ប្រធានាធិបតី​ហ្វីលីពីន​និយាយ​ថា គ្មាន​ការសន្យា​ណាមួយ​ដែល​ធ្វើឡើង​ចំពោះ​ចិន​ ដើម្បីឲ្យយើង​ដក​នាវាចម្បាំង​ចេញពីទឹកដីរបស់យើង​ឡើយ​

កាលពីថ្ងៃទី 09 ខែសីហា ឆ្នាំ 2023 យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា  ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr កាលពីថ្ងៃពុធ បានបដិសេធមិនធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីដកនាវាចម្បាំងចេញពីមូលដ្ឋាន ដែលបម្រើការជាបន្ទាយយោធា នៅឯសមុទ្រចិនខាងត្បូងនោះទេ ដោយបាននិយាយថា ប្រសិន​បើ​ធ្លាប់​មាន​កិច្ច​ព្រម​ព្រៀង​បែប​នេះ វា​គួរ​តែ​ត្រូវ​បាន​ចាត់​ទុក​ជា​ការអសារបង់។

ប្រទេសហ្វីលីពីនបានរក្សាកងទ័ពមួយចំនួននៅលើសមរភូមិសង្រ្គាមលោកលើកទីពីរ Sierra Madre នៅឯទីប្រជុំជន Thomas Shoal ទីពីរ ដែលទីក្រុងម៉ានីលស្គាល់ថាជាច្រាំងថ្ម Ayungin វាមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ចម្ងាយប្រហែល 200 ម៉ាយ។

ប្រទេសចិនកាលពីថ្ងៃច័ន្ទបានចោទប្រកាន់ហ្វីលីពីន ពីការបដិសេធចំពោះការសន្យាដែលបានធ្វើឡើង ” យ៉ាងច្បាស់ ” ក្នុងការដកកប៉ាល់ដែលត្រូវបានផ្អាកកាលពីឆ្នាំ 1999 ដើម្បីពង្រឹងការទាមទារទឹកដីរបស់ខ្លួននៅក្នុងតំបន់មួយក្នុងចំណោមតំបន់ដែលមានការប្រកួតប្រជែងបំផុតរបស់ពិភពលោក។

លោក Ferdinand Marcos Jr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា “ខ្ញុំមិនដឹងពីការរៀបចំ ឬកិច្ចព្រមព្រៀងណាមួយដែលហ្វីលីពីននឹងដកចេញពីទឹកដីរបស់ខ្លួននោះទេ”។

“តែបើអ្នក​ឱ្យ​ខ្ញុំ​បន្ត​ទៅ​មុខទៀត ប្រសិន​បើ​មាន​កិច្ច​ព្រម​ព្រៀង​បែប​នេះ ខ្ញុំ​នឹង​លុប​ចោល​កិច្ច​ព្រម​ព្រៀង​នោះ​ឥឡូវ​នេះតែម្តង”។

លោក Jonathan Malaya ជំនួយការអគ្គនាយកក្រុមប្រឹក្សាសន្តិសុខជាតិ មុននេះ បានជំទាស់នឹងប្រទេសចិន ក្នុងការផលិតភស្តុតាងនៃការសន្យា។

លោក​បាន​បន្ត​ថា​៖ «​សម្រាប់​ចេតនា និង​គោល​បំណង​ទាំង​អស់ វា​ជា​ការ​ស្រមៃ​របស់ប្រទេសចិនតែប៉ុណ្ណោះ»។

ចំនែកឯស្ថានទូត​ចិន​នៅ​ទីក្រុង​ម៉ានីល​បាន​និយាយ​ថា​ខ្លួន​មិន​មាន​ការ​អត្ថាធិប្បាយជុំវិញរឿងនេះ​ទេ។

ប្រទេស​ចិន និង​ហ្វីលីពីន​បាន​ជាប់គាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​មាត់​ច្រាំង ដែល​ជា​ចុងក្រោយ​កាលពី​ថ្ងៃ​សៅរ៍។ ប្រទេសហ្វីលីពីនបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនថា បានប្រើប្រាស់ កាណុងបាញ់ទឹក ដើម្បីរារាំងបេសកកម្មផ្គត់ផ្គង់ឡើងវិញទៅកាន់ Sierra Madre ។

លោក Jonathan Malaya បាននិយាយថា ប្រទេសហ្វីលីពីន “បានប្តេជ្ញាចិត្តក្នុងការថែរក្សា” កប៉ាល់នៅលើច្រាំងថ្មចោទ ដោយបន្ថែមថា វាគឺជា “និមិត្តសញ្ញានៃអធិបតេយ្យភាពរបស់យើងនៅក្នុងច្រាំងថ្មចោទ ដែលមានទីតាំងនៅ EEZ របស់យើង” ។

EEZ បានផ្តល់សិទ្ធិអធិបតេយ្យភាពរបស់ប្រទេសមួយដល់ជលផល និងធនធានធម្មជាតិក្នុងចម្ងាយ 200 ម៉ាយពីឆ្នេរសមុទ្ររបស់ខ្លួន ប៉ុន្តែវាមិនបញ្ជាក់ពីអធិបតេយ្យភាពលើតំបន់នោះទេ។

ហ្វីលីពីនបានឈ្នះ ប្រទេសចិន ដោយអាជ្ញាកណ្តាលអន្តរជាតិ ក្នុងឆ្នាំ 2016 បន្ទាប់ពីសាលាក្តីមួយបាននិយាយថាការទាមទារដ៏ទូលំទូលាយរបស់ទីក្រុងប៉េកាំង ចំពោះអធិបតេយ្យភាពលើភាគច្រើននៃសមុទ្រចិនខាងត្បូងមិនមានមូលដ្ឋានផ្លូវច្បាប់ រួមទាំងនៅទីប្រជុំជន Thomas Shoal ទីពីរផងដែរ។

ចិន​បាន​សាងសង់​កោះ​យោធា និង​មនុស្ស​បង្កើត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ការ​ទាមទារ​អធិបតេយ្យភាព​ជា​ប្រវត្តិសាស្ត្រ​ត្រួត​លើ​គ្នា​ជាមួយ EEZs របស់​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង​ឥណ្ឌូនេស៊ី។

លោក Jay Batongbacal អ្នកជំនាញខាងដែនសមុទ្រនៅសកលវិទ្យាល័យហ្វីលីពីនបាននិយាយថា ការគ្រប់គ្រង Thomas Shoal មិនត្រឹមតែជាយុទ្ធសាស្ត្រសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាអាចជា “កន្លែងដ៏ល្អមួយផ្សេងទៀតដើម្បីសាងសង់មូលដ្ឋានយោធា” ។

រថយន្តមួយគ្រឿងបាន​បើក​បុក​ផ្ទះ​ជាន់​ទី​២ នៃ​រដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិច

បុរសម្នាក់បានបើកឡានរបស់គាត់ឡើងទៅដល់ជាន់ទី 2 នៃផ្ទះមួយនៅរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យ សកម្មភាពមួយនេះផងដែរ ត្រូវបានក្រុមមន្ត្រីជំនាញនិយាយថាវជា “អំពើដោយចេតនា” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ BBC ដែលបានចុះផ្សាយនៅថ្ងៃទី 09​ ខែ សីហា ឆ្នាំ 2023។

ការចោទប្រកាន់កំពុងរង់ចាំអ្នកបើកបរ បន្ទាប់ពីប៉ូលីសបានរកឃើញរថយន្តពណ៌ប្រផេះ ចេញពីចំហៀងផ្ទះក្នុងទីក្រុង Lewistown ។ ប៉ុន្តែមន្ត្រី​មិន​បាន​បញ្ជាក់​ថា តើ​រថយន្ត​បើក​ទៅ​ជាន់​ទី​២​ ដោយរបៀប​ណា​នោះ​ទេ ។

យោងតាមលោក Sam Baumgardner អ្នកគ្រប់គ្រងនៅក្រុមហ៊ុន Junction Fire ដែលបានជួយក្នុងការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ បាននិយាយថា មានមនុស្សពីម្នាក់ទៅបីនាក់នៅគ្រប់ទីកន្លែងនៅក្នុងផ្ទះ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ។

លោក Baumgardner បាននិយាយថា អ្នកបើកបរអាចឡើងលើដំបូលបានបន្ទាប់ពីបុក ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយលោកបានរងរបួស។

លោកបាននិយាយទៀតថា រថយន្តទំនងជាបើកទៅជាន់ទី២ ដោយសារមានផ្លូវក្រោមដី ឬដោយសារមានផ្លូវរថភ្លើង នៅខាងឆ្វេងផ្ទះ។

លោក Baumgardner បានបន្តរទៀតថា អ្នកបើកបរ “បានចូលទៅក្នុងលូ ហើយរុញចូលទៅក្នុងអាកាស ហើយបានចុះចតនៅជាន់ទីពីរ” ។

នៅក្នុងរបាយការណ៍មួយ ប៉ូលីស Lewistown បាននិយាយថា ពួកគេបានកំណត់តាមរយៈការស៊ើបអង្កេតថា ការបង្ករគ្រោះថ្នាក់ដោយសាររថយន្តគឺជា “អំពើដោយចេតនា” ។

មន្ត្រី​បាន​បន្ថែម​ថា អ្នក​បើក​បរ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ចំពោះ​ការ​បង្ករគ្រោះថ្នាក់។

ក្រុមសារព័ត៌មានរបស់ BBC បានទាក់ទងទៅប៉ូលីសដើម្បីសុំការអត្ថាធិប្បាយ។

ដោយនាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា វា​ត្រូវ​ចំណាយ​ពេល​ប្រហែល ៣ ម៉ោង​ ដើម្បី​យក​រថយន្ត​ចេញ​ពី​ជាន់​ទី ២។

ចំនែកក្រុមហ៊ុន Junction Fire Company បាននិយាយនៅក្នុងការបង្ហោះនៅលើ Facebook ថា ក្រុមអ្នកជួយសង្គ្រោះបានជួយរក្សាលំនឹងផ្ទះ និងដាក់ក្រណាត់ពីលើប្រហោងពីការធ្លាក់ដោយសារតែព្យុះនាពេលខាងមុខ។

គណបក្សចំនួន ២ ផ្សេងទៀត កំពុងតែរង់ចាំការអញ្ជើញរបស់ ភឿថៃ

នៅថ្ងៃទី 09 ខែសីហា នេះ គណបក្ស Palang Pracharath (PPRP) និងគណបក្ស Chartthaipattana បានបង្ហើបថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងសម្ព័ន្ធភាពនយោបាយ ដែលដឹកនាំដោយគណបក្សភឿថៃ ប្រសិនបើមានការអញ្ជើញជាផ្លូវការ។

ការអត្ថាធិប្បាយលើការរំពឹងទុករបស់ PPRP ក្នុងការចូលរួមជាសម្ព័ន្ធភាព បន្ទាប់ពីគណបក្ស Bhumjaithai កាលពីថ្ងៃច័ន្ទបានយល់ព្រមសហការជាមួយគណបក្សភឿថៃ។ អគ្គលេខាធិការ PPRP លោក Capt Thamanat Prompow បាននិយាយកាលពីថ្ងៃអង្គារថា គណបក្សភឿថៃមិនទាន់បានចូលទៅជិតគណបក្ស PPRP ចាប់តាំងពីការចរចាពីមុនរបស់ពួកគេនៅឯគណបក្សភឿថៃកាលពីថ្ងៃទី 23 ខែកក្កដា។

លោក Capt Thamanat បាននិយាយថា “យើងមិនទាន់ត្រូវបានគេទាក់ទងនៅឡើយទេ វាអាស្រ័យលើគណបក្សភឿថៃក្នុងការសម្រេចចិត្តជាមុនសិន ថាតើត្រូវអញ្ជើញយើងដែរឬអត់។ យើងគ្រាន់តែរក្សាភាពស្ងៀមស្ងាត់ស្របតាមក្រមសីលធម៌នយោបាយតែប៉ុណ្ណោះ”។

លោក Capt Thamanat បាននិយាយថា “អ្វីដែលសំខាន់បំផុតគឺការបង្កើតរដ្ឋាភិបាលថ្មី ដូច្នេះភឿថៃអាចមានសមត្ថភាពដោះស្រាយបញ្ហាដែលប្រទេសកំពុងប្រឈមមុខបាន” ។

គណបក្ស​ PPRP  គឺជា​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​យោធា​នៃ​រដ្ឋប្រហារ​ឆ្នាំ ២០១៤។ ហើយហើយពាក្យថា “ពូ” គឺចង់សំដៅលើនាយករដ្ឋមន្ត្រី Prayut Chan-o-cha អតីតទីប្រឹក្សាគណបក្ស United Nation និងជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូប ហើយឧត្តមសេនីយ៍ Prawit Wongsuwon ដែលជាឩបនាយករដ្ឋមន្ត្រីចាំផ្ទះគឺជា មេដឹកនាំនៃគណបក្ស PPRP និងជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបផងដែរ។

នៅពេលសួរថាតើ PPRP អាចទទួលយកបានដែរឬទេ ប្រសិនបើគណបក្សភឿថៃទាមទារឱ្យឧត្តមសេនីយ៍ Prawit ចុះចេញពីតំណែងជាមេដឹកនាំរបស់ខ្លួនជាថ្នូរនឹងគណបក្ស PPRP ចូលរួមក្នុងប្លុកនោះ លោក Capt Thamanat បានទទូចថា ឧត្តមសេនីយ៍ Prawit នៅតែជាមេដឹកនាំគណបក្ស PPRP ដដែល។

មុន​ពេល​ចូល​រួម​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ម្សិល​មិញ លោក​ឧត្តម​សេនីយ៍ Prawit បាន​និយាយ​ថា នៅពេលនេះគឺមិន​ទាន់​មាន​ការ​ទាក់​ទង​ពី​បក្ស​ភឿថៃ​នៅឡើយទេ។ ហើយចំនែកឯមេដឹកនាំគណបក្ស Chartthaipattana លោក Varawut Silpa-archa បាននិយាយថា ភឿថៃត្រូវតែទាក់ទងគណបក្សរបស់គាត់អំពីការចូលរួមក្នុងក្រុមចម្រុះថ្មីនេះ។

លោក Varawut ដែលមានតួនាទីជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានបាននិយាយថា គណបក្សទាំងពីរពីមុនបានពិភាក្សាគ្នានៅថ្ងៃទី 23 ខែកក្កដា ហើយពួកគេត្រូវតែជួបពិភាក្សាគ្នាម្តងទៀតមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​កំពុង​រង់ចាំ​គណបក្ស​ភឿ​ថៃ​ផ្ញើ​លិខិត​អញ្ជើញ។

លោក​បាន​បញ្ជាក់​ជាថ្មី​ពី​ជំហរ​របស់​គណបក្ស​ដែល​ថា ការ​រក្សា​មាត្រា ១១២ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​គេ​ស្គាល់​ថា​ជា​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​គឺនៅ​ដដែល វាជា​លក្ខខណ្ឌដែលលោកបានប្រាប់ទុក​ជាមុន​ សម្រាប់​ការ​ចូលរួម​ក្នុង​រដ្ឋាភិបាល​ចម្រុះ។

លោក Varawut បាននិយាយថា វាគួរតែទុកឲ្យគណបក្សភឿថៃ តែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រី ដែលខ្លួនយល់ថាសាកសមសម្រាប់ការបោះឆ្នោតបន្ទាប់នៅក្នុងសភា។

តាមការគ្រោងទុកដំបូងនៅថ្ងៃទី 4 ខែសីហា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីត្រូវបានលុបចោល បន្ទាប់ពីតុលាការធម្មនុញ្ញបានពន្យារពេលទៅថ្ងៃទី 16 ខែសីហា ការសម្រេចចិត្តរបស់ខ្លួនថា តើត្រូវទទួលយកញត្តិស្វែងរកការសម្រេចរបស់ខ្លួន ថាតើសេចក្តីសម្រេចរបស់សភានៅថ្ងៃទី 19 ខែកក្កដា ដើម្បីបដិសេធការតែងតាំងមេដឹកនាំ គណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីគឺស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ។

មេដឹកនាំ Bhumjaithai Anutin Charn-virakul កាលពីថ្ងៃអង្គារបាននិយាយថាសម្ព័ន្ធភាពដឹកនាំដោយគណបក្សភឿថៃឥឡូវនេះ មានការគាំទ្រពីសមាជិកសភាជាង 250 ឬច្រើនជាងពាក់កណ្តាលនៃសមាជិកសភាសរុបចំនួន 500 នាក់ដើម្បីបង្កើតរដ្ឋាភិបាល។

លោកបានមានប្រសាសន៍ថា “សូមកុំពួយបារម្ភ រដ្ឋាភិបាលដែលជាជនជាតិភាគតិចនឹងមិនកើតឡើងទេ” ដោយលោកបានបន្ថែមទៀតថា កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីប្រមូលការគាំទ្របន្ថែមពីគណបក្សផ្សេងទៀតនិងសមាជិកព្រឹទ្ធសភាសម្រាប់បេក្ខជននាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងដោយប្លុកភឿថៃ។ នៅក្រោមរដ្ឋធម្មនុញ្ញ បេក្ខជននាយករដ្ឋមន្ត្រីត្រូវការការគាំទ្រយ៉ាងហោចណាស់ពាក់កណ្តាលនៃសមាជិកចំនួន 750 នៃសភាទាំងជាន់ទាប និងសភា ឬសរុប 376 សំឡេង។

តម្លៃ​ប្រេងបាន​ធ្លាក់​ចុះ ខណៈដែល​ទិន្នន័យពាណិជ្ជកម្មរបស់​ចិនមានការ​ធ្លាក់​ចុះ

យោងតាមរយៈការចុះផ្សាយរបស់ទីក្រុងប៉េកាំង នៅថ្ងៃទី 09 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា តម្លៃ​ប្រេង​បានធ្លាក់ចុះកាលពី​ថ្ងៃ​ពុធ។ ដោយមាន​ក្តីបារម្ភ​លើ​តម្រូវការ​យឺតយ៉ាវ​ពី​ប្រទេស​នាំ​ចូល​ប្រេងឆៅ​កំពូល​របស់​ប្រទេស​ចិន​បាន​កើនឡើង​បន្ទាប់ពី​ទិន្នន័យ​ពាណិជ្ជកម្មបាន​ធ្លាក់ចុះ។ អត្រា​អតិផរណានៅក្នុងប្រទេសចិន ​បានធ្វើឲ្យមានការ​កាត់បន្ថយ​​ការផ្គត់ផ្គង់​កាន់តែ​កើនឡើង ហើយវាគឺជាកក្តាចម្បងដែលជំរុញឲ្យមានការ​កាត់បន្ថយ​ទិន្នផលផលិត ពីប្រទេសដែលនាំចេញ គឺ​អារ៉ាប៊ីសាអូឌីត និង ប្រទេស​រុស្ស៊ី។

តម្លៃប្រេងឆៅនាពេលអនាគតរបស់ Brent បានធ្លាក់ចុះ 21 សេន ឬ 0.2% មកត្រឹម 85.96 ដុល្លារក្នុងមួយបារ៉ែល នេះបើគិតត្រឹមម៉ោង 06 15 GMT។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) មានតម្លៃ 82.71 ដុល្លារក្នុងមួយបារ៉ែល វាបានធ្លាក់ចុះ 21 សេន ឬ 0.2%។

លោក Chiyoki Chen ប្រធានអ្នកវិភាគនៅក្រុមហ៊ុន Sunward Trading បាននិយាយថា “តម្លៃប្រេងកំពុងតស៊ូនឹងការកើនឡើងបន្ថែមទៀត ដោយសារតែការព្រួយបារម្ភដ៏យូរអង្វែងលើការស្ទុះងើបឡើងវិញនៅក្នុងសេដ្ឋកិច្ច និងតម្រូវការប្រេងឥន្ធនៈរបស់ប្រទេសចិន” ។

លោកបានបន្ថែមថា “ជាមួយនឹងការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយសារការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ការកើនឡើងនៃទីផ្សារប្រេងមើលទៅមានកម្រិត” ដោយលោកបានព្យាករណ៍ថា WTI នឹងជួញដូរក្នុងចន្លោះពី 75 ទៅ 85 ដុល្លារ ក្នុងមួយបារ៉ែលនៅពេលក្រោយ ឬអាចក្នុងខែ​នេះ។

អារ៉ាប៊ីសាអូឌីត និង ប្រទេស​រុស្ស៊ី បានកត់សម្គាល់លើការកើនឡើងជាប្រចាំ គឺនៅរយៈពេលប៉ុន្មានសប្តាហ៍ជាប់ៗគ្នា បើធៀបទៅនឹងកាល ពីខែធ្នូ ឆ្នាំ 2021 ដល់ខែមករា ឆ្នាំ 2022 ដែលនាំឲ្យប្រទេសទាំងពីរខាងលើនេះ មានក្តីសង្ឃឹមនៃការជំរុញការនាំចេញប្រេងរបស់ខ្លួនបានស្ទុះឡើងវិញ ដោយសារតែតម្រូវការប្រេងនៅក្នុងប្រទេសចិន។

          ទិន្នន័យអតិផរណារបស់ចិនកាលពីថ្ងៃពុធបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះក្នុងខែកក្កដា ហើយការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ តាមការកត់សម្គាល់គឺវាតែងតែកើតឡើងជាលើកដំបូងចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2021 ដោយសារ សម្ពាធ បរិត្តផរណា បង្កើតនៅក្នុងសេដ្ឋកិច្ចដែលកំពុងតស៊ូដើម្បីងើបឡើងវិញពីជំងឺរាតត្បាត Covid-19។

របាយការណ៍អតិផរណាបានតាមដានទិន្នន័យពាណិជ្ជកម្មដ៏ខកចិត្តមួយកាលពីថ្ងៃអង្គារ ដែលបង្ហាញថាការនាំចូលប្រេងឆៅរបស់ប្រទេសចិនក្នុងខែកក្កដា បានធ្លាក់ចុះរហូតដល់ 18.8% កាលពីខែមុន វាគឺជាអត្រាប្រចាំថ្ងៃមួយដែលទាបបំផុតចាប់តាំងពីខែមករាកន្លងមក។ ការធ្លាក់ចុះនេះត្រូវបានគេដឹងថា គឺដោយសារតែអ្នកនាំចេញធំៗបានកាត់បន្ថយការនាំចេញទៅក្រៅប្រទេស ហើយស្តុកក្នុងស្រុកនៅតែបន្តកើនឡើង។

នៅក្នុងសញ្ញាធ្លាក់ចុះមួយទៀត ស្តុកប្រេងឆៅរបស់អាមេរិកបានកើនឡើង 4.1 លានបារ៉ែលកាលពីសប្តាហ៍មុន នេះបើយោងតាមប្រភពទីផ្សារដែលដកស្រង់តួលេខរបស់វិទ្យាស្ថានប្រេងអាមេរិកកាលពីថ្ងៃអង្គារ។ នោះ​ជា​ការ​របាយការដែលមានលក្ខណៈ ​ធំ​ជាង​ការ​ស្ទង់​មតិ​ដោយ Reuters បាន​រំពឹង​ទុកទៅទៀត។

ទន្ទឹមនឹងនោះ របាយការណ៍ប្រចាំខែពីរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) កាលពីថ្ងៃអង្គារបានព្យាករណ៍ថា ផលិតកម្មប្រេងឆៅរបស់សហរដ្ឋអាមេរិកនឹងមានការកើនឡើងរហូតដល់ទៅ 850,000 បារ៉ែលក្នុងមួយថ្ងៃគឺនៅក្នុងឆ្នាំ 2023 នេះ ។

EIA បាននិយាយថា តម្លៃប្រេងឆៅបានកើនឡើងចាប់តាំងពីខែមិថុនា ជាចម្បងគឺដោយសារតែការកាត់បន្ថយផលិតកម្មរបស់អារ៉ាប៊ីសាអូឌីត ក៏ដូចជាការកើនឡើងនៃតម្រូវការពិភពលោក។

ក្រុមហ៊ុននាំចេញកំពូលរបស់ពិភពលោក នៅ អារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍មុន បានបន្តកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តរបស់ខ្លួន ចំនួន 1 លានបារ៉ែលក្នុងមួយម៉ោង រហូតដល់ចុងខែកញ្ញា ដោយបន្ថែមថា វាអាចបន្តលើសពីពេលនេះ ឬកាន់តែស៊ីជម្រៅ។ 

ទន្ទឹមគ្នានោះផងដែរប្រទេសរុស្ស៊ីក៏បាននិយាយផងដែរថា ខ្លួននឹង កាត់បន្ថយការនាំចេញប្រេង ចំនួន 300,000 បារ៉ែល នៅក្នុងខែកញ្ញានេះ។

scroll to top