អ៊ុយក្រែន​និយាយ​ថា ខ្លួន​នឹងដណ្តើម​យក​ដី​បាន​ច្រើនត្រឡប់មក​វិញ ​នៅ​ពេល​ដែល លោក Zelenskiy ធ្វើ​ទស្សនកិច្ច​នៅ​ជួរ​មុខ

បើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌រ៉យទ័រកាលពីថ្ងៃទី 4 ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថាប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃច័ន្ទថា កងទ័ពរបស់ខ្លួនបានយកមកវិញនូវទឹកដីបន្ថែមទៀតនៅផ្នែកខាងមុខភាគនៃខាងកើត ហើយក៏កំពុងតែឆ្ពោះទៅភាគខាងត្បូងក្នុងការវាយលុកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ខណៈពេលដែលលោក ប្រធានាធិបតី Volodymyr Zelenskiy បានទៅទស្សនាតំបន់ជួរមុខចំនួនពីរកន្លែងដោយផ្ទាល់។

អនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី Hanna Maliar បាននិយាយថា កងកម្លាំងរបស់ទីក្រុង Kyiv បានដណ្តើមយកមកវិញនូវផ្ទៃដីប្រហែល 3 គីឡូម៉ែត្រការ៉េ (1.16 ម៉ាយការ៉េ) កាលពីសប្តាហ៍មុន ជុំវិញទីក្រុង Bakhmut ភាគខាងកើត បន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនខែ។

លោកស្រីក៏បានរាយការណ៍ថា “ជោគជ័យ” ដែលមិនបានបញ្ជាក់នៅក្នុងទិសដៅនៃភូមិ Novodanylivka និង Novoprokopivka នៅតំបន់ភាគខាងត្បូងនៃ Zaporizhzhia ហើយក៏មិនផ្តល់ព័ត៌មានលម្អិតណាមួយដែរ។

លោកស្រី Maliar បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា ឥឡូវនេះអ៊ុយក្រែនបានយកមកវិញនូវទឹកដីប្រហែល 47 គីឡូម៉ែត្រការ៉េ នៅជុំវិញ Bakhmut ចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់ខ្លួនកាលពីដើមខែមិថុនា។

ចំពោះអ្នកយកព័ត៌មាន Reuters មិនអាចធ្វើការផ្ទៀងផ្ទាត់របាយការណ៍នេះបានទេ ហើយរុស្ស៊ីក៏មិនបានបញ្ជាក់ពីការជឿនលឿនរបស់អ៊ុយក្រែនដែរ។ ហើយភាគីទាំងពីរបានរាប់ការចំណេញពីភូមិតូចៗដូចៗគ្នាថា ជាជោគជ័យថ្មីៗរបស់ខ្លួន។

វីដេអូដែលបានបង្ហោះនៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃច័ន្ទបានបង្ហាញឱ្យឃើញថា​ លោក Zelenskiy មកលេងកងទ័ពនៅតំបន់ Donetsk ភាគខាងកើត Bakhmut ដែលស្ថិតនៅតំបន់ Zaporizhzhia វាគឺជាកន្លែងដែលកងកម្លាំងរបស់ទីក្រុង Kyiv កំពុងព្យាយាមរុញច្រានឆ្ពោះទៅភាគខាងត្បូងនៃសមុទ្រ Azov ។

លោក Zelenskiy ត្រូវ​បាន​គេ​បង្ហាញ​ពី​ការ​បង្ហាញ​មេដាយ​ដល់​ទាហ៊ាន​នៅ​កន្លែង​មួយ​ចំនួន និង​ការ​ថ្លែង​អំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​វាល​មួយ​នៅក្នុង​ផ្នែក​ខាង​ត្បូង។

នៅក្នុងសុន្ទរកថាពេលយប់របស់លោក Zelenskiy ដែលកំពុងជិៈរថភ្លើង លោកប្រធានាធិបតីបាននិយាយថា មតិរបស់ទាហ៊ានលើដំណើរនៃជម្លោះនឹងត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។

បច្ចុប្បន្នទីក្រុង Kyiv បានដណ្តើមយកភូមិ និងកន្លែងតាំងទីលំនៅមួយចំនួនមកវិញនៅក្នុងការវាយលុករយៈពេលបីខែរបស់ខ្លួន ប៉ុន្តែទាហ៊ានរបស់ខ្លួន ក៏ត្រូវរងការរារាំងដោយសារតែវាលមីនដ៏ធំ ដែលរុស្ស៊ីបានបន្សល់ទុក។

លោកស្រី Maliar បាននិយាយ កាលពីសប្តាហ៍មុនថា កងទ័ពអ៊ុយក្រែនបានទម្លុះខ្សែការពារដំបូងរបស់រុស្ស៊ី ហើយយោធាអ៊ុយក្រែនបានរំពឹងទុកថា ឥឡូវនេះពួកយើងនឹងឈានទៅមុខកាន់តែលឿន។

បើទោះជាទាហ៊ានអុយក្រែនមានការវិវត្តលឿនយ៉ាងណាក្តី ក៏ទីក្រុងមូស្គូនៅតែបន្តធ្វើការ វាយប្រហារតាមអាកាស ទៅលើគោលដៅរបស់អ៊ុយក្រែន រួមទាំងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដដែល តែក្នុងនោះក៏មានការរាយការណ៍ថ្មីៗពី ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទឹកដីរុស្ស៊ីដូចគ្នាដែរ។

ក្រសួងការពារជាតិរុស្ស៊ីបានបង្ហោះនៅលើ Telegram កាលពីថ្ងៃច័ន្ទ ដោយបានដកស្រង់សម្តីមន្ត្រីម្នាក់ដែលមានកូដឈ្មោះ Hedgehog ថា “សត្រូវកំពុងវាយប្រហារយ៉ាងខ្លាំងក្លា និងធ្ងន់ធ្ងរ ប៉ុន្តែយើងកំពុងឈរយ៉ាងរឹងមាំ ព្រោះថាពួកយើងនឹងមិនអនុញ្ញាតឱ្យពួកគេឆ្លងកាត់ទឹកដីរុស្ស៊ីទៀតឡើយ” ។

កងទ័ពជើងទឹកអាមេរិក បានធ្វើដំណើរទៅកាន់សមុទ្រលឿង ដើម្បីបង្ហាញកម្លាំងដ៏ធំបំផុតរបស់ខ្លួន នៅជិតភាគខាងកើតនៃប្រទេសចិន

បើយោងតាមការចុះផ្សាយរបស់កាសែតចិននៅពេលព្រឹក នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣​ បានឲ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងសមយុទ្ធទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួននៅ សមុទ្រលឿង គឺពីឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសចិនក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ ហើយវាក៏ជាទង្វើដែលប្រថុយនឹងបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំងផងដែរ។

មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ពួកយើងបានត្រៀមខ្លួនជាស្រេច ជាមួយនឹងសហរដ្ឋអាមេរិក ដែលត្រូវបានដឹកនាំដោយ USS America និងនាវាចម្បាំងកាណាដា HMCS Vancouver នឹង “ចូលរួមក្នុងការប្រារព្ធខួបលើកទី 73 នៃសមរភូមិ Incheon ក្នុងអំឡុងពេលសង្រ្គាមកូរ៉េ និងជាខួបលើកទី 70 នៃសង្គ្រាម កូរ៉េ  ដើម្បីរឹងបន្តឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង”។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានរាយការណ៍ថា ក្រុមសមយុទ្ធនេះក៏នឹងចូលរួមក្នុងអ្វីដែលនឹង “អនុវត្តជាក់ស្តែងជាសមយុទ្ធប្រតិបត្តិការរួមគ្នាទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង” ជុំវិញការប្រារព្ធពិធីនេះថែមទៀតផង។

USS America គឺជាកប៉ាល់វាយប្រហារបែប amphibious ដែលជាកប៉ាលមួយអាចផ្ទុកយន្តហោះចុះចត និងចុះចតបញ្ឈរ រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35B ដែលផ្តល់ឱ្យវានូវសមត្ថភាពក្នុងការចូលរួមក្នុងប្រតិបត្តិការផ្លូវអាកាស និងសមុទ្ររួមគ្នាតែម្តង។

ហើយចំពោះប្រតិបត្តិការដ៏សំខាន់ចុងក្រោយរបស់សហរដ្ឋអាមេរិកនៅសមុទ្រលឿង គឺនៅក្នុងឆ្នាំ 2013 នៅពេលដែលក្រុមនាវាដឹកអ្នកដំណើរដែលដឹកនាំដោយ USS George Washington បានចូលរួមក្នុងសមយុទ្ធរួមមួយកាលពីឆ្នាំនោះ។

ចាប់តាំងពីពេលនោះមក វាបានបញ្ជូនតែក្រុមតូចៗ ឬកប៉ាល់ទោលចូលទៅក្នុងដែនទឹក ដែលនៅចំណុចតូចចង្អៀតបំផុតរបស់ពួកគេ ក្នុងការបំបែកកូរ៉េខាងត្បូងពីប្រទេសចិននៅចម្ងាយតិចជាង 230 គីឡូម៉ែត្រ (140 ម៉ាយ) ដែលជាផ្នែកមួយដើម្បីជៀសវាងការប្រតិកម្មពីទីក្រុងប៉េកាំង។

នាពេលថ្មីៗនេះផងដែរ ទីក្រុងវ៉ាស៊ីនតោន បានបង្កើនសកម្មភាពទ័ពអាកាស នៅលើសមុទ្រលឿង បន្ទាប់ពីមានការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង ហើយវាក៏ជាពេលដែលកំពុងមានភាពតានតឹងកាន់តែកើនឡើងជាមួយប្រទេសចិនដែរនោះ។

កាលពីខែមេសា ប្រធានាធិបតីអាមេរិក Joe Biden និងសមភាគីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានសន្យាថានឹង “បង្កើនភាពមើលឃើញជាទៀងទាត់នៃទ្រព្យសម្បត្តិយុទ្ធសាស្ត្រ” នៅជុំវិញឧបទ្វីបកូរ៉េ។

ចំនែកកាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានធ្វើសមយុទ្ធកងទ័ពអាកាសនៅសមុទ្រលឿង ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិយុទ្ធសាស្ត្រដូចជាយន្តហោះទម្លាក់គ្រាប់បែក B-1B ដែលជាផ្នែកមួយនៃ Ulchi Freedom Shield ដែលជាសមយុទ្ធរួមប្រចាំឆ្នាំ នឹងត្រូវបានធ្វើឱ្យគេមើលឃើញឡើងវិញកាលពីឆ្នាំមុន។

ហើយកាលពីសប្តាហ៍មុនដូចគ្នាដែរ ក្រសួងការពារជាតិចិនបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ “ញុះញង់” សម្រាប់ការបញ្ជូនកងទ័ពជើងទឹក និងកងទ័ពអាកាសជាប្រចាំនៅជុំវិញប្រទេសចិន ដើម្បី “ទប់ស្កាត់ និងបង្ក្រាប” ហើយសមយុទ្ធចុងក្រោយនេះទំនងជានឹងបន្ថែមភាពតានតឹងទៀតជាក់ជាមិនខាន។

លោក Kim Hyun-wook សាស្ត្រាចារ្យនៅបណ្ឌិតសភាការទូតជាតិកូរ៉េ បាននិយាយថា សហរដ្ឋអាមេរិកកំពុងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរារាំងប្រទេសចិន និងកូរ៉េខាងជើង។ ដោយសារតែ លោក Kim បាននិយាយថា “ស្ថានភាពបច្ចុប្បន្នបង្ហាញយ៉ាងច្បាស់នូវឧត្តមភាពរបស់សហរដ្ឋអាមេរិកលើប្រទេសចិន” ។ ជាពិសេសជាងនេះទៅទៀត«កូរ៉េខាងជើងក៏​ទទួល​បាន​សារ​ជា​ច្រើន​ដូច​ជា​ ការ​រារាំង​ក្រុង​ប៉េកាំង ពីទី​ក្រុង​វ៉ាស៊ីនតោន​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ជាមួយ​ក្រុង​សេអ៊ូល និង​តូក្យូ»។ កាល​ពី​ខែ​មុន ប្រទេស​ទាំង​បី ​បាន​យល់​ព្រម​ធ្វើ​សមយុទ្ធ​រួម​ជា​ប្រចាំ ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​នៅ Camp David។

លោក Choo Jae-woo សាស្ត្រាចារ្យផ្នែកសិក្សាភាសាចិននៅសាកលវិទ្យាល័យ Kyung Hee ក្នុងទីក្រុងសេអ៊ូល បាននិយាយថា វត្តមានរបស់ USS America នៅសមុទ្រលឿងគឺ “មានការលើកទឹកចិត្តយ៉ាងខ្លាំង” ។

លោក Choo បានបន្ថែមថា “វាអាចជាសញ្ញាមួយដែលថា សមយុទ្ធកងទ័ពជើងទឹក និងទ័ពអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងបន្តឡើងវិញ” ។

លោក Kang Jun-young សាស្ត្រាចារ្យសិក្សាភាសាចិននៅសាកលវិទ្យាល័យ Hankuk University of Foreign Studies បាននិយាយថា សកម្មភាពនេះគឺជា “ការបង្ហាញជាក់ស្តែង” នៃអំណាចនៃសម្ព័ន្ធភាពអាមេរិក និងកូរ៉េខាងត្បូង ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោក Kang បាននិយាយថា “ដោយសារតែការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ពិតជាមានការកើនឡើងឥតឈប់ឈរ  ហេតុដូច្នេះហើយទើបរដ្ឋាភិបាលកូរ៉េខាងត្បូងបច្ចុប្បន្នកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក ដើម្បីធានាបាននូវការរារាំងតិចតួចបំផុត” ។

បើតាមអ្នកវិភាគបាននិយាយថា “តាមធម្មជាតិ ការប្រឆាំងរបស់ចិនត្រូវបានរំពឹងទុក… វាអាចត្រូវបានគេមើលឃើញថា ក៏មានទិដ្ឋភាពនៃការរំពឹងថាប្រទេសចិននឹងដើរតួនាទីយ៉ាងសកម្មនៅក្នុងការចរចានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលនៅជាប់គាំងផងដែរ”។

Collin Koh សាស្ត្រាចារ្យជាន់ខ្ពស់នៅសាលា S Rajaratnam of International Studies ក្នុងប្រទេសសិង្ហបុរី បាននិយាយថា សមុទ្រលឿងគឺជាតំបន់សុវត្ថិភាពសម្រាប់ទីក្រុងប៉េកាំងតាំងពីយូរយារណាស់មកហើយ ដោយសារទីតាំងរបស់វា និងកម្រិតចរាចរណ៍ផ្លូវសមុទ្រទាប។

“ជាទូទៅ នៅក្នុងសមុទ្រលឿង វានឹងក្លាយជាប្រទេសចិន និងកូរ៉េទាំងពីរដែលចែករំលែកលំហសមុទ្ររួមគ្នា។ ហើយ​ក្នុង​ចំណោម​នោះ ចិន​ជា​រដ្ឋ​ជាប់​មាត់​សមុទ្រ​ធំ​ជាង​គេ»។

ដូច្នេះហើយ ការធ្វើសមយុទ្ធយោធាបរទេសនៅសមុទ្រលឿង មិនមែនជារឿងធម្មតានោះទេ និងជាអ្វីដែលទីក្រុងប៉េកាំងបានរំពឹងទុកច្រើនដូចនៅសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងសមុទ្រជប៉ុន/សមុទ្រខាងកើតជាដើម។ “វាក៏ជាសញ្ញានៃការរារាំងប្រឆាំងនឹងប្រទេសចិនផងដែរ ប្រហែលជាការរំលឹកថា សហរដ្ឋអាមេរិកអាចដាក់ពង្រាយវត្តមានយោធានៅទូទាំងតំបន់ជិតសមុទ្ររបស់ចិន”។

ប្រធានាធិបតីទួរគីនិយាយថា ប្រទេសអ៊ុយក្រែន គួរតែបន្ទន់ឥរិយាបទចំពោះរុស្ស៊ី បន្តិច ដើម្បីឲ្យ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ Black Sea អាចត្រូវបានស្ដារឡើងវិញ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៣​ បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរបស់រុស្ស៊ីកាលពីថ្ងៃច័ន្ទថា វានឹងអាចស្តារឡើងវិញនូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែល អង្គការសហប្រជាជាតិនិយាយថា បានជួយសម្រាល វិបត្តិស្បៀងអាហារ ដោយទទួលបានគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក។

ប្រទេសរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀង កាលពីខែកក្កដា – គឺមួយឆ្នាំបន្ទាប់ពី អន្តរការីរបស់អង្គការសហប្រជាជាតិនិងទួរគី មានការត្អូញត្អែរថា ការនាំចេញអាហារនិងជីដោយខ្លួនឯងប្រឈមនឹងឧបសគ្គយ៉ាងធ្ងន់ធ្ងរ។

លោក Erdogan ក៏បាននិយាយថា អ៊ុយក្រែនគួរតែបន្ទន់ជំហរចរចារបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីនៅក្នុងកិច្ចពិភាក្សាអំពីការស្តារកិច្ចព្រមព្រៀងឡើងវិញ និងការនាំចេញគ្រាប់ធញ្ញជាតិបន្ថែមទៀតទៅកាន់ទ្វីបអាហ្វ្រិកជាជាងអឺរ៉ុប។

លោកបានប្រាប់អ្នកយកព័ត៌មានថា “អ៊ុយក្រែនចាំបាច់ត្រូវបន្ទន់វិធីសាស្រ្តរបស់ខ្លួន ដើម្បីឱ្យវាអាចទៅរួចសម្រាប់ជំហ៊ានរួមដែលត្រូវអនុវត្តជាមួយរុស្ស៊ី” ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយនៅពេលក្រោយតាមទូរទស្សន៍អ៊ុយក្រែនថា ទីក្រុង Kyiv នឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនទេ ប៉ុន្តែនឹងកត់សម្គាល់ពីគណនីរបស់ប្រទេសទួរគីចំពោះកិច្ចពិភាក្សា នៅ Sochi ថែមទៀតផង ។

លោក គីម នឹងជួបជាមួយលោក ពូទីន ខណៈរុស្ស៊ីស្វែងរកទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៣​ បានឲ្យដឹងថា លោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយនឹងពិភាក្សាអំពីលទ្ធភាពនៃការផ្គត់ផ្គង់ដល់ទីក្រុងម៉ូស្គូនូវសព្វាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៊ីនិយាយថា ខ្លួនកំពុងស្វែងរកទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង។

នៅក្នុងដំណើរដ៏កម្រមួយនៅក្រៅប្រទេស លោក គីម នឹងធ្វើដំណើរ ពីទីក្រុងព្យុងយ៉ាង ប្រហែលជាត្រូវធ្វើដំណើរដោយរថភ្លើងពាសដែក ទៅកាន់ទីក្រុងវ្លាឌីវ៉ូស្តុក លើឆ្នេរប៉ាស៊ីហ្វិកនៃប្រទេសរុស្ស៊ី ជាកន្លែងដែលលោកនឹងជួបជាមួយលោក ពូទីន នេះបើយោងតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃច័ន្ទ ដោយដកស្រង់ប្រភពពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដ៏ជិតស្និត។

កាសែតខាងលើនេះបានរាយការណ៍ទៀតថា ទីក្រុង Vladivostok ដែលជាទីក្រុងកំពង់ផែនូវមិនឆ្ងាយប៉ុន្មានពីប្រទេសកូរ៉េខាងជើង វាគឺជាទីតាំង សម្រាប់ជំនួបនៃ មេដឹកនាំទាំងពីរ នឹងពិភាក្សាអំពីការបញ្ជូនកាំភ្លើងធំទៅកាន់រុស្ស៊ី និងមីស៊ីលប្រឆាំងរថក្រោះ ដើម្បីជាថ្នូរនឹងបច្ចេកវិទ្យាទំនើបរបស់ទីក្រុងម៉ូស្គូសម្រាប់ប្រព័ន្ធផ្កាយរណប និងនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ។

ហើយវាក៏ស្របពេលដែលសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភអំពីការបង្កើនទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ យ៉ាងណាមិញចំពោះដំណឹងនៃដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់លោក គីម បានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងពិភាក្សាអំពីការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងជើងថែមទៀតផង។

ចំនែកឯទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសរុស្ស៊ី លោក Sergei Shoigu កាលពីថ្ងៃច័ន្ទថា “ហេតុអ្វីមិនមែនជាអ្នកជិតខាងរបស់យើង។ វាគឺជាពាក្យបុរាណរបស់រុស្ស៊ីមួយតែងពោរថា អ្នកមិនជ្រើសរើសអ្នកជិតខាងរបស់អ្នក វាជាការប្រសើរជាងក្នុងការរស់នៅជាមួយអ្នកជិតខាងរបស់អ្នកដោយសន្តិភាព និងសុខដុមរមនា” ។

នៅពេលមានសំនួរមួយសួរទៅកាន់លោក លោក Sergei Shoigu អំពីលទ្ធភាពនៃសមយុទ្ធរួមគ្នារវាងប្រទេសទាំងពីរ លោកបានឆ្លើយថា  “វាជាការពិតណាស់” ដែលប្រទេសពួកយើងទាំងពីរត្រូវការការពិភាក្សាគ្នាជាមុនសិន។

បើយោងតាម «ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap មុននេះ បានដកស្រង់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងថា លោក Shoigu ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងកាលពីខែកក្កដា បានស្នើទៅលោក Kim ថា ប្រទេសរបស់ពួកគេ ចង់ធ្វើសមយុទ្ធយោធាជើងទឹក រួមជាមួយនឹងប្រទេសចិន។

តើការពិតនឹងមានអ្វីកើតឡើងជាបន្តរ ប្រសិនបើប្រទេសទាំងបីនេះពិតជា ធ្វើសមយុទ្ធយោធាជើងទឹក រួមគ្នានោះ?

scroll to top