អ្នកជំនាញនិយាយថា រូបិយប័ណ្ណលុយបាត នឹងបន្តការធ្លាក់ចុះ

អ្នកសេដ្ឋកិច្ចនៅក្នុងប្រទេសថៃកំពុងព្រមានថា ប្រាក់បាតនឹងធ្លាក់ចុះបន្ថែមទៀតពេញមួយខែនេះ ឬបន្តរដល់ខែក្រោយ ដោយសារតែការប្រែប្រួលខ្ពស់នៃប្រាក់ និងទីផ្សារមូលធនទូទាំងពិភពលោក បន្ទាប់ពីមតិយោបល់របស់ធនាគារកណ្តាលអាមេរិកដែលនិយាយអំពីអត្រាការប្រាក់គោលរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣។

លោក Poon Panitchpibun អ្នកយុទ្ធសាស្រ្តទីផ្សារហិរញ្ញវត្ថុនៅ Krungthai Global Markets ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវរបស់ធនាគារ Krungthai បាននិយាយថា ប្រាក់បាតបានបើកកាលពីថ្ងៃព្រហស្បតិ៍នៅតម្លៃ រូបិយវត្ថុលុយបាត 36.25 ទើបប្តូរបាន១ដុល្លារអាមេរិក អត្រាមួយនេះគឺបានបង្ហាញពីការធ្លាក់ចុះបើធៀបនឹងការបិទបញ្ជីមុនហ្នឹងគឺត្រឹម 36.07បាត/១ដុល្លាតែប៉ុណ្ណោះ។

បន្ទាប់មក ប្រាក់បាតបានធ្លាក់ចុះជាបន្តបន្ទាប់ ខណៈដែលទាំងប្រាក់ដុល្លារ និងទិន្នផលសញ្ញាប័ណ្ណរយៈពេល 10 ឆ្នាំរបស់សហរដ្ឋអាមេរិកបានបន្តកើនឡើងតាមការណែនាំរបស់ សហព័ន្ធទុនបម្រុង (Fed) វាអាចនឹងដំឡើងអត្រាការប្រាក់សារជាថ្មីម្តងទៀតនៅឆ្នាំនេះ ខណៈដែលសញ្ញានៃការកាត់បន្ថយអត្រាការប្រាក់តិចជាងមុនគឺត្រូវបានអនុវត្តន៍នៅឆ្នាំក្រោយ។

បច្ចុប្បន្នទីផ្សារភាគហ៊ុនអាមេរិកកំពុងប្រឈមមុខនឹងសម្ពាធពីសញ្ញារបស់ Fed ដែលថាវានឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមមួយត្រីមាសបន្ថែមទៀត ប្រសិនបើចាំបាច់ ដោយអ្នកវិនិយោគបារម្ភថាអត្រារឿងនេះវាអាចបន្តកើនឡើងយូរទៀត។

អង្គភាព Krungthai បាននិយាយថា ប្រាក់បាតអាចធ្លាក់ចុះច្រើនជាងការប៉ាន់ប្រមាណពីមុន ហើយអាចនឹងចុះខ្សោយជាងនេះបន្ថែមទៀត បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ Fed ដែលត្រូវបានគាំទ្រដោយនិន្នាការនៃការរក្សាអត្រាការប្រាក់ខ្ពស់សម្រាប់រយៈពេលដ៏យូរ។

មជ្ឈមណ្ឌលបាននិយាយថា ប្រាក់បាតក៏អាចប្រឈមនឹងសម្ពាធពីការលក់ទ្រព្យសម្បត្តិរបស់ថៃ ដោយអ្នកវិនិយោគបរទេសផងដែរ គឺដោយសារតែទីផ្សារហិរញ្ញវត្ថុនៅតែស្ថិតក្នុងស្ថានភាព “ហានិភ័យ” ជាមួយនឹងការងើបឡើងវិញដែលមិនទំនងជាក្នុងរយៈពេលខ្លីនោះ។

ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណថៃពីមុនស្ទើរតែឈានដល់កម្រិត Resistance ដែលបង្ហាញថាប្រាក់បាតអាចធ្លាក់ចុះដល់ចន្លោះពី 36.50-37 ក្នុង ១ ដុល្លារ ដែលត្រូវបានចាត់ទុកថាវាជាតម្លៃដែលទាបខ្លាំង។

Krungthai Global Markets បាននិយាយ ប្រាក់បាតអាចឡើងថ្លៃដល់ 35.80-36 ក្នុង១ដុល្លារ ប្រសិនបើមានការប្រែប្រួលណាមួយកើតឡើង។ ហើយទីផ្សារភាគហ៊ុនសកលនៅតែមានការប្រែប្រួលយ៉ាងខ្លាំង ដោយសារភាពមិនច្បាស់លាស់អំពីទិសដៅគោលនយោបាយរូបិយវត្ថុរបស់ Fed ក៏ដូចជាការព្រួយបារម្ភទាក់ទងនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។

ឥឡូវនេះអាជីវកម្មក៏អាចកំណត់ការប្រឈមមុខនឹងការប្តូរប្រាក់បរទេស បើទោះជាពួកគេត្រូវធ្វើប្រតិបត្តិការជារូបិយប័ណ្ណក្នុងស្រុកក៏ដោយ។ ក្រុមហ៊ុន Krungthai Global Markets បាននិយាយទៀតថា ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិករគួរតែប្រៀបធៀបតម្លៃប្រតិបត្តិការ និងរៀបចំផែនការការពារហានិភ័យដោយប្រយ័ត្នប្រយែង មុនពេលធ្វើការសម្រេចចិត្ត។ ក្នុងនោះមជ្ឈមណ្ឌលស្រាវជ្រាវបានប៉ាន់ប្រមាណថា ប្រាក់បាតនឹងស្ថិតនៅក្នុងចន្លោះពី 36.15-36.50 ក្នុង១ដុល្លារនៅចុងឆ្នាំនេះ។

ម្យ៉ាងវិញទៀតបញ្ហាជាក់ស្តែងដែលក្រុមអ្នកវិនិយោគិនមានការព្រួយបារម្ភអំពីបំណុលសាធារណៈ និងបន្ទុកសារពើពន្ធកាន់តែខ្ពស់របស់ប្រទេសថៃ គឺបន្ទាប់ពីគោលនយោបាយជំរុញទឹកចិត្តរបស់រដ្ឋាភិបាលថ្មី លោកស្រី Srettha Thavisin បានលើកឡើងពីផែនការបោះផ្សាយមូលបត្របំណុលបៃតង។

លោក ស្រេត ថា បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ 2023 នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធថា ប្រទេសថៃបានចេញនូវសញ្ញាប័ណ្ណនិរន្តរភាពចំនួនពីរ ដែលបានរៃអង្គាសប្រាក់បានចំនួន 2.5 ពាន់លានដុល្លារតាមរយៈសញ្ញាប័ណ្ណបៃតង។

វាអាចជាមូលហេតុសម្រាប់ខែនេះ ដែលនាំឲ្យប្រាក់បាតបានធ្លាក់ចុះ 3.2% ដោយជាប់ចំណាត់ថ្នាក់ជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងតំបន់ បន្ទាប់មកគឺប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ 1.4%។

សហរដ្ឋអាមេរិក ផ្តល់ជំនួយ325 លានដុល្លារបន្ថែមទៀត លើសព្វាវុធ និងប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន

 ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានធានាដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថា អាមេរិកនៅតែបន្តរការគាំទ្រដ៏រឹងមាំ  ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសាព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣។

ទន្ទឹមនឹងនោះជំនួបរវាង លោក Biden និង លោក Zelenskiy ក៏មានការប្រឹក្សាអំពីវិធីនៃការធ្វើសង្រ្គាមមួយនៅក្នុងបន្ទប់ White House East Room ដែលជាផ្នែកមួយនៃការលេចឡើងនៃព្យុះសង្ឃរា ដែលមេដឹកនាំអ៊ុយក្រែនបានស្វែងរកដើម្បីជំរុញការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់សង្រ្គាម ក្នុងការបញ្ចប់ក្នុងប្រទេសរបស់ខ្លួន។

លោក Biden បាននិយាយ​ប្រាប់លោក Zelenskiy មុន​ពេល​ឈាន​ជើង​ទៅ​តុ​ហើយ​ចាប់​ដៃ​លោក​បន្ទាប់​ពី​ការ​ពិភាក្សា​ពីរ​ម៉ោង​ថា​៖ « យើង​នឹងនៅ​ជាមួយ​អ្នក យើង​នៅ​តែនៅជាមួយ​អ្នក»។

លោក Zelenskiy បានថ្លែងអំណរគុណដល់លោក Biden សម្រាប់កញ្ចប់ជំនួយយោធាថ្មី ដែលមានតម្លៃស្មើរនឹង 325 លានដុល្លារនៃសព្វាវុធ ព្រមទាំងប្រព័ន្ធការពារដែនអាកាស ដោយលោកបាននិយាយថា “វាជាអ្វីដែលទាហ៊ានរបស់យើងត្រូវការនៅពេលនេះ” ។

ប៉ុន្តែចំពោះសំណើររបស់លោក Biden សម្រាប់ទឹកប្រាក់ចំនួន 24 លានដុល្លារបន្ថែមទៀតនៅក្នុងមូលនិធិអ៊ុយក្រែន ដើម្បីជួយចំណាយសម្រាប់វិស័យការពារជាតិ និងជំនួយមនុស្សធម៌របស់អ៊ុយក្រែនរហូតដល់ដំណាច់ឆ្នាំនេះ ត្រូវបានជាប់គាំងនៅក្នុងការប្រយុទ្ធថវិកាដែលជំរុញដោយក្រុមគណបក្សសាធារណរដ្ឋ ដែលមាននិន្នាការរឹងរូសនៅក្នុងសភាតំណាងរាស្រ្ត។

នៅពេលសួរពីរបៀបយកឈ្នះលើក្រុមប្រឆាំង លោក Biden បាននិយាយថា មធ្យោបាយតែមួយគត់គឺការយល់ព្រមពីសភាអាមេរិក។

លោក Biden បានបន្តទៀតថា “ខ្ញុំកំពុងពឹងផ្អែកលើការវិនិច្ឆ័យដ៏ល្អរបស់សភាសហរដ្ឋអាមេរិក យើង​មិន​មាន​ជម្រើស​ផ្សេង​នោះ​ទេ»។

          រាល់ការអត្ថាធិប្បាយរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Rand Paul ដែលជាអ្នករិះគន់ជាញឹកញាប់អំពីជំនួយបរទេស គឺជានិមិត្តរូបនៃក្រុមប្រឆាំង។ គាត់បានប្រាប់ Fox Business News ថាអ៊ុយក្រែនគឺជា “របបពុករលួយ” ហើយថាសង្រ្គាមមិនមានទីបញ្ចប់នៅក្នុងការមើលឃើញ។

លោក Biden បាន​និយាយ​ថា រថក្រោះ Abrams របស់​អាមេរិក​ដំបូង​គេ​នឹង​ត្រូវ​បញ្ជូន​ទៅ​អ៊ុយក្រែន​នៅ​សប្តាហ៍​ក្រោយ។

លោក Biden បាននិយាយថា “ដូចដែលយើងប្តេជ្ញាជួយអ៊ុយក្រែនការពារខ្លួនឥឡូវនេះ យើងក៏ប្តេជ្ញាជួយពួកគេឱ្យងើបឡើងវិញ និងកសាងឡើងវិញនាពេលអនាគត រួមទាំងការគាំទ្រកំណែទម្រង់ដែលនឹងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ” ។

បើទោះជាយ៉ាងណាក៏ដោយ ការជួបពិភាក្សាលើកនេះវាមិនមែនគ្រាន់តែនិយាយទៅលើជំនួយ របស់សហរដ្ឋអាមេរិកតែមួយមុខនោះទេ លោក Zelenskiy ក៏បានគូសបញ្ជាក់ពីបំណងរបស់លោក នៃការនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែននាពេលខាងមុខផងដែរ ព្រោះប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ុយក្រែនកំពុងមានភាពតានតឹងជាមួយប្រទេសជិតខាង ដូចជាប៉ូឡូញ និងស្លូវ៉ាគី ដែលពួកគេសុទ្ធសឹងតែជាសមាជិកសហភាពអឺរ៉ុប តែចំពោះលទ្ធផលយ៉ាងណានោះ យើងត្រូវរង់ការសម្រេចចិត្តពីអង្គការពាណិជ្ជកម្មពិភពលោកជាមុនសិន។

ប្រទេសកាណាដា ប្រមូលផ្តុំសម្ព័ន្ធមិត្ត ខណៈដែលខ្លួនមានភាពតានតឹងកាន់តែកើនឡើងជាមួយឥណ្ឌា ជុំវិញការសម្លាប់មេដឹកនាំ Sikh

ប្រទេសកាណាដាក្នុងសប្តាហ៍នេះបានបង្ហាញឱ្យដឹងច្បាស់ថា ខ្លួនមានការស៊ើបការណ៍សម្ងាត់ ដែលបង្ហាញថា ទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាមានជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់មេដឹកនាំ Sikh នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។ 

នាយករដ្ឋមន្ត្រី លោក Justin Trudeau បានប្រកាសកាលពីថ្ងៃច័ន្ទ ថា ប្រទេសកាណាដាកំពុង “បន្តការចោទប្រកាន់ដ៏គួរឱ្យជឿជាក់” ដែលថាភ្នាក់ងារឥណ្ឌាមានសក្តានុពលពាក់ព័ន្ធនឹងការសម្លាប់ពលរដ្ឋកាណាដា Hardeep Singh Nijjar កាលពីខែមិថុនា។

ការអះអាងរបស់នាយករដ្ឋមន្ត្រីកាណាដា គឺថ្វើឡើងបន្ទាប់ពីមានការពិភាក្សានៅក្នុងទីក្រុង អូតាវ៉ា ជាមួយនឹងសម្ព័ន្ធមិត្តសំខាន់ៗ ដូចជាសម្ព័ន្ធការចែករំលែកព័ត៌មានសម្ងាត់ Five Eyes ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់។

ការសង្ស័យរបស់ប្រទេសកាណាដា លើរដ្ឋាភិបាលឥណ្ឌា វាបានបង្ករឲ្យមានភាពតានតឹងផ្នែកការទូតកាន់តែខ្លាំងឡើង ហើយឥឡូវនេះវាក៏កំពុងតែគំរាមកំហែងដល់ទំនាក់ទំនងពាណិជ្ជកម្ម ដែលនាំឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកន្លងមកនេះត្រូវបានបង្កក។ 

គួររំលឹកថា ការធ្វើពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ 2022 គឺមានចំនួនជាទឹកប្រាក់ត្រឹមតែ 13.7 ពាន់លានដុល្លារ C$ (10.2 ពាន់លានដុល្លារ) ក្នុងចំណោមចំនួនសរុបរបស់ប្រទេសកាណាដាចំនួន 1.52 ពាន់ពាន់លានដុល្លារ នេះបើយោងតាមស្ថិតិកាណាដា។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Adrienne Watson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃច័ន្ទថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដែលលើកឡើងដោយនាយករដ្ឋមន្ត្រី Trudeau កាលពីម្សិលមិញនេះ” ។

ក្រុមស៊ើបអង្កេតការធ្វើអត្តឃាតរួមបញ្ចូលគ្នានៃរដ្ឋ British Columbia បាននិយាយថាកាលពីខែមុនមានជនសង្ស័យចំនួន 3 នាក់ ទោះបីជាមិនមានការចាប់ខ្លួនត្រូវបានធ្វើឡើងក៏ដោយ។

ប្រទេសកាណាដាមានប្រជាជន Sikhs ច្រើនជាងគេនៅខាងក្រៅរដ្ឋ Punjab ដែលជាស្រុកកំណើតរបស់ពួកគេក្នុងប្រទេសឥណ្ឌា ហើយប្រទេសនេះបានក្លាយជាកន្លែងនៃបាតុកម្មជាច្រើន ដែលបានធ្វើឱ្យប្រទេសឥណ្ឌាមានការខឹងសម្បារ។

ប្រទេសកាណាដាក៏ជាផ្ទះសម្រាប់សហគមន៍ក្រៅប្រទេសដ៏ធំបំផុតមួយនៃដើមកំណើតឥណ្ឌា ដែលមានចំនួនប្រហែល 1.4 លាននាក់ក្នុងចំណោមប្រជាជនកាណាដា សរុបចំនួន 40 លាននាក់។ មនុស្សប្រហែល 770,000 នាក់បានរាយការណ៍ថាសាសនាស៊ីកជាសាសនារបស់ពួកគេនៅក្នុងជំរឿនឆ្នាំ 2021 ។

រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈលោក Dominic LeBlanc បាននិយាយថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កាណាដាជាច្រើននាក់បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានាពេលថ្មីៗនេះ ដើម្បីបង្ហាញពីកង្វល់របស់ទីក្រុងអូតាវ៉ា។

កាលពីខែមេសា ឥណ្ឌាបានស្នើឱ្យអង់គ្លេសបង្កើនការត្រួតពិនិត្យលើអ្នកគាំទ្រចលនាផ្តាច់ខ្លួន Sikh ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ញូវដែលីមានការខកចិត្តបន្ទាប់ពីក្រុមបាតុករកាន់បដា “Khalistan” បានផ្ដាច់ទង់ជាតិឥណ្ឌាចេញពីអគារបេសកកម្មការទូតនៅទីក្រុងឡុងដ៍ផងដែរ។

លោក Chietigj Bajpaee អ្នកជំនាញឥណ្ឌានៅស្ថាប័នគំនិត Chatham House នៅទីក្រុងឡុងបាននិយាយថា ចក្រភពអង់គ្លេសស្ថិតក្នុងស្ថានភាពលំបាកមួយ ដែលចាប់បានរវាងការគាំទ្រកាណាដា និងការប្រឆាំងឥណ្ឌា ដែលជាប្រទេសដែលខ្លួនចង់ធ្វើជាដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តក្នុងការជួយប្រឈមមុខជាមួយប្រទេសចិន។

ទន្ទឹមនឹងក្រសួងការបរទេសឥណ្ឌាបាននិយាយថា “ដោយមើលឃើញពីការកើនឡើងនៃសកម្មភាពប្រឆាំងឥណ្ឌា និងឧក្រិដ្ឋកម្មស្អប់ខ្ពើម និងអំពើហឹង្សាក្នុងប្រទេសកាណាដា ជនជាតិឥណ្ឌាទាំងអស់នៅទីនោះ និងអ្នកដែលកំពុងសញ្ជឹងគិតក្នុងការធ្វើដំណើរ ត្រូវបានជំរុញឱ្យអនុវត្តការប្រុងប្រយ័ត្នបំផុត” ។ ចំនែកឯប្រទេសកាណាដាវិញ បានជំរុញឱ្យពលរដ្ឋរបស់ខ្លួន “អនុវត្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់” ក្នុងការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសអាស៊ីខាងត្បូង។

កងកម្លាំងការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន​បាន​បាញ់​ទម្លាក់​មីស៊ីល​រុស្ស៊ី ៣៦ គ្រាប់​ក្នុង​ចំណោម ៤៣ គ្រាប់

មេទ័ពអ៊ុយក្រែនបាននិយាយថា អ្នកការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីលចំនួន ៣៦ ក្នុងចំណោម ៤៣ គ្រាប់ ដែលរុស្ស៊ីបានបាញ់កាលពីថ្ងៃព្រហស្បតិ៍ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនាពេលនេះគឺមានគោលបំណងដើម្បីវាយប្រហារទូទាំងប្រទេសអ៊ុយក្រែនតែម្តង នេះបើយោងតាមការចុះផ្សាយរបស់ ស៊ីអិនអិន កាលពីថ្ងៃទី ២១​ ខែកញ្ញា ឆ្នាំ២០២៣។

លោក Valerii Zaluzhnyi អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បាននិយាយនៅក្នុងសារ Telegram ថា កាំជ្រួចធ្វើដំណើរដែលបាញ់ចេញពីយន្តហោះដែលនៅភាគខាងត្បូងប្រទេសរុស្ស៊ី “ដោយវាបានធ្វើការផ្លាស់ប្តូរទិសដៅជាបន្តបន្ទាប់” ។

ហើយកាលពីថ្ងៃព្រហស្បតិ៍នោះផងដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយបន្តមកទៀតថា កងកម្លាំងរុស្ស៊ីបានបើក “ការវាយប្រហារដោយមីស៊ីលដ៏ធំ” លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ជាច្រើន។

នៅក្នុងការវាយប្រហារនោះធ្វើឲ្យមនុស្សចំនួន 7 នាក់បានរងរបួសនៅទីក្រុង Kyiv និងមានមនុស្សពីរនាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុង Kharkov ។

ទន្ទឹមនឹងនោះ ការបាញ់ផ្លោងរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងតិចពីរនាក់នៅក្នុងទីក្រុង Kherson ភាគខាងត្បូង។

កងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា ការគំរាមកំហែងដោយមីស៊ីលកំពុងបន្តពាសពេញប្រទេសអ៊ុយក្រែនតែម្តង ខណៈរដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង Ihor Klymenko បានជំរុញឱ្យប្រជាជនអ៊ុយក្រែន “អនុវត្តតាមច្បាប់សុវត្ថិភាពនៅក្នុងតំបន់ ដែលមានការប្រកាសអាសន្នម្តងហើយម្តងទៀត” ឱ្យរកជម្រកសុវត្តិភាព។

បើយោងតាមប្រភពមួយបានឲ្យដឹងថា តំបន់គោលដៅដែលជាការវាយប្រហាររបស់រុស្ស៊ីត្រូវបានគេរាយការណ៍ រួមមាន៖

  • តំបន់ Kherson៖ មន្ត្រីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និងប្រាំនាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុងភាគខាងត្បូង បន្ទាប់ពីការបាញ់ផ្លោងរបស់រុស្ស៊ីពេញមួយយប់។ អ្នកដែលបានបាត់បង់ជីវិតនោះគឺជា បុរសពីរនាក់ដែលមានអាយុ 29 និង 41 ឆ្នាំបានស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីនៅលើអន្តេវាសិកដ្ឋានមួយ។
  • ក្នុងទីក្រុងគៀវ៖ ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ស្ថិតក្នុងចំណោមមនុស្ស ៧នាក់ ដែលរងរបួស បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារ តាមអាកាស លើរដ្ឋធានី អភិបាលក្រុង Vitalii Klitschko បាននិយាយ កាំជ្រួចរបស់រុស្ស៊ីបាន​គំរាមដល់កន្លែងជម្រកសុវត្តិភាព!” ក្រោយមកអភិបាលក្រុងបានព្រមាននៅក្នុងសារ Telegram ថា ស៊ីរ៉ែនវាយឆ្មក់តាមអាកាស ឥឡូវនេះបានបន្លឺឡើងជាង 1,000 ម៉ោងទៅហើយ។
  • ក្នុងតំបន់ខាគីវ៖ មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្សពីរនាក់បានរងរបួស បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីចំនួន ៦ លើកលើទីក្រុងនៃភាគឦសាន។ លោកបានបន្ថែម ថា ការវាយប្រហារគឺផ្តោតទៅលើ ស្រុក Slobidskyi ដោយនាំឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
  • Cherkasy: ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីបានបំផ្លាញសណ្ឋាគារមួយនៅកណ្តាលទីក្រុងដែលបណ្តាលឱ្យមានអគ្គីភ័យ វាបានបង្ករឲ្យមនុស្សប្រាំពីរនាក់បានរងរបួស។
  • Lviv: យោងតាមក្រុមមន្ត្រីបាននិយាយថា ការខូចខាតរចនាសម្ព័ន្ធដល់តំបន់ឧស្សាហកម្មមួយត្រូវបានគេរាយការណ៍ថាមានភ្លើងឆេះបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី  តែមិន​មាន​អ្នក​រង​របួស​ត្រូវ​បាន​គេ​រាយការណ៍​ភ្លាមៗ​នោះ​ទេ។
scroll to top