយបានសរសេរថា លោក Nam   គឺធ្លាប់បានផ្អាកសកម្មភាពក្នុងអាជីពជាអ្នកសិល្បៈអស់មួយរយៈ ដោយលោកត្រូវទទួលការព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត។ 

ប៉ុន្តែប៉ុន្មានថ្ងៃថ្មីៗនេះ តារាច្រៀងសម្លេងស្រទន់ Nam Tae-Hyun ត្រូវបានប៉ុស្តិ៍ប៉ូលីស Yongsan ស៊ើបអង្កេតលោក បន្ទាប់ពី Seo Min-jae ។ នៅពេលដែលប៉ូលីសបានរកឃើញការបង្ហោះនៅលើ Instagram របស់ Seo កាលពីខែសីហាឆ្នាំមុនថា Nam បានប្រើប្រាស់ថ្នាំមេតំហ្វេតាមីន (Methamphetamine) ហើយថាសឺរាំងដែលប្រើសម្រាប់គ្រឿងញៀនគឺនៅក្នុងការិយាល័យរបស់ក្រុមហ៊ុនថែមទៀតផង។ ក្រោយ​មក Seo ​បាន​លុប​ការ​បង្ហោះ​នេះភ្លាមៗ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ប្រើ​អ៊ីនធឺណិត​រាយការណ៍​ទៅ​ប៉ូលិសរួចរាល់ហើយដូចគ្នា។ សវនាការលើការឃុំខ្លួនគ្រោងនឹងចាប់ផ្តើមនៅម៉ោង 10:30 ព្រឹកថ្ងៃព្រហស្បតិ៍ នៅតុលាការក្រុងសេអ៊ូលភាគខាងលិច។ 

Nam វ័យ 29 ឆ្នាំដែលមហាលជនធ្លាប់តែឃើញក្នុងក្រុមចម្រៀង K-pop WINNER គឺជាមនុស្សដែលមានសមត្ថភាពបង្កើតក្រុមឈ្មោះថា South Club។ វាជារឿងគួរឲ្យសោកស្តាយសម្រាប់ទេពកុសល្យរបស់លោកផងដែរ ដោយនៅពេលបែរជាមានការជាប់ពាក់ព័ន្ធនៅការប្រើប្រាស់គ្រឿងញៀនទៅវិញ។

ប្រធានាធិបតីប្រទេសបារាំងលោក Macron បានកែប្រែឥរិយាបថគួរឲ្យកត់សម្គាល់បន្ទាប់ពីមានបាតុកម្មលើកម្រែទម្រង់ សោធននិវត្តន៍

នៅក្នុង បទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ របស់ប្រទេសបារាំង កាលពីល្ងាចថ្ងៃច័ន្ទបានផ្សព្វផ្សាយថា លោក Macron ចង់ផ្តោតលើការកាត់ពន្ធចំនួនពីរពាន់លានអឺរ៉ូ ចំពោះប្រជាជនមានជីវភាពកណ្តាល ព្រោះពួកគេបានធ្វើការយ៉ាងលំបាក ហើយចង់ចិញ្ចឹមកូនឱ្យបានល្អ។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃគឺកាន់តែកើនឡើង ហើយតម្លៃទំនិញក៏កើនឡើងដូចគ្នាដែរ។ លោកប្រធានាធិបតីបាននិយាយទៀតថា លោកនិងធ្វើកំណែទម្រង់លើការកាត់បន្ថយការចំណាយរបស់មនុស្សវណ្ណៈកណ្តាល។ ហើយលោកបានកំណត់ក្នុងបទសម្ភាសន៍កាលពីចុងសប្តាហ៍ថា ពួកគេទាំងអស់នោះកំពុងត្រូវការជំនួយ ព្រោះពួកគេមិនមានទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីរស់នៅបានល្អនោះទេ ដោយសារតែចំនូលអ្នកទាំងនោះអាចរកបានគឺនៅចន្លោះពី 1,500 ទៅ 2,500 អឺរ៉ូ ប៉ុណ្ណោះក្នុងមួយខែ។

បើតាមអ្នកវិភាគបាននិយាយថាការផ្លាស់ប្តូរមួយនេះគឺឆ្ងាយពីកំណែទម្រង់សោធននិវត្តន៍

ប៉ុន្មានសប្តាហ៍ថ្មីៗនេះលោកប្រធានាធិបតី បានផ្តោតលើសេដ្ឋកិច្ចក្នុងប្រទេសជាខ្លាំង ជាពិសេសគឺលើការងារ និង ឧស្សាហកម្ម ក្នុងគោលបំណងមួយដើម្បីផ្លាស់ប្តូរកំណែទម្រង់ប្រាក់សោធននិវត្តន៍។ ដោយលោកបាននិយាយម្តងទៀតថា “នៅក្នុងពេលនេះគឺពិតជាចាំបាច់ខ្លាំងណាស់​ ដើម្បីធានាឲ្យបាននូវសមតុល្យនៃគណនីរបស់យើង ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតកូនៗរបស់យើង”។ សកម្មភាពទាំងអស់នេះអាចជាផ្នែកមួយនៃការបន្តព្យាយាមរបស់លោកMacron ក្នុងការស្តារស្ថានភាពឡើងវិញ បន្ទាប់ពីលោកបានឆ្លងកាត់កំណែទម្រង់សោធននិវត្តន៍ដ៏ចម្រូងចម្រាសកន្លងមកនេះ។ លោកប្រធានាធិបតីបារាំងរូបនេះ បានប្រកាសថាលោកនិងធ្វើការកាត់បន្ថយពន្ធចំនួន 2 ពាន់លានអឺរ៉ូសម្រាប់វណ្ណៈកណ្តាលមុនពេលចុងបញ្ចប់នៃអាណត្តិរបស់លោក។

សិស្សសាលាជាច្រើននាក់បានរងរបួស បន្ទាប់ពីឡានក្រុងដឹកសិស្សបុកគ្នាយ៉ាងរន្ធត់ នៅក្នុងប្រទេសអូស្រ្តាលី

កុមារសាលាបឋមសិក្សាមួយក្រុមបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរថយន្តក្រុងបុកគ្នាយ៉ាងរន្ធត់នៅទីក្រុង Melbourne នៃប្រទេសអូស្ត្រាលី។

កាលពីម្សិលមិញនេះឡានក្រុងបានដឹកសិស្សចំនួន 45 នាក់ នៅពេលដែលប៉ូលីសនិយាយថា វាត្រូវបានរថយន្តបុកពីក្រោយ ហើយរមៀលចេញពីផ្លូវនៅរសៀលថ្ងៃអង្គារ។ តាមទីភ្នាក់ងារសារព័ត៍មានBBC បានឲ្យដឹងថា កុមារចំនួនប្រាំបួននាក់ដែលមានអាយុចាប់ពី 5 ទៅ 11 ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយភាគច្រើនពួកគេគឺទទួលការវះកាត់សង្គ្រោះបន្ទាន់។

អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ តែមិនទាន់ទទួលការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​អ្វី​ឡើយ។ ប្រទេសអូស្ត្រាលីមានកំណត់ត្រាសុវត្ថិភាពចរាចរណ៍គឺកម្រឹតមធ្យម បើប្រៀបធៀបទៅនឹងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀត។ ប្រទេសមួយនេះជាប់ចំណាត់ថ្នាក់ទី 20 ក្នុងចំណោម 36 ប្រទេស OECD សម្រាប់ប្រទេសដែលមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ប៉ូលីសបាននិយាយថា ឡានក្រុងទើបតែចេញពីសាលាបឋមសិក្សា Exford – នៅភាគខាងលិចនៃទីក្រុង Melbourne មុនពេលដែលការប៉ះទង្គិចបានកើតឡើង។

នាយកប្រតិបត្តិនៃមន្ទីរពេទ្យ Royal Children’s Hospital Bernadette McDonald បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃពុធថា គ្រូពេទ្យវះកាត់បានធ្វើការតាំងពីព្រឹកព្រលឹម ដើម្បីព្យាបាលកុមារ។ កុមារ​ខ្លះ​រង​របួស​អវយវៈ​ដោយ​បង្ខំ​ឱ្យ​កាត់​ចេញ ព្រម​ទាំង​របួស​ក្បាល និងរបួស​ឆ្អឹងខ្នងយ៉ាង​ធ្ងន់ធ្ងរ។ កុមារ​ចំនួន​ប្រាំពីរ​នាក់​បន្ត​នៅបន្ទប់សង្គ្រោះបន្ទាន់ព្រោះតែពួកគេស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

លោកស្រី McDonald បាននិយាយថា “យើងមានគ្រួសារ និងកុមារដែលរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងមន្ទីរពេទ្យរបស់យើងនៅពេលនេះ” ។

ចំនែកបុរស​ជា​អ្នកបើកបរ​រថយន្តក្រុង​អាយុ​៤៩​ឆ្នាំ​បាន​រងរបួស​ស្រាល ហើយនៅពេលនះលោក​កំពុង​ជួប​សមត្ថកិច្ចដើម្បី​ធ្វើការ​សាកសួរ​។ ក្រុមអ្នកអង្កេតដែលមកពីអង្គភាពស៊ើបអង្កេត កំពុងស្វែងរកទិន្នន័យនៃការប៉ះទង្គិចដ៏ធំមួយនេះ ជាពិសេសករណីដែលនាំឲ្យធ្លាក់យន្តក្រុងមួយនេះ។

ភាពស្ងៀមស្ងាត់របស់កូរ៉េខាងជើង បានក្លាយជាការព្រួយបារម្មណ៍សម្រាប់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក

ទីក្រុងព្យុងយ៉ាងនឹងបន្តការបង្កហេតុដោយប្រដាប់អាវុធ នៅពេលដែលការធ្វើសមយុទ្ធរួមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគ្រោងធ្វើឡើងនៅពេលឆាប់ៗនេះ។
            លោក Lee Hyo-jin កូរ៉េខាងជើងហាក់ដូចជាជាប់គាំងនៅក្នុងបញ្ហាមួយអំពីរបៀបឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលបានចុះហត្ថលេខាកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ បើ​តាម​អ្នក​វិភាគនយោបាយបាននិយាយ​ថា វា​អាចមាន​ហេតុផលជាច្រើន ​ដែលធ្វើឲ្យ​របប​ផ្តាច់ការមួយនេះ ​ផ្អាក​បង្ករជម្លោះ​យោធា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។  ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានមើលឃើញថា កូរ៉េខាងជើងទំនងនឹងរៀបចំអ្វីផ្សេងទៀតដើម្បីត្រៀមបង្ហាញពីភាពលេចធ្លោរបស់ពួកគេ ព្រោះកូរ៉េខាងជើងបានត្រៀមខ្លួនដើម្បីទប់ទល់និង  ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាដ៏ធំបំផុតមិនធ្លាប់មាន រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី 25 ខែឧសភារហូតដល់ថ្ងៃទី15ខែមិថុនាខាងមុខនេះ។
            ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ របបលោក គីម ជុងអ៊ុន កំពុងតែបង្កើនការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងកាំជ្រួច ដោយបានបាញ់សាកល្បងកាំជ្រួចមីស៊ីល រួមទាំងកាំជ្រួចអន្តរទ្វីបឥន្ធនៈរឹងលើកដំបូង(ICBM)នៅថ្ងៃទី 13 ខែមេសា។

 ការបើកបង្ហាញយោធាដែលចង់បញ្ចេញពីភាពខ្លាំងរបស់កូរ៉េខាងជើងចាប់តាំងពីពេលនោះមក  វាត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា ទីក្រុងព្យុងយ៉ាងនឹងចាប់ផ្តើមសកម្មភាពយោធាក្នុងអំឡុងពេលនៃការធ្វើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅចុងខែមេសា។ ដោយសហរដ្ឋអាមេរិកបានសន្យាថានឹងរពង្រីកការទប់ស្កាត់កាន់តែខ្លាំងក្លាឡើងក្នុងការហាមឃាត់ការវាយប្រហាររបស់កូរ៉េខាងជើង។

 បន្ទាប់ពីមានសេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន​រួចមក កូរ៉េខាងជើងបែរជានៅស្ងៀម​ ហើយមិនបានបង្ហាញការបង្កហេតុខាងយោធាណាមួយឡើយរហូតមកដល់ពេលនេះ។
            លោក Cho Han-beom អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានរដ្ឋកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិបានមើលថាទីក្រុងព្យុងយ៉ាងគឺកំពុងតែស្ថិតក្នុងភាពលំបាក បន្ទាប់ពីមេដឹកផ្តាច់ការលោក គីម បានចេញនូវវិធានការខ្លាំងជាងសមត្ថភាពដែលខ្លួនមាន។ ព្រោះថានៅពេលនះសហរដ្ឋអាមេរិកបានការដាក់ពង្រាយជាប្រចាំនូវប្រព័ន្ធការពារពាសពេញឧបទ្វីបកូរ៉េទាំងមូល។

            លោក​ Cho បាននិយាយថា ការពិតដែលកូរ៉េខាងជើងបានលាតត្រដាងដល់ពិភពលោកនូវសព្វាវុធទាន់សម័យរបស់ខ្លួន អាចជាហេតុផលមួយទៀតដែលនាំឲ្យលោក គីម នៅស្ងៀមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោកបាននិយាយថា ភាពស្ងៀមស្ងាត់រយៈពេលមួយខែមិនមានន័យថាទីក្រុងព្យុងយ៉ាងនឹងបោះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន ហើយត្រលប់ទៅរកការចរចារវិញនោះទេ។
            កាលពីថ្ងៃទី 18 ខែមេសា មេដឹកនាំកូរ៉េខាងជើងបានបញ្ជាឱ្យបញ្ចប់ការឈ្លបយកការណ៍យោធាក្នុងរយៈពេលមួយខែ ដើម្បីអនុវត្តការបាញ់បង្ហោះផ្កាយរណបចរកម្មដំបូងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។  ប៉ុន្តែ​មកទល់និងពេលនេះកូរ៉េខាងជើងនៅ​មិន​ទាន់​អាច​ធ្វើវា​បាននៅឡើយ។

លោក Cho បានបន្ថែមទៀតថា ការបាញ់បង្ហោះផ្កាយរណបអាចនឹងត្រូវពន្យារពេលពីរបីសប្តាហ៍ទៀត ដោយសារបញ្ហាបច្ចេកទេស។  អ្នកស្រាវជ្រាវបាននិយាយថា ទីក្រុងព្យុងយ៉ាងជារឿយៗតែងតែបង្ករឿងបង្កហេតុនិងបញ្ចេញប្រដាប់អាវុធ ដូច្នេះហើយទើបមានការឆ្លើយតបទៅវិញ ដោយការសមយុទ្ធរួមគ្នាមួយមួយនេះ វាទំនងជានឹងអាចបំបែកភាពស្ងៀមស្ងាត់ ហើយបែរជាបន្តការគំរាមកំហែងផ្នែកយោធាដល់កូរ៉េខាងជើងទៅវិញ។

 កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេចាប់ពីថ្ងៃទី 25 ខែឧសភារហូតដល់ថ្ងៃទី 15 ខែមិថុនានៅទីក្រុង Pocheon ខេត្ត Gyeonggi ដើម្បីរំលឹកខួបលើកទី 70 នៃទំនាក់ទំនងទ្វេភាគី។
            លោក Park Won-gon សាស្ត្រាចារ្យនៃការសិក្សាលើកូរ៉េខាងជើងនៅសាកលវិទ្យាល័យ Ewha Womans បានមើលឃើញថា របបលោក Kim កំពុងរៀបចំផែនការបន្ទាប់របស់ខ្លួនដោយប្រុងប្រយ័ត្ន ហើយការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់លោក Kim អាចជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនទៀត។ កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែលើក​ទី​៦​របស់​ខ្លួន​កាល​ពី​ខែ​កញ្ញាឆ្នាំ​២០១៧។
            លោកបាននព្យាករណ៍យ៉ាងប្រយ័ត្នប្រយែងថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្តនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន មុនពេលរដូវមូសុងនាដូវក្តៅ។

scroll to top