ប្រទេសរុស្ស៊ី ​ពិន័យ​ក្រុមហ៊ុន Google ចំនួន ៣២.០០០ ដុល្លារ សម្រាប់ការមិនលុប ​វីដេអូ​ ដែលជាព័ត៌មានមិនពិត

យោងតាមរយៈការចុះផ្សាយរបស់សារព័ត៌មាន VOA កាលពីថ្ងៃទី 17 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា តុលាការបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន 32,000 ដុល្លារសហរដ្ឋអាមេរិច ទៅលើក្រុមហ៊ុន Google សម្រាប់ការខកខានក្នុងការលុបចោលនូវព័ត៌មានមិនពិតមួយចំនួន ដែលត្រូវបានបានដាក់បង្ហោះនៅក្នុងYoutube ដោយនិយាយអំពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

សូមបញ្ជាក់ផងដែរថាចំពោះចំណាត់ការ​របស់​តុលាការ និង​របស់​ចៅក្រមរបស់រុស្ស៊ីលើកនេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រុស្ស៊ីកំពុងបំណងចង់ប្រឆាំង ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកផ្សេងទៀតនៅក្នុង​ដើម​ខែ​សីហានេះ វាអាចជាក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Wikimedia ។

បើយោងតាមរបាយការណ៍របស់សារព័ត៌មានរុស្ស៊ីបាននិយាយថា តុលាការបានរកឃើញថាសេវាកម្មវីដេអូ YouTube ដែលជាកម្មសិទ្ធិរបស់ Google មានកំហុសក្នុងការមិនលុបវីដេអូ ដែលមានព័ត៌មានមិនត្រឹមត្រូវអំពីជម្លោះ ដែលរុស្ស៊ីចាត់ទុកថាការចុះផ្សាយទាំងនោះគឺជា “ប្រតិបត្តិការយោធាពិសេស”របស់ប្រទេសខ្លួនតែប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មាន VOA បាននិយាយទៀតថា Google ក៏ត្រូវបានគេរកឃើញថាមានពិរុទ្ធចំពោះការមិនលុបវីដេអូ ដែលណែនាំពីមធ្យោបាយនៃការចូលទៅកាន់កន្លែងដែលមិនបើកដំណើរការសម្រាប់អនីតិជន ហើយក្រុមហ៊ុនយក្សមួយនេះ ក៏មិនបានបញ្ជាក់ថា តើឧបករណ៍ប្រភេទណាដែលមានជាប់ពាក់ព័ន្ធនោះទេ។

នៅក្នុងប្រទេសរុស្ស៊ី តុលាការអាជ្ញាកណ្តាលជាធម្មតាគឺតែងតែដោះស្រាយការបំពានផ្នែករដ្ឋបាល និងសំណុំរឿងព្រហ្មទណ្ឌកម្រិតទាបតែប៉ុណ្ណោះ។

ប៉ុន្តែចាប់តាំងពីមានការបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ 2022 មក ប្រទេសរុស្ស៊ីបានអនុម័តវិធានការជាច្រើន ដើម្បីដាក់ទណ្ឌកម្ម ចំពោះរាល់ការរិះគន់ ឬការសាកសួរអំពីយុទ្ធនាការយោធារបស់ខ្លួនថែមទៀតផង។

បើយោងតាមឯកសារមួយបានសរសេរថា ឥស្សរជនប្រឆាំងម្នាក់ដែលមានឈ្មោះថា លោក Vladimir Kara-Murza ត្រូវបានកាត់ទោសឱ្យជាប់គុក 25 ឆ្នាំនៅ ឆ្នាំនេះ ពីបទក្បត់ជាតិ ដែលផ្តើមចេញពីការផ្សព្វផ្សាយដែលគាត់បានធ្វើឡើង ដើម្បីប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

ប្រទេសសហរដ្ឋអាមេរិក បាន​ស្នើ​ឱ្យ​អ៊ីរ៉ង់​ ឈប់​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ឱ្យ​ រុស្ស៊ី

យោងតាមទីភ្នាក់ងារសាព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី 16 ខែ សីហា​ ឆ្នាំ 2023 បានឲ្យដឹងថា កាសែត Financial Times បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យអ៊ីរ៉ង់បញ្ឈប់ការលក់យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធទៅឱ្យប្រទេសរុស្ស៊ីតទៅទៀត។

 ការស្នើរនេះគឺជាផ្នែកមួយនៃកិច្ចពិភាក្សាស្តីពីការយល់ដឹងដ៏ទូលំទូលាយមួយ ក៏ប៉ុន្តែវាមិនត្រូវបានសរសេរឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីកាត់បន្ថយភាពតានតឹងនោះទេ។

យោងតាមរបាយការណ៍មួយបាននិយាយថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធឱ្យអ៊ីរ៉ង់បញ្ឈប់ការលក់យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធទៅឱ្យប្រទេសរុស្ស៊ី ជាពិសេសគឺអាវុធដែលទីក្រុងម៉ូស្គូកំពុងប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាគ្រឿងបន្លាស់សម្រាប់យន្តហោះគ្មានមនុស្សបើក  ដោយរបាយការណ៍នោះបាននិយាយទៀតថា ខ្លឹមសារខាងលើនេះគឺជាការដកស្រង់សម្តីពីមន្ត្រីអ៊ីរ៉ង់ និងមនុស្សម្នាក់ទៀតដែលស្គាល់ពីការពិភាក្សានេះ។

ចំពោះសេតវិមាន និងក្រសួងការបរទេសអ៊ីរ៉ង់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។

ដំណឹងនេះកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹង និងធ្វើឱ្យការចរចាកាន់តែទូលំទូលាយឡើងវិញអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយ កាលពីថ្ងៃអង្គារថា លោកនឹងស្វាគមន៍រាល់វិធានការរបស់អ៊ីរ៉ង់ ដើម្បីកាត់បន្ថយ “ការគំរាមកំហែងអាវុធនុយក្លេអ៊ែរដែលកំពុងតែមានការកើនឡើង” ។

កាសែត Financial Times បាននិយាយថា ការពិភាក្សាទាំងនេះបានធ្វើឡើងទន្ទឹមនឹងការចរចាលើកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសកាលពីសប្តាហ៍មុន។ ដោយអ៊ីរ៉ង់ បានអនុញ្ញាតឱ្យ ពលរដ្ឋអាមេរិកដែលបានជាប់ឃុំចំនួនបួននាក់ ផ្លាស់ទៅរស់នៅក្នុងការឃុំខ្លួនក្នុងផ្ទះពីពន្ធនាគារ Evin របស់ទីក្រុងតេអេរ៉ង់ ខណៈដែលមនុស្សទីប្រាំកំពុងស្ថិតនៅក្រោមការឃុំឃាំងនៅផ្ទះស្រាប់។

ចំនែកកាលពីសប្តាហ៍មុន បើយោងតាមប្រភពបាននិយាយថា អ៊ីរ៉ង់អាចដោះលែងពលរដ្ឋអាមេរិកចំនួនប្រាំនាក់ដែលត្រូវបានឃុំខ្លួនជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីដកប្រាក់ចំនួន 6 ពាន់លានដុល្លារសហរដ្ឋអាមេរិច​ របស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅក្នុងធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូងថែមទៀតផង។

អតីតមហាលសេដ្ឋីថៃម្នាក់ បានស្នើឱ្យប៉ូលីសស៊ើបអង្កេតក្រុមហ៊ុនអចលនទ្រព្យមួយ ដែលធ្លាប់ស្ថិតនូវក្រោមការគ្រប់របស់បេក្ខជននាយករដ្ឋមន្ត្រី​ ភឿថៃ

លោក Chuvit Kamolvisit ដែលជា អតីត​មហាសេដ្ឋី​ហាង​ម៉ាស្សា​រូប​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ផ្ទាល់​ទៅ​កាន់​លោក​ឧត្តមសេនីយ៍ទោ Surachat Hakparn អគ្គស្នងការ​រង​ជាតិ នៅ​ក្លឹប​ប៉ូលិស​ភូមិន្ទប្រទេស​ថៃ ពីបទ គេចវេសការបង់ពន្ធជូនរដ្ឋ កាលពីលោក Srettha Thavisin ជានាយកប្រតិបត្តិករ នៅក្រុមហ៊ុនអចលនទ្រព្យ Sansiri Plc ។ លោក Chuvit Kamolvisit បាននិយាយថា លោកចង់ឱ្យអ្នកស៊ើបអង្កេតនូវការទិញដីរបស់ ក្រុមហ៊ុន Sansiri Plc នៅលើផ្លូវ Sarasin និង Thong Lor នេះបើយោងតាមការចុះផ្សាយរបស់ការសែតបាងកកប៉ុស្ត កាលពីថ្ងៃទី 17 ខែ សីហា ឆ្នាំ 2023។

លោក Chuvit Kamolvisit កាលពីថ្ងៃព្រហស្បតិ៍បានស្នើឱ្យប៉ូលីសស៊ើបអង្កេត លើការទិញដីចំនួនពីរដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sansiri Plc នៅពេលដែលក្រុមហ៊ុនមួយនេះត្រូវបានគ្រប់គ្រងដោយ លោកSrettha Thavisin បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ។

ក្នុងសំណុំរឿងមួយ ដែលលោកបានចោទប្រកាន់ថា លោក ស្រេត ថា និងក្រុមហ៊ុនមានបំណងក្នុងការគេចពន្ធពីអ្នកលក់ចំនួន ១២ នាក់ ដែលបានបែងចែកដីឡូត៍ និងធ្វើការផ្ទេរប្រាក់ដាច់ដោយឡែកក្នុងរយៈពេល ១២ ថ្ងៃ។

ប៉ុន្តែចំនែក​ឯ ក្រុមហ៊ុន Sansiri ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ថៃ (SET) បាន​បដិសេធ​ការ​ចោទ​ប្រកាន់ខាងលើនេះ។ ក្នុងនោះផងដែរ លោក Srettha Thavisin បានក៏បាន​ដាក់​ពាក្យវិញពីបទ ​បរិហារ​កេរ្តិ៍​ ។

​          ប៉ុន្តែសម្រាប់ ខាងប៉ូលិសបាននិយាយថា ពួកគេ​នឹង​បើក​ការស៊ើបអង្កេត ក្នុងបំណង​ស្វែងរក​ការពិត ដើម្បី​ផលប្រយោជន៍​ជាសាធារណៈ​។

Sansiri បានប្រាប់ SET កាលពីថ្ងៃពុធ ថា ខ្លួនបានទិញដីឡូតិ៍ ថោងឡោ ដោយផ្ទាល់ពី N&N Assets Co ហើយថា មេផ្ទះ និងសន្តិសុខនៅជាមួយក្រុមហ៊ុនលក់ មិនមែនជាមួយ Sansiri ទេ។

ខាងក្រុមហ៊ុន Sansiri  បាននិយាយថា លោក Chuvit កំពុងតែរំលេចនូវអ្វី ដែលលោកនិយាយឲ្យទៅជាចម្ងល់អំពីក្រមសីលធម៌របស់លោក ស្រេតថា នៅពេលដែលគណបក្សភឿថៃ កំពុងតែរៀបចំតែងតាំងអតីតចៅហ្វាយនាយ Sansiri ឲ្យក្លាយជានាយករដ្ឋមន្ត្រី។ ព្រោះគេដឹងយ៉ាងច្បាស់ថា​ការ​បោះ​ឆ្នោត​ក្នុង​សភា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍ក្រោយ ។

សម្រាប់គណបក្សភឿថៃវិញ នៅតែព្យាយាមដាក់ឱ្យចប់សព្វគ្រប់លើក្រុមចម្រុះថ្មី បន្ទាប់ពី បានដកខ្លួនចេញពី  សម្ព័ន្ធភាពប្រាំបីដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ ដែលបានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី 14 ខែឧសភា។

គណបក្សភឿថៃបានជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការបោះឆ្នោតសកលដោយមាន 141 អាសនៈ ខណៈដែល Move Forward មាន 151 អាសនៈនៅក្នុងសភាដែលមាន 500 អាសនៈ។

យើងចង់បញ្ជាក់ថា លោក Srettha Thavisin បានលាលែងពីតំណែង ជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Sansiri (SIRI) តាំងពីខែមេសាមកម្ល៉េះ។ មុននេះគាត់ បានផ្ទេរភាគហ៊ុនរបស់គាត់ នៅក្នុងក្រុមហ៊ុនទៅឱ្យកូនស្រីរបស់គាត់រួចរាល់ផងដែរ។

ហ្វីលីពីន «មិន​ធ្វើ​សង្គ្រាម» ជាមួយនឹង​ក្រុង​ប៉េកាំងនោះទេ បើទោះបីជា​មាន​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូងក៏ដោយ

យោងតាមការចុះផ្សាយរបស់កាសែតចិនពេលព្រឹក នៅថ្ងៃទី 16 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ប្រទេសហ្វីលីពីន បានសង្កត់ធ្ងន់ថា ខ្លួនមិនស្ថិតក្នុង “ការធ្វើសង្គ្រាម” ជាមួយទីក្រុងប៉េកាំងនោះទេ បើទោះជាពេលនេះខ្លួនកំពុងតែមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុង សមុទ្រចិនខាងត្បូងយ៉ាងណាក៏ដោយ។ ព្រោះថាសមាជិកព្រឹទ្ធសភារបស់ប្រទេសហ្វីលីពីន ចង់ឱ្យប្រទេសមានពេលវេលាគ្រប់គ្រាន់ក្នុងការសាងសង់រចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅលើច្រាំងថ្មឲ្យបានចប់សព្វគ្រប់ជាមុនសិន ដើម្បីអះអាងថាវាជាអធិបតេយ្យភាពរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសលោក Enrique Manalo បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតី Ferdinand Marcos Jnr បានប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃដោយសន្តិវិធី នៅពេលដែលសមាជិកសភាម្នាក់បានសួរគាត់ថា តើវាជារឿងល្អទេសម្រាប់ទីក្រុងម៉ានីលក្នុងការធ្វើសង្រ្គាម ដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយាមិនល្អរបស់ចិនចំពោះទូកហ្វីលីពីន?

ព្រោះថាឆ្មាំសមុទ្ររបស់ ប្រទេសចិន កាលពីដើមខែនេះ បានរារាំង និងបាញ់កាំភ្លើងបាញ់ទឹកទៅលើនាវាហ្វីលីពីន ដែលដឹកគ្រឿងផ្គត់ផ្គង់សម្រាប់កងទ័ពហ្វីលីពីន ដែលឈរជើងនៅលើកោះ Second Thomas Shoal ។

លោក Enrique Manalo បានឆ្លើយតបវិញថា “យើង​មិន​ស្ថិត​នៅ​លើ​មូលដ្ឋាន​សង្គ្រាម​ទេ។ អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​គឺ​ការ​ព្យាយាម​ការពារ​អធិបតេយ្យភាព​របស់​យើង​នៅ​ក្នុង EEZ [តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ] របស់​យើង​តាម​រយៈ​មធ្យោបាយ​ការទូត និង​សន្តិភាព»។

លោកបានបន្ថែមថា បេសកកម្មផ្គត់ផ្គង់ឡើងវិញគឺសម្រាប់គោលបំណងមនុស្សធម៌ ហើយមិនមានហេតុផលផ្សេងទៀតនៅពីក្រោយវានោះទេ។

ដោយមានការក្រែនរំលឹកថា ហ្វីលីពីន​បាន​បញ្ឈប់​ BRP Sierra Madre ដោយ​ចេតនា​ក្នុង​ឆ្នាំ 1999 ដើម្បី​ពង្រឹង​ការទាមទារ​អធិបតេយ្យភាព​របស់ខ្លួន​ចំពោះ​កោះ Thomas Shoal ទីពីរ ដែល​ក្រុង​ម៉ានីល​ហៅថា Ayungin។

កប៉ាល់សម័យសង្រ្គាមលោកលើកទី២ បានធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងរវាងភាគីទាំងពីរ ដោយចិនបានប្រាប់ហ្វីលីពីនថា ឱ្យធ្វើតាម “ការសន្យា” របស់ខ្លួនក្នុងការអូសកប៉ាល់ចេញពីតំបន់ខាងលើនេះ។

លោក Manalo បាននិយាយថាគាត់បានស្នើសុំឱ្យស្ថានទូតចិនផ្តល់ច្បាប់ចម្លងនៃកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរណាមួយ ដើម្បីបញ្ជាក់ការអះអាងរបស់ខ្លួនដោយបន្ថែមថា “លុះត្រាតែយើងអាចទទួលបានការបង្ហាញឱ្យកាន់តែច្បាស់អំពីកិច្ចព្រមព្រៀងនេះ ព្រោះប្រទេសហ្វីលីពីនដឹងថា វាមិនអាចទៅរួចនោះទេ ដែលប្រទេសរបស់ខ្លួន​ ព្រមធ្វើកិច្ចព្រមព្រៀងបែបនេះ នោះទេ” ។

លោកក៏បានបង្ហើបឱ្យដឹងថាទីក្រុងម៉ានីលកំពុងចរចាលើកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ច (VFA) ជាមួយ “ដៃគូសំខាន់” នៅជិតប្រទេសចិន ដើម្បីបង្កើនភាពជាដៃគូផ្នែកសន្តិសុខ និងសេដ្ឋកិច្ច នេះបើយោងតាមសារព័ត៌មាន ABS-CBN ។

ក្នុងចំណោមប្រទេសដែលស្ថិតនៅអាស៊ីអាគ្នេយ៍បច្ចុប្បន្នគឺមាន VFA ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលអនុញ្ញាតឱ្យកងទ័ពបរទេសហ្វឹកហាត់នៅប្រទេសហ្វីលីពីន។ ( VFA គឺកិច្ចព្រមព្រៀង កងកម្លាំងបំពេញទស្សនកិច្ចរវាងហ្វីលីពីន-សហរដ្ឋអាមេរិក)។

ទន្ទឹមនឹងនេះដែរ សមាជិកព្រឹទ្ធសភាជាច្រើននាក់ បានគាំទ្រសំណើររបស់សមាជិកសភា Francis Escudero ក្នុងការបែងចែកថវិកាចំនួន 100 លានប៉េសូ (1.7 លានដុល្លារអាមេរិក) នៅឆ្នាំក្រោយ ដើម្បីសាងសង់កន្លែងស្នាក់នៅសម្រាប់ទាហ៊ានដែលគ្រប់គ្រងប៉ុស្តិ៍យោធានៅលើកប៉ាល់ rickety ។

លោក Escudero បានទទូចថាគំនិតដែលត្រូវបានស្វាគមន៍ដោយមេទ័ពជើងទឹកគឺ “មិនត្រូវបានបង្កើតឡើងដើម្បីខឹងចិនឬនាំយើងឱ្យខិតទៅជិតសង្រ្គាមនោះទេ” ។

ប៉ុន្តែមន្ត្រីស្ថានទូតចិននៅសប្តាហ៍នេះ បានចោទប្រកាន់ហ្វីលីពីនថា បានប្រកាន់យកនូវ “អាកប្បកិរិយាប្រឈមមុខដាក់គ្នា” ហើយបានជំរុញឱ្យប្រទេសនេះបន្តការសន្ទនា ដើម្បីបន្ធូរបន្ថយការល្អកកករខាងការទូត។

ដើម្បីជាការឆ្លើយតប ប្រមុខការពារជាតិ លោក Gilberto Teodoro បានអំពាវនាវឱ្យទីក្រុងប៉េកាំងបញ្ឈប់សកម្មភាពសាងសង់ និងសកម្មភាពអរិភាពនៅសមុទ្រចិនខាងត្បូង ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចា។

“ពួកគេគួរតែបញ្ឈប់ការសាងសង់សំណង់នៅសមុទ្រហ្វីលីពីនខាងលិច ក៏ដូចជាការយាយីតំបន់ EEZ [តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ] ដែលជាផ្នែកភាគខាងកើតនៃសមុទ្រចិនខាងត្បូង។

មន្ត្រីចិនក៏បាននិយាយផងដែរថា រដ្ឋាភិបាលក្រុងប៉េកាំងចាប់អារម្មណ៍លើការពន្លឿនការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងជាមួយ អាស៊ាន ខណៈដែលកិច្ចព្រមព្រៀងស្តីពីផ្លូវទឹកនៅតែពិបាកយល់ពីគ្នាទៅវិញទៅមក បើទោះបីជាមានការខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សរ៍ ដោយប្លុកដែលមានសមាជិកទាំង 10 និងប្រទេសដែលជាមហាសេដ្ឋកិច្ចក៏ដោយ។

ទីក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលហ្វីលីពីន និងប្រទេសមួយចំនួនទៀតបានទាមទារប្រកួតប្រជែង ហើយបានច្រានចោលសេចក្តីសម្រេចអន្តរជាតិកាលពីឆ្នាំ 2016 ដែលថាការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់។

scroll to top