ភ្នំភ្លើងម៉ិកស៊ិកនៅជិតរដ្ឋធានីបានបញ្ចេញផេះកាន់តែច្រើន បង្ខំឱ្យបិទសាលារៀន

ទីក្រុងម៉ិកស៊ិកកាលពីថ្ងៃទី១៨ ខែឧសភា  ទីភ្នាក់ងារសារព័ត៌មាន (Reuters)បានឲ្យដឹងថា – អាជ្ញាធរម៉ិកស៊ិកបានលុបចោលថ្នាក់រៀនផ្ទាល់សម្រាប់សិស្សជាង 100,000 នាក់ក្នុងទីក្រុងជាច្រើនដែលនៅក្បែរតំបន់ភ្នំភ្លើង ខណៈដែលសកម្មភាពដ៏កាចសាហាវនៃភ្នំភ្លើងមួយនេះកាន់តែខ្លាំងក្លាឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

យោងតាមក្រុមមន្ត្រីបានឱ្យដឹងថា ការផ្ទុះមួយនេះគឺនៅក្នុងកម្រិតតូចមែន ប៉ុន្តែវាមានកម្លាំងខ្លាំង ព្រោះភ្នំភ្លើង Popocatepetl ដែលគ្របដណ្តប់ដោយព្រិលបានបណ្តាលឲ្យមានផេះជាច្រើនបានធ្លាក់ចុះ ហេតុដូច្នេះហើយទើបធ្វើឲ្យអជ្ញាធរ ប្រកាសឲ្យថ្នាក់រៀននៅក្នុងទីក្រុងដែលរងផលប៉ះពាល់ផ្អាកជាបណ្ដោះអាសន្ន។

កំទេចផេះដែលធ្លាក់ចុះ បូករួមនឹងឧស្ម័នដែលសាយភាយដោយការផ្ទុះអាចបង្កគ្រោះថ្នាក់នៅពេលដកដង្ហើមចូល ហើយអ្វីដែលកាន់តែតែអាក្រក់ជាងនេះទៅទៀតនោះ ប្រជាជននៅក្នុងតំបន់នោះអាចតម្រូវឲ្យជម្លៀសខ្លួនចេញជាបណ្តោះអាសន្ន។

Popocatepetl មានន័យថា “ភ្នំជក់បារី” ជាភាសាកំណើត Aztec Nahuatl គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងដែលត្រូវបានគេតាមដានយ៉ាងជិតស្និទ្ធបំផុតរបស់ពិភពលោក។  វាអាចហុយឡើងនៅកំពស់ប្រហែល 45 ម៉ាយល៍ (72 គីឡូម៉ែត្រ) វាស្ថិតនៅភាគនិរតីនៃទីក្រុងម៉ិកស៊ិក ដែលមានប្រជាជនរស់នៅប្រហែល 22 លាននាក់ បើបូករួមទាំងតំបន់ទីប្រជុំជនជិតនោះ។

រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងផ្លាហ្សា នៃរដ្ឋធានី Puebla បានបង្ហាញថា មានមនុស្សជាច្រើនបានពាក់ម៉ាស់ដើម្បីការពារខ្លួនពីផេះនៅលើអាកាស។

ទោះបីជាសាលារៀននៅក្នុងរដ្ឋធានីរបស់រដ្ឋនៅតែបើកក៏ដោយ ក៏មន្ត្រីបានផ្តល់អនុសាសន៍ថាអ្នកស្រុកគឺជៀសវាងការធ្វើសកម្មភាពនៅខាងក្រៅផ្ទះជាដាច់ខាត។

មជ្ឈមណ្ឌលការពារគ្រោះមហន្តរាយរបស់ម៉ិកស៊ិក Cenapred បានរក្សាកម្រិតប្រកាសអាសន្នរបស់ខ្លួនសម្រាប់ភ្នំ   ភ្លើងពណ៌លឿងកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញ គឺជាហានិភ័យត្រឹមកម្រិតមធ្យមតែប៉ុណ្ណោះ។

Cenapred បានរាយការណ៍ថាក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ វាបានបញ្ជាក់ថា រាល់ការដកដង្ហើម គឺអាចរងផលប៉ះពាល់ជាមួយផេះ និងឧស្ម័នជាច្រើនដែលចេញពីភ្នំភ្លើងនេះ ។ បើទោះជាការផ្ទុះមានកម្រឹត “តិចតួច” តែក៏មានការរញ្ជួយដីឡូកឡំជាមួយនិងបន្ទុះភ្នំភ្លើងមួយនេះដែរ។

Popocatepetl គឺជាភ្នំភ្លើងដែលខ្ពស់ជាងគេទីពីររបស់ម៉ិកស៊ិកដែលមានកម្ពស់ 5,550 ម៉ែត្រ (18,209 ហ្វីត) ពីលើនីវ៉ូទឹកសមុទ្រ ហើយនៅថ្ងៃដ៏ច្បាស់លាស់គឺជាទិដ្ឋភាពនៃផ្ទៃមេឃដែលគេអាចមើលឃើញពណ៌របស់វាច្បាស់ គឺនៅភាគខាងត្បូងរបស់រដ្ឋធានីម៉ិកស៊ិក។

បម្រែបម្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​រលក​កម្ដៅ​នៅ​អាស៊ី​កាន់តែ​អាក្រក់​ឡើង​

ការសិក្សាថ្មីមួយបាននិយាយថា ការប្រែប្រួលអាកាសធាតុបានបង្កើនសីតុណ្ហភាពចំនួន 2C នៅក្នុងតំបន់ជាច្រើននៃអាស៊ី កាលពីខែមុន ខណៈដែលវាបានទទួលរងនូវរលកកំដៅដ៏ធ្ងន់ធ្ងរ។

ការ​ស្រាវជ្រាវមួយចំនួនទៀត​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឱ្យ​រលក​កម្តៅ​មានការកើនឡើងរហូតដល់​៣០​ដង​។ យ៉ាងណាមិញសម្រាប់ប្រទេសមួយចំនួនដែលជួបនិងបញ្ហានៃការកើនកម្តៅខ្លាំងមានដូចជា ប្រទេសឥណ្ឌា បង់ក្លាដែស ថៃ និងឡាវ សុទ្ធតែបានកត់ត្រាសីតុណ្ហភាពឡើងដល់ 45C នៅក្នុងខែមេសា។

សីតុណ្ហភាព​ដែល​កើនឡើង​ខ្លាំង​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ក្នុង​ប្រទេស​មួយ​ចំនួន  និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​សម្រាក​នៅ​មន្ទីរពេទ្យ ។ សម្រាប់ប្រទេសមួយចំនួនទៀតនៅអាស៊ីដែលបច្ចុប្បន្នកំពុងតាមដានសីតុណ្ហភាពខ្ពស់ខុសពីធម្មតា រួមមានប្រទេសចិន ឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីន។

ការសិក្សាដោយ World Weather Attribution ដែលជាវិទ្យាស្ថានស្រាវជ្រាវឯករាជ្យបាននិយាយថា កំដៅកំណត់ត្រារបស់ប្រទេសថៃគឺកាន់តែអាក្រក់ទៅៗដូចជាភ្លើងឆេះព្រៃជាច្រើនដែលកើតឡើងក្នុងពេលតែមួយ។ ចំនែកឯសីតុណ្ហភាព​ក្នុង​ប្រទេស​ហ្វីលីពីន​ក៏​ឡើង​រហូតដល់ ៣៧ អង្សា​សេ ហើយនូវប្រាំ​ថ្ងៃបន្ទាប់ គឺ​មាន​ករណី​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុងខួលក្បាលបានកើតឡើងចំពោះ​សិស្ស​សាលា​ប្រហែល ១៥០ នាក់។ ក្នុងករណីដូចគ្នានេះផងដែរក៏បានកើតឡើងចំពោះមនុស្ស 13 នាក់បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលដែរ គឺក្នុងទីក្រុង Navi Mumbai ប្រទេសឥណ្ឌា បន្ទាប់ពីបានចូលរួមក្នុងពិធីប្រគល់រង្វាន់។

ប្រវត្តិអាកាសធាតុ Maximiliano Herrara ដែលតាមដានគំរូអាកាសធាតុខ្លាំងនៅលើគណនី Twitter របស់គាត់បានហៅវាថា “រលកកំដៅដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាស៊ី” ។ រលកកំដៅគឺជាគ្រោះថ្នាក់ធម្មជាតិដ៏សាហាវបំផុតមួយនៅក្នុងពិភពលោក ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ផលប៉ះពាល់ទាំងស្រុងនៃរលកកំដៅគឺជាធម្មជាតិ ដែលមនុស្សទូទៅមិនធ្លាប់បានដឹងរហូតដល់ប៉ុន្មានសប្តាហ៍ ឬច្រើនខែក្រោយមក នៅពេលដែលការស្លាប់ត្រូវបានកត់ត្រា ពីមូលហេតុនៃការស្លាប់ដោយសារការកើនឡើងកំដៅនៃផែនដី។

Emmanuel Raju ដែលមានមូលដ្ឋាននៅទីក្រុង Copenhagen ដែលជាអ្នកនិពន្ធម្នាក់នៃការសិក្សាបាននិយាយថា ឥទ្ធិពលនៃរលកកំដៅនឹងប៉ះពាល់ដល់ប្រជាជនក្រីក្របំផុតនៅក្នុងតំបន់ ក៏ដូចជាមនុស្សដែលធ្វើការនៅខាងក្រៅដូចជាកសិករ អ្នកលក់ដូរតាមដងផ្លូវ និងកម្មករសំណង់ជាដើម។ល។

អ្នកវិទ្យាសាស្ត្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សីតុណ្ហភាពសកលនឹងបន្តកើនឡើង ហើយព្រឹត្តិការណ៍បែបនេះនឹងកើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ រហូតដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ទាំងមូលត្រូវបានបញ្ឈប់។

ការសិក្សាដាច់ដោយឡែកមួយនៅសប្តាហ៍នេះ បានរកឃើញថា ដែនកំណត់សីតុណ្ហភាពដ៏សំខាន់មួយ ទំនងជាត្រូវបានបំបែកជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

អ្នកវិទ្យាសាស្ត្រនិយាយថាឥឡូវនេះមានឱកាស 66% ដែល យើងនឹងឆ្លងផុតកម្រិតកំដៅផែនដី 1.5C ចន្លោះពីពេលនេះរហូតដល់ឆ្នាំ 2027។

ទីក្រុង​សេអ៊ូល​នឹង​ប្រែ​ពណ៌​ស្វាយ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី 10 របស់ BTS ខែក្រោយ

នៅក្នុងទីក្រុងសេអ៊ូលនាពេលខាងមុខនេះ ទីតាំងសំខាន់ៗមួយចំនួន  នឹងត្រូវដាក់ពណ៌ស្វាយ  សម្រាប់ការប្រារព្ធខួបលើកទី 10 នៃក្រុមចម្រៀង K-pop ដោយគិតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ BTS ដែលទទួលបាននៅប្រជាប្រិយភាពទូទាំងពិភពលោក។

 យោងតាមប្រភពឧស្សាហកម្មតន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ Hybe ដែលជាមហាអំណាច K-pop នៅពីក្រោយក្រុម និងរដ្ឋាភិបាលទីក្រុងសេអ៊ូលកំពុងពិភាក្សារួមគ្នាដើម្បីរៀបចំព្រឹត្តិការណ៍ផ្សេងៗសម្រាប់ការរំលឹកខួបលើកទី 10 ។ បើតាមប្រភពបាននិយាយថា ការបង្កើតកន្លែងព្រឹត្តិការណ៍ពិសេសមួយដែលមានឈ្មោះថា “ARMY Road” បន្ទាប់ពីឈ្មោះនៃ fandom ទូទាំងពិភពលោករបស់ក្រុមតន្រ្តីនេះ។​ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ កន្លែងសំខាន់របស់ទីក្រុងក៏ជាផែនការមួយក្នុងការពិភាក្សាផងដែរ។  មន្ត្រីទីក្រុងបានរំពឹងទុកថា ព្រឹត្តិការណ៍នេះនឹងជួយជំរុញឧស្សាហកម្មគ្មានផ្សែង គឺជាផ្នែកទេសចរណ៍របស់ទីក្រុងសេអ៊ូលដែលត្រូវបានវាយប្រហារដោយជំងឺរាតត្បាត COVID-19 នឹងអាចមានដំណើរការល្អឡើងវិញ។

BTS កំពុងតែរៀបចំព្រឹត្តិការណ៍រំលឹកខួប នៃថ្ងៃដំបូងរបស់ខ្លួន ដែលត្រូវនឹងថ្ងៃទី 13 ខែមិថុនា ជារៀងរាល់ឆ្នាំ។       ការរៀបចំព្រឹត្តិការណ៍មួយនេះបានខកខានអស់រយៈប៉ុន្មានឆ្នាំកន្លងមក ដោយសារតែការរាតត្បាតនៃជំងឺ COVID-19 ទើបធ្វើឲ្យពួកគេមិនបានជួបជុំក្នុងការប្រារពធ្វើកម្មវិធីមួយនេះ។ ហើយសម្រាប់ការសួរសុខទុក្ខ នឹកសេចក្តីនឹករលឹក អាចធ្វើបានតាមរយៈអ៊ីនធឺណិតតែប៉ុណ្ណោះ។

 ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់ នៃការប្រារព្ធខួបលើកទី 10 របស់BTS ហើយព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅយ៉ាងរលូន បើទោះបីជាសមាជិកមួយចំនួនជាប់បំពេញកាតព្វកិច្ចរបស់ខ្លួនជាយោធាក៏ដោយ។

 មន្ត្រី Hybe បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងនឹងប្រកាសនៅពេលដែលផែនការរបស់យើងសម្រាប់ព្រឹត្តិការណ៍ត្រូវបានពិភាក្សារួចរាល់ជាមុនសិន។

K-pop septet នឹងចេញផ្សាយអនុស្សាវរីយ៍មួយដែលមានចំណងជើងថា “Beyond The Story: 10-Year Record of BTS” ដើម្បីជាកិត្តិយសនៃខួបលើកទី 10 របស់ខ្លួននៅក្នុងប្រទេសកូរ៉េ និងសហរដ្ឋអាមេរិក ជាពិសេសគឺសេចក្តីនឹកលឹកដល់កន្លែងកំណើតរបស់ពួកគេ។

Shin Ye-eun ទទួលបានភាពទាក់ទាញក្នុងរឿងភាគមួយមានចំណងជើងថា “The Secret Romantic Guesthouse”

Shin Ye-eun បានចែករំលែកបទពិសោធន៍របស់នាងក្នុងការចូលរួមក្នុងវគ្គដំបូងនៃអាជីពសម្ដែងរបស់នាង ខណៈដែលនាងបានបញ្ចប់ការថតរឿងភាគបែបកំប្លែងនិងមនោសញ្ចេតនារបស់ទូរទស្សន៍ SBS “The Secret Romantic Guesthouse” ។ រឿងភាគមួយនេះគឺឆ្លុះបញ្ចាំងពីសម័យកាលដែលបានកំណត់ក្នុងរាជវង្ស Joseon វិលជុំវិញស្ត្រីដែលមានចិត្តខ្ពស់ម្នាក់ឈ្មោះ Yoon Dan-oh (Shin) ដែលគ្រប់គ្រងផ្ទះសំណាក់មួយឈ្មោះថា Ihwawon Inn។

 ចាប់តាំងពីឪពុកម្តាយរបស់នាងបានស្លាប់ទៅ នាងបានកាន់កាប់អាជីវកម្មជាលក្ខណៈគ្រួសារ ដើម្បីផ្តល់បន្ទប់ជូនប្រជាពលរដ្ឋធ្វើដំណើរទៅកាន់រាជធានី ដើម្បីប្រឡងថ្នាក់ជាតិសម្រាប់មុខតំណែងមន្ត្រីរាជការ។  ពេលនោះផងដែរផ្ទះសំណាក់របស់នាង បានជួបបុរសបីនាក់ផ្សេងគ្នាដែលមកស្នាក់នៅ គឺ Kang San (Ryeoun),  Kim Shi-yeol (Kang Hoon) និង Jung Yoo-ha (Jung Gun-joo) – ហើយត្រូវបានគេចាប់ខ្លួន នៅក្នុងទំនាក់ទំនងស្នេហាដ៏ស្មុគស្មាញ។

នៅក្នុងភាគទី 18  គឺផ្អែកលើប្រលោមលោកតាមគេហទំព័រដែលមានឈ្មោះដូចគ្នា បានបញ្ចប់កាលពីថ្ងៃអង្គារជាមួយនឹងការបញ្ចប់ដ៏រីករាយគឺទីបំផុតKangនិងYoonបានរៀបការ។
            Shin បាននិយាយតាមរយៈភ្នាក់ងាររបស់នាង Npio Entertainment ថា “ដោយសារតែ Dan-oh គឺជាប្រភេទមនុស្សដែលខ្ញុំចង់ក្លាយជាមនុស្សបែបនេះ វាមានអារម្មណ៍អស្ចារ្យ និងពេញចិត្តក្នុងការរស់នៅជានាង” ។ “ដំបូងឡើយ ឈុត សំលៀកបំពាក់ និងខ្សែគឺសុទ្ធតែគួរឱ្យចាប់អារម្មណ៍ និងមិនធ្លាប់ស្គាល់ ដូច្នេះវាមានអារម្មណ៍ថាខ្ញុំកំពុងលេងល្ខោន។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែរស់នៅក្នុងពេលនោះឱ្យបានពេញលេញ ហើយបានដឹងថានេះគឺជាភាពទាក់ទាញនៃសម័យកាលនោះ។ ខ្ញុំនឹងស្រឡាញ់ការចងចាំនៃឈុតដំបូងរបស់ខ្ញុំ ព្រោះអ្វីគ្រប់យ៉ាងបានដក់ក្នុងអារម្មណ៍ខ្ញុំជានិច្ច។ តារាស្រីរូបនេះ ដើរតួជាស្ត្រីដែលឧស្សាហ៍ព្យាយាម និងស្វាហាប់ បង្ខំឱ្យជីវិតចេញពីភាពដ៏សុខស្រួល ដើម្បីប្រឈមមុខនឹងការពិតដ៏តឹងរ៉ឹង នៅពេលដែលឪពុកម្តាយរបស់នាងបានទទួលមរណភាព។

នាង​បាន​និយាយ​ថា​នាង​ផ្តោត​លើ​ការ​បង្កើត​តួអង្គ​នេះ​គឺ​ចង់​បង្ហាញ​ថា​នាង​គួរ​ឱ្យ​ស្រឡាញ់​និង​មាន​ប្រាជ្ញា។ នាង​បាន​និយាយ​ថា​៖ «​ខ្ញុំ​ចង់​ធ្វើ​ការងារ​ឱ្យ​បាន​ល្អ​ក្នុង​ការ​ពណ៌នា Dan-oh ថា​គួរ​ឱ្យ​ស្រឡាញ់ ឆ្លាត និង​មានការ​តាំងចិត្ត​ដូច​ដែល​បាន​ពិពណ៌នា​ក្នុង​ស្គ្រីបហើយ​ខ្ញុំកំពុងតែ​ព្យាយាម​ធ្វើ​ដូច្នេះដែរ។
            នៅក្នុងសាច់រឿងតួអង្គរបស់ខ្ញុំមានទំនាក់ទំនងជាមួយតួអង្គផ្សេងទៀតច្រើនជាងគេ ខ្ញុំបានព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យនាងស៊ីចង្វាក់ជាមួយនឹងតួនាទីផ្សេងៗទៀត។ នាង​បាន​និយាយ​ថា​ការសម្តែង​រួម​គ្នាជាមួយ Ryeon គឺ​ជា​បទ​ពិសោធ​ដ៏ល្អ។ នាងបាននិយាយថា “Ryeon ជាមនុស្សដែលមានការគិតពិចារណាច្រើន ដូច្នេះគាត់ល្អក្នុងការគាំទ្រការយល់ឃើញរបស់មិត្តរួមការងារ និងមានភាពរួសរាយរាក់ទាក់។ ក្នុងជីវិតពិតយើងមានអាយុដូចគ្នា ដូច្នេះហើយទើបអាចសម្តែងជាមួយគ្នាបាន”។

 Ryeon ក៏បានថ្លែងអំណរគុណដល់ទស្សនិកជននៅលើឈុតរឿងតាមរយៈភ្នាក់ងារ Lucky Company របស់គាត់គឺពិតជាគួរឲ្យចាប់អារម្មណ៍។ ផ្ទះសំណាក់ មនោសញ្ចេតនា អាថ៌កំបាំង” គឺជាគម្រោងដ៏មានអត្ថន័យ ព្រោះវាអនុញ្ញាតឱ្យខ្ញុំរីកចម្រើនមួយជំហ៊ានបន្ថែមទៀត ដោយសារនេះជារឿងភាគដំបូងរបស់ខ្ញុំ ទើបមានការលំបាក។ ប៉ុន្តែខ្ញុំក៏សូមអរគុណដល់អ្នកដឹកនាំ អ្នកនិពន្ធ និងបុគ្គលិកដែលបាននែនាំខ្ញុំ ទើបខ្ញុំអាចបញ្ចប់​វា​នៅ​លើ​កំណត់​ត្រា​ដ៏​ល្អ»។ “វាជាពេលវេលាដ៏រីករាយ និងសប្បាយចិត្តបំផុតដែលខ្ញុំបានធ្វើការជាមួយតារាសម្តែងដ៏មានចិត្តសប្បុរសបែបនេះ… ខ្ញុំសូមអរគុណអ្នកទស្សនាទាំងអស់ដែលបានស្រឡាញ់គ្រប់ផ្នែករបស់ Kang San”។

scroll to top