កូរ៉េខាងជើង ប្រារពទិវាជ័យជំនះ ដោយមានការចូលរួមពីប្រទេសរុស្ស៊ី និង ចិន

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា គណៈប្រតិភូ ចិននិង រុស្ស៊ីនឹងចូលរួមក្នុងការប្រារព្ធខួបលើកទី 70 នៃ “ទិវាជ័យជំនះ” នៅថ្ងៃព្រហស្បតិ៍នៅទីក្រុងព្យុងយ៉ាង។ បើយោងតាមទីភ្នាក់ងារដដែលសរសេរទៀតថា ការចូលរួមនោះគឺមានសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន លោក Li Hongzhong ដែលជាអ្នកដឹកនាំក្រុមទីក្រុងប៉េកាំង។

ចំនែកក្រសួងការពារជាតិរុស្ស៊ីវិញបាននិយាយថា ខ្លួនត្រូវបានអញ្ជើញដោយសមភាគីកូរ៉េខាងជើង ហើយនឹងចូលរួមក្នុងព្រឹត្តិការណ៍ទិវាជ័យជំនះមួយនេះ។

           គណៈប្រតិភូប្រទេសរុស្ស៊ី ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu និងទៅដល់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមជាមួយក្រុមជនជាតិចិន ក្នុងនាមជាភ្ញៀវសាធារណៈលើកដំបូង មកកាន់ប្រទេសកម្មុយនិស្តមួយនេះ បើគិតចាប់តាំងពីការចាប់ផ្តើមនៃ ការរាតត្បាតសកលបានធូស្បើយ។

ដោយខាងក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងយោធារុស្ស៊ី-កូរ៉េខាងជើង ហើយវានឹងក្លាយជាដំណាក់កាលដ៏សំខាន់ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។

ក្រសួងបានបង្ហោះវីដេអូខ្លីមួយនៅលើកម្មវិធីផ្ញើសារ Telegram របស់ខ្លួនដែលបង្ហាញពី Shoigu ត្រូវបានស្វាគមន៍ដោយមន្ត្រីយោធាកូរ៉េខាងជើងនៅលើកំរាលព្រំក្រហមនៅឯ tarmac នៃព្រលានយន្តហោះ។

ការទទួលស្វាគមន៍នោះផងដែរ គេសង្កេតឃើញថា មានបដាពណ៌ក្រហមដែលមានសញ្ញាសរសេរថា “សូមស្វាគមន៍ សមមិត្តរដ្ឋមន្ត្រីការពារជាតិនៃសហព័ន្ធរុស្ស៊ី លោក Sergei Shoigu!” ជាភាសាកូរ៉េ និងរុស្ស៊ី។

ព្រឹត្តិការណ៍គម្រប់ខួបនេះ ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលការដង្ហែរក្បួនយោធាដ៏ធំមួយនៅក្នុងរដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង។

សម្រាប់ប្រទេសចិនវិញ បានអះអាងកាលពីថ្ងៃច័ន្ទ ថាខ្លួនអនុវត្ត “ទណ្ឌកម្ម” យ៉ាងតឹងរ៉ឹងរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង ដោយបានប្រតិកម្មទៅនឹងលិខិតមួយពីក្រុមប្រាំពីរនៃ សហភាពអឺរ៉ុប ដែលបានជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់ទីក្រុងព្យុងយ៉ាងពីការគេចចេញពីវិធានការដោយប្រើដែនទឹករបស់ចិន។

គួរបញ្ជាក់ផងដែរថា ចំណងកាទូតរបស់ចិន និង កូរ៉េខាងត្បូង បានធ្វើឲ្យចិនមានការនាំចេញ ទៅកាន់កូរ៉េខាងជើងក្នុងខែមិថុនាគឺខ្ពស់ជាងឆ្នាំមុន 8 ដង។  ប៉ុន្តែនៅពេលដែលរដ្ឋសម្ងាត់កំពុងរាយការណ៍ពីករណីមួយថា  មានមនុស្សរាប់ម៉ឺននាក់បានឆ្លងជំងឺ COVID-19 ក្នុងមួយថ្ងៃ ពេលនោះកូរ៉េខាងជើងក៏បានបិទព្រំដែនរបស់ខ្លួន។

សូមរំលឹកផងដែរថា ប្រទេសកូរ៉េខាងជើងធ្លាប់បានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ 2020 ចំពោះរាល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូត សូម្បីតែជាមួយដៃគូសេដ្ឋកិច្ច និងនយោបាយសំខាន់របស់ខ្លួនគឺចិន និងរុស្ស៊ីក៏ដោយនោះ។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបាននិយាយថា តើដំណើរទស្សនកិច្ចនេះបានកត់សម្គាល់ការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយនោះវិញឬយ៉ាងណានោះទេ។

ចំពោះរុស្ស៊ី និងកូរ៉េខាងជើង គឺមានទំនាក់ទំនងស្អិតរមួតដោយពួកគេធ្លាប់ទទួលបាន ចំណងមិត្តភាព ជាយូរយារណាស់មកហើយ បើទោះបីជាទីក្រុងមូស្គូបានព្យាយាមធ្វើជាឈ្មួញកណ្តាលនៃកិច្ចព្រមព្រៀងស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងក៏ដោយ។

សហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់ជំនួយយោធាដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន តែវាជាការអះអាងដែលក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូបដិសេធ។

អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បាននិយាយកាលពីថ្ងៃអង្គារថា ទាំងរុស្ស៊ី និងចិន “អាចប្រើឥទ្ធិពលរបស់ពួកគេលើកូរ៉េខាងជើង ដើម្បីលើកទឹកចិត្តឱ្យពួកគេជៀសវាងពីការគំរាមកំហែង និងអាកប្បកិរិយាខុសច្បាប់។

លោក Vedant Patel បាននិយាយថា “ប្រទេសទាំងពីរនេះមានតួនាទីដ៏មានសក្តានុពលក្នុងការជំរុញឱ្យកូរ៉េខាងជើងត្រឡប់ទៅតុចរចាដោយសន្តិវិធីវិញផងដែរ” ។

លោក ថាក់ស៊ីន ស្នើ​ឲ្យ​សាច់ញាតិ​របស់​អ្នក​បើក​បរ​ពន្យារ​ពេល​ធ្វើ​ពិធី ដើម្បី​គាត់​អាច​ចូល​រួម

អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបាននិរទេសខ្លួនឯង បានប្តេជ្ញាថានឹងវិលត្រឡប់ទៅប្រទេសថៃវិញ ដើម្បីចូលរួមពិធីបូជាសពអតីតអ្នកបើកបររបស់លោក។

លោក Wichai Changlek អតីតអ្នកបើកបរផ្ទាល់ខ្លួនរបស់លោកថាក់ស៊ីន បានទទួលមរណភាពកាលពីសប្តាហ៍មុនក្នុងជន្មាយុ ៧៣ ឆ្នាំ។

ក្រុមគ្រួសារ Shinawatra រួមទាំងកូនស្រីពីរនាក់របស់លោកថាក់ស៊ីនគឺលោកស្រី Paetongtarn និង លោកស្រី Pinthongta បានចូលរួមពិធីបុណ្យសពមួយនេះ។

លោក ថាក់ស៊ីន បាន​ផ្ញើ​កម្រង​ផ្កា ព្រមទាំងផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Wichai និងជំរុញឱ្យពួកគេរង់ចាំការវិលត្រឡប់មកវិញមុនពេលបូជាសព ដូច្នេះលោកអាចទៅគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់បាន។

លោកថាក់ស៊ីនដែលត្រូវបានគេទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ 2006 បានរស់នៅក្រៅប្រទេសចាប់តាំងពីឆ្នាំ 2008 នៅពេលដែលគាត់បានភៀសខ្លួនចេញពីប្រទេសមុនការកាត់ទោសពីបទរំលោភអំណាច។ លោក​បាន​និយាយ​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ថា លោក​ចង់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ហើយ​លោកក៏បានត្រៀម​ខ្លួនរួចជាស្រេចដើម្បី​ប្រឈម​មុខ​នឹង​ផល​វិបាកនៃ​ផ្លូវ​ច្បាប់ថែមទៀតផង។

លោក​បាន​សង្ឃឹម​ថា​នឹង​ត្រលប់​មក​វិញ​ក្នុង​សប្តាហ៍​នេះ ប៉ុន្តែ ​ថ្មីៗ​នេះលោក​បាន​ប្តូរ​ចិត្ត ​ដោយ​លោកបាននិយាយ​ថា​គាត់​មិន​ចង់​ធ្វើ​ជា​ការ​រំខាន​នៅ​ពេល​ដែល​មាន​ភាព​មិន​ប្រាកដ​ប្រជា​ខាង​នយោបាយ​នោះ​ទេ។

លោក Wichai ដែលគេស្គាល់ក្រៅផ្លូវការថា “Loong (ពូ) Pok” ត្រូវបានគេយកចិត្តទុកដាក់បន្ទាប់ពីករណីមួយបានកើតឡើងក្នុងឆ្នាំ 2001 គឺទាក់ទងនឹងការលាក់បាំងភាគហ៊ុនដែលកាន់កាប់ដោយថាក់ស៊ីន និងក្រុមគ្រួសាររបស់គាត់។

នៅពេលនោះ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានចោទប្រកាន់លោកថាក់ស៊ីន កាលនោះលោកក៏ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី ដោយរូបលោកគឺជាមេដឹកនាំរបស់គណបក្ស ថៃ រ៉ាក់ថៃ ហើយលោកក៏មិនបានបង្ហាញពីទ្រព្យសម្បត្តិដែលមានតម្លៃប្រហែល 2.37 ពាន់លានបាតនោះដែរ។

NACC បានរកឃើញថាគាត់បានប្រើប្រាស់បុគ្គលិកក្នុងស្រុករបស់គាត់ រួមទាំង លោកWichai ជាម្ចាស់ភាគហ៊ុនប្រូកស៊ី ហើយបានផ្ទេរភាគហ៊ុនដែលគាត់កាន់កាប់ទៅឱ្យជំនួយការក្នុងស្រុករបស់គាត់ ដើម្បីលាក់បាំងពីកម្មសិទ្ធិរបស់គាត់ផ្ទាល់នោះ។

ការស៊ើបអង្កេតបានបង្ហាញថា លោក Wichai មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Shinawatra មួយចំនួនដែលរួមមានភាគហ៊ុន 346,500 នៅក្នុង Shinawatra Computer and Communication និង 24,988,986 ភាគហ៊ុននៅក្នុង Alpine Golf and Sports Club ។

នៅក្នុងឆ្នាំ 2001 លោក Wichai បានពន្យល់ទៅកាន់តុលាការធម្មនុញ្ញថា ភរិយារបស់លោកថាក់ស៊ីន គឺលោកស្រី Khunying Potjaman na Pombejra បានប្រាប់គាត់ថាលោកស្រីចង់ប្រើឈ្មោះរបស់គាត់ជាភាគទុនិកដោយមិនពន្យល់ពីមូលហេតុ។

តុលាការបានកាត់ទោសថា នាយករដ្ឋមន្ត្រីមហាសេដ្ឋីមិនមានចេតនាលាក់បាំងទ្រព្យសម្បត្តិរបស់គាត់ទេ ហើយគាត់បានទទួលស្គាល់ថាវាជា “កំហុសដ៏ស្មោះត្រង់”។ បន្ទាប់មកលោកថាក់ស៊ីនបានក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំនោះដដែល។

លោកថាក់ស៊ីនបានរៀបរាប់ពីលោក Wichai នៅក្នុងជីវប្រវត្តិរបស់គាត់នៅឆ្នាំ 2022 ដែលជា ទ្រឹស្តី និងគំនិតរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ នៅក្នុងសៀវភៅនោះ លោក Wichai ត្រូវបានគេរាយការណ៍ថា គាត់ចង់អរគុណលោក Thaksin សម្រាប់សេចក្តីសប្បុរសរបស់គាត់ ហើយថាការជួបជុំជាមួយអតីតចៅហ្វាយរបស់គាត់វិញនៅក្នុងប្រទេសថៃនឹងជា “ពេលវេលាដ៏រីករាយបំផុតនៃជីវិតរបស់ខ្ញុំ” ។

លោក Wichai ក៏ត្រូវបានដកស្រង់សម្តីផងដែរថា ប្រសិនបើលោកថាក់ស៊ីន ត្រលប់មកវិញ ហើយសុំឱ្យគាត់បន្តការងារចាស់របស់គាត់វិញ គាត់នឹងមិនស្ទាក់ស្ទើរក្នុងការទទួលយកនោះទេ។

អ៊ុយក្រែន ​បានរាយការណ៍​ពី​ការ​ជឿនលឿន​តិចតួច លើការ​ប្រឆាំង​នឹងកង​កម្លាំង​ រុស្ស៊ី

យោងតាមទីភ្នាក់ងារសារព័ត៌មាន(Reuters) បានឲ្យដឹងថា នៅថ្ងៃទី 25 ខែកក្កដា យោធារបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារបានរាយការណ៍ថា ពួកគេបានធ្វើឱ្យមានការជឿនលឿនតិចតួចនៅការប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅក្នុងផ្នែកខ្លះនៃភាគខាងត្បូងអ៊ុយក្រែននិងភាគខាងត្បូងនៃ Bakhmut ។

នៅក្នុងការវាយលុកដែលបានចាប់ផ្តើមកាលពីដើមខែមុន ទីក្រុង Kyiv កំពុងព្យាយាមជំរុញឲ្យកងកម្លាំងរបស់ប្រទេសរុស្ស៊ីត្រឡប់ទៅភាគខាងកើតអ៊ុយក្រែនវិញ ហើយឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូង ដើម្បីបំបែកស្ពាននៅតំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី។

បើទោះជាវឌ្ឍនភាពមានភាពមានការយឺតយ៉ាវជាងការរំពឹងទុកក៏ពិតមែន ប៉ុន្តែអ៊ុយក្រែនបាននិយាយថា ខ្លួនកំពុងព្យាយាមកាត់បន្ថយការស្លាប់ និងរបួសក្នុងកម្រឹតអប្បបរមាប៉ុណ្ណោះ ខណៈដែលកងកម្លាំងរបស់ខ្លួនប្រឈមមុខនឹងខ្សែការពាររុស្ស៊ីដែលមានភាពរឹងមាំនិងពោពេញទៅដោយគ្រាប់មីនក៏ដោយ។

លោក Andriy Kovaliov អ្នកនាំពាក្យនៃអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធបាននិយាយថា កងទ័ពអ៊ុយក្រែនបានឆ្ពោះទៅមុខក្នុងទិសដៅនៃភូមិ Staromayorske ភាគអាគ្នេយ៍ នៅជិតកន្លែងតាំងទីលំនៅដែលអ៊ុយក្រែនដណ្តើមបានមកវិញកាលពីខែមុននៅក្នុងតំបន់ Donetsk ។

លោកបាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងពង្រឹងទីតាំងដែលពួកគេបានកាន់កាប់ ហើយកងកម្លាំងរុស្ស៊ីក៏កំពុងបង្កើនការតស៊ូយ៉ាងខ្លាំងផងដែរ។

លោកបាននិយាយទៀតថា នៅភាគខាងកើត កងទ័ពអ៊ុយក្រែនបានបណ្តេញអង្គភាពរុស្ស៊ីចេញពីទីតាំងក្បែរភូមិ Andriivka ក្នុងភាគនិរតីនៃទីក្រុង Bakhmut ដែលរងការបំផ្លិចបំផ្លាញយ៉ាងច្រើន បន្ទាប់ពីកងកម្លាំងរុស្ស៊ីដណ្តើមបានកាលពីខែឧសភា។

លោក​បាន​បន្ត​ថា កងកម្លាំង​អ៊ុយក្រែន​ក៏​កំពុង​ធ្វើ​ប្រតិបត្តិការ​វាយលុក​នៅ​ភាគ​ខាង​ជើង និង​ខាង​ត្បូង​ក្រុង Bakhmut បន្ថែមទៀតផងដែរ។

មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃច័ន្ទថា ក្រោមជំនួយដោយអាវុធដែលផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តលោកខាងលិច ទីក្រុង Kyiv បានដណ្តើមយកមកវិញនូវផ្ទៃដីជាង 192 គីឡូម៉ែត្រការ៉េ (74.13 គីឡូម៉ែត្រការ៉េ) នៅភាគខាងត្បូង និង 35 គីឡូម៉ែត្រការ៉េនៅភាគខាងកើតចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់ខ្លួន កន្លងមក ។

ចំនែកឯភាគីខាងរុស្ស៊ីវិញ នៅតែកាន់កាប់ទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេល 17 ខែបន្ទាប់ពីការលុកលុយយ៉ាងពេញលក្ខណៈរបស់ខ្លួន ហើយពួកគេក៏មិនបានទទួលស្គាល់ថាអ៊ុយក្រែនទទួលបានផលចំណេញក្នុងការវាយលុកនោះដែរ។ របាយការណ៍របស់រុស្ស៊ីអំពីការប្រយុទ្ធគ្នា ដោយមានការគូររូបភាពផ្សេងពីទីក្រុង Kyiv ហើយខាងរុស្ស៊ីនៅតែធ្វើការ វាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ នៅទូទាំងប្រទេសអ៊ុយក្រែន។

កញ្ញា Ice Preechaya និយាយរឿងក្នុងដែលនាងមិនលាក់ទុកមុនថ្ងៃដួលសន្លប់

កញ្ញា Ice បានចេញមកនិយាយរឿងក្នុងចិត្តជាលើកដំបូង ក្រោយ​ដួល​សន្លប់​ចូល​បន្ទប់​ ICU កាល​ពី​ពេល​ប៉ុន្មានសប្តាហ៍ថ្មីៗ​នេះ។ ​តួឯក​ស្រីដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសថៃ កញ្ញា Ice Preechaya Pongthananikorn ​បាន​នាំ​ម្តាយរបស់​នាងដែលមានឈ្មោះថា Bang-On មក​និយាយប្រាប់​ពីរឿង​រ៉ាវ​ដែល​បាន​កើត​ឡើងចំពោះកូនស្រីបណ្តួលចិត្តរបស់ខ្លួននៅ​ក្នុង​កម្មវិធីមួយ ព្រមទាំងការលាតត្រដាងពីខ្យល់មូសុងនៃជីវិតដែលជន់លិចក្នុងពេលតែមួយចំពោះ Ice រួមទាំងករណី Cyanide ថែមទៀតផង។

Ice ​បាន​និយាយ​ថា​ នៅពេលដែលខ្ញុំដឹងពីការទិញ Cyanide  ខ្ញុំពិតជាមានអារម្មណ៍ភ័យខ្លាចជាខ្លាំង ព្រោះថាខ្ញុំមិនដឹងអ្វីទាំងអស់ជុំករណីនៃជនល្មើសដែលបានប្រើថ្នាំបំពុលប្រភេទមួយនេះនោះទេ។ ហើយចំពោះរឿងមួយទៀត ខ្ញុំដូចជា​ធ្វើ​អ្វីមួយដែលមិនសក្តិសមនិងសុខភាពខ្លួនឯង ដូចជាការញ៉ាំ​មិន​បានគ្រប់គ្រាន់ ការគេង​មិន​លក់ ភាពតានតឹងក្នុងខួរក្បាល និងមាន​រឿង​ជា​ច្រើនទៀតបានលាយឡំ​ជាមួយ​គ្នាក្នុងពេលតែមួយ ហើយពេលនោះ​ក៏​មាន​រឿងថ្មីមួយទៀតបានមកដល់ដូចគ្នា​ដែរ។ នៅពេលដែលករណីដួលសន្លប់មួយនេះបានកើតឡើង អ្វីទាំងអស់វាត្រូវបានលុបចោលក្នុងរយៈពេលត្រឹមមួយប្រព្រិចភ្នែក។

កញ្ញា Ice បាននិយាយអំពីឧបទ្ទវហេតុដែលគាត់បានដួលសន្លប់ តែរូបនាងជាមនុស្សមិននិយាយច្រើន នោះទេ​ ព្រោះនាងគិតថារឿងគ្រប់យ៉ាងនិងរសាត់ទៅតាមពេលវេលា។ កញ្ញាបាននិយាយទៀតថា​ខ្ញុំនឹងមិននិយាយថាខ្ញុំមិនអាចធ្វើវាបានទេ តែខ្ញុំ​នឹង​បញ្ចប់វា នៅពេលដែលខ្ញុំមិនអាច​ទ្រាំ​បាន។​ ចំពោះ​​បញ្ហាមួយចំនួន យើងក៏មិនអាច​និយាយ​ជាមួយ​អ្នក​ណា​ផ្សេងសូម្បីតែម្នាក់ បើទោះជាម្តាយរបស់​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ថា តើ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​នៅ​ពេល​ដែល​បញ្ហាទាំងនោះបានមកដល់ស្របពេលតែមួយ។

ចំនែកឯម្តាយរបស់ Ice បានបន្ថែមផងដែរថា៖ ប៉ានិងម៉ាក់​បាន​និយាយ​ប្រាប់កូនថា Ice​មិន​ចាំបាច់​បារម្ភ​ពី​ពួកគាត់ទាំងពីរនោះ​ទេ។ ព្រោះលោកប៉ាកូនធ្លាប់និយាយថា បើ​ប៉ា​ជួប​បញ្ហាអ្វីផ្សេង​ទៀត​ក៏​កូនមិន​បាច់​សង្គ្រោះ​ដែរ។ (ប៉ា​មិន​ចង់​ធ្វើ​ជា​បន្ទុក​ដល់​កូនជាទីស្រលាញ់របស់ប៉ានោះ​)ទេ។ ប៉ុន្តែនៅពេលដែល Ice ចូលប្រឡូកក្នុងវិស័យសិល្បៈនេះ ពួកយើងក៏​មាន​លុយ​ច្រើន​ ហើយជីវភាព​គ្រួសាររបស់យើងក៏កាន់តែ​ប្រសើរ​ឡើង។ ប៉ុន្តែ​នៅពេលដែលលោកប៉ាឈឺធ្ងន់​ត្រូវ​ចូល​មន្ទីរពេទ្យ ប្រាក់​សន្សំ​របស់​គាត់​មានតែ​ជាង​៥​លាន ហើយ​ម្តាយ​ខ្លួនឯង​ក៏​ត្រូវ​សម្រាក​ព្យាបាលជាប្រចាំទៀត ។

Ice និយាយទាំងទឹកភ្នែកថា បច្ចុប្បនេះ​ការងាររបស់ខ្ញុំក៏​មិន​បាន​ត្រឡប់​វិញ ប៉ុន្តែខ្ញុំក៏នូវតែត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការផងដែរ។

scroll to top