ឧស្សាហកម្មសព្វាវុធ ដែលកំពុងរីកដុះដាលនៅក្នុងទីក្រុង Kyiv កំពុងធ្វើឱ្យវាបញ្ចេញថាមពលទៅលើប្រទេសរុស្ស៊ី

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី 02 ខែកញ្ញា ឆ្នាំ 2023 បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានប្រើយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ឲ្យហោះហើរឆ្លងកាត់តំបន់ចំនួនប្រាំពីររបស់ប្រទេសរុស្ស៊ី ។

បើយោងតាមប្រភពបាននិយាយថា យន្តហោះជាច្រើនគ្រឿងបានហោះទៅដល់មូលដ្ឋានអាកាសរុស្ស៊ីនៅទីក្រុង Pskov ចម្ងាយប្រហែល 600 គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ដោយបានបំផ្លាញយន្តហោះដឹកជញ្ជូនយោធារុស្ស៊ីចំនួនពីរគ្រឿង និងពីរគ្រឿងទៀតបានរងការខូចខាត។

បច្ចុប្បន្នអ៊ុយក្រែនមានហេតុផលជាច្រើន សម្រាប់ការពង្រីកជម្លោះមួយនេះ។ ព្រោះថាការឈ្នះគឺជាការឈ្នះនៅគ្រប់ទីកន្លែង និងគ្រប់ពេលដែលវាកើតឡើង – មិនថាបំផ្លាញយន្តហោះនៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ីដែលឆ្ងាយ ឬដើម្បីការរំខានដល់អាកាសចរណ៍ពាណិជ្ជកម្ម និងការដឹកជញ្ជូនរបស់រុស្ស៊ីតែប៉ុណ្ណោះទេ។

សម្រាប់ប្រជាជនអ៊ុយក្រែន ដែលបានទទួលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចគ្មានទីបញ្ចប់ វាគឺជាភស្តុតាងនៃការសងត្រលប់ (ទោះបីជាក្នុងកម្រិតតូចជាងក៏ដោយ)។

ប្រធានាធិបតីអ៊ុយក្រែន លោក  Volodymr Zelensky  បាននិយាយនាពេលថ្មីៗនេះថា “សង្រ្គាមកំពុងវិលត្រលប់ទៅកាន់ទឹកដីនៃប្រទេសរុស្ស៊ីវិញ នឹងទៅកាន់មជ្ឈមណ្ឌលនិមិត្តសញ្ញា មូលដ្ឋានយោធារបស់ពួកគេ ហើយនេះគឺជាដំណើរការធម្មជាតិ និងជាភាពយុត្តិធម៌ដែលជៀសមិនរួច” ។

ការវាយប្រហារនៅឆ្ងាយពីជួរមុខបច្ចុប្បន្នក៏ជាភស្តុតាងនៃសមត្ថភាពរបស់អ៊ុយក្រែន ដែលកំពុងវិវឌ្ឍន៍ក្នុងគម្រោងថាមពលផងដែរ។

បើតាមការព្យាករណ៍ ចំពោះចេតនាយ៉ាងខ្លាំង មិនពឹងផ្អែកលើផ្នែករឹងរបស់បស្ចិមប្រទេសទេ ប៉ុន្តែវាគឺជាការសម្របខ្លួនក្នុងមូលដ្ឋាន ទាំងផ្នែកបច្ចេកវិទ្យា និងយុទ្ធសាស្ត្ររបស់ទីក្រុង Kyiv ។ លោកប្រធានាធិបតី Volodymyr Zelensky និងរដ្ឋមន្ត្រីការពារជាតិ Oleksiy Reznikov បានធានាម្តងហើយម្តងទៀតចំពោះម្ចាស់ជំនួយលោកខាងលិចថា អាវុធរបស់ពួកគេនឹងមិនត្រូវបានប្រើប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ីឡើយ។ 

តែចំណុច​នោះ​ត្រូវ​បាន​លើក​ឡើង​វិញ​ដោយ​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន ​ដែល​ជា​ទីប្រឹក្សា​របស់​ប្រធាន​ការិយាល័យ​ប្រធានាធិបតី​ លោក Mykhailo Podolyak ​បាន​និយាយ​ថា​៖ «​អ៊ុយក្រែន​ប្រកាន់​ខ្ជាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​កាតព្វកិច្ច​ មិន​ប្រើ​អាវុធ​របស់​ដៃ​គូ​ដើម្បី​វាយ​ប្រហារ​លើ​ទឹកដី​រុស្ស៊ីជាដាច់ខាត»។

ផ្ទុយទៅវិញ អ៊ុយក្រែន​កំពុង​ជំរុញ​ការ​បង្កើត​ឧស្សាហកម្ម​សព្វាវុធ​មួយ ​ដែល​នឹង​ផ្តល់​គ្រប់​យ៉ាង​ពី​គ្រាប់​កាំភ្លើង​ធំ ដែលមានទំហុំ ១៥៥ មីល្លីម៉ែត្រ​ដល់​យន្តហោះ​គ្មាន​មនុស្ស​បើក​រយៈ​ចម្ងាយ​ឆ្ងាយ ហើយ​ឥឡូវ​នេះ វា​ហាក់​ដូច​ជា​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មីមួយដែលទើបតែផលិតបាន។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានកំពុងទម្លាក់ការលើកឡើង អំពីការអភិវឌ្ឍន៍ កាំជ្រួច Cruise ថ្មីមួយ។  ក្រុមអ្នកអភិវឌ្ឍកម្មវិធីបាននិយាយថា អាវុធរយៈចម្ងាយឆ្ងាយរបស់យើង អាចវាយប្រហាររហូតដល់ចម្ងាយ 700 គីឡូម៉ែត្រ។ ហើយមជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្ររបស់អ៊ុយក្រែនបានពង្រឹងចំណុចកាលពីថ្ងៃសុក្រនិយាយនៅលើ Telegram អំពីកម្មវិធីអភិវឌ្ឍន៍រយៈពេលបីឆ្នាំថា “ដើម្បីផ្តល់ចម្ងាយរាប់ពាន់គីឡូម៉ែត្របាន នេះជាការងាររបស់ក្រុមធំ វាជាការងារដ៏មានឥទ្ធិពល។ ឥឡូវនេះយើងអាចនិយាយបានថាយើងមានលទ្ធផល។

លោក Zelensky ខ្លួនឯងបានទម្លាក់កំណត់ត្រាសម្ងាត់ដោយអបអរសាទរក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រជាមួយនឹងសារថា “ការប្រើប្រាស់អាវុធចម្ងាយឆ្ងាយរបស់យើងដោយជោគជ័យ៖ វាជាំគោលដៅត្រូវបានវាយប្រហារនៅចម្ងាយ 700 គីឡូម៉ែត្រ!”

លោកបាននិយាយទៀតថា “សង្រ្គាមកំពុងរំកិលកាន់តែខ្លាំងឡើងទៅកាន់ទឹកដីរបស់រុស្ស៊ី ហើយវាមិនអាចបញ្ឈប់បាននោះទេ។ នេះគឺជាផលវិបាកនៃសមាសភាគជួរមុខដែលបាត់បង់ (រុស្ស៊ីបានប្រយុទ្ធគ្នាជាយូរយារណាស់មកហើយតែក្នុងតួរលេខនៃការការពារប៉ុណ្ណោះ ។

បើយោងតាមការព្យាករណ៍នៃកម្លាំងនេះ វាគឺជាអារេនៃយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន – នៅលើអាកាស និងនៅលើសមុទ្រ។ ការធ្វើឡើងវិញចុងក្រោយបង្អស់គឺមានជួរវែងជាង និងបន្ទុកធំជាងម៉ូដែលមុនៗ ដោយសារអ្វី ដែលប្រជាជនអ៊ុយក្រែនពិពណ៌នាថាជាទូកងសកល សម្រាប់បច្ចេកវិទ្យាដ្រូន និងកិច្ចសន្យាសម្រាប់ក្រុមហ៊ុនផលិតជនជាតិដើមភាគតិចជាច្រើន។

យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ត្រូវបានបាញ់ចេញពីទឹកដីអ៊ុយក្រែន ប៉ុន្តែការកំណត់គោលដៅត្រឹមត្រូវក្នុងចម្ងាយជាង 700 គីឡូម៉ែត្រ នឹងតម្រូវឱ្យមានការផ្លាស់ប្តូរមួយជំហ៊ានម្តងៗនៅក្នុងសមត្ថភាពនាវាចរ។

អ្នកសរសេរប្លុកជនជាតិរុស្សីម្នាក់បានត្អូញត្អែរថា ការវាយប្រហារ Pskov បានបង្ហាញថា ការការពារដែនអាកាសរុស្ស៊ី មិនបានសម្របខ្លួនដើម្បីការពារប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដែលកើតឡើងម្តងហើយម្តងទៀតនោះទេ។

ព្រោះការ​ខូចខាត​ដែល​ត្រូវ​បានគេមើលឃើញ វា​មិន​បាន​បំផ្លាញ​ផ្នែក​ខាង​ក្រោយ​របស់​ទ័ព​អាកាស​រុស្ស៊ី​នោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ការ​ខឹងសម្បារ​យ៉ាង​ធ្ងន់ធ្ងរ។ ហើយនៅថ្ងៃទី 22 ខែសីហា យ៉ាងហោចណាស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M មួយត្រូវបានដុតបំផ្លាញនៅឯមូលដ្ឋានទ័ពអាកាស Soltsy-2 នៅភាគខាងជើងនៃប្រទេសរុស្ស៊ី ហើយបន្ទាប់មកការវាយប្រហារ Pskov ក៏បានមកដល់។​

តើការវាយហាយរបស់អ៊ុយក្រែននៅពេលនេះ នឹងធ្វើឲ្យរុស្ស៊ីឆ្លើយតបវិញដោយរបៀបណា?

ទីបំផុតព្រះ​មហាក្សត្រថៃ ព្រមសម្រាលទោស ដល់លោក ថាក់ស៊ីន ពី 8 ឆ្នាំ មកនូវត្រឹម ១ឆ្នាំ

ព្រះមហាក្សត្រថៃទ្រង់បានព្រះរាជទានលើកលែងទោសដល់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយកាត់បន្ថយការជាប់ពន្ធនាគាររួមរបស់អតីតនាយករដ្ឋមន្ត្រីពីប្រាំបីឆ្នាំមកនូវត្រឹមមួយឆ្នាំវិញ នេះបើយោងតាមសេចក្តីប្រកាសមួយដែលបានចេញផ្សាយនៅក្នុង Royal Gazette កាលពីថ្ងៃសុក្រ ទី 01 ខែកញ្ញា ឆ្នាំ 2023។

សូមបញ្ជាក់ថា ការ​លើក​លែង​ទោសគឺបាន​ចុះ​ថ្ងៃ​ទី​៣១ ខែ​សីហា ហើយនឹងត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា។

អ្នកទោសមហាសេដ្ឋីវ័យ 74 ឆ្នាំរូបនេះ បានដាក់ញត្តិជាផ្លូវការសម្រាប់ការលើកលែងទោសពីព្រះមហាក្សត្រតែមិនយូរប៉ុន្មានបន្ទាប់ពីគាត់បានវិលត្រឡប់ពីការនិរទេសដោយខ្លួនឯងអស់រយៈពេល 15 ឆ្នាំនៅបរទេសកាលពីថ្ងៃទី 22 ខែសីហា ទីបំផុតបំណងរបស់លោកក៏ទទួលបានជោគជ័យ។

កាលពីថ្ងៃដែលលោក ថាក់ស៊ីបានត្រឡប់មកវិញ តុលាការកំពូលបានកាត់ទោសលោកថាក់ស៊ីន ដាក់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ – ដោយបីឆ្នាំដំណាលគ្នាក្នុងសំណុំរឿងពីរ និងប្រាំឆ្នាំក្នុងសំណុំរឿងទីបី – ពីបទទំនាស់ផលប្រយោជន៍ និងការរំលោភបំពានសិទ្ធិអំណាច ខណៈលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រីនៅដើមទសវត្សរ៍ឆ្នាំ 2000 ។

បើគិតចាប់តាំងពីគាត់ត្រលប់មកវិញ លោកថាក់ស៊ីនបានជាប់ទោសរយៈពេល 10 ថ្ងៃ លើកលែងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅមន្ទីរពេទ្យប៉ូលីសទូទៅ គឺជាកន្លែងដែលគាត់ត្រូវបានផ្ទេរ ក្រោមហេតុផលសុខភាពភ្លាមៗ បន្ទាប់ពីរាយការណ៍ទៅពន្ធនាគារ Remand ទីក្រុងបាងកកកាលពីរសៀលថ្ងៃទី 22 ខែសីហា។

បើតាមច្បាប់ជា​ផ្លូវការ គាត់​នៅ​សល់​ទោស​ជាប់​ពន្ធនាគារ ៧​ឆ្នាំ ១១​ខែ និង ២០​ថ្ងៃ។

នៅក្នុងញត្តិដែល​ថ្វាយ​ព្រះ​មហាក្សត្រ​បាន​បញ្ជាក់​ថា កាលដែល​លោក ថាក់ស៊ីន ដឹកនាំ​រដ្ឋាភិបាល លោក​បាន​ចូល​រួម​ចំណែក​ដ៏​មាន​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស និង​ប្រជាជន។ លោកថាក់ស៊ីន គឺជាមនុស្ស​ស្មោះត្រង់​នឹងជាអ្នកស្រលាញ់​របបរាជានិយមផងដែរ។

នៅ​ពេល​ដែល​គាត់​ត្រូវ​បានគេ​ចោទ​ប្រកាន់ ហើយ​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ «គាត់​ក៏គោរព​ដំណើរការ ដោយការសារភាព​កំហុស​របស់​គាត់ បន្ទាប់មករូបលោកបាន​ទទួល​យក​សាលក្រម​របស់​តុលាការ»។

«តែបច្ចុប្បន្ន លោក ថាក់ស៊ីន គឺកាន់តែមានវ័យចំណាស់ ​ហើយព្រមទាំង​មាន​ជំងឺ​ប្រចាំកាយច្រើនមុខថែមទៀតផង ហេតុដូច្នេះហើយ ទើបគាត់​ត្រូវ​ការ​ការ​ថែទាំ​ពី​គ្រូពេទ្យជាប្រចាំ»។

នៅក្នុងញត្តិ​ស្នើ​សុំ​លើកលែង​ទោស​ឲ្យ​អតីត​មេដឹកនាំ​រូប​នេះ គឺមានគោលបំណងក្នុងការប្រើប្រាស់ «​ចំណេះដឹង សមត្ថភាព និង​បទពិសោធន៍​របស់​ខ្លួន​ដែលមាន ដើម្បី​ជួយ​ផ្តល់ជា​ប្រយោជន៍​ដល់​ប្រទេសជាតិ សង្គម និង​ប្រជាជន​ទៅ​ថ្ងៃ​អនាគត​»​។

បើយោង​តាម​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង ​ព្រះរាជ​សារ​លិខិត ព្រះ​មហាក្សត្រ​បាន​ទទួល​ស្គាល់​ញត្តិ​នេះ និង​បានការបន្ធូបន្ធយទោស​ពី​ព្រះមហាក្សត្ររួចរាល់ហើយផងដែរ។

ចំនែកឯនាយក​រដ្ឋមន្ត្រី​ថ្មី លោក ស្រី​ថា ថាវីស៊ីន នៅ​ពេល​សួរ​កាលពី​ថ្ងៃ​សុក្រ​អំពី​បញ្ហា​នេះ​ លោកបាន​និយាយ​ថា ​លោក​មិន​បាន​ទទួល​ដំណឹង​ថា​ លោក​ថាក់ស៊ីន​ បាន​ដាក់​ញត្តិ​សុំ​លើក​លែង​ទោស​ទេ ​ដោយលោកបាន​និយាយទៀត​ ថា​វា​ជា​រឿង​ផ្ទាល់ខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី។

ម្យ៉ាងវិញទៀត លោក ថាក់ស៊ីន ក៏​បាន​ទទូច​ថា ញត្តិ​របស់​លោក​ គឺមិនជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ។

ការវិលត្រឡប់របស់លោក ថាក់ស៊ីន ទៅកាន់ប្រទេសថៃ បានធ្វើឡើងនៅថ្ងៃតែមួយដែលលោក ស្រេត ថា ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក្នុងសភា ក្នុងឋានៈជាប្រមុខរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ដែលលោកថាក់ស៊ីនបានបង្កើតជាងពីរទសវត្សរ៍មុន។

ផែនទីជាតិថ្មីរបស់ប្រទេស ចិន បានធ្វើឱ្យប្រទេសជិតខាងខឹងសម្បារ

ហ្វីលីពីន​ បានក្លាយទៅជាប្រទេសជិតខាងចុងក្រោយបង្អស់របស់ចិន ដែលជំទាស់នឹង ផែនទីជាតិថ្មីរបស់ខ្លួន ដោយបានចូលរួមជាមួយម៉ាឡេស៊ី និងឥណ្ឌា ក្នុងការចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ទីក្រុងប៉េកាំងថាបានរំលោភលើទឹកដីរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយរបស់ CNN កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣។

យោងតាមប្រភពបានឲ្យដឹងទៀតថា ប្រទេសចិនបានចេញផ្សាយកំណែថ្មីនៃផែនទីជាតិរបស់ខ្លួនកាលពីថ្ងៃច័ន្ទ គឺដូចអ្វីដែលខ្លួនបានធ្វើជាទៀងទាត់ចាប់តាំងពីឆ្នាំ 2006 ដើម្បីកែតម្រូវនូវអ្វីដែលទីក្រុងប៉េកាំងមានកាលពីអតីតកាលដែលហៅថា “ផែនទីបញ្ហា” ហើយរឿងនេះ ចិនតែងតែអះអាងថា វាជាកំហុសលើព្រំដែនទឹកដីរបស់ខ្លួន។

ប្រទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបាន “ច្រានចោល” ផែនទីដោយសារតែការដាក់បញ្ចូលបន្ទាត់ដាច់ ៗ ជុំវិញតំបន់ដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង ដែលជាកម្មវត្ថុនៃសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្នុងឆ្នាំ 2016  ដែលអាចនិយាយបានថា ទីក្រុងម៉ានីលគឺពេញចិត្តចំពោះការសម្រេចមួយនោះ។

នាយកដ្ឋានកិច្ចការបរទេសហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនទីនេះគឺជាការប៉ុនប៉ងចុងក្រោយបំផុតក្នុងការធ្វើឱ្យស្របច្បាប់នូវអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសចិន មកលើលក្ខណៈពិសេសរបស់ហ្វីលីពីន ដូចជាតំបន់ដែនសមុទ្រហើយមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិនោះទេ” ។

រីឯប្រទេសឥណ្ឌាវិញ គឺជាប្រទេសដំបូងគេដែលបានត្អូញត្អែរកាលពីថ្ងៃអង្គារនៅពេលដែលខ្លួនបានធ្វើការតវ៉ាយ៉ាងខ្លាំងអំពីការដាក់បញ្ចូលរដ្ឋ Arunachal Pradesh របស់ឥណ្ឌា និងខ្ពង់រាប Aksai-Chin ដែលមានជម្លោះនៅក្នុងទឹកដីចិន។

បន្ទាប់មករដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Arindam Bagchi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះ យើងបានធ្វើការតវ៉ាយ៉ាងខ្លាំង តាមរយៈបណ្តាញការទូតជាមួយភាគីចិន លើអ្វីដែលហៅថា “ផែនទីស្តង់ដារ” ឆ្នាំ 2023 របស់ប្រទេសចិន ដែលកំពុងតែទាមទារចង់បានទឹកដីរបស់ប្រទេសឥណ្ឌា។  «យើង​សូមបដិសេធ​ការ​អះអាង​ទាំង​នេះ ​ព្រោះ​វា​គ្មាន​មូលដ្ឋាននោះទេ»។

ក្រសួងការបរទេសម៉ាឡេស៊ីក៏បានច្រានចោលការអះអាងជាឯកតោភាគីរបស់ចិនផងដែរ ដោយបន្ថែមថា ប្រជាជាតិអាស៊ីអាគ្នេយ៍ “គឺស្របនឹងជំហររបស់ខ្លួនក្នុងការបដិសេធការអះអាងរបស់ភាគីបរទេសណាមួយចំពោះអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងយុត្តាធិការលើលក្ខណៈដែនសមុទ្ររបស់ម៉ាឡេស៊ី”។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានច្រានចោលការតវ៉ានេះ ដោយនិយាយថា ការកែប្រែនេះគឺជា “ការអនុវត្តជាប្រចាំនៃអធិបតេយ្យភាពស្របតាមច្បាប់” ។

លោកបានបន្ថែមថា “យើងសង្ឃឹមថា ភាគីពាក់ព័ន្ធអាចរក្សាគោលដៅ និងស្ងប់ស្ងាត់ ហើយជៀសវាងពីការបកស្រាយលើសបញ្ហា”។

បើទោះជាប្រទេសជិតខាងសុទ្ធសឹងតែជំទាស់ក៏ដោយ តែភាពតានតឹងដែលពិភពលោកចាប់អារម្មណ៍ជាងគេនោះ គឺជាមួយប្រទេសឥណ្ឌា។

គួររំលឹកផងដែរថា ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ 2012 មេដឹកនាំចិនលោក Xi Jinping បានព្យាយាមផ្លាស់ប្តូរប្រទេសចិនទៅជាមហាអំណាចពិភពលោក ដោយជំរុញឱ្យមានគោលនយោបាយការបរទេស ដ៏ឈ្លានពាន និងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅក្នុងចំណុចសំខាន់ៗមួយចំនួននៅទូទាំងអាស៊ី។

យ៉ាងណាមិញចំពោះជម្លោះផែនទីបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ ពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងលោក  Xi Jinping បានជួបមុខគ្នាដ៏កម្រមួយនៅអាហ្វ្រិកខាងត្បូង វាជាកន្លែងដែលពួកគេបានយល់ព្រម “បង្កើនកិច្ចខិតខំប្រឹងប្រែង” ដើម្បីបន្ថយភាពតានតឹងនៅតាមព្រំដែនរបស់ពួកគេ ដែលជាវិធានការមួយត្រូវបានគេមើលឃើញថា ជាជំហ៊ានឆ្ពោះទៅរកការជួសជុលទំនាក់ទំនងដ៏អាក្រក់របស់ពួកគេឡើងវិញ។

ប៉ុន្តែជាក់ស្តែងរឿងនេះនៅតែត្រូវអូសបន្លាយដដែល គឺបន្ទាប់ពីឥណ្ឌា និងចិនបានចូលរួមក្នុងកិច្ចចរចាលើកទី 19 ។

សូមបញ្ជាក់ថាភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ ២០២០ គឺបន្ទាប់​ពី​ការ​វាយ​ប្រហារ​ដ៏​សាហាវ​នៅ​ជ្រលង​ភ្នំ Galwan ជិត​តំបន់ Aksai Chin ជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ចិន ប៉ុន្តែ​ត្រូវ​បាន​ទាមទារ​ដោយ​ប្រទេស​ទាំង​ពីរ។ ភាព​តានតឹង​បាន​និង​កំពុង​ឆាបឆេះ​ចាប់តាំងពី​ខែធ្នូ​ឆ្នាំមុន នៅពេលដែល​ការប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ពី​ភាគី​ទាំងពីរ​នៅក្នុង​វិស័យ Tawang នៃ Arunachal Pradesh បាន​បណ្តាល​ឲ្យ​មាន​របួស​តិចតួច​។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌាបានចាត់វិធានការមួយចំនួនដើម្បីរុញច្រានប្រឆាំងនឹងការគំរាមកំហែង ដែលគេយល់ឃើញពីប្រទេសចិន រួមទាំងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok និងកម្មវិធីរបស់ចិនល្បីៗផ្សេងទៀត ដោយនិយាយថា ចិនចង់បង្ក “ការគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាព” ខណៈពេលដែលឥណ្ឌាកំពុងឈានទៅរកការរារាំងក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិនផងដែរ ឩទាហរណ៍ដូចជា Huawei និង ZTE ជាដើម។

បច្ចុប្បន្នទីក្រុងញូវដែលី ពិតជាមានការព្រួយបារម្មណ៍លើការអះអាងរបស់ទីក្រុងប៉េកាំង ហើយវាជាហេតុផលមួយដែលបានជំរុញ ឲ្យឥណ្ឌាបង្កើនទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកយ៉ាងជិតស្និត រួមទាំងតាមរយៈកិច្ចសន្ទនាសន្តិសុខ Quadrilateral ឬ Quad ដែលជាក្រុមនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក ឥណ្ឌា និងអូស្ត្រាលីដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា វាជាការទប់ទល់នឹងប្រទេសចិន។ ដូច្នេះហើយទើបប្រទេសចិនកាលពីដើមឆ្នាំនេះបានធ្វើពហិការកិច្ចប្រជុំទេសចរណ៍ G20 ដែលរៀបចំដោយប្រទេសឥណ្ឌានៅលើទឹកដីហិម៉ាឡៃយ៉ានៃ Jammu និង Kashmir ដោយលើកឡើងពីការប្រឆាំងរបស់ខ្លួន “ព្រោះការការរៀបចំកិច្ចប្រជុំ G20 គ្រប់ប្រភេទបែរជាធ្វើឡើងនៅលើទឹកដីដែលកំពុងមានជម្លោះទៅវិញ”

កូរ៉េខាងជើងបានធ្វើ​សមយុទ្ធ​បញ្ជាការ​យោធា ​ក្នុង​គោលបំណង​ដណ្តើម​យក​ទឹកដី​កូរ៉េ​ខាងត្បូង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមធ្វើសមយុទ្ធប៉ុស្តិ៍បញ្ជាការយោធា ដែលពាក់ព័ន្ធនឹងសេណារីយ៉ូនៃការចង់កាន់កាប់ទឹកដីរបស់កូរ៉េខាងត្បូង ដែលជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចេញផ្សាយរបស់ Korean Times កាលពីថ្ងៃទី 31 ខែសីហា ឆ្នាំ 2023។
          បើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមើលការខុសត្រូវលើសមយុទ្ធនេះដោយផ្ទាល់ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប៉ុស្តិ៍បញ្ជាការហ្វឹកហ្វឺននៃអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ (KPA) កាលពីថ្ងៃអង្គារ។ កូរ៉េខាងជើងក៏បាននិយាយផងដែរថា ខ្លួនបានធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលអាចវាយប្រហារយ៉ាងខ្លាំងក្លា ពោល “ផែនដីឆេះ” ដើម្បីប្រឆាំងនឹងមជ្ឈមណ្ឌលបញ្ជាការសំខាន់ៗ និងទីវាលយន្តហោះក្នុងប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃពុធ ដោយសំដៅលើការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរ ឆ្ពោះទៅកាន់ដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

          កូរ៉េខាងជើង ​បានធ្វើការ​ថ្កោលទោស​ទីក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន ចំពោះ​ការ​រៀបចំ​សមយុទ្ធ​រួម​ទ្រង់ទ្រាយ​ធំថាជា “បង្កហេតុ និង​គ្រោះថ្នាក់” ដែល​ក្លែង​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​ខ្លួន។ ក្រុង​ព្យុងយ៉ាង​បាននិយាយទៀតថា ​សមយុទ្ធ​យោធា​របស់​សម្ព័ន្ធមិត្តជាមួយនឹងកូរ៉េខាងត្បូង ​ថា​ជា​ការ​ហាត់សម​សម្រាប់​ការ​ឈ្លានពានមកលើទឹកដីរបស់ខ្លួន។

គួររំលឹកថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងនឹងបញ្ចប់សមយុទ្ធ Ulchi Freedom Shield របស់ពួកគេនៅថ្ងៃព្រហស្បតិ៍ ដែលបានចាប់ផ្តើមដំណើរការរយៈពេល 11 ថ្ងៃនៅថ្ងៃទី 21 ខែសីហា។ នៅថ្ងៃពុធនេះ សម្ព័ន្ធមិត្តបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់អាមេរិកយ៉ាងហោចណាស់ចំនួនមួយគ្រាប់លើសមុទ្រលឿង។ 

បើយោងតាម ​​KCNA បានឱ្យដឹងថា សមយុទ្ធបញ្ជាការរបស់កូរ៉េខាងជើងគឺ “មានគោលបំណងដើម្បីកាន់កាប់ទឹកដីទាំងមូលនៃពាក់កណ្តាលភាគខាងត្បូង ដោយវាយបកការឈ្លានពានដោយអាវុធភ្លាមៗរបស់សត្រូវ ហើយប្តូរទៅជាការវាយបកទាំងស្រុងវិញម្តង” ។

របប​លោក គីម បាន​រៀបចំ​ទម្រង់​ផ្សេងៗ​នៃ​អ្វី​ ដែល​ខ្លួន​អះអាង​ថា​ជា​ការ​ធ្វើ​សមយុទ្ធ​វាយប្រហារ​នុយក្លេអ៊ែរ​ដែល​មាន​គោលដៅ​លើ​កូរ៉េខាងត្បូង។ ប៉ុន្តែ កូរ៉េខាងជើង​បាន​លាតត្រដាង​ពី​ការ​ចាប់ផ្តើម​សមយុទ្ធ​ប៉ុស្តិ៍​បញ្ជាការ​ជា​លើក​ដំបូង​ ដែល​រួម​បញ្ចូល​ផ្នែក​នៃ​ផែនការ​សង្គ្រាម​របស់ខ្លួន​ដើម្បី​វាយប្រហារ​សត្រូវ​ក្នុង​ករណី​មាន​ជម្លោះ។

លោក Kim បានអំពាវនាវឱ្យមានការវាយលុកយ៉ាងខ្លាំងចំពោះមជ្ឈមណ្ឌលបញ្ជាការសង្រ្គាមរបស់សត្រូវ និងមធ្យោបាយទំនាក់ទំនងបញ្ជាការនៅក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការយោធា។

នៅក្នុងរបាយការណ៍បាននិយាយថា “លោក គឺម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការយកចិត្តទុកដាក់បំផុតក្នុងការធ្វើឱ្យសត្រូវបាក់ទឹកចិត្ត ដោយបោះចោលសកម្មភាពប្រយុទ្ធរបស់ពួកគេ ដោយការបង្កើតឱ្យមានភាពច្របូកច្របល់ និងធ្វើឱ្យបាត់បង់ឆន្ទៈ និងសមត្ថភាពរបស់ពួកគេក្នុងការប្រយុទ្ធនឹងសង្គ្រាមតាំងពីដើមដំបូងមក”។ លោក Kim ក៏បានគូសបញ្ជាក់ពីតម្រូវការដើម្បីធ្វើ “ការវាយប្រហារដ៏ខ្លាំងក្លាក្នុងពេលដំណាលគ្នា” នៅឯគោលដៅយោធាកូរ៉េខាងត្បូងសំខាន់ៗ និងកន្លែងស្នូលផ្សេងទៀត ដើម្បីបង្កឱ្យមានភាពវឹកវរក្នុងសង្គម នយោបាយ និងសេដ្ឋកិច្ច។

មានរូបថតមួយចំនួន ដែលថតដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា លោក គីម ចង្អុលទៅផែនទីប្រតិបត្តិការយោធាជាក់ស្តែង ដែលបង្ហាញពីគោលដៅរបស់កូរ៉េខាងត្បូងនៅក្នុងតំបន់នៃទីបញ្ជាការយោធា Gyeryongdae ចម្ងាយ 160 គីឡូម៉ែត្រភាគខាងត្បូងពីទីក្រុងសេអ៊ូល។

បន្ទាប់មកប្រទេសកូរ៉េខាងជើងក៏បានអំពាវនាវឱ្យ មន្ត្រីទាំងអស់ពង្រឹងអំណាចយោធារបស់ខ្លួន រួមទាំងកងកម្លាំងជើងទឹករបស់ខ្លួនថែមទៀតផង ខណៈដែលទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ទន្ទឹមនឹងនេះ KCNA បាននិយាយនៅក្នុងការបញ្ជូនដាច់ដោយឡែកមួយថា អគ្គសេនាធិការ KPA កាលពីថ្ងៃពុធ បានធ្វើសមយុទ្ធវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងភាគខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់ទីក្រុងវ៉ាស៊ីនតោន។

 KCNA បាននិយាយថា អង្គភាពកាំជ្រួច KPA “បានអនុវត្តយ៉ាងត្រឹមត្រូវនូវបេសកកម្មវាយប្រហារនុយក្លេអ៊ែររបស់ខ្លួន តាមរយៈការបំផ្ទុះតាមអាកាសនៅរយៈកំពស់ 400 ម៉ែត្រពីកោះគោលដៅ” ។

ចំនែកឯយោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរ នៅចន្លោះម៉ោងប្រហែល 11:40pm និង 11:50pm កាលពីថ្ងៃពុធ។ ដោយកាំជ្រួច​នីមួយៗ​បាន​ហោះ​បាន​ចម្ងាយ​ប្រហែល ៣៦០ គីឡូម៉ែត្រ មុន​នឹង​បាញ់​ចូល​សមុទ្រ​ខាង​កើត។

យោធាកូរ៉េខាងជើងបានព្រមានថា សមយុទ្ធនេះមានគោលបំណងផ្ញើ “សារច្បាស់លាស់” ទៅកាន់សត្រូវ ដើម្បីបង្ហាញពី “ឆន្ទៈដែលបានដាក់ទណ្ឌកម្មដ៏ម៉ឺងម៉ាត់មកលើកូរ៉េខាងជើង អមជាមួយនឹងសមត្ថភាពសងសឹកយ៉ាងសំខាន់” ដើម្បីប្រឆាំងនឹងពួកគេវិញ។ ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង «បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះប្រទេសកូរ៉េខាងជើង ដែលបានបង្ហាញចេតនារបស់ខ្លួន ក្នុងការវាយប្រហារយោធាប្រឆាំងនឹងកូរ៉េខាងត្បូង ក្រោមលេសនៃសមយុទ្ធយោធាប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្ត ដែលជាការការពារធម្មជាតិ។

មន្ត្រីក្រសួងម្នាក់បាននិយាយថា “នៅពេលនេះកូរ៉េខាងជើងកាន់តែឈ្លក់វង្វេងនឹងការគំរាមកំហែងផ្នែកយោធា និងការបង្កហេតុ ហើយវានឹងកាន់តែប្រឈមមុខនឹងការឆ្លើយតបដ៏លើសលប់ពីសំណាក់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន” ជាក់ជាមិនខាន។

នៅឯកិច្ចប្រជុំគណបក្សសំខាន់មួយក្នុងខែធ្នូ ឆ្នាំ 2022 មេដឹកនាំកូរ៉េខាងជើងបានហៅកូរ៉េខាងត្បូងថាជា “សត្រូវ ” របស់ប្រទេសខ្លួន ខណៈពេលដែលមានការអំពាវនាវឱ្យមានការកើនឡើងអំពី “និទស្សន្ត” នៅក្នុងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប និងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។

scroll to top