ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រទេស​ក្រិក​នៅតែបន្តការ​ឆាបឆេះ​ នាំឲ្យអ្នក​ទេសចរ​ច្រើន​ទៀត​ត្រូវ​ហោះ​ចេញ និងលុបចោលការ

តាមទីភ្នាក់ងារសារព័ត៌មាន(Reuters) ​នៅក្នុងថ្ងៃទី 25 ខែកក្កដា បានឲ្យដឹងថា កោះRHODES ដែលជាកោះធំជាងគេនៅក្នុងប្រទេសក្រិក គឺកំពុងតែប្រយុទ្ធដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃនៅលើកោះមួយនេះអស់រយៈពេលប្រាំពីរថ្ងៃ បើគិតត្រឹមថ្ងៃអង្គារ ខណៈដែលអ្នកទេសចររាប់រយនាក់ដែលត្រូវបានបង្ខំឱ្យជម្លៀសកាលពីថ្ងៃមុនត្រូវបានគេរំពឹងថានឹងហោះហើរត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។

មានមនុស្សប្រហែល 20,000 នាក់​ ត្រូវចាកចេញពីផ្ទះសំណាក់ និងសណ្ឋាគារក្នុងទីក្រុង Rhodes កាលពីចុងសប្តាហ៍មុន បន្ទាប់ពីភ្លើងឆេះព្រៃបានឆាបឆេះដល់រមណីដ្ឋានទេសចរណ៍ និងអគារមួយចំនួនក៏រងនូវការខូចខាតដោយសារគ្រោះមហន្តរាយនៃភ្លើតឆេះព្រៃបានរីករាលដាលរហូតទៅដល់ ឆ្នេរនានានៅភាគអាគ្នេយ៍នៃកោះដ៏ខៀវស្រងាត់មួយនេះ។

អ្នកឈប់សម្រាកជាង 2,000 នាក់បានត្រឡប់ទៅផ្ទះវិញតាមយន្តហោះកាលពីថ្ងៃច័ន្ទ ហើយជើងហោះហើរជាច្រើនទៀតត្រូវបានគេរំពឹងទុកថានិងផ្អាកការហោះហើរមកកាន់កោះ Rhodes នៅថ្ងៃអង្គារ ហើយប្រតិបត្តិករទេសចរណ៍ក៏បានលុបចោលការធ្វើដំណើរនាពេលខាងមុខទៀតផងដែរ។

ប្រទេសក្រិចតែងតែរងការវាយប្រហារដោយភ្លើងឆេះព្រៃក្នុងរដូវក្តៅ ប៉ុន្តែការប្រែប្រួលអាកាសធាតុបាននាំឱ្យមាន​រលកកំដៅកាន់តែខ្លាំងបន្ថែមទៀតនៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង ដែលបង្កើនការព្រួយបារម្ភថាអ្នកទេសចរនឹងកាន់តែថយចុះ។

ក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ ដែលត្រូវបានជួយដោយកងកម្លាំងមកពីប្រទេសទួរគី និងស្លូវ៉ាគី បានប្រយុទ្ធនិងការពន្លត់ភ្លើងនៅជិតភូមិ Gennadi និង Vati នៅភាគអាគ្នេយ៍នៃទីក្រុង Rhodes ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះឡើងវិញក្នុងស្ថានភាពក្តៅ និងខ្យល់ខ្លាំង។

ភ្លើង​ឆេះ​ព្រៃ​ក៏​បាន​ឆាបឆេះ​នៅ​លើ​កោះ Corfu ភាគ​ខាងលិច​ប្រទេស​ក្រិ​ក និង​កោះ Evia ជិត​រដ្ឋធានី Athens ផងដែរ ។

បើយោងតាមមន្ត្រី​ពន្លត់​អគ្គិភ័យ​ម្នាក់​បាន​និយាយប្រាប់អ្នកយកព័ត៌មាន​រ៉យទ័រ​ថា​៖ «​ភ្លើង​បាន​ឆាបឆេះ​ឡើង​វិញ​នៅ​ទូទាំង​ប្រទេសក្រិច ប៉ុន្តែយើងក៏នៅតែ​មិន​មាន​ដំណោះស្រាយ​ណា​មួយនៅឡើយទេ »។

កោះរបស់ប្រទេសក្រិចគឺជាកោះមួយដែលមានមានប្រជាប្រិយភាពជាមួយអ្នកដើរលេងកម្សាន្តពេលថ្ងៃលិច ហើយអ្នកទេសចរណ៍ភាគច្រើនគឺមកពីជុំវិញអឺរ៉ុបក្នុងរដូវក្តៅ ជាពិសេសជនជាតិអង់គ្លេស និងអាល្លឺម៉ង់។

TUI ដែលជាប្រតិបត្តិករទេសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោកបាននិយាយថា ខ្លួនកំពុងលុបចោលការធ្វើដំណើរទៅកាន់ទីក្រុង Rhodes រហូតដល់ថ្ងៃសុក្រ ហើយការលុបចោលគឺមិនមានការគិតថ្លៃ ឬក៏អ្នកកក់សំបុត្រទាំងអស់ក៏អាចកក់ឡើងវិញ ដោយជ្រើសរើសគោលដៅផ្សេងទៀត។ 

ប្រតិបត្តិករបាននិយាយទៀតថា មកទល់និងពេលនេះអតិថិជនប្រមាណ 39,000 នាក់ គឺកំពុងតែស្ថិនៅលើកោះ Rhodes នៅឡើយ នេះបើគិតត្រឹមល្ងាចថ្ងៃអាទិត្យ។

ក្រសួងការបរទេសហូឡង់បានចេញការប្រកាស់អាសន្នសម្រាប់ការធ្វើដំណើររបស់ប្រជាជនខ្លួន ដែលចង់ទៅកម្សាន្តទៅកាន់ទីក្រុង Rhodes ក៏ដូចជាកោះ Corfu និង Evia ជាដើម។ល។

ចំពោះប្រទេសក្រិចផ្ទាល់ បានឃើញសីតុណ្ហភាពខ្ពស់ខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងបានព្យាករណ៍ថាកំដៅនឹងកើនឡើងខ្លាំងរហូតដល់ថ្ងៃពុធ ដែលលើសពី 44 អង្សាសេ (111.2 Fahrenheit) នៅក្នុងតំបន់កោះមួយចំនួន។ ដូច្នេះហើយទើបអាជ្ញាធរការពារជនស៊ីវិលបានព្រមានពីហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃនៅ Rhodes និងនៅលើកោះ Crete កាលពីថ្ងៃអង្គារ ដើម្បីកាត់បន្ថយហនិភ័យដល់អ្នកដែលនៅលើកោះ។

ជាក់ស្តែងវិស័យទេសចរណ៍នៅក្នុងប្រទេសក្រិចមានចំនួន 18% នៃទិន្នផលក្នុងស្រុកសរុប មួយក្នុងចំនោមការងារចំនួនប្រាំ។ ចំពោះនៅលើកោះ Rhodes និងកោះក្រិកជាច្រើនទៀត ការពឹងផ្អែកលើវិស័យទេសចរណ៍គឺពិតជាមានចំនួនកាន់តែធំ។

Pacquiao និងប្រកួតជាមួយកីឡាករថៃ Buakaw ក្នុងពេលឆាប់ៗនេះ

ពិភពលោក​នឹង​ឃើញ​ការ​ប្រកួត​ដ៏​វិសេសវិសាល​រវាង​អ្នក​ប្រដាល់​ជើង​ចាស់​ពីរ​រូប​ក្នុង​កម្មវិធី The Match of Legends រវាង Manny Pacquiao និង Buakaw Banchamek នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​នៅក្នុង​ប្រទេស​ថៃ។

Pacquiao គឺជាម្ចាស់ជើងឯកពិភពលោកចំនួនប្រាំបី តែមួយគត់ ក្នុងប្រវត្តិសាស្ត្រប្រដាល់ ហើយបានឈ្នះជើងឯកពិភពលោកធំៗសរុបចំនួនដប់ពីរ។  គាត់គឺជាអ្នកប្រដាល់ដំបូងគេដែលឈ្នះ ជើងឯកខ្សែក្រវ៉ាត់ ក្នុងទម្ងន់ 5 ប្រភេទ ផ្សេងគ្នា  ហើយក៏ជាអ្នកប្រដាល់ដំបូងគេដែលឈ្នះជាជើងឯកពិភពលោកធំៗចំនួនបួន ក្នុងចំណោមប្រាំបី “ប្រភេទ glamour” ( flyweight , featherweight , lightweight , and welterweight ) ដែលនាំឲ្យលោកក្លាយជាជើងឯកពិភពលោកត្រឹមតែរយៈពេល 16 ឆ្នាំតែប៉ុណ្ណោះ។ កាលពីខែកក្កដា ឆ្នាំ 2019 Pacquiao បានក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ welterweight គឺជាកីឡាករដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រនៅអាយុ 40 ឆ្នាំ  ព្រមទាំងជាអ្នកប្រដាល់ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលក្លាយជាជើងឯកទម្ងន់ welterweight បួនដងដែលត្រូវបានទទួលស្គាល់បន្ទាប់ពីយកឈ្នះ Keith Thurman ដើម្បីឈ្នះខ្សែក្រវាត់ WBA (Super) welterweight។ បើគិតត្រឹមឆ្នាំ 2015 ការប្រយុទ្ធរបស់ Pacquiao គឺអាចទទួលបាននូវប្រាក់ចំណូលរហូតដល់ 1.2 ពាន់លានដុល្លារពី ការប្រកួតចំនួន 25 ដងរបស់លោក។  បើយោងតាម ទស្សនាវដ្ដី Forbes កីឡាករ Pacquiao គឺជាអត្តពលិកមួយរូបដែលមានប្រាក់ខែខ្ពស់បំផុតទីពីរនៅលើពិភពលោកក្នុងឆ្នាំ 2015 ។ 

យ៉ាងណាមិញ Pacquiao ដែលជាម្ចាស់ខ្សែក្រវាត់ប្រដាល់ពិភពលោកជាច្រើនរូបដែលព្យួរស្រោមដៃជាមួយនឹងកំណត់ត្រា 62-8-2 បន្ទាប់ពីឈ្នះជើងឯកធំៗចំនួន 12 ក្នុងប្រភេទទម្ងន់ចំនួន 8 នឹងជួបជាមួយអ្នកប្រដាល់ Muay Thai Buakaw នេះបើតាមការបញ្ជាក់របស់ Fresh Air Festival Co, Ltd ដែលជាអ្នករៀបចំព្រឹត្តិការណ៍ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ។

ការ​ប្រកួត​រវាង Pacquiao និង Buakaw ពួកគេបានសន្យា​ថា​នឹង​បង្ហាញ​ស្មារតី​ប្រយុទ្ធ​ដែល​មិន​អាច​ផ្គូផ្គង​បាន។ នេះជាឱកាសម្តងក្នុងមួយជីវិតសម្រាប់អ្នកគាំទ្រក្នុងប្រទេសថៃ ដើម្បីបានឃើញអត្តពលិកកីឡាប្រយុទ្ធដ៏អស្ចារ្យបំផុតចំនួនពីររូបប្រកួតលើសង្វៀនតែមួយ។

ការប្រកួតនេះនឹងត្រូវប្រកួតក្រោមច្បាប់ប្រដាល់អន្តរជាតិ ដែលធ្វើឲ្យការប្រកួតប្រវត្តិសាស្ត្រនេះកាន់តែជក់ចិត្ត។

លោក Vinij Lertratanachai នាយកប្រតិបត្តិនៃក្រុមហ៊ុន Fresh Air Festival Co, Ltd បានចែករំលែកក្តីរំភើបរបស់គាត់អំពីព្រឹត្តិការណ៍ខែមករាដោយនិយាយថា “ការប្រកួតនៃរឿងព្រេងគឺជាគំនិតព្រឹត្តិការណ៍ថ្មីមួយដែលផ្តោតលើការទាក់ទាញរូបតំណាងកីឡាប្រយុទ្ធសម្រាប់ការប្រកួត” ។

Suvit Thongrompo ប្រធានផ្នែកទីផ្សារនៃប្រតិបត្តិកររោងកុនឈានមុខគេរបស់ប្រទេសថៃ SF Corporation Plc ដែលបានចូលរួមជាមួយ Fresh Air Festival ក្នុងការរៀបចំការប៉ះទង្គិចខែមករាក្នុងប្រទេសថៃក៏បានសម្តែងការជឿជាក់ថាការប្រយុទ្ធរវាង Pacquiao និង Buakaw នឹងត្រូវកកត់ត្រាជាប្រវត្តិសាស្ត្រ។

Pacquiao គឺជាវីរបុរសជាតិមួយរូបក្នុងប្រទេសហ្វីលីពីន ហើយត្រូវបានគេស្គាល់ដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរនៃឧត្តមភាព និងការលះបង់ឥតងាករេក្នុងវិស័យប្រដាល់មួយនេះ។ Pacquiao ​បាន​ក្លាយ​ជា​ជើង​ខ្លាំង​ប្រដាល់ និង​ជា​អ្នកដែលមានការ​បំផុស​គំនិត​ដល់​អត្តពលិកផ្សេងទៀត និង​អ្នក​គាំទ្រ​ទូទាំង​ពិភពលោកឲ្យស្រលាញ់គាំទ្រវិស័យប្រដាល់។ ការរក្សានូវកេរិ៍ឈ្មើរបស់លោកនៅក្នុងសង្វៀនអស់រយៈពេលជាច្រើនឆ្នាំបានធ្វើឱ្យគាត់មានការទទួលស្គាល់និងការគោរពជាសកល។

ចំនែកឯ Buakaw ដែលជារូបតំណាងពិតនៅក្នុងពិភពនៃ Muay Thai និង kickboxing ដែលជាអ្នកតំណាងឱ្យប្រទេសថៃ។ Buakaw ត្រូវបាន​គេ​ស្គាល់​ថា​ជា​ការ​ទាត់​ចេញ កែង​មុត និង​បច្ចេកទេស​​ល្អដ៏ល្អម្នាក់ Buakaw បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្ញប់ស្ញែង​នឹង​ការ​សម្តែង​របស់លោកច្រើនជាង​គេ។ Buakaw ក៏បានឈ្នះជើងឯក និងពានរង្វាន់ជាច្រើនហូរហែរផងដែរ ហើយលោកក៏ត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់ Muay Thai ដ៏អស្ចារ្យបំផុតគ្រប់ពេលសម្រាប់ប្រជាជនថៃ។

មានអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនបានសរសេរថា​”យើងមានកិត្តិយសណាស់ដែលមាន Manny ‘Pacman’ Pacquiao និង Buakaw Banchamek  បានបង្កើតសង្វានសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ។ វាជាឱកាសម្តងក្នុងមួយជីវិតដែលអ្នកមិនចង់ខកខាន” (Vinij បានបន្ថែម)។

សំបុត្រសម្រាប់ព្រឹត្តិការណ៍នឹងចេញលក់ក្នុងពេលឆាប់ៗនេះ។

ប្រទេសហូឡង់ដ៍ បានហាមឃាត់ការចតកប៉ាល់ទេសចរណ៍ នៅក្នុងទីក្រុង Amsterdam

ចំណាត់ការចុងក្រោយរបស់ប្រទេសហូឡង់ដ៍ ដើម្បីហាមឃាត់កប៉ាល់ពីការចតនាវាកម្សាន្តនៅកណ្តាលទីក្រុង រឿងនេះបានកើតឡើងបន្ទាប់ពីទីក្រុង Amsterdam បានចាប់ផ្តើមយុទ្ធនាការ “នៅឱ្យឆ្ងាយ” ដើម្បីបំបាក់ទឹកចិត្តអ្នកចូលរួមក្នុងពិធីជប់លៀងរបស់ជនជាតិអង់គ្លេស និងហាមឃាត់ការជក់បារីនៅតាមផ្លូវនៃសង្កាត់ភ្លើងក្រហម ដែលជាទីកន្លែងដ៏ល្បីល្បាញរបស់ខ្លួន។

អ្នកនយោបាយនៅក្នុងរដ្ឋធានីរបស់ប្រទេសហូឡង់បាននិយាយថា កប៉ាល់ទេសចរណ៍គឺ “មិនស៊ីគ្នា” ជាមួយនឹងមហិច្ឆតានិរន្តរភាពរបស់ពួកគេសម្រាប់ទីក្រុងមួយនេះទេ បើទោះបីជាវាមានទំហំតូចក៏ដោយ តែវាគឺជានាវាមួយក្នុងចំណោមនាវាដែលមកទស្សនាច្រើនបំផុតនៅអឺរ៉ុបក៏ដោយ។

ទីក្រុង Amsterdam គឺជា រដ្ឋធានី និង ទីក្រុងដែលមានប្រជាជនច្រើនបំផុត នៃ ប្រទេសហូឡង់ ដោយមានទីក្រុងឡាអេ ជាអាសនៈរបស់រដ្ឋាភិបាល។ ទីក្រុង Amsterdam គឺជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ព្រមទាំងជាមជ្ឈមណ្ឌលនៃការផលិតសិល្បៈខាងលោកិយ។  នៅសតវត្សទី 19 និងទី 20 ទីក្រុងមួយនេះបានពង្រីកខ្លួន ដោយបូករួមសង្កាត់ និងជាយក្រុងថ្មីជាច្រើនត្រូវបានគ្រោង និងសាងសង់។ ប្រឡាយ នៃទីក្រុង Amsterdam និង ខ្សែការពារនៃសតវត្សទី 19-20 នៃទីក្រុង Amsterdamទាំង​ពីរ​ស្ថិត​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូថែមទៀតផង។

ភាពទាក់ទាញសំខាន់ៗរបស់ទីក្រុង Amsterdam រួមមាន ប្រឡាយប្រវត្តិសាស្ត្រ  សារមន្ទីរ Rijksmuseum ដែល ជាសារមន្ទីររដ្ឋជាមួយនឹងការប្រមូលផ្តុំដ៏ធំនៃសិល្បៈយុគសម័យមាសរបស់ប្រទេសហូឡង់។ សារមន្ទីរ Van Gogh  Dam Square ដែលជាកន្លែងដែល ព្រះបរមរាជវាំងនៃទីក្រុង Amsterdam និងអតីតសាលាក្រុង ( stadhuis ) មានទីតាំងនៅ សារមន្ទីរ Amsterdam  សារមន្ទីរ Stedelijk ជាមួយនឹងសិល្បៈទំនើប Hermitage Amsterdam  សាលប្រគុំតន្ត្រី Concertgebouw  ផ្ទះ Anne Frank  សារមន្ទីរ Het Scheepvaartmuseum  បទពិសោធន៍ Heineken  Natura Artis Magistra Hortus Botanicus  NEMO  តំបន់ភ្លើងក្រហម និង ហាងកាហ្វេកញ្ឆា ជាច្រើន ។ 

នៅក្នុងខែកុម្ភៈ ក្រុមប្រឹក្សាក៏បាន ហាមឃាត់ប្រជាជនពីការជក់បារីនៅតាមដងផ្លូវ នៃសង្កាត់ភ្លើងក្រហមដ៏ល្បីល្បាញរបស់ទីក្រុង ហើយបានបញ្ជាឱ្យបិទបារ និងភោជនីយដ្ឋាននៅម៉ោង 2 ព្រឹកថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ។

ការហាមប្រាមកប៉ាល់ទេសចរណ៍នឹងបណ្តាលឱ្យមានការបិទចំណតកណ្តាលរបស់ទីក្រុង នៅលើ River IJ នៅជិតស្ថានីយ៍រថភ្លើងសំខាន់របស់ទីក្រុង Amsterdam ។

សំណើនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាទីក្រុងភាគច្រើន ដែលគ្រប់គ្រងដោយក្រុមចម្រុះនៃគណបក្សប្រជាធិបតេយ្យកណ្តាល 66 (D66) សង្គមប្រជាធិបតេយ្យ PvdA និងក្រុមអ្នកបរិស្ថាន GroenLinks ។

អ្នកនយោបាយ D66 លោកស្រី Ilana Rooderkerk ដែលបានប្រៀបធៀបអ្នកដំណើរតាមនាវាទៅនឹង “គ្រោះកាច” នៅក្នុងគំនិតមួយកាលពីខែមុនបាននិយាយថាទីក្រុង Amsterdam នឹង “មានការជិះទូក ដែលវាមានលក្ខណៈបានប្រសើរជាង” កប៉ាល់ទេសចរណ៍។

លោកស្រីបានសរសេរនៅលើ Twitter ថា “នាវាដែលបំពុលបរិស្ថានមិនស្របតាមមហិច្ឆតាប្រកបដោយនិរន្តរភាពរបស់ទីក្រុង Amsterdam”នោះឡើយ។

ហើយការចតកប៉ាល់​កម្សាន្ត​នៅ​កណ្តាល​ទីក្រុង ​ក៏វា​មិន​សម​នឹង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិស័យ​ទេសចរណ៍យើងនោះទេ»។

នៅក្នុងបទសម្ភាសន៍ទូលំទូលាយជាមួយ Bloomberg កាលពីឆ្នាំមុន លោកស្រីបាននិយាយថា “ទីក្រុង Amsterdam នឹងស្វាគមន៍អ្នកទេសចរណ៍ប្រមាណ 22 លាននាក់ក្នុងមួយឆ្នាំ ចំពោះចំនួនមួយនេះគឺច្រើនពេកក៏ពិតមែន។

ក្រុង Amsterdam មិនមែនជាកន្លែងទេសចរណ៍តែមួយមុខនោះទេ តែវាគឺ”ជាកន្លែងដែលអ្នកគួរតែទៅ ប្រសិនបើអ្នកកំពុងស្វែងរកសារមន្ទីរដ៏ស្រស់ស្អាត ឬដើម្បីទស្សនាវប្បធម៌ក្រោមដី ឬប្រសិនបើអ្នកចង់ចូលរួមមោទនភាពរបស់យើង”។

ចំពោះទីក្រុង Amsterdam មិន​មែន​ជា​ទីក្រុង​អឺរ៉ុប​ដំបូង​គេ​ដែល​ហាម​មិន​ឱ្យ​នាវា​កម្សាន្ត​ចេញ​ពី​កណ្តាល​ទីក្រុង​របស់​ខ្លួន​នោះ​ទេ។

ព្រោះថាទីក្រុង Venice បានហាមឃាត់នាវាទេសចរណ៍ចេញពីកណ្តាលទីក្រុងរបស់ខ្លួនក្នុងខែមេសា ឆ្នាំ 2021 មកម្ល៉េះ គឺបន្ទាប់ពីមានការស្នើសុំពីស្ថាប័នវប្បធម៌របស់អង្គការសហប្រជាជាតិ Unesco ។

ខណៈពេលដែល Barcelona មិនបានហាមឃាត់នាវាទេសចរណ៍ទាំងស្រុងនោះទេ តែពួកគេក៏បានខិតខំប្រឹងប្រែងដើម្បីកំណត់ចំនួនដែលមកដល់ក្នុងការចតរបស់ខ្លួនផងដែរ។

នៅពេលនេះ ផងដែរប្រទេសហូងឡង់ដ៍ក៏មានបំណង​ចង់​កាត់​បន្ថយ​ចំនួន​ភ្ញៀវ​ទេសចរណ៍​តាម​នាវា​ពី ៤០ ម៉ឺន​នាក់​ក្នុង​មួយ​ខែ​ មក​ត្រឹម ២០០ ០០០​នាក់​ វិញដើម្បីកាត់បន្ថយការបំពុលនៃបរិស្ថាន ។

បម្រែបម្រួល​អាកាសធាតុ តើ​ប្រទេស​ណាខ្លះដែលគួរចំណាយលើការការពានេះ

នៅក្នុងទីក្រុងព្រុចសែល​ និង ទីក្រុងប៉េកាំង នៅថ្ងៃទី 21 ខែកក្កដា បើយោងរតាមសារព័ត៌មានReuters បានឲ្យដឹងថា កំដៅ បានចូលទៅបំបែកកំណត់ត្រា នៅក្នុងប្រទេសចិន។ ហើយភ្លើងឆេះព្រៃ ក៏បានបង្ខំឱ្យភូមិមួយចំនួននៅក្នុងប្រទេសស្វីស ត្រូវ ជម្លៀសចេញ ។ ក្នុងនោះផងដែរក៏មានការកើតចេញជា គ្រោះរាំងស្ងួត ហើយវាបានបំផ្លាញដំណាំជាច្រើននៅក្នុងប្រទេសអេស្ប៉ាញថែមទៀតផង។ ទន្ទឹមគ្នានោះផងដែរ ​ការ​ចំណាយលើ​ការ​ប្រែប្រួល​អាកាសធាតុក៏បាន​កើនឡើង ដែលជាហេតុនាំឲ្យមានការ​ជជែក​ដេញដោលមួយ​កំពុងកើតឡើង​ក្នុង​ចំណោម​រដ្ឋាភិបាលនៃប្រទេសអភិវឌ្ឍន៖ តើ​អ្នក​ណា​គួរ​បង់លើការចំណាយនេះ?

សម្រាប់ចម្ងល់មួយនេះ គឺកំពុងស្ថិតក្នុងការចាប់អារម្មណ៍ ដែលស្របពេលមានកិច្ចពិភាក្សាស្តីពីអាកាសធាតុនៅសប្តាហ៍នេះ រវាងសហរដ្ឋអាមេរិក និងចិន គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកបានព្យាយាមស្វែងរកមធ្យោបាយ ដើម្បីធ្វើការរួមគ្នាលើបញ្ហាជាច្រើន ចាប់ពីការដាក់ពង្រាយថាមពលកកើតឡើងវិញ ដល់ហិរញ្ញវត្ថុអាកាសធាតុ នៅមុនកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 នៅឆ្នាំនេះនៅទីក្រុងឌូបៃ។

ដោយសារកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងការកើនឡើងនៃការបញ្ចេញឧស្ម័ន បានបង្ករឲ្យមានសម្ពាធលើទីក្រុងប៉េកាំងកាន់តែខ្លាំងឡើង ដើម្បីចូលរួមជាមួយក្រុមប្រទេសដែលផ្តល់មូលនិធិនេះ។

ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងប៉េកាំង បេសកជនអាកាសធាតុរបស់អាមេរិក លោក John Kerry បាននិយាយថា ភាគីទាំងពីរនឹងបន្តពិភាក្សាអំពីហិរញ្ញវត្ថុអាកាសធាតុក្នុងរយៈពេល 4 ខែខាងមុខ មុនពេលសន្និសីទ COP28 នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី 30 ខែវិច្ឆិកា។

អ្នកការទូតមកពីប្រទេសសហភាពអឺរ៉ុបមួយបានប្រាប់រ៉យទ័រថា “វាពិតជាពិបាកក្នុងការជជែកវែកញែកថាតើប្រទេសដូចជា ប្រទេសចិន ប្រេស៊ីល ឬអារ៉ាប៊ីសាអូឌីត គួរតែនៅតែស្ថិតក្នុងកម្រិតដូចគ្នាជាមួយនឹងប្រទេសអភិវឌ្ឍន៍តិចតួច និងរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ”ដែរឬក៏អត់នោះ។

សហភាពអឺរ៉ុប ដែលសព្វថ្ងៃជាអ្នករួមចំណែកដ៏ធំបំផុតនៃហិរញ្ញវត្ថុអាកាសធាតុ បានបញ្ចុះបញ្ចូលឱ្យពង្រីក ក្រុមប្រទេសម្ចាស់ជំនួយ ដែលផ្តល់ជាហិរញ្ញវត្ថុអាកាសធាតុ ដោយសំដៅលើប្រាក់ដែលប្រទេសអ្នកមានចំណាយក្នុងការជួយប្រទេសក្រីក្រកាត់បន្ថយការបំភាយឧស្ម័ន CO2 និងសម្របខ្លួនទៅនឹងពិភពលោកដ៏ក្តៅគគុកដែលកំពង់តែកើតឡើង។

រហូតមកដល់ពេលនេះ ប្រទេសអ្នកមានមួយចំនួនដែលមានកាតព្វកិច្ចធ្វើការទូទាត់ទាំងនេះ មិនបានប្រគល់សាច់ប្រាក់តាមចំនួនដែលបានសន្យានោះទេ។ បញ្ជី​នៃ​ប្រទេស​ផ្តល់​ហិរញ្ញប្បទាន​នោះ​ត្រូវ​បាន​សម្រេច​ក្នុង​អំឡុង​ពេល​កិច្ច​ពិភាក្សា​ស្តីពី​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ 1992 នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​តូច​ជាង​ប្រទេស​អ៊ីតាលីនោះ។

ឥឡូវ​នេះ ប្រទេស​មួយ​ចំនួន​កំពុង​អំពាវនាវ​ឲ្យ​ចិន​ចូល​រួម​ចំណែក ហើយមន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារ Janet Yellen បានកត់សម្គាល់ថា ការរួមចំណែករបស់ចិននឹងជំរុញប្រសិទ្ធភាពនៃមូលនិធិអាកាសធាតុរបស់អង្គការសហប្រជាជាតិអាចមានការរីកចម្រើន។

ចំពោះប្រទេសផ្សេងទៀត ដែលស្ថិតក្រោមសម្ពាធស្រដៀងគ្នានេះរួមមាន កាតា សិង្ហបុរី និងអារ៉ាប់រួម ដែលជាប្រទេសមានជាងគេបំផុតចំនួនបីរបស់ពិភពលោក ដែលទាក់ទងនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់។

រហូតមកដល់ពេលនេះ ប្រទេសចិនបានប្រឆាំងនឹងការហៅទូរស័ព្ទ ដែលអាចដាក់ជាក្រុមជាមួយប្រទេសអ្នកមាន។

នៅក្នុង ជំនួបជាមួយលោក Kerry កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីចិន លោក Li Qiang បានសង្កត់ធ្ងន់ថា ប្រទេសអភិវឌ្ឍន៍គួរតែផ្តល់ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុអាកាសធាតុ ដែលមិនបានសម្រេចរបស់ពួកគេ និងនាំមុខក្នុងការកាត់បន្ថយការបំភាយឧស្ម័ន នេះបើយោងតាមការិយាល័យរបស់លោក Li ។ លោក​បាន​ស្នើ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​ធ្វើ​ការ​រួម​ចំណែក​«​តាម​សមត្ថភាព​របស់​ពួកគេ​»ផងដែរ។

មន្ត្រីសហភាពអឺរ៉ុបម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “មានការតស៊ូច្រើនពេកក្នុងចំណោមប្រទេសដូចជាចិន និងអារ៉ាប៊ីសាអូឌីត ដើម្បីនិយាយពីនិយមន័យផ្លូវការនៃការឡើងកំដៅផែនដី” ។

អ្នកតស៊ូមតិសម្រាប់ការផ្លាស់ប្តូរបានអះអាងថា ការពង្រីកត្រូវតែកើតឡើងមុនពេល ដែលគោលដៅថ្មី ហើយទំនងជាធំជាងនេះទៅទៀត – គោលដៅរបស់អង្គការសហប្រជាជាតិសម្រាប់ហិរញ្ញវត្ថុអាកាសធាតុនឹងចាប់ផ្តើមនៅឆ្នាំ 2025។ ប្រទេសនានានៅតែត្រូវការចរចាអំពីទំហំនៃគោលដៅនោះ ហើយអ្នកណានឹងរួមចំណែកដល់រឿងមួយនេះ។

scroll to top