មហាលជននៅតែមានមន្ទិលសង្ស័យលើ ​លោក ថាក់ស៊ីន ថាអាច​នឹង​ត្រូវ​កាត់បន្ថយទោស​បន្ថែម​ទៀត

អតីតឧបនាយករដ្ឋមន្ត្រី លោក Wissanu Krea-ngam បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា មានសិទ្ធិដូចគ្នានឹងអ្នកទោសផ្សេងទៀតទាំងអស់ ក្នុងការទទួលបានការកាត់បន្ថយបន្ថែមទៀត ចំពោះការជាប់ពន្ធនាគាររបស់គាត់ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី 03 ខែសីហា​ ឆ្នាំ2023។

លោក ថាក់ស៊ីន គឺជាអ្នកទោសនយោបាយម្នាក់ ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Police General Hospital ខណៈដែលលោកកំពុងជាប់ពន្ធនាគារ គឺបន្ទាប់ពីបានត្រឡប់មកប្រទេសថៃវិញ ។

លោក Wissanu បានឆ្លើយតបទៅនឹងរបាយការណ៍មួយ ដែលដកស្រង់គាត់ដោយលោកបាននិយាយថា ការលើកលែងទោសរបស់ព្រះមហាក្សត្រ ដែលបានផ្តល់រួចជាស្រេចដល់លោកថាក់ស៊ីន ក្រោមឥទ្ធន័យថា ការជាប់ពន្ធនាគាររយៈពេល 8 ឆ្នាំរបស់គាត់ត្រូវបានបន្ធូរបន្ថយទៅមួយឆ្នាំ គឺជាចុងក្រោយ ហើយគាត់មិនមានសិទ្ធិស្នើសុំការបន្ធូរបន្ថយបន្ថែមទៀតនោះទេ។

លោក Wissanu បាននិយាយថាគាត់ត្រូវបានគេដកស្រង់ខុស ហើយអ្វីដែលគាត់ចង់និយាយគឺថា ការលើកលែងទោសរបស់ព្រះមហាក្សត្រត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃសុក្រគឺជាការសម្រេចចិត្តរបស់ព្រះមហាក្សត្រដែលប្រទានជាចុងក្រោយដល់លោកថាក់ស៊ីន។ គាត់បាននិយាយថា គាត់មិនបាននិយាយអ្វីអំពីថាក់ស៊ីនបាត់បង់សិទ្ធិផ្សេងទៀតរបស់គាត់ក្នុងការកាត់បន្ថយការកាត់ទោសដាក់គុកបន្ថែមទៀត ឬការលើកលែងទោសថ្មីនោះឡើយ។

លោក Wissanu បាននិយាយថាសិទ្ធិអ្វីក៏ដោយដែលអ្នកទោសផ្សេងទៀតដែលមានរយៈពេលមួយឆ្នាំ ឬតិចជាងក្នុងការបម្រើអាចមាន លោកថាក់ស៊ីនក៏មានសិទ្ធិទាំងនោះផងដែរ។

លោកបាននិយាយថា “ការជាប់ពន្ធនាគារដែលនៅសល់របស់លោកថាក់ស៊ីន នៅតែអាចកាត់បន្ថយបន្ថែមទៀត។ ប៉ុន្តែថាតើវានឹងកាត់បន្ថយឬអត់នោះខ្ញុំមិនដឹងទេ។ អ្នកខ្លះរំពឹងថា វានឹងត្រូវបានកាត់បន្ថយបន្ថែមទៀតក្នុងឱកាសបុណ្យឪពុក (ថ្ងៃទី 5 ខែធ្នូ)” ។

ការ​លើក​លែង​ទោស​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​នៅ​ថ្ងៃ​សុក្រ គឺនូវ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក Wissanu នៅកាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចាំផ្ទះ ហើយលោក​បាន​ទទួល​ញត្តិ​ដែល​ដាក់​ជា​ផ្លូវ​ការ​ដោយ​លោក​ថាក់ស៊ីន។

នៅពេលគាត់ត្រលប់មកវិញ លោកថាក់ស៊ីនត្រូវបានបញ្ជូនទៅកាន់តំបន់ដាច់ពីគេនៃពន្ធនាគារ Remand ក្រុងបាងកក បន្ទាប់ពីតុលាការកំពូលបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ សម្រាប់ករណីចំនួនបី។

ហើយក្នុងរយៈពេល 13 ម៉ោង គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅ ដោយមានការឈឺទ្រូង លើសឈាម និងតិត្ថិភាពអុកស៊ីសែនក្នុងឈាមទាប។ បន្ទាប់មកលោក ថាក់ស៊ីន គាត់បានស្នាក់នៅទីនោះតាំងពីពេលនោះមក។

កូរ៉េ​ខាង​ជើង​ បាន​ធ្វើ​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​ក្លែង​ក្លាយមកកាន់ កូរ៉េខាងត្បូង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានធ្វើសមយុទ្ធមួយសម្រាប់ “ការក្លែងធ្វើការវាយប្រហារនុយក្លេអ៊ែរតាមបែបយុទ្ធសាស្ត្រ” ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយនេះបាននិយាយកាលពីថ្ងៃអាទិត្យទៀតថា កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងកាត់ទ្វីប គឺបន្ទាប់ពីសមយុទ្ធរួមគ្នាដ៏សំខាន់រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកត្រូវបានបញ្ចប់ នេះបើយោងតាមការចុះផ្សាយរបស់ Korean Times កាលពីថ្ងៃទី 03 ខែកញ្ញា ឆ្នាំ2023។
          កាលពីថ្ងៃសៅរ៍ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងឩទ្វីបកូរ៉េជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រលឿងនៅម៉ោងប្រហែល 4 ទៀបភ្លឺ ការបាញ់បង្ហោះបានកើតឡើងពីរថ្ងៃបន្ទាប់ពីសម្ព័ន្ធមិត្តបានបញ្ចប់សមយុទ្ធ Ulchi Freedom Shield រយៈពេល 11 ថ្ងៃរបស់ពួកគេ ដែលទីក្រុងព្យុងយ៉ាងបាននិយាយថាវាជាការហាត់សមសម្រាប់ ការលុកលុយមកលើប្រទេសរបស់ខ្លួន។ 

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បាននិយាយថា “សមយុទ្ធបាញ់គ្រាប់ពិតសម្រាប់ការវាយប្រហារនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រត្រូវបានធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃទី 2 ខែកញ្ញា ដើម្បីព្រមានដល់សត្រូវនៃគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរពិតប្រាកដ” ។ កូរ៉េខាងជើងបានអះអាងថា “បេសកកម្មវាយប្រហារនុយក្លេអ៊ែរ” ត្រូវបានធ្វើឡើង “ដោយជោគជ័យ” ដោយកាំជ្រួចបានហោះចម្ងាយពី 1,500 គីឡូម៉ែត្រ ក្នុងរយៈពេល 7,672 ដល់ 7,681 និងមានសមត្ថភាពបំផ្ទុះនៅរយៈកម្ពស់ដែលបានកំណត់ទុកជាមុនគឺ 150 ម៉ែត្រ ពីលើគោលដៅ។
          កូរ៉េខាងជើង​បាន​ថ្កោលទោស​ជាថ្មី​ម្តងទៀត​នូវ​សមយុទ្ធ​ដ៏សំខាន់​ចុងក្រោយ​រវាង​សម្ព័ន្ធមិត្ត ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-1B និង​យន្តហោះ​ចម្បាំង​របស់​អាមេរិក​យ៉ាង​ហោច​ណាស់​មួយ​គ្រឿង ព្រោះ​«​កាន់តែ​បើកចំហ​» បង្ហាញ​ពី​«​គម្រោង​ប្រឈមមុខ​យោធា​» ប្រឆាំង​កូរ៉េខាងជើង​។ KCNA បាននិយាយថា “កម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងពង្រឹងឥរិយាបថប្រឆាំងការប្រយុទ្ធប្រកបដោយទំនួលខុសត្រូវរបស់ខ្លួនក្នុងគ្រប់មធ្យោបាយដើម្បីរារាំងសង្គ្រាម និងរក្សាសន្តិភាព និងស្ថិរភាព” ដោយសំដៅទៅលើកូរ៉េខាងជើងតាមឈ្មោះផ្លូវការរបស់ខ្លួន។

យោធាកូរ៉េខាងត្បូងបានសម្តែងការមន្ទិលសង្ស័យលើការអះអាងរបស់កូរ៉េខាងជើងថា ខ្លួនបានអនុវត្តដោយជោគជ័យនូវបេសកកម្មវាយប្រហារនុយក្លេអ៊ែរតាមបែបយុទ្ធសាស្ត្ររបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃអគ្គសេនាធិការចម្រុះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “ការវិភាគមួយបានបង្ហាញថាការប្រកាសរបស់កូរ៉េខាងជើងនៅព្រឹកនេះ គឺជាការបំផ្លើស។ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានត្រួតពិនិត្យ Pukjung Machine Complex ដែលជារោងចក្រផលិតកប៉ាល់ដ៏សំខាន់ និងរោងចក្រផលិតគ្រាប់រំសេវដ៏ធំមួយ ហើយបានសង្កត់ធ្ងន់លើតួនាទីរបស់ពួកគេក្នុងការពង្រឹងសមត្ថភាពយោធារបស់ប្រទេស។
          KCNA បាននិយាយទៀតថា “លោក គីម បានអះអាងថាកិច្ចប្រជុំពេញអង្គនាពេលអនាគត នៃគណៈកម្មាធិការកណ្តាលនៃ WPK (បក្សពលករកូរ៉េ) នឹងបង្កើតខ្សែបន្ទាត់សំខាន់នៃទំនើបកម្មដ៏ស្មុគស្មាញមួយ ដែលមានទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មផលិតកប៉ាល់របស់ប្រទេស” ។

 ខណៈពេលដែលកំពុងត្រួតពិនិត្យរោងចក្រផលិតអាវុធនៅទីតាំងដែលមិនបញ្ចេញឈ្មោះ លោក Kim បានសម្តែងការពេញចិត្ត និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់ខ្លួនក្នុងការ “ពង្រឹងកងកម្លាំងប្រដាប់អាវុធ” ។

ប្រទេសអ៊ីរ៉ង់​ បន្ថែម​យន្តហោះសម្រាប់ការហ្វឹកហ្វឺន​ប្រយុទ្ធ​ ដល់​កងទ័ព​អាកាស​

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងកម្លាំងទ័ពអាកាសរបស់អ៊ីរ៉ង់បានទទួលយន្តហោះហ្វឹកហាត់ប្រយុទ្ធទំនើបរបស់រុស្ស៊ីមួយក្រុម ដើម្បី “កែលម្អការហ្វឹកហ្វឺន និងសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងផ្លូវអាកាស” នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី 03 ខែកញ្ញា ឆ្នាំ2023 ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បានឱ្យដឹងថា “យន្តហោះហ្វឹកហាត់ Yak-130 មួយចំនួនបានចូលទៅក្នុងប្រទេសប្រទេសអ៊ីរ៉ុង ហើយបានចូលរួមជាមួយកងទ័ពមូលដ្ឋានផ្លូវអាកាស Shahid Babaei ដែលមានទីតាំងកណ្តាលប្រទេស Isfahan”ថែមទៀតផង។

ទីភ្នាក់ងារនេះបានដកស្រង់ពីនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់កងទ័ពបាននិយាយថា ការមកដល់នៃ Yakovlev Yak-130 ដែលបានមកដល់វាគ្រាន់តែជាផ្នែកមួយនៃ “កិច្ចសន្យាអាវុធរបស់សាធារណរដ្ឋអ៊ីស្លាមជាមួយសហព័ន្ធរុស្ស៊ី” តែប៉ុណ្ណោះ។

បច្ចុប្បន្នប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ទាំងពីរនេះ កំពុងតែស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិដែលមានការរឹតបន្តឹងពាណិជ្ជកម្ម ប៉ុន្តែកាលពីឆ្នាំមុនពួកគេបានពង្រឹងទំនាក់ទំនងរឹងមាំក្នុងវិស័យផ្សេងៗរួមទាំងកិច្ចសហប្រតិបត្តិការយោធាផងដែរ។

គួររំលឹកផងដែរថា កាលពីខែមីនា អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងមួយលើការទិញយន្តហោះចម្បាំង Sukhoi Su-35 ពីប្រទេសរុស្ស៊ី។

ប៉ុន្តែចំពោះប្រទេសអ៊ុយក្រែន និង​សម្ព័ន្ធមិត្ត​លោកខាងលិច​ជាច្រើន​បាន​ចោទ​ក្រុង​តេអេរ៉ង់​ថា អ៊ីរ៉ុងបាន​ផ្គត់ផ្គង់សព្វាវុធ​ដល់​ក្រុង​ម៉ូស្គូ​ ​សម្រាប់​ប្រើ​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​ក្រុង​គៀវ។

តែការលើកឡើងខាងលើនេះ​ គឺត្រូវបានអ៊ីរ៉ង់​បដិសេធ​ តែក៏មិនបានធ្វើអធិប្បាយនោះដែរ។

បើយោងតាមប្រភពមួយបានឲ្យដឹងថា កាលពីខែឧសភា សហរដ្ឋអាមេរិកបាននិយាយថា អ៊ីរ៉ង់ និងរុស្ស៊ីកំពុង “ពង្រីកភាពជាដៃគូការពារជាតិដែលមិនធ្លាប់មានពីមុនមក”។

ដោយក្នុងនោះអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយនៅពេលនោះថា អ៊ីរ៉ង់បានបញ្ជូនយន្តហោះគ្មានមនុស្សបើកជាង ៤០០ គ្រឿងទៅឱ្យប្រទេសរុស្ស៊ីចាប់តាំងពីខែសីហាឆ្នាំមុន។          លោកបានបន្ថែមថា ក្រុងតេអេរ៉ង់កំពុងស្វែងរកទិញឧទ្ធម្ភាគចក្រវាយប្រហារ រ៉ាដា និងយន្តហោះ Yak-130 ពីប្រទេសរុស្ស៊ី។

បច្ចុប្បន្នអ៊ីរ៉ង់ត្រូវបានគេទស្សទាយថា ប្រទេសមួយនេះគឺមានយន្តហោះចម្បាំង MiG និង Sukhoi របស់រុស្ស៊ីភាគច្រើន ដែលមានតាំងពីសម័យសូវៀត ក៏ដូចជាយន្តហោះចិនមួយចំនួន រួមទាំងយន្តហោះ F-7 ផងដែរ។ ហើយចំពោះយន្តហោះចម្បាំង F-4 និង F-5 របស់អាមេរិកមួយចំនួន ដែលមានអាយុកាលតាំងពីមុនបដិវត្តន៍អ៊ីស្លាមឆ្នាំ 1979 ក៏ជាផ្នែកមួយនៃកងនាវារបស់ប្រទេសមួយនេះផងដែរ។

BLACKPINK ទទួលបានពានរង្វាន់ចំនួន 6 ប្រភេទ ក្នុងកម្មវិធី MTV VMA 2023

ក្រុមចម្រៀងនារីកូរ៉េ BLACKPINK បានទទួលបានពានរង្វាន់ចំនួនប្រាំមួយ នៅក្នុងកម្មវិធី MTV Video Music Awards ឆ្នាំនេះ ហើយនៅក្នុងកម្មវិធីនេះក៏មានការរួមជាមួយពីក្រុម K-pop ផ្សេងជាច្រើនទៀតផងដែរ  នេះបើយោងតាមស្ថានីយទូរទស្សន៍អាមេរិក ដែលបានចុះផ្សាយដោយកាសែត Korean Times។
          យោងតាមបញ្ជីបេក្ខភាព ដែលត្រូវបានប្រកាសដោយ MTV កាលពីថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) បាននិយាយថា ក្រុមនារី BLACKPINK ត្រូវបានតែងតាំងសម្រាប់ការកែសម្រួលក្នុងទិសដៅសិល្បៈដែលល្អបំផុត ជាមួយនឹងក្បាច់រាំដ៏ប៉ិនប្រសព្វ អាចនិយាយបានថា ពួកគេគឺជាតារា K-pop ដ៏ល្អបំផុតប្រចាំឆ្នាំ និងកម្មវិធីបង្ហាញនារដូវក្តៅ។ 

ក្នុងអំឡុងពេលប្រគល់ពានរង្វាន់កាលពីឆ្នាំមុន ក្រុមនារីមួយនេះបានធ្វើការសម្តែងជាលើកដំបូងរបស់ខ្លួនក្នុងនាមជាក្រុមចម្រៀងនារី K-pop ជាមួយនឹងបទចម្រៀង megahit “Pink Venom” ។ តែនៅពេលនេះ ក្រុម K-pop Tomorrow X Together ក៏បានដណ្តើមបានការតែងតាំងចំនួនបួនជាមួយនឹងបទចម្រៀងរបស់ខ្លួនដែលមានចំណងជើងថា “Sugar Rush Ride” ដែលជាក្រុមប្រចាំឆ្នាំ ចម្រៀងរដូវក្តៅ ការសម្តែងប្រចាំឆ្នាំ និង K-pop ល្អបំផុត។

ចំនែកឯក្រុម​ចម្រៀង​ស្រី Fifty Fifty ទទួល​បាន​ការ​តែងតាំង​ចំនួន​បី​សម្រាប់ “Cupid” – ក្រុម​ប្រចាំ​ឆ្នាំ ចម្រៀង​នៃ​រដូវ​ក្ដៅ និង​តារា K-pop ដ៏ល្អមួយផងដែរ​។ ហើយក្នុងនោះក៏មានបទចម្រៀងទោលដំបូងរបស់ លោកJungkook ដែលជាសមាជិកក្រុម BTS មានចំណងជើងថា “Seven” ត្រូវបានតែងតាំងសម្រាប់ Song of the Year ។ រីឯក្រុម K-pop ផ្សេងទៀត រួមទាំង Seventeen និង NewJeans ត្រូវបានតែងតាំងសម្រាប់ជាក្រុមប្រចាំឆ្នាំ។ ពានរង្វាន់ MTV Video Music Awards ឆ្នាំ 2023 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅមជ្ឈមណ្ឌលព្រូដិនសលក្នុងរដ្ឋ New Jersey។

scroll to top