ការ​ប្រកាស​អាសន្ន​ផ្នែក​សុខភាព​បាន​ចេញ​ផ្សាយ​ថា ព្យុះ​កម្ដៅ​បាន​លាត​សន្ធឹង​ចូល​ទៅ​ភាគ​ខាង​ត្បូង​អឺរ៉ុប

 ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ថា ប្រទេសអ៊ីតាលី បានចេញសេចក្តីជូនដំណឹង ស្តីពីអាកាសធាតុក្តៅក្រហម សម្រាប់ទីក្រុងចំនួន១៦ កាលពីថ្ងៃអាទិត្យ ដោយអ្នកឧតុនិយមបានព្រមានថា សីតុណ្ហភាពនឹងឡើងដល់កម្រិតខ្ពស់បំផុត នៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ប្រទេសអេស្បាញ អ៊ីតាលី និងក្រិចបានជួបប្រទះនឹងសីតុណ្ហភាពដ៏ក្តៅគគុកអស់រយៈពេលជាច្រើនថ្ងៃរួចមកហើយ ដែលបំផ្លាញវិស័យកសិកម្ម និងធ្វើឱ្យអ្នកទេសចរភ័យស្លន់ស្លោក្នុងការស្វែងរកម្លប់សម្រាប់ជ្រក។

ប៉ុន្តែ ព្យុះស៊ីក្លូនថ្មីមួយមានឈ្មោះថា Charon ដែលនៅក្នុងទេវកថារបស់ប្រទេសក្រិក គឺជាអ្នកជិះកាណូតរបស់អ្នកស្លាប់ បានរុញចូលទៅក្នុងតំបន់ពីភាគខាងជើងនៃទ្វីបអាហ្រ្វិកកាលពីថ្ងៃអាទិត្យ ហើយអាចបង្កើនសីតុណ្ហភាពលើសពី 45 អង្សាសេ (113 ហ្វារិនហៃ) នៅតំបន់មួយចំនួននៃប្រទេសអ៊ីតាលីនៅដើមសប្តាហ៍នេះ។

សេវាកម្មព័ត៌មានអាកាសធាតុអ៊ីតាលី Meteo.it បានប្រកាសការព្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា “យើងត្រូវរៀបចំសម្រាប់ព្យុះកំដៅដ៏ធ្ងន់ធ្ងរមួយដែលកំពុងតែកើតឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយវានឹងគ្របដណ្តប់ទូទាំងផ្ទៃប្រទេសថែមទៀតផត” ។

“នៅកន្លែងខ្លះកំណត់ត្រាកំដៅបុរាណនឹងត្រូវខូច” ។

ប្រទេសក្រិចបានបិទ Acropolis បុរាណ ក្នុងអំឡុងពេលដែលក្តៅបំផុតនៃថ្ងៃនៅថ្ងៃសុក្រ ដើម្បីការពារភ្ញៀវទេសចររបស់ខ្លួន។

រដ្ឋមន្ត្រីសុខាភិបាលអ៊ីតាលី លោក Orazio Schillaci បាននិយាយថា ប្រជាជនចាំបាច់ត្រូវយកចិត្តទុកដាក់ទៅលើប្រាសាទដ៏ល្បីល្បាញរបស់ទីក្រុងរ៉ូម។

លោកបានប្រាប់កាសែត Il Messaggero កាលពីថ្ងៃអាទិត្យថា “ការទៅ Colosseum នៅពេលដែលវាមានសីតុណ្ហភាព 43C (109.4F) មិនត្រូវបានណែនាំទេ ជាពិសេសសម្រាប់មនុស្សចាស់” គាត់បានប្រាប់កាសែត Il Messaggero ទៀតថា ប្រជាជនទាំងអស់គួរតែនៅក្នុងផ្ទះចន្លោះពីម៉ោង 11 ព្រឹកដល់ម៉ោង 6 ល្ងាច។

ក្រៅ​ពី​រដ្ឋធានី​អ៊ីតាលី ការ​ប្រកាស​អាសន្ន​ផ្នែក​សុខភាព​ត្រូវ​បាន​ដាក់​ចេញ​ពី​កណ្តាល​ទីក្រុង Florence ទៅ Palermo ក្នុង​ក្រុង Sicily និង Bari នៅ​ភាគ​អាគ្នេយ៍​នៃ​ឧបទ្វីប ខណៈ​ដែល​សីតុណ្ហភាព​ក៏​បាន​ចាប់​ផ្តើម​កើន​ឡើង​នៅ​ភាគ​ខាង​ជើង​បន្ថែម​ទៀត។

ចំនែកឯនៅប្រទេសអេស្បាញវិញ ក្រុមអ្នកព្យាករណ៍បានព្រមានពីហានិភ័យនៃភ្លើងឆេះព្រៃ ហើយបាននិយាយថា វានឹងមិនស្រួលក្នុងការគេងនៅពេលយប់នោះទេ ដោយសីតុណ្ហភាពទំនងជាមិននៅក្រោម  25C (77F) នៅទូទាំងប្រទេសនោះទេ។

ក្រុមអ្នកព្យាករណ៍បានព្យាករណ៍ថា រលកកំដៅនឹងកាន់តែខ្លាំងចាប់ពីថ្ងៃច័ន្ទនេះ ជាមួយនឹងសីតុណ្ហភាពឡើងដល់ 44C (111.2F) នៅក្នុងជ្រលងភ្នំ Guadalquivir ក្បែរទីក្រុង Seville នៅភាគខាងត្បូងនៃប្រទេស។

អាជ្ញាធរបាននិយាយថា នៅលើកោះ La Palma របស់អេស្ប៉ាញ ក្នុងតំបន់ Canaries ស្របពេលជាមួយគ្នានោះ យ៉ាងហោចណាស់មនុស្ស 4,000 នាក់ត្រូវជម្លៀសចេញ ខណៈដែលភ្លើងឆេះ ព្រៃ បានឆាបឆេះយ៉ាងសន្ធោសន្ធៅបន្ទាប់ពីមានរលកកម្ដៅដ៏ធ្ងន់ធ្ងរមួយនេះ។

ក្រុមអ្នកឧតុនិយមបាននិយាយថា សីតុណ្ហភាពដែលបានកត់ត្រាខ្ពស់បំផុតរបស់អឺរ៉ុបគឺ 48.8C (119.8F) ដែលបានចុះបញ្ជីនៅស៊ីស៊ីលីកាលពីពីរឆ្នាំមុន អាចនឹងកើនឡើងលើសក្នុងប៉ុន្មានថ្ងៃខាងមុខ ជាពិសេសនៅលើកោះ Sardinia របស់អ៊ីតាលី។

រលកកំដៅបានលាតសន្ធឹងពាសពេញសមុទ្រមេឌីទែរ៉ាណេទៅកាន់ប្រទេសអ៊ីស្រាអែល ជាកន្លែងដែលនាយករដ្ឋមន្ត្រី Benjamin Netanyahu ត្រូវបានសម្រាកនៅមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ ដោយលោកទទួលរងនូវការវិលមុខ និងការខះជាតិទឹកជាក់ស្តែង ហើយលោកក៏បានរំសាយចេញកាលពីថ្ងៃអាទិត្យ។

លោកបានមានប្រសាសន៍ថា “ខ្ញុំសុំអ្នកទាំងអស់គ្នា ចំណាយពេលតិចនៅក្រោមពន្លឺថ្ងៃ ផឹកទឹកឲ្យបានច្រើន ហើយសូមឲ្យពួកយើងទាំងអស់គ្នាមានសប្តាហ៍ថ្មីដ៏ល្អ”។

នៅប្រទេសសហរដ្ឋ​អាមេរិកវិញ ​ក៏​ស្ថិត​ក្នុង​ការ​ទប់ទល់​នឹង ​សីតុណ្ហភាព​ខ្ពស់ផង​ដែរ ដោយមានការកើនឡើង​ជិត​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជន​ស្ថិត​នៅ​ក្រោម​ការ​ព្រមាន​អំពី​កំដៅ​ខ្លាំង​ពី​ប៉ាស៊ីហ្វិក​ភាគពាយ័ព្យ ដោយវាបានចុះ​កាត់​តាម​រដ្ឋកាលីហ្វ័រញ៉ា កាត់​ភាគនិរតី និង​ចូល​ទៅ​ក្នុង​តំបន់ Deep South និង Florida។

BLACKPINK ទទួលបានអ្នក Subscribe ក្នុង Chanel YouTube រហូតដល់ទៅជាង 90 លាននាក់

ក្រុម BLACKPINK ដែលជាក្រុមចម្រៀងនារី K-Pop ដ៏ធំ របស់ពិភពលោក បានប្រមូលផ្តុំអ្នក Subscribe ជាង 90 លាននាក់នៅលើ Chanel  YouTube របស់ពួកគេ ហើយការ Subscribe នេះវាក៏អាចជួយពង្រឹងជំហររបស់ BLACKPINK នៅក្នុងឩស្សាហកម្មតន្ត្រីយ៉ាងរឹងមាំ ដែលនាំឲ្យពួគេ មានអ្នកតាមដានច្រើនជាងគេលើសេវាកម្មចែករំលែកវីដេអូជាសកល។
          នៅក្នុងត្រីមាសនេះផងដែរ ក្រុមចម្រៀង BLACKPINK បានឈានដល់ចំណុចសំខាន់មួយនៅវេលាម៉ោង 5:36 ព្រឹកថ្ងៃច័ន្ទ វាប្រហែលជា 7 ឆ្នាំ និងមួយខែ គឺបន្ទាប់ពី Chanel  YouTube របស់ខ្លួនត្រូវបានបង្កើតឡើង នេះបើយោងតាមផលិតកម្ម YG Entertainment ។ 

នៅខែកក្កដាឆ្នាំ 2020 ក្រុមតន្រ្តីមួយនេះបានក្លាយជាសិល្បករ ដែលមិនមែនជាភាសាអង់គ្លេសដំបូងគេដែលបានចូលខ្លួនទៅបំបែកក្រុមកំពូលទាំងប្រាំក្នុងបញ្ជីសិល្បករ ដែលមានអ្នកតាមដានច្រើនបំផុតនៅលើ YouTube ។ ក្រោយមកវាបានក្លាយទៅជាកំពូល Chanel ដែលសម្បូរអ្នកតាមដានតាំងពីខែកញ្ញា ឆ្នាំ 2021 មកម្ល៉េះ។ ក្រុមចម្រៀងនារី មួយនេះផងដែរក៏បានវ៉ាដាច់តារាប៉ុបពិភពលោកដូចជា Ariana Grande, Eminem, Ed Sheeran និង Justin Bieber ការវ៉ាដាច់ពីម្នាក់ទៅម្នាក់ គឺត្រូវចំណាយពេលតិចជាងមួយឆ្នាំតែប៉ុណ្ណោះ។ សម្រាប់ BLACKPINK ដើម្បីបន្ថែមអ្នកជាវប្រមាណ 10 លាននាក់ពីលើនេះទៀត បន្ទាប់ពីក្រុម BLACKPINK ទទួលបានអ្នក Subscribe លើសពី 80 លាននាក់កាលពីខែកញ្ញាឆ្នាំមុន។

ក្រុមចម្រៀងនារី K-Pop ​ BLACKPINK ​បាន​ប្រមូលអ្នក​ចូល​មើល Chanel YouTube ជាផ្លូវការរបស់ខ្លួន ប្រមាណ 32.2 ពាន់​លាន​ View នៃ​វីដេអូ​ បើគិតមកទល់និងពេលនេះ។
          ចំពោះពួកគេក៏បានរួមបញ្ចូលវីដេអូចម្រៀងចំនួន 43 រួចហើយផងដែរ ដោយបទចម្រៀងនីមួយៗ គឺសុទ្ធសឹងតែមានអ្នកមើលច្រើនជាង 100 លាន ដូចជា “Ddu-du Ddu-du”, “Kill This Love” និង “Boombayah” ។ 

សម្រាប់ផ្នែកមួយនៃការប្រគុំតន្ត្រីទេសចរណ៍ពិភពលោក “Born Pink” ក្រុមតន្រ្តីនេះនឹងជួបជាមួយអ្នកគាំទ្ររបស់ខ្លួននៅហរដ្ឋអាមេរិកផងដែរ ដូចជា New Jersey, Las Vegas, San Francisco និង Los Angeles នៅក្នុងខែក្រោយថែមទៀតផង។

ស្ពាននៅឩបទ្វីប Crimea ត្រូវបានគេបំផ្ទុះ និងបណ្តាលឲ្យមានមនុស្សស្លាប់ ២ នាក់ របួសធ្ងន់ម្នាក់

នៅថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2023 តាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា មានមនុស្សពីរនាក់បានបាត់បង់ជីវិត ហើយកូនស្រីរបស់ពួកគេបានរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃច័ន្ទ គឺបន្ទាប់ពីមានការបំផ្ទុះនៅលើស្ពាន Crimea ដែលជាសរសៃឈាមផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងទ័ពរុស្ស៊ី ក្នុងការប្រយុទ្ធនៅអ៊ុយក្រែន ហើយវាក៏ជាគម្រោងមួយដ៏មានកិត្យានុភាព របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ផងដែរ។

រូបភាពដែលបានបង្ហាញនៅក្នុងសារព័ត៌មាន Reuters ពីកន្លែងកើតហេតុ បានបង្ហាញថាគ្មានចរាចរណ៍ឆ្លងកាត់ផ្លូវ និងស្ពានផ្លូវដែកប្រវែង 19 គីឡូម៉ែត្រ (12 ម៉ាយ) ដែលតភ្ជាប់ពីរុស្ស៊ីទៅ Crimea ដែលរុស្ស៊ីបានបញ្ចូលពីអ៊ុយក្រែនក្នុងឆ្នាំ 2014 នោះទេ ។

រូបភាព​ដែល​មិន​បាន​ផ្ទៀងផ្ទាត់ ​បាន​បង្ហាញ​រនាំង​ដែក​រមួល កំទេចកំទី និង​រថយន្ត​ដែល​រង​ការ​ខូច​ខាត​នៅ​លើ​ស្ពានដែលបានបំផ្ទុះនោះ។ តាមរយៈខ្សែ​វីដេអូ​ Dash cam បាន​បង្ហាញថា ​អ្នក​បើក​បរ​បាន​ចាប់​ហ្វ្រាំង​ភ្លាមៗ​ក្រោយ​ពេល​កើតហេតុ ប៉ុន្តែទំហំ​នៃ​ការ​ខូច​ខាតយើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។

ខាងមន្ត្រី​រុស្ស៊ី​បាន​ហៅគ្រោះមួយនេះ ​ថា​ជា​ស្ថានភាព​អាសន្ន ហើយនៅប៉ុស្តិ៍ Gray Zone របស់រុស្ស៊ី ដែលជាប៉ុស្តិ៍ Telegram មួយដោយធ្វើការជាប់ពាក់ព័ន្ធជាមួយក្រុមទាហ៊ានស៊ីឈ្នួល Wagner បានរាយការណ៍ថាមានការវាយប្រហារពីរ នៅលើស្ពាននោះ កាលពីវេលាម៉ោង 03:04 ព្រឹក (0004 GMT) និង 03:20 ព្រឹក។

ចំពោះឪពុក​ម្តាយ​របស់​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់ និង​កូនស្រីបាន​រង​របួស​ក្នុង​រថយន្ត​ ។

លោក Vyacheslav Gladkov អភិបាលនៃតំបន់ Belgorod បាននិយាយនៅក្នុងសារមួយនៅលើកម្មវិធីផ្ញើសារ Telegram ថា “ក្មេងស្រីបានរងរបួស” ។ «​អ្វី​ដែល​ពិបាក​បំផុត​នោះ​គឺ​ឪពុក​ម្ដាយ​របស់​នាង​បានបានបាត់ជីវិតអស់ទៅហើយ។

គាត់បាននិយាយថា “គ្មានពាក្យណាអាចរំងាប់ការឈឺចាប់នៃការបាត់បង់នៅទីនេះបានទេ”  នៅពេលនេះផងដែរ ក្មេង​ស្រី​រង​គ្រោះ​រូបនោះ ត្រូវ​បាន​គេ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់។

លោក Sergei Aksyonov អភិបាល​ដែល​ដំឡើង​ដោយ​រុស្ស៊ី​បាន​និយាយ​ថា ​ភាព​អាសន្ន​បាន​កើត​ឡើង​នៅ​លើ​សសរ​ទី ១៤៥ នៃ​ស្ពាន ប៉ុន្តែលោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ។

អ្នកនាំពាក្យរបស់មេបញ្ជាការយោធាភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន លោកស្រី Natalia Humeniuk បាននិយាយថា ឧបទ្ទវហេតុនៅលើស្ពាន Crimea អាចជាសកម្មភាពបង្ករឿងមួយនៅខាងក្រុងម៉ូស្គូ។

លោកស្រី Natalia Humeniuk បាននិយាយ ប្រាប់ទូរទស្សន៍ជាតិ Rada ថា “ការបង្កើតការបង្កហេតុដែលអាជ្ញាធរកាន់កាប់នៅ Crimea បានរាយការណ៍ភ្លាមៗថា វាគឺជាវិធីធម្មតានៃការដោះស្រាយបញ្ហារបស់អាជ្ញាធរនៅ Crimea ក៏ដូចជាប្រទេសឈ្លានពានដូចជារុស្ស៊ីតែប៉ុណ្ណោះ” ។

ចំនែកភាគីខាងរុស្ស៊ីវិញ បានចោទប្រកាន់ទៅលើអ៊ុយក្រែនចំពោះការវាយប្រហារលើស្ពានកាលពីខែតុលាឆ្នាំមុនវិញ។ ប៉ុន្តែប្រទេសអ៊ុយក្រែន​ហាក់ដូចជាបាន​ទទួល​ស្គាល់ដោយ​ប្រយោល ​ចំពោះ​ការ​វាយ​ប្រហារ​ប៉ុន្មាន​ខែ​ក្រោយ​នេះ។

លោក Serhiy Bratchuk អ្នកនាំពាក្យរបស់រដ្ឋបាលយោធា Odesa របស់អ៊ុយក្រែនបានបង្ហោះរូបថតនៅលើគណនី Telegram របស់គាត់អំពីអ្វីដែលហាក់ដូចជាបង្ហាញពីផ្នែកនៃស្ពានដែលបាក់។  ហើយរូបភាពនោះ វា​មិន​ទាន់​មានភាពច្បាស់លាស់​ថា តើ​វា​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ណារបស់នរណា​មួយ​នោះ​ទេ។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​ខែ​តុលា ឆ្នាំមុនផងដែរ លោក Putin បាន​បញ្ជា​ឱ្យ​ជួសជុល​ស្ពាននោះឡើងវិញ ហើយ​ថែម​ទាំងមានការ​បើក ​រថយន្ត Mercedes ឆ្លង​កាត់​វា​ទៀត​ផង។

ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ីបាននិយាយថា មានការខូចខាតផ្លូវនៅលើស្ពានដែលខិតទៅជិតឧបទ្វីប Crimea ប៉ុន្តែមិនមានការខូចខាតដល់សសរស្តម្ភនោះទេ។ តែខាងសារព័ត៌មានរយទ័រ​ មិន​បាន​បញ្ជាក់​ថា រឿងនេះបណ្ដាល​មក​ពី​អ្វី​ ទើបបង្ករឲ្យមានការ​ខូចខាត​នោះ​ទេ។

កប៉ាល់ចុងក្រោយចាកចេញពីកំពង់ផែ អ៊ុយក្រែន មុនថ្ងៃកំណត់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

នៅថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2023 តាមរយៈសារព័ត៌មាន​ Reuters បានឲ្យដឹងថា កប៉ាល់ចុងក្រោយដើម្បីធ្វើដំណើរក្រោមកិច្ចព្រមព្រៀងអន្តរការីរបស់អង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែនទទួលសុវត្ថិភាពនៅសមុទ្រខ្មៅបានចាកចេញពីកំពង់ផែ Odesa នៅព្រឹកថ្ងៃអាទិត្យមុន គឺជាថ្ងៃផុតកំណត់ដើម្បីបន្តកិច្ចព្រមព្រៀង បើយោងតាម ​​ សាក្សី និង MarineTraffic.com ។

រុស្ស៊ី​មិន​បាន​យល់ព្រម​ចុះ​បញ្ជី​កប៉ាល់​ថ្មី​ណា​មួយ​ទេ​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា ហើយ​គំនិត​ផ្តួច​ផ្តើម​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ច័ន្ទ លុះ​ត្រា​តែ​ក្រុង​ម៉ូស្គូ​យល់ព្រម​បន្ត​វា។

អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការ Antonio Guterres កំពុងរង់ចាំការឆ្លើយតបពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លើសំណើដើម្បីបន្តកិច្ចព្រមព្រៀង។

វិមានក្រឹមឡាំងបាននិយាយថា លោកពូទីនបានប្រាប់ប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា ការប្តេជ្ញាចិត្តដើម្បីលុបបំបាត់ឧបសគ្គចំពោះការនាំចេញអាហារនិងជីរបស់រុស្ស៊ីមិនទាន់ត្រូវបានបំពេញនៅឡើយទេ។

រុស្ស៊ីបាន គំរាម ម្តងហើយម្តងទៀត ថានឹងចាកចេញពីកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគីក្នុងខែកក្កដា ឆ្នាំ 2022 បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ វា​ត្រូវ​បាន ​ពន្យារ ​ពេល​ពីរ​ខែ​នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា។

មន្ត្រីអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយភ្លាមៗថា តើកប៉ាល់ TQ Samsun ដែលមានទង់ជាតិទួរគីបានចាកចេញពី Odesa ដែរឬទេ។

អ៊ុយក្រែន និងរុស្ស៊ី គឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិលំដាប់កំពូលរបស់ពិភពលោក។

scroll to top