ក្រុម Fifty Fifty បានក្លាយ​ជា​ក្រុម​ចម្រៀង​ស្រី K-pop ទី 1 ដែល​ចូល​ក្នុង​តារាង​ Top 10 ជា​ផ្លូវការ​របស់ចក្រភព​អង់គ្លេស​

Fifty Fifty បានជាប់ចំណាត់ថ្នាក់កំពូលទាំង 10 នៃតារាងបទចម្រៀងផ្លូវការរបស់ចក្រភពអង់គ្លេស។   នេះជាលើកដំបូងហើយ ដែលក្រុមចម្រៀងនារី  K-pop  ទទួលការគាំទ្រយ៉ាងច្រើនលើសលប់ក្នុងបទចម្រៀងដ៏ពេញនិយមមួយបទគឺ “Cupid ។

យោងតាមតារាងចុងក្រោយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ  “Cupid” ទទួលបានចំណាត់ថ្នាក់លេខ 9 នៅលើតារាង Top 10 ចំនួន​ 2​ សប្តាហ៍ជាប់ៗគ្នា។

គួររំលឹកផងដែរថា សម្រាប់ក្រុមចម្រៀងនារី K-pop ពីមុនមកគឺធ្លាប់ទទួលបាននៅចំណាត់ថ្នាក់ដែលខ្ពស់បំផុតគឺលេខ 17 ដែល BLACKPINK សម្រេចបានជាមួយនឹងបទ”Sour Candy” ដោយច្រៀងរួមគ្នាជាមួយ Lady Gaga ក្នុងឆ្នាំ 2020  ។

បើតាមសារព័ត៍ក្នុងស្រុក (Yonhap) បានឲ្យដឹងថា សម្រាប់ក្រុមតន្ត្រីទាក់ទាញជាងគេនៅក្នុងស្រុករួម Saena, Aran, Keena និង Sio -ប៉ុន្តែពួកគេទាំងនោះពុំទាន់សម្រេចបាននូវលទ្ធផលណាមួយនៅឡើយទេ។  ហើយនៅពេលនេះផងដែរ BLACKPINK, NewJeans និង TWICE ក៏កំពុងតែពិបាកវាយលុកទៅលើក្រុម Fifty Fifty ផងដែរ។ ហើយអ្វីដែលកាន់តែពិបាកសម្រាប់ពួកគេនោះ គឺ (Cupid) បានចូលទៅបំបែកតារាង Top 10​ របស់ពិភពលោករួចទៅហើយ។

 សម្រាប់ថ្ងៃនេះ ប្រតិបត្តិករនៃតារាងមួយនេះបាននិយាយនៅក្នុងអត្ថបទព័ត៌មានអនឡាញមួយថា “MV របស់ Cupid ដែលបានបង្ហាញគឺពិតជាទទួលការគាំទ្រនៅក្នុងចក្រភពអង់គ្លេសយ៉ាងច្រើនលើសលប់​” នេះជាភាពជោគជ័យមួយដែលក្រុមនារី K-Pop​ មិនធ្លាប់ទទួលបានពីមុនមក ។

Fifty Fifty ក៏រំពឹងទុកផងដែរថា”Cupid” នឹងអាចបន្តលើតារាង Billboard របស់សហរដ្ឋអាមេរិក នឹងតារាងរបស់ចក្រភពអង់គ្លេស ព្រោះថាតារាងទាំងពីរនេះគឺសុទ្ធសឹងតែជាតារាងតន្ត្រីដែលធំបំផុតនៅលើពិភពលោក។

តារា​ស្រី​ដ៏ល្បីឈ្មោះម្នាក់​ត្រូវបានប៉ូលីសសួរចម្លើយ ជុំវិញការ​ទិញ​ថ្នាំ​ Cyanide 

តារាសម្ដែងស្រីដ៏ល្បី Preechaya  Pongthananikorn  (Ice) បានសារភាពថា នាងបានទិញ Cyanide តាមអនឡាញ ដើម្បីបណ្តេញសត្វចៃដែលបានខាំឆ្កែរបស់នាង។ តារាស្រីរូបនេះបាននិយាយថា ការទិញនេះគឺមិនមានគោលបំណងធ្វើបាបនរណាម្នាក់ឡើយ។

នាយឧត្តមសេនីយ៍  Surachate Hakparn  អគ្គស្នងការរងជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តារាស្រីល្បីឈ្មោះមួយរូប ត្រូវបានរកឃើញក្នុងបញ្ជីឈ្មោះនៃអ្នកទិញ ១០០នាក់ ដែលបានទិញ Cyanide ពីក្រុមដូចគ្នាជាមួយនិង ឃាតករបំពុលមនុស្ស15នាក់ ដែលប៉ូលីសបានឃាត់ខ្លួនឃាតករនោះ កាលពីថ្ងៃទី 25 ខែ មេសា នៅក្នុងទីក្រុងបាងកក។

 លោក​មិន​បញ្ចេញ​ឈ្មោះ​តារា​ស្រី​រូប​នេះ​ទេ ប៉ុន្តែ​លោកបាន​និយាយ​ថា ប៉ូលិស​អាច​នឹង​កោះ​ហៅ​នាង​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​សាកសួរ​ពីមូល​ហេតុដែល​នាង​ត្រូវ​ការ​ថ្នាំ​ពុលមួយប្រភេទនេះ។

សម្រាប់អ្នកនាង  Preechaya បានប្រាប់ កម្មវិធី Lui Chon Khao របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៨ ថា នាងបានទិញ Cyanide មួយដប មិនមែនមួយតោនដូចពាក្យចចាមរ៉ាមបាននិយាយនោះទេ។ នាង​បាន​និយាយទៀត​ថា នាង​មិន​ទាន់​នឹង​បើក​កំរបដបនោះ​នៅ​ឡើយ​ទេ ដោយ​នាង​បាន​បន្ថែម​ថា នាង​សុខ​ចិត្ត​ផ្តល់​សេចក្តីថ្លែងការណ៍មួយនេះប្រាប់ទៅ​        ប៉ូលីសជៀសវាងមានការយល់ច្រឡំមកលើរូបនាង។

            ជុំវិញការសាកសួរម្តាយរបស់តារាស្រីរូបនេះក៏បានប្រាប់អ្នកយកព័ត៌មានថា កូនស្រីរបស់គាត់បានទិញសារធាតុនេះតាមអ៊ីនធឺណិតកាលពីថ្ងៃទី 25 ខែ មេសា​ ហើយថ្ងៃទី 27 ខែមេសា ទើបកូនស្រីគាត់ទទួលបានឥវ៉ាន់។

តារាស្រី Preechaya បានបកស្រាយប្រាប់ពីមូលហេតុនៃការទិញ Cyanide នេះផងដែរ គឺដោយសារតែដីនៅខាងក្រោយផ្ទះរបស់នាងបានស្រុតដីចុះ នៅក្បែរប្រឡាយមួយ ទើបធ្វើឲ្យឱ្យទីធ្លាក្រោយផ្ទះអ្នកនាង មានពស់ និងសត្វល្អិតជាច្រើនបានពួននៅទីនោះ ហើយចូលមកខាំឆ្កែរបស់នាង។ សម្រាប់រូបនាងផ្ទាល់​បាន​សាកល្បង​វិធី​ផ្សេងៗ​ជា​ច្រើន​ទៀត​ដើម្បី​បណ្តេញ​សត្វ​ចង្រៃទាំងនោះដែរ ប៉ុន្តែ​មិន​បាន​        ផលទាល់តែសោះ។ បន្ទាប់​ពីនាង​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​អ៊ីនធឺណិត នាងក៏​បាន​សម្រេច​ចិត្ត​បញ្ជា​ទិញ​សារធាតុ Cyanide ដើម្បីមកសាកល្បងកំចាត់សត្វល្អិតអស់ទាំងនោះតែប៉ុណ្ណោះ។  ប៉ុន្តែទោះជាងយ៉ាងណាក្តីក៏រូបនាងមិនទាន់ប្រើប្រាស់សារធាតុពុលនោះទេ ហើយអ្នកស្រី​បាន​យក​កញ្ចប់​និង​ឯកសារ​ពាក់ព័ន្ធ​ប្រគល់ជូន​ប៉ូលិស​នៅ​ប៉ុស្តិ៍ Bang Khen រួច​រាល់ទៀតផង។

Sungmin សមាជិកក្រុម Super Junior នឹងបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅថ្ងៃទី 10 ខែឧសភា

Lee Sung-min សមាជិកក្រុមចម្រៀងបុរស K-pop Super Junior កំពុងសម្លឹងមើលការកំណត់ខ្លួនឯងឡើងវិញនៅថ្ងៃទី 10 ខែឧសភាខាងមុខនេះ។ ការបង្ហាញខ្លួនរបស់លោកនៅពេលនេះគឺជាការច្រៀងនៅចម្រៀងទោល​ ក្រោមចំណងជើងថា “Lovesick”  បែបចង្វាក់ Trot ដែលជាប្រភេទនៃការពេញនិយមបំផុតរបស់កូរ៉េ។

 Trot គឺជាតន្ត្រីដែលគេប្រើប្រាស់ចង្វាក់ដដែលៗ អមជាមួយនិងការបញ្ចេញសំឡេងដែលមានលក្ខណៈស្រែកបន្ទោលទៅតាមបទភ្លេង។ បទចម្រៀងថ្មីមួយនេះនឹងត្រូវបានចេញផ្សាយនៅម៉ោង 6 ល្ងាច នាថ្ងៃទី 10 ខែឧសភា នៅលើវេទិកា ស្ទ្រីមតន្ត្រីធំ។ លោក Lee Sung-min និងត្រូវបកស្រាយចម្រៀងពីរបទរួមបញ្ចូលគ្នាក្នុងពេលតែមួយ ដូចជាបទដែលមានចំណងជើងថា “Lovesick” និង “Aeri” ។ 

“Lovesick” គឺជាបទរាំបែបចង្វាក់បរទេស ដែលរួមបញ្ចូលគ្នានូវសំឡេងដ៏អស្ចារ្យនៃឧបករណ៍ brass instruments  និងហ្គីតា អមជាមួយនឹងកុងហ្គា(ស្គរ) និងឧបករណ៍គោះផ្សេងៗទៀត។ ទំនុកច្រៀងគឺនិយាយអំពីស្នេហាដ៏ផ្អែមល្ហែមមួយ ដែលត្រូវបានសម្តែងដោយភាពវៃឆ្លាតអមជាមួយយនឹងការស្រែកបន្ទរនៅក្នុងបទចម្រៀងមួយបទនេះ។ ការច្រៀងចង្វាក់នេះគឺពិតជាគួរឲ្យទាក់ទាញនិងចងចាំនៅក្នុងចិត្តរបស់អ្នកស្តាប់ ហើយវាមិនត្រឹមតែមនុស្សជំនាន់មុនប៉ុណ្ណោះទេដែលចូលចិត្តស្តាប់តន្រ្តីប្រភេទនេះ។

Sungmin បាន​បង្កើត​ខ្លួន​គាត់​ជា​សិល្បករ​ទោល​ដ៏​ជោគជ័យ​ម្នាក់ ដោយលោកធ្លាប់ទទួល​បាន​នូវមតិ​រិះគន់​ជា​វិជ្ជមាន​សម្រាប់ជួយដល់​អាល់ប៊ុម​តូច​ដំបូង​របស់​គាត់ “Orgel” ដែល​មាន​បទចម្រៀងដូចជាៈ “Goodnight, Summer” និង SM Station digital single “Day Dream” ជាដើម។ ថ្មីៗនេះ លោក Sungmin ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងកម្មវិធី Mr. Trot រដូវកាលទី 2 របស់ស្ថានីយ៍ទូរទស្សន៍ Chosun ។ នៅក្នុងកម្មវិធីនេះផងដែរ អ្នកគាំទ្របានលើកទឹកចិត្ត Sungmin ឱ្យបន្តអាជីពនៅក្នុងតន្ត្រី Trot នេះឲ្យទៅមុខទៀត ពីក្តីស្រលាញ់នៃអ្នកគាំទ្រ។

ផ្ទុះ​ការ​តវ៉ាឡើង​ក្នុង​ទីក្រុង​ប៉ារីស  ខណៈដែល​ប្រទេស​បារាំង​បានតំឡើងអាយុ​ចូល​និវត្តន៍

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ ទី 1 ឧសភា ដែលជាថ្ងៃប្រពៃណីនៃការហែក្បួនដឹកនាំដោយសហជីព បន្ទាប់ពីមានការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះប្រព័ន្ធសោធននិវត្តន៍របស់ប្រទេសបារាំងដែលត្រូវបានចុះហត្ថលេខាកាលពីខែមុន។

អគារ​មួយ​បាន​ឆាបឆេះ​នៅ Place de la Nation ខណៈ​រដ្ឋធានី​បារាំង​បាន​ក្លាយ​ជា​ការ​ប្រយុទ្ធ​គ្នា​រវាង​បាតុករ និង​ប៉ូលិស​កុបកម្ម។

នេះបើយោងតាមសាខារបស់ CNN BFMTV ប៉ូលីសប៉ារីសបាននិយាយថា មនុស្សប្រហែល 112,000 នាក់បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃច័ន្ទនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង។ វាគឺជាចំនួនអ្នកទៅចូលរួមច្រើនជាងគេទីពីរ បើគិតចាប់តាំងពីបាតុកម្មប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍បានចាប់ផ្តើមនៅក្នុងឆ្នាំនេះ។​

ក្រុម CNN នៅមូលដ្ឋានបានរាយការណ៍ពីទិដ្ឋភាពដ៏វឹកវរក្នុងការតវ៉ា ដោយគប់កាំជ្រួចមកលើប៉ូលីស ហេតុដូច្នេះហើយទើបមានការនឆ្លើយតបដោយឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីឲ្យពួកគេបានដកថយ។

ទន្ទឹមគ្នានោះផងដែរប៉ូលីសបាននិយាយថាមានអគារមួយបានឆេះ ក្រោយមកត្រូវបានពន្លត់វិញ។ អគ្គីភ័យនោះកើតឡើងនៅ Place de la Nation ជា​ចំណុចចុង​បញ្ចប់​នៃ​ការ​តវ៉ា​។ បើតាមការរៀបរាប់របស់ទីភ្នាក់ងារសារព័ត៍មាន CNN បានឲ្យដឹងថា នៅពេលក្រុមប៉ូលីសបានបាញ់ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក គឺវា​បាន​ឆក់យក​ខ្យល់ពី​ទីក្រុង Place de la Nation ខណៈដែល​ការ​ប៉ះ​ទង្គិច​គ្នា​នៅតែ​បន្ត ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ​ក្រុម​បាតុករ​មិន​បាន​បង្ហាញ​សញ្ញា​នៃ​ការ​បំបែក​ខ្លួន​នោះទេ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gerald Darmanin  បាននិយាយ នៅមុនការតវ៉ាថា ក្រុមប៉ូលីសបាននិយាយប្រាប់ពីហានិភ័យនៃការប្រើអំពើហឹង្សាផងដែរ ហើយនៅពេលនោះគឺ មានការឃាត់ខ្លួនសរុបចំនួន 291នាក់ ចំនែកឯក្រុមប៉ូលីសវិញ បានរងរបួសប្រហែលជាង 100 នាក់។

ការកើតឡើងមួយនេះគឺបន្ទាប់ពីសហជីពដ៏ធំបំផុតមួយរបស់ប្រទេសបារាំង CGT បានអំពាវនាវឱ្យមានការតវ៉ា “ជាប្រវត្តិសាស្ត្រ” បន្ទាប់ពីភាពចលាចលជាច្រើនខែ និងកូដកម្មបានរីករាលដាល គឺបានធ្វើឲ្យមានគំនរសំរាមនៅតាមដងវិថីនៃទីក្រុងប៉ារីសទៀតផង។

ទាំងអស់នេះគឺកើតឡើងបន្ទាប់ពី ក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសបារាំង ដែលដើរតួនាទីស្រដៀងនឹងតុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីខែមេសា បានអនុម័តនូវកំណែទម្រង់មួយដោយធ្វើ ការបង្កើនអាយុចូលនិវត្តន៍ពី 62 ទៅ 64 ឆ្នាំ។

បើទោះបីជាមានការសម្រេចរួចរាល់យ៉ាងណាក្តី ក៏សហជីពដ៏មានអំណាចមួយចំនួនរបស់ប្រទេសបារាំងនិយាយថា ពួកគេនឹងតវ៉ាបន្តរទៀត។

កំហឹងនេះនឹងញាំញីក្នុងកំឡុងពេលនៃការកាន់តំណែងរបស់លោក Macron តើប្រទេសបារាំងនឹងមានរឿងអ្វីកើតឡើងបន្ទាប់?

scroll to top